ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់

ច្បាប់​​ស្តីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ត្រូវបាន​រដ្ឋសភាអនុម័តកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០០១ នាសម័យប្រជុំ ពេញអង្គលើកទី៥ នីតិកាលទី២ ហើយដែលព្រឹទ្ធសភាបានអនុម័តយល់ស្របតាមលើទំរង់ និង គតិច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០១ នាសម័យប្រជុំពេញអង្គលើកទី៤ នីតិកាលទី១ ព្រមទាំងត្រូវបានក្រុមប្រឹក្សាធម្មនុញ ប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ​ តាមសេចក្តីសំរេចលេខ ០៤២,០០៤,២០០១ កបធ.ច ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០០១ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ ៖

ជំពូកទី ១ បទប្បញ្ញត្តិទូទៅ

 • មាត្រា ១

ច្បាប់នេះមានគោលបំណងកំណត់ ការរៀបចំ ការគ្រប់គ្រង និង ការប្រព្រឹត្តទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។ ច្បាប់នេះត្រូវអនុវត្តចំពោះឃុំ សង្កាត់ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

 • មាត្រា ២

ឃុំ សង្កាត់នីមួយៗត្រូវមានក្រុមប្រឹក្សាមួយដែលត្រូវបានបោះឆ្នោតជ្រើសរើសឡើង ដោយប្រជាពលរដ្ឋនៃឃុំសង្កាត់របស់ខ្លួនតាមការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរ ត្រីមត្រូវ និង យតុធ្តិម៌ ដោយស្មើភាព ដោយ ចពោំះដោយសំងាត់ ស្របទៅតាមនីតិវិធីដូចមានចែងក្នុងច្បាប់នេះ ។

 • មាត្រា ៣

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ត្រូវធ្វើឡើងរៀងរាល់ ៥ ឆ្នាំម្តង ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹ ក្សាឃុំ សង្កាត់ទាំងអស់ ត្រូវរៀបចំធ្វើឡើងនៅថ្ងៃជាមួយគ្នា ។ កាលបរិច្ឆេទនៃការបោះឆ្នោត ត្រូវកំណត់ដោយនាយករដ្ឋមន្ត្រី តាមសំ ណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ការបោះឆ្នោតត្រូវធ្វើនៅថ្ងៃអាទិត្យ តែមួយថ្ងៃ ។

 • មាត្រា ៤

ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវកាន់កាប់មុខតំណែងរបស់ខ្លួន រហូតទាល់តែមានក្រុមប្រឹក្សាថ្មី ដែលត្រូវបានបោះឆ្នោតជ្រើសរើស ឡើងចូលកាន់តំណែងជំនួស ។

 • មាត្រា ៥

ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបានបោះពុម្ពជ្រើសរើសឡើងទៅតាមប្រព័ន្ធសមាមាត្រ ដោយអ្នកបោះឆ្នោតដែល :

 • បានចុះឈ្មោះនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅក្នុងឃុំ សង្កាត់នោះ
 • មានសិទ្ធិបោះឆ្នោតបានតែមួយសន្លឹកប៉ុណ្ណោះ តាមរយៈការបោះឆ្នោតជាសំងាត់ ។ អ្នកបោះឆ្នោតម្នាក់ៗមានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់​តែ​មួយ​ប៉ុណ្ណោះ ​។
 • មាត្រា ៦

ចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នីមួយៗ ដូចដែលបានចែងក្នុងមាត្រា ១២ នៃច្បាប់​ស្តីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ ​សង្កាត់ ត្រូវកំណត់ដោយអនុក្រឹត្យ ក្នុងរយៈពេលយ៉ាងតិច ៩ ខែ មុនថ្ងៃបោះឆ្នោត ។

ជំពូកទី ២ ការគ្រប់គ្រងការបោះឆ្នោត

ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

 • មាត្រា ៧

ការចាត់ចែងរៀបចំ និង គ្រប់គ្រងបញ្ជីឈ្មោះអ្នកបោះឆ្នោត និង ការគ្រប់គ្រងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់​គឺ​ជា​សមត្ថកិច្ច​របស់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានបង្កើតឡើងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំនាងរាស្ត្រ។គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវតែងតាំងគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត និងគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ។ គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រូវមានការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត និង ការិយាល័យបោះឆ្នោត ។ សមាសភាពការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត និង ការិយាល័យបោះឆ្នោត ត្រូវតែងតាំងឡើងដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

 • មាត្រា ៨

សមាជិក និង មន្ត្រីគ្រប់រូបនៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោត គណកម្មការខេត្តរៀបចំការបោះឆ្នោត គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត និង ការិយាល័យបោះឆ្នោតត្រូវប្រកាន់ជំហរអែករាជ្យ មិនលំអៀង និង ស្មោះត្រង់ក្នុងការអនុវត្ត អំនាច មុខងារ ភារកិច្ចរបស់ខ្លួន ។

 • មាត្រា ៩

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវដាក់ចេកឭញនូវបទបញ្ជា និង នីតិវិធីផ្សេងៗ សំរាប់ចាត់ចែងរៀបចំបញ្ជីឈ្មោះ អ្នកបោះឆ្នោត និង ការបោះឆ្នោតផ្អែកតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងច្បាប់នេះ ។

 • មាត្រា ១០

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតមានអំនាច មុខងារ និង ភារកិច្ចដូចខាងក្រោម ៖

 • រៀបចំ ចាត់ចែងការងារផ្សេងៗសំរាប់ចុះឈ្មោះបោះឆ្នោត ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោត រៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោត និង ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា ឃុំ សង្កាត់
 • ចាត់វិធានការចាំបាច់ដើម្បីធានាអោយការចុះឈ្មោះអ្នកបោះឆ្នោត ការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោត ការរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោត និង ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌
 • កំនត់ និង រៀបចំបង្កើតការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត
 • រៀបចំ និង ផ្តល់សុពលភាពលើបញ្ជីឈ្មោះអ្នកបោះឆ្នោត
 • ពិនិត្យរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោតជារៀងរាល់ឆ្នាំ
 • ការពារសុវត្ថិភាព និង រក្សាបញ្ជីឈ្មោះអ្នកបោះឆ្នោត
 • សំរេចលើការចុះបញ្ជីបេក្ខជន
 • ពិនិត្យតាមដានយុទ្ធនាការឃោសនាបោះឆ្នោត
 • គ្រប់គ្រងនីតិវិធីបោះឆ្នោត នៅក្នុងការិយាល័យបោះឆ្នោត
 • គ្រប់គ្រងនីតិវិធីរាប់សន្លឹកឆ្នោត និង ចាត់ចែងការរាប់សន្លឹកឆ្នោត
 • ប្រកាសលទ្ធផលនៃការបោះឆ្នោត
 • ការពារសុវត្ថិភាពក្នុងដំនើរការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត ដំនើរការចុះឈ្មោះអ្នកបោះឆ្នោត ដំនើរការបោះឆ្នោត ដំនើរការរាប់សន្លឹកឆ្នោត និង ការពារសុវត្ថិភាព សម្ភារ​ឧករណ៍ គ្រឿងសង្ហារឹមសំរាប់ដំនើរការបោះឆ្នោតទាំងមូល
 • បណ្តុះបណ្តាលមន្ត្រីបោះឆ្នោត និង ណែនាំដល់បេក្ខជន ភ្នាក់ងារនៃគណបក្សនយោបាយ និង អ្នកសង្កេតការណ៍អំពីនីតិវិធីផ្សេងៗ សំរាប់​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ការចុះឈ្មោះអ្នកបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និង បទប្បញ្ញត្តិទាំងឡាយនៃច្បាប់នេះ
 • ធានាអោយសាធារណជនទូទៅ មានការយល់ដឹងអំពីគោលបំនងនៃការបោះឆ្នោត
 • ធានាអោយជនគ្រប់រូបមានសិទ្ធិចូលរួមប្រកបដោយសុវត្ថិភាព និង គ្មានការភ័យខ្លាច រឺ ការបំភិតបំភ័យក្នុងដំនើរការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោត ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត និង ការបោះឆ្នោត
 • រៀបចំនីតិវិធីនៃការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោត ការចុះឈ្មោះអ្នកបោះឆ្នោត ការបោះឆ្នោត និង ការរាប់សន្លឹកឆ្នោត ប្រកបដោយតំលាភាព និង ដោយ​មាន​ការ​ចូល​រួមពីអ្នកសង្កេតការណ៍ និង ភ្នាក់ងារនៃគណបក្សនយោបាយ
 • ធានាអោយមានទំនាក់ទំនងទៀងទាត់រវាង គណកម្មាធិការជាតិរៀបចំការបោះឆ្នោតជាមួយបេក្ខជនភ្នាក់ងារនៃគណបក្សនយោបាយ និង អ្នកសង្កេតការណ៍
 • អនុវត្តតាមការកំនត់ និង នីតិវិធីផ្សេងៗដែលទាក់ទងដល់ការត្រួតពិនិត្យ ការគ្រប់គ្រងហិរញ្ញវត្ថុដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
 • សំរេចលើបន្ដឹងតវ៉ាទាក់ទងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ លើកលែងតែបន្ដឹងតវ៉ាទាក់ទងនឹងសមត្ថកិច្ចតុលាការ
 • ធ្វើសេចក្តីរាយការណ៍ជូនរដ្ឋសភា និងព្រឹទ្ធសភា ស្តីពីការគ្រប់គ្រងការប្រព្រឹត្តទៅ និងលទ្ធផលនៃការបោះឆ្នោត ក្នុងកំលុងពេលកៅសិប (៩០) ថ្ងៃ បន្ទាប់ពីថ្ងៃបោះឆ្នោត ។ អំនាច មុខងារ និង ភារកិច្ច ដូចមានចែងក្នុងមាត្រា ៧ ៨ ៩ និង មាត្រា ១០ នៃច្បាប់នេះត្រូវបន្ថែមទៅលើអំនាច មុខងារ និង ភារកិច្ចដែលបានតំរូវ រឺ បាន​ប្រគល់​អោយ​គណកម្មាធិការជាតិរៀបចំការបោះឆ្នោតតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំនាងរាស្ត្រ។
 • មាត្រា ១១

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវតែងតាំងសមាជិកគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត មន្ត្រីការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត និង មន្ត្រីការិយាល័យបោះឆ្នោតពីក្នុងចំណោមប្រជាពលរដ្ឋ មន្ត្រីរា ជការ រឺ អ្នកមុខអ្នកការក្នុងខេត្ត ក្រុង ដែលមានសិទ្ធិបោះឆ្នោត លើកលែងតែ :

 • កងយោធពលខេមរភូមិន្ទ នគរបាលជាតិ មន្ត្រីតុលាការ
 • ព្រះសង្ឃ រឺ បឰជិតនៃសាសនាណាមួយ
 • ប្រតិភូរាជរដ្ឋាភិបាល អភិបាល រឺ អភិបាលរងខេត្ត ក្រុង
 • អភិបាល រឺ អភិបាលរងស្រុក ខណ្ឌ
 • មេឃុំ ចៅសង្កាត់ រឺ ជំទប់ ចៅសង្កាត់រង មេភូមិ អនុប្រធានភូមិ និង សមាជិកភូមិ
 • សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់
 • បេក្ខជនដែលកំពុងឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
 • ជនដែលកំពុងមានមុខតំនែងនៅក្នុងគណបក្សនយោបាយ រឺ បានឈប់ពីមុខតំនែងនៅក្នុងគណបក្សនយោបាយណាមួយ ក្នុងរយពេលតិចជាងប្រាំមួយ(៦)ខែ គិត​មក​ដល់​ថ្ងៃ​។
 • មាត្រា ១២

សមាសភាពគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតរួមមាន ប្រធានម្នាក់ អនុប្រធានម្នាក់ និងសមាជិកពីបី (៣) ទៅ ប្រាំ (៥) នាក់ ។ សមាសភាពគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតរួមមាន ប្រធានម្នាក់ អនុប្រធានម្នាក់ និងសមាជិកបី (៣) នាក់ ។សមា សភាពការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតរួមមាន ប្រធានម្នាក់ អនុប្រធានម្នាក់ លេខាធិការម្នាក់ និង ដែលមានសមាជិកពី ពីរ (២) នាក់ ទៅបួន (៤) នាក់ អាស្រ័យដោយគណកម្មាធិការរៀបចំការបោះឆ្នោតជាអ្នកកំនត់ សំរាប់ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតនីមួយៗ ។ សមាសភាពការិយាល័យបោះឆ្នោតរួមមាន ប្រធានម្នាក់ អនុប្រធានម្នាក់ លេខាធិការម្នាក់ ដែលមានសមាជិកពីពីរ (២) ទៅបួន (៤) នាក់ អា ស្រ័យដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោតជាអ្នកកំនត់ សំរាប់ការិយាល័យបោះឆ្នោតនីមួយៗ ។ សមាជិកគ្រប់រូបរបស់គណ កម្មការរៀបចំបោះឆ្នោតគ្រប់លំដាប់ថ្នាក់ មន្ត្រីនៃការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត និងមន្ត្រីនៃការិយាល័យបោះឆ្នោតគឺ ជាមន្ត្រីបោះ ឆ្នោត ។ គណកម្មាធិការជាតុរៀបចំការបោះឆ្នោតអាចបង្កើត និងចាត់តាំងលេខាធិការដ្ឋានមួយជាជំនួយការអោយគណកម្មការខេត្តក្រុង រៀបចំការបោះឆ្នោត និង គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ។

 • មាត្រា ១៣

ឋាន: បុព្វសិទ្ធិ និង ប្រាក់បំនាច់របស់ប្រធាន អនុប្រធាន សមាជិក និង អគ្គលេខាធិការរបស់គណកម្មាធិការជាតិរៀបចំការ បោះឆ្នោត និង គណកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ព្រមទាំងបុគ្គលិកទាំងអស់ត្រូវបានកំនត់ស្របតាមបទប្បញ្ញត្តិ ដូចមាន ចែងក្នុងមាត្រា ៣០ និងមាត្រា ៣១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំនាងរាស្ត្រ ។

 • មាត្រា ១៤

សមាសភាពការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត ត្រូវស្ថិតក្នុងមុខតំនែងទៅតាមការកំនត់របស់គណកម្មាធិការជាតិរៀបចំ ការបោះឆ្នោត ។ សមាសភាពការិយាល័យបោះឆ្នោត ត្រូវស្ថិតនៅក្នុងមុខតំនែងរហូតដល់ថ្ងៃប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងការិយាល័យរបស់ខ្លួន និង ក្រោយពីបានប្រគល់ ទទួលកំនត់ហេតុនៃការបោះឆ្នោត ព្រមទាំង សម្ភារអុបករណ៍បោះឆ្នោតចប់សព្វគ្រប់អោយគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ។ គណកម្មការឃុំ សង្កាត់រៀបចំការបោះ ឆ្នោត ត្រូវស្ថិតនៅក្នុងមុខតំនែងរហូតដល់ថ្ងៃប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្នុងឃុំ សង្កាតរ់បស់ខ្លួន។ គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត ត្រូវស្ថិតនៅក្នុងមុខតំនែងរហូតដល់ថ្ងៃប្រកាសលទ្ធផលជាផ្លូវ ការនៃការបោះឆ្នោតជ្រើសរើ សក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងខេត្ត ក្រុងរបស់ខ្លួន ។

 • មាត្រា ១៥

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត មានសិទ្ធិប្រគល់អំនាច មុខងារ ភារកិច្ចណាមួយរបស់ខ្លួន តាមបទបញ្ជាទៅអោយ គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត ការិយាល័ យបោះឆ្នោត រឺមន្ត្រីបោះឆ្នោតណាម្នាក់ដែលបានទទួលការតែងតាំង ។ សេចក្តីយោងណាមួយក្នុងច្បាប់នេះទៅគណកម្មាធិការរៀបចំការ បោះឆ្នោត ក៏ត្រូវយោងផងដែរទៅដល់សមាជិកនៃគណកម្មការ រឺ មន្ត្រីបោះឆ្នោតម្នាក់ ដែលគណកម្មាធិការជាតិរៀបចំការបោះឆ្នោត បាន ប្រគល់អំនាចមុខងារ និងភារកិច្ចអោយ ។

 • មាត្រា ១៦

គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោ ត ការិយាល័យបោះឆ្នោត ត្រូវបំពេញមុខងារ ភារកិច្ច និង អំនាចផ្សេងៗ ដែលច្បាប់នេះ រឺ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រ គល់អោយ ។

 • មាត្រា ១៧

អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលទទួលខុសត្រូវចំពោះការងារសន្តិសុខ សន្ដាប់ធ្នាប់សាធារណ និងការងារដទៃទៀតត្រូវផ្តល់ កិច្ចសហការដល់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត និង គណកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ការិយាល័យចុះឈ្មោះ អ្នកបោះឆ្នោត ព្រមទាំងការិយាល័យបោះឆ្នោត ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ និង សន្ដាប់ធ្នាប់សាធារណ ក្នុងសម័យបោះឆ្នោត និង ក្រោ យសម័យបោះឆ្នោត ។

 • មាត្រា ១៨

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត មានសិទ្ធិតែងតាំងគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត រឺ គណកម្មការឃុំ ស ង្កាត់រៀបចំការបោះឆ្នោត រឺ សមាសភាពការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត រឺ សមាសភាពការិយាល័យបោះឆ្នោតក្នុងរយពេលមានកំនត់ នៅពេលណាមួយបន្ទាប់ពីការបោះឆ្នោត ក្នុងគោលបំនងគ្រប់គ្រង និង ចាត់ចែងការបោះឆ្នោតឡើងវិញ រឺ បោះឆ្នោតសារជាថ្មី រឺ ធ្វើបច្ចុប្ប ន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោត និង ចុះឈ្មោះអ្នកបោះឆ្នោត ។

ជំពូកទី ៣ សិទ្ធិចុះឈ្មោះ និង សិទ្ធិបោះឆ្នោត

 • មាត្រា ១៩

ដើម្បីមានសិទ្ធិបោះឆ្នោត ប្រជាពលរដ្ឋទាំងពីរភេទត្រូវមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ ស ង្កាត់ និង មានប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត ។ ដើម្បីមានសិទ្ធិចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត ប្រជាពលរដ្ឋ ទាំងពីរភេទ ត្រូវបំពេញល័ក្ខខ័ណ្ឌដូចខាងក្រោមនេះ ៖

 • មានសញ្ជាតិខ្មែរ
 • មានអាយុ ១៨ ឆ្នាំឡើង គិតមកទល់ថ្ងៃបោះឆ្នោត
 • មានទីលំនៅក្នុងឃុំ សង្កាត់ដែលមានសាម៉ីខ្លួនកំពុងសុំចុះឈ្មោះ
 • មិនស្ថិតក្នុងស្ថានភាពណាមួយ ដូចមានចែងក្នុងមាត្រា ២០ នៃច្បាប់នេះ

ទីលំនៅរបស់ជនណាម្នាក់ក្នុងឃុំ សង្កាត់ណាមួយ គឺជាទីកន្លែងដែលជននោះធ្លាប់រស់នៅជាធម្មតា ហើយតែងតែវិលត្រលប់មកទីកន្លែង នោះវិញ បន្ទាប់ពីអវត្តមានជាបណ្តោះអាសន្នមួយរយមក ។

 • មាត្រា ២០

ហាមចុះឈ្មោះបោះឆ្នោត រឺ បោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ប្រសិនបើជននោះ :

 • ជាទណ្ឌិត
 • ជាជនវិកលចរិត រឺ ជាជនដែលស្ថិតនៅក្រោមអាណាព្យាបាល ដែលមានលិខិតបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច ។

ជំពូកទី ៤ ប្រព័ន្ធបោះឆ្នោត និង ការបែងចែកអាសន

 • មាត្រា ២១

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវអនុវត្តតាមប្រព័ន្ធសមាមាត្រ ដោយបែងចែកអាសនតាមមធ្យ មភាគខ្ពស់បំផុត ដូចមានចែងក្នុងមាត្រា ២៣ និង មាត្រា ២៧ នៃច្បាប់នេះ ។ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវជ្រើសរើសចេញពីបញ្ជីបេ ក្ខជនរបស់គណបក្សនយោបាយ ដែលត្រូវបានជាប់ឆ្នោតនៅក្នុងឃំ សុង្កាត់នោះ ។

 • មាត្រា ២២

ចំនួនអាសននៃក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវស្មើគ្នានឹងចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលត្រូវបានកំនត់ដោយអនុក្រឹត្យ អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ។

 • មាត្រា ២៣

អាសននៅក្នុងក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបែងចែកដោយផ្អែកលើចំនួនអាសន និង លទ្ធផលនៃការបោះឆ្នោត តាមជំហានទាំង ឡាយដូចខាងក្រោម ៖

 1. ជំហានទីមួយ : កំនត់ចំនួនកូតាដែលតំរូវអោយបញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយទទួលបានអាសនមួយ ដោយយកចំនួនសន្លឹកឆ្នោតបានការសរុប​មក​ចែក​នឹង​ចំនួន​អាសនសរុបរបស់ក្រុមប្រឹក្សា តាមរូបមន្តដូចខាងក្រោម ៖
  • កក=សស /អស ក្នុងនោះ :
   • កក : តាងអោយកូតាជាផលចែកដោយមិនគិតសំណល់ចែក
   • សស : តាងអោយចំនួនសន្លឹកឆ្នោតបានការសរុប ដែលបានបោះអោយបញ្ជីបេក្ខជននៃគណបក្សនយោបាយទាំងអស់ ដែលបានចូលរួមក្នុងការបោះឆ្នោត ជ្រើស​​រើស​ក្រុម​ប្រឹក្សា
   • អស : តាងអោយចំនួនអាសននិងនៅក្នុងក្រុមប្រឹក្សា ។
 2. ជំហានទីពីរ : កំនត់ចំនួនអាសនជាបឋម ដែលបញ្ជីបេក្ខជននៃគណបក្សនយោបាយនីមួយៗបានទទួល ដោយយកចំនួនសន្លឹកឆ្នោតបានការ ដែល បញ្ជី បេក្ខជន នៃ គណបក្ស នយោបាយនីមួយៗបានទទួល មកចែកនឹងកូតា តាមរូបមន្តដូចខាងក្រោម :
  • អទ = សប/កក ក្នុងនោះ :
   • អទ : ជាផលចែកដោយមិនគិតសំណល់ចែក តាងអោយចំនួនអាសនដែលបញ្ជីបេក្ខជន នៃគណបក្សនយោបាយនីមួយៗ មានសិទ្ធិ​​ទទួល​បាន​មុន​ពេល​ធ្វើ​ប្រមាណ​វិធី​ចាំ​បាច់​ណាមួយ នៅក្នុងជំហានទាំងបី
   • សប : តាងអោយចំនួនសន្លឹកឆ្នោតបានការ ដែលបានបោះអោយបញ្ជីបេក្ខជននៃគណបក្សនយោបាយមួយ
   • កក : តាងអោយកូតាដែលបានកំនត់នៅក្នុងជំហានទីមួយ ។ បន្ទាប់ពីគណនាគ្រប់បញ្ជីបេក្ខជន នៃគណបក្សនយោបាយទាំងអស់ ក្នុងជំហានទី២ហើយ ប្រសិនគ្មានអាសននៅសល់ ដើម្បែបីងចែកបន្តទៀតនោះ ចំនួនអាសនសំរេចត្រូវកំនត់យកតែម្តង ។ ក្នុងករណីមានអាសននៅសល់ត្រូវបន្តបែងចែក បន្ទាប់​ពី​ធ្វើ​ការ​គណនា​សំរាប់​បញ្ជីបេក្ខជននៃគណបក្សនយោបាយទាំងអស់ អាសនដែលនៅសល់ទាំងនេះ ត្រូវផ្តល់អោយទៅតាមរបៀបដែលបានកំនត់ក្នុងជំហានទីបី ។
 3. ជំហានទីបី : អាសនដែលនៅសល់ត្រូវបែងចែកដោយកំនត់យកមធ្យមភាគខ្ពស់បំផុត តាមរូបមន្តដូចខាងក្រោម :
  • មធ =សប /អទ+១ ក្នុងនោះ :
   • មធ  : តាងអោយមធ្យមភាគខ្ពស់បំផុត
   • សប : តាងអោយចំនួនសន្លឹកឆ្នោតបានការ ដែលបានបោះអោយបញ្ជីបេក្ខជននៃគណបក្សនយោបាយមួយ
   • អទ  : តាងអោយចំនួនអាសន ដែលបែងចែកអោយបញ្ជីបេក្ខជន នៃគណបក្សនយោបាយមួយ ។

ក្នុងករណីនៅសល់អាសនចំនួនមួយដែលត្រូវបែងចែក បន្ទាប់ពីបានគណនាតាមរូបមន្តក្នុងជំហានទី៣ សំរាប់បញ្ជីបេក្ខជននៃគណបក្សន យបាយ ដែលមានលក្ខណសម្បត្តិទាំងអស់ អាសននោះត្រូវបែងចែកទៅអោយបញ្ជីបេក្ខជននៃគណបក្សនយោបាយ ដែលមានមធ្យមភា គខ្ពស់បំផុត ។ ក្នុងករណីនៅសល់អាសនច្រើនជាងមួយ ដែលត្រូវបែងចែកត្រូវអនុវត្តតាមរូបមន្តក្នុងជំហានទី៣ ហើយ អាសនចំនួនមួយ ត្រូវបែងចែកទៅអោយបញ្ជីបេក្ខជននៃគណបក្សនយោបាយណា ដែលមានមធ្យមភាគខ្ពស់បំផុត ។ បន្ទាប់មកត្រូវអនុវត្តតាមរូបមន្តម្តង ទៀតដោយបង្កើនតំលៃ អទ ចំនួន១ ចំពោះបញ្ជីបេក្ខជននៃគណបក្សនយោបាយ ដែលបានទទួលអាសនចំនួនមួយ ក្នុងការអនុវត្តរូបមន្តលើ កទីមួយ។ ដូច្នេះអាសនចំនួនមួយ ត្រូវផ្តល់ទៅអោយបញ្ជីបេក្ខជននៃគណបក្សនយោបាយ ដែលមានមធ្យមភាគខ្ពស់បំផុតក្នុងការអនុវត្តរូ បមន្តលើកទីពីរ ។ ក្នុងករណីនៅសល់អាសនត្រូវបែងចែកបន្តទៀតនោះ ការគណនាត្រូវធ្វើតាមរបៀបដដែលដោយបែងចែកម្តងមួយ អាសនជាបន្តបន្ទាប់ រហូតដល់អាសនដែលនៅសល់ ។

 • មាត្រា ២៤

អ្នកជាប់ឆ្នោតទាំងអស់ ត្រូវបានស្រង់ចេញពីបញ្ជីបេក្ខជននៃគណបក្សនយោបាយជាប់ឆ្នោត តាមចំនួនស្មើគ្នា នឹងចំនួនអាសន នៃបញ្ជីបេក្ខជននៃគណបក្សនយោបាយជាប់ឆ្នោត តាមការគណនាក្នុងមាត្រា ២៣ នៃច្បាប់នេះ ។ ឈ្មោះអ្នកជាប់ឆ្នោតត្រូវស្រង់តាមលំ ដាប់លេខរៀងពីលើមកក្រោម តាមបញ្ជីបេក្ខជននៃគណបក្សនយោបាយជាប់ឆ្នោតនីមួយៗ ។

 • មាត្រា ២៥

ឃុំ សង្កាត់ណាដែលមានបញ្ជីបេក្ខជននៃគណបក្សនយោបាយតែមួយគត់ ដែលត្រូវបានយល់ព្រមអោយចុះបញ្ជី ឃុំ សង្កាត់ នោះក៏ត្រូវធ្វើការបោះឆ្នោតដែរ ។ ឈ្មោះបេក្ខជនត្រូវស្រង់ចេញពីបញ្ជីបេក្ខជននៃគណបក្សនយោបាយតែមួយនោះ តាមលំដាប់លេខរៀ ងពីលើមកក្រោម រហូតដល់គ្រប់អាសននៅក្នុងក្រុមប្រឹក្សា ។

 • មាត្រា ២៦

ឈ្មោះបេក្ខជនណា ដែលបានស្រង់ចេញពីបញ្ជីបេក្ខជននៃគណបក្សនយោបាយជាប់ឆ្នោតក្នុងឃុំ សង្កាត់ និងត្រូវបានតែងតាំង ជាសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់រួចហើយ បេក្ខជននោះត្រូវលុបឈ្មោះចេញពីបញ្ជីបេក្ខជននៃគណបក្សនយោបាយ ។

 • មាត្រា ២៧

ក្នុងករណីគណបក្សនយោបាយណាមួយបោះបង់ចោលអាសនដែលខ្លួនទទួលបាន គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបែងចែកអាសនដែលបោះបង់ចោលនោះ ទៅអោយបញ្ជីបេក្ខជននៃគណបក្សនយោបាយផ្សេងទៀតដែលមានអាសននៅក្នុងក្រុមប្រឹ ក្សា ក្នុងអំឡុងពេលយ៉ាងយូរដប់បួន (១៤)ថ្ងៃ ដោយធ្វើប្រមាណវិធីតាមជំហានទាំងឡាយដូចខាងក្រោម :

 1. ជំហានទី១ : កំនត់ចំនួនកូតាដែលតំរូវអោយបញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយ ទទួលបានមួយអាសន ដោយយកចំនួនសន្លឹកឆ្នោតបានការ សរុប​ដែល​បាន​បោះ​អោយបញ្ជីបេក្ខជននៃគណបក្សនយោបាយទាំងអស់ ដែលបានទទួលអាសន ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដក​ចេញ​ចំនួន​សន្លឹក​ឆ្នោត​បាន​ការ​សរុប របស់បញ្ជីបេក្ខជននៃគណបក្សនយោបាយដែលបោះបង់ចោលអាសន មកចែកជាមួយនឹងចំនួនអាសនដែលបោះបង់ចោល តាមរូបមន្តដូចខាងក្រោម :
  • ក ក ‘ = ស ស ‘/ អ ប ‘ ក្នុងនោះ :
   • ក ក ‘: តាងអោយកូតាជាផលចែកដោយមិនគិតសំណល់ចែក
   • ស ស ‘ : តាងអោយចំនួនសន្លឹកឆ្នោតបានការសរុប ដែលបានបោះអោយបញ្ជីបេក្ខជននៃគណបក្ស នយោបាយទាំងអស់ ដែល​បាន​ទទួល​អាសន​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើសក្រុមប្រឹក្សាឃុំ សង្កាត់ដកចេញចំនួនសន្លឹកឆ្នោតបានការសរុបបោះអោយបញ្ជីបេក្ខជននៃគណបក្សនយោបាយដែលបានបោះបង់ចោលអាសនមួយ រឺ ច្រើន
   • អ ប់ : តាងអោយចំនួនអាសនដែលបានបោះបង់ចោល ។
 2. ជំហានទីពីរ : កំនត់ចំនួនអាសនជាបឋម ដែលបញ្ជីបេក្ខជននៃគណបក្សនយោបាយនីមួយៗបានទទួល ដោយយកចំនួនសន្លឹកឆ្នោត​បាន​ការ​សរុប​របស់​បញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយនីមួយៗបានទទួល មកចែកនឹងកូតាដែលបានគិតក្នុងជំហានទីមួយ តាមរូបមន្តដូចខាងក្រោម :
  • អ ទ ‘ =ស ប ‘ /ក ត ‘ ក្នុងនោះ :
   • អ ទ់ : តាងអោយចំនួនអាសនដែលបញ្ជីបេក្ខជននៃគណបក្សនយោបាយមួយ បានទទួលមុនពេលធ្វើ ប្រមាណវិធីចាំបាច់ណាមួយក្នុងជំហានទី៣
   • ស ប ‘ : តាងអោយចំនួនសន្លឹកឆ្នោតបានការសរុប បោះអោយបញ្ជីបេក្ខជននៃគណបក្សនយោបាយមួយ
   • ក ត ‘  : តាងអោយកូតាដែលបានកំនត់នៅក្នុងជំហានទី១ បន្ទាប់ពីបានធ្វើការគណនាក្នុងជំហានទី២ សំរាប់បញ្ជីបេក្ខជននយោបាយទាំងអស់ ដែល​មាន​អាសន​ក្នុង​ក្រុមប្រឹក្សា លើកលែងតែបញ្ជីបេក្ខជននៃគណបក្សនយោបាយ ដែលបោះបង់ចោលអាសន ក្នុងករណីគ្មានអាសននៅសល់ដើម្បីបែងចែកបន្តទៀត ចំនួន​អាសន​សំរេច​ត្រូវ​កំនត់​យកតែម្តង ។ ក្នុងករណីគណនាក្នុងជំហានទី២រួចហើយ ប៉ុន្តែមានអាសននៅសល់ត្រូវបន្តបែងចែកអាសនដែលនៅសល់នោះត្រូវបែងចែកតាមរូបមន្តក្នុងជំហានទី ៣ ។
 3. ជំហានទី៣ : អាសនដែលនៅសល់ត្រូវបានបែងចែកដោយកំនត់យកមធ្យមភាគខ្ពស់បំផុត តាមរូបមន្តដូចខាងក្រោម :
  • ម ធ ‘ =ស ប ‘,អ ទ ‘ +១ ក្នុងនោះ :
   • ម ធ ‘ : តាងអោយមធ្យមភាគខ្ពស់បំផុត
   • ស ប ‘ : តាងអោយចំនួនសន្លឹកឆ្នោតបានការសរុបបោះអោយបញ្ជីបេក្ខជននៃគណបក្សនយោបាយមួយ
   • អ ទ ‘  : តាងអោយចំនួនអាសនដែលបានបែងចែកអោយបញ្ជីបេក្ខជននៃគណបក្សនយោបាយមួយ ។

វិធីសាស្ត្រដូចមានចែងក្នុងវាក្យខ័ណ្ឌទី៧ និង ទី៨ នៃមាត្រា ២៣ ត្រូវអនុវត្តចំពោះការគណនាក្នុងជំហានទី៣ និងការគណនាជាបន្តបន្ទាប់ទៀត ។

 • មាត្រា ២៨

ក្នុងករណីគណនាតាមរូបមន្តដូចមានចែងក្នុងមាត្រា ២៣ និងមាត្រា ២៧ នៃច្បាប់នេះ មានលទ្ធផលស្មើគ្នា រវាងបញ្ជីបេក្ខជន នៃគណបក្សនយោបាយមួយចំនួន ដែលមិនអាចកំនត់អោយបញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយបានទទួលអាសនដែលត្រូវបែង ចែក គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតត្រូវអនុវត្តវិធីចាប់ឆ្នោត ដើម្បីកំនត់យ់កបញ្ជីបេក្ខជននៃគណបក្សនយោបាយឈ្នះឆ្នោត ។ វិធីចាប់ឆ្នោត ត្រូវដំនើរការតាមនីតិវិធី ដែលកំនត់ដោយបទបញ្ជារបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

ជំពូកទី ៥ ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត ការិយាល័យបោះឆ្នោត និង​ការិយាល័យរាប់សន្លឹកឆ្នោត

 • មាត្រា ២៩

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវរៀបចំបង្កើតការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតចំនួនមួយ រឺ ច្រើនក្នុងឃុំ សង្កា ត់នីមួយៗ ។ ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតនីមួយៗត្រូវបម្រើអោយតំបន់មួយដែលបានកំនត់ ។ ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោ ត និង តំបន់ដែលការិយាល័យនោះបម្រើត្រូវស្ថិតនៅក្នុងព្រំប្រទល់ឃុំ សង្កាត់របស់ខ្លួន ។

 • មាត្រា ៣០

ការរៀបចំការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតត្រូវគោរពតាមល័ក្ខខ័ណ្ឌនៃច្បាប់នេះ និង ល័ក្ខខ័ណ្ឌ ដែលមានចែងក្នុងវាក្យ ខ័ណ្ឌទី ២ មាត្រា ៤៦ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំនាងរាស្ត្រ ។ ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតមួយត្រូវធ្វើការចុះឈ្មោះ អ្នកមានសិទ្ធិបោះឆ្នោតយ៉ាងច្រើនប្រាំមួយរយនាក់ (៦០០)នាក់ លើកលែងតែមានសំរេចផ្សេងពីនេះរបស់គណកម្មាធិការជាតិរៀបចំការ បោះឆ្នោត ប៉ុន្តែការសំរេចរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនត្រូវអោយមានអ្នកចុះឈ្មោះបោះឆ្នោតលើសពីប្រាំពីររយ (៧០០)នាក់ឡើយ។ ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតត្រូវផ្អែកទៅលើការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត ដែលបានបង្កើតឡើងសំរា ប់ការបោះឆ្នោតចុងក្រោយ ។ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត មានសិទ្ធិធ្វើការកែសំរួលការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត និងតំបន់ ដែលការិយាល័យនេះបម្រើបាន ក្នុងករណីមានការប្រែប្រួលប្រជាសាស្ត្រ និងភូមសិស្ត្រា ។ ការកែសំរួលការិយាល័យចុះឈ្មោះ អ្នកបោះឆ្នោត ត្រូវធ្វើឡើងយ៉ាងតិចដប់ប្រាំ (១៥)ថ្ងៃ មុនកាលបរិច្ឆេទនៃការចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត និង ចុះឈ្មោះអ្នក បោះឆ្នោត ។

 • មាត្រា ៣១

ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតទាំងអស់នឹងក្លាយទៅជាការិយាល័យបោះឆ្នោតនៅពេលបោះឆ្នោត និង ជាការិយាល័យ រាប់សន្លឹកឆ្នោត នៅពេលរាប់សន្លឹកឆ្នោត ។ គណកម្មាធិការរៀបចំការបោះឆ្នោត ត្រូវផ្សព្វផ្សាយជាសាធារណនូវឈ្មោះទីតាំងនៃការិយាល័ យចុះឈ្មោះអ្នកបោះឆ្នោតនីមួយៗ នៅការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត និង នៅទីស្នាក់ការគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោ តក្នុងរយពេលដប់ (១០)ថ្ងៃ យ៉ាងតិចមុនកាលបរិច្ឆេទនៃការចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត និង ការចុះឈ្មោះអ្នកបោះឆ្នោត ។

 • មាត្រា ៣២

ជនគ្រប់រូបអាចស្នើសុំពីគណកម្មាធិការជាតិរៀបចំការបោះឆ្នោតនូវបញ្ជីឈ្មោះអ្នកបោះឆ្នោត និង ទីតាំងការិយាល័យចុះ ឈ្មោះអ្នកបោះឆ្នោតផ្លូវការមួយ រឺ ច្រើននៅក្នុងឃុំ សង្កាត់ដោយបង់ថ្លៃត្រឹមតំលៃផលិត ។

 • មាត្រា ៣៣

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបង្កើតតាមបទបញ្ជា និង នីតិវិធីនូវការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតចំនួនមួ យ រឺ ច្រើន សំរាប់ឃុំ សង្កាត់នីមួយៗ ។ ការិយាល័យបោះឆ្នោតនីមួយៗ និងតំបន់ដែលការិយាល័យនេះបម្រើត្រូវដូចគ្នានឹងការិយាល័យចុះ ឈ្មោះអ្នកបោះឆ្នោត ដែលបានបង្កើតឡើងស្របតាមមាត្រា ២៩ និងមាត្រា ៣០ នៃច្បាប់នេះ។

 • មាត្រា ៣៤

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតមានសិទ្ធិជ្រើសរើសយកបរិវេណ រឺ អាគារតែមួយធ្វើជាការិយាល័យបោះឆ្នោតសំ រាប់ការិយាល័យពីរ រឺ ច្រើន ប្រសិនបើមិនធ្វើអោយប៉ះពាល់ដល់ប្រក្រតីភាពនៃការគ្រប់គ្រង និង ការប្រព្រឺត្តទៅនៃការបោះឆ្នោត ។ កា រិយាល័យបោះឆ្នោតជាច្រើនដែលតាំងនៅបរិវេណ រឺ អាគារតែមួយនោះត្រូវរៀបចំអោយស្ថិតនៅដាច់ដោយឡែកពីគ្នា ។ ការិយាល័យ បោះឆ្នោតនីមួយៗដែលតាំងនៅបរិវេណ រឺ អាគារតែមួយនោះត្រូវគ្រប់គ្រងអោយដាច់ចេញពីគ្នា និង ខុសពីការិយាល័យបោះឆ្នោតផ្សេង ទៀត ទៅតាមបទបញ្ជា និង នីតិវិធីរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

 • មាត្រា ៣៥

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវផ្សព្វផ្សាយជាសាធារណនូវឈ្មោះទីតាំងនៃការិយាល័យបោះឆ្នោតនីមួយៗ នៅ ការិយាល័យបោះឆ្នោត និង នៅទីស្នាក់ការគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ចាប់តាំងពីកាលបរិច្ឆេទនៃការចុះបញ្ជីបេក្ខជនរហូ តដល់ពេលបិទការិយាល័យបោះឆ្នោតក្នុងថ្ងៃបោះឆ្នោត ។

 • មាត្រា ៣៦

ការរាប់សន្លឹកឆ្នោតត្រូវធ្វើឡើងនៅនឹងការិយាល័យបោះឆ្នោត ។ ការិយាល័យបោះឆ្នោត ជាការិយាល័យរាប់សន្លឹកឆ្នោត ។ ការិយាល័យរាប់សន្លឹកឆ្នោត ជាកន្លែងរាប់សន្លឹកឆ្នោត និង ជាកន្លែងប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការរាប់សន្លឹកឆ្នោត ។

 • មាត្រា ៣៧

គ្រប់ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត គ្រប់ការិយាល័យបោះឆ្នោត និងគ្រប់ការិយាល័យរាប់សន្លឹកឆ្នោតត្រូវមានបរិវេ ណខាងក្នុងដែលដៅសំគាល់ដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ បរិវេណខាងក្នុងជាតំបន់ដែលជុំវិញការិយាល័យចុះឈ្មោះ អ្នកបោះឆ្នោត រឺ ការិយាល័យបោះឆ្នោត រឺ ការិយាល័យរាប់សន្លឹកឆ្នោត ខ័ណ្ឌដោយវ័ណ្ឌមណ្ឌលមួយដែលមានកាំប្រវែងយ៉ាងតិចដប់ប្រាំ (១៥) ម៉ែត្រ ។ បរិវេណខាងក្នុងត្រូវរៀបចំអោយមានច្រកចេញមួយ និង ច្រកចូលមួយ។

 • មាត្រា ៣៨

គ្រប់ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត គ្រប់ការិយាល័យបោះឆ្នោត និងគ្រប់ការិយាល័យរាប់សន្លឹកឆ្នោត ត្រូវមានបរិវេ ណខាងក្រៅ ដែលដៅសំគាល់ដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ បរិវេណខាងក្រៅជាតំបន់ដែលនៅជុំវិញការិយាល័យ នោះ ខ័ណ្ឌដោយវ័ណ្ឌមណ្ឌលមួយដែលមានកាំប្រវែងមួយរយ (១០០)ម៉ែត្រ រឺ មានទំរង់ផ្សេង រឺ មានកាំតូចជាង ស្របទៅតាមស្ថានភាព ជាក់ស្តែង នៃបរិវេណខាងក្រៅរបស់ការិយាល័យនីមួយៗនោះ ។

 • មាត្រា ៣៩

ហាមយកអាវុធ ជាតិផ្ទុះ រឺ សារជាតិ និង វត្ថុប្រកបដោយគ្រោះថ្នាក់ផ្សេងៗចូលទៅក្នុងបរិវេណខាងក្រៅ បរិវេណខាងក្នុង និ ង ក្នុងការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត ការិយាល័យបោះឆ្នោត ព្រមទាំងការិយាល័យរាប់សន្លឹកឆ្នោតលើកលែងក្នុងករណីដែលមានជ នណាបង្កការអុកលុកក្នុងបរិវេណខាងក្រៅ បរិវេណខាងក្នុង និង ក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត ការិយាល័យបោះឆ្នោត ការិយាល័ យរាប់សន្លឹកឆ្នោត ប្រធានគណកម្មាធិការជាតិរៀបចំការបោះឆ្នោត និង ប្រធានគណកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់មាន ភារកិច្ចស្នើសុំអន្តរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ច ស្របតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ១៧ នៃច្បាប់នេះ ។

 • មាត្រា ៤០

ត្រូវបានអនុញ្ញាតអោយចូលក្នុងការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត និង បរិវេណខាងក្នុង នូវជនទាំងឡាយដូចខាងក្រោម :

 • មន្ត្រីចុះឈ្មោះដែលបានទទួលការចាត់តាំងពីគណកម្មាធិការជាតិរៀបចំការបោះឆ្នោត
 • អ្នកសង្កេតការណ៍មានប័ណ្ណសំគាល់ដែលផ្តល់អោយដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត
 • ភ្នាក់ងារនៃគណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ស្តីពីគណបក្សនយោបាយហើយដែលបានអនុញ្ញាត
 • ប្រជាពលរដ្ឋដែលមានបំនងចុះឈ្មោះ ហើយដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតនៅឡើយ
 • ជនអមដំនើរអ្នកសុំចុះឈ្មោះដែលជាជនពិការ ស្របតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ៥៩ នៃច្បាប់នេះ
 • ជនដែលអមដំនើរអ្នកសុំចុះឈ្មោះក្នុងគោលបំនងធ្វើការធានាដល់អ្នកចុះឈ្មោះ តាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ៥៤ នៃ ច្បាប់នេះ
 • ភ្នាក់ងារសន្តិសុខ និង ភ្នាក់ងារសង្គ្រោះ នៅពេលដែលប្រធានការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតសំនូមពរក្នុងករណីចាំបាច់។ ហាមជនគ្រប់រូបចូលក្នុងការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត មុនពេលការិយាល័យចាប់ផ្តើមធ្វើការ រឺ ក្រោយពេលការិយាល័យបិទទ្វារ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ។
 • មាត្រា ៤១

ត្រូវបានអនុញ្ញាតអោយចូលក្នុងការិយាល័យបោះឆ្នោត និង បរិវេណខាងក្នុង នូវជនទាំងឡាយដូចខាងក្រោម :

 • មន្ត្រីបោះឆ្នោតដែលបានទទួលការចាត់តាំងពីគណកម្មាធិការជាតិរៀបចំការបោះឆ្នោត
 • ភ្នាក់ងារនៃគណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនឈរឈ្មោះ និង ដែលបានអនុញ្ញាត និង អ្នកសង្កេតការណ៍ដែលមាន​ប័ណ្ណ​សំគាល់​ផ្តល់​ជូន​ដោយ​គណ​កម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត
 • អ្នកដែលមានសិទ្ធិបោះឆ្នោត ហើយត្រូវបោះឆ្នោតនៅការិយាល័យបោះឆ្នោតនោះ
 • ជនដែលអមដំនើរអ្នកបោះឆ្នោតជាជនពិការតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ១៧៨ នៃច្បាប់នេះ
 • ភ្នាក់ងារសន្តិសុខ និង ភ្នាក់ងារសង្គ្រោះ នៅពេលដែលប្រធានការិយាល័យបោះឆ្នោតធ្វើសំនូមពរក្នុងករណីចាំបាច់ ។

ហាមជនគ្រប់រូបចូលក្នុងការិយាល័យបោះឆ្នោតមុនចាប់ផ្តើមការបោះឆ្នោត រឺ ក្រោយបិទការបោះឆ្នោត ដោយគ្មានការអនុញ្ញាតជាលាយ លក្ខណ៍អក្សរពីគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

 • មាត្រា ៤២

ត្រូវបានអនុញ្ញាតអោយចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត និង បរិវេណខាងក្នុងនូវជនទាំងឡាយដូចខាងក្រោម :

 • មន្ត្រីរាប់សន្លឹកឆ្នោតដែលបានទទួលការចាត់តាំងពីគណកម្មាធិការជាតិរៀបចំការបោះឆ្នោត
 • ភ្នាក់ងារនៃគណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនឈរឈ្មោះ និង ដែលបានអនុញ្ញាត និង អ្នកសង្កេតការណ៍ដែលមាន​ប័ណ្ណ​សំគាល់​ផ្តល់​អោយ​ដោយ​គណកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត
 • ភ្នាក់ងារសន្តិសុខ និង ភ្នាក់ងារសង្គ្រោះ នៅពេលដែលប្រធានការិយាល័យរាប់សន្លឹកឆ្នោតធ្វើសំនូមពរក្នុងករណីចាំបាច់ ។

ហាមជនគ្រប់រូបចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត មុនពេលចាប់ផ្តើមការរាប់សន្លឹកឆ្នោត រឺ ក្រោយពេល ការរាប់សន្លឹកឆ្នោត ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរ ពីគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

 • មាត្រា ៤៣

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត គណកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ប្រធានការិយាល័យចុះឈ្មោះ អ្នកបោះឆ្នោត ប្រធានការិយាល័យបោះឆ្នោត និង ប្រធានការិយាល័យរាប់សន្លឹកឆ្នោត ត្រូវចាត់វិធានការចាំបាច់ដើម្បីការពារអ្នកនៅខាង ក្នុងការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត ការិយាល័យបោះឆ្នោត និង ការិយាល័យរាប់សន្លឹកឆ្នោត និងអ្នកនៅក្នុងបរិវេណខាងក្នុងនៃការិ យាល័យទាំងនោះ អោយជៀសផុតពីការបង្កអោយមានរបួសស្នាម ការរំខានអុកលុក ការបំភិតបំភ័យ រឺ ការគំរាមកំហែង និង រក្សាការពារ អុបករណ៍សម្ភារទាំងអស់ក្នុងការិយាល័យទាំងនោះ ។ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត គណកម្មការរៀបចំការបោះឆ្នោតគ្រប់ លំដាប់ថ្នាក់ ប្រធានការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត ប្រធានការិយាល័យបោះឆ្នោត និង ប្រធានការិយាល័យរាប់សន្លឹកឆ្នោត អាចអនុ វត្តនូវល័ក្ខខ័ណ្ឌនៃមាត្រា ៤០ ៤១ និងមាត្រា ៤២ នៃច្បាប់នេះ ចំពោះបរិវេណខាងក្រៅទាំងមូល រឺ មួយផ្នែកក្នុងករណីចាំបាច់ ដើម្បីធានា អោយការចុះឈ្មោះអ្នកបោះឆ្នោត ការបោះឆ្នោត និង ការរាប់សន្លឹកឆ្នោត ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព ។

 • មាត្រា ៤៤

សកម្មភាពទាំងឡាយដូចខាងក្រោម ត្រូវហាមឃាត់នៅក្នុងការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត បរិវេណខាងក្នុង និង បរិវេ ណខាងក្រៅ :

 • ការស្លៀកពាក់រឺ ការបិទផ្សាយរឺ ការនិយាយ ដែលមានការពាក់ព័ន្ធជាមួយគណបក្សនយោបាយ រឺ បញ្ជីបេក្ខជននៃគណបក្សនយោបាយ រឺ បេក្ខជននៃបញ្ជីណាមួយ
 • ការបង្ហាញការគាំទ្រ រឺ ការប្រឆាំងចំពោះគណបក្សនយោបាយណាមួយ រឺ បញ្ជីបេក្ខជននៃគណបក្សនយោបាយ រឺ បេក្ខជននៃបញ្ជីណាមួយ
 • ការរំខានអុកលុក រឺ សកម្មភាពផ្សេងៗ ដែលអាចមានឥទ្ធិពលដល់ជនណាម្នាក់ ក្នុងការចុះឈ្មោះបោះឆ្នោត ។
 • មាត្រា ៤៥

សកម្មភាពទាំងឡាយដូចខាងក្រោម ត្រូវហាមឃាត់នៅក្នុងការិយាល័យបោះឆ្នោត បរិវេណខាងក្នុង និង បរិវេណខាងក្រៅ :

 • ការស្លៀកពាក់ រឺការដាក់បង្ហាញអ្វីមួយ ដែលពាក់ព័ន្ធជាមួយគណបក្សនយោបាយ រឺ បញ្ជីបេក្ខជននៃគណបក្សនយោបាយ រឺ បេក្ខជននៃបញ្ជីណាមួយ
 • ការផ្សព្វផ្សាយ រឺ ការនិយាយអ្វីដែលមានឥទ្ធិពលធ្វើអោយមនុស្សម្នាក់បោះឆ្នោតអោយបញ្ជីបេក្ខជននៃ គណបក្សនយោបាយណាមួយ
 • ការបង្ហាញការគាំទ្រ រឺ ការប្រឆាំងចំពោះគណបក្សនយោបាយ រឺ បញ្ជីបេក្ខជននៃគណបក្សនយោបាយ រឺ បេក្ខជននៃបញ្ជីណាមួយ ។
 • មាត្រា ៤៦

សកម្មភាពទាំងឡាយដូចខាងក្រោម ត្រូវហាមឃាត់នៅក្នុងការិយាល័យរាប់សន្លឹកឆ្នោត បរិវេណខាងក្នុង និង បរិវេណខាងក្រៅ :

 • ការស្លៀកពាក់ រឺ ការដាក់បង្ហាញអ្វីមួយ ដែលពាក់ព័ន្ធជាមួយគណបក្សនយោបាយ រឺ បញ្ជីបេក្ខជននៃគណបក្សនយោបាយ រឺបេក្ខជននៃបញ្ជីណាមួយ
 • ការផ្សព្វផ្សាយ រឺ ការនិយាយអ្វី ដែលមានឥទ្ធិពលធ្វើអោយមន្ត្រីរាប់សន្លឹកឆ្នោត រាប់គំនូសនៅលើសន្លឹកឆ្នោត ដើម្បីបំពេញចិត្ត រឺ ប្រឆាំង​បញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ រឺ បេក្ខជននៃបញ្ជីណាមួយ ។
 • មាត្រា ៤៧

ជនគ្រប់រូបដែលមានវត្តមាននៅក្នុងការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត ការិយាល័យបោះឆ្នោត ការិយាល័យរាប់សន្លឹកឆ្នោ ត និង នៅបរិវេណខាងក្នុងនៃការិយាល័យទាំងនោះ ត្រូវស្ថិតនៅក្រោមអំនាចគ្រប់គ្រង និង ណែនាំរបស់គណកម្មាធិការជាតិរៀបចំការ បោះឆ្នោត ស្របតាមល័ក្ខខ័ណ្ឌនៃច្បាប់នេះ ។

ជំពូកទី ៦ បញ្ជីឈ្មោះអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

 • មាត្រា ៤៨

ឃុំ សង្កាត់នីមួយៗ ត្រូវមានបញ្ជីឈ្មោះអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន ដែលរៀបចំឡើងដោយ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

 • មាត្រា ៤៩

បញ្ជីឈ្មោះអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន ត្រូវរៀបចំអោយបានយ៉ាងតិចកៅសិប (៩០)ថ្ងៃមុនថ្ងៃ បោះឆ្នោត ។នាយករដ្ឋមន្ត្រីកំនត់កាលបរិច្ឆេទសំរាប់ការចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត និង ចុះឈ្មោះអ្នកបោះឆ្នោតតាមសំនើ របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ រយពេលនៃការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត និង ចុះឈ្មោះអ្នកបោះឆ្នោតសំរាប់ឃុំ សង្កាត់នីមួយៗមិន ត្រូវតិចជាងដប់ប្រាំ (១៥) ថ្ងៃឡើយដោយគិតទាំងថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យផង ។ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវកំនត់នូវរយ ពេល សំរាប់ការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត និងចុះឈ្មោះអ្នកបោះឆ្នោតសំរាប់ឃុំ សង្កាត់នានា និង កំនត់ប្រតិទិនសំរាប់ពិនិត្យបញ្ជី ឈ្មោះអ្នកបោះឆ្នោត និង ចុះឈ្មោះអ្នកបោះឆ្នោតតាមការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតចំណុះឃុំ សង្កាត់នីមួយៗ ។ គណកម្មាធិការជាតិ រៀបចំការបោះឆ្នោតត្រូវផ្សព្វផ្សាយជាសាធារណនូវកាលបរិច្ឆេទ និង ប្រតិទិននេះដល់ឃុំ សង្កាត់ទាំងអស់ក្នុងរយពេលយ៉ាងតិចបី (៣)ថ្ងៃ មុនចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត និង ចុះឈ្មោះអ្នកបោះឆ្នោត ។

 • មាត្រា ៥០

បញ្ជីឈ្មោះអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវធ្វើបច្ចុប្បន្នភាពលើបញ្ជីឈ្មោះអ្នកបោះឆ្នោតចុងក្រោយតាម ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតចំណុះឃុំ សង្កាត់នីមួយៗ ។

 • មាត្រា ៥១

ក្នុងការរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតមានភារ កិច្ចទទួលខុសត្រូវ :

 • ពិនិត្យអំពីបច្ចុប្បន្នភាពលើបញ្ជីឈ្មោះអ្នកបោះឆ្នោតចុងក្រោយ
 • ចុះឈ្មោះជនទាំងឡាយ ដែលមានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ទៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត
 • លុបឈ្មោះជនទាំងឡាយដែលបាត់បង់សិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត
 • រៀបចំបញ្ជីឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅគ្រប់ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតក្នុងឃុំ សង្កាត់នីមួយៗ ។
 • មាត្រា ៥២

ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានបំនងចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវទៅបង្ហាញ ខ្លួននៅការិយាល័យ ចុះឈ្មោះអ្នកបោះឆ្នោតក្នុងឃុំ សង្កាត់ដែលខ្លួនរស់នៅ ។ ប្រជាពលរដ្ឋម្នាក់ៗត្រូវមានឈ្មោះតែមួយនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត នៃការិយាល័យបោះឆ្នោតតែមួយគត់

 • មាត្រា ៥៣

ពេលបង្ហាញខ្លួនដើម្បីចុះឈ្មោះនៅការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត ប្រជាពលរដ្ឋខ្មែរទាំងពីរភេទត្រូវ :

 • បង្ហាញអត្តសញ្ញាណរបស់ខ្លួនដល់មន្ត្រីចុះឈ្មោះបោះឆ្នោត
 • មានសិទ្ធិចុះឈ្មោះស្របតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ១៩ នៃច្បាប់នេះ
 • បញ្ជាក់ថាខ្លួនមិនទាន់បានចុះឈ្មោះនៅការិយាល័យចុះឈ្មោះបោះឆ្នោតណាមួយនៅឡើយ ។
 • មាត្រា ៥៤

ដើម្បីបញ្ជាក់នូវអត្តសញ្ញាណរបស់ខ្លួន ប្រជាពលរដ្ឋត្រូវបង្ហាញអែកសារ រឺ សំអាងណាមួយដូចខាងក្រោម :

 • លិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា
 • អត្តសញ្ញាណប័ណ្ណដែលផ្តល់អោយដោយរាជរដ្ឋាភិបាលកម្ពុជា ដោយមានបិទរូបថតជាសំគាល់
 • ប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត ។

អ្នកសុំចុះឈ្មោះបោះឆ្នោតអាចកំនត់អត្តសញ្ញាណរបស់ខ្លួនបាន ដោយការធានាអះអាងរបស់អ្នកមានសិទ្ធិបោះឆ្នោតពីររូប ក្នុងឃុំ សង្កាត់ នោះ ធ្វើឡើងនៅចំពោះមុខមន្ត្រីចុះឈ្មោះបោះឆ្នោតដោយបញ្ជាក់ថាអ្នកសុំចុះឈ្មោះនោះពិត ជាមនុស្សដូចដែលសាម៉ីខ្លួនបានបញ្ជាក់អះ អាងមែន ។

 • មាត្រា ៥៥

ដើម្បីបញ្ជាក់ថាខ្លួនជាប្រជាពលរដ្ឋខ្មែរ ប្រជាពលរដ្ឋខ្មែរត្រូវបង្ហាញអែកសារណាមួយក្នុងចំណោមអែកសារដូចខាងក្រោម :

 • លិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា
 • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលផ្តល់អោយ អនុលោមទៅតាមអនុក្រឹតលេខ ៣៦ អនក្រ ចុះថ្ងៃទី២៦ កក្កដា ឆ្នាំ១៩៩៦
 • អត្តសញ្ញាប័ណ្ណមន្ត្រីរាជការស៊ីវិល រឺ កងយោធពលខេមរភូមិន្ទ រឺ នគរបាលជាតិនៃព្រះរាជាណាចក្រកម្ពុជា
 • ភស្តុតាងដែលបង្ហាញថា ឈ្មោះរបស់អ្នកសុំចុះឈ្មោះមាននៅលើបញ្ជីឈ្មោះអ្នកបោះឆ្នោតចុងក្រោយ
 • ប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត
 • សំបុត្រកំនើត ដែលមានបញ្ជាក់ពីសញ្ញាតិខ្មែរ
 • លិខិតបញ្ជាក់ថា ជាប្រជាពលរដ្ឋខ្មែរ ដែលផ្តល់អោយដោយរាជរដ្ឋាភិបាលកម្ពុជា
 • លិខិតបញ្ជាក់ អែកសារ រឺ ដីការបស់តុលាការដែលបញ្ជាក់ថា ឪពុក រឺ ម្តាយរបស់អ្នកសុំចុះឈ្មោះជាប្រជាពលរដ្ឋខ្មែរ និង​ឯកសារ​ដែល​បង្ហាញ​ថា​អ្នក​សុំ​ចុះឈ្មោះ​គឺ​ជា​កូន​របស់ឪពុក រឺ ម្តាយនោះ
 • អែកសារជាផ្លូវការដែលបង្ហាញថា អ្នកសុំចុះឈ្មោះកើតនៅក្នុងប្រទេសកម្ពុជា ហើយឪពុក រឺ ម្តាយបរទេសរបស់ជននោះក៏កើត និង រស់នៅស្របច្បាប់ក្នុងប្រទេសកម្ពុជាដែរ និង អែកសារជាផ្លូវការ ដែលបង្ហាញថាអ្នកសុំចុះឈ្មោះគឺជាកូនរបស់ឪពុក និង ម្តាយ

នោះ ។

 • មាត្រា ៥៦

ដើម្បីបញ្ជាក់ថាខ្លួនមានអាយុយ៉ាងតិច ១៨ឆ្នាំ គិតមកទល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ប្រជាពលរដ្ឋត្រូវ បង្ហាញអែកសារ រឺសំអាងណាមួយដូចខាងក្រោមនេះ :

 • ឯកសារណាមួយដូចមានចែងក្នុងមាត្រា ៥៤ និងមាត្រា ៥៥ នៃច្បាប់នេះ ដែលមានបញ្ជាក់ពីអាយុ រឺ ថ្ងៃ ខែ ឆ្នាំកំនើតរបស់អ្នកសុំចុះឈ្មោះ រឺ សេចក្តីធានាអះអាងរបស់អ្នកមានសិទ្ធិបោះឆ្នោតពីររូបក្នុងឃុំ សង្កាត់នោះធ្វើឡើងនៅចំពោះមុខមេឃុំ ចៅសង្កាត់ ដោយបញ្ជាក់អ្នកសុំចុះឈ្មោះនោះពិតជាមានអាយុ ១៨ឆ្នាំ យ៉ាងតិច គិតមកទល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ប្រាកដមែន ។
 • មាត្រា ៥៧

ដើម្បីបញ្ជាក់ថាខ្លួនពិតជាមានលំនៅ នៅក្នុងឃុំ សង្កាត់ ប្រជាពលរដ្ឋត្រូវបង្ហាញអែកសារណាមួយដូចខាងក្រោមនេះ :

 • ឯកសារទាំងឡាយដូចមានចែងក្នុងមាត្រា ៥៤ ៥៥ និងមាត្រា ៥៦ នៃច្បាប់នេះ ហើយដែលបញ្ជាក់ថាអ្នកសុំចុះឈ្មោះពិតជាមានលំនៅ នៅក្នុងឃុំ សង្កាត់​នោះប្រាកដមែន
 • លិខិតបញ្ជាក់ពីអាជ្ញាធរឃុំ សង្កាត់ថាសាម៉ីខ្លួនពិតជាមានលំនៅ នៅក្នុងឃុំ សង្កាត់នោះប្រាកដមែន ។
 • មាត្រា ៥៨

ប្រជាពលរដ្ឋខ្មែរដែលមានលំនៅច្រើនជាងមួយកន្លែងនៅក្នុងព្រះរាជាណាចក្រម្ពុជា ត្រូវជ្រើសរើសយកកន្លែងតែមួយគត់ ដើម្បច៉ីះឈ្មោះជាអ្នកបោះឆ្នោត ។

 • មាត្រា ៥៩

អ្នកចុះឈ្មោះបោះឆ្នោតដែលជាជនពិការ មិនអាចចុះឈ្មោះដោយខ្លួនអែងបាន មានសិទ្ធិជ្រើសរើសអ្នកជំនួយម្នាក់ជានីតិជន ទៅជាមួយ រឺ អាចសុំជំនួយពីប្រធានការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត ។

 • មាត្រា ៦០

ដើម្បីធ្វើបច្ចុប្បន្នភាពលើបញ្ជីឈ្មោះអ្នកបោះឆ្នោតចុងក្រោយ សំរាប់រៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ប្រជាពលរដ្ឋដែលធ្លាប់បានចុះឈ្មោះចុងក្រោយនោះ ត្រូវទៅបង្ហាញខ្លួននៅការិយាល័យចុះឈ្មោះដែលខ្លួនបានចុះឈ្មោះបោះ ឆ្នោតចុងក្រោយ ដោយភ្ជាប់ជាមួយនូវប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត ដែលផ្តល់អោយដោយគណកម្មាធិការជាតិ រៀបចំការបោះឆ្នោត និង អែកសារ រឺ សំអាងដូចមានចែងក្នុងមាត្រា៥៧ នៃច្បាប់នេះ ។ ផ្អែកលើបញ្ជីឈ្មោះអ្នកបោះឆ្នោតចុងក្រោយ ដែ លផ្តល់ជូនដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត មន្ត្រីចុះឈ្មោះបោះឆ្នោតត្រូវ :

 • ពិនិត្យប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោតរបស់អ្នកសុំចុះឈ្មោះបោះឆ្នោត ដើម្បីបញ្ជាក់ថាប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រ​ជំនួស​ប័ណ្ណ​បោះឆ្នោត​នោះពិតជារបស់សាម៉ីជនអ្នកសុំចុះឈ្មោះបោះឆ្នោត ដែលផ្តល់ជូនដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយនៅរក្សារូបភាពទ្រង់ទ្រាយអាចប្រើប្រាស់បាន
 • ពិនិត្យលេខប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត នាមត្រកូល នាមខ្លួន ថ្ងៃ ខែ ឆ្នាំកំនើតរបស់សាម៉ីខ្លួនអ្នកសុំចុះឈ្មោះក្នុងប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត ហើយផ្ទៀងផ្ទាត់ជាមួយលេខប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត នាមត្រកូល នាមខ្លួន ថ្ងៃ ខែ ឆ្នាំកំនើតរបស់អ្នកសុំចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតចុងក្រោយ នៃការិយាល័យនោះ ។
 • ពិនិត្យអត្តសញ្ញាណរបស់អ្នកសុំចុះឈ្មោះបោះឆ្នោត ដូចមានចែងក្នុងមាត្រា ៥៧ នៃច្បាប់នេះ ដើម្បីបញ្ជាក់ថា អ្នកសុំចុះឈ្មោះពិតជាមានលំនៅនៅក្នុងឃុំ សង្កាត់ដែលខ្លួនកំពុងចុះឈ្មោះប្រាកដមែន ។
 • មាត្រា ៦១

ក្នុងករណីអ្នកសុំចុះឈ្មោះបោះឆ្នោតបំពេញបានតាមល័ក្ខខ័ណ្ឌ ដូចមានចែងក្នុងមាត្រា ៦០ នៃច្បាប់នេះ មន្ត្រីចុះឈ្មោះត្រូវ :

 • ផ្តល់ដំនឹងដល់អ្នកសុំចុះឈ្មោះបោះឆ្នោតថា ការសុំចុះឈ្មោះនោះត្រូវបានយល់ព្រម
 • ចុះឈ្មោះអ្នកសុំចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់តាមល័ក្ខខ័ណ្ឌកំនត់
 • ផ្តល់ដំនឹងដល់អ្នកសុំចុះឈ្មោះបោះឆ្នោតថាប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោតនោះ នឹងត្រូវប្រើប្រាស់សំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
 • ចេញបង្កាន់ដៃបញ្ជាក់ការចុះឈ្មោះជូនអ្នកសុំចុះឈ្មោះបោះឆ្នោត ។
 • មាត្រា ៦២

ក្នុងករណីអ្នកសុំចុះឈ្មោះបោះឆ្នោត ធ្លាប់បានចុះឈ្មោះបោះឆ្នោតចុងក្រោយ និង មានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត នៅការិយាល័យដែលកំពុងសុំចុះឈ្មោះនោះប្រាកដមែន ប៉ុន្តែប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោតរបស់សាម៉ីខ្លួនត្រូវបាត់ រឺខូចមិនអាចប្រើប្រាស់បាន មន្ត្រីចុះឈ្មោះបោះឆ្នោតត្រូវ :

 • ផ្តល់ដំនឹងដល់អ្នកសុំចុះឈ្មោះបោះឆ្នោតអោយបំពេញបែបបទស្តីពីការបាត់ រឺ ខូចប័ណ្ណបោះឆ្នោត រឺវិញ្ញាបនប័ត្របោះឆ្នោតទៅតាមបទបញ្ជា និង នីតិវិធីរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត
 • ពិនិត្យអត្តសញ្ញាណរបស់អ្នកសុំចុះឈ្មោះបោះឆ្នោត ដូចមានចែងក្នុងមាត្រា ៥៤ និងមាត្រាថ ៥៧នៃច្បាប់នេះ ។ ផ្អែកតាមអត្តសញ្ញាណខាងលើនេះ មន្ត្រីចុះឈ្មោះបោះឆ្នោតត្រូវពិនិត្យ និង រកអោយឃើញនូវលេខប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត នាមត្រកូល នាមខ្លួន ថ្ងៃ ខែ ឆ្នាំកំនើតរបស់អ្នកសុំចុះឈ្មោះបោះ ឆ្នោតក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតចុងក្រោយនៃការិយាល័យចុះឈ្មោះបោះឆ្នោតនោះ ដើម្បីបំពេញបែបបទដូចមានចែងក្នុងមាត្រា ៦៣ នៃច្បាប់នេះ ។
 • មាត្រា ៦៣

ក្នុងករណីអ្នកសុំចុះឈ្មោះបោះឆ្នោតបំពេញបានត្រឹមត្រូវ តាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា៦២ នៃច្បាប់នេះមន្ត្រីចុះឈ្មោះ បោះឆ្នោតត្រូវ :

 • ផ្តល់ដំនឹងដល់អ្នកសុំចុះឈ្មោះបោះឆ្នោតថាការសុំចុះឈ្មោះនោះត្រូវបានយល់ព្រម
 • ចុះឈ្មោះអ្នកសុំចុះឈ្មោះបោះឆ្នោតនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់តាមល័ក្ខខ័ណ្ឌដែលបានកំនត់
 • ចេញវិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត ដោយមានបិទរូបថតរបស់សាម៉ីខ្លួនតាមគំរូដែលកំនត់ដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយផ្តល់ដំនឹងដល់អ្នកសុំចុះឈ្មោះបោះឆ្នោតថា វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោតនេះ នឹងត្រូវប្រើប្រាស់សំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
 • ចេញបង្កាន់ដៃបញ្ជាក់ការចុះឈ្មោះជូនអ្នកសុំចុះឈ្មោះបោះឆ្នោត ។
 • មាត្រា ៦៤

ប្រជាពលរដ្ឋដែលធ្លាប់បានចុះឈ្មោះចុងក្រោយ នៅការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតនៃឃុំ សង្កាត់ណាមួយ ហើយសាម៉ី ជននៅមានប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត ប៉ុន្តែបច្ចុប្បន្នសាម៉ីខ្លួនឈប់រស់នៅក្នុងឃុំ សង្កាត់នោះតទៅទៀត ឈ្មោះ ប្រជាពលរដ្ឋនោះនឹងត្រូវបានលុបចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត នៃការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតចុងក្រោយនោះ ។ ប្រជាពលរដ្ឋ ខាងលើនេះត្រូវទៅបង្ហាញខ្លួន និង ចុះឈ្មោះនៅការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតណាមួយនៃឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅ ។ មន្ដ្រី ចុះឈ្មោះបោះឆ្នោតត្រូវ :

 • ពិនិត្យប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោតរបស់អ្នកសុំចុះឈ្មោះបោះឆ្នោត ដើម្បីបញ្ជាក់ថាប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រ​ជំនួស​ប័ណ្ណ​បោះ​ឆ្នោត​នោះ​ពិត​ជា​របស់សាម៉ីជនអ្នកសុំចុះឈ្មោះបោះឆ្នោត ដែលបានផ្តល់ជូនដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រាកដមែន
 • ពិនិត្យអត្តសញ្ញាណរបស់អ្នកសុំចុះឈ្មោះបោះឆ្នោត ដូចមានចែងក្នុងមាត្រា ៥៧ នៃច្បាប់នេះដើម្បីបញ្ជាក់ថាសាម៉ីជនអ្នកសុំ

ចុះឈ្មោះបោះឆ្នោតពិតជាប្រជាពលរដ្ឋ ដែលមានទីលំនៅនៅក្នុងឃុំ សង្កាត់នោះប្រាកដមែន ។

 • មាត្រា ៦៥

ក្នុងករណីអ្នកសុំចុះឈ្មោះបោះឆ្នោតបំពេញបានត្រឹមត្រូវ តាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ៦៤ នៃច្បាប់នេះមន្ត្រីចុះឈ្មោះ បោះឆ្នោតត្រូវ :

 • ផ្តល់ដំនឹងដល់អ្នកសុំចុះឈ្មោះបោះឆ្នោតថា ការសុំចុះឈ្មោះនោះត្រូវបានទទួលយល់ព្រម
 • ដកហូតប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោតពីសាមីជនអ្នកសុំចុះឈ្មោះបោះឆ្នោត
 • ចេញប័ណ្ណបោះឆ្នោតទៅតាមគំរូ ដែលកំនត់ដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ជូនសាមីជនអ្នកសុំចុះឈ្មោះបោះឆ្នោត
 • ចេញបង្កាន់ដៃបញ្ជាក់ការចុះឈ្មោះអោយអ្នកសុំចុះឈ្មោះបោះឆ្នោត ។
 • មាត្រា ៦៦

ដើម្បីមានសិទ្ធិចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋដែលអះអាងថា ធ្លាប់បានចុះឈ្មោះបោះឆ្នោតនៅការិយាល័យចុះឈ្មោះអ្នក បោះឆ្នោតនៃឃុំ សង្កាត់ណាមួយ ប៉ុន្តែប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោតរបស់ខ្លួនត្រូវបាត់ រឺ ខូចមិនអាចប្រើប្រាស់បាន ហើយបច្ចុប្បន្នសាម៉ីខ្លួនឈប់រស់នៅក្នុងឃុំ សង្កាត់នោះតទៅទៀត និង ប្រជាពលរដ្ឋដែលមានអាយុ ១៨ ឆ្នាំគិតមកទល់ថ្ងៃបោះឆ្នោតជ្រើ សរើសក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងប្រជាពលរដ្ឋដែលពុំបានចុះឈ្មោះបោះឆ្នោតពីមុនមកត្រូវបំពេញនូវល័ក្ខខ័ណ្ឌ ដូចមានចែងក្នុងមា ត្រា ៥២ ៥៣ ៥៤ ៥៥ ៥៦ ៥៧ និង មាត្រា ៥៨ នៃច្បាប់នេះ ។ ក្នុងករណីអ្នកសុំចុះឈ្មោះបោះឆ្នោត បានបំពេញបានត្រឹមត្រូវតាមល័ក្ខខ័ណ្ឌ ដូចមានចែងក្នុងមាត្រា ៥២ ៥៣ ៥៤ ៥៥ ៥៦ ៥៧ និង មាត្រា ៥៨ នៃច្បាប់នេះ មន្ត្រីចុះឈ្មោះបោះឆ្នោតត្រូវ :

 • ផ្តល់ដំនឹងដល់អ្នកសុំចុះឈ្មោះបោះឆ្នោតថា ការសុំចុះឈ្មោះនោះត្រូវបានទទួលយល់ព្រម
 • ចុះឈ្មោះអ្នកសុំចុះឈ្មោះបោះឆ្នោតនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់តាមល័ក្ខខ័ណ្ឌដែលបានកំនត់
 • ចេញប័ណ្ណបោះឆ្នោតទៅតាមគំរូ ដែលកំនត់ដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ជូនអ្នកសុំចុះឈ្មោះបោះឆ្នោត
 • ចេញបង្កាន់ដៃបញ្ជាក់ការចុះឈ្មោះជូនអ្នកសុំចុះឈ្មោះបោះឆ្នោត ។
 • មាត្រា ៦៧

មិនត្រូវចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាតបា់នឡើយ ចំពោះជនណាមួយដែលមិនបានបំ ពេញល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ៥២ ៥៣ ៥៤ ៥៥ ៥៦ ៥៧ ៥៨ ៦០ ៦២ ៦៤ និង មាត្រា ៦៦ នៃច្បាប់នេះ ។ ក្នុងករណីខាងលើនេះ ម ន្ត្រីចុះឈ្មោះបោះឆ្នោតត្រូវ :

 • បំពេញទំរង់បែបបទបដិសេធ ដោយបញ្ជាក់ពីមូលហេតុនៃការបដិសេធ ចុះហត្ថលេខា និង ចុះកាលបរិច្ឆេទលើទំរង់បែបបទនោះ ហើយផ្តល់សេចក្តី​ចំលង​មួយ​ច្បាប់​ដល់​អ្នក​សុំចុះឈ្មោះបោះឆ្នោត
 • ផ្តល់ដំនឹងដល់អ្នកសុំចុះឈ្មោះបោះឆ្នោតថាសាមីខ្លួន រឺ តំនាងអាចប្តឹងតវ៉ាជាលាយលក្ខណ៍អក្សរអំពីការបដិសេធនោះ ទៅគណកម្មការឃុំ សង្កាត់រៀបចំ​ការ​បោះ​ឆ្នោត​ក្នុងរយពេលយ៉ាងយូរប្រាំ (៥)ថ្ងៃ
 • ផ្តល់ទំរង់បែបបទប្តឹងតវ៉ាដល់អ្នកសុំចុះឈ្មោះបោះឆ្នោត រឺ តំនាងសំរាប់ប្តឹង
 • ផ្ញើទំរង់បែបបទបដិសេធមួយច្បាប់ ជូនគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ដើម្បីជ្រាប និង រក្សាទុកជាអែកសារ។
 • មាត្រា ៦៨

អ្នកសុំចុះឈ្មោះបោះឆ្នោត ដែលបានបដិសេធមិនអោយចុះឈ្មោះ ដោយមន្ត្រីចុះឈ្មោះបោះឆ្នោតតាមការិយាល័យចុះឈ្មោះ អ្នកបោះឆ្នោតណាមួយ សាមីជន រឺ តំនាងមានសិទ្ធិប្តឹងតវ៉ាជាលាយលក្ខណ៍អក្សរទៅគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតតាមទំ រង់បែបបទដែលកំនត់ក្នុងរយពេលយ៉ាងយូរប្រាំ (៥)ថ្ងៃ ។

 • មាត្រា ៦៩

គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រូវបើកសវនាការជាសាធារណក្នុងរយពេលយ៉ាងយូរប្រាំ (៥)ថ្ងៃបន្ទាប់ពីបាន ទទួលទំរង់បែបបទប្តឹងតវ៉ា ។ គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រូវបិទផ្សាយជាសាធារណនៅទីស្នាក់ការរបស់ខ្លួននូវកាល បរិច្ឆេទ ពេលវេលា និង ទីកន្លែង ដែលនឹងត្រូវបើកសវនាការនេះ ។

 • មាត្រា ៧០

ក្នុងករណីគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត បានសំរេចយល់ព្រមតាមការប្តឹងតវ៉ា គណកម្មការឃុំ សង្កាត់រៀបចំ ការបោះឆ្នោត ត្រូវចារយល់ព្រម និង ចុះហត្ថលេខាលើទំរង់បែបបទប្តឹងតវ៉ា ហើយប្រគល់មួយច្បាប់ជូនអ្នកប្តឹងតវ៉ា និងរក្សាទុកជាអែក សារមួយច្បាប់ ។ គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវ :

 • ចុះឈ្មោះអ្នកសុំចុះឈ្មោះបោះឆ្នោតទៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតតាមល័ក្ខខ័ណ្ឌកំនត់
 • ចេញប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោតមានបិទរូបថតជូនអ្នកសុំចុះឈ្មោះបោះឆ្នោត
 • ចេញបង្កាន់ដៃបញ្ជាក់ការចុះឈ្មោះអ្នកសុំចុះឈ្មោះ
 • ផ្ញើអែកសារពាក់ព័ន្ធ និង ការយល់ព្រមចុះឈ្មោះអ្នកបោះឆ្នោតជូនគណកម្មការ ខេត្ត ក្រុងរៀបចំការបោះឆ្នោតមួយច្បាប់ និងរក្សាទុកជាអែកសារមួយច្បាប់ ។
 • មាត្រា ៧១

ក្នុងករណីគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត បដិសេធលើការប្តឹងតវ៉ា គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រូវ :

 • បំពេញទំរង់បែបបទបដិសេធ ដោយបញ្ជាក់ពីមូលហេតុនៃការបដិសេធអោយបានច្បាស់លាស់ រួចចុះហត្ថលេខា និង កាលបរិច្ឆេទ ជូនអ្នកសុំចុះឈ្មោះបោះឆ្នោតមួយច្បាប់ ជូនគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតមួយច្បាប់ និង រក្សាទុកជាអែកសារមួយច្បាប់ ។
 • ផ្តល់ទំរង់បែបបទប្តឹងតវ៉ាតាមការកំនត់ដល់អ្នកសុំចុះឈ្មោះបោះឆ្នោត រឺ តំនាងសំរាប់ប្តឹងតវ៉ា
 • អ្នកសុំចុះឈ្មោះបោះឆ្នោត រឺ តំនាងមានសិទ្ធិប្តឹងតវ៉ាជាលាយលក្ខណ៍អក្សរជំទាស់នឹងការបដិសេធនេះ ទៅគណកម្មការខេត្ត​ក្រុង​រៀប​ចំ​ការ​បោះ​ឆ្នោត​ក្នុង​រយពេល​យ៉ាងយូរប្រាំ (៥)ថ្ងៃ បន្ទាប់ពីបានទទួលទំរង់បែបបទបដិសេធ ។
 • មាត្រា ៧២

គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត ត្រូវបើកសវនាការជាសាធារណក្នុងរយពេលយ៉ាងយូរប្រាំ (៥)ថ្ងៃបន្ទាប់ពីបានទ ទួលទំរង់បែបបទប្តឹងតវ៉ា ។ គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត ត្រូវបិទផ្សាយជាសាធារណនៅទីស្នាក់ការរបស់ខ្លួននូវកាលបរិ ច្ឆេទ ពេលវេលា និង ទីកន្លែង ដែលនឹងត្រូវបើកសវនាការខាងលើនេះ ។ សេចក្តីសំរេចរបស់គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោ តជាសេចក្តីសំរេចចុងក្រោយ ។

 • មាត្រា ៧៣

ក្នុងករណីគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតបានសំរេចយល់ព្រមតាមការប្តឹងតវ៉ា គណកម្មការខេត្តក្រុងរៀបចំ ការបោះឆ្នោតត្រូវ ចារយល់ព្រម និង ចុះហត្ថលេខាលើទំរង់បែបបទប្តឹងតវ៉ា ហើយប្រគល់ជូនអ្នកប្តឹងតវ៉ាមួយច្បាប់ ចំលងជូន គណកម្ម ការខេត្ត ក្រុងរៀបចំការបោះឆ្នោតមួយច្បាប់ និងរក្សាទុកជាអែកសារមួយច្បាប់ ។

 • មាត្រា ៧៤

គណកម្មការឃុំ សង្កាតរៀ់បចំការបោះឆ្នោតត្រូវ :

 • ចារយល់ព្រម និង ចុះហត្ថលេខាលើទំរង់បែបបទប្តឹងតវ៉ា រួចប្រគល់ជូនអ្នកប្តឹងតវ៉ាមួយច្បាប់
 • ចុះឈ្មោះអ្នកសុំចុះឈ្មោះបោះឆ្នោតនោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតតាមល័ក្ខខ័ណ្ឌកំនត់
 • ចេញប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោតមានបិទរូបថតជូនអ្នកសុំចុះឈ្មោះបោះឆ្នោត
 • ចេញបង្កាន់ដៃបញ្ជាក់ការចុះឈ្មោះជូនអ្នកសុំចុះឈ្មោះ
 • ផ្ញើអែកសារពាក់ព័ន្ធ និងការយល់ព្រមចុះឈ្មោះអ្នកបោះឆ្នោតជូនគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតមួយច្បាប់ និងរក្សាទុកជាអែកសារមួយច្បាប់ ។
 • មាត្រា ៧៥

ក្នុងករណីគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត បដិសេធការប្តឹងតវ៉ា គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតត្រូវ :

 • បំពេញទំរង់បែបបទដែលបានកំនត់ ដោយបញ្ជាក់ពីមូលហេតុនៃការបដិសេធអោយបានច្បាស់លាស់ ចុះហត្ថលេខា និង កាលបរិច្ឆេទ ហើយចំលងជូនគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតដែលពាក់ព័ន្ធមួយច្បាប់ គណកម្មការជាតិរៀបចំការបោះឆ្នោតមួយច្បាប់ និងរក្សាទុកជាអែកសារមួយច្បាប់
 • ចារបដិសេធ និង ចុះហត្ថលេខាលើទំរង់បែបបទប្តឹងតវ៉ា រួចជូនដល់អ្នកប្តឹងមួយច្បាប់
 • ផ្តល់ដំនឹងដល់អ្នកប្តឹងតវ៉ា សេចក្ដីសំរេចរបស់គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតជាសេចក្តីសំរេចចុងក្រោយ ។
 • មាត្រា ៧៦

បន្ទាប់ពីបញ្ចប់រយពេលនៃការចុះឈ្មោះអ្នកបោះឆ្នោត ហើយការប្តឹងតវ៉ាទាំងអស់ក៏ត្រូវដោះស្រាយរួចរាល់ជាស្ថាពរ គណ កម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវកំនត់កាលបរិច្ឆេទ និង រយពេលសំរាប់ការបិទផ្សាយជាសាធារណនូវបញ្ជីឈ្មោះអ្នកបោះឆ្នោត ដំបូង នៅតាមការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតក្នុងឃុំ សង្កាត់ និង នៅទីស្នាក់ការគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ។ ជន គ្រប់រូបមានសិទ្ធិប្តឹងតវ៉ា រឺ ប្តឹងជំទាស់ជាលាយលក្ខណ៍អក្សរ ទៅគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតទាក់ទងទៅនឹងបញ្ជីឈ្មោះ អ្នកបោះឆ្នោតដំបូងនេះ ក្នុងរយពេលយ៉ាងយូរប្រាំ (៥)ថ្ងៃ បន្ទាប់ពីរយពេលបិទផ្សាយជាសាធារណ ។

 • មាត្រា ៧៧

ពាក្យប្តឹងតវ៉ា អាចធ្វើឡើងអំពីការបាត់ឈ្មោះជនណាម្នាក់ពីក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត រឺ មានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះ ឆ្នោត ប៉ុន្តែកត់ត្រាមិនច្បាស់លាស់ ទៅតាមករណីដូចខាងក្រោម :

 • ជននោះបានសុំចុះឈ្មោះនៅការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតណាមួយរួចហើយ រឺ មានប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត រឺ ទំរង់បែបបទ រឺ អែកសារដែលបានផ្តល់ជូនក្នុងពេល រឺ បន្ទាប់ពីពេលចុះឈ្មោះដែលផ្តល់សិទ្ធិអោយជននោះអាចចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតបាន ប៉ុន្តែជននោះគ្មានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត
 • មានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត ប៉ុន្តែកត់ត្រាមិនច្បាស់លាស់ ។ អ្នកប្តឹងតវ៉ា ត្រូវបង្ហាញភស្តុតាងជាអែកសារណាមួយដល់គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ។
 • មាត្រា ៧៨

ពាក្យបន្ដឹងជំទាស់ចំពោះជនណាម្នាក់ដែលគ្មានសិទ្ធិចុះឈ្មោះបោះឆ្នោត អាចធ្វើបានលុះត្រាតែជននោះ បានចុះឈ្មោះ និង មាន ឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតនៃការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតណាមួយរួចហើយ រឺ គ្មានសិទ្ធិចុះឈ្មោះបោះឆ្នោតតាមល័ក្ខខ័ណ្ឌ ដូចមានចែងក្នុងមាត្រា ២០ នៃច្បាប់នេះ ប៉ុន្តែជននោះ មានឈ្មោះក្នុង បញ្ជីឈ្មោះអ្នកបោះឆ្នោតនៃការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតណា មួយ រឺ បានចុះឈ្មោះបោះឆ្នោត និង មានឈ្មោះក្នុងការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត ចំនួនពីរ រឺ ច្រើន ។ អ្នកប្តឹងជំទាស់ ត្រូវផ្តល់ពត៌មាន បន្ថែមដល់គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត តាមសេចក្តីស្នើសុំ។

 • មាត្រា ៧៩

គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រូវបើកសវនាការជាសាធារណ ក្នុងរយពេលយ៉ាងយូរបី (៣)ថ្ងៃ បន្ទាប់ពីបាន ទទួលពាក្យបន្ដឹង ។ គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រូវបិទផ្សាយជាសាធារណនៅទីស្នាក់ការរបស់ខ្លួននូវ :

 • ឈ្មោះ និង អាស័យដ្ឋានរបស់អ្នកប្តឹងជំទាស់ រឺ អ្នកប្តឹងតវ៉ា និង ជនដែលត្រូវគេប្តឹងជំទាស់
 • កាលបរិច្ឆេទ ពេលវេលា និង ទីកន្លែង ដែលត្រូវបើកសវនាការនេះ ។
 • មាត្រា ៨០

ក្នុងករណី គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតយល់ព្រមតាមការប្តឹងតវ៉ា គណកម្មការឃុំ សង្កាត់រៀបចំការបោះ ឆ្នោត ត្រូវចារយល់ព្រម និង ចុះហត្ថលេខាលើទំរង់បែបបទប្តឹងតវ៉ា និង រក្សាទុកជាអែកសារមួយច្បាប់រួចហើយត្រូវចុះឈ្មោះអ្នកសុំចុះ ឈ្មោះនោះជាបន្ទាន់ទៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត តាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ៧០ នៃច្បាប់នេះ ។

 • មាត្រា ៨១

ក្នុងករណីគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត បដិសេធលើបន្ដឹងតវ៉ា គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រូវអនុវត្ដបែបបទ និង នីតិវិធី ដូចមានចែងក្នុងមាត្រា ៧១ នៃច្បាប់នេះ ។

 • មាត្រា ៨២

ក្នុងករណីគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត បដិសេធការបន្ដឹងជំទាស់ណាមួយ គណកម្មការឃុំ សង្កាត់រៀបចំការ បោះឆ្នោតត្រូវ :

 • បំពេញទំរង់បែបបទបដិសេធដែលបានកំនត់ ដោយបញ្ជាក់ពីមូលហេតុច្បាស់លាស់ចំពោះការបដិសេធលើការជំទាស់នេះ ចុះហត្ថលេខា និង កាលបរិច្ឆេទជូនដល់អ្នកប្តឹងជំទាស់មួយច្បាប់ ជូនដល់អ្នកដែលគេត្រូវប្តឹងជំទាស់មួយច្បាប់ ហើយផ្ញើទំរង់បែបបទនេះដល់គណកម្មការខេត្ត ក្រុង​រៀប​ចំការ​បោះ​ឆ្នោត​មួយច្បាប់ និង រក្សាទុកជាអែកសារមួយច្បាប់
 • ជូនទំរង់បែបបទដល់អ្នកប្តឹងជំទាស់ រឺ តំនាងសំរាប់ប្តឹងតវ៉ា
 • ផ្តល់ដំនឹងដល់អ្នកប្តឹងជំទាស់ថា សាម៉ីខ្លួន រឺ តំនាង មានសិទ្ធិធ្វើការប្តឹងតវ៉ាជាលាយលក្ខណ៍អក្សរទៅគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត ក្នុងរយពេលយ៉ាងប្រាំ (៥)ថ្ងៃ បន្ទាប់ពីបានទទួលសេចក្តីជូនដំនឹងស្តីពីការបដិសេធនោះ ។
 • មាត្រា ៨៣

ករណីគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត បានសំរេចយល់ព្រមតាមពាក្យបន្ដឹងជំទាស់ណាមួយគណកម្មការឃុំ ស ង្កាត់រៀបចំការបោះឆ្នោតត្រូវ :

 • ចារយល់ព្រម និង ចុះហត្ថលេខាលើទំរង់បែបបទជំទាស់ រួចហើយផ្តល់ជូនអ្នកប្តឹងជំទាស់មួយ ច្បាប់ជូនជនដែលត្រូវគេប្តឹងជំទាស់មួយច្បាប់ ផ្ញើជូនគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតមួយច្បាប់ និង រក្សាទុកជាអែកសារមួយច្បាប់
 • ផ្តល់ទំរង់បែបបទប្តឹងតវ៉ា ដល់ជនដែលត្រូវគេប្តឹងជំទាស់
 • ផ្តល់ដំនឹងដល់អ្នកដែលត្រូវគេប្តឹងជំទាស់ថា សាម៉ីខ្លួន រឺ តំនាង អាចធ្វើការប្តឹងតវ៉ាជាលាយលក្ខណ៍អក្សរ ទៅគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត ក្នុងរយពេលយ៉ាងយូរប្រាំ (៥)ថ្ងៃ បន្ទាប់ពីបានទទួលសេចក្តីជូនដំនឹងស្តីពីការយល់ព្រមលើបន្ដឹងជំទាស់នោះ​ក្នុង​ករណី​ជន​ដែល​ត្រូវ​គេ​ប្តឹង​ជំទាស់​មិន​បាន​ធ្វើ​ការ​ប្តឹង​តវ៉ា​ក្នុង​រយពេលដែលបានកំនត់ គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវបដិសេធការចុះឈ្មោះរបស់ជនដែលត្រូវគេប្តឹងជំទាស់ ហើយ​ត្រូវ​លុប​ឈ្មោះ​របស់​ជននោះចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ព្រមទាំងដកហូត និង បដិសេធនូវប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោតរបស់ជននោះ
 • គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រូវផ្ញើអែកសារដែលពាក់ព័ន្ធ និង ការលុបឈ្មោះខាងលើនេះ ជូនគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត ។
 • មាត្រា ៨៤

ការប្តឹងតវ៉ា រឺ ការប្តឹងជំទាស់ ដូចមានចែងក្នុងមាត្រា ៨១ ៨២ និង មាត្រា ៨៣ នៃច្បាប់នេះ ត្រូវធ្វើជាលាយលក្ខណ៍អក្សរ តាម ទំរង់បែបបទដែលកំនត់ជូនផ្ទាល់ទៅគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត ក្នុងរយពេលយ៉ាងយូរប្រាំ (៥)ថ្ងៃ បន្ទាប់ពីបានទទួលសេ ចក្តីសំរេចរបស់គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ។ សេចក្តីសំរេចរបស់គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត ជាសេច ក្តីសំរេចចុងក្រោយ ។

 • មាត្រា ៨៥

គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត ត្រូវបើកសវនាការជាសាធារណ ក្នុងរយពេលយ៉ាងយូរប្រាំ (៥)ថ្ងៃ បន្ទាប់ពីបាន ទទួលទំរង់បែបបទបន្ដឹងនោះ ។ គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត ត្រូវចាត់អោយបិទផ្សាយជាសាធារណនៅទីស្នាក់ការរបស់ ខ្លួននូវ :

 • ឈ្មោះ និង អាស័យដ្ឋានរបស់អ្នកប្តឹងតវ៉ា រឺ អ្នកប្តឹងជំទាស់ និង ជនដែលត្រូវគេប្តឹងជំទាស់
 • កាលបរិច្ឆេទ ពេលវេលា និង ទីកន្លែង ដែលត្រូវបើកសវនាការនេះ ។
 • មាត្រា ៨៦

ក្នុងករណីគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតយល់ព្រមតាមការប្តឹងតវ៉ារបស់ជនណាម្នាក់ គណកម្មការខេត្ត ក្រុងរៀ បចំការបោះឆ្នោតត្រូវចារយល់ព្រម និង ចុះហត្ថលេខាលើទំរង់បែបបទប្តឹងតវ៉ា ហើយជូនអ្នកប្តឹងតវ៉ាមួយច្បាប់ ចំលងជូនគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ និង រក្សាទុកជាអែកសារមួយច្បាប់ ។ គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រូវចុះ ឈ្មោះអ្នកសុំចុះឈ្មោះនោះជាបន្ទាន់ ទៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត តាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ៧៤ នៃច្បាប់នេះ ។

 • មាត្រា ៨៧

ក្នុងករណីគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតបដិសេធការប្តឹងតវ៉ារបស់ជនណាម្នាក់ គណកម្មការ ត្រូវអនុវត្តនូវបែ បបទ និង នីតិវិធីដូចមានចែងក្នុងមាត្រា ៧៥ នៃច្បាប់នេះ ។

 • មាត្រា ៨៨

ក្នុងករណីគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតសំរេចយល់ព្រមតាមការប្តឹងជំទាស់របស់ជនណាម្នាក់ រឺបដិសេធការ ប្តឹងតវ៉ារបស់ជនដែលត្រូវគេប្តឹងជំទាស់ណាមួយ គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតត្រូវចារយល់ព្រម និង ចុះហត្ថលេខាលើទំ រង់បែបបទប្តឹងជំទាស់ រឺ ប្តឹងតវ៉ាជូនអ្នកប្តឹងនោះមួយច្បាប់ ចំលងជូនគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ និង រក្សាទុកជាអែកសារមួយច្បាប់ ។ គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវបដិសេធការចុះឈ្មោះជនដែលត្រូវគេប្តឹងជំទាស់ ហើ យត្រូវលុបឈ្មោះជននោះចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ព្រមទាំងដកហូត និង បដិសេធប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះ ឆ្នោតរបស់ជននោះ ។ គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រូវផ្ញើអែកសារពាក់ព័ន្ធនឹងការលុបឈ្មោះជននោះជូនគណកម្មការ ខេត្ត ក្រុងរៀបចំការបោះឆ្នោត ។

 • មាត្រា ៨៩

បន្ទាប់ពីការប្តឹងតវ៉ា និង ការប្តឹងជំទាស់ទាំងអស់នៃឃុំ សង្កាត់ ត្រូវបានដោះស្រាយតាមលំដាប់ថ្នាក់រួចរាល់ជាស្ថាពរ គណក ម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវ :

 • ចុះហត្ថលេខា និង កាលបរិច្ឆេទ លើបញ្ជីឈ្មោះអ្នកបោះឆ្នោតសំរាប់ការិយាល័យអ្នកបោះឆ្នោតនីមួយៗ បញ្ជាក់ថាបញ្ជីនេះ ជា​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ផ្លូវការសំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
 • ត្រួតពិនិត្យ និង រក្សាសុវត្ថិភាពបញ្ជីឈ្មោះអ្នកបោះឆ្នោតផ្លូវការនេះ ។
 • មាត្រា ៩០

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត មានសិទ្ធិលុបឈ្មោះរបស់ជនណាម្នាក់នៅលើបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅពេល ដែលមានភស្តុតាងបញ្ជាក់ថា ជននោះមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតច្រើនកន្លែង ។

 • មាត្រា ៩១

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវចំលងបញ្ជីឈ្មោះអ្នកបោះឆ្នោតផ្លូវការសំរាប់ការិយាល័យចុះ ឈ្មោះបោះឆ្នោត ផ្លូវការនីមួយៗ និង បិទផ្សាយជាសាធារណ នូវបញ្ជីឈ្មោះអ្នកបោះឆ្នោតជាផ្លូវការនេះ នៅតាមការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត និង នៅ ទីស្នាក់ការគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតទៅតាមកាលបរិច្ឆេទ និង ពេលវេលាដែលបានកំនត់ដោយគណកម្មាធិការជាតិរៀ បចំការបោះឆ្នោត ។

 • មាត្រា ៩២

ជនណាដែលមានប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោតរបស់អ្នកបោះឆ្នោតដែលស្លាប់ ត្រូវប្រគល់ប័ណ្ណបោះ ឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោតនោះ ដល់គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតដើម្បីមោឃភាព ។ គណកម្មការឃុំ ស ង្កាត់រៀបចំការបោះឆ្នោត ត្រូវរៀបចំបញ្ជីមួយសំរាប់អ្នកដែលមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលស្លាប់ ហើយត្រូវចារលើឈ្មោះ ជននោះថាស្លាប់ក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹង ត្រូវយកទៅប្រើប្រាស់ក្នុងពេលបោះឆ្នោត ។គណកម្មការឃុំ សង្កាត់រៀបចំការបោះ ឆ្នោតត្រូវរាយការណ៍ទៅគណកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមរយគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត អំពីឈ្មោះអ្នកដែ លស្លាប់នោះ ដោយភ្ជាប់ជាមួយប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោតរបស់អ្នកស្លាប់នោះផង ។

 • មាត្រា ៩៣

ក្នុងការរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោតនៃការិយាល័យបោះឆ្នោតនីមួយៗ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវ :

 • បញ្ចូលឈ្មោះអ្នកបោះឆ្នោតគ្រប់រូបក្នុងបញ្ជីនោះដោយដាក់អាស័យដ្ឋាន អាយុ ភេទ និង លេខប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោតខាងលើនេះ ដែល​មានតែមួយគត់សំរាប់បោះឆ្នោតម្នាក់ៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា
 • បញ្ជាក់ឈ្មោះឃុំ សង្កាត់ និង លេខសំគាល់ការិយាល័យបោះឆ្នោត
 • រៀបចំបញ្ជីតាមទំរង់ដូចគ្នា
 • ចុះហត្ថលេខា និង កាលបរិច្ឆេទ ។

បញ្ជីឈ្មោះអ្នកបោះឆ្នោតអាចត្រូវធ្វើការកែសំរួល និង ដាក់បញ្ចូលគ្នាជាមួយបញ្ជីឈ្មោះអ្នកបោះឆ្នោតដទៃទៀត ដើម្បីបង្កើតបញ្ជីរួមមួយ សំរាប់ថ្នាក់ឃុំ សង្កាត់ រឺ ថ្នាក់ខេត្ត ក្រុង រឺ ថ្នាក់ជាតិស្របតាមច្បាប់កំនត់ ។គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវចាត់អោយធ្វើ បច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោតខាងលើនេះជារៀងរាល់ឆ្នាំ ។

ជំពូកទី៧ ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ​សំរាប់ឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

 • មាត្រា ៩៤

ប្រជាពលរដ្ឋទាំងពីរភេទដែលមានបំនងឈរឈ្មោះជាបេក្ខជនសំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ត្រូវបំ ពេញល័ក្ខខ័ណ្ឌដូចខាងក្រោម :

 • មានសញ្ជាតិខ្មែរពីកំនើត
 • ចេះអាន និង សរសេរអក្សរខ្មែរ
 • បានចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតក្នុងឃុំ សង្កាតដែ់លខ្លួនមានបំនងឈរឈ្មោះបោះឆ្នោត
 • មានអាយុយ៉ាងតិច ២៥ឆ្នាំ គិតមកទល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។
 • មាត្រា ៩៥

ហាមឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ :

 • សមាជិករដ្ឋសភា ព្រឹទ្ធសភា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិករាជរដ្ឋាភិបាល និង ចៅក្រម
 • ប្រតិភូរាជរដ្ឋាភិបាល អភិបាល រឺ អភិបាលរងខេត្ត ក្រុង អភិបាល អភិបាលរងស្រុក ខ័ណ្ឌ
 • សមាជិកគណកម្មាធិការជាតិរៀបចំការបោះឆ្នោត គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត មន្ត្រីការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត មន្ត្រីការិយាល័យបោះឆ្នោត បុគ្គលិកបំរើការងារក្នុងគណកម្មាធិការជាតិរៀបចំការបោះឆ្នោត និង គណកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ ថ្នាក់
 • មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងយោធពលខេមរភូមិន្ទ រឺ នគរបាលជាតិក្នុងមុខតំនែង
 • ព្រះសង្ឃ រឺ បព្វជិតសាសនានៃសាសនាណាមួយ
 • ស្មៀនឃុំ សង្កាតណា់មួយ ។
 • មាត្រា ៩៦

មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការរ កងយោធពលខេមរភូមិន្ទ នគរបាលជាតិដែលមានបំនងឈរឈ្មោះជា បេក្ខជនបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេសយ៉ាងតិចប្រាំពីរ (៧)ថ្ងៃមុនថ្ងៃ បើកយុទ្ធនាការឃោសនាបោះឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជាផ្លូវការ ។ ប្រសិនបើសាមីខ្លួនជាប់ឆ្នោត សាមីខ្លួនត្រូវធ្វើពាក្យសុំតាមឋានានុក្រមទៅសា មីក្រសួង រឺ សាមីអង្គភាពទៅ បំរើការក្រៅក្របខ័ណ្ឌដើមក្នុងរយពេលអាណត្តិរបស់ខ្លួន ក្នុងឋាន:នេះសាម៉ីខ្លួនត្រូវមានសិទ្ធិឡើងថ្នាក់ និង រក្សា អតីតភាពការងារសំរាប់ទទួលសោធននិវត្តន៍ ។ នៅពេលចប់អាណត្តិជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ សាម៉ីខ្លួនអាចសុំត្រលប់មកបំ រើការនៅក្រសួង រឺ អង្គភាពដើមវិញ ប៉ុន្តែមុខងារអាស្រ័យសាមីក្រសួង រឺ សាមីអង្គភាពជាអ្នកសំរេច ។

 • មាត្រា ៩៧

បន្ទាប់ពីនាយករដ្ឋមន្ត្រីកំនត់កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ តាមល័ក្ខខ័ណ្ឌ ដូចមានចែងក្នុង មាត្រា ៣ នៃច្បាប់នេះ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវផ្សព្វផ្សាយនៅក្នុងឃុំ សង្កាត់ នីមួយៗនូវកាលបរិច្ឆេទនៃការបោះឆ្នោ តជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលបរិច្ឆេទនៃការចុះបញ្ជីបេក្ខជន និង ទីកន្លែង ។

 • មាត្រា ៩៨

ជនគ្រប់រូបដែលមានបំនងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរេសិក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបញ្ចូល ឈ្មោះរបស់ខ្លួនទៅ ក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយ ។ បញ្ជីបេក្ខជននីមួយៗត្រូវរៀបចំដោយគណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមល័ ក្ខខ័ណ្ឌដូចមាន ចែងក្នុងច្បាប់ស្តីពីគណបក្សនយោបាយ ។ បញ្ជីបេក្ខជននៃគណបក្សនយោបាយនីមួយៗ ត្រូវមានឈ្មោះបេក្ខជនតាមលំដា ប់លេខរៀង ។

 • មាត្រា ៩៩

បេក្ខជនម្នាក់ៗត្រូវមានឈ្មោះក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយតែមួយប៉ុណ្ណោះ ។

 • មាត្រា ១០០

ដើម្បីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គណបក្សនយោបាយត្រូវដាក់ពាក្យសុំចុះបញ្ជី បេក្ខជនឈរ ឈ្មោះបោះឆ្នោត តាមការកំនត់របស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ទៅគណកម្មការ ឃុំ សង្កាតរៀ់បចំការបោះឆ្នោតយ៉ាងតិច កៅសិប (៩០)ថ្ងៃ មុនថ្ងៃបោះឆ្នោត ។ ពាក្យសុំត្រូវចុះហត្ថលេខាដោយប្រធានគណបក្សនយោបាយ រឺ តំនាងដែលបានទទួលការផ្ទេរសិទ្ធិជា លាយ លក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយនោះ ។

 • មាត្រា ១០១

ពាក្យសុំបញ្ជីបេក្ខជនត្រូវភ្ជាប់មកជាមួយនូវ :

 • សេចក្តីចំលងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃមួយច្បាប់
 • អាសយដ្ឋាននៃទីស្នាក់ការកណ្តាលគណបក្សនយោបាយ អាសយដ្ឋានទីស្នាក់ការគណបក្ស នយោបាយក្នុងឃុំ សង្កាត់ និង​ឈ្មោះ​អ្នក​តំនាង​ប្រចាំ​ទី​ស្នាក់​ការគណបក្សនយោបាយក្នុងឃុំ សង្កាត់ដែលបានដាក់ ស្នើបញ្ជីបេក្ខជន
 • បញ្ជីរាយនាមបេក្ខជន ដែលមានចំនួនបេក្ខជនយ៉ាងហោចណាស់ស្មើនឹងពីរដងនៃចំនួនសមាជិក ក្រុមប្រឹក្សាក្នុងឃុំ សង្កាត់
 • នាមត្រកូល នាមខ្លួន អាសយដ្ឋាន និង លេខប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះ ឆ្នោតរបស់បេក្ខជនគ្រប់រូបនៅក្នុងបញ្ជីបេក្ខជន
 • ជីវប្រវត្តិសង្ខេបដែលបំពេញផ្ទាល់ដៃរបស់បេក្ខជនម្នាក់ៗ និង រូបថតបេក្ខជនម្នាក់ចំនួន៣សន្លឹក ទំហំ ៤ខ៦ ថតចំពីមុខ តាមគំរូ​ដែល​កំនត់​ដោយ​គណកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត
 • ឈ្មោះគណបក្សជាអក្សរពេញ ជាអក្សរកាត់ និង សញ្ញាសំគាល់គណបក្សនយោបាយ ។
 • មាត្រា ១០២

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវកំនត់កាលបរិច្ឆេទនៃការទទួលពាក្យសុំចុះបញ្ជីបេក្ខជនសំរាប់ ឃុំ សង្កាត នី់មួ យៗ ។ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវផ្សព្វផ្សាយជាសាធារណនូវកាលបរិច្ឆេទ និង រយពេលនៃការ ទទួលពាក្យសុំចុះបញ្ជី បេក្ខជន នៅគ្រប់ទីស្នាក់ការគណកម្មការឃុំ សង្កាតរៀ់បចំការបោះឆ្នោត ។ ការទទួលពាក្យសុំចុះបញ្ជីបេក្ខជនមានរយពេលបី (៣)ថ្ងៃ ។ គ ណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវចេញបង្កាន់ដៃទទួលពាក្យអោយគណបក្សនយោបាយដែលបាន ដាក់ពាក្យសុំចុះបញ្ជីបេក្ខជ ន និង រក្សាគល់បញ្ជីមួយច្បាប់ទុកជាអែកសារ ។ បង្កាន់ដៃទទួលពាក្យត្រូវបញ្ជាក់អំពីចំនួនអែកសារដែលបានទទួល ចុះកាលបរិច្ឆេទ ប្រគ ល់ទទួល និង ហត្ថលេខា រឺ ស្នាមមេដៃនៃអ្នកប្រគល់ទទួល ។

 • មាត្រា ១០៣

បន្ទាប់ពីថ្ងៃបញ្ចប់ការទទួលពាក្យសុំចុះបញ្ជីបេក្ខជន គណកម្ម ការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវធ្វើការ ពិនិត្យពាក្យសុំចុះបញ្ជីបេក្ខជនទាំងនោះក្នុងរយពេលមួយ (១)ថ្ងៃ ។ គណកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោតត្រូវបិទផ្សាយជាសាធារណនៅទីស្នាក់ការរបស់ខ្លួន នូវបញ្ជី បេក្ខជននៃគណបក្សនយោបាយទាំងអស់ដែលបានទទួល ពាក្យសុំចុះបញ្ជីបេក្ខជន ក្នុងរយពេលយ៉ាងយូរបី (៣)ថ្ងៃ បន្ទាប់ពីថ្ងៃពិនិត្យពាក្យសុំចុះបញ្ជីបេក្ខជន ។ ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ក្នុងឃុំ សង្កាត់មានសិទ្ធិផ្តល់មតិចំពោះបញ្ជីបេក្ខជននៃគណបក្ស នយោបាយដែលមានបិទផ្សាយខាងលើ មកគណកម្មការឃុំ សង្កាត់រៀប ចំការបោះឆ្នោត ។

 • មាត្រា ១០៤

ក្នុងករណីបញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយដែលបានបំពេញត្រឹមត្រូវតាមល័ក្ខខ័ណ្ឌដូចមានចែង ក្នុងមាត្រា៩៤ ៩៥ ៩៦ ៩៨ ៩៩ ១០០ និង មាត្រា ១០១ នៃច្បាប់នេះ គណកម្មការឃុំ សង្កាត់រៀបចំការបោះ ឆ្នោតត្រូវសំរេចយល់ព្រមលើពាក្យសុំចុះបញ្ជី បេក្ខជននោះ និង ចេញលិខិតបញ្ជាក់ការចុះបញ្ជីបេក្ខជនអោយគណបក្ស នយោបាយដែលបានដាក់ស្នើបញ្ជីបេក្ខជនក្នុងរយពេលយ៉ាងយូរ ប្រាំពីរ (៧)ថ្ងៃ បន្ទាប់ពីថ្ងៃទទួលពាក្យសុំចុះបញ្ជី បេក្ខជន ។

 • មាត្រា ១០៥

ក្នុងករណីបញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយ ដែលបំពេញមិនបានត្រឹមត្រូវតាមល័ក្ខខ័ណ្ឌមានចែង ក្នុងមាត្រា៩៤ ៩៥ ៩៦ ៩៨ ៩៩ ១០០ និងមាត្រា ១០១ នៃច្បាប់នេះ គណកម្មការឃុំ សង្កាត់រៀបចំការបោះ ឆ្នោតត្រូវជូនដំនឹងជាលាយលក្ខណ៍អក្សរ និង ណែនាំដល់គណបក្សនយោបាយដែលបានដាក់ស្នើបញ្ជីបេក្ខជននោះ អោយធ្វើការកែតំរូវអោយបានត្រឹមត្រូវតាមល័ក្ខខ័ណ្ឌដូចមានចែង ក្នុងច្បាប់នេះ ហើយផ្តល់ឱកាសអោយគណបក្សនយោបាយ នោះធ្វើការកែតំរូវចំនុចខ្វះខាតក្នុងរយពេលយ៉ាងយូរប្រាំ (៥)ថ្ងៃ បន្ទាប់ពីបាន ទទួលលិខិតជូនដំនឹង ។

 • មាត្រា ១០៦

ក្នុងករណីគណបក្សនយោបាយ ដែលបានទទួលលិខិតជូនដំនឹងជាលាយលក្ខណ៍អក្សរអំពីចំនុចដែលស្នើ អោយធ្វើការកែតំ រូវចំនុចខ្វះខាតបានត្រឹមត្រូវ និង ទាន់ពេលវេលា គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រូវ យល់ព្រមលើពាក្យសុំចុះបញ្ជីបេក្ខជន ហើយចេញលិខិតបញ្ជាក់ការចុះបញ្ជីបេក្ខជន ជូនគណបក្សនយោបាយនោះ ។

 • មាត្រា ១០៧

ក្នុងករណីគណបក្សនយោបាយ ដែលដាក់ស្នើបញ្ជីបេក្ខជនមិនបានកែតំរូវចំនុចខ្វះខាតតាមពេលវេលាដូច មានចែងក្នុងមា ត្រា ១០៥ នៃច្បាប់នេះ គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រូវបដិសេធពាក្យសុំចុះបញ្ជី បេក្ខជននោះ ។ គណកម្មការឃុំ សង្កា ត់រៀបចំការបោះឆ្នោតត្រូវ :

 • បំពេញទំរង់បែបបទបដិសេធដែលបានកំនត់ ដោយបញ្ជាក់ពីមូលហេតុជាក់លាក់នៃការ បដិសេធ រួចហើយចុះហត្ថលេខា និង កាលបរិច្ឆេទ ជូន​ដល់​គណបក្ស​នយោបាយសាមី រឺ តំនាងមួយច្បាប់ ។
 • ប្រគល់ទំរង់បែបបទសំរាប់ប្តឹងតវ៉ា ដល់សាមីគណបក្សនយោបាយដែលបានដាក់ស្នើបញ្ជី បេក្ខជន
 • ផ្ញើទំរង់បែបបទបដិសេធ ជូនគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតមួយច្បាប់ និង រក្សា ទុកជាអែកសារមួយច្បាប់ ។
 • មាត្រា ១០៨

គណបក្សនយោបាយណាដែលបានដាក់ស្នើបញ្ជីបេក្ខជន ហើយបញ្ជីបេក្ខជននោះត្រូវបានបដិសេធដោយ គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត សាមីគណបក្សនយោបាយ រឺ តំនាង មានសិទ្ធិប្តឹងតវ៉ាជាលាយ លក្ខណ៍អក្សរទៅគណកម្មការខេត្ត ក្រុងរៀប ចំការបោះឆ្នោតក្នុងរយពេលយ៉ាងយូរប្រាំ (៥)ថ្ងៃ បន្ទាប់ពីបានទទួល ទំរង់បដិសេធ ។

 • មាត្រា ១០៩

គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតត្រូវបើកសវនការជាសាធារណក្នុងរយពេលយ៉ាងយូរបី (៣)ថ្ងៃ បន្ទាប់ពីបានទ ទួលទំរង់បែបបទប្តឹងតវ៉ា ។ គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតត្រូវបិទផ្សាយជាសាធារណនៅទីស្នាក់ការរបស់ខ្លួននូវកាលបរិ ច្ឆេទ ពេលវេលា និង ទីកន្លែងដែលត្រូវបើកសវនាការនោះ ។

 • មាត្រា ១១០

ក្នុងករណីគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតយល់ព្រមលើការប្តឹងតវ៉ា គណកម្មការខេត្ត ក្រុង រៀបចំការបោះឆ្នោ ត ត្រូវចារយល់ព្រម និង ចុះហត្ថលេខាលើទំរង់បែបបទប្តឹងតវ៉ា ជូនដល់អ្នកប្តឹងតវ៉ាមួយច្បាប់ និង ចំលងជូនគណកម្មការឃុំសង្កាត់រៀប ចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ ។ គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រូវផ្តល់ការយល់ព្រមលើពាក្យសុំចុះបញ្ជីបេក្ខជននៃគ ណបក្ស នយោបាយនោះ និង ត្រូវចុះបញ្ជីបេក្ខជននោះ ហើយចេញលិខិតបញ្ជាក់ការចុះបញ្ជីបេក្ខជនជូនគណបក្សនយោបាយ សាមី ។

 • មាត្រា ១១១

ក្នុងករណីគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតបដិសេធលើបន្ដឹងតវ៉ា គណកម្មការឃុំ សង្កាត់រៀបចំ ការបោះឆ្នោត ត្រូវ :

 • បំពេញទំរង់បែបបទបដិសេធតាមការកំនត់ដោយបញ្ជាក់ពីមូលហេតុនៃការបដិសេធចុះ ហត្ថលេខា និង កាលបរិច្ឆេទ
 • ផ្តល់ទំរង់បែបបទបដិសេធដែលបំពេញរួចដល់គណបក្សនយោបាយសាមីមួយច្បាប់ និង ចំលង ជូនគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់
 • ប្រគល់ទំរង់បែបបទដល់គណបក្សនយោបាយ ដែលដាក់ស្នើបញ្ជីបេក្ខជនសំរាប់ប្តឹងតវ៉ា ទៅគណកម្មាធិការជាតិរៀបចំការបោះឆ្នោត
 • ផ្ញើទំរង់បែបបទបដិសេធដែលបំពេញរួចមួយច្បាប់ ជូនគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីជ្រាប និង រក្សាទុកជាអែកសារមួយច្បាប់ ។
 • មាត្រា ១១២

គណបក្សនយោបាយដែលបានដាក់ស្នើបញ្ជីបេក្ខជន ហើយបញ្ជីបេក្ខជននោះត្រូវបានបដិសេធដោយគណ កម្មការខេត្ត ក្រុង រៀបចំការបោះឆ្នោត សាមីគណបក្សនយោបាយ រឺ តំនាង មានសិទ្ធិប្តឹងតវ៉ាជាលាយលក្ខណ៍អក្សរ ទៅគណកម្មាធិការជាតិរៀបចំការបោះ ឆ្នោតក្នុងរយពេលយ៉ាងយូរប្រាំ (៥)ថ្ងៃ បន្ទាប់ពីបានទទួលទំរង់បែបបទ បដិសេធ ។

 • មាត្រា ១១៣

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបើកសវនាការជាសាធារណក្នុងរយពេលយ៉ាងយូរបី (៣)ថ្ងៃ ក្រោយពីបានទទួ លទំរង់បែបបទបន្ដឹងនោះ ។ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវផ្សព្វផ្សាយជាសាធារណនៅទីស្នាក់ការរបស់ខ្លួន នូវកាល បរិច្ឆេ ទពេលវេលា និង ទីកន្លែងដែលត្រូវបើកសវនាការនេះ ។ សេចក្តីសំរេចរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាសេចក្តីសំរេច ចុងក្រោយ ។

 • មាត្រា ១១៤

ក្នុងករណីគណកម្មាធិការជាតិរៀបចំការបោះឆ្នោតយល់ព្រមលើការប្តឹងតវ៉ា គណកម្មាធិការជាតិ ត្រូវចារ យល់ព្រម និង ចុះហត្ថលេខាលើទំរង់បែបបទប្តឹងតវ៉ា ជូនអ្នកប្តឹងតវ៉ាមួយច្បាប់ ជូនគណកម្មការខេត្ត ក្រុងរៀបចំ ការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ ជូនគ ណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ និង ទុកជា អែកសារមួយច្បាប់ ។ គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោ ត ត្រូវផ្តល់ការរយល់ព្រមលើពាក្យសុំចុះបញ្ជីបេក្ខជន និង ត្រូវចុះ បញ្ជីបេក្ខជនជូនគណបក្សនយោបាយនោះ ហើយចេញលិខិតបញ្ជាក់ ការចុះបញ្ជីបេក្ខជនជូនដល់គណបក្សនយោបាយ សាមី ។

 • មាត្រា ១១៥

ក្នុងករណីគណកម្មាធិការជាតិរៀបចំការបោះឆ្នោតបដិសេធបន្ដឹងតវ៉ា គណកម្មាធិការជាតិរៀបចំការបោះ ឆ្នោតត្រូវ :

 • បំពេញទំរង់បែបបទបដិសេធ ចុះហត្ថលេខា និង កាលបរិច្ឆេទ
 • ផ្តល់ទំរង់បែបបទដែលបំពេញរួច ដល់គណបក្សនយោបាយសាមី រឺ តំនាងមួយច្បាប់ ដល់ គណកម្មការខេត្ត ក្រុងរៀបចំការ

បោះឆ្នោតពាក់ព័ន្ធមួយច្បាប់ ដល់គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតពាក់ ព័ន្ធមួយច្បាប់ និង រក្សាទុកជាអែកសារមួយច្បាប់

 • ផ្តល់ដំនឹងដល់គណបក្សនយោបាយដែលដាក់ពាក្យប្តឹងតវ៉ា រឺ តំនាងថាសេចក្តីសំរេចរបស់ គណកម្មាធិការជាតិរៀបចំការ

បោះឆ្នោត ជាសេចក្តីសំរេចចុងក្រោយ ។

 • មាត្រា ១១៦

បន្ទាប់ពីបញ្ចប់រយពេលចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ ហើយការប្តឹងតវ៉ាទាំងអស់ត្រូវបានដោះ ស្រាយរួចរាល់ គ ណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវចាត់អោយ គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត បិទផ្សាយជាសាធារណនៅទីស្នាក់ការ របស់ខ្លួននូវបញ្ជីបេក្ខជនដំបូងក្នុងរយពេលយ៉ាងយូរបី (៣)ថ្ងៃ ។

 • មាត្រា ១១៧

ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់នោះ មានសិទ្ធិប្តឹងជំទាស់ជាលាយលក្ខណ៍អក្សរទៅគណ កម្មាធិការជាតិ រៀបចំការបោះឆ្នោត អំពីបញ្ជីបេក្ខជនដំបូងដួចមានចែងក្នុងមាត្រា ១១៦ នៃច្បាប់នេះ ក្នុងរយពេល យ៉ាងយូរបី (៣)ថ្ងៃ បន្ទាប់ពីថ្ងៃបិទផ្សា យជាសាធារណ ។

 • មាត្រា ១១៨

បន្ដឹងជំទាស់ត្រូវចោទប្រកាន់ទៅលើបញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយ ដែលបំពេញមិនបានតាម ល័ក្ខខ័ណ្ឌដូច មានចែងក្នុងមាត្រា ៩៤ ៩៥ ៩៦ ៩៩ ១០០ និង មាត្រា ១០១ នៃច្បាប់នេះ ។ បន្ដឹងជំទាស់ត្រូវបង្ហាញអំពីបញ្ជីបេក្ខជននៃគណបក្សនយោបាយ ជាក់លាក់ណាមួយ ដោយបញ្ជាក់ពីចំនុចខ្វះ ខាតជាក់ស្តែងរបស់បញ្ជីបេក្ខជននោះ និង ហេតុផលដែលស្នើសុំអោយច្រានចោលការចុះប ញ្ជីបេក្ខជននោះ ។

 • មាត្រា ១១៩

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបើកសវនាការជាសាធារណក្នុងរយពេលយ៉ាងយូរ (៣)ថ្ងៃ ក្រោយពីបានទទួល បន្ដឹងជំទាស់ ។ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវផ្តល់ពត៌មានដល់គណបក្សនយោបាយ ដែលបានដាក់ស្នើបញ្ជី បេក្ខជនមានកា រប្តឹងជំទាស់ ផ្តល់ពត៌មានដល់អ្នកប្តឹងជំទាស់ និង ផ្សព្វផ្សាយជាសាធារណអំពីកាលបរិច្ឆេទ ពេល វេលា និង ទីកន្លែងដែលត្រូវបើកសវនា ការនោះ ។

 • មាត្រា ១២០

ក្នុងករណីគណកម្មាធិការជាតិរៀបចំការបោះឆ្នោតយល់ព្រម រឺ បដិសេធបន្ដឹងជំទាស់ណាមួយ គណ កម្មាធិការជាតិរៀបចំ ការបោះឆ្នោតត្រូវ : – បំពេញទំរង់បែបបទតាមកាលកំនត់ ដោយបញ្ជាក់ពីមូលហេតុនៃការយល់ព្រម រឺ បដិសេធ លើបន្ដឹងជំទាស់នោះ រួ ចហើយចុះហត្ថលេខា និង កាលបរិច្ឆេទលើទំរង់បែបបទនោះ – ផ្តល់ទំរង់បែបបទដែលបានបំពេញរួច ដល់អ្នកប្តឹងជំទាស់មួយច្បាប់ ដល់ គណបក្សនយោបាយ ដែលបានដាក់ស្នើបញ្ជីបេក្ខជនហើយមានការប្តឹងជំទាស់មួយច្បាប់ ដល់គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត ពាក់ព័ន្ធមួយច្បាប់ ដល់គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ និងរក្សាទុកជាអែកសារ មួយច្បាប់ ផ្តល់ដំនឹងដល់ អ្នកប្តឹងជំទាស់ និង សាមីគណបក្សនយោបាយនៃបញ្ជីបេក្ខជននោះថា សេចក្តី សំរេចរបស់គណកម្មាធិការជាតិរៀបចកាំរបោះឆ្នោត ជា សេចក្តីសំរេចចុងក្រោយ ។

 • មាត្រា ១២១

ក្នុងករណីបន្ដឹងជំទាស់ត្រូវបានយល់ព្រមគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវបដិសេដការ ចុះបញ្ជីបេក្ខជននៃគ ណបក្សនយោបាយដែលមានការប្តឹងជំទាស់នោះ រួចហើយលុបបញ្ជីបេក្ខជននោះចេញព្រមទាំង ដកហូត និង បដិសេធលិខិតបញ្ជាក់ការ ចុះបញ្ជីបេក្ខជននោះ ។

 • មាត្រា ១២២

បញ្ជីបេក្ខជនដំបូងនឹងក្លាយទៅជាបញ្ជីបេក្ខជនផ្លូវការប្រសិនបើគ្មានបន្ដឹងជំទាស់លើបញ្ជីនេះ ក្នុងរយពេល ដែលបានកំនត់ ក្នុងមាត្រា ១១៧ នៃច្បាប់នេះ រឺ ការប្តឹងជំទាស់ត្រូវបានដោះស្រាយស្របតាមល័ក្ខខ័ណ្ឌដូចមាន ចែងក្នុងមាត្រា ១១៩ ១២០ និង មាត្រា១២១ នៃច្បាប់នេះ ។

 • មាត្រា ១២៣

ផ្អែកលើបញ្ជីបេក្ខជនផ្លូវការដូចមានចែងក្នុងមាត្រា១២២ នៃច្បាប់នេះ គណកម្មការឃុំ សង្កាត់រៀបចំការ បោះឆ្នោតត្រូវធ្វើ ការចាប់ឆ្នោតដើម្បីកំនត់លំដាប់លេខរៀងបញ្ជីបេក្ខជនដែលត្រូវដាក់លើសន្លឹកឆ្នោត និង ធ្វើសេចក្តី រាយការណ៍អំពីលទ្ធផលនៃការចាប់ ឆ្នោតនេះ ទៅគណកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមរយគណកម្មការ ខេត្ត ក្រុងរៀបចំការបោះឆ្នោត ។ នីតិវិធីនៃការចាប់ឆ្នោតត្រូ វកំនត់ដោយបទបញ្ជា និង នីតិវិធីរបស់គណកម្មការជាតិរៀបចំការបោះឆ្នោត ។

 • មាត្រា ១២៤

គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវបិទផ្សាយជាសាធារណនៅទីស្នាក់ការរបស់ខ្លួន នូវបញ្ជី បេក្ខជនផ្លូវការ និង ឈ្មោះបេក្ខជនក្នុងបញ្ជីនីមួយៗ ក្នុងរយពេលយ៉ាងយូរប្រាំពីរ (៧)ថ្ងៃ ។ បញ្ជីបេក្ខជនផ្លូវការ ឈ្មោះ និង លំដាប់ឈ្មោះបេក្ខជនក្នុងបញ្ជីមិន អាចកែប្រែបានឡើយ ។

 • មាត្រា ១២៥

គណបក្សនយោបាយ និង បេក្ខជននៅក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយនីមួយៗ ដែលបានចុះចបញ្ជី ជាផ្លូវការត្រូវគោ រពក្រមសីលធម៌ដែលកំនត់ដាយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

ជំពូកទី៨ ការឃោសនាបោះឆ្នោត

 • មាត្រា ១២៦

ការឃោសនាបោះឆ្នោតមានបំនងអោយគណបក្សនយោបាយដែលបានអនុញ្ញាតអោយចុះបញ្ជីបេក្ខជន និង បេក្ខជន ធ្វើការ ផ្សព្វផ្សាយអំពីគោលនយោបាយ និង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការអភិវឌ្ឍន៍ឃុំ សង្កាត់ ដល់អ្នកបោះ ឆ្នោត ។

 • មាត្រា ១២៧

ការឃោសនាបោះឆ្នោតមានរយពេលដប់ប្រាំថ្ងៃ (១៥)ថ្ងៃ ហើយគ្រប់សកម្មភាពឃោសនាត្រូវបញ្ឈប់ម្ភៃបួន (២៤)ម៉ោងមុន ថ្ងៃបោះឆ្នោត ។

 • មាត្រា ១២៨

ក្នុងសកម្មភាពឃោសនា គណបក្សនយោបាយ រឺ បេក្ខជននីមួយៗមិនត្រូវប្រព្រឹត្តអំពើគំរាមកំហែង បំភិត បំភ័យ រឺ ប្រព្រឹត្ត អំពើហិង្សាមកលើប្រជាពលរដ្ឋ គណបក្សនយោបាយ បេក្ខជន រឺ អ្នកគាំទ្រដទៃទៀត ។ គណបក្សនយោបាយ រឺ បេក្ខជនមិនត្រូវញុះញង់អ្ន កគាំទ្រ រឺ អ្នកបោះឆ្នោតអោយប្រព្រឹត្តអំពើរំលោភបំពាន គំរាមកំហែង ប្រព្រឹត្តអំពើហិង្សា រឺ ការបំភិតបំភ័យមកលើគណបក្សនយោបាយ បេក្ខជន រឺ អ្នកបោះឆ្នោតផ្សេង ទៀត ។

 • មាត្រា ១២៩

មន្ត្រីរាជការគ្រប់ផ្នែក និង គ្រប់ជាន់ថ្នាក់ ក្រសួងស្ថាប័នទាំងអស់ របស់រាជរដ្ឋាភិបាល ព្រមទាំង កង យោធពលខេមរភូមិន្ទ និង នគរបាលជាតិត្រូវប្រកាន់ជំហរអព្យាក្រឹត្យ ឥតលំអៀង ហើយមិនត្រូវប្រើអំនាច រឺ ឥទ្ធិពល រឺ ប្រព្រឹត្តសកម្មភាពណាមួយដែលលំអៀ ងទៅរកការគាំទ្រ រឺ ប្រឆាំងគណបក្សនយោបាយ បេក្ខជន រឺ អ្នកគាំទ្រណាមួយ ។

 • មាត្រា ១៣០

អង្គការក្រៅរដ្ឋាភិបាល រឺ សមាគមក្នុងស្រុក និងសមាគមរឺ អង្គការអន្តរជាតិដែលបំពេញការងារក្នុងព្រះ រាជាណាចក្រកម្ពុ ជា ត្រូវប្រកាន់ជំហរអព្យាក្រឹត្យ ឥតលំអៀងនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ អង្គការក្រៅរដ្ឋាភិបាល រឺសមាគម ក្នុងស្រុក និងសមាគម រឺអង្គការអន្តរជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនត្រូវធ្វើសកម្មភាពណាមួយដោយផ្ទាល់ក្តី រឺ ដោយប្រយោល ក្តីដួចខាងក្រោម :

 • ផ្តួចផ្តើម រឺចូលរួមនៅក្នុងការឃោសនារបស់គណបក្សនយោបាយ បេក្ខជន រឺ អ្នកគាំទ្រណាមួយ
 • ចេញសេចក្តីថ្លែងការណ៍ រឺ ធ្វើសកម្មភាពណាមួយដែលគាំទ្រ រឺ បង្ហាញភាពលំអៀង រឺ ប្រឆាំងគណបក្សនយោបាយ បេក្ខជន រឺ អ្នកគាំទ្រណាមួយ
 • ផ្តល់មធ្យោបាយជាសម្ភារ ហិរញ្ញវត្ថុ ធនធានមនុស្ស ដើម្បីគាំទ្រគណបក្សនយោបាយ បេក្ខជន រឺ អ្នកគាំទ្រណាមួយ ។
 • មាត្រា ១៣១

ក្នុងពេលឃោសនាបោះឆ្នោត និងពេលបោះឆ្នោត គណបក្សនយោបាយទាំងអស់ បេក្ខជនទាំងអស់ សមាជិក នៃគណបក្សន យោបាយទាំងអស់ អ្នកគាំទ្រទាំងអស់ ត្រូវគោរពតាមវិធានបទប្បញ្ញត្តិ និង គោលការណ៍ដែលចែងក្នុង ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើ សក្រុមប្រឹក្សាឃុំ សង្កាត់ និង ក្រមសីលធម៌ គោរពតាមបទបញ្ជា និង នីតិវិធីរបស់ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត គោរពតាម គោលការណ៍សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញៃនព្រះរាជាណាចក្រកម្ពុជា ។

 • មាត្រា ១៣២

កាសែត វិទ្យុ និង ទូរទស្សន៍របស់រដ្ឋ ត្រូវផ្សព្វផ្សាយគ្រប់ពត៌មាន ដែលស្នើឡើងដោយគណកម្មាធិការជាតិ រៀបចំការបោះ ឆ្នោតដោយឥតគិតថ្លៃ ដើម្បីផ្សព្វផ្សាយអំពីការប្រព្រឹត្តទៅនៃការបោះឆ្នោត និង ការចាត់ចែងការអប់រំ ការបោះឆ្នោត ។

 • មាត្រា ១៣៣

អ្នកគ្រប់គ្រងរោងមហោស្រព មណ្ឌលកីឡា អុទ្យាន រឺ ទីសាធារណ រឺ សាលសាធារណត្រូវផ្តល់ទីកន្លែង របស់ខ្លួនដល់បេក្ខ ជន រឺគណបក្សដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដែលសុំជួលប្រើប្រាស់សំរាប់ឃោសនា ដោយផ្អែកលើគោលការណ៍ស្មើភាព និង តាមលំដាប់លំដោយតាមកាលបរិច្ឆេទនៃការស្នើសុំ ។ គណបក្សនយោបាយ រឺ បេក្ខជនដែលមានបំនងជួលរោងមហោស្រព មណ្ឌល កីឡា អុទ្យាន រឺ ទីសាធារណ រឺ សាលសាធារណ ត្រូវដាក់ពាក្យសុំទៅអ្នកគ្រប់គ្រងយ៉ាងហោចណាស់បី (៣)ថ្ងៃមុនថ្ងៃប្រជុំ ឃោសនា ហើ យត្រូវផ្ញើសេចក្តីចំលងនៃពាក្យសុំនេះមួយច្បាប់ដល់គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ។ អ្នកគ្រប់គ្រងត្រូវឆ្លើយតបទៅនឹងពា ក្យស្នើសុំ មិនអោយលើសពីម្ភៃបួន (២៤)ម៉ោង ក្រោយពីបានទទួលពាក្យស្នើ សុំ ។

 • មាត្រា ១៣៤

គណបក្សនយោបាយនៃបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត រឺ បេក្ខជនអាចធ្វើការឃោសនានៅតាមកន្លែង អែកជនបាន តែ ត្រូវមានការយល់ព្រមជាមួយម្ចាស់កន្លែងនោះ ហើយត្រូវអោយដំនឹងជាមុនទៅគណកម្មការឃុំសង្កាត់ រៀបចំការបោះឆ្នោតអំពីកាលបរិ ច្ឆេទនៃការឃោសនាបោះឆ្នោតនោះ ។

 • មាត្រា ១៣៥

គណបក្សនយោបាយ រឺ បេក្ខជន រឺ អ្នកគាំទ្រមិនត្រូវជ្រៀតជ្រែក រឺ ធ្វើអោយរាំងស្ទះដល់សកម្មភាពរបស់ គណបក្សនយោ បាយ បេក្ខជន រឺ អ្នកគាំទ្រផ្សេងទៀត ។

 • មាត្រា ១៣៦

អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវផ្តល់កិច្ចសហប្រតិបត្តិការដើម្បីថែរក្សាសុវត្ថិភាព សន្តិសុខ សន្ដាប់ធ្នាប់ សាធារណ និង របៀ បរៀបរយក្នុងការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ បញ្ជីបេក្ខជននៃគណបក្ស នយោបាយ និងបេក្ខជនក្នុងបញ្ជីបេក្ខជននៃគ ណបក្សនយោបាយទាំងអស់ដោយស្មើភាព ។

ជំពូកទី៩ ភ្នាក់ងារនៃគណបក្សនយោបាយ និង អ្នកសង្កេតការណ៍

 • មាត្រា ១៣៧

ក្នុងការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោត និង ចុះឈ្មោះអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គណបក្ស នយោបាយទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ស្តីពីគណបក្សនយោបាយ ក្នុងរយពេលយ៉ាងតិច កៅសិប (៩០)ថ្ងៃមុនថ្ងៃចាប់ផ្តើ មធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោត និង ចុះឈ្មោះអ្នកបោះឆ្នោត មានសិទ្ធិ ចាត់តាំងភ្នាក់ងារម្នាក់ និង ភ្នាក់ងារបំរុងម្នាក់ហៅថា ភ្នាក់ងារនៃគណបក្សនយោបាយ នៅការិយាល័យចុះឈ្មោះអ្នក បោះឆ្នោតនីមួយៗ ។ ភ្នាក់ងារនៃគណបក្សនយោបាយត្រូវអនុញ្ញាតអោយ ចូលក្នុងការិយាល័យចុះឈ្មោះតែម្នាក់ប៉ុណ្ណោះ ។ ភ្នាក់ងារបំរុងនៃគណបក្សនយោបាយ ត្រូវអនុញ្ញាតអោយជំនួសភ្នាក់ងារពេញសិទ្ធិ ក្នុង ករណីភ្នាក់ងារពេញសិទ្ធិ អវត្តមាន ។

 • មាត្រា ១៣៨

គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ស្តីគីណបក្សនយោបាយ ហើយមានបំនងបញ្ជូនភ្នាក់ ងាររបស់ខ្លួន ចូលរួមពិនិត្យមើលដំនើរការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោត និង ចុះឈ្មោះអ្នកបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវ ដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួនទៅគណកម្មការឃុំ សង្កាត់រៀបចំការបោះ ឆ្នោតក្នុងរយពេលយ៉ាងយូរប្រាំពីរថ្ងៃ (៧) មុនកាលបរិ ច្ឆេទនៃការចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត និង ចុះ ឈ្មោះអ្នកបោះឆ្នោតដូចមានចែងក្នុងវាក្យខ័ណ្ឌទី ២ មាត្រា ៤៩ នៃច្បាប់នេះ។ ពាក្យសុំចុះឈ្មោះជាភ្នាក់ងារនៃគណបក្សនយោបាយត្រូវភ្ជាប់ជាមួយនូវច្បាប់ចំលង លិខិតបញ្ជាក់ការចុះបញ្ជីនៃ គណបក្សនយោបាយ នោះនៅក្រសួងមហាផ្ទៃមួយច្បាប់ បញ្ជីឈ្មោះភ្នាក់ងារដែលជានីតិជន ដោយបញ្ជាក់នាមត្រកូល នាមខ្លួន ថ្ងៃ ខែ ឆ្នាំកំនើត អាស័យដ្ឋាន នៃ ភ្នាក់ងារម្នាក់ៗព្រមទាំងការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត ដែល ភ្នាក់ងារម្នាក់ៗត្រូវបំពេញការងារ ។

 • មាត្រា ១៣៩

គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវចុះឈ្មោះ និង ផ្តល់ប័ណ្ណសំគាល់ដល់ភ្នាក់ងារនៃគណបក្ស នយោបាយណា ដែលបំពេញបានត្រឹមត្រូវតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ១៣៨ នៃច្បាប់នេះ ។ ក្នុងករណីភ្នាក់ងារនៃគណបក្សនយោបាយណាមួយ ដែលមិនបាន បំពេញតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុង មាត្រា ១៣៨ នៃច្បាប់នេះ គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវបដិសេធ ឈ្មោះរបស់ជននោះជាលាយ លក្ខណ៍អក្សរទៅគណបក្សនយោបាយ សាមី ក្នុងរយពេលយ៉ាងយូរបី (៣)ថ្ងៃ បន្ទាប់ពីថ្ងៃទទួលពាក្យបន្ដឹង ស្នើសុំ ។ គណបក្សនយោបាយនោះមានសិទ្ធិដាក់ពាក្យស្នើសុំចុះឈ្មោះភ្នាក់ងារជាថ្មី មួយលើកទៀតជំនួសឈ្មោះ ភ្នាក់ ងារដែលបានបដិសេ ធមកគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ក្នុងរយពេលយ៉ាងយូរបី (៣)ថ្ងៃ បន្ទាប់ពី បានទទួលលិខិតជូនដំនឹងជាលាយលក្ខណ៍អ ក្សរអំពីកាលបដិសេធ ។

 • មាត្រា ១៤០

គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់មានសិទ្ធិ ចាត់តាំងភ្នាក់ ងារម្នាក់ និង ភ្នាក់ងារបំរុងម្នាក់ ហៅថាភ្នាក់ងារនៃគណបក្សនយោបាយ នៅតាមការិយាល័យបោះ ឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោ តនីមួយៗក្នុងឃុំ សង្កាត់ដែលខ្លួនឈរឈ្មោះបោះឆ្នោត ។ ភ្នាក់ងារនៃគណបក្សនយោបាយនៅតាមការិយាល័យបោះឆ្នោត និង ការិយាល័យ រាប់សន្លឹកឆ្នោតមួយ ត្រូវ មានឈ្មោះនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតនៃការិយាល័យបោះឆ្នោតណាមួយក្នុងឃុំ សង្កាត់នោះ ។ ភ្នាក់ងារនៃ គណបក្សនយោបាយត្រូវបានអនុញ្ញាតអោយចូលទៅក្នុងការិយាល័យបោះឆ្នោត និង ការិយាល័យរាប់ សន្លឹកឆ្នោតតែម្នាក់ប៉ុណ្ណោះ ។ ភ្នា ក់ងារបំរុងនៃគណបក្សនយោបាយ ត្រូវអនុញ្ញាតអោយជំនួសភ្នាក់ងារពញសិទ្ធិក្នុងករណីភ្នាក់ងារពេញសិទ្ធិ អវត្តមាន ។

 • មាត្រា ១៤១

គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវដាក់ ពាក្យសុំចុះ ឈ្មោះភ្នាក់ងារ និង ភ្នាក់ងារបំរុងរបស់ខ្លួនមកគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតក្នុងរយពេល យ៉ាងយូរប្រាំពីរ (៧)ថ្ងៃ បន្ទាប់ពី កាលបរិច្ឆេទនៃការបិទផ្សាយបញ្ជីបេក្ខជនតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ១២៤ នៃច្បាប់នេះ ។ ពាក្យសុំចុះឈ្មោះជាភ្នាក់ងារនៃគណ បក្សនយោបាយត្រូវបញ្ជាក់នាមត្រកូល នាមខ្លួន ថ្ងៃ ខែ ឆ្នាំកំនើត អាស័យដ្ឋាន និងលេខប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះ ឆ្នោតរបស់ភ្នាក់ងារម្នាក់ៗ និង ការិយាល័យ បោះឆ្នោតដែលភ្នាក់ងារនោះត្រូវបំពេញការងារ ។

 • មាត្រា ១៤២

គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវចុះឈ្មោះ ហើយផ្តល់ប័ណ្ណសំគាល់ដល់ភ្នាក់ងារនៃគណបក្ស នយោបាយ ណាដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ដូចមានចែងក្នុងមាត្រា ១៤០ និង មាត្រា ១៤១ នៃច្បាប់នេះ ។ ក្នុងករណីភ្នាក់ងារ និង ភ្នាក់ងារបំរុ ងណាម្នាក់ដែលបំពេញមិនបានត្រឹមត្រូវតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុង មាត្រា ១៤០ និង មាត្រា ១៤១ នៃច្បាប់នេះ គណកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោតត្រូវបដិសេធឈ្មោះរបស់ ជននោះជាលាយលក្ខណ៍អក្សរទៅគណបក្សនយោបាយសាមី ក្នុងរយពេលយ៉ាងយូរបី(៣) ថ្ងៃក្រោយពីបានទទួល ពាក្យស្នើសុំ ។ គណបក្សនយោបាយនោះ មានសិទ្ធិដាក់ពាក្យស្នើសុំចុះឈ្មោះភ្នាក់ងារ និង ភ្នាក់ងារបំរុងរបស់ខ្លួន ជាថ្មីមួយ លើកទៀតជំនួសឈ្មោះភ្នាក់ងារ និង ភ្នាក់ងារបំរុងដែលបានបដិសេធ មកគណកម្មការឃុំ សង្កាត់រៀបចំការបោះ ឆ្នោតក្នុងរយ ពេលយ៉ាងយូរបី (៣) ថ្ងៃបន្ទាប់ពីបានទទួលលិខិតជូនដំនឹងជាលាយលក្ខណ៍អក្សរអំពីការបដិសេធ ។

 • មាត្រា ១៤៣

គណបក្សនយោបាយដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ណាមួយ ក្នុងឃុំ សង្កា ត់នោះ គណបក្សនយោបាយមានសិទ្ធិបញ្ជូនសមាជិករបស់ខ្លួនជាប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អោយចូលរួមជាអ្នកសង្កេតការណ៍ក្នុងដំនើរការបោះឆ្នោត និង ដំនើរការរាប់សន្លឹក ឆ្នោត ។

 • មាត្រា ១៤៤

គណបក្សនយោបាយដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះដូចមានចែងក្នុងមាត្រា ១៤៣ នៃច្បាប់នេះត្រូវដាក់ ពាក្យសុំចុះឈ្មោះ អ្នកសង្កេតការណ៍របស់ខ្លួន ទៅគណកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុង រយពេលយ៉ាងយូរប្រាំ ពីរ (៧) ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទនៃ ការបិទផ្សាយបញ្ជីបេក្ខជនតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ១២៤ នៃច្បាប់ នេះ ។ ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍នៃគណបក្សន យោបាយដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបញ្ជាក់នាមត្រកូល នាមខ្លួន អាសយដ្ឋាន និង លេខប័ណ្ណបោះឆ្នោត រឺ វិញ្ញាបន ប័ត្រជំនួសប័ណ្ណបោះឆ្នោតរបស់អ្នកសង្កេតការណ៍ម្នាក់ៗ និង ការិយាល័យបោះឆ្នោត ព្រមទាំងការិយាល័ យរាប់សន្លឹក ឆ្នោតដែលអ្នកសង្កេតការណ៍នោះត្រូវបំពេញការងារ ។

 • មាត្រា ១៤៥

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវចុះឈ្មោះ ហើយផ្តល់ប័ណ្ណសំគាល់ដល់ភ្នាក់ងារអ្នកសង្កេតការណ៍ នៃគណប ក្សនយោបាយ ដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះរបោះឆ្នោតណាដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ដូចមាន ចែងក្នុងមាត្រា ១៤៣ និង មា ត្រា ១៤៤ នៃច្បាប់នេះ ។ ក្នុងករណីអ្នកសង្កេតការណ៍ណាម្នាក់ដែលបំពេញមិនបានត្រឹមត្រូវតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ១៤៣ និង មាត្រា ១៤៤ នៃច្បាប់នេះ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបដិសេធឈ្មោះរបស់ជននោះជា លាយលក្ខណ៍អក្សរទៅគណ បក្សនយោបាយសាមី ក្នុងរយពេលយ៉ាងយូរបី (៣) ថ្ងៃបន្ទាប់ពីបានទទួលពាក្យស្នើសុំ។ គណបក្សនយោបាយអាចដាក់ពាក្យស្នើសុំចុះឈ្មោះ អ្នកសង្កេតការណ៍របស់ខ្លួនជាថ្មីមួយលើកទៀត ជំនួស ឈ្មោះអ្នកសង្កេតការណ៍ដែលបានបដិសេធទៅគណកម្មាធិការជាតិរៀបចំការបោះ ឆ្នោត ក្នុងរយពេលយ៉ាងយូរបី ( ៣) ថ្ងៃ បន្ទាប់ពីបានទទួលលិខិតជូនដំនឹងជាលាយលក្ខណ៍អក្សរអំពីការបដិសេធ ។

 • មាត្រា ១៤៦

ក្នុងការចូលទៅសង្កេតការណ៍ដំនើរការបោះឆ្នោត និង ដំនើរការរាប់សន្លឹកឆ្នោត អ្នកសង្កេតការណ៍នៃ គណបក្សនយោបាយ ដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត មិនត្រូវធ្វើសកម្មភាពណាមួយដូចមានចែងក្នុងមាត្រា ១៥៨ នៃច្បាប់នេះ ។

 • មាត្រា ១៤៧

សមាគម និង អង្គការក្រៅរដ្ឋាភិបាលមានសិទ្ធិចូលរួមក្នុងឋាន:ជាអ្នកសង្កេតការណ៍ក្នុងដំនើរការបោះឆ្នោត ទាំងមូល ។

 • មាត្រា ១៤៨

ត្រូវបានបង្កើតអោយមានគណកម្មាធិការមួយ ឈ្មោះថាគណកម្មាធិការសម្របសំរួលនៃសមាគម និង អង្គការ ក្រៅរដ្ឋាភិបា ល សំរាប់សង្កេតការណ៍បោះឆ្នោតក្នុងរយពេលយ៉ាងតិចសាមសិប (៣០) ថ្ងៃ មុនកាលបរិច្ឆេទនៃការ ចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះអ្នកបោះ ឆ្នោត និង ចុះឈ្មោះអ្នកបោះឆ្នោត ដើម្បីសម្របសំរួលជាមួយគណកម្មាធិការ ជាតិរៀបចកាំរបោះឆ្នោតក្នុងការរៀបចំអ្នកសង្កេតការណ៍ នៃសមាគម និង អង្គការក្រៅរដ្ឋាភិបាលចូលរួមសង្កេតការណ៍ ក្នុងដំនើរការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោត និង ចុះឈ្មោះអ្នក បោះឆ្នោត ដំនើរការបោះឆ្នោត និង ដំនើរការរាប់សន្លឹកឆ្នោត ។ គណកម្មាធិការសម្របសំរួលនៃសមាគម និងអង្គការក្រៅរដ្ឋាភិបាល ត្រូវ បញ្ចប់អាណត្តិការងាររបស់ខ្លួន បន្ទាប់ពីប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់តាមអាណត្តិនីមួយៗ

 • មាត្រា ១៤៩

គណកម្មាធិការសម្របសំរួលនៃសមាគម និងអង្គការក្រៅរដ្ឋាភិបាលសំរាប់សង្កេតការណ៍បោះឆ្នោត រួម មានប្រធានមួយ (១) រូប អនុប្រធានពីរ (២) រូប និង សមាជិកបួន (៤) រូប ។ ប្រធាន អនុប្រធាន សមាជិករបស់ គណកម្មាធិការសម្របសំរួលនៃសមាគម និង អង្គការក្រៅរដ្ឋាភិបាល សំរាប់សង្កេតការណ៍បោះឆ្នោតត្រូវរៀបចំឡើងដោយការបោះឆ្នោតស្របតាមនីតិវិធីដែលកំនត់ដោយគណ កម្មាធិការ ជាតិរៀបចំការបោះឆ្នោត ។

 • មាត្រា ១៥០

សមាគម និង អង្គការក្រៅរដ្ឋាភិបាលដែលមានបំនងធ្វើជាសមាជិកក្នុងគណកម្មាធិការសម្របសំរួលនៃ សមាគម និងអង្គ ការក្រៅរដ្ឋាភិបាល សំរាប់សង្កេតការណ៍បោះឆ្នោត ត្រូវមានលក្ខណសម្បត្តិដូចខាងក្រោម :

 • បានចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃយ៉ាងហោចណាស់ប្រាំបួន (៩) ខែ មុនកាលបរិច្ឆេទនៃ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
 • មានលក្ខន្តិក: រឺ អែកសារប្រហាក់ប្រហែលគ្នា ដែលបញ្ជាក់ពីគោលបំនង រឺ ទិសដៅក្នុងការ លើកកំពស់ការពារអភិបាលកិច្ច​ល្អ ប្រជាធិបតេយ្យ រឺ ការបោះឆ្នោត រឺ សិទ្ធិមនុស្ស រឺ ច្បាប់ យុត្តិធម៌សង្គម ។
 • មាត្រា ១៥១

សមាគម និង អង្គការក្រៅរដ្ឋាភិបាលដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ដូចមានចែងក្នុងមាត្រា ១៥០ នៃ ច្បាប់នេះ ហើយ មានបំនងធ្វើជាសមាជិកក្នុងគណកម្មាធិការជាតិសម្របសំរួលនៃសមាគម និង អង្គការក្រៅ រដ្ឋាភិបាល សំរាប់សង្កេតការណ៍បោះឆ្នោត ត្រូវដាក់ពាក្យសុំជាលាយលក្ខណ៍អក្សរទៅគណកម្មាធិការជាតិរៀបចំ ការបោះឆ្នោតតាមទំរង់បែបបទ ដែលកំនត់ដោយបទបញ្ជា និង នី តិវិធីរបស់គណកម្មាធិការជាតិរៀបចំការបោះ ឆ្នោត ។

 • មាត្រា ១៥២

គណកម្មាធិការសម្របសំរួលនៃសមាគម និងអង្គការក្រៅរដ្ឋាភិបាលសំរាប់សង្កេតការណ៍បោះឆ្នោតមាន ភារកិច្ច :

 • សហការជាមួយសមាគម និង អង្គការក្រៅរដ្ឋាភិបាលនានា ក្នុងការរៀបចំអ្នកសង្កេតការណ៍នៃ សមាគម និង អង្គការក្រៅ

រដ្ឋាភិបាល ដើម្បីចូលរួមសង្កេតការណ៍ក្នុងដំនើរការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះ ឆ្នោតចុះឈ្មោះអ្នកបោះឆ្នោត ដំនើរការបោះឆ្នោ ត និង ដំនើរការរាប់សន្លឹកឆ្នោត តាមការណែនាំរបស់គណ កម្មាធិការជាតិរៀបចំការបោះឆ្នោត

 • ហ្វឹកហ្វឺនដល់អ្នកសង្កេតការណ៍នៃសមាគម និង អង្គការក្រៅរដ្ឋាភិបាលអំពីច្បាប់ និង នីតិវិធី ទាក់ទងដល់ការបោះឆ្នោត
 • ស្វះស្វែងរកធនធានហិរញ្ញវត្ថុ សម្ភារ ដើម្បីធានាអោយមានមធ្យោបាយគ្រប់គ្រាន់សំរាប់បំរើដល់ ដំនើរការសង្កេតការណ៍បោះឆ្នោត
 • សហការជួយដល់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្វើការអប់រំដល់អ្នកបោះឆ្នោតអំពី គោលបំនងនៃការបោះឆ្នោត និង នីតិវិធីនានា ទាក់​ទង​ដល់​ដំនើរ​ការបោះឆ្នោតទាំងមូល
 • សហការជួយដល់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការស្វះស្វែងរកជំនួយអុបត្ថម្ភជា មធ្យោបាយ សម្ភារ ថវិកា សំរាប់បំរើការបោះឆ្នោត ។ មធ្យោបាយ ថវិកា ដើម្បីសកម្មភាពរបស់គណកម្មាធិការសម្របសំរួលនៃសមាគម និង អង្គការក្រៅ រដ្ឋាភិបាល សំរាប់សង្កេតការណ៍បោះឆ្នោតមិនមែនជាបន្ទុកនៃថវិការដ្ឋឡើយ ។
 • មាត្រា ១៥៣

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត សំរេចផ្លាស់ប្តូរសមាជិកណាម្នាក់ពីគណកម្មាធិការសម្របសំរួល នៃសមាគម និង អង្គការក្រៅរដ្ឋាភិបាលសំរាប់សង្កេតការណ៍បោះឆ្នោត ក្នុងករណីដែលសមាជិកទាំងនោះរំលោភ បំពានទៅលើច្បាប់នេះ រឺ បទបញ្ជា និង នីតិវិធីរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

 • មាត្រា ១៥៤

បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយគណកម្មាធិការសម្របសំរួលនៃសមាគម និង អង្គការក្រៅរដ្ឋាភិបាល សំរាប់សង្កេត ការណ៍បោះឆ្នោត គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវកំនត់តាមបទបញ្ជា និងនីតិវិធីនូវ :

 • ចំនួនអ្នកសង្កេតការណ៍នៃសមាគម និង អង្គការក្រៅរដ្ឋាភិបាលសំរាប់ការិយាល័យចុះឈ្មោះអ្នក បោះឆ្នោត ការិយាល័យបោះឆ្នោត និង ការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ
 • លក្ខណសម្បត្តិរបស់អ្នកសង្កេតការណ៍នៃសមាគម និង អង្គការក្រៅរដ្ឋាភិបាល ។
 • មាត្រា ១៥៥

គណកម្មាធិការសម្របសំរួលនៃសមាគម និង អង្គការក្រៅរដ្ឋាភិបាលសំរាប់សង្កេតការណ៍បោះឆ្នោត ត្រូវ រៀបចំបញ្ជីសុំ ចុះឈ្មោះជាអ្នកសង្កេតការណ៍នៃសមាគម និង អង្គការក្រៅរដ្ឋាភិបាល ទៅគណកម្មាធិការជាតិរៀបចំ ការបោះឆ្នោត ទៅតាមពេលវេលា និង នីតិវិធីដែលកំនត់ដោយបទបញ្ជារបស់គណកម្មាធិការជាតិរៀបចំការបោះ ឆ្នោត ។

 • មាត្រា ១៥៦

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវចុះឈ្មោះ និង ផ្តល់ប័ណ្ណសំគាល់អោយអ្នកសង្កេតការណ៍ណា ដែលមានលក្ខ ណសម្បត្តិត្រឹមត្រូវតាមការកំនត់ដូចមានចែងក្នុងបទបញ្ជា និង នីតិវិធីរបស់គណកម្មាធិការជាតិ រៀបចំការបោះឆ្នោត ។ ក្នុងករណីអ្នក សង្កេតការណ៍ណាម្នាក់ ដែលគ្មានលក្ខណសម្បត្តិគ្រប់គ្រាន់ គណកម្មាធិការជាតិរៀបចំការ បោះឆ្នោតត្រូវបដិសេធឈ្មោះរបស់ជននោះ ជាលាយលក្ខណ៍អក្សរ អោយទៅគណកម្មាធិការសម្របសំរួលនៃសមាគម និង អង្គការក្រៅរដ្ឋាភិបាលសំរាប់សង្កេតការណ៍បោះឆ្នោត ក្នុងរយពេលយ៉ាងយូរប្រាំ (៥) ថ្ងៃ បន្ទាប់ពីថ្ងៃបាន ទទួលពាក្យស្នើសុំ ។ គណកម្មាធិការសម្របសំរួលនៃសមាគម និង អង្គការក្រៅរដ្ឋាភិបា លសំរាប់សង្កេតការណ៍បោះឆ្នោត មានសិទ្ធិដាក់ពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍នៃសមាគម និង អង្គការក្រៅរដ្ឋាភិបាលជាថ្មីមួយ លើកទៀតជំនួស ឈ្មោះអ្នកសង្កេតការណ៍ដែលបានបដិសេធ អោយមកគណកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងរយពេលយ៉ាងយូរបី (៣) ថ្ងៃបន្ទាប់ពីបានទទួលលិខិតជូនដំនឹងជាលាយលក្ខណ៍អក្សរអំពីការបដិសេធ ។

 • មាត្រា ១៥៧

ភ្នាកងារនៃគណបក្សនយោបាយនីមួយៗមានសិទ្ធិមានវត្តមាននៅតាមការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត រឺ ការិយាល័យ បោះឆ្នោត រឺ ការិយាល័យរាប់សន្លឹកឆ្នោត ដែលខ្លួនបានទទួលការអនុញ្ញាតពីគណកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោតរៀបចំការបោះ ឆ្នោត ។ ភ្នាក់ងារនៃគណបក្សនយោបាយមានសិទ្ធិប្តឹងជំទាស់រាល់ការរំលោភទៅលើច្បាប់នេះ រឺ លើបទបញ្ជា និង នីតិវិធែដីលភ្នាក់ងារនោះ បានឃើញផ្ទាល់ ។ ការជំទាស់ត្រូវធ្វើឡើងទៅប្រធានការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត ប្រធានការិយាល័យបោះឆ្នោត រឺ ប្រធានការិយា ល័យរាប់សន្លឹកឆ្នោត នៅពេលមានការរំលោភ រឺ បន្ទាប់ពីមានការរំលោភ ។ ការជំទាស់ត្រូវធ្វើទៅតាមទំរង់បែបនេះដែលកំនត់ដោ់យគណ កម្មាធិការជាតិរៀបចំការបោះឆ្នោត ។

 • មាត្រា ១៥៨

ភ្នាក់ងារនៃគណបក្សនយោបាយមិនត្រូវ :

 • ផ្តល់ការណែនាំ រឺស្តីបន្ទោសដល់មន្ត្រីចុះឈ្មោះបោះឆ្នោត មន្ត្រីបោះឆ្នោត និងមន្ត្រីរាប់សន្លឹកឆ្នោត
 • រំខាន រឺ ជ្រៀតជ្រែកដំនើរការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោត ការចុះឈ្មោះអ្នកបោះ ឆ្នោត ដំនើរការបោះឆ្នោត និង ដំនើរការរាប់សន្លឹកឆ្នោត ។
 • លើកការប្តឹងជំទាស់ រឺ ដាក់ពាក្យបន្ដឹងជំទាស់ទៅជនណាម្នាក់ក្រៅពីប្រធានការិយាល័យចុះ ឈ្មោះអ្នកបោះឆ្នោត ប្រធានការិយាល័យបោះឆ្នោត រឺ ប្រធាន​ការិយាល័យ​រាប់​សន្លឹកឆ្នោតបានឡើយ
 • រំលោភទៅលើបទប្បញ្ញត្តិទាំងឡាយនៃច្បាប់នេះ រឺ បទបញ្ជា និង នីតិវិធីរបស់គណកម្មាធិការ ជាតិរៀបចកាំរបោះឆ្នោត ។
 • មាត្រា ១៥៩

អ្នកសង្កេតការណ៍មិនត្រូវ :

 • ផ្តល់ការណែនាំ រឺ ស្តីបន្ទោសដល់មន្ត្រីចុះឈ្មោះបោះឆ្នោត រឺ មន្ត្រីបោះឆ្នោត រឺ មន្ត្រីរាប់សន្លឹក ឆ្នោត
 • រំខាន រឺ ជ្រៀតជ្រែកដំនើរការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោត ការចុះឈ្មោះអ្នកបោះ ឆ្នោត ដំនើរការបោះឆ្នោត និងដំនើរការរាប់សន្លឹកឆ្នោត
 • រំលោភទៅលើបទប្បញ្ញត្តិទាំងឡាយនៃច្បាប់នេះ រឺ បទបញ្ជា និង នីតិវិធីរបស់គណកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ។
 • មាត្រា ១៦០

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវធ្វើការផ្សព្វផ្សាយដល់គណបក្សនយោបាយ សមាគម និង អង្គការក្រៅរដ្ឋាភិបា ល ដែលទទួលសង្កេតការណ៍បោះឆ្នោត អំពីការគ្រប់គ្រង និង ការប្រព្រឹត្តទៅនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បទប្ប ញ្ញត្តិសំខាន់ៗនៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ព្រមទាំងបទ បញ្ជា និង នីតិវិធីរបស់ខ្លួន ។

 • មាត្រា ១៦១

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវអញ្ជើញតំនាងអង្គការក្រៅរដ្ឋាភិបាលបរទេស តំនាងប្រទេស នានា និង តំនាង អង្គការអន្តរជាតិអោយចូលរួមសង្កេតការណ៍បោះឆ្នោត ។

 • មាត្រា ១៦២

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតអាចតាក់តែងបទបញ្ជាសំរាប់ភ្នាក់ងារនៃគណបក្សនយោបាយ និង អ្នកសង្កេតការ ណ៍អនុលោមទៅតាមបទប្បញ្ញត្តិនៃច្បាប់នេះ ។

ជំពូកទី១០ ការរៀបចំ ការគ្រប់គ្រង និង ការប្រព្រឹត្តទៅនៃការបោះឆ្នោត

 • មាត្រា ១៦៣

ឃុំ សង្កាត់នីមួយៗត្រូវមានសន្លឹកឆ្នោតដោយឡែករបស់ខ្លួនដែលគណកម្មាធិការជាតិរៀបចំការបោះឆ្នោតផ្តល់ ជូន ។

 • មាត្រា ១៦៤

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវធានាបោះពុម្ពសន្លឹកឆ្នោតគ្រប់ចំនួនសំរាប់ឃុំ សង្កាត់នីមួយៗ នៅលើក្រដាស ពណ៌ស ។

 • មាត្រា ១៦៥

សន្លឹកឆ្នោតនីមួយៗត្រូវមានគល់បញ្ជីសន្លឹកឆ្នោត ។ លេខរៀងតាមលំដាប់តគ្នានៃសន្លឹកឆ្នោតត្រូវបោះនៅលើគល់បញ្ជីសន្លឹ កឆ្នោត ។

 • មាត្រា ១៦៦

សន្លឹកឆ្នោតនីមួយៗត្រូវមានសញ្ញាសំគាល់គណបក្សនយោបាយ និង ឈ្មោះគណបក្សជាអក្សរពេញ និង អក្សរកាត់ ។ សញ្ញា សំគាល់គណបក្សនយោបាយ និង ឈ្មោះគណបក្សនយោបាយជាអក្សរពេញ និង អក្សរកាត់ដែលត្រូវ ដាក់លើសន្លឹកឆ្នោត ត្រូវដាក់តាម លំដាប់លំដោយ ផ្អែកតាមលទ្ធផលនៃការចាប់ឆ្នោតដូចមានចែងក្នុងមាត្រា ១២៣ នៃច្បាប់នេះ ។

 • មាត្រា ១៦៧

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវធានាផ្តល់ហិបឆ្នោតអោយបានគ្រប់ចំនួនសំរាប់ឃុំ សង្កាត់នីមួយៗ។ គ្រប់ហិប ឆ្នោតទាំងអស់ត្រូវ :

 • មានគម្របជាប់ជាមួយ
 • ធានានូវសុវត្ថិភាពដែលមិនអាចហូតយកសន្លឹកឆ្នោតចេញពីក្នុងហិបបាន ប្រសិនបើមិនបើកគម្រប
 • មានសោរ រឺ អុបករណ៍ផ្សេងទៀតសំរាប់កិបពេលបិទហិបឆ្នោត
 • មានផ្លាកលេខ រឺ សញ្ញាសំគាល់នៅផ្នែកខាងក្រៅយ៉ាងច្បាស់ដែលមិនអាចដូរ រឺ លុបបានដោយ ងាយ ហើយផ្លាកលេខ រឺ សញ្ញាសំគាល់នេះ ត្រូវមានតែមួយគត់សំរាប់ហិបនោះ និង សំគាល់បានថាហិបនោះ ទាក់ទងទៅនឹងឃុំ សង្កាត់ និង ការិយាល័យបោះឆ្នោតណាមួយ ។
 • មាត្រា ១៦៨

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវធានាអោយមានត្រាសំងាត់ជាធម្មតាគ្រប់ចំនួន និង ខុសៗគ្នាសំរាប់ ការិយាល័ យបោះឆ្នោតនៃឃុំ សង្កាតនី់មួយៗ ។ ការិយាល័យបោះឆ្នោតមួយត្រូវមានត្រាសំងាត់ជាផ្លូវការមួយ សំរាប់បោះនៅលើផ្នែកខាងខ្នងនៃសន្លឹ កឆ្នោត នីមួយៗ ។ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវតាក់តែងបទបញ្ជា និង នីតិវិធីសំរាប់ការប្រគល់ទទួល និង ការប្រគល់ត្រ លប់មកវិញ និង ធានាអោយបាននូវភាពសំងាត់នៃត្រានេះ ។

 • មាត្រា ១៦៩

គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវប្រគល់សម្ភារបោះឆ្នោតដែលចាំបាច់សំរាប់បំរើការបោះ ឆ្នោតទៅអោយ ការិយាល័យបោះឆ្នោត មិនអោយហួសពីសាមសិបប្រាំមួយ (៣៦)ម៉ោង មុនថ្ងៃបោះឆ្នោត ។ ការិយាល័យបោះឆ្នោតត្រូវត្រួតពិនិត្យ និង ចុះ ហត្ថលេខាលើបង្កាន់ដៃទទួលសម្ភារបោះឆ្នោតទាំងអស់ដែល បានប្រគល់អោយ ។ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវតាក់តែង បទបញ្ជាកំនត់អំពីសម្ភារបោះឆ្នោត និង នីតិវិធី សំរាប់ការប្រគល់ ទទួល និង ការប្រគល់ត្រលប់មកវិញនូវសម្ភារបោះឆ្នោត និង ធានាអោ យបាននូវភាពសំងាត់ និង សន្តិសុខនៃសន្លឹកឆ្នោត ។

 • មាត្រា ១៧០

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវធានាអោយការិយាល័យបោះឆ្នោតនីមួយៗមានសម្ភារអុបករណ៍ចាំ បាច់ដូចខា ងក្រោម :

 • តុ និង កៅអីសំរាប់មន្ត្រីបោះឆ្នោត
 • បញ្ជីឈ្មោះអ្នកបោះឆ្នោត
 • សន្លឹកឆ្នោតមិនទាន់ប្រើប្រាស់
 • ទឹកខ្មៅជ្រលក់ដៃ
 • បន្ទប់គូសសន្លឹកឆ្នោត
 • ហិបឆ្នោត
 • សម្ភារបរិក្ខារចាំបាច់ផ្សេងៗទៀត ។
 • មាត្រា ១៧១

មុនថ្ងៃបោះឆ្នោតម្ភៃបួន (២៤)ម៉ោង ប្រធានការិយាល័យបោះឆ្នោតត្រូវប្រជុំមន្ត្រីទាំងអស់ដើម្បីពិនិត្យវត្តមាន និង ពិនិត្យទី តាំងការិយាល័យបោះឆ្នោត និង ពិនិត្យសម្ភារបរិក្ខារបំរើអោយការបោះឆ្នោត ។ ក្នុងករណីបើមានមន្ត្រីណាម្នាក់អវត្តមាន មន្ត្រីនោះត្រូវជំ នួសដោយមន្ត្រីថ្មីដែលជ្រើសតាំងឡើងស្របតាមបទ ប្បបញ្ញត្តិដូចមានចែងក្នុងបទបញ្ជា និង នីតិវិធី ។ ប្រធានការិយាល័យបោះឆ្នោតត្រូវ ពិនិត្យស្ថានភាពសន្តិសុខនៅការិយាល័យបោះឆ្នោតហើយចាត់វិធានការការ ពារសន្តិសុខបើចាំបាច់ ។

 • មាត្រា ១៧២

នៅថ្ងៃបោះឆ្នោត មន្ត្រីការិយាល័យបោះឆ្នោតគ្រប់រូបដែលបានទទួលការតែងតាំងអោយបំពេញការងារតាម ការិយាល័យ បោះឆ្នោត ត្រូវមានវត្តមានក្នុងការិយាល័យនៅម៉ោង ៦.០០ នាទី ដោយនាំមកជាមួយនូវសម្ភារបរិក្ខារ បោះឆ្នោតទាំងអស់ ។ ចំពោះភ្នាក់ ងារនៃគណបក្សនយោបាយ និង អ្នកសង្កេតការណ៍ត្រូវបានអនុញ្ញាតអោយចូលក្នុងការិយាល័យបោះ ឆ្នោតនៅម៉ោង ៦.០០ នាទី ។

 • មាត្រា ១៧៣

នៅចន្លោះពីម៉ោង ៦.០០ នាទី ដល់ម៉ោង ៦.៣០ នាទី នៅថ្ងៃបោះឆ្នោត មន្ត្រីការិយាល័យបោះឆ្នោតត្រូវ រៀបចំកិច្ចការដូច ខាងក្រោម :

 • ពិនិត្យឡើងវិញនៅហិបឆ្នោតដែលបានផ្តល់អោយ និង ពិនិត្យផ្លាកលេខ រឺ សញ្ញាសំគាល់ហិបឆ្នោត អោយបានត្រឹមត្រូវ
 • បង្ហាញអ្នកនៅក្នុងការិយាល័យបោះឆ្នោតថា ហិបឆ្នោតនីមួយៗពុំមានអ្វីនៅក្នុងនោះឡើយ
 • បិទគម្របក្នុងនៃហិបឆ្នោត រួចធ្វើការចាក់សោរឃ្លុំ
 • បិទផ្លាកលេខ រឺ សញ្ញាសំគាល់ជាប់នឹងហិបឆ្នោត ដោយមានបោះត្រារបស់ការិយាល័យ បោះឆ្នោតពីលើ
 • អនុញ្ញាតអោយភ្នាក់ងារនៃគណបក្សនយោបាយ និង អ្នកសង្កេតការណ៍ពិនិត្យមើលហិបឆ្នោត ផ្លាក លេខ រឺ សញ្ញាសំគាល់

ផ្សេងៗដែលបិទលើហិបឆ្នោត ។ ក្នុងករណីសម្ភារ អុបករណ៍បោះឆ្នោត ត្រូវបានប្រគល់អោយការិយាល័យបោះឆ្នោតក្រោយម៉ោង ៦.៣០ នាទី ពេលទទួល ប្រធានការិយាល័យបោះឆ្នោតត្រូវអនុវត្តនីតិវិធីខាងលើ ករណីនេះប្រធានការិយាល័យបោះឆ្នោតអាចព្យួរ ការបោះឆ្នោត នៅការិយាល័យបោះឆ្នោតនោះជាបណ្តោះអាសន្នសិន រហូតដល់ពេលដែលនីតិវិធីខាងលើបានបំពេញរួច រាល់ ។ បន្ទាប់ពីបានបិទផ្លាកលេខ រឺ សញ្ញាសំគាល់លើហិបឆ្នោតរួចហើយ ហិបឆ្នោតទាំងនោះមិនអាចបើកចំហរ ឡើយ លើកលែងតែក្នុងបំនងរាប់សន្លឹកឆ្នោតដូចមានចែ ងនៅក្នុងច្បាប់នេះ និង មិនអាចយកចេញពីការិយាល័យ បោះឆ្នោត លើកលែងតែការដឹកជញ្ជូនទៅកន្លែងរាប់សន្លឹកឆ្នោតក្នុងករណីដែល ច្បាប់ រឺ បទបញ្ជាតំរូវអោយរាប់សន្លឹក ឆ្នោតនៅកន្លែងផ្សេង ។

 • មាត្រា ១៧៤

នៅចន្លោះពីម៉ោង ៦.៣០នាទី ដល់ម៉ោង ៧.០០ នាទី ប្រធានការិយាល័យបោះឆ្នោត ត្រូវចាត់អោយបើក ស្រោមសំបុត្រ ដែ លមានត្រាសំងាត់បោះឆ្នោតនៅលើខ្នងសន្លឹកឆ្នោត រាប់សន្លឹកឆ្នោត និង កត់ត្រាចំនួនព្រមទាំង លេខរៀងនៅលើគល់បញ្ជីសន្លឹកឆ្នោតតាម បែបបទដែលកំនត់ដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

 • មាត្រា ១៧៥

ប្រធានការិយាល័យបោះឆ្នោតត្រូវបើកការិយាល័យបោះឆ្នោតនៅម៉ោង ៧.០០ នាទី ។

 • មាត្រា ១៧៦

អ្នកដែលមានសិទ្ធិចូលទៅក្នុងបរិវេណខាងក្នុង និង ក្នុងការិយាល័យបោះឆ្នោតបាន លុះត្រាតែជននោះមាន ប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត សំរាប់ការិយាល័យនោះ ហើយជននោះមិនទាន់បានបោះ ឆ្នោតនៅឡើយ ។ ជនណាដែលមិនបង្ហាញប័ ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត ដែលមានសុពលភាពសំរាប់ ការិយាល័យបោះឆ្នោតរបស់ខ្លួន ជននោះមិនត្រូវអនុញ្ញាត អោយចូលក្នុងការិយាល័យបោះឆ្នោតបានឡើយ ។ អ្នកបោះឆ្នោតម្នាក់ៗត្រូវបានផ្តល់សន្លឹកឆ្នោតអោយក្នុងការិយាល័យបោះឆ្នោត ក្នុងករ ណីដែលអ្នកបោះឆ្នោតនោះ បំពេញបានតាមល័ក្ខខ័ណ្ឌដូចខាងក្រោម :

 • មានប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត
 • មានឈ្មោះ និង លេខប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត មាននៅលើបញ្ជី ឈ្មោះអ្នកបោះឆ្នោត សំរាប់ការិយាល័យបោះឆ្នោតនោះ
 • មិនទាន់បានបោះឆ្នោតនៅឡើយ ហើយអនុញ្ញាតអោយមន្ត្រីបោះឆ្នោតពិនិត្យមើលម្រាមដៃរបស់បុគ្គល នោះ ។ អ្នកបោះឆ្នោត​ម្នាក់ៗ​ត្រូវ​គូស​នៅ​លើ​សន្លឹក​ឆ្នោត​តែម្នាក់អែង នៅក្នុងបន្ទប់គូសសន្លឹកឆ្នោតដោយឡែក ហើយ ដាក់សន្លឹកឆ្នោតដែលបានគួសរួចនោះចូលទៅក្នុងហិបឆ្នោតនៅក្នុងការិយាល័យបោះឆ្នោត បន្ទាប់មកត្រូវអនុញ្ញាតអោយ មន្ត្រីចុះឈ្មោះបោះឆ្នោត ជ្រលក់ទឹកខ្មៅលុបមិនជ្រះទៅតាមនីតិវិធីដែលបានកំនត់ ។ របៀបគូសសន្លឹកឆ្នោត និង ដាក់សន្លឹកឆ្នោតចូលក្នុងហិបឆ្នោតត្រូវកំនត់ដោយបទបញ្ជា និង នីតិវិធីរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវតាក់តែងបទបញ្ជា ដើម្បីអនុវត្តជាក់ស្តែងនូវមាត្រានេះ និង កំនត់អ់ពីំការគ្រប់គ្រងនីតិវិធីបោះឆ្នោតនៅក្នុងការិយាល័យបោះឆ្នោត ។
 • មាត្រា ១៧៧

អ្នកបោះឆ្នោតដែលបានធ្វើអោយខូចសន្លឹកឆ្នោតដោយអចេតនា ត្រូវប្រគល់សន្លឹកឆ្នោតនេះ អោយមន្ត្រីការិយាល័យ បោះ ឆ្នោត ហើយមន្ត្រីការិយាល័យបោះឆ្នោត ត្រូវប្រគល់សន្លឹកឆ្នោតថ្មីមួយជំនួសវិញទៅតាមនីតិវិធីដែលកំនត់ដោយ គណកម្មាធិការជាតិ រៀបចំការបោះឆ្នោត ។

 • មាត្រា ១៧៨

អ្នកបោះឆ្នោតដែលពិការមិនអាចបោះឆ្នោតដោយខ្លួនអែងបាន មានសិទ្ធិជ្រើសរើសអ្នកជំនួយម្នាក់ជានីតិជនទៅ ជាមួយ រឺ មានសិទ្ធិស្នើសុំជំនួយពីប្រធានការិយាល័យបោះឆ្នោត ។

 • មាត្រា ១៧៩

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវតាក់តែងបទបញ្ជាសំរាប់ការពារសិទ្ធិដល់អ្នកបោះឆ្នោតដែល ពិការរាងកាយ ហើយមិនអាចជ្រលក់ទឹកខ្មៅលុបមិនជ្រះបាន ។

 • មាត្រា ១៨០

មិនអនុញ្ញាតអោយជនណាម្នាក់ចូលទៅជ្រៀតជ្រែក រឺ ជួយអ្នកបោះឆ្នោតក្នុងពេលដែលអ្នកបោះឆ្នោតស្ថិតនៅក្នុង បរិវេណ ខាងក្នុង រឺ ក្នុងការិយាល័យបោះឆ្នោតបានឡើយ លើកលែងតែមានការអនុញ្ញាត អនុលោមទៅតាមបទ ប្បញ្ញត្តិនៃច្បាប់នេះ ។

 • មាត្រា ១៨១

មន្ត្រីការិយាល័យបោះឆ្នោត រឺ ភ្នាក់ងារនៃគណបក្សនយោបាយ មានសិទ្ធិប្តឹងជំទាស់ចំពោះជនម្នាក់នៅក្នុង ការិយាល័យបោះ ឆ្នោត ក្នុងករណីដែលជននោះមិនបានបំពេញតាមល័ក្ខខ័ណ្ឌណាមួយដូចមានចែងក្នុងមាត្រា ១៧៦ នៃច្បាប់នេះ ។ ការប្តឹងជំទាស់ត្រូវធ្វើទៅ កាន់ប្រធានការិយាល័យបោះឆ្នោត ។ ក្នុងករណីប្រធានការិយាល័យបោះឆ្នោតពិនិត្យឃើញថា ជននោះ មិនបានបំពេញតាមល័ក្ខខ័ណ្ឌណា មួយដូច មានចែងក្នុងមាត្រា ១៧៦ នៃច្បាប់នេះ ជននោះមិនត្រូវបានអនុញ្ញាតអោយបោះឆ្នោតឡើយ ហើយជននោះត្រូវអម ដំនើរដោយ មន្ត្រីការិយាល័យបោះឆ្នោតអោយចេញក្រៅពីការិយាល័យបោះឆ្នោត និង ពីបរិវេណខាងក្នុង ។ ក្នុងករណីប្រធានការិយាល័យបោះឆ្នោត សំរេចថាជននោះ បានបំពេញល័ក្ខខ័ណ្ឌតាមបទប្បបញ្ញត្តិដូចមាន ចែងក្នុងមាត្រា ១៧៦ នៃច្បាប់នេះ ជននោះត្រូវបានអនុញ្ញាតអោយបោះ ឆ្នោត ។ សេចក្តីសំរេចរបស់ប្រធានការិយាល័យបោះឆ្នោត ជាសេចក្តីសំរេចចុងក្រោយ ។ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវ កំនត់ដោយបទបញ្ជា នូវរបៀបរបបប្តឹងជំទាស់ ការដោះស្រាយ និង ការកំនត់អំពីករណីខាងលើនេះ ។

ជំពូកទី១១ ការបិទការបោះឆ្នោត ការរាប់សនឹក្លឆ្នោត និង ការប្រមូល ប្រគល់ ទទួលសម្ភារបោះឆ្នោត

 • មាត្រា ១៨២

ប្រធានការិយាល័យបោះឆ្នោតត្រូវប្រកាសបិទការបោះឆ្នោតនៅម៉ោង ១៥.០០ នាទី ។ ជនគ្រប់រូបដែលមានបំនងបោះឆ្នោត មិនត្រូវអនុញ្ញាតអោយចូលទៅក្នុងបរិវេណខាងក្នុងក្រោយម៉ោង ១៥.០០ នាទីបានឡើយ ។ ជនដែលមានសិទ្ធិបោះឆ្នោតក្រោយម៉ោង ១៥.០០នាទី ហើយអាចអនុញ្ញាតអោយបោះឆ្នោតគឺជាជនដែលស្ថិតក្នុង ការិយាល័យបោះឆ្នោត រឺ ក្នុងបរិវេណខាងក្នុងនៅម៉ោង ១៥.០០ នាទី ។

 • មាត្រា ១៨៣

បន្ទាប់ពីការប្រកាសបិទការបោះឆ្នោត និង ក្រោយពីអ្នកបោះឆ្នោតគ្រប់រូបបានបោះឆ្នោតហើយភ្លាម នៅ ចំពោះមុខភ្នាក់ងា រនៃគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ ប្រធានការិយាល័យបោះឆ្នោតត្រូវ :

 • បិទប្រឡោះសំរាប់បោះឆ្នោតគ្រប់ហិបឆ្នោតទាំងអស់ ដោយមានចុះហត្ថលេខារបស់ប្រធាន ការិយាល័យបោះឆ្នោត និង ភ្នាក់ងារនៃគណបក្សនយោបាយ លើក្រដាសបិទប្រឡោះសំរាប់បោះឆ្នោតនោះ រួច ហើយបិទគម្របខាងក្រៅពីលើ និង ចាក់សោរ ហើយអនុញ្ញាតអោយភ្នាក់ងារនៃគណបក្សនយោបាយ និង អ្នកសង្កេត ការណ៍ ពិនិត្យមើលហិបឆ្នោតទាំងនោះ
 • ចុះក្នុងកំនត់ហេតុនូវអ្នកដែលបានមកបោះឆ្នោត
 • បំពេញ និង ចុះហត្ថលេខាលើទំរង់បែបបទដោយបង្ហាញពីចំនួនសន្លឹកឆ្នោតបានទទួលដែលបាន ផ្តល់អោយអ្នកបោះឆ្នោត សន្លឹកឆ្នោតដែលខូច រឺ ដែលបានដកហូតនៅក្នុងការិយាល័យបោះឆ្នោត
 • បំបែកគល់បញ្ជីសន្លឹកឆ្នោត ដែលបានប្រើចេញពីគល់បញ្ជីសន្លឹកឆ្នោត ដែលមិនបានប្រើប្រាស់ បង្ហាញទំរង់ខាងលើដែលបានបំពេញ និង ចុះហត្ថលេខា រួចហើយជូនភ្នាក់ងារនៃគណបក្សនយោបាយ និង អ្នកសង្កេតការណ៍ដើម្បីពិនិត្យ ។ ភ្នាក់ងារនៃគណបក្សនយោបាយ ត្រូវចូលរួមចុះហត្ថលេខា រឺ ផ្តិតមេដៃជាសាក្សីលើកំនត់ហេតុខាងលើនេះ។
 • មាត្រា ១៨៤

សន្លឹកឆ្នោតត្រូវរាប់នៅការិយាល័យបោះឆ្នោតនីមួយៗ ក្នុងឃុំ សង្កាត់ ។ ចំពោះការិយាល័យបោះឆ្នោតណា ដែលមិនអាចរា ប់សន្លឹកឆ្នោតនៅការិយាល័យបោះឆ្នោតរបស់ខ្លួនបាន ដោយករណីប្រធានសក្តិ រឺ អសន្តិសុខ គណកម្មាធិការជាតិរៀបចកាំរបោះឆ្នោតនឹង ធ្វើការណែនាំដោយឡែក ។ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវរៀបចំ និង គ្រប់គ្រងការិយាល័យរាប់សន្លឹកឆ្នោត ស្របតាមបទ ប្បញ្ញត្តិដូចមានចែងក្នុងច្បាប់នេះ ។

 • មាត្រា ១៨៥

មន្ត្រីបោះឆ្នោតតាមការិយាល័យបោះឆ្នោតនីមួយៗ ជាអ្នកទទួលខុសត្រូវក្នុងការរាប់សន្លឹកឆ្នោតក្នុងការិយាល័យ របស់ខ្លួន ក្នុងករណីនេះការិយាល័យបោះឆ្នោតនឹងក្លាយជាការិយាល័យរាប់សន្លឹកឆ្នោត ។ ក្នុងករណីសន្លឹកឆ្នោតត្រូវរាប់នៅកន្លែងផ្សេងក្រៅពីការិ យាល័យបោះឆ្នោត តាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងវាក្យ ខ័ណ្ឌទី ២ មាត្រា ១៨៤ នៃច្បាប់នេះ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវ ចាត់អោយមន្ត្រីការិយាល័យបោះ ឆ្នោតនោះរាប់សន្លឹកឆ្នោត រឺ អាចតែងតាំងមន្ត្រីផ្សេងទៀតអោយរាប់សន្លឹកឆ្នោតក្នុងករណីដែលមន្ត្រីកា រិយាល័យបោះ ឆ្នោតនោះអវត្តមាន ។

 • មាត្រា ១៨៦

ជនគ្រប់រូបនៅក្នុងការិយាល័យរាប់សន្លឹកឆ្នោត និង នៅក្នុងបរិវេណខាងក្នុងត្រូវស្ថិតក្រោមការគ្រប់គ្រង និង ការត្រួតពិនិ ត្យរបស់ប្រធានការិយាល័យរាប់សន្លឹកឆ្នោត តាមការណែនាំរបស់គណកម្មាធិការជាតិរៀបចំការបោះ ឆ្នោត ។

 • មាត្រា ១៨៧

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវធានាអោយមានអុបករណ៍ចាំបាច់មួយចំនួន ក្នុងការិយាល័យរាប់ សន្លឹកឆ្នោត មាន តុ និង កៅអីគ្រប់គ្រាន់សំរាប់មន្ត្រីរាប់សន្លឹកឆ្នោត ។ ការរាប់សន្លឹកឆ្នោតត្រូវតែធ្វើតែមួយកន្លែងសំរាប់ការិយាល័យបោះឆ្នោតមួយ។ ភ្នាក់ងារនៃគណបក្សនយោបាយ និង អ្នកសង្កេតការណ៍ ត្រូវរៀបចំអោយស្ថិតនៅទីជិតល្មមដែលអាចសង្កេត មើលឃើញនូវសកម្មភាព ទាំងឡាយនៃការរាប់សន្លឹកឆ្នោត ។

 • មាត្រា ១៨៨

បន្ទាប់ពីបំពេញបែបបទតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ១៨៣ ១៨៤ និង មាត្រា ១៨៥ នៃច្បាប់នេះ ប្រធានការិយាល័ យរាប់សន្លឹកឆ្នោតត្រូវចាត់អោយបើកហិបឆ្នោត និង ចាក់សន្លឹកឆ្នោតទាំងអស់ចេញពីក្នុងហិបឆ្នោត នីមួយៗរួចហើយត្រូវ :

 • ដាក់វត្ថុដែលមិនមែនជាសន្លឹកឆ្នោតដាច់ដោយឡែកប្រសិនបើមាន
 • លាសន្លឹកឆ្នោតដែលមានបោះត្រាសំងាត់ជាផ្លូវការនៅខាងក្នុង ដោយដាក់ផ្តាប់ចុះក្រោមនៅពំនូក ទី១
 • ក្នុងករណីដែលមានសន្លឹកឆ្នោតដែលបានបោះ តែមិនមានបោះត្រាសំងាត់ជាផ្លូវការនៅខាងខ្នង ត្រូវដាក់ដោយឡែកនៅពំនូកទី២
 • រាប់ចំនួនសន្លឹកឆ្នោតដែលផ្កាប់ចុះក្រោមទាំងពីរពំនូកហើយកត់ត្រា និង បង្ហាញអំពីចំនួនសន្លឹក ឆ្នោតដែលបានរាប់ទាំងពីរពំនូកដល់ភ្នាក់ងារនៃគណបក្សនយោបាយ និង អ្នកសង្កេតការណ៍ ប្រធានការិយាល័យរាប់សន្លឹកឆ្នោតត្រូវផ្ទៀងផ្ទាត់ចំនួនសន្លឹកឆ្នោតដែលបានរាប់ពីហិបឆ្នោត ជាមួយនឹងចំនួន ដែលបានកត់ត្រាក្នុងទំរង់បែបបទដែលបានបំពេញតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ១៨៣ នៃច្បាប់នេះ រួច​ហើយ​ត្រូវ​បង្ហាញ​លទ្ធផលនៃការផ្ទៀងផ្ទាត់នេះដល់ភ្នាក់ងារនៃគណបក្សនយោបាយ និង អ្នកសង្កេតការណ៍ ដើម្បីអោយ អ្នកទាំងនោះអាចពិនិត្យ តាមដាន និង វាយតំលៃលទ្ធផលនោះបាន ។
 • មាត្រា ១៨៩

មន្ត្រីការិយាល័យរាប់សន្លឹកឆ្នោត ត្រូវផ្ងារសន្លឹកឆ្នោតដែលមានបោះត្រាខាងខ្នងនៅពំនូកទី ១ ដូចមានចែង ក្នុងមាត្រា ១៨៨ នៃច្បាប់នេះ រួចហើយត្រូវបំបែកសន្លឹកឆ្នោតទាំងនេះជាសន្លឹកឆ្នោតបានការ និង សន្លឹកឆ្នោតមិន បានការ ។ សន្លឹកឆ្នោតមិនបានការជាសន្លឹ កឆ្នោតដែល :

 • មិនបានផ្តល់អោយដោយមន្ត្រីការិយាល័យបោះឆ្នោត
 • គូសអោយបញ្ជីបេក្ខជនច្រើនជាងមួយ
 • មិនមានគូស
 • គូសមិនបានច្បាស់លាស់
 • រហែក រឺ ខូច ។ បន្ទាប់មកមន្ត្រីការិយាល័យរាប់សន្លឹកឆ្នោតត្រូវរាប់សន្លឹកឆ្នោតបានការដែលបានគូសអោយបញ្ជីបេក្ខជននៃ

គណបក្សនយោបាយនីមួយៗ ។ សន្លឹកឆ្នោត ត្រូវរាប់ទៅតាមវិធីមួយដែលអាចមើលឃើញគំនូសនៃការបោះឆ្នោតទាំងអស់ដោយភ្នាក់ងារ នៃ គណបក្សនយោបាយ និង អ្នកសង្កេតការណ៍ ។

 • មាត្រា ១៩០

នៅពេលមានការជំទាស់ចំពោះសន្លឹកឆ្នោតដែលបានរាប់តាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ១៨៩ នៃច្បាប់ នេះ សន្លឹកឆ្នោ តដែលមានការជំទាស់នោះត្រូវដាក់ដាច់ដោយឡែកហើយដោះស្រាយទៅតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុង មាត្រា ១៩១ នៃច្បាប់នេះ ។

 • មាត្រា ១៩១

មន្ត្រីការិយាល័យរាប់សន្លឹកឆ្នោតត្រូវពិនិត្យមើលគ្រប់សន្លឹកឆ្នោតមិនបានការ និង សន្លឹកឆ្នោតដែលមានការ ជំទាស់តាមល័ ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ១៨៩ និង មាត្រា ១៩០ នៃច្បាប់នេះ ។ ការពិនិត្យសន្លឹកឆ្នោតនេះត្រូវធ្វើជាចំហរចំពោះមុខភ្នាក់ងារនៃគណ បក្សនយោបាយ និង អ្នកសង្កេតការណ៍ និង សុំអោយអ្នកទាំងនោះផ្តល់មតិយោបល់ ។ បន្ទាប់ពីបានពិចារណាលើមតិយោបល់ទាំងនេះហើ យ មន្ត្រីរាប់សន្លឹកឆ្នោតដែលបានទទួលការតែងតាំងត្រូវ សំរេចបដិសេធចោល និង មិនរាប់សន្លឹកឆ្នោតដែល :

 • ពុំមែនជាសន្លឹកឆ្នោតដែលផ្តល់អោយដោយការិយាល័យបោះឆ្នោត
 • គ្មានត្រាសំងាត់ជាផ្លូវការ
 • គូសអោយបញ្ជីបេក្ខជនលើសពីមួយ
 • គ្មានគំនូស
 • មានគំនូសប៉ុន្តែមិនអាចយកជាការបាន ដោយគំនូសនោះមិនអាចអោយមន្ត្រីរាប់សន្លឹកឆ្នោតសំរេច ថាតើគូសអោយបញ្ជីបេក្ខជនណាមួយ
 • មានសញ្ញាដែលនាំអោយគេស្គាល់អ្នកបោះឆ្នោត
 • រហែក រឺ ខូចមិនអាចយកជាការបាន ។ សន្លឹកឆ្នោតដែលបានសំរេចទទួលយកតាមមាត្រានេះ ត្រូវយកមករាប់បូកជាមួយនឹងសន្លឹកឆ្នោតបានការ ដែលបានរាប់តាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងវាក្យខ័ណ្ឌទី ៣ និង ទី ៤ មាត្រា ១៨៩ នៃច្បាប់នេះ ទោះបីជាមាន រឺ គ្មានការជំទាស់ទៅនឹងការសំរេចទទួលយកនោះក្តី ។
 • មាត្រា ១៩២

បន្ទាប់ពីបានបំពេញក្នុងល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ១៨៨ ១៨៩ ១៩០ និង មាត្រា ១៩១ នៃច្បាប់នេះ ប្រធានការិយាល័យ រាប់សន្លឹកឆ្នោតត្រូវធ្វើកំនត់ហេតុស្តីពីលទ្ធផលបណ្តោះអាសន្ននៃការរាប់សន្លឹកឆ្នោតសំរាប់ ការិយាល័យរបស់ខ្លួនទៅតាមបទបញ្ជា និង នី តិវិធីដែលកំនត់ដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត និង ដាក់បង្ហាញលទ្ធផលបណ្តោះអាសន្ននេះដល់ភ្នាក់ងារនៃគណបក្សនយោ បាយ និង អ្នកសង្កេតការណ៍ ។ ភ្នាក់ងារនៃគណបក្សនយោបាយត្រូវចូលរួមចុះហត្ថលេខា រឺ ផ្តិតមេដៃជាសាក្សីលើកំនត់ហេតុខាងលើនេះ ។ កំនត់ហេតុស្តីពីលទ្ធផលជាបណ្តោះអាសន្ននៃការរាប់សន្លឹកឆ្នោតនោះត្រូវកត់ត្រា ចំនួនសន្លឹកឆ្នោតដែលបាន រាប់ពីហិបឆ្នោត ចំនួនសន្លឹ កឆ្នោតដែលបានបដិសេធចោលមិនបានរាប់ចំនួនសន្លឹកឆ្នោតបានការដែលបានរាប់ ចំនួន សន្លឹកឆ្នោតខូច ចំនួនសន្លឹកឆ្នោតនៅសល់ និង ចំ នួនសន្លឹកឆ្នោតដែលបានបោះអោយបញ្ជីបេក្ខជននីមួយៗ ទៅតាម លំដាប់ឈ្មោះនៅលើសន្លឹកឆ្នោត ។ កំនត់ហេតុស្តីពីលទ្ធផលជាបណ្តោះ អាសន្ននៃការរាប់សន្លឹកឆ្នោតតាមការិយាល័យបោះឆ្នោតនីមួយៗ ត្រូវស្ថិត ក្រោមការត្រួតពិនិត្យឡើងវិញដោយគណកម្មការរៀបចំការ បោះឆ្នោតថ្នាក់លើ និង គណកម្មាធិការជាតិរៀបចំការ បោះឆ្នោត ។

 • មាត្រា ១៩៣

កំនត់ហេតុស្តីពីការរាប់សន្លឹកឆ្នោតដូចមានចែងក្នុងមាត្រា ១៩២ នៃច្បាប់នេះត្រូវធ្វើជា ៣ ច្បាប់ :

 • មួយច្បាប់ផ្ញើជូនគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ដោយភ្ជាប់មកជាមួយនូវបញ្ជីឈ្មោះ អ្នកបោះឆ្នោត គល់បញ្ជីសន្លឹកឆ្នោតដែលបានប្រើ សន្លឹកឆ្នោតមិនបានប្រើ សន្លឹកឆ្នោតបានការ សន្លឹកឆ្នោតពុំបានការ សន្លឹកឆ្នោតខូច ហិបឆ្នោត ត្រាសំងាត់សំរាប់ការិយាល័យបោះឆ្នោត បន្ដឹងជំទាស់ រឺ តវ៉ាប្រសិនបើមាន និង អែកសារសម្ភារអុបករណ៍ចាំបាច់ផ្សេងៗទៀត ដែលកំនត់ដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្ភារ អុបករណ៍ និង អែកសារខាងលើនេះត្រូវរៀបចំ រឺ ច្រកក្នុងស្រោមសំបុត្រដោយឡែកៗពីគ្នា តាមការណែនាំរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត

-មួយច្បាប់បិទផ្សាយជាសាធារណនៅការិយាល័យរាប់សន្លឹកឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផល ជាផ្លូវការនៃការបោះឆ្នោត – មួយច្បាប់ទៀតបិទផ្សាយជាសាធារណនៅទីស្នាក់ការគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោត ។

 • មាត្រា ១៩៤

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវកំនត់អោយបានជាក់ស្តែងបន្ថែមទៀតនូវ :

 • នីតិវិធីស្តីពីការរាប់សន្លឹកឆ្នោត
 • សេចក្តីណែនាំសំរាប់ធ្វើកំនត់ហេតុពេលរាប់សន្លឹកឆ្នោត ក្នុងការិយាល័យរាប់សន្លឹកឆ្នោត
 • របៀបប្រមូលផ្តុំ វេចខ្ចប់ និង រាយមុខសម្ភារបោះឆ្នោតអោយបានត្រឹមត្រូវសំរាប់ការប្រគល់ ការ ទទួល និង រាយការណ៍ដល់គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត
 • នីតិវិធីសំរាប់គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រួតពិនិត្យកំនត់ហេតុរាប់ សន្លឹកឆ្នោតបូកសរុបលទ្ធផលនៃការបោះឆ្នោតតាមការិយាល័យរាប់សន្លឹកឆ្នោត និង ការត្រួតពិនិត្យអុបករណ៍ សម្ភារបោះឆ្នោតដែលបានទទួលពីគ្រប់ការិយាល័យរាប់សន្លឹកឆ្នោត ។
 • មាត្រា ១៩៥

ក្នុងករណីមានការសំរេចពីគណកម្មាធិការជាតិរៀបចំការបោះឆ្នោតអោយរាប់សន្លឹកឆ្នោតនៅកន្លែងផ្សេងពី ការិយាល័យ បោះឆ្នោត ការរាប់សន្លឹកឆ្នោតនៅកន្លែងផ្សេងនោះត្រូវអនុវត្តទៅតាមនីតិវិធីដូចមានចែងក្នុងមាត្រា ១៨៨ ១៨៩ ១៩០ ១៩១ ១៩២ ១៩៣ និង មាត្រា ១៩៤ នៃច្បាប់នេះ ។

 • មាត្រា ១៩៦

បន្ទាប់ពីបានបំពេញកំនត់ហេតុរាប់សន្លឹកឆ្នោត និង ប្រមូលសម្ភារបោះឆ្នោតរួចរាល់ហើយ មន្ត្រី ការិយាល័យរាប់សន្លឹកឆ្នោត ត្រូវនាំយកកំនត់ហេតុ និង សម្ភារបោះឆ្នោតទៅគណកម្មការឃុំ សង្កាត់រៀបចំការ បោះឆ្នោត ។ ភ្នាក់ងារនៃគណបក្សនយោបាយ និង អ្នក សង្កេតការណ៍ ត្រវបានអនុញ្ញាតចូលរួមក្នុងការដឹកជញ្ជូន និង ការ ប្រគល់ ការទទួលកំនត់ហេតុរាប់សន្លឹកឆ្នោត ព្រមទាំងសម្ភារបោះឆ្នោត ខាងលើនេះ ។

 • មាត្រា ១៩៧

គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវមានវត្តមាននៅទីស្នាក់ការរបស់ខ្លួនដើម្បីរង់ចាំទទួលកំនត់ ហេតុរាប់សន្លឹក ឆ្នោត និង សម្ភារបោះឆ្នោតពីគ្រប់ការិយាល័យរាប់សន្លឹកឆ្នោត ចាប់ពីម៉ោង ១៥.០០ នាទី រហូត ដល់បានទទួលកំនត់ហេតុរាប់សន្លឹកឆ្នោត និង សម្ភារបោះឆ្នោតពីគ្រប់ការយិលា័យរាប់សន្លឹកឆ្នោតចំណុះឃុំ សង្កាត់ របស់ខ្លួន ។ នៅពេលគណកម្មការឃុំ សង្កាត់រៀបចំការបោះ ឆ្នោតទទួលកំនត់ហេតុរាប់សន្លឹកឆ្នោត និង សម្ភារបោះ ឆ្នោតទាំងអស់ គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវចុះហត្ថលេខាលើ ទំរង់បែបបទ ប្រគល់ ទទួល រួច ហើយប្រគល់ជូនប្រធានការិយាល័យរាប់សន្លឹកឆ្នោតមួយច្បាប់ និង ទុកជាអែកសារមួយច្បាប់ ។ ទំរង់ បែបបទប្រគល់ទទួលខាងលើនេះត្រូវអោយភ្នាក់ងារនៃគណបក្សនយោបាយ ចូលរួមចុះហត្ថលេខា រឺ ផ្តិត មេដៃជាសាក្សី ។

 • មាត្រា ១៩៨

គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវត្រួតពិនិត្យ និង បូកសរុបលទ្ធផលបណ្តោះអាសន្ននៃការរាប់ សន្លឹកឆ្នោត តាមការិយាល័យរាប់សន្លឹកឆ្នោត ក្នុងរយពេលយ៉ាងយូរបី (៣)ថ្ងៃ បន្ទាប់ពីបានទទួលកំនត់ហេតុនៃការ បោះឆ្នោត និង សម្ភារបោះឆ្នោតពី គ្រប់ការិយាល័យរាប់សន្លឹកឆ្នោតទាំងអស់ ។ ក្នុងការត្រួតពិនិត្យ និង បូកសរុបលទ្ធផលបណ្តោះអាសន្ននៃការរាប់សន្លឹកឆ្នោត គណកម្មកា រឃុំ សង្កាត់ មិនអាចបើកកញ្ចប់សន្លឹកឆ្នោត និង មិនអាចរាប់សន្លឹកឆ្នោតឡើងវិញបានឡើយ ចំពោះការិយាល័យរាប់សន្លឹកឆ្នោត ណាដែល គ្មានបន្ដឹងតវ៉ា រឺ បន្ដឹងជំទាស់អំពីលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ។ ភ្នាក់ងារនៃគណបក្សនយោបាយ និង អ្នកសង្កេតការណ៍ ត្រូវ បានអនុញ្ញាតអោយចូលរួមក្នុងដំនើរការត្រួត ពិនិត្យ និង បូកសរុបលទ្ធផលបណ្តោះអាសន្ននៃការរាប់សន្លឹកឆ្នោត ព្រមទាំងសម្ភារបោះឆ្នោ ត ដែលបានប្រមូលមក ពីគ្រប់ការិយាល័យបោះឆ្នោតនៃឃុំ សង្កាតនី់មួយៗ ។

 • មាត្រា ១៩៩

កំនត់ហេតុរាប់សន្លឹកឆ្នោត និង សម្ភារបោះឆ្នោត ដែលបានទទួលពីការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗត្រូវ កត់ចំណាំ និង ទុ កដោយឡែកតាមការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ ។ គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវធ្វើកំនត់ហេតុបូកសរុបលទ្ធផ លបណ្តោះអាសន្ននៃការបោះ ឆ្នោតក្នុងឃុំ សង្កាត់របស់ខ្លួន ទៅតាមទំរង់បែបបទដែលកំនត់ដោយបទបញ្ជា និង នីតិវិធីរបស់គណកម្មាធិ ការជាតិរៀបចំការបោះឆ្នោត ។ កំនត់ហេតុខាងលើនេះត្រូវធ្វើជាបីច្បាប់ : – មួយច្បាប់ផ្ញើជូនគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត ដោយភ្ជាប់ជាមួយនូវបញ្ជីឈ្មោះអ្នក បោះឆ្នោត គល់បញ្ជីសន្លឹកឆ្នោតដែលបានប្រើ សន្លឹកឆ្នោតមិនបានប្រើ សន្លឹកឆ្នោតបានការ សន្លឹកឆ្នោ តមិនបានការ សន្លឹកឆ្នោតខូច ត្រាសំងាត់សំរាប់បោះលើសន្លឹកឆ្នោតតាមការិយាល័យបោះឆ្នោត ពាក្យបន្ដឹងជំទាស់ រឺ តវ៉ា ប្រសិនបើមាន ព្រមទាំងសម្ភារអែកសារផ្សេងៗទៀត – មួយច្បាប់បិទនៅទីស្នាក់ការឃុំ សង្កាត់រៀបចំការបោះឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលជាផ្លូវ ការនៃការបោះឆ្នោត – មួយច្បាប់ទុកជាអែកសារ ។

 • មាត្រា ២០០

ក្នុងករណីមានបន្ដឹងជំទាស់ រឺ បន្ដឹងតវ៉ាអំពីភាពមិនប្រក្រតី ដែលអាចប៉ះពាល់ដល់លទ្ធផល បណ្តោះអាសន្ននៃការបោះឆ្នោត នៅការិយាល័យបោះឆ្នោតណាមួយ គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវ ត្រួតពិនិត្យលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត នៅការិយាល័យនោះ នៅចំពោះមុខភ្នាក់ងារនៃគណបក្ស នយោបាយ និង អ្នកសង្កេតការណ៍ដោយ :

 • ពិនិត្យលេខរៀងគល់បញ្ជីសន្លឹកឆ្នោត ដែលបានប្រគល់អោយការិយាល័យបោះឆ្នោតជាមួយលេខរៀង គល់បញ្ជីសន្លឹកឆ្នោតដែលទទួលពីការិយាល័យនោះមកវិញ – ពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលបានមកបោះឆ្នោត
 • ពិនិត្យ និង រាប់សន្លឹកឆ្នោតបានការដែលបានបោះអោយបញ្ជីបេក្ខជននៃគណបក្សនយោបាយនីមួយៗ
 • ពិនិត្យសន្លឹកឆ្នោតមិនបានការ
 • រាប់សន្លឹកឆ្នោតខូច
 • រាប់សន្លឹកឆ្នោតដែលមិនបានប្រើប្រាស់
 • ពិនិត្យមើលត្រាសំងាត់ជាផ្លូវការដែលបានប្រគល់ដល់ការិយាល័យបោះឆ្នោតនោះ
 • ពិនិត្យមើលហិបឆ្នោត និង សញ្ញាសំគាល់ រឺ លេខសំគាល់ហិបឆ្នោតរបស់ការិយាល័យបោះ ឆ្នោតនោះផ្គូរផ្គងជាមួយសញ្ញាសំគាល់ រឺ លេខសំគាល់ហិបឆ្នោតដែលបានប្រគល់ដល់ការិយាល័យបោះឆ្នោតនោះ ។ សន្លឹកឆ្នោតបានការ សន្លឹកឆ្នោតមិនបានការ សន្លឹកឆ្នោតខូចត្រូវចងជាដុំៗ តាមការណែនាំរបស់គណ កម្មាធិការជាតិរៀបចំការបោះឆ្នោត ។ បន្ទាប់ពីការត្រួតពិនិត្យខាងលើនេះ គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រូវធ្វើសេចក្តីរាយការណ៍ និង លើកយោបល់ភ្ជាប់ជាមួយកំនត់ហេតុបូកសរុបលទ្ធផលជាបណ្តោះអាសន្ននៃការបោះឆ្នោតជូនគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតដើម្បីពិនិត្យ និង សំរេច ។
 • មាត្រា ២០១

នៅពេលគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតទទួលកំនត់ហេតុបូកសរុបលទ្ធផលបណ្តោះអាសន្ននៃ ការបោះឆ្នោត តាមឃុំ សង្កាត់នីមួយៗ គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតត្រូវចុះហត្ថលេខាលើទំរង់បែបបទ ប្រគល់ទទួល រួចប្រគល់ជូនគណ កម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតមួយច្បាប់ និង រក្សាទុកជាអែកសារមួយ ច្បាប់។

 • មាត្រា ២០២

គណកម្មការជាតិរៀបចំការបោះឆ្នោតត្រូវតាក់តែងបទបញ្ជា និង នីតិវិធីដើម្បីអនុវត្តជាបន្ថែមទៀត សំរាប់ ការគ្រប់គ្រង និង ការប្រព្រឹត្តទៅនៃការរាប់សន្លឹកឆ្នោតអោយបានត្រឹមត្រូវស្របទៅតាមបទប្បញ្ញត្តិនៃច្បាប់នេះ ។

 • មាត្រា ២០៣

គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតត្រូវត្រួតពិនិត្យនូវលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ឃុំ សង្កាត់នីមួយៗ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក្នុងរយពេលយ៉ាងយូរប្រាំ (៥) ថ្ងៃ បន្ទាប់ពីបានទទួលកំនត់ហេតុ បូកសរុបលទ្ធផលបណ្តោះអាសន្ននៃការបោះ ឆ្នោតតាមឃុំ សង្កាត់នីមួយៗនោះ ។ ក្នុងការត្រួតពិនិត្យនៃលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតរបស់ឃុំ សង្កាត់នីមួយៗ គណកម្មការ ខេត្ត ក្រុងរៀបចំការបោះឆ្នោត មិនអាចបើកកញ្ចប់សន្លឹកឆ្នោតនៃឃុំ សង្កាត់ណាមួយ រឺ ការិយាល័យបោះឆ្នោតណាមួយៗ បានឡើយ ប្រ សិនបើឃុំ សង្កាត់នោះ រឺ ការិយាល័យបោះឆ្នោតនោះគ្មានបន្ដឹងតវ៉ា រឺ បន្ដឹងជំទាស់អំពីលទ្ធផល បណ្តោះអាសន្ននៃការបោះឆ្នោត ។ ចំពោះ ឃុំ សង្កាត់ណា រឺ ការិយាល័យបោះឆ្នោតណាដែលមានបន្ដឹងតវ៉ា រឺ បន្ដឹងជំទាស់ គណកម្មការ ខេត្ត ក្រុងរៀបចំការបោះឆ្នោតអាចបើក និង ពិនិត្យមើលសម្ភារបោះឆ្នោត និង អាចរាប់សន្លឹកឆ្នោតឡើងវិញ ប្រសិនបើចាំបាច់ ។ ក្នុងករណីឃុំ សង្កាត់ណាដែលមានសំលេងឆ្នោតលំ អៀងគ្នាយ៉ាងច្រើន ០,៥ ភាគរយ រវាងបញ្ជីបេក្ខជនពីរ រឺ ច្រើន ហើយឃុំ សង្កាត់នោះមានពាក្យបន្ដឹងតវ៉ា រឺ បន្ដឹងជំទាស់ដែលមានលក្ខណ សមស្របតាមល័ក្ខខ័ណ្ឌ ដែលមានចែងក្នុងមាត្រា ២១០ នៃច្បាប់នេះ គណកម្មការខេត្ត ក្រុង រៀបចំការបោះឆ្នោតត្រូវបើកពិនិត្យ មើល សម្ភារបោះឆ្នោត និង រាប់សន្លឹកឆ្នោតឡើងវិញ ។ គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតសាមី ភ្នាក់ងារនៃគណបក្សនយោបាយ អ្នក សង្កេតការណ៍នៃ ឃុំ សង្កាត់នោះ និង អ្នកជំទាស់ដូចមានចែងក្នុងមាត្រា ២១០ នៃច្បាប់នេះអាចចូលរួមក្នុងដំនើរការត្រួតពិនិត្យ លទ្ធផល បណ្តោះអាសន្ននៃការបោះឆ្នោតឃុំ សង្កាត់នោះ ដោយគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត ។ បន្ទាប់ពីបានត្រួតពិនិត្យនូវលទ្ធផល បណ្តោះអាសន្ននៃការបោះឆ្នោតរបស់ឃុំ សង្កាត់នីមួយៗចប់សព្វគ្រប់ហើយ គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត ត្រូវធ្វើការកំ នត់ចំនួនអាសនះ ដែលបញ្ជីបេក្ខជននៃគណបក្ស នយោបាយនីមួយៗបានទទួល និង ត្រូវស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹ ក្សាឃុំ សង្កាត់ស្របតាម ល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ២៤ នៃច្បាប់នេះ និង កំនត់ឈ្មោះបេក្ខជនជាប់ឆ្នោត ដែលទទួលតំនែង ជាប្រ ធានក្រុមប្រឹក្សាឃុំ សង្កាត់ ជាមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ស្របតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុង មាត្រា ៣២ ៣៣ ៣៤ និងមាត្រា ៣៥ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់រួចហើយធ្វើសេចក្តី រាយការណ៍ភ្លាមទៅគណកម្មាធិការជាតិរៀបចំការបោះឆ្នោតតាម ទំរង់បែបបទដែលបានកំនត់ ។ ក្នុងការកំនត់បេក្ខជនជាប់ឆ្នោតទទួលតំនែងជាប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ជា មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ករណីបើមានបញ្ជីបេក្ខជននៃគណបក្សនយោបាយពីរ រឺ ច្រើនមានសំលេងស្មើគ្នា គណកម្មការ ខេត្ត ក្រុងរៀបចំការបោះ ឆ្នោត ត្រូវរៀបចំការចាប់ឆ្នោតតាមនីតិវិធី ដែលកំនត់ដោយគណកម្មាធិការជាតិរៀបចំការ បោះឆ្នោត ។

ជំពូកទី១២​ លទ្ធផលបណ្តោះអាសន្ន លទ្ធផលជាផ្លូវការ និង ការជំទាស់ ចំពោះលទ្ធផលនៃការបោះឆ្នោត

 • មាត្រា ២០៤

ក្នុងការត្រួតពិនិត្យលទ្ធផលនៃការបោះឆ្នោតតាមឃុំ សង្កាត់ ករណីពិនិត្យឃើញភាពមិនប្រក្រតី ដែលមិនអាច នាំទៅដល់ ការផ្លាស់ប្តូរលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតទេ គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត ត្រូវបំពេញបែបបទយល់ព្រម និង ចុះហត្ថលេខាហើយដាក់បង្ហាញការយល់ព្រមរបស់ខ្លួនចំពោះលទ្ធផលបណ្តោះ អាសន្ននៃការបោះឆ្នោតនៅក្នុងឃុំ សង្កាត់នោះ ដល់ភ្នាក់ ងារនៃគណបក្សនយោបាយ និង អ្នកសង្កេតការណ៍ ។

 • មាត្រា ២០៥

ក្នុងករណីមានភាពមិនប្រក្រតីដែលនាំអោយមានការផ្លាស់ប្តូរដល់លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតគណ កម្មការ ខេត្ត ក្រុងរៀបចំការបោះឆ្នោតត្រូវព្យួរលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនៅឃុំ សង្កាត់ពាក់ព័ន្ធនោះ រួច ហើយត្រូវបដិសេធលទ្ធ ផលបណ្តោះអាសន្ននៃការបោះឆ្នោតនៅក្នុងឃុំ សង្កាត់នោះ រឺ នៅការិយាល័យបោះឆ្នោតនោះ ដោយ :

 • ប្រកាសថាលទ្ធផលនៃការបោះឆ្នោតនៅក្នុងឃុំ សង្កាត់នោះ រឺ នៅការិយាល័យនោះត្រូវបាន បដិសេធ
 • បំពេញទំរង់បែបបទជូនដំនឹងស្តីពីសេចក្តីសំរេចលើបន្ដឹង ដោយបញ្ជាក់ពីមូលហេតុនៃការ បដិសេធលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ចុះហត្ថលេខា និង កាលបរិច្ឆេទលើទំរង់បែបបទនោះ
 • ប្រកាសថាសេចក្តីសំរេចរបស់គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតស្ថិតក្រោមការត្រួត ពិនិត្យឡើងវិញ នៃគណកម្មា

ធិការជាតិរៀបចំការបោះឆ្នោត – ផ្ញើទំរង់បែបបទជូនដំនឹងស្តីពីសេចក្តីសំរេចលើបន្ដឹង ជូនគណកម្មាធិការជាតិរៀបចំការ បោះឆ្នោតមួយ ច្បាប់ ជូនគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ ជូនអ្នកប្តឹងជំទាស់មួយ ច្បាប់ ជូនគ្រប់តំនាងគណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជននៅក្នុងឃុំ សង្កាត់ពាក់ព័ន្ធនោះមួយច្បាប់ និង រក្សាទុកជាអែកសារមួយច្បាប់ ។

 • មាត្រា ២០៦

គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតត្រូវបញ្ជូនលិខិតជូនដំនឹងស្តីពីសេចក្តីសំរេច នៃការបដិសេធ លទ្ធផលបណ្តោះ អាសន្ននៃការបោះឆ្នោតក្នុងឃុំ សង្កាត់ណាមួយ រឺ ការិយាល័យបោះឆ្នោតណាមួយមិនអោយលើសពីម្ភៃ បួន (២៤)ម៉ោងទៅគណកម្មាធិកា រជាតេរិបៀចំការបោះឆ្នោត ដើម្បីត្រួតពិនិត្យឡើងវិញ ។ គណកម្មការជាតិរៀបចំការបោះឆ្នោតត្រូវត្រួតពិនិត្យឡើងវិញ និង សំរេចលើ សេចក្តីសំរេចនៃការ បដិសេធលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតរបស់គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត មិនអោយលើ សពី បួន (៤)ថ្ងៃ បន្ទាប់ពីបានទទួលទំរង់បែបបទជូនដំនឹងស្តីពីសេចក្តីសំរេចលើពាក្យបន្ដឹង ។

 • មាត្រា ២០៧

ក្នុងករណីគណកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនយល់ព្រមលើសេចក្តីសំរេចនៃការបដិសេធលទ្ធផល បណ្តោះអាស ន្ន នៃការបោះឆ្នោតរបស់គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត គណកម្មាធិការជាតិរៀបចំការ បោះឆ្នោតត្រូវ :

 • ប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនៅក្នុងឃុំ សង្កាត់នោះ រឺ ការិយាល័យ បោះឆ្នោតណាមួយនៃឃុំ សង្កាត់នោះត្រូវចាត់ទុកថាត្រឹមត្រូវ
 • បំពេញទំរង់បែបបទដែលបានកំនត់ដោយបញ្ជាក់ពីមូលហេតុនៃការមិនយល់ព្រមចំពោះសេចក្តី សំរេចរបស់គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត រួចហើយចុះហត្ថលេខា និង កាលបរិច្ឆេទលើទំរង់បែប បទនោះ
 • ផ្ញើទំរង់បែបបទជូនគណកម្មការខេត្តក្រុងរៀបចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ជូន គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ ជូនអ្នកប្តឹងមួយច្បាប់ ជូនគ្រប់តំនាងគណបក្ស នយោបាយ ដែលមានបញ្ជីបេក្ខជននៅក្នុងឃុំ សង្កាត់នោះមួយច្បាប់ និង រក្សាទុកជាអែកសារមួយច្បាប់ ។
 • មាត្រា ២០៨

ក្នុងករណីគណកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលយល់ព្រមលើសេចក្តីសំរេចនៃការបដិសេធលទ្ធផល បណ្តោះអា សន្ននៃការបោះឆ្នោតរបស់គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត គណកម្មាធិការជាតិរៀបចំការ បោះឆ្នោតត្រូវ :

 • ប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនៅក្នុងឃុំ សង្កាត់នោះ រឺ ការិយាល័យបោះ ឆ្នោតណាមួយនៃឃុំ សង្កាត់នោះត្រូវបានបដិសេធ
 • បំពេញទំរង់បែបបទដែលបានកំនត់ ដោយបញ្ជាក់ពីមូលហេតុនៃការបដិសេធលទ្ធផលបណ្តោះ អាសន្ននៃការបោះឆ្នោត រួចហើយចុះហត្ថលេខា និង កាលបរិច្ឆេទលើទំរង់បែបបទនោះ
 • ផ្ញើទំរង់បែបបទនោះជូនគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ និង គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ ជូនអ្នកប្តឹងមួយច្បាប់ ជូនគ្រប់តំនាងគណបក្ស នយោបាយដែលមានបញ្ជីបេក្ខជននៅឃុំ សង្កាត់នោះមួយច្បាប់ និង រក្សាទុកជាអែកសារមួយច្បាប់ ។
 • មាត្រា ២០៩

ក្នុងករណីដែលគណកម្មាធិការជាតិរៀបចំការបោះឆ្នោត បដិសេធលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត នៅក្នុងឃុំ ស ង្កាត់ណាមួយ រឺ ការិយាល័យបោះឆ្នោតណាមួយ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវចាត់អោយ ធ្វើការបោះឆ្នោតសាជាថ្មីមិន លើសពីសាមសិប (៣០)ថ្ងៃ បន្ទាប់ពីថ្ងៃបដិសេធលទ្ធផលបណ្តោះអាសន្ននៃការបោះ ឆ្នោត ។ ការបោះឆ្នោតសាជាថ្មីត្រូវធ្វើឡើងនៅក្នុង ការិយាល័យបោះពុម្ពដដែល ដោយយកបញ្ជីឈ្មោះអ្នកបោះឆ្នោត ដដែល ព្រមទាំងបញ្ជីបេក្ខជននៃគណបក្សនយោបាយ ដូចគ្នានឹងការបោះ ឆ្នោតលើកមុន ។ បទប្បញ្ញត្តិដូចមានចែងក្នុងជំពូកទី ៨ ៩ ១០ ១១ និងជំពូកទី ១២ នៃច្បាប់នេះត្រូវបានអនុវត្តចំពោះការ បោះឆ្នោតសារជាថ្មី នេះ លើកលែងតែសន្លឹកឆ្នោត ដែលត្រូវបោះពុម្ពលើក្រដាសពណ៌ផ្សេងពីលើកមុន ។

 • មាត្រា ២១០

ជនគ្រប់រូបដែលបានចុះឈ្មោះបោះឆ្នោតនៅលើបញ្ជីឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់នោះ រឺ គណបក្ស នយោបាយដែលមាន បញ្ជីបេក្ខជនឈរឈ្មោះមានសិទ្ធិប្តឹងជំទាស់ទៅគណកមក្មារខេត្តក្រុងរៀបចំការបោះឆ្នោតអំពី លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត នៅឃុំ សង្កាត់ រឺ ការិយាល័យបោះឆ្នោតណាមួយនៃឃុំ សង្កាត់នោះ ។ ការប្តឹងជំទាស់ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរទៅគណកម្មការ ខេត្ត ក្រុងរៀបចំការបោះឆ្នោត ក្នុង រយពេលយ៉ាងយូរបី (៣) ថ្ងៃ បន្ទាប់ពីគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតបិទផ្សាយលទ្ធផល បណ្តោះអាសន្ននៃការបោះឆ្នោតនៅឃុំ សង្កាត់នោះ ។ ការប្តឹងជំទាស់ត្រូវផ្អែកលើភាពមិនប្រក្រតីក្នុងដំនើរការនៃការបោះឆ្នោត ដែលនាំ អោយផ្លាស់ប្តូរដល់លទ្ធផលនៃ ការបោះឆ្នោត ។ ការប្តឹងជំទាស់ត្រូវមានមូលដ្ឋានច្បាស់លាស់ ដោយបង្ហាញអំពីទីកន្លែង និង ពេលវេលា ដែ លមានភាព មិនប្រក្រតី ឈ្មោះ និង អាសយដ្ឋានរបស់សាក្សី និង សេចក្តីអះអាងគាំទ្រ រឺ ភស្តុតាងផ្សេងទៀត ។ គណកម្មការខេត្ត ក្រុងរៀ បចំការបោះឆ្នោត ត្រូវសំរេចលើការប្តឹងជំទាស់នេះ ក្នុងរយពេលយ៉ាងយូរប្រាំ (៥) ថ្ងៃ បន្ទាប់ពីបានទទួលពាក្យប្តឹងជំទាស់ ។

 • មាត្រា ២១១

ក្នុងករណីរគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតរកឃើញថា ការប្តឹងជំទាស់ពុំមានមូលដ្ឋានសមហេតុ សមផល រឺ ពុំ មានឥទ្ធិពលធ្វើអោយផ្លាស់ប្តូរដល់លទ្ធផលនៃការបោះឆ្នោត គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត ត្រូវបដិសេធប្តឹងជំទាស់នោះ ដោយ :

 • ផ្តល់ដំនឹងដល់អ្នកប្តឹងជំទាស់ថាការប្តឹងជំទាស់នោះត្រូវបានបដិសេធ
 • បំពេញទំរង់បែបបទបដិសេធតាមការកំនត់ ដោយបញ្ជាក់ពីមូលហេតុនៃការបដិសេធ រួច ហើយចុះហត្ថលេខា និង កាលបរិច្ឆេទលើទំរង់បែបបទនោះ
 • ផ្តល់ដំនឹងដល់អ្នកប្តឹងជំទាស់ថាសាមីខ្លួន រឺ តំនាងមានសិទ្ធិប្តឹងតវ៉ាទៅនឹងសេចក្តីសំរេច បដិសេធរបស់គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតទៅ​គណកម្មាធិការ​ជាតិ​រៀប​ចំការបោះឆ្នោតក្នុងរយពេល យ៉ាងយូរបួន (៤) ថ្ងៃ បន្ទាប់ពីបានទទួលទំរង់បែបបទបដិសេធ
 • ផ្តល់ទំរង់បែបបទដល់អ្នកប្តឹងជំទាស់ រឺ តំនាងសំរាប់ប្តឹងតវ៉ា
 • ផ្ញើទំរង់បែបបទបដិសេធដែលបានបំពេញរួច ជូនគណកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយ ច្បាប់ ជូនគណកម្មការឃុំសង្កាត់ពាក់ព័ន្ធមួយច្បាប់ ជូនអ្នកប្តឹងជំទាស់មួយច្បាប់ ជូនតំនាងគណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនក្នុងឃុំ សង្កាត់នោះមួយច្បាប់ និង រក្សាទុកជាអែកសារមួយច្បាប់ ។
 • មាត្រា ២១២

ក្នុងករណីគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតយល់ព្រមចំពោះការប្តឹងជំទាស់ គណកម្មការខេត្ត ក្រុង រៀបចំការ បោះឆ្នោតត្រូវបដិសេធលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតឃុំ សង្កាត់នោះដោយ :

 • ផ្តល់ដំនឹងដល់អ្នកប្តឹងជំទាស់ថាការប្តឹងជំទាស់នោះត្រូវបានយល់ព្រម
 • ប្រកាសថាលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតឃុំ សង្កាត់នោះ រឺ ក្នុងការិយាល័យបោះឆ្នោត ណាមួយនៃឃុំ សង្កាត់នោះត្រូវបានបដិសេធ
 • បំពេញទំរង់បែបបទបដិសេធលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត តាមការកំនត់ដោយ បញ្ជាក់ពីមូលហេតុនៃការបដិសេធលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត រួចហើយចុះហត្ថលេខា និង កាលបរិច្ឆេទ
 • ប្រកាសថាសេចក្តីសំរេចរបស់គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត ស្ថិតក្រោមការ ត្រួតពិនិត្យឡើងវិញដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត
 • ផ្ញើទំរង់បែបបទបដិសេធលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជូនគណកម្មាធិការជាតិរៀបចំ ការបោះឆ្នោតមួយច្បាបជូនគណកម្មការឃុំ សង្កាត់​រៀប​ចំ​ការបោះឆ្នោតមួយច្បាប់ ជូនអ្នកជំទាស់មួយច្បាប់ ជូន គ្រប់តំនាងគណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនក្នុងឃុំ សង្កាត់នោះមួយច្បាប់ និង រក្សាទុកជាអែកសារ មួយច្បាប់ ។
 • មាត្រា ២១៣

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវត្រួតពិនិត្យឡើងវិញ នូវលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ក្នុងឃុំ សង្កា ត់ណាមួយ រឺ ក្នុងការិយាល័យបោះឆ្នោតណាមួយ ដែលមានការប្តឹងជំទាស់ ក្នុងរយពេលយ៉ាង យូរបួន (៤) ថ្ងៃ បន្ទាប់ពីបានទទួលទំរង់បែប បទប្តឹងតវ៉ា ដូចមានចែងក្នុងមាត្រា ២១១ នៃច្បាប់នេះ រឺ ទំរង់ បែបបទបដិសេធលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ដូចមានចែងក្នុង មាត្រា ២១២ នៃច្បាប់នេះ ។ ក្នុងការត្រួតពិនិត្យឡើងវិញនូវលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ក្នុងឃុំ សង្កាត់ណាមួយ រឺ ការិយាល័យ បោះឆ្នោតណាមួយដែលមានការប្តឹងជំទាស់ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតអាចបើកពិនិត្យមើល សម្ភារបោះឆ្នោត និង អាចរាប់ សន្លឹកឆ្នោតនៅក្នុងឃុំ សង្កាត់នោះ រឺ ការិយាល័យបោះឆ្នោតនោះឡើងវិញ ប្រសិនបើចាំបាច់ ។ ក្នុងករណីឃុំ សង្កាត់ណាដែលមានសំលេង ឆ្នោតលំអៀងយ៉ាងច្រើន ០,៥ ភាគរយ រវាងបញ្ជីបេក្ខជនពីរ រឺ ច្រើន ហើយឃុំ សង្កាត់នោះមានពាក្យបន្ដឹងតវ៉ា រឺ បន្ដឹងជំទាស់ ដែលមាន លក្ខណសមស្របតាមល័ក្ខខ័ណ្ឌដូច មានចែងក្នុងមាត្រា ២១០ នៃច្បាប់នេះ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបើកពិនិត្យមើល សម្ភារបោះ ឆ្នោត និង រាប់សន្លឹកឆ្នោតឡើងវិញ ។ ដំនើរការត្រួតពិនិត្យលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតខាងលើនេះ ត្រូវធ្វើចំពោះ មុខភ្នាក់ងារ នៃគណបក្សនយោបាយ អ្នកសង្កេតការណ៍ និង អ្នកប្តឹងជំទាស់ដែលមានការពាក់ព័ន្ធ ។

 • មាត្រា ២១៤

ក្នុងករណីគណកម្មាធិការជាតិរៀបចំការបោះឆ្នោតរកឃើញថា ការប្តឹងជំទាស់ទាក់ទងលទ្ធផលបណ្តោះអាសន្ន នៃការបោះ ឆ្នោតក្នុងឃុំ សង្កាត់ណាមួយ រឺ ការិយាល័យបោះឆ្នោតណាមួយពុំមានមូលដ្ឋានសមហេតុសមផល រឺ ពុំ មានឥទ្ធិពលធ្វើអោយផ្លាស់ប្តូរដល់ លទ្ធផលនៃការបោះឆ្នោត គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបដិសេធការប្តឹង ជំទាស់នោះដោយ :

 • ផ្តល់ដំនឹងដល់អ្នកប្តឹងជំទាស់ រឺ តំនាងថា ការប្តឹងជំទាស់នោះត្រូវបានបដិសេធ
 • ប្រកាសថាលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត នៅឃុំ សង្កាត់នោះ រឺ ការិយាល័យនោះត្រូវ ចាត់ទុកថាត្រឹមត្រូវ
 • បំពេញទំរង់បែបបទបដិសេធការប្តឹងជំទាស់ ដោយបញ្ជាក់ពីមូលហេតុនៃការបដិសេធ រួចហើយ ចុះហត្ថលេខា និង កាលបរិច្ឆេទលើទំរង់បែបបទនោះ
 • ផ្តល់ដំនឹងដល់អ្នកប្តឹងជំទាស់ រឺ តំនាងថា សេចក្តីសំរេចរបស់គណកម្មាធិការជាតិរៀបចំ ការបោះឆ្នោតជាសេចក្តីសំរេចចុងក្រោយ
 • ផ្ញើទំរង់បែបបទបដិសេធដែលបានបំពេញរួចជូនគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតពាក់ ព័ន្ធមួយច្បាប់ ជូនគណកម្មការឃុំ សង្កាត់​រៀប​ចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ ជូនអ្នកប្តឹងជំទាស់មួយច្បាប់ ជូនតំនាងគណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនក្នុងឃុំ សង្កាត់នោះមួយច្បាប់ និង ទុកជាអែកសារមួយ ច្បាប់។
 • មាត្រា ២១៥

ក្នុងករណីគណកម្មាធិការជាតិរៀបចំការបោះឆ្នោតយល់ព្រមចំពោះការប្តឹងជំទាស់ទៅនឹងលទ្ធផលបណ្តោះ អាសន្ននៃការ បោះឆ្នោតក្នុងឃុំ សង្កាត់ណាមួយ រឺ ការិយាល័យបោះឆ្នោតណាមួយ គណកម្មាធិការជាតិរៀបចំការ បោះឆ្នោតត្រូវ :

 • ផ្តល់ដំនឹងដល់អ្នកប្តឹងជំទាស់ រឺ តំនាងថា ការប្តឹងជំទាស់នោះត្រូវបានយល់ព្រម
 • ប្រកាសថាលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតក្នុងឃុំ សង្កាត់នោះ រឺ ការិយាល័យ បោះឆ្នោតនោះ ត្រូវបានបដិសេធ
 • បំពេញទំរង់បែបបទដែលបានកំនត់ ដោយបញ្ជាក់ពីមូលហេតុនៃការបដិសេធចំពោះលទ្ធផលនៃ ការបោះឆ្នោតនោះ រួចហើយចុះហត្ថលេខា និង កាលបរិច្ឆេទ
 • ផ្ញើទំរង់បែបបទដែលបានបំពេញរួច ជូនគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតពាក់ព័ន្ធមួយ ច្បាប់ ជូនគណកម្មការឃុំ សង្កាត់​រៀប​ចំការ​បោះ​ឆ្នោត​ពាក់​ព័ន្ធ​មួយច្បាប់ ជូនតំនាងគណបក្សនយោបាយ ដែល មានបញ្ជីបេក្ខជនក្នុងឃុំ សង្កាត់នោះមួយច្បាប់ ជូនអ្នកប្តឹងជំទាស់មួយច្បាប់ និង ទុកជាអែកសារមួយច្បាប់ ។ សេចក្តី​សំរេច​របស់​គណកម្មាធិការជាតិរៀបចំការបោះឆ្នោតជាសេចក្តីសំរេចចុងក្រោយ ។
 • មាត្រា ២១៦

ក្នុងករណីគណកម្មាធិការជាតិរៀបចំការបោះឆ្នោត បដិសេធលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនៅ ក្នុងឃុំ សង្កាត់ ណាមួយ រឺ ការិយាល័យបោះឆ្នោតណាមួយ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវចាត់អោយ អនុវត្តនូវបទប្បញ្ញត្តិដូចមានចែង ក្នុងមាត្រា ២០៩ នៃច្បាប់នេះ ។

 • មាត្រា ២១៧

បន្ទាប់ពីលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតតាមឃុំ សង្កាត់នីមួយៗ ពិនិត្យឡើងវិញឃើញថាត្រឹមត្រូវ គណកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ត្រូវប្រកាសជាសាធារណនូវលទ្ធផលជាផ្លូវការនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់នោះភ្លាម ។ ចំពោះឃុំ សង្កាត់ណាដែលមានបន្ដឹងតវ៉ា រឺ បន្ដឹងជំទាស់អំពីលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតការ ប្រកាសលទ្ធផលជាផ្លូវការនៃការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្នុងឃុំ សង្កាត់នោះ ត្រូវធ្វើបន្ទាប់ពីការប្តឹងតវ៉ា រឺ ការប្តឹងជំទាស់ ត្រូវបានដោះស្រាយរួចរាល់ជាស្ថាពរ ទៅ តាមនីតិវិធីដូចមានចែងក្នុងច្បាប់នេះ ។ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវផ្តល់នូវលទ្ធផលជាផ្លួវការនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់នីមួយៗ ជូននាយករដ្ឋមន្ត្រីមួយច្បាប់ ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមួយច្បាប់ និង ត្រូវបិទផ្សាយ ជាសាធារណនូវលទ្ធ ផលនេះ នៅទីស្នាក់ការគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតសាមីមួយច្បាប់ នៅទីស្នាក់ ការគណកម្មការឃុំ សង្កាត់រៀបចំការបោះ ឆ្នោតសាមីមួយច្បាប់ និង ទុកជាអែកសារមួយច្បាប់ ។

 • មាត្រា ២១៨

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវរៀបចំទុកដាក់អោយមានសុវត្ថិភាព នូវអែកសារបោះឆ្នោតទាំងអស់ ដែលបាន ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដូចខាងក្រោម :

 • កំនត់ហេតុបូកសរុបលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និង អែកសារប្តឹង តវ៉ា និងប្តឹងជំទាស់ ព្រមទាំង​សេចក្តី​សំរេច​ដោះស្រាយ​របស់​អាជ្ញាធររៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំទុកដាក់អោយមានសុវត្ថិភាពជារៀងរហូត
 • បញ្ជីឈ្មោះអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងប្រទេស សំរាប់អាណត្តិនីមួយៗ ត្រូវផ្ញើមួយច្បាប់ ទៅតំកល់​ទុក​នៅ​កន្លែង​តម្កល់​អែក​សារ​របស់​រដ្ឋ និង មួយច្បាប់ទៀត ត្រូវរៀបចំទុកដាក់អោយមាន សុវត្ថិភាពនៅទីស្នាក់ការគណកម្មាធិការជាតិរៀបចំការបោះឆ្នោតជារៀងរហូត
 • សន្លឹកឆ្នោតទាំងអស់ ដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ តាម អាណត្តិនីមួយៗ ត្រូវរៀបចំទុកដាក់អោយមានសុវត្ថិភាព ក្នុងរយពេលមួយឆ្នាំ បន្ទាប់ពីថ្ងៃបោះឆ្នោត ។ បន្ទាប់ពី រយពេលនេះគណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបង្កើតគណកម្មការមួយ ដើម្បីបំផ្លាញចោលនូវសន្លឹកឆ្នោត ទាំងនោះ លើកលែងតែសន្លឹកឆ្នោតនៅការិយាល័យបោះឆ្នោត រឺ ឃុំ សង្កាត់ណាដែលមានការប្តឹងជំទាស់ ប្តឹងតវ៉ា។
 • មាត្រា ២១៩

បេក្ខជនដែលបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ស្របតាមច្បាប់នេះ នឹងក្លាយទៅជាសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់សំរាប់អាណត្តិ ៥ ឆ្នាំ ចាប់តាំងពីពេលចូលកាន់តំនែង ហើយនឹងត្រូវបញ្ចប់អាណត្តិរបស់ ខ្លួនដោយផ្អែកតាមល័ក្ខខ័ណ្ឌដូចមានចែង ក្នុងមាត្រា ១១ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ។

ជំពូកទី១៣​ ការបិទការិយាល័យបោះឆ្នោតក្នុងគ្រាមានអាសន្ន

 • មាត្រា ២២០

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតមានសិទ្ធិសំរេចមិនបើកការិយាល័យបោះឆ្នោត និង មានសិទ្ធិបិទ ការិយាល័យបោះ ឆ្នោតណាមួយ រឺ មួយចំនួនក្នុងកាល:ទេស:មានអាសន្នដែលនាំអោយមានគ្រោះថ្នាក់ រឺ គំរាមកំហែង ដល់សុវត្ថិភាពមន្ត្រីបោះឆ្នោត និង អ្នក បោះឆ្នោតនៅក្នុងបរិវេណខាងក្នុង ។ កាល:ទេស:មានអាសន្ន អាចមានករណីណាមួយ ក្នុងចំណោមករណីដូចខាងក្រោម :

 • អសន្តិសុខជាសាធារណ
 • ទឹកជំនន់ ខ្យល់ព្យុះ រញ្ជួយផែនដី រឺ គ្រោះធម្មជាតិផ្សេងទៀត
 • ការដួលរលំអាគារសំរាប់បំរើការបោះឆ្នោតដោយយថាហេតុណាមួយ អគ្គិភ័យ រឺ ការខូចខាត ប្រហាក់ប្រហែលគ្នា ដែលនាំអោយមានគ្រោះថ្នាក់
 • ការរាំងស្ទះផ្នែករដ្ឋបាល ដែលមិនអាចអោយការបោះឆ្នោតដំនើរការបាន ។ ការិយាល័យបោះឆ្នោតដែលមិនបានបើក រឺ ដែលមិនបានបិទតាមមាត្រានេះ ត្រូវតែបិទរហូតពេញមួយថ្ងៃ ។
 • មាត្រា ២២១

ក្នុងករណីការិយាល័យបោះឆ្នោតណាមួយត្រូវបិទ គណកម្មាធិការជាតិរៀបចកាំរបោះឆ្នោត ត្រូវរាយការណ៍ ភ្លាមជូននាយក រដ្ឋមន្ត្រី ។

 • មាត្រា ២២២

ក្នុងករណីដែលការិយាល័យបោះឆ្នោតណាមួយត្រូវបិទ ការបោះឆ្នោតនៅការិយាល័យនោះ ត្រូវធ្វើសាជាថ្មី ក្នុងរយពេល យ៉ាងយូរសាមសិប (៣០) ថ្ងៃ នៅទីកន្លែងសមស្របដែលកំនត់ដោយគណកម្មាធិការជាតិរៀបចំការ បោះឆ្នោត ។ អ្នកបោះឆ្នោតទាំងអស់ ដែលមានសិទ្ធិបោះឆ្នោតនៅការិយាល័យបោះឆ្នោតនោះ ត្រូវអនុញ្ញាតអោយបោះឆ្នោត ទោះបីជាអ្នកទាំងនោះបានបោះឆ្នោតហើយក្តី រឺ មិន ទាន់បានបោះឆ្នោតហើយក្តី ។ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវធានាអោយមានសន្លឹកឆ្នោតគ្រប់ចំនួន ដែលបោះពុម្ពលើក្រដា ស ពណ៌ផ្សេងពីលើកមុន ។

 • មាត្រា ២២៣

សន្លឹកឆ្នោតដែលបានបោះនៅក្នុងការិយាល័យបោះឆ្នោត ដែលបានបិទស្របតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុង មាត្រា ២២០ នៃ ច្បាប់នេះមិនត្រូវយកមករាប់ឡើយ មានតែសន្លឹកឆ្នោតដែលបានបោះនៅថ្ងៃបោះឆ្នោតដែលត្រូវធ្វើ សារជាថ្មីប៉ុណ្ណោះដែលត្រូវយកមករាប់ ។ ចំពោះសន្លឹកឆ្នោតដែលមិនត្រូវយកមករាប់ មន្ត្រីការិយាល័យបោះឆ្នោតត្រូវធ្វើកំនត់ហេតុ និង រៀបចំ ទុកដាក់ស្របតាមបទបញ្ជា និង នីតិវិធីដែលកំនត់ដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ សន្លឹកឆ្នោតដែលបានបោះនៅគ្រប់ការិយាល័យបោះឆ្នោតដែលមិនបាន បិទ ត្រូវយកមករាប់ និង កត់ត្រានៅ ថ្ងៃបោះឆ្នោត ។ សន្លឹកឆ្នោតទាំងអស់ត្រូវរាប់ និង កត់ត្រាតាមនីតិវិធីដូចមានចែងក្នុងច្បាប់នេះ។ បន្ទា ប់ពីការបោះឆ្នោតសារជាថ្មី គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវចាត់អោយបូកសរុបលទ្ធផលនៃការ បោះឆ្នោតក្នុងឃុំ សង្កាត់ ទាំងមូល និង ប្រកាសលទ្ធផលស្របតាមនីតិវិធីដូចមានចែងក្នុងច្បាប់នេះ ។

 • មាត្រា ២២៤

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវតាក់តែងនូវបទបញ្ជា និង នីតិវិធីសំរាប់ការអនុវត្តជាក់ស្តែង បន្ថែមទៀត នូវ ល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ២២០ ២២២ និងមាត្រា ២២៣ នៃច្បាប់នេះ ដែលរួមមាន :

 • សុវត្ថិភាពនៃមន្ត្រីបោះឆ្នោតអ្នកបោះឆ្នោតភ្នាក់ងារនៃគណបក្សនយោបាយ និង អ្នកសង្កេតការណ៍
 • តួនាទីរបស់ភ្នាក់ងារនៃគណបក្សនយោបាយ និង អ្នកសង្កេតការណ៍
 • ការប្រគល់ ការថែរក្សា ការទទួល និង សុវត្ថិភាពនៃសម្ភារបោះឆ្នោតទាំងអស់
 • ការបិទការិយាល័យបោះឆ្នោត និង ការបើកការិយាល័យបោះឆ្នោតឡើងវិញ
 • ដំនើរការបោះឆ្នោតសារជាថ្មី
 • ការរាប់សន្លឹកឆ្នោត
 • ការប្រកាសលទ្ធផលនៃការបោះឆ្នោត ។

ជំពូកទី ១៤ ការបោះឆ្នោតឡើងវិញ

 • មាត្រា ២២៥

ការបោះឆ្នោតឡើងវិញមានចែងក្នុងមាត្រា ១៧នៃច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ត្រូវធ្វើឡើងក្នុង រយពេលមិន អោយលើសពីមួយរយម្ភៃ (១២០) ថ្ងៃឡើយ ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវកំនត់កាលបរិច្ឆេទសំរាប់ការបោះឆ្នោតឡើងវិញ ក្នុងរយពេល យ៉ាងយូរប្រាំពីរ (៧) ថ្ងៃ បន្ទាប់ពីមានករណីដែលតំរូវអោយមានការបោះឆ្នោតឡើងវិញ ។ ការបោះឆ្នោតត្រូវចាប់ពីម៉ោង ៧.០០ នាទី ដល់ ម៉ោង ១៥.០០ នាទី ក្នុងថ្ងៃដដែល ។

 • មាត្រា ២២៦

ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតសំរាប់ការបោះឆ្នោតឡើងវិញ លុះត្រាតែមានក្នុងបញ្ជីឈ្មោះអ្នកបោះ ឆ្នោត មានប័ណ្ណ បោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោតដែលមានសុពលភាព ។ បញ្ជីឈ្មោះអ្នកបោះឆ្នោតត្រូវយកបញ្ជីឈ្មោះអ្នកបោះឆ្នោតចុង ក្រោយ ។ អ្នកបោះឆ្នោតដែលបានចុះឈ្មោះម្នាក់ៗ មានសិទ្ធិបោះឆ្នោតតែមួយសន្លឹកប៉ុណ្ណោះ តាមរយសន្លឹកឆ្នោត សំងាត់។

 • មាត្រា ២២៧

ការបោះឆ្នោតឡើងវិញត្រូវប្រព្រឹត្តទៅក្រោមការគ្រប់គ្រង និង ចាត់ចែងដោយគណកម្មាធិការជាតិរៀបចំការ បោះឆ្នោត អនុលោមទៅតាមបទប្បញ្ញត្តិនៃច្បាប់នេះ ។

 • មាត្រា ២២៨

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវទទួលខុសត្រូវចំពោះការបោះឆ្នោតឡើងវិញ ។ បទប្បញ្ញត្តិសំរាប់ការបោះឆ្នោ តជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដូចមានចែងក្នុងច្បាប់នេះ ត្រូវអនុវត្ត ចំពោះការបោះឆ្នោតឡើងវិញដើម្បជ្រើសីរើសក្រុមប្រឹក្សាឃុំ សង្កាត់ថ្មី ។ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតមានសិទ្ធិតាក់តែងបទបញ្ជា និង នីតិវិធីដើម្បីធានាអោយការបោះឆ្នោត ឡើងវិញប្រ ព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ ។

ជំពូកទី ១៥ ថវិកា

 • មាត្រា ២២៩

ត្រូវបានបង្កើតគណនីពិសេសរបស់រតនាគារជាតិ ជាគណនីមូលនិធិទាយជ្ជទានការបោះឆ្នោត សំរាប់ អោយគណកម្មាធិការ ជាតិរៀបចំការបោះឆ្នោតយកទៅចាត់ចែងក្នុងកិច្ចការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អនុលោមទៅតាមច្បាប់ហិរញ្ញវត្ថុ ។ មូលនិធិទាយជ្ជទានការបោះឆ្នោតដែលបានមកពីវិភាគទានផ្សេងៗរបស់រដ្ឋាភិបាល ជំនួយរបស់រដ្ឋាភិបាល បរទេស អង្គការអន្តរជាតិនានា អំនោយពីសប្បុរសជន អំនោយពីអង្គការក្រៅរដ្ឋាភិបាល និង ចំនូលស្របច្បាប់ ផ្សេងៗ ត្រូវបញ្ចូលក្នុងថវិកាជាតិដើម្បីផ្តល់ផ្ទាល់អោយ ទៅគណនីពិសេសនេះ ។ ហិរញ្ញប្បទានក្រៅប្រទេសមួយចំនួនសំរាប់ការបោះឆ្នោត អាចអនុវត្តដោយប្រតិបត្តិការក្រៅរតនាគារជាតិ។ បទដ្ឋានចំនូលចំនាយ និង នីតិវិធីសំរាប់អនុវត្តមាត្រានេះត្រូវកំនត់ដោយអនុក្រឹត្យតាមសំនើរបស់ គណកម្មាធិការជាតិរៀបចំការបោះឆ្នោ ត បន្ទាប់ពីបានពិគ្រោះយោបល់អែកភាពជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ។

ជំពូកទី១៦ ទោសប្បញ្ញត្តិ

 • មាត្រា ២៣០

ត្រូវស្តីបន្ទោស រឺ បន្ដេញចេញពីការងារដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំគិតដល់ ទោសព្រហ្មទណ្ឌ ផ្សេងៗទៀត ចំពោះមន្ត្រីបោះឆ្នោតណា ដែលប្រព្រឹត្តបទល្មើសណាមួយដូចខាងក្រោម :

 • បានចុះឈ្មោះប៉ុន្តែមិនព្រមប្រគល់ប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោតអោយប្រជា ពលរដ្ឋ
 • បានចេញប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត ដោយចេតនាដល់អ្នកដែលពុំ ទាន់គ្រប់អាយុបោះឆ្នោត រឺ ដល់អ្នក​ដែល​ពុំ​ទាន់​បាន​បំពេញល័ក្ខខ័ណ្ឌគ្រប់គ្រាន់អោយចុះឈ្មោះបោះឆ្នោត
 • បានចុះឈ្មោះ និង បានប្រគល់ប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោតដោយ ចេតនាទៅអ្នកដែលត្រូវបានដកសិទ្ធិបោះឆ្នោត
 • រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនអោយចុះឈ្មោះបោះឆ្នោត – រារាំងប្រជាពលរដ្ឋមិនអោយទទួលប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត ក្រោយ ពេលបានចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតរួចហើយ ។
 • មាត្រា ២៣១

ត្រូវដកប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត និង លុបបេក្ខភាពរបស់សាមីខ្លួនចេញពីបញ្ជី បេក្ខជននៃគណ បក្សនយោបាយ ដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត និង ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ប្រាំលាន (៥.០០០.០០០) រៀលទៅម្ភៃ ប្រាំលាន (២៥.០០០.០០០) រៀល ដោយពុំទាន់គិតដល់ទោស ព្រហ្មទណ្ឌផ្សេងទៀតចំពោះជនណាដែល បានប្រព្រឹត្តអំពើណាមួយដូចខាង ក្រោម :

 • ប្រើកម្លាំង រឺ អំពើហិង្សា រឺ បំភិតបំភ័យមិនអោយប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត បង្ហាញខ្លួននៅ ការិយាល័យចុះឈ្មោះ រឺទៅចុះឈ្មោះបោះឆ្នោត រឺទទួលប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត
 • ញុះញង់អ្នកគាំទ្រ រឺ អ្នកបោះឆ្នោត អោយប្រព្រឹត្តអំពើរំលោភបំពាន អំពើគំរាមកំហែង អំពើហិង្សា ទៅលើបេក្ខជន រឺ ទៅលើ​បញ្ជីបេក្ខជននៃគណបក្សនយោបាយដទៃ
 • ធ្វើការគាបសង្កត់ រឺ គំរាមកំហែង រឺ បង្ខំធ្វើសម្បថអោយគេបោះឆ្នោត អោយបញ្ជីបេក្ខជននៃគណបក្ស នយោបាយរបស់ខ្លួនរឺ អោយបញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ​ណាមួយដែលខ្លួនចូលចិត្ត
 • ប្រើកម្លាំង រឺ អំពើហិង្សាដើម្បីរារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនអោយទៅបោះឆ្នោត
 • រារាំងបញ្ជីបេក្ខជននៃគណបក្សនយោបាយ រឺ បេក្ខជននៃបញ្ជីណាមួយ និង អ្នកគាំទ្រមិនអោយ ឃោសនាបោះឆ្នោតតាមកាលកំនត់
 • ប្រើកម្លាំង រឺ ហិង្សា រឺ បំភិតបំភ័យ ប្រើពាក្យសំដីប្រមាថមើលងាយធ្វើអោយមានការភ័យខ្លាច ការ ភាន់ច្រលំ ធ្វើអោយច្របូក​ច្របល់​បាត់​ទំនុក​ចិត្ត​លើ​ការ​សំងាត់នៃការបោះឆ្នោត – បង្កការរំខានមិនអោយដំនើរការបោះឆ្នោតបាន
 • បង្កការរំខានមិនអោយរាប់សន្លឹកឆ្នោតបាន – ធ្វើអោយខូចរបៀបរៀបរយក្នុងពេលបោះឆ្នោត
 • ទិញសន្លឹកឆ្នោតដោយសម្ភារ រឺ ដោយប្រាក់កាស
 • ដកហូតប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោតពីអ្នកដទៃ ។
 • មាត្រា ២៣២

ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីដប់លាន (១០.០០០.០០០) រៀល ទៅហាសិបលាន (៥០.០០០.០០០) រៀល នឹងត្រូវបញ្ឈប់ ពីការងារបោះឆ្នោតជារៀងរហូត ចំពោះសមាជិក រឺ មន្ត្រី បុគ្គលិកនៃគណកម្មាធិការជាតិ សមាជិក រឺ មន្ត្រីបុគ្គលិកនៃគណកម្មការរៀបចំ ការបោះឆ្នោត មន្ត្រីការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត និង មន្ត្រី ការិយាល័យបោះឆ្នោតណាដែលប្រព្រឹត្តល្មើសនឹងមាត្រា៨ នៃច្បាប់នេះ

 • មាត្រា ២៣៣

ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីដប់លាន (១០.០០០.០០០) រៀល ទៅម្ភៃលាន (២០.០០០.០០០) រៀល ដោយពុំទាន់គិតដល់ ទោសព្រហ្មទណ្ឌផ្សេងទៀត និង ដកហូតប័ណ្ណបោះឆ្នោតសំរាប់រយពេលប្រាំ (៥) ឆ្នាំ លុបឈ្មោះចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ចំពោះ សមាជិកគណកម្មាធិការជាតិ សមាជិកគណកម្មការខេត្ត ក្រុង ឃុំ សង្កាត់រៀបចំការបោះឆ្នោត មន្ត្រីការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត មន្ត្រីការិយាល័យបោះឆ្នោត និង មន្ត្រី ការិយាល័យរាប់សន្លឹកឆ្នោតណាដែលបន្លំអែកសារ បន្លំសន្លឹកឆ្នោត រឺ ប្រើកលល្បិចដើម្បីបន្លំលទ្ធ ផលនៃការបោះ ឆ្នោត។

 • មាត្រា ២៣៤

ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលាន (៥.០០០.០០០) រៀល ទៅម្ភៃប្រាំលាន (២៥.០០០.០០០) រៀល ដោយពុំទាន់គិតដ ល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលប្រព្រឹត្តអំពើលួងលោម ទិញទឹកចិត្ត រឺ គំរាមកំហែង រឺ បំភិតបំភ័យ រឺ ប្រើអំពើហិង្សារា រាំងមិនអោយប្រជាពលរដ្ឋដែលមានលក្ខណសម្បត្តិ ស្របតាម ល័ក្ខខ័ណ្ឌដូចមានចែងក្នុងច្បាប់នេះឈរឈ្មោះជាបេក្ខជនសំរាប់ការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។ ករណីជនល្មើសជាបេក្ខជនសំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវដកហូត ប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត និង លុបបេក្ខភាពសាមីខ្លួនចេញពីបញ្ជីបេក្ខជននៃគណបក្សនយោបាយ បន្ថែមពីលើ ទ័ណ្ណកម្មខាងលើ។ ករណីជនល្មើសជាសមាជិក រឺ មន្ត្រី បុគ្គលិកនៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោត រឺ គណកម្មការរៀបចំការបោះ ឆ្នោតគ្រប់លំដាប់ថ្នាក់ មន្ត្រីការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត និង មន្ត្រី ការិយាល័យបោះឆ្នោត ត្រូវបញ្ឈប់ពីការងារបោះឆ្នោតជារៀង រហូត បន្ថែមពីលើទ័ណ្ណកម្មខាងលើ ។

 • មាត្រា ២៣៥

ត្រូវព្រមានចំពោះជនណាដែលប្រព្រឹត្តល្មើសនឹងមាត្រា ៣៩ នៃច្បាប់នេះ ។ ក្នុងករណីពុំព្រមអនុវត្តតាមការព្រមាននេះ ត្រូ វដកហូតអាវុធជាតិផ្ទុះ រឺ សារជាតិ និង វត្ថុប្រកប ដោយគ្រោះថ្នាក់ដោយភ្នាក់ងារមានសមត្ថកិច្ច ដើម្បីផ្តន្ទាទោសតាមច្បាប់ និង ពិន័យជា ប្រាក់ពីប្រាំលាន (៥.០០០.០០០) រៀល ទៅ ដល់ដប់លាន (១០.០០០.០០០) រៀល ប្រសិនបើជនល្មើសនោះជាមន្ត្រីរាជការ សុវីល យោធា នគរបាលជាតិ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវ :

 • ស្នើទៅប្រធានស្ថាប័នរបស់សាមីខ្លួនដើម្បីដាក់វិន័យរដ្ឋបាល ចាប់ពីការដាក់អោយនៅទំនេរគ្មានបៀវត្ស រហូតដល់ការបន្ដេញចេញពីមុខតំនែង យោល​ទៅតាមកំរិតនៃបទល្មើស
 • លុបឈ្មោះចេញពីឈ្មោះអ្នកបោះឆ្នោត ដកហូតប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះ ឆ្នោត ។ ក្នុងករណីជនល្មើសជាសមាជិក រឺ មន្ត្រី បុគ្គលិកនៃគណកម្មាធិការជាតិ រឺ គណកម្មការខេត្ត ក្រុង ឃុំសង្កាត់រៀបចំការបោះឆ្នោត រឺ មន្ត្រីការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត រឺ មន្ត្រីការិយាល័យរាប់សន្លឹកឆ្នោត គណ កម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវលុបឈ្មោះមិនអោយចូលបំរើការងារជាមួយគណកម្មាធិការជាតិរៀបចំការបោះ ឆ្នោត រឺ គណកម្មការរៀបចំការបោះឆ្នោត រឺ ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត រឺ ការិយាល័យបោះឆ្នោត រឺ ការិយាល័យ រាប់សន្លឹកឆ្នោត សំរាប់រយពេល (១០) ឆ្នាំ ចាប់ពីសម័យបោះឆ្នោតនេះតទៅ បន្ថែមពីលើទ័ណ្ណកម្មខាងលើ ។
 • មាត្រា ២៣៦

ត្រូវព្រមានចំពោះជនណាដែលប្រព្រឹត្តល្មើសនឹងមាត្រា ៤០ ៤១ ៤២ ៤៣ ៤៤ ៤៥ និង មាត្រា ៤៦ នៃច្បាប់នេះ ។ ក្នុងករ ណីពុំព្រមអនុវត្តតាមត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលាន (៥.០០០.០០០) រៀល ទៅ ដល់ដប់ លាន (១០.០០០.០០០) រៀល ។ ក្នុងករ ណីជនល្មើសជាបេក្ខជន ក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយ ត្រូវដកហូតប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះ ឆ្នោត លុបឈ្មោះចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត និង ត្រូវលុបបេក្ខភាពរបស់ សាមីខ្លួនចោលបន្ថែមពីលើទ័ណ្ឌកម្មខាងលើ ។

 • មាត្រា ២៣៧

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវដកហូតប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត សំរាប់រយពេ លប្រាំ (៥) ឆ្នាំ លុបឈ្មោះចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត និង ត្រូវស្នើទៅប្រធានស្ថាប័នរបស់ សាមីខ្លួន អោយដាក់វិន័យរដ្ឋបាលចាប់ពី ការដាក់អោយទំនេរគ្មានបៀវត្សរហូតដល់ការបន្ដេញចេញពីមុខតំនែងចំពោះមន្ត្រី រាជការ រឺ អ្នកទទួលខុសត្រូវដែលប្រព្រឹត្តល្មើសនឹងមា ត្រា ១៧ នៃច្បាប់នេះ ។

 • មាត្រា ២៣៨

ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលាន (៥.០០០.០០០) រៀល ទៅ ដប់លាន (១០.០០០.០០០) រៀល និង ត្រូវដកហូតប័ ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោតសំរាប់រយពេលប្រាំ (៥) ឆ្នាំ លុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ចំពោះជនណា ដែលបង្គាប់បញ្ជា រឺលួងលោមបោកបញ្ឆោត អោយអ្នកបោះឆ្នោត ជ្រើសយកបញ្ជីបេក្ខជននៃគណបក្សនយោបាយតាមការចង្អុលបង្ហាញរឺ តាមមធ្យោបាយណាមួយផ្សេងទៀតក្នុងពេល បោះឆ្នោត ។ ក្នុងករណីជនល្មើសជាសមាជិក រឺ មន្ត្រី បុគ្គលិកនៃគណកម្មាធិការជាតិរៀបចំ ការបោះឆ្នោត រឺ របស់ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ រឺ មន្ត្រីការិយាល័យបោះឆ្នោត គណកម្មាធិការជាតិរៀប ចំ ការបោះឆ្នោត ត្រូវលុបឈ្មោះចេញពីការងារ និង មិនអោយចូលបំរើការងារសំរាប់រយពេលដប់ (១០) ឆ្នាំ ចាប់ពី សម័យបោះឆ្នោតនេះ តទៅ ។ ក្នុងករណីជនល្មើសជាបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវលុបបេក្ខភាពរបស់សាមីខ្លួនចោលបន្ថែមលើទ័ណ្ណកម្ម ខាងលើ ។

 • មាត្រា ២៣៩

ត្រូវផ្តន្ទាទោសជាប្រាក់ពីដប់លាន (១០.០០០.០០០) រៀល ទៅ ម្ភៃប្រាំលាន (២៥.០០០.០០០) រៀល ដោយពុំទាន់គិតដល់ ទោសព្រហ្មទ័ណ្ឌផ្សេងៗទៀត និង ត្រូវដកហូតប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះ ឆ្នោតសំរាប់រយពេលប្រាំ(៥)ឆ្នាំ លុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ចំពោះជនណាដែលមានចេតនាធ្វើអោយ របើកហិបឆ្នោត ដាច់រហែក រឺ របូតសោរឃ្លុំ រឺ គ្រឿងសម្ភារសំ គាល់សំរាប់រក្សាសុវត្ថិភាពហិបឆ្នោត រឺ ធ្វើអោយ បាត់ រឺ លួច រឺ ដណ្តើម រឺ បំផ្លាញហិបឆ្នោតដែលមានសន្លឹកឆ្នោត ។ ក្នុងករណីដែលជន ល្មើសជាសមាជិក រឺ មន្ត្រី បុគ្គលិកនៃគណកម្មាធិការជាតិ រឺ គណកម្មការរៀបចំ ការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ រឺ មន្ត្រីការិយាល័យបោះ ឆ្នោត គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវលុប ឈ្មោះចេញពីការងារ និង មិនអោយសាមីខ្លួនចូលបំរើការងារបោះឆ្នោត សំរាប់ រយពេលដប់ (១០) ឆ្នាំ គិតចាប់ ពីសម័យបោះឆ្នោតនេះតទៅ ។ ក្នុងករណីជនល្មើសជាបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវលុបបេក្ខភាពរប ស់សាមីខ្លួនចោលបន្ថែមលើទ័ណ្ឌកម្ម ខាងលើ ។

 • មាត្រា ២៤០

ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលាន (៥.០០០.០០០) រៀល ទៅ ដប់លាន (១០.០០០.០០០) រៀល ដោយពុំទាន់គិតដល់ ទោសព្រហ្មទ័ណ្ឌផ្សេងទៀត និង ត្រូវដកហូតប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះ ឆ្នោត សំរាប់រយពេលប្រាំ (៥) ឆ្នាំ លុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ចំពោះជនណាដែលប្រព្រឹត្តល្មើស នឹងមាត្រា ១២៨ ១២៩ ១៣០ និងមាត្រា ១៣៥ នៃច្បាប់នេះ ។ ប្រសិន បើជនល្មើសនោះជាបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវលុបបេក្ខភាពរបស់សាមីខ្លួនចោលបន្ថែមលើ ទ័ណ្ឌកម្មខាងលើ ។

 • មាត្រា ២៤១

ត្រូវព្រមានចំពោះជនណាដែលប្រព្រឹត្តល្មើសនឹងវាក្យខ័ណ្ឌទី១ និង វាក្យខ័ណ្ឌទី៣ មាត្រា ១៣៣ នៃច្បាប់ នេះ ។ ក្នុងករណី នៅតែពុំព្រមអនុវត្តតាម ត្រូវដកហូតប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត ហើយ ត្រូវលុបឈ្មោះចេញពីបញ្ជីឈ្មោះអ្នក បោះឆ្នោត សំរាប់រយពេលប្រាំ (៥) ឆ្នាំ និង ត្រូវស្នើទៅប្រធានស្ថាប័នរបស់ សាមីខ្លួនអោយដាក់វិន័យរដ្ឋបាល ចាប់ពីការដាក់អោយទំនេរ គ្មានបៀវត្សរហូតដល់ការបន្ដេញចេញពីមុខតំនែង និង ត្រូវ ផ្តន្ទាទោសពិន័យជាប្រាក់ពីពីរលាន (២.០០០.០០០) រៀល ទៅ បួនលាន (៤.០០០.០០០) រៀល ។

 • មាត្រា ២៤២

ត្រូវព្រមានចំពោះជនណាដែលប្រព្រឹត្តល្មើសនឹងមាត្រា ១៥៨ និងមាត្រា ១៥៩ នៃច្បាប់នេះ។ ក្នុងករណីនៅតែពុំព្រមអនុវត្ត តាមត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលាន (៥.០០០.០០០) រៀល ទៅ ដប់ លាន (១០.០០០.០០០) រៀល ។

ជំពូកទី១៧ អន្តរប្បញ្ញត្តិ

 • មាត្រា ២៤៣

ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់លើកទី១ បន្ទាប់ពីច្បាប់នេះត្រូវចូលជាធរមាន នាយក រដ្ឋមន្ត្រីត្រូវ ប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយពេលដប់មួយ (១១) មួយ ខែយ៉ាងយូរមុនថ្ងៃបោះឆ្នោត។

 • មាត្រា ២៤៤

ដើម្បីធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់លើកទី១ នេះ ត្រូវយកបញ្ជី ឈ្មោះអ្នកបោះ ឆ្នោតជ្រើសតាំងតំនាងរាស្ត្រឆ្នាំ១៩៩៨ នៅតាមការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតនៃឃុំ សង្កាត់ នីមួយៗ ធ្វើជាមូលដ្ឋាន ។ បែបបទ និង នីតិវិធីនៃការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោតនេះ ត្រូវអនុវត្តដូចមានចែងក្នុងច្បាប់ នេះ។

 • មាត្រា ២៤៥

មេឃុំ ចៅសង្កាត់ ជំទប់ និង ចៅសង្កាត់រង ដែលមានបំនងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កា ត់លើកទី១ នេះ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពីការងារទៅប្រតិភូរាជរដ្ឋាភិបាល អភិបាលខេត្ត ក្រុងសាមីតាមរយអភិបាលស្រុកខ័ណ្ឌសាមី ក្នុងរយពេលយ៉ាងតិចប្រាំពីរ (៧) ថ្ងៃមុនថ្ងៃបើកយុទ្ធនាការ ឃោសនា បោះឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួន រួចហើយ សាមីខ្លួនត្រូវវិលត្រលប់មកកាន់មុខតំនែងវិញ ដើម្បីត្រៀមរៀបចំផ្ទេរប្រគល់ការងា រ ជូនក្រុមប្រឹក្សាឃុំ សង្កាត់ថ្មី ។ ក្នុងពេលដែលមេឃុំ ចៅសង្កាត់ ជំទប់ និង ចៅសង្កាត់រងសុំឈប់ពីមុខតំនែងដើម្បីឈរឈ្មោះជាបេក្ខជន បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អភិបាលស្រុក ខ័ណ្ឌ ត្រូវជ្រើសរើសប្រជាពលរដ្ឋក្នុងឃុំ សង្កាត់នោះ រឺ មន្ត្រីពីសាលាស្រុក ខ័ ណ្ឌរបស់ខ្លួន រឺ មន្ត្រីឃុំ សង្កាត់ដែលមិនឈរឈ្មោះជាបេក្ខជន ស្នើទៅប្រតិភូរាជរដ្ឋាភិបាល អភិបាលខេត្ត ក្រុងសាមី ដើម្បីតែងតាំង បណ្តោះអាសន្នជា មេឃុំ ចៅសង្កាត់ ជំទប់ និង ចៅសង្កាត់រង ដែលឈរ ឈ្មោះជាបេក្ខជនរហូតដល់ថ្ងៃប្រកាសលទ្ធផលជាផ្លូវការនៃការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នោះ ។

 • មាត្រា ២៤៦

ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់លើកទី១ បន្ទាប់ពីច្បាប់នេះចូលជាធរមាន គណបក្ស នយោបាយ ដែលមានអាសនក្នុងរដ្ឋសភាបច្ចុប្បន្ន ត្រូវអុទ្ទេសនាមតំនាងមួយរូបរបស់ខ្លួន អោយចូលក្នុងសមាសភាពនៃ គណកម្មាធិការជាតិរៀបចំ ការបោះឆ្នោត ។ ក្នុងករណីដែលសមាជិកណាមួយនៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ទទួលមរណ:ភាព សុំលាឈប់ ជាលាយ លក្ខណ៍អក្សរ បាត់បង់សម្បទាវិជ្ជាជីវ:ដោយមានលិខិតបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច រឺ ប្រព្រឹត្តមិនត្រឹម ត្រូវតាមបទបញ្ជាផ្ទៃក្នុងរបស់ ខ្លួន និង ក្នុងករណីដែលមានគណបក្សនយោបាយសាមីត្រូវបានរំសាយ សមាជិករូបនោះ ត្រូវផ្លាស់ប្តូរស្របតាមបទប្បញ្ញត្តិដែលមានកំនត់ ហេតុក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំនាងរាស្ត្រ ។

ជំពូកទី ១៨ អវសានប្បញ្ញត្តិ

 • មាត្រា ២៤៧

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍ ។

 • មាត្រា ២៤៨

ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់ ។ រាជធានីភ្នំពេញ, ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ក្នុងព្រះបរមនាម និងតាមព្រះរាជ បង្គាប់ ប្រមុខរដ្ឋស្តីទី ហត្ថលេខា ជា ស៊ីម បានបង្គំទូលថ្វាយ សូមឡាយព្រះហត្ថលេខាព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ហត្ថលេខា ហ៊ុន សែន បានជំរាបជូនសម្តេចនាយករដ្ឋមន្ត្រី សហរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ហត្ថលេខា ហត្ថលេខា ស ខេង យូ ហុកគ្រី

ឯកសារ​យោង

 • មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​នៅ​ស្វីស
Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: