ច្បាប់ស្តីពីរបបសារព័ត៌មាន

ច្បាប់ស្តីពីរបបសារព័ត៌មាន ត្រូវបានអនុម័តដោយរដ្ឋសភា នៅថៃ្ងទី ១៨ ខែ កក្កដា ឆ្នាំ ១៩៩៥​ ដែលសេចក្តីទាំង ស្រុងដូចតទៅ៖

ជំពូកទី ១ សិទិ្ធ និងសេរីភាពខាងសារព័ត៌‌មាន

មាត្រា ១

ច្បាប់នេះកំណត់របបសារព័ត៌‌មាន និងធានារ៉ាប់រងសេរីភាពសារព័ត៌‌មាន និងសេរីភាពខាងការបោះពុម្ពផ្សាយឲ្យ បានសមស្របតាមមាត្រា ៣១ និងមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

មាត្រា ២

សារព័ត៌‌មាន មានសិទិ្ធរក្សាការសម្ងាត់ស្តីពីប្រភពព័ត៌‌មានរបស់ខ្លួន។

មាត្រា ៣

ដើមី្បរក្សាឯករាជ្យនៃសារព័ត៌‌មាន ការត្រួតពិនិត្យមុនពេលបោះពុម្ពផ្សាយ ត្រូវហាមឃាត់។

មាត្រា ៤

ការបោះពុម្ពផ្សាយនូវព័ត៌‌មានផ្លូវការដូចជា សេចក្តីថែ្លងការណ៍ ការប្រជុំ កំណត់ហេតុប្រជុំ ឬរបាយការណ៍ណាមួយ។ល។ មិន​អាច​ត្រូវ​ឲ្យ​ផ្តន្ទា​ទោស​បាន​ឡើយ​ប្រសិន​បើការផ្សាយនោះមានលក្ខណៈសមស្របតាមសភាពពេញលេញ ឬសេចក្តីសងេ្ខបត្រឹមត្រូវតាមរឿងពិត។

ព័ត៌‌មានផ្លូវការដែលជាកម្មវត្ថុនៃមាត្រានេះ សំដៅចំពោះ :

  1. សេចក្តីថែ្លងការណ៍ ការប្រជុំ កំណត់ហេតុប្រជុំ ឬរបាយការណ៍របស់រដ្ឋសភា រាប់ទាំងគណៈកម្មាធិការ ឬគណៈកម្មការនានារបស់រដ្ឋសភាផង លើក​លែង​តែ​ក្នុង​ករណីរដ្ឋសភាធ្វើការប្រជុំសម្ងាត់ ដូចមានចែងក្នុង មាត្រា៨៨ នៃ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
  2. សេចក្តីថែ្លងការណ៍ ការប្រជុំ កំណត់ហេតុប្រជុំ ឬរបាយការណ៍នៃផែ្នកនីតិប្រតិបតិ្ត រួមទាំងសេចក្តីថែ្លង ការណ៍របស់រដ្ឋមន្រ្តី និងមន្រ្តីនានាផង។
  3. គ្រប់ទិដ្ឋភាពនៃដំណើរការរបស់តុលាការ រាប់ទាំងនីតិវិធីទាំងឡាយផង លើកលែងតែក្នុងករណីដូចខាង ក្រោមនេះ :
  • តុលាការហាមមិនអោយបើកចំហដល់សាធារណជន
  • បញ្ញតិ្តដោយមាត្រា ១៦ នៃច្បាប់នេះដែលទាក់ទងទៅនឹងអាថ៌‌កំបាំងរបស់បុគ្គលម្នាក់ៗនៅក្នុងដំណើរ ជំនុំជំរះកី្ត
  • សំណុំរឿងដែលនៅក្នុងការអងេ្កតស៊ើបសួររបស់តុលាការនៅឡើយ ។

មាត្រា ៥

1. គោលការណ៍ទូទៅ
សារព័ត៌‌មាន មានសិទិ្ធទទួលព័ត៌‌មានដែលស្ថិតក្នុងការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល លើកលែងតែព័ត៌‌មានណា ដែលបណ្តាលអោយ :

  • អន្តរាយដល់សនិ្តសុខជាតិ
  • អន្តរាយដល់ទំនាក់ទំនងជាមួយប្រទេសដទៃ
  • មានការបំពានលើសិទិ្ធរបស់បុគ្គលម្នាក់ៗ ដោយរាប់ទាំងសំណុំរឿងរបស់មន្រី្តរាជការ សំណុំរឿងពេទ្យ សំណុំរឿង និងឯកសារផ្លូវការសម្ងាត់ៗ ដទៃ​ទៀត​ជា​ដើម
  • មានការលាតត្រដាងឯកសារសម្ងាត់ផែ្នកពាណិជ្ជកម្ម ផែ្នកហិរញ្ញវត្ថុដែលបានមកបុគ្គល ឬអង្គភាពត្រឹមត្រូវតាមច្បាប់ណាមួយ និង​ការ​លាត​ត្រដាង​នូវ​ព័ត៌‌​មាន​ដែលពាក់ព័​ន្ធទៅនឹងបទបញ្ជា ឬការត្រួតពិនិត្យ របស់ស្ថាប័នហិរញ្ញវត្ថុ
  • ប៉ះពាល់ដល់សិទិ្ធជនណាម្នាក់ក្នុងការនាំអោយមានជំនុំជំរះកី្តដោយអយុតិ្តធម៌‌
  • មានគ្រោះថ្នាក់ដល់មន្រ្តីដែលត្រូវអនុវត្តច្បាប់ ឬត្រូវបំពេញបេសកម្មរបស់ខ្លួន

2-ការស្នើសុំព័ត៌‌មាន
ការស្នើសុំព័ត៌‌មានត្រូវធ្វើឡើងជាលាយល័ក្ខណ៍អក្សរ ហើយត្រូវបញ្ជាក់អោយបានច្បាស់លាស់អំពីព័ត៌‌មានដែល ស្នើសុំទៅស្ថាប័ននានា។
មន្រ្តី​មាន​សមត្ថកិច្ច​ដែល​គ្រប់គ្រងស្ថាប័ននោះ ត្រូវឆ្លើយតបទៅនឹងពាក្យសុំក្នុងរយៈពេលសាមសិបថៃ្ង (៣០ថៃ្ង) យ៉ាងយូរ ប្រសិន​បើ​ការ​ស្នើ​សុំ​នោះ​ត្រូវ​បាន​បដិសេធ​ទាំងស្រុង ឬខ្លះៗនោះ ហេតុផលនៃការបដិសេធត្រូវបញ្ជាក់អោយ បានច្បាស់លាស់ជាលាយល័ក្ខណ៍អក្សរ។

ជំពូកទី ២ ការទទួលខុសត្រូវនៃអ្នកសារព័ត៌‌មាន

មាត្រា ៦

អ្នកសារព័ត៌‌មាន មានសិទិ្ធបង្កើតសមាគម អ្នកសារព័ត៌‌មាន។ សមាគមអ្នកសារព័ត៌‌មាននោះត្រូវមានលក្ខណៈឯករាជ្យ។ សមាគមអ្នកសារព័ត៌‌មាននីមួយៗ ត្រូវ​អនុម័ត​លក្ខនិ្តកៈរបស់ខ្លួនដែលមិនផ្ទុយនឹងច្បាប់ជាធរមាន ដោយមានការយល់ព្រមពីសមាជិកតាមការបោះឆ្នោត។ អ្នកដឹកនាំសមាគមអ្នក​សារ​ព័ត៌‌មាន​ដែល​ជា​សមាជិកក្រុមអភិបាល ត្រូវមានការបោះឆ្នោតជ្រើសរើសតាមលក្ខណៈប្រជាធិបតេយ្យ។

មាត្រា ៧

សមាគមអ្នកសារព័ត៌‌មាននីមួយៗ ត្រូវតាក់តែងក្រមសីលធម៌‌ដើមី្បអនុវត្តក្នុងសមាគមរបស់ខ្លួន ដែលអ្នកសារព័តមាន មាន​កាតព្វកិច្ច​គោរព​គោល​ការណ៍​ចាំ​បាច់​ជាអាទិ៏ដូចតទៅ :

  1. គោរពសច្ចធម៌‌ និងគោរពសិទិ្ធយល់ដឹងនូវសច្ចធម៌‌របស់សាធារណជន។
  2. ត្រូវផ្សាយនូវដំណឹងទាំងឡាយដោយសុចរិត ព្រមទាំងធ្វើអត្ថាធិប្បាយ ឬរិះគន់ឲ្យត្រឹមត្រូវ និងសមស្រប តាមគតិយុត្តិធម៌‌។
  3. ត្រូវរាយការណ៍តែតាមហេតុការណ៍ដែលខ្លួនដឹងពីប្រភពដើមតែប៉ុណ្ណោះ អ្នកសារព័ត៌‌មានមិនត្រូវបំបាត់ចោលនូវព័ត៌‌មានសំខាន់ៗ ឬ​កែ​បន្លំ​ឯកសារ​ផេ្សងៗ​ឡើយ​។
  4. ប្រើវិធីសុចរិតត្រឹមត្រូវដើមី្បសែ្វងរកដំណឹង រូបថត និងឯកសារផេ្សងៗ។
  5. ត្រូវធ្វើការកែតម្រូវនូវព័ត៌‌មានណាដែលចេញផ្សាយរួចហើយៗមានលក្ខណៈមិនជាក់លាក់ និងនាំឲ្យមាន ការយល់ច្រឡំ។
  6. ត្រូវចៀងវាងការផ្សព្វផ្សាយព័ត៌‌មាន ដែលញុះញង់ឲ្យមានការប្រកាន់ ពូជសាសន៍ ពណ៌‌សម្បុរ ភេទ ភាសា ជំនឿ សាសនា មតិ ឬនិន្នាការនយោបាយ ដើម​កំណើត​ជាតិ ​ឋានៈសង្គម ធនធាន ឬស្ថានភាពដទៃទៀត។
  7. ត្រូវគោរពសិទិ្ធ និងសេរីភាពរស់នៅក្នុងជីវភាពឯកជនរបស់បុគ្គល។
  8. ត្រូវគោរពអោយបានហ្មត់ចត់ តាមក្បួនវេយ្យាករណ៍ក្នុងការសរសេរអត្ថបទ។
  9. ហាមបោះពុម្ពផ្សាយអត្ថបទ ឬរូបភាពអាសអាភាស និងរូបភាពនៃអំពើហិង្សា។
  10. ហាមរំលោភលើសិទិ្ធ ដើមី្បមានការជំនុំជំរះក្តីដោយយុត្តិធម៌‌របស់បុគ្គលម្នាក់ៗ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
  11. ត្រូវចាត់ទុកចំណុចដូចខាងក្រោមនេះ ជាការរំលោភដ៏ធ្ងន់ធ្ងរខាងផែ្នកវិជ្ជាជីវៈរបស់អ្នកសារព័ត៌‌មាន :
  • ការលួចចម្លងគំនិត ឬស្នាដៃរបស់អ្នកដទៃមកដាក់ថាជារបស់ខ្លួន
  • បន្លំអោយគេយល់ខុសដូចជា ការសរសេរបញ្ឆិតបញ្ឆៀងដើមី្បអោយអ្នកអានមានការសង័្សយដោយ អយុត្តិធម៌‌លើបុគ្គលណាម្នាក់ ក្រុម បក្សណាមួយ
  • ការមួលបង្កាច់ បរិហាកេរ្តិ៏ និងការជេរប្រមាថ
  • ការទទួលសំណូកក្នុងបែបណាមួយ ប$ការជំរិតយកប្រាក់ ដើមី្បជាថ្នូរនឹងការបោះពុម្ពផ្សាយ ឬមិនបោះ ពុម្ពផ្សាយនូវព័ត៌‌មានណាមួយ។

មាត្រា ៨

មុនពេលចាប់ផ្តើមចែកចាយសារព័ត៌‌មាន និយោជក ឬនិពន្ធនាយកត្រូវធ្វើពាក្យមួយច្បាប់ (០១ច្បាប់) ជូនមក​ក្រសួង​ព័ត៌‌មាន​ដើមី្ប​បញ្ជាក់​អំពី​អត្ត​សញ្ញាណ​របស់​ខ្លួន ក្រសួងនេះត្រូវចេញបង្កាន់ដៃអោយទៅសារព័ត៌‌មាន ពេលបាន ទទួលសំណុំបែបបទទាំងមូល។
ក្នុងករណីដែលនាយកការផ្សាយជាសមាជិករដ្ឋសភា ឬស្ថាប័នដែលមានអភ័យឯកសិទិ្ធ សារព័ត៌‌មាននោះត្រូវចាត់ តាំង​ឲ្យ​មាន​សហនាយក​ការ​ផ្សាយ​ម្នាក់​ទៀត​ និយោជក ឬនិពន្ធនាយកដែលមិនគោរពបែបបទនេះជាមុន ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពីប្រាំសែនរៀល(​៥០០.០០០រៀល)​​ទៅ​មួយ​លាន​ប្រាំ​សែន​រៀល (១ ៥០០.០០០រៀល) ក្នុងករណីមិនរាងចាលត្រូវពិន័យជាប្រាក់ទេ្វ ឡើង។

មាត្រា ៩

សំណុំបែបបទដែលនិយោជក ឬនិពន្ធនាយក ត្រូវបំពេញមានជាអាទិ៏ :

  • អត្តសញ្ញាណប័ណ្ណនៃសារព័ត៌‌មាន
  • ឈ្មោះ និងអាស័យដ្ឋានរបស់នាយក ឬនិពន្ធនាយក
  • ឈ្មោះនិងអាស័យដ្ឋានរបស់រោងពុម្ព
  • លិខិតថ្កោលទោស រាល់ការផ្លាស់ប្តូរព័ត៌‌មានខាងលើនេះ ត្រូវជូនដំណឹងទៅក្រសួងព័ត៌‌មានប្រាំថៃ្ង (៥ថៃ្ង) មុន លើកលែងតែករណីប្រធានសកិ្ត ។

មាត្រា ១០

ជនណាម្នាក់ដែលយល់ថាអត្ថបទណាមួយ ទោះជាសរសេរបញ្ឆិតបញ្ឆៀងក៏ដោយ រូបគំនូរ ឬរូបថតណាមួយនៃសារព័ត៌‌មាន ណា​មួយ​ដែល​មាន​លក្ខណៈ​ខុស​ពី​ការពិត ធ្វើឲ្យខូចខាតដល់កិត្តិយស និងសេចក្តីថៃ្លថ្នូររបស់ខ្លួន មានសិទិ្ធទាមទារ អោយសារព័ត៌‌មាននោះធ្វើការកែតម្រូវ ឬមានសិទិ្ធឆ្លើយតប និងធើ្វបណ្តឹង ពីបទបរិហាកេរិ៏្ត ពីបទមួលបង្កាច់ ឬពីបទជេរ ប្រមាថ ចំពោះការប៉ះពាល់កិតិ្តយស និងសេចក្តីថៃ្លថ្នូរ​​រ​បស់​ ខ្លួន។ ចម្លើយកែតម្រូវ ឬឆ្លើយតប ត្រូវ​ចុះ​ផ្សាយ​ក្នុង​រយៈពេល ប្រាំពីរថៃ្ង (៧ថៃ្ង) យ៉ាងយូរ ឬនៅលេខបន្ទាប់ ក្រោយពីបានទទួលការទាមទារឲ្យកែតម្រូវ ឬឆ្លើយតប។

ចំពោះ​ករណី​ដែល​ពាក់​ព័ន្ធ​ដល់​បុគ្គល​សាធារណៈ គ្រប់ការពោលអះអាង ឬការទំលាក់កំហុសដែលអ្នកសារព័ត៌‌មាន យកមកចុះផ្សាយដោយផ្ទាល់ ឬ​ក៏​យក​មក​ចុះផ្សាយបន្តខុសពីការពិត ក្នុងបំណងបំផ្លាញបុគ្គលសារណៈនោះ គឺជាការមួល បង្កាច់ដែលច្បាប់ហាមឃាត់។

បើតុលាការរកឃើញថា ការ​ផ្សាយ​ណា​មាន​លក្ខណៈ​ខុសពីការពិត តាមបណ្តឹងរបស់ដើមបណ្តឹងរដ្ឋប្បវេណី តុលាការ អាចបង្គាប់អោយសារព័ត៌‌មាននោះ :

  • ចុះផ្សាយនូវការកែតម្រូវ ឬ
  • សងជម្ងឺចិត្ត ឬ
  • ចុះផ្សាយនូវការកែតម្រូវផង និងបង់ប្រាក់សងជម្ងឺចិត្តផង។

អត្ថបទកែតម្រូវដែលអ្នកសារព័ត៌‌មាន មានកាតព្វកិច្ចផ្សាយ ត្រូវចុះផ្សានៅទំព័រដូចគ្នា និងមានទំហំអក្សរប៉ុនគ្នា និង អត្ថបទដែលបានចាត់ទុកថា ជា​អត្ថបទ​ធ្វើ​អោយ​ខូចខាតកិតិ្តយស និងសេចក្តីថៃ្លថ្នូររបស់គេ លើសពីនេះ តុលាការអាចផ្តន្ទាទោសពិន័យជាប្រាក់ពី មួយលានរៀល (១.០០០.០០០រៀល) ទៅ​ប្រាំ​លាន​រៀល (៥.០០០.០០០រៀល) ទៀតក៏បាន។

ម៉្យាងទៀតក្នុងករណីដែលមានការវិនិច្ឆ័យអំពីអំពើណាមួយដែលមានចែងក្នុងកថាខ័ណ្ឌខាងលើ តុលាការអាចបញ្ជា​ឲ្យ​បិទ​ផ្សាយ​សេចក្តី​សំរេច​របស់​ខ្លួន​នៅ​ទីកនែ្លងទាំងឡាយ ដែលតុលាការនឹងបញ្ជាក់ ដោយឲ្យជនជាប់ចោទទទួលបន្ទុក ចេញសោហ៊ុយ ហើយតុលាការអាចចុះផ្សាយ សាលក្រម​នេះ​ក្នុង​សារ​ព័ត៌‌មាន មួយ ឬច្រើន និងឲ្យជនជាប់ចោទទទួលបន្ទុក ចេញសោហ៊ុយទាំងអស់ ដោយកម្រិតត្រឹមមួយលានរៀល (១.០០០.០០០រៀល) យ៉ាងច្រើនបំផុត

មាត្រា ១១

សារព័ត៌‌មានមិនត្រូវបោះពុម្ពផ្សាយនូវអ្វីដែលនាំអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈដោយញុះញង់ដោយ ផ្ទាល់ឲ្យមនុស្សម្នាក់ ឬច្រើននាក់ ប្រព្រឹត្ត​អំពើហិង្សា ការប្រព្រឹត្តបទល្មើសដែលមានចែងខាងលើនេះ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយលានរៀល (១.០០០.០០០ រៀល)ទៅប្រាំលានរៀល (៥.០០០.០០០រៀល) បុគ្គលរងគ្រោះដោយអំពើខាងលើ មានសិទិ្ធតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីទៅតុលាការ គ្រប់ករណីទាំងអស់ តុលាការ​ត្រូវ​ពិនិត្យទៅលើទំនាក់ទំនងដោយផ្ទាល់រវាងអត្ថបទញុះញង់ នឹងអំពើនោះ អត្ថបទដែលមានចំណាស់លើសពីបីខែ (៣ខែ) មិន​អាច​យក​មក​សំអាង​ក្នុង​ការ​ចោទ​ប្រកាន់​បានឡើយ។

មាត្រា ១២

សារព័ត៌‌មានមិនត្រូវបោះពុម្ពផ្សាយ ឬផ្សាយបន្តនូវព័ត៌‌មានដែលបណ្តាលអោយប៉ះពាល់ដល់សនិ្តសុខជាតិ និងសេ្ថរភាពនយោបាយ។
និយោជក និពន្ធនាយក ឬអ្នកនិពន្ធអត្ថបទអាចត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀល (៥.០០០.០០០រៀល) ទៅដប់ប្រាំលានរៀល (១៥ ០០០.០០០រៀល) ដោយ​មិន​ទាន់​គិត​ដល់ការផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌ។
ក្រសួងព័ត៌‌មាន និងក្រសួងមហាផៃ្ទមានសិទិ្ធប្រមូលយកអត្ថបទល្មើស និងសារព័ត៌‌មានលេខចេញផ្សាយអត្ថបទ ល្មើស ដែល​ចេញ​ផ្សាយ​ដោយ​សារ​ព័ត៌‌​មាន​នោះ។ ក្រសួងព័ត៌‌មានសិទិ្ធផ្អាកការផ្សាយក្នុងរយៈពេលមិនហួសពីសាមសិប ថៃ្ង (៣០ថៃ្ង) ហើយបញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ។

មាត្រា ១៣

សារព័ត៌‌មានមិនត្រូវបោះពុម្ពផ្សាយ ឬផ្សាយបន្តការមិនពិតដែលជាការជេរប្រមាថ ការមើលងាយដល់ស្ថាប័នជាតិ ការ​ផ្សាយ​បែប​នេះ​អាច​ត្រូវ​ផ្តន្ទាទោស​ពិន័យ​ជាប្រាក់ពី ពីរលានរៀល (២.០០០.០០០រៀល) ទៅដប់លានរៀល (១០.០០០.០០០រៀល)។

]មាត្រា ១៤

សារព័ត៌‌មានមិនត្រូវបោះពុម្ពផ្សាយនូវអ្វីដែលប៉ះពាល់ដល់ប្រពៃណីល្អរបស់សង្គមជាតិជាអាទិ៏ :

  • ពាក្យអសុរោះមិនគួរគបី្បដូចជា អាមឹង ជាដើម
  • ពាក្យដែលពិពណ៌‌នាចំៗ អំពីសកម្មភាពរួមរក្ស
  • រូបគំនូរ ឬរូបថត ដែលបង្អាញនូវ កេរិ៏្តភេទ ឬរូបអាក្រាត លើកលែងទិសដៅសំរាប់អប់រំចេញ
  • រូបភាពដែលប្រមាថមើលងាយបៀ្របធៀបការរំលោភទៅលើមាត្រានេះ អាចត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយលានរៀល (១.០០០.០០០រៀល) ទៅ​ប្រាំ​លាន​រៀល(៥.០០០.០០០រៀល)។

មាត្រា ១៥

លើកលែងតែមានការអនុញ្ញាតពីតុលាការ សារព័ត៌‌មានពុំអាចផ្សាយដំណឹង រូបថត ឬគំនូរ ដែលអាចឲ្យអ្នកអាន ស្គាល់ឈ្មោះ និងភិនភាគនៃ :

  • ភាគីក្នុងរឿងរដ្ឋប្បវេណី ដែលទាក់ទងទៅនឹងបិតុភាព អាពាហ៍ពិពាហ៍ រឿងលែងលះប្តីប្រពន្ធ ឬរឿង អាណាព្យាបាលលើកុមារ
  • យុវជនអាយុតិចជាងដប់ប្រាំបីឆ្នាំ (១៨ឆ្នាំ) ក្នុងរឿងវិវាទរដ្ឋប្បវេណី ឬព្រហ្មទណ្ឌ
  • ស្រី្តដែលទទួលរងគ្រោះដោយអំពើរំលោភលើរាងកាយ ឬអំពើចាប់បង្ខំសេពសន្ធវៈ។

ក្នុងករណីដែលសាមីជន ឬអ្នកអាណាព្យាបាលយល់ព្រមជាលាយល័ក្ខណ៍អក្សរ សារព័ត៌‌មានអាចផ្សព្វផ្សាយរឿង នេះបាន លើកលែងតែការផ្សាយនេះ នាំ​ឲ្យ​ប៉ះ​ពាល់ដល់ការស៊ើបអងេ្កតរបស់តុលាការ។
បុគ្គលណាដែលត្រូវសារព័ត៌‌មានបំពានសិទិ្ធខាងលើនេះ មានសិទិ្ធប្តឹងទៅតុលាការដើមី្បទាមទារជម្ងឺចិត្ត ការប្រប្រព្រឹត្តល្មើសនឹងបទប្បញ្ញតិ្តខាងលើនេះ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយលានរៀល (១.០០០.០០០រៀល) ទៅប្រាំលានរៀល (៥.០០០.០០០រៀល)។

មាត្រា ១៦

ដំណឹងផ្សាយពាណិជ្ជកម្ម អាចចាត់ទុកថាមានលក្ខណៈភូតកុហក បើការផ្សាយនោះមានន័យបំផ្លើសហួសហេតុអំពី គុណភាព ឬគុណសម្បតិ្តផលិតផល ឬសេវាណាមួយ បណ្តាឲ្យអ្នកប្រើប្រាស់មានការភ័ន្តច្រឡំអំពីគុណភាព ឬគុណសម្បតិ្តនោះ។
ការផ្សាយពាណិជ្ជកម្មរបៀបនេះត្រូវហាមឃាត់ ប៉ុនែ្ត​សារ​ព័ត៌‌មាន​​ដែលចុះផ្សាយដំណឹងភូតកុហកនេះ មិនមែនជា អ្នកទទួលខុសត្រូវចំពោះមុខច្បាប់ទេ លើកលែងតែសារព័ត៌‌មាននេះនៅតែបន្តផ្សាយដំណឹងនេះ ក្រោយពីបានទទួលការ ហាមប្រាមជាលាយល័ក្ខណ៍អក្សរពី តុលាការ ឬពីក្រសួងមានសមត្ថកិច្ចរួចហើយ។
ផ្ទុយទៅវិញ អ្នកម្ចាស់ឃោសនាពាណិជ្ជកម្មជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់ និងចំពោះតុលាការ បើមានការ ប្តឹងផ្តល់អំពីបុគ្គល ឬ​សមាគម​អ្នក​ប្រើ​ប្រាស់​ណាមួយ ដែលបានទទួលការខូចខាតប្រយោជន៍បណ្តាលមកពីការផ្សាយ ពាណិជ្ជកម្មភូតកុហកនេះ។
ការផ្សាយពាណិជ្ជកម្មភូតកុហក អាច​ត្រូវ​ផ្តន្ទាទោស​ពិន័យ​ជាប្រាក់ពីមួយលានរៀល (១.០០០.០០០រៀល) ទៅប្រាំលានរៀល(៥.០០០.០០០រៀល)។

ជំពូកទី ៣ ការប្រកួតប្រជែង

មាត្រា ១៧

បុគ្គលណាក៏ដោយ ទោះជារូបវន្តបុគ្គលកី្ត ឬនីតិបុគ្គលកី្ត មិនអាចធ្វើជាម្ចាស់ ឬជាអ្នកកាន់កាប់សារព័ត៌‌មានជាភាសា ខែ្មរលើសពីពីរ (២) ឡើយ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា។

មាត្រា ១៨

ចំនួនសរុបទាំងអស់នៃសារព័ត៌‌មានជាភាសាខែ្មរ ដែលកាន់កាប់ដោយជនបរទេស មិនត្រូវអោយលើសពីមៃ្ភភាគរយ (២០%) នៃ​ចំនួន​សារ​ព័ត៌‌មាន​ជា​ភាសា​ខែ្មរ​ទាំងអស់​ដែលបានចេញផ្សាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ។
សារព័ត៌‌មានដែលកាន់កាប់ដោយជនបរទេស ដែលបានអនុញ្ញាតអោយចេញផ្សាយរួចហើយ មិនអាចត្រូវបិទដោយ មូលហេតុ​ថយ​ចុះ​ចំនួន​សរុប​ទាំងអស់​នៃ​សារ​ព័ត៌‌មានជាភាសាខែ្មរនោះទេ។

ជំពូកទី ៤ ការតម្កល់ទុក

មាត្រា ១៩

និពន្ធនាយក ឬនាយកការផ្សាយ ត្រូវតម្កល់ទុកសារព័ត៌‌មានរាល់លេខរបស់ខ្លួនចំនួនពីរច្បាប់ (០២ច្បាប់) នៅបណ្ណាជាតិ និងប្រាំមួយច្បាប់ (០៦ច្បាប់) ទៀត​នៅ​ក្រសួងព័ត៌‌មាន។ ការតម្កល់ទុកនេះត្រូវធ្វើឡើងក្នុងរយៈពេលដប់ប្រាំថៃ្ង (១៥ថៃ្ង) ចំពោះការបោះពុម្ពនៅភ្នំពេញ និងសែសិបប្រាំថៃ្ង (៤៥ថៃ្ង) នៅ​កនែ្លង​ដទៃ​ទៀត ដោយគិតពីកាលបរិចេ្ឆទនៃ ការចេញផ្សាយ។
ការប្រព្រឹត្តល្មើសនឹងបទប្បញ្ញតិ្តខាងលើនេះ ត្រូវផ្តន្ទាទោសពិន័យជាអន្តរការណ៍ ដោយក្រសួងព័ត៌‌មានជាប្រាក់ពី បីម៊ឺនរៀល (៣០.០០០រៀល)​ទៅ​បី​សែន​រៀល (៣០០.០០០រៀល)។

ជំពូកទី ៥ អវសានប្បញ្ញតិ្ត

មាត្រា ២០

អំពើប្រព្រឹត្តរបស់និយោជក និពន្ធនាយក ឬអ្នកនិពន្ធអត្ថបទ ដែលរំលោភច្បាប់ព្រហ្មទណ្ឌ ត្រូវទទួលទោសតាម ច្បាប់ព្រហ្មទណ្ឌ ប៉ុនែ្ត​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏គ្មានជនណាម្នាក់ត្រូវចាប់ចង ឬជាប់ពន្ធនាគារដោយសារការបព្ចោញមតិឡើយ។

មាត្រា ២១

បទប្បញ្ញតិ្តទាំងឡាយដែលមានពីមុនមកហើយទាក់ទងនឹងសារព័ត៌‌មាន ត្រូវចាត់ទុកជានិរាករណ៍។

ឯកសារយោង

  • ក្រសួង​ព័ត៌មាន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: