ច្បាប់​ភូមិបាល

ច្បាប់​ភូមិបាល ត្រូវ​បាន​សភា​អនុ័ត​នៅថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០០១ ដែលមាន​ន័យ​ខ្លឹម​សារ​ដូច​តទៅ៖

បទប្បញ្ញត្តិទូទៅ

  • មាត្រា ១

ច្បាប់នេះមានគោលដៅកំណត់អំពី របបកម្មសិទ្ធិលើអចលនវត្ថុទាំងឡាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងធានាការពារសិទ្ធិនៃកម្មសិទ្ធិ និងសិទ្ធិផ្សេងៗទៀត លើអចលនវត្ថុស្របតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា។

  • មាត្រា ២

ចាត់ទុកជាអចលនវត្ថុតាមន័យនៃច្បាប់នេះមានអចលនវត្ថុពីកំណើត អចលនវត្ថុពីភ័ព្វវាសនានិងអចលនវត្ថុតាម ការកំណត់របស់ច្បាប់។ ចលនវត្ថុពីកំណើតមានដីធម្មជាតិដូចជាដីព្រៃឈើដីដាំដុះ ដីទុកទំនេររឺមិនអាចដាំដុះ ដីលិច ទឹកដោយទឹកនៅនឹង រឺទឹកហូរ និងសំណង់រឺការរៀបចំទាំងឡាយ ដែលស្ថិតនៅជាប់មួយកន្លែងកើតឡើងដោយអំ ពើរបស់មនុស្ស ហើយមិនអាចរំកិលរឺផ្លាស់ប្ដូរកន្លែងបាន។ អចលនវត្ថុតាមកំណត់របស់ច្បាប់មាន សិទ្ធិភណ្ឌិកទាំង ឡាយលើអចលនវត្ថុនិងចលនវត្ថុទាំងឡាយដែលបានកំណត់ដោយច្បាប់ជាអចលនវត្ថុ។

  • មាត្រា ៣

ជនគ្រប់រូបត្រូវគោរពទ្រព្យសម្បត្តិរបស់រដ្ឋ និងកម្មសិទ្ធិអែកជនស្របច្បាប់លើអចលនវត្ថុ។ ការគ្រប់គ្រងផ្នែករដ្ឋ បាលសុរិយោដីលើអចលនវត្ថុដែលជាទ្រព្យសម្បត្តិរបស់រដ្ឋនិងការចេញប័ណ្ណកម្មសិទ្ធិ លើអចលនវត្ថុទូទៅ ព្រះរាជាណាចក្រកម្ពុជា ជាសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។ បទបញ្ជានិងនីតិវិធីនៃការគ្រ ប់គ្រងអចលនវត្ថុដែលជាទ្រព្យសម្បត្តិរបស់រដ្ឋនិងត្រូវកំណត់ដោយអនុក្រឹត្យ ។

ជំពូកទី ១ អំពីគោលការណ៍នៃកម្មសិទ្ធិ

  • មាត្រា ៤

សិទ្ធិនៃកម្មសិទ្ធិដែលចែងក្នុងមាត្រា៤៤ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣ អនុវត្តទៅលើអចលនវត្ថុទាំងអស់នៃព្រះរាជា ណាចក្រកម្ពុជា តាមលក្ខខណ្ឌដែលបានកំណត់ដោយច្បាប់នេះ។

  • មាត្រា ៥

គ្មានបុគ្គលណាមួយត្រូវបានគេដកហូត កម្មសិទ្ធិរបស់ខ្លួនបានទេ ប្រសិនបើការដកហូតនេះមិនមែនដើម្បីប្រយោជ ន៍សាធារណ។ ការដកហូតត្រូវធ្វើទៅតាមទម្រង់ និងនីតិវិធីបញ្ញត្តិដោយច្បាប់ និងបទបញ្ជាបន្ទាប់ពីបាន ផ្ដល់សំណ ងជាមុនដោយសមរម្យ និងយុត្តិធម៌។

  • មាត្រា ៦

មានតែភាគ:ត្រឹមត្រូវតាមច្បាប់ប៉ុណ្ណោះដែលអាចនាំអោយបានកម្មសិទ្ធិ។ រដ្ឋក៏អាចផ្ដល់កម្មសិទ្ធិនៃទ្រព្យជាអចលន វត្ថុដែលជារបស់រដ្ឋក្នុងព្រំដែនជាក់លាក់ដែលបានកំណត់ដោយច្បាប់នេះដល់រូបវន្តបុគ្គ លរឺនីតិបុគ្គល ដែលមាន សញ្ជាតិជាខ្មែរ។ រាល់ការផ្ទេររឺផ្លាស់ប្ដូរសិទ្ធិនៃកម្មសិទ្ធិត្រូវធ្វើឡើងតាមវិធាននៃនីតិរួមនៃការលក់ ការបន្តមរតក ការដូរ រឺប្រទានកម្ម រឺតាមសេចក្ដីសំរេចរបស់តុលាការ។

  • មាត្រា ៧

របបកម្មសិទ្ធិលើអចលនវត្ថុមុនឆ្នាំ១៩៧៩ មិនត្រូវបានទទួលស្គាល់។

  • មាត្រា ៨

មានតែរូបវន្តបុគ្គល រឺនីតិបុគ្គលដែលមានសញ្ជាតិជាខ្មែរទេទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិ លើដីនៃព្រះរាជាណាច ក្រកម្ពុជា។ អ្នកមានអុបនិស្ស័យ ជាកម្មសិទ្ធិករលើដីនៅកម្ពុជា គឺពលរដ្ឋខ្មែរទាំងអស់ សមូហភាព ដែនដីសាធារណ គ្រឹះ ស្ថានសាធារណសហគមន៍ រឺសមាគមកម្ពុជាសហគ្រាសសាធារណនិងក្រុមហ៊ុនស៊ីវីល រឺពាណិជ្ជកម្មកម្ពុជា និង គ្រប់អង្គការដែលបានទទួលស្គាល់ ដោយច្បាប់ថាជានីតបុគ្គល។ ជនបរទេសដែលបានក្លែងបន្លំប័ណ្ណសញ្ជាតិដើម្បី អោយក្លាយជាកម្មសិទ្ធិករលើដីនៅកម្ពុជា នឹងត្រូវផ្ដន្ទាទោសដូចមានចែងក្នុងមាត្រា២៥១នៃច្បាប់នេះ។ ទ្រព្យដែល បានមកក្នុងលក្ខខណ្ឌនេះត្រូវរឹបអូស យកទុកជាសម្បត្តិរដ្ឋ ដោយរដ្ឋមិនចេញសំណងអោយឡើយ។

  • មាត្រា ៩

ក្រុមហ៊ុនដែលបានចុះលើបញ្ជីនៅកម្ពុជា ហើយដែលមានភាគហ៊ុនចាប់ពី៥១ % ឡើងទៅកាន់កាប់ដោយរូបវន្តបុ គ្គលមានសញ្ជាតិខ្មែរ រឺនីតិបុគ្គលនៃច្បាប់កម្ពុជាអាចជាកម្មសិទ្ធិករនៃទ្រព្យជាដីបាន។ មានតែចំនួនភាគរយនៃប្រា ក់ហ៊ុនដែលមានចែងក្នុងលក្ខន្តិកៈ ក្រុមហ៊ុនប៉ុណ្ណោះទេដែលទទួលយកជាការបាន។ រាល់ការព្រមព្រៀងដែលចុះហ ត្ថលេខាជាលក្ខណអែកជន រវាងអ្នកចូលហ៊ុនទាំងឡាយដែលមានន័យផ្ទុយពីនេះត្រូវទុកជាមោឃ និងគ្មានអានុភាព។ ប្រសិនបើចំនួនភាគរយដែលបានចែងក្នុងលក្ខន្តិក បានប្រែប្រួលបណ្ដាលអោយក្រុមហ៊ុនលែងមាន សញ្ញាតិជាខ្មែរ ក្រុមហ៊ុនមានការតព្វកិច្ចធ្វើការផ្លាស់ប្ដូរលក្ខន្តិកអោយបានសមស្របតាមស្ថានភាពជាក់ស្ដែង ហើយត្រូវផ្ដល់ពត៌ មានទៅស្ថាប័នមានកាតព្វកិច្ចអំពីការ ប្រែប្រួលនេះដោយ អនុវត្តអោយបានត្រឹមត្រូវតាមច្បាប់ជាធរមាន ។

  • មាត្រា ១០

កម្មសិទ្ធិរបស់បុគ្គលតែម្នាក់ទោះជារូបវន្តបុគ្គលក្ដីរឺ នីតិបុគ្គលក្ដីគឺជាកម្មសិទ្ធិអែកត្តជន ។កម្មសិទ្ធិរបស់បុគ្គលមួយ ក្រុមដែលមានបុព្វសិទ្ធិរៀងៗខ្លួនតាមរយៈច្បាប់ដែលមានប្បញ្ញត្តិអំពីកម្មសិទ្ធិនេះគឺជាកម្មសិទ្ធិសមូហភាព។ កម្មសិ ទ្ធិរបស់បុគ្កលច្រើននាក់ដែលអនុវត្តសិទ្ធិរបស់ខ្លួនដោយ សាមគ្គីគ្នាទៅលើទ្រព្យទាំងមូល គឺកម្មសិទ្ធិអវិភាគ។ កម្ម សិទ្ធិរប ស់បុគ្គលច្រើននាក់ដែលអនុវត្តសិទ្ធិ អែកជនផ្ដាច់មុខលើភាគខ្លះនៃទ្រព្យហើយភាគដទៃទៀតហៅថាភាគ រួមត្រូវដាក់នៅក្រោមបទបញ្ញា នីត្យានុកូល រឺតាមការព្រមព្រៀងគឺសហ-កម្មសិទ្ធិ។ ប្រភេទនៃកម្មសិទ្ធិនីមួយៗ ត្រូ វបានកំណត់ដោយបទប្បញ្ញត្តិដោយឡែករបស់កម្មសិទ្ធិទាំងនោះ។

  • មាត្រា ១១

របបគតិយុត្តនៃកម្មសិទ្ធិអចលនវត្ថុប្រែប្រួលទៅតាម តម្រូវការរបស់សង្គមខ្មែរដូចជា ដីកសិកម្ម ព្រៃឈើ ផ្លូវទឹក ត្រពាំង បឹងបួ រឺធារទឹក ត្រើយសមុទ្រ រឺច្រាំងទន្លេ អចលនវត្ថុក្នុងទីក្រុង និងដីសំរាប់សាងសង់តំបន់អភិវឌ្ឍន៍អុស្សា ហកម្ម។ ច្បាប់ពិសេសត្រូវបំពេញបទប្បញ្ញត្តិទាំងឡាយនៃអត្ថបទច្បាប់នេះរឺ តាំងបដិបញ្ញត្តិដើម្បីរក្សានូវ ការចាំ បាច់ខាងសង្គមកិច្ចការរៀបចំដែនដី និងនគររូបនីយកម្ម។ បទបញ្ជាទាំងឡាយនឹងបញ្ជាក់លំអិតនូវរបបផ្សេងៗ នៃក ម្មសិទ្ធដោយគោរពតាមបទប្បញ្ញត្តិនៃច្បាប់។

ជំពួកទី២ អំពីកម្មសិទ្ធិសាធារណ

  • មាត្រា ១២

រដ្ឋជាកម្មសិទ្ធិករនៃទ្រព្យសម្បត្តិទាំងឡាយក្នុង ដែនដីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងក្នុងមាត្រា៥៨នៃរដ្ឋ ធម្មនុញ្ញឆ្នាំ១៩៩៣ និងច្បាប់និទាយាទភាពទាំងអស់ រឺទ្រព្យដែលម្ចាស់ប្រគលអោយរដ្ឋដោយស្ម័គ្រចិត្ត រឺទ្រព្យដែល មិនមែនជាកម្មវត្ថុនៃការយក ធ្វើជារបស់អែកជនតាមច្បាប់ រឺមិនមែនជាទ្រព្យដែលកំពុងកាន់កាប់ជារបស់អែក ជនស្របតាមច្បាប់បទបញ្ញត្តិនៃជំពូកទី៤ នៃច្បាប់នេះ។

  • មាត្រា ១៣

ក្រៅពីរដ្ឋសមូហភាពដែនដីសាធារណ:គ្រឹះស្ថានសាធារណ: និងនីតិបុគ្គលនៃនីតិសាធារណ:ដែលបានទទួល ស្គាល់ ដោយច្បាប់ ថាជានីតិបុគ្កលអាចជាកម្មសិទ្ធិករនៃទ្រព្យជាអចលនវត្ថុក្នុងលក្ខខណ្ឌ ដែលបានកំណត់ក្នុងជំពូកនេះ។

  • មាត្រា ១៤

ទ្រព្យមួយចំនួនរបស់រដ្ឋ រឺរបស់សមូហភាពដែនដីសធារណ ដែលត្រូវបានដាក់នៅក្រោមរបបគតិយុត្ត ពិសេសគឺជា ទ្រព្យសម្បត្តិសាធារណរបស់នីតិបុគ្គលសាធារណ។ ទ្រព្យមួយចំនួនទៀតត្រូវគ្រប់គ្រងដូចកម្មសិទ្ធិ អែកជននិងអា ចជាកម្មវត្ថុនៃកិច្ចការជំនួញ គឺជាទ្រព្យសម្បត្តិអែកជនរសប់នីតិបុគ្គលសាធារណ។

  • មាត្រា ១៥

រាប់ចូលក្នុងសម្បត្តិសាធារណ:របស់រដ្ឋនិងរបស់នីតិបុគ្គលសាធារណ៖

  • ទ្រព្យទាំងឡាយដែលបង្ហាញនូវការកើតឡើងពីធម្មជាតិដូចជា ព្រៃឈើ ផ្លូវទឹកដែល នាវា រឺក្បូនចេញចូលបានបណ្ដែតបាន បឹងធម្មជាតិ ច្រាំងទន្លេ ដែលនាវា រឺ​ក្បូន​ចេញ​ចូល​​បាន បណ្ដែតបាន និងត្រើយសមុទ្រ។
  • ទ្រព្យទាំងឡាយដែលជាកម្មវត្ថុនៃការរៀបចំពិសេសសម្រាប់ប្រយោជន៍ទូទៅដូចជាតីរឋាន កំពង់ផែ ផ្លូវដែកស្ថានីយរថភ្លើងនិងព្រលានយន្តហោះ។
  • ទ្រព្យទាំងឡាយដែលត្រូវបានដាកអោយប្រើប្រាស់ជាសាធារណ:តាមស្ថានភាពកំណើតរឺក្រោយពីបានរៀបចំដូចជា ផ្លូវថ្នល់ ផ្លូវលំ ផ្លូវរទេះ ផ្លូវដើរ សួន​ច្បារ​និង​ឧទ្យាន​សាធារណ:​និងដីចំណី។
  • ទ្រព្យទាំងឡាយដែលត្រូវបានដាក់អោយដំណើរការសំរាប់សេវាសាធារណដូចជាសាលារៀន រឺអគារសិក្សាសាធារណអគាររដ្ឋបាល មន្ទីពេទ្យសាធារណទាំងឡាយ
  • ទ្រព្យទាំងឡាយដែលបង្កើតជាដែនបំរុងធម្មជាតិការពារដោយច្បាប់
  • បេតិកភណ្ឌបុរាណវិទ្យា វប្បធម៌និងប្រវត្តិសាស្រ្ត
  • អចលនវត្ថុជាព្រះរាជទ្រព្យដែលមិនមែនជាទ្រព្យសម្បត្តិអែកជនរបស់ព្រះរាជវរង្សានុវង្ស។ អចលនវត្ថុជាព្រះរាជទ្រព្យត្រូវបាន ចាត់​ចែង​ដោយ​ព្រះមហាក្សត្រ​កំពុង​គ្រង​រាជ្យ​​។
  • មាត្រា ១៦

ទ្រព្យសម្បត្តិសាធារណ:របស់រដ្ឋមិនអាចលក់ដូរបានឡើយហើយ កម្មសិទ្ធិនៃទ្រព្យទាំងនោះមិនអាចកំណត់អាជ្ញាយុ កាលបានទេ។ ទ្រព្យសម្បត្តិសាធាណ:របស់រដ្ឋ មិនអាចឋិតនៅក្រោមការកាន់កាប់ដោយលទ្ធកម្មពិសេសនៃជំពូក ទី៤ នៃច្បាប់នេះបានទេ។ ប៉ុន្តែទ្រព្យសម្បត្តិសាធារណរបស់រដ្ឋអាចជាកម្មវត្ថុនៃការអនុញ្ញាតអោយកាន់កាប់ រឺប្រើ ប្រាស់ជាបណ្ដោះ អសន្នមិនទៀងហើយអាចដកហូតវិញបានបើមិនបានបំពេញកាតព្វកិច្ចបង់ពន្ធផ្សេងៗ លើកលែង តែបានអនុញ្ញាតតាមជំពូកទី៣ នៃច្បាប់នេះ។ ការអនុញ្ញាតទាំងនេះមិនអាចប្រែក្លាយទៅជាកម្មសិទ្ធិ រឺជាសិទ្ធិនៃភ ណ្ឌិកជាប្រយោជន៍ដល់អ្នកកាន់កាប់ទ្រព្យទាំងនោះបានឡើយ។ ទ្រព្យសម្បត្តិសាធារណរបស់រដ្ឋ នៅពេលបាត់បង់ ផលប្រយោជន៍សាធារណអាចត្រូវចាត់បញ្ចូលជាទ្រព្យ សម្បត្តិអែកជនរបស់រដ្ឋតាមរយច្បាប់អនុបយោគ។

  • មាត្រា ១៧

ទ្រព្យសម្បត្តិអែកជនរបស់រដ្ឋនិងនីតិបុគ្គលសាធារណ អាចជាកម្មវត្ថុនៃការលក់ការដូរ ការបែងចែករឺការផ្ទេរសិទ្ធិ តាមការកំណត់ដោយច្បាប់។ ទ្រព្យទាំងនោះអាចផ្ដល់អោយតាមរយភតិសន្យា និងជាកម្មវត្ថុនៃកិច្ចសន្យាដែលបាន ធ្វើឡើងត្រឹមត្រូវតាមច្បាប់។ លក្ខខណ្ឌទាំងឡាយនិងនីតិវិធីនៃការលក់និងគ្រប់គ្រងទ្រព្យសម្បត្តិអែកជនរបស់រដ្ឋ និង របស់នីតិបុគ្គលសាធារណ នឹងកំណត់ដោយអនុក្រឹត្យ។ គ្មានការលក់ណាមួយអាចត្រូវបានសម្រេចដោយគ្មាន អនុក្រឹត្យនេះឡើយ។ ដីជាទ្រព្យសម្បត្តិអែកជនរបស់រដ្ឋអាចជាកម្មវត្ថុនៃសម្បទាន ក្នុងលក្ខខណ្ឌដែលមានចែងក្នុង ជំពូកទី៥នៃច្បាប់នេះ។ គ្មានការចាប់យកដីតាមទំនើងចិត្តណាមួយ អាចកើតឡើងទៅលើទ្រព្យសម្បត្តិអែកជនរប ស់រដ្ឋ រឺរបស់នីតិបុគ្គលសាធារណបានឡើយ ចាប់ពីច្បាប់នេះចូលជាធរមាន ទោះបីស្របនឹងជំពូកទី៤ នៃច្បាប់នេះ ក៏ដោយ។ ប៉ុន្តែដីទំនេរនៃទ្រព្យសម្បត្តិអែកជនរបស់រដ្ឋ អាចត្រូវបានបែងចែកទៅអោយបុគ្គលដែលត្រូវការដីក្នុង គោលដៅសង្គមកិច្ចតាមលក្ខខណ្ឌដែលបានកំណត់ដោយអនុក្រឹត្យ។

  • មាត្រា ១៨

ត្រូវទុកជាមោឃ:និងគ្មានអនុភាព ហើយមិនអាចត្រូវបានធ្វើនិយ័តកម្ម ទោះតាមរូបភាពណាក៏ដោយនូវ៖

  • រាល់ការចូលកាន់កាប់ទ្រព្យសម្បត្តិសាធារណ:របស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណ និងរាល់ការបំប្លែងការកាន់កាប់ទ្រព្យសម្បត្តិអែកជនរបស់រដ្ឋទៅជាសិទ្ធិកម្មសិទ្ធិ ទោះ​បី​ការកាន់កាប់និងការបំប្លែង នេះកើត​មាននៅពេលណាក៏ដោយ ដែលមិនស្របតាម លិខិត បទដ្ឋាន គតិយុត្ត និងវិធីដែលបានកំណត់ កន្លងមក
  • រាល់ការបំប្លែងទៅជាសិទ្ធិកម្មសិទ្ធិនៃដីសម្បទាន ទោះជាការបំប្លែងនោះកើតឡើងមុនពេលច្បាប់នេះចូលជាធរមានក៏ដោយលើក លែង​តែ​សម្បទាន​ដែល​ឆ្លើយ​តប​ទៅ​នឹង​ប្រយោជន៍​សង្គម
  • រាល់សម្បទានមិនស្របនិងបញ្ញត្តិទាំងទាំងឡាយនៃជំពូកទី៥
  • រាល់ការចូលកាន់កាប់ទ្រព្យសម្បត្តិអែកជនរបស់រដ្ឋទោះ ជាតាមរូបភាពណាក៏ដោយដែលបានកើតឡើងក្រោយច្បាប់នេះចូលជាធរមាន ។
  • មាត្រា ១៩

បុគ្គលទាំងឡាយដែលមានប័ណ្ណ រឺមានថ្សានភាពជាក់ស្ដែងឋិត នៅក្រោមអិទ្ធិពលនៃមាត្រា១៨ នៃច្បាប់នេះមិន អាចទាមទារសំណងទូទាត់ រឺសាហ៊ុយសំរាប់ការថែទាំរឺ ការរៀបចំដែលបានធ្វើនៅលើអចលនវត្ថុដែលបានកាន់ កាប់ដោយខុសច្បាប់បានឡើយ។ លទ្ធកម្មណាមួយដោយខុសច្បាប់ និងដោយចេតនា រឺ ដោយបោកប្រាស់លើទ្រព្យសម្បត្តិសាធារណ:របស់រដ្ឋ របស់នីតិបុគ្គល សាធារណ:ត្រូវផ្ដន្ទាទោសដូចមានចែងក្នុងមាត្រា២៥៩ នៃច្បាប់នេះ។​ ចំពោះការកាន់កាប់ទ្រព្យសម្បត្តិសាធារណ: ដែល​បណ្ដាល​អោយ​ខូច​ខាត​រឺ​ធ្វើ​អោយ​យឺតយ៉ាវដល់ការងារដែលជា ប្រយោជន៍ទូទៅពិសេស ចំពោះការកាន់កាប់ដីចំណីផ្លូវកំរិតទោសនឹងត្រូវកំណត់ជាទ្វេ។ ក្នុងគ្រប់ករណីបើជនល្មើ សមិនបញ្ឈប់ការកាន់កាប់របស់ខ្លួនក្នុងរយពេលដែលបានកំណត់ដោយ អាជ្ញាធរមានសមត្ថកិច្ចទេអាជ្ញាធរអាចដំ ណើរការបណ្ដេញជនល្មើសចេញ ។

ជំពួកទឺ៣ អំពីកម្មសិទ្ធិរបស់សមូហភាព

ផ្នែកទី១ អំពីអចលនវត្ថុរបស់រត្ត

  • មាត្រា ២០

អចលនវត្ថុជាដីនិងជាសំណង់ដែលមាននៅក្នុង និងក្រៅបរិវេណវត្តអារាមនៃព្រះពុទ្ធសាសនាជាបេតិកភ័ណ្ឌប្រើប្រា ស់ក្រោមការថែទាំរបស់គណកម្មការវត្ត។

  • មាត្រា ២១

អចលនវត្ថុរបស់វត្តមិនអាចលក់ដូររឺធ្វើអំណោយហើយគ្មានកំណត់អាជ្ញាយុកាលឡើយ ។ អចលនវត្ថុរបស់ វត្តអា ចជួលរឺប្រវាស់ បានតែផលទុនដែលបានមកពីការជួល រឺប្រវាស់នេះត្រូវ ទុកសំរាប់តែកិច្ចការក្នុងសាសនាប៉ុណ្ណោះ។ កិច្ចការពារទ្រព្យទាំងនេះត្រូវធានាដោយតំណាងកម្មការវត្ត។ នីតិវិធីនៃការជ្រើសរើសគណកម្មការ និងតំណាងដើ ម្បីការពារផលប្រយោជន៏វត្តត្រូវកំណត់ដោយប្រកាសរបស់ក្រសួងធម្មការនិងសាសនា។

  • មាត្រា ២២

ទីកន្លែងសក្ការបូជានិងទ្រព្យសម្បត្តិនៃជំនឿសាសនាដទៃទៀតមិនស្ថិតក្រោមរបបដែលមានបញ្ញត្តិ ក្នុងមាត្រា២០ និងមាត្រា២១ នៃច្បាប់នេះឡើយ។ ទ្រព្យទាំងនោះត្រូវគ្រង់គ្រងដោយសមាគមនៃសាសនិកដែលបង្កើតឡើងទៅ តាមបញ្ញត្តិនៃច្បាប់ ។

ផ្នែកទី២ អំពីអចលនវត្ថុរបស់សហគមន៍ជនជាតិដើមភាគតិច

  • មាត្រា ២៣

សហគមន៍ជនជាតិដើមភាគតិច គឺជាក្រុមមនុស្សដែលរស់ នៅលើដែនដីព្រះរាជាណាចក្រកម្ពុជាដែលសមាជិកទាំង អស់បង្ហាញ នូវការអែកភាពនៃជាតិពន្ធុសង្គមវប្បធម៌ និងសេដ្ឋកិច្ចប្រតិបត្តិរបៀបរស់នៅតាមប្រពៃណី និង ដាំដុះ លើដីដែលខ្លួនកាន់កាប់ទៅតាម ក្បួនខ្នាតទំនៀម ទំលាប់នៃការប្រើប្រាស់ជាសមូហភាព។ ក្នុងពេលរង់ចាំការកំណ ត់ខាងផ្លូវច្បាប់នូវលក្ខន្តិក:របស់សហគមន៍ ក្រុមដែលមានជាក់ស្ដែងមកទល់បច្ចុប្បន្ន នេះនឹងបន្តគ្រង់គ្រងសហគម ន៍ និងអចលនវត្ថុរបស់ខ្លួនតាមប្រពៃណីហើយត្រូវអនុវត្តតាមបញ្ញត្តិនៃច្បាប់នេះ។

  • មាត្រា ២៤

ចាត់ទុកជាសមាជិក នៃសហគមន៍ជនជាតិដើមភាគតិចដែលអាចទទួលគុណប្រយោជន៍បីការធានាសិទ្ធិ និងការការ ពារដែលរៀបចំឡើងដោយច្បាប់នេះរាល់បុគ្គលដែលឆ្លើយតបទៅ នឹងលក្ខន:វិនិច្ឆ័យនៃជាតិពន្ធុ អំពីវប្បធម៌ និង សង្គមរបស់សហមន៍ដែលទទួលស្គាល់ដោយមតិភាគច្រើន នៃសមាជិកដទៃទៀតនិងដោយព្រមទទួលនូវសាមគ្គីភា ពនិងភាពចំណុះដែលនាំអោយមានការចូលក្នុងសហគមន៍។

  • មាត្រា ២៥

ដីសហគមន៍ជនជាតិដើមភាគតិច គឺជាដីទាំងអស់ដែលសហគមន៍បានរៀបចំនិវេសនដ្ឋាននិងប្រកបរបរ កសិកម្មប្រ ពៃណី។ ដីសហគមន៍ជនជាតិដើមភាគតិចមិនមែនមានតែដីដែលបានដាំដុះជាក់ស្ដែងនោះទេ ប៉ុន្តែមានដីបំរុងចាំបាច់ ក្នុងការដូរវេនដំណាំ ថែមទៀតដែលតំរូវទៅតាមរបៀបទាញយកផលដែលធ្លាប់ធ្វើក្លនងមក ហើយត្រូវបានទទួល ស្គាល់ដោយអាជ្ញាធររដ្ឋបាល។ ការវាស់វែងនិងការកំណត់ព្រំប្រទល់ នៃអចលនវត្ថុរបស់សហគមន៍ទាំងនោះត្រូវកំ ណត់ទៅតាមស្ថានភាពជាក់ស្ដែងដូចដែលបាន អះអាងដោយសហគមន៍ ដោយមានការព្រមព្រៀងពីអ្នកជិតខាងនិង ដែលបានកំណត់តាមនីតិវិធីក្នុងមាតិកាទី៦ នៃច្បាប់នេះនិងអនុក្រឹត្យពាក់ព័ន្ធ។

  • មាត្រា ២៦

កម្មសិទ្ធិនៃអចលនវត្ថុដែល បានចែងក្នុងមាត្រា២៥ ត្រូវបានផ្ដល់ដោយរដ្ឋជូនសហគមន៍ជនជាតិដើមភាគតិចជាកម្ម សិទ្ធិសមូហភាព។ កម្មសិទ្ធិសមូហភាពរួមមានរាល់សិទ្ធិ និងការការពារកម្មសិទ្ធិដូចកម្មសិទ្ធិអែកជនដែរ។ ប៉ុន្តែសហ គមន៍នោះគ្មានសិទ្ធិចាត់ចែងនូវចំណែកណាមួយនៃកម្មសិទ្ធិសមូហភាពដែលជាទ្រព្យសម្បត្តិសាធារណរបស់រដ្ឋអោ យទៅបុគ្គល រឺក្រុមណាមួយបានឡើយ។ ការអនុវត្តនូវសិទ្ធិជាកម្មសិទ្ធិជាកម្មសិទ្ធិទាក់ទងនឹងអចលនវត្ថុរបស់សហ គមន៍និងលក្ខខណ្ឌជាក់លាក់ នៃការប្រើប្រាស់ដីត្រូវស្ថិតនៅក្រោមការទទួលខុសត្រូវរបស់អាជ្ញាធរប្រពៃណីនិងត្រូ វដាក់អោយនៅក្រោមច្បាប់នៃការអនុវត្តទូទៅទាក់ ទង់នឹងអចលនវត្ថុដូចជាច្បាប់ការពារបរិស្ថានជាដើម។ បញ្ញត្តិ នៃមាត្រានេះមិនមែនជាអុបសគ្គដល់សកម្មភាពការងារ របស់រដ្ឋដែលជាតម្រូវការនៃផលប្រយោជន៍ជាតិតម្រូវកា រជាបន្ទាន់របស់ជាតិឡើយ ។

  • មាត្រា ២៧

ដើម្បីសម្រួលការវិវត្តន៍វប្បធម៌ សេដ្ឋកិច្ច និងសង្គមនៃសមាជិកសហគមន៍ជន ជាតិដើមភាគតិចនិងដើម្បីអនុញ្ញាត អោយពួកគេបានចេញដោយសេរីពីសហគមន៍រឺរួចផុតពីការបង្ខិតបង្ខំសិទ្ធិនៃកម្មសិទ្ធិអែកត្តជនអាចនឹងត្រូវផ្ទេរជាពិ សេសអោយពួកគេបានលើចំណែក សមស្របមួយនៃដីដែលប្រើដោយសហគមន៍ ប៉ុន្តែចំណែកនៃដីដែលជាកម្ម វត្ថុនៃការយកធ្វើជាកម្មសិទ្ធិអែកជននោះមិនអាចជាដីដែលចូលក្នុងនិយមន័យទូទៅនៃទ្រព្យសម្បត្តិសាធារណរប ស់រដ្ឋទេ។

  • មាត្រា ២៨

គ្មានអាជ្ញាធរណាមួយក្រៅពីសហគមន៍ អាចទទួលបានសិទ្ធិលើអចលនវត្ថុរបស់ជនជាតិដើមភាគតិចបានឡើយ។

មាតិកាទី ២ អំពីលទ្ធកម្មនៃកម្មសិទ្ធិ

ជំពូកទី ៤ អំពីការបង្កើតឡើងវិញនូវកម្មសិទ្ធិលើអចលនវត្ថុតាមលទ្ធកម្មពិសេសនៃភោគ:

  • មាត្រា ២៩

ក្នុងក្របខ័ណ្ឌនៃការបង្កើតឡើងវិញនូវកម្មសិទ្ធិ លើអចលនវត្ថុនៅកម្ពុជាក្រោយសម័យមាន វិបត្តិពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ ១៩៧៩ ដោយមិនចំណុះទៅនឹងវិធានទូទៅនៃអាជ្ញាយុកាល ស្ដីពីកម្មសិទ្ធិលើអចលនវត្ថុភោគនៃអចលនវត្ថុដែ លត្រូវបានទទួល ស្គាល់ចាប់ ពីឆ្នាំ ១៩៨៩ អាចបង្កើតជាពិសេសនូវសិទ្ធិភណ្ឌិកលើ អចលនវត្ថុនិងនាំទៅដល់លទ្ធក ម្មនៃកម្មសិទ្ធិដោយកាន់កាប់ទ្រព្យក្នុងលក្ខខណ្ឌ ដែលបានកំណត់ដោយច្បាប់នេះ។ ការចូលកាន់កាប់ភោគត្រូវបញ្ច ប់នៅពេលដែលច្បាប់នេះចូលជាធរមាន។

  • មាត្រា ៣០

បុគ្គលទាំងឡាយដែលបាននអាស្រ័យផលនៃភោគ:ដោយសន្តិវិធី និងមិនមានការជំទាស់ចាប់ពី៥(ប្រាំ)ឆ្នាំយ៉ាងតិចគិ តមកដល់កាលបរិច្ឆេទនៃ ការប្រកាសអោយប្រើច្បាប់នេះលើអចលនវត្ថុដែលមានលក្ខនត្រឹមត្រូវតាមច្បាប់ក្នុង ការកាន់កាប់ជាអែកជនមានសិទ្ធិស្នើសុំប័ណ្ណ កម្មសិទ្ធិស្ថាពរ។ ក្នុងករណីមានការជំទាស់ដល់ការផ្ដល់ប័ណ្ណកម្មសិទ្ធិ ស្ថាពរនេះអ្នកតវ៉ាត្រូវយកភស្តុតាងមកបញ្ជាក់ថាខ្លួនអែងផ្ទាល់បានបំពេញ លក្ខខណ្ឌនៃភោគដោយសន្តិវិធី និងមិន មានការជំទាស់ចាប់ពី៥ (ប្រាំ) ឆ្នាំនៅលើអចលនវត្ថុដែលមានទំនាស់ រឺយកភស្តុតាងដែល ថាខ្លួនបានទិញអចលនវត្ថុនោះពីភោគីដើមរឺ ពីសិទ្ធិវន្ត ស្របច្បាប់ រឺ អ្នកទទួលផ្ទេរកម្មសិទ្ធិរឺពីសន្តតិជនរបស់ខ្លួន ។

  • មាត្រា ៣១

បុគ្គលដែលបានអាស្រ័យផលនៃភោគ:កន្លងមក គិតមកដល់កាលបរិច្ឆេទ ដែលច្បាប់នេះចូលជាធរមានប្រសិន បើបានបំពេញគ្រប់គ្រាន់ នូវលក្ខខណ្ឌទាំងឡាយ ក្នុងការក្លាយទៅជាកម្មសិទ្ធិករអាច ត្រូវបានអនុញ្ញាតដោយអាជ្ញា ធរមានសមត្ថកិច្ចអោយបន្ថែមរយពេលកាន់កាប់ភោគរបស់ខ្លួនរហូតគ្រប់រយ:ពេលស្របច្បាប់៥(ប្រាំ)ឆ្នាំនិងបាន ប័ណ្ណកម្មសិទ្ធិស្ថាពរ។ ការអនុញ្ញាតអោយបន្តរយពេលមិនអាចត្រូវបានបដិសេធ ដោយអាជ្ញាធរមានសមត្ថកិច្ចឡើ យប្រសិនបើភោគ:បានមក ដោយសន្តិ វិធីនិងមិនមានជំទាស់។ អាជ្ញាធរមានសមត្ថកិច្ចដែលបដិសេធដោយរំលោភ នូវការអនុញ្ញាតអោយបន្តរយពេលត្រូវទទួលខុសត្រូវផ្ទាល់ខ្លួនចំពោះមុខច្បាប់។ ការទទួលស្គាល់ដោយភាពលោភ ដោយអាជ្ញាធរមានសមត្ថកិច្ចនូវភោគដែលមិនបំពេញ លក្ខខណ្ឌនៃច្បាប់ត្រូវចាត់ទុកជាមោឃ និងគ្មានអនុភាព។ អាជ្ញាធរដែលបានទទួលស្គាល់ដោយរំលោភនេះត្រូវទទួលខុសត្រូវដោយផ្ទាល់ខ្លួនចំពោះមុខច្បាប់។

  • មាត្រា ៣២

អចលនវត្ថុទាំងឡាយដែលមិនអាចក្លាយទៅជាកម្មសិទ្ធិនៃអ្នកកាន់ កាប់ស្របតាមច្បាប់នេះក្នុងករណីភោគី បំពេ ញមិនបាននូវលក្ខខណ្ឌនៃច្បាប់ដោយហេតុមកពីលក្ខណសម្បត្តិរបស់ខ្លួនជាភោគីកេងបន្លំ រឺដោយអិរិយាបថរបស់ ខ្លួនជាភោគីដែលលួចលាក់នឹងច្បាប់ រឺដែលមិនចេញមុខ រឺជាភោគីដោយប្រើហឹង្សា។ អចលនវត្ថុនោះត្រូវទុកជា សម្បត្តិរដ្ឋហើយមិនអាចអោយជនណាចូលកាន់កាប់ជាភោគីថ្មី សំរាប់លទ្ធកម្មនៃកម្មសិទ្ធិក្នុងលក្ខខណ្ឌជំពូកនេះបា នឡើយ ។

  • មាត្រា ៣៣

ក្នុងករណីមានការដកហូតអចលនវត្ថុ របស់នីតិបុគ្គលសាធារណ រឺរបស់បុគ្គលអែកជនដោយគ្មានប័ណ្ណប្រសិនបើ គ្មានបណ្ដឹងតាមទារ ពីភោគីស្របច្បាប់នៃអចលនវត្ថុដែលបានដកហូត។ បណ្ដឹងទាមទារនេះមានរយពេល៣ (បី) ឆ្នាំបាច់ពីថ្ងៃដែលរដ្ឋប្រកាសដកហូត ។

  • មាត្រា ៣៤

អ្នកកាន់កាប់ថ្មីលើអចលនវត្ថុ របស់នីតិបុគ្គលសាធារណរឺរបស់បុគ្គលអែកជនដោយគ្មានប័ណ្ណក្រោយច្បាប់នេះចូ លជាធរមាន ត្រូវចាត់ទុកជាអ្នកកាន់កាប់ដោយខុសច្បាប់ ហើយត្រូវទទួលទោសដូចមានចែងក្នុងមាត្រា២៥៩ នៃ ច្បាប់នេះ។

  • មាត្រា ៣៥

មានតែអាជ្ញាធរមានសមត្ថកិច្ចក្នុងនាមរដ្ឋ និងនីតិបុគ្គលសាធារណប៉ុណ្ណោះដែល អាចអោយអ្នកកាន់កាប់អចលន វត្ថុគ្មានប័ណ្ណ រឺមិនគ្រប់គ្រាន់ចាកចេញពីទីតាំងអចលនវត្ថុនោះ។ សាមញ្ញជនរឺអាជ្ញាធរដែលមិនតាំងនាមរដ្ឋរឺ នីតិបុ គ្គលសាធារណគ្មានសមត្ថកិច្ចដេញអ្នកកាន់កាប់ដោយសន្តិភាពមានប័ណ្ណត្រឹម ត្រូវដោយប្រើកម្លាំងបានឡើយ។ កា រដេញអាចធ្វើបានតែតាមការបង្គាប់របស់តុលាការ យោងតាមបណ្ដឹងរបស់បុគ្គល ដែលបានប្ដឹង ទាមទារទ្រព្យ។តុ លាការត្រូវពិនិត្យបញ្ជាក់រូបភាព ប្រភពកាលបរិច្ឆេទ និងលក្ខខណ្ឌទាំងឡាយនៃប័ណ្ណដែលបានបង្ហាញ។ តុលាការ មិនអាចប្រកែកក្នុងការបង្គាប់អោយចាកចេញដើម្បីជាប្រយោជន៍ដល់បុគ្គលដែលបង្ហាញប័ណ្ណត្រឹមត្រូវ និងពេញ លេញរបស់សុរិយោដីបានឡើយ ។

  • មាត្រា ៣៦

បើវិធានការបណ្ដេញចេញ បង្គាប់ដោយតុលាការអាចបណ្ដាលអោយមានភាពវឹកវរ រឺមានផលវិបាកធ្ងន់ធ្ងរដល់ស ង្គម អាជ្ញាធរមានសមត្ថកិច្ចអាចសុំព្យួរការអនុវត្តន៍ជាបណ្ដោះអាសន្នបាន។

  • មាត្រា ៣៧

លទ្ធកម្មនៃកម្មសិទ្ធិលើអចលនវត្ថុភោគអាចស្រេចបាន ចំពោះតែគុណប្រយោជន៍ដល់បុគ្គលដែលបានកាន់កាប់អ ចលនវត្ថុស្របតាមលក្ខខណ្ឌនៃច្បាប់នេះ។ លទ្ធកម្មនេះមិនអាចជាគុណប្រយោជន៍ដល់ភោគីកេងបន្លំឡើយ ។

  • មាត្រា ៣៨

ដើម្បីក្លាយទៅជាកម្មសិទ្ធិអចលនវត្ថុបាន លុះត្រាភោគនោះត្រូវបានកាន់កាប់ដោយពិតប្រាដកគ្មានហិង្សា ដឹងលឺជា សាធារណគ្មានអាក់ខាននិងដោយសុចរិត។ ភោគីត្រូវកាន់កាប់អចលនវត្ថុដោយពិតប្រាកដគឺថា ភោគីទោះកាន់កា ប់ដោយខ្លួនអែងក្ដី អោយអ្នកដទៃធ្វើអោយក្ដី ត្រូវកាន់កាប់អោយឃើញ ថាការនោះប្រាកដជាធ្វើដើម្បីខ្លួនក្នុងគោ លដៅខ្លួនជាភោគីយ៉ាងផ្ដាច់មុខ កុំអោយឃើញថាការដែលធ្វើនោះគឺធ្វើដោយសារសិទ្ធិណាមួយផ្សេងទៅវិញ។ ប្រ សិនបើភោគីពិតប្រាកដមិនចេញមុខ នៅពីក្រោយភោគីមិនពិតប្រាកដភោគីនោះមិនអាចទាមទារប័ណ្ណភោគដើម្បី ធ្វើលទ្ធកម្មទៅជាកម្មសិទ្ធិបានឡើយ។ ភោគនោះត្រូវចាត់ទុកជាមោឃ ។ ភោគីត្រូវកាន់កាប់អចលនវត្ថុដោយគ្មាន ហិង្សាគឺថា ភោគដែលបានមកដោយហិង្សាមិនទុកជាភោគត្រឹមត្រូវតាមច្បាប់ឡើយ។ ក៏ប៉ុន្តែបើកាលណាគេប្រើ ហិង្សាក្នុងពេលមានតតិយជនអិតសិទ្ធិសោះមកដណ្ដើមនោះ ហិង្សាគ្មានអិទ្ធិពលអ្វីទៅលើភោគដែលគេបានដោយ សន្តិភាពតាំងពីដើមមកទេ ។ ភោគីត្រូវកាន់កាប់អចលនវត្ថុដោយដឹងលឺ ជាសាធារណ គឺថាភោគីត្រូវកាន់កាប់ដោ យអិតលាក់បិទបាំងអ្នកទាំងពួងដែលចង់តវ៉ា អំពីសិទ្ធិរបស់ខ្លួនលើវត្ថុនោះនឹងបានដឹងលឺឃើញមិនខាន។ ភោគីត្រូវ កាន់កាប់អចលនវត្ថុដោយគ្មានអាក់ខាន គឺថាភោគីត្រូវធ្វើនូវកិច្ចការផងទាំងពួងតាមធម្មតាជាប្រក្រតី ក្នុងរយពេល ចាំបាច់នៃការទាមទារលទ្ធកម្ម កម្មសិទ្ធិ។ ការអាក់ខានក្នុងរយ:ពេលខ្លីរឺបោះបង់ទុកអោយនៅទំនេរដើម្បីអោយមា នជីជាតិឡើងវិញមិនមែនជា អុបសគ្គដល់លទ្ធកម្ម កម្មសិទ្ធិនោះទេ ។ ភោគីត្រូវកាន់កាប់អចលនវត្ថុដោយសុចរិត គឺថា ភោគីមិនដឹងពីសិទ្ធិជាយថាហេតុរបស់តតិយជនលើវត្ថុដែលកំពុងកាន់កាប់នោះសោះ។

  • មាត្រា ៣៩

ក្នុងការរង់ចាំដើម្បីអោយបានទៅជាកម្មសិទ្ធិពេញលេញ ភោគដែលស្របតាមបញ្ញត្តិនៃច្បាប់នេះបង្កើតបានជាសិទ្ធិ ភណ្ឌិកលើអចលនវត្ថុ។ ភោគៈនេះអាចជាកម្មវត្ថុនៃការផ្លាស់ប្ដូរផ្ទេរសិទ្ធិ រឺជាកម្មវត្ថុនៃកិច្ចការជំនួញ។

  • មាត្រា ៤០

ក្នុងការរង់ចាំការរៀបចំឡើងវិញនូវប្លង់សុរិយោដី និង សៀវភៅគោលបញ្ជីដី អាជ្ញាធរមានសមត្ថកិច្ចត្រូវបន្តចេញ ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុចំពោះភោគដែលមានកន្លងមក មុនច្បាប់នេះចូលជាធរមាន។ ប័ណ្ណសំគាល់ សិទ្ធិនេះអាចនឹងបង្កើតបានប័ណ្ណស្ថាពរនៃកម្មសិទ្ធិដែលមានលក្ខណមិនអាចតវ៉ាបានលុះត្រាតែគ្មានការជំទាស់នៅ ពេលបង្កើតសៀវភៅគោលបញ្ជីដី។ ក្នុងករណីមានការជំទាស់ទាមទារការកំណត់ថានរណា ជាភោគីស្របច្បាប់នៃ អចលនវត្ថុនោះត្រូវផ្អែកលើការស៊ើបអង្កេតបន្ថែម នូវរាល់ភស្តុតាងដែលពាក់ព័ន្ធទាំងអស់។ ប័ណ្ណសំគាល់សិទ្ធិកា ន់កាប់អលចនវត្ថុ គឺជាភស្តុតាងមួយប៉ុន្តែមិនអាចកំណត់តែអែកអែងបានទេ។

  • មាត្រា ៤១

ត្រូវហាមឃាត់ការចេញប័ណ្ណសំគាល់សិទ្ធិកាន់អចលនវត្ថុ ដែលមិនអាចយកធ្វើជារបស់អែកជនបានរឺដែលមិនបាន កាន់កាប់តាម ខណ្ឌស្របច្បាប់។

  • មាត្រា ៤២

បុគ្គលទាំងឡាយដែលមិនបានចុះបញ្ជីភោគ:ស្របច្បា់របស់ខ្លួន ដោយហេតុមិនបានដឹងរឺដោយធ្វេសប្រហែសអ្នក នោះនៅតែមានសិទ្ធិ ត្រូវបានការពារតាមអំណាចនៃមាត្រា២៩ មាត្រា៣០ និងមាត្រា៣១ នៃច្បាប់នេះ។

  • មាត្រា ៤៣

ទ្រព្យសម្បត្តិសាធារណ:របស់រដ្ឋមិនអាចជាលទ្ធកម្មកម្មសិទ្ធិបានឡើយ ទោះក្នុងករណីណាក៏ដោយ។ស្ថានភាពនៃអ្ន កកាន់កាប់ទ្រប្យសម្បត្តិសាធារណ:របស់រដ្ឋនៅតែមិនទៀងទាត់និងខុសច្បាប់ដដែល ប្រសិនជាស្ថានភាពនោះមិន កើតចេញពីការអនុញ្ញាតតាមបែបផែនដែលបានកំណត់ដោយច្បាប់ទេនោះ។ បុគ្គលកាន់កាប់ខុសច្បាប់គ្មានសិទ្ធិ ទាមទារសំណងសំរាប់ចំណាយលើការងារនិងការកែលំអដែលខ្លួនបានធ្វើនៅលើអចលនវត្ថុនោះឡើយ។

  • មាត្រា ៤៤

ប័ណ្ណរឺអែកសារសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ជាទ្រព្យសម្បត្តិសាធារណរបស់រដ្ឋ រឺរបស់នីតិបុគ្គលសាធារណដែ លចេញដោយអាជ្ញាធរ មានសមត្ថកិច្ចអោយដល់បុគ្គលអែកជន ត្រូវទុកជាមោឃនិងគ្មានតម្លៃគតិយុត្ត។ ភ្នាក់ងារ ដែលចេញប័ណ្ណ អែកសារសំគាល់សិទ្ធិកាន់កាប់នេះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ទាំងខាងស៊ីវិលនិងព្រហ្មទ ណ្ឌ។ អាជ្ញាធរដែលព្រងើយកន្តើយចំពោះការរំលោភខុសច្បាប់តាមរបៀបនេះ ដែលខ្លួនបានដឹងចាត់ទុកជាអ្នករួម គំនិតហើយត្រូវទទួលទោសដូចគ្នានឹងចារីដែរ។

  • មាត្រា ៤៥

ក្នុងករណីដែលអាជ្ញាធរមានសមត្ថកិច្ចមិនព្រមចេញប័ណ្ណសគាល់សិទ្ធិកាន់កាប់អចលនវត្ថុដល់អ្នកកាន់កាប់ អចល នវត្ថុនោះ អាចធ្វើពាក្យប្ដឹងទៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។

  • មាត្រា ៤៦

ការចេញប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុដោយអាជ្ញាធរមានសមត្ថកិច្ច អោយបុគ្គលក្រៅពីភោគីពិតប្រាកដ ដែលបានកាន់កាប់អចលនវត្ថុ គឺជាបទល្មើសដែលត្រូវទទួលទោសតាមបញ្ញត្តិនៃមាត្រា២៦១ នៃច្បាប់នេះ។

  • មាត្រា ៤៧

វិវាទរវាងភោគីចំពោះអចលនវត្ថុមួយ នឹងត្រូវដាក់អោយធ្វើការស៊ើបអង្កេតនិងដោះស្រាយតាមនីតិវិធីដែលបានកំ ណត់។ លទ្ធផលនៃការស៊ើបអង្កេត ត្រូវដាក់ជូនគណកម្មការសុរិយោដីដែលបង្កើតឡើង នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ គណកម្មការនេះត្រូវធ្វើសេចក្ដីសំរេចលើបដិវាទកម្មនោះ។ ក្នុងករណីមិនសុខចិត្តគូរវិ វាទអាចប្ដឹងទៅតុលាការបាន។ ការរៀបចំនិង ការប្រព្រឹត្តទៅនៃគណកម្មការនេះត្រូវកំណត់ដោយអនុក្រឹត្យ។

មាតិកាទី ២ អំពីលទ្ធកម្មនៃកម្មសិទ្ធិ

ជំពូកទឺ៥ អំពីសម្បទានដី

  • មាត្រា ៤៨

សម្បទានដីជាសិទ្ធិស្របច្បាប់ដែលបានចែងក្នុងអែកសារគតិយុត្ត ចេញដោយអាជ្ញាធរមានសមត្ថកិច្ចតាម អំណាច ឆន្ទានុសិទ្ធិ អោយរូបវន្តបុគ្គល រឺក្រុមមនុស្សដើម្បីកាន់កាប់ដី និងប្រើប្រាស់សិទ្ធិលើដីនោះតាមការកំណត់នៃច្បាប់ នេះ។

  • មាត្រា ៤៩

សម្បទានដីត្រូវឆ្លើយតបទៅនឹងប្រយោជន៍សង្គម រឺទៅនឹងប្រយោជន៍សេដ្ឋកិច្ច។ សម្បទានដីឆ្លើយតបទៅនឹងប្រ យោជន៍សង្គម អនុញ្ញាតអោយអ្នកទទួលប្រយោជន៍ រៀបចំដើម្បីសង់លំនៅឋានរឺនិងដាំដំណាំនៅលើដីដែលជាកម្ម សិទ្ធិរបស់រដ្ឋដើម្បីធានាការចិញ្ចឹមជីវិត។ សម្បទានដីត្រូវឆ្លើយតបទៅនឹងប្រយោជន៍សេដ្ឋកិច្ច អនុញ្ញាតអោយអ្នក ទទួលប្រយោជន៍កាប់ឆ្ការ ទាញយកផលធ្វើអាជីវកម្មក អុសស្សាហកម្មលើដីនៃព្រះរាជាណាចក្រកម្ពុជា។

  • មាត្រា ៥០

សម្បទានអាចមានរូបភាពផ្សេងទៀតដូចជាការអនុញ្ញាតអោយប្រើប្រាស់ រៀបចំ រឺធ្វើអាជីកម្មដីដែលជាទ្រព្យស ម្បត្តិរបស់រដ្ឋទោះជាភ្ជាប់ រឺមិនភ្ជាប់ទៅនឹងការបំពេញសេវាសាធារណ ក៏ដោយមានជាអាទិ៍សម្បទានរ៉ែ សម្បទាន ព្រលានយន្តហោះ សម្បទានរៀបចំតំបន់អុស្សាហកម្ម សម្បទាននេសាទ។ សម្បទានទាំងនេះមិនឋិត នៅក្រោមប ទបញ្ញត្តិនៃច្បាប់នេះទេ ។

  • មាត្រា ៥១

សម្បទានដីអាចប្រគល់អោយដោយ អិតគិតថ្លៃទេលើកលែងតែសម្បទាន ឆ្លើយតបទៅនឹងប្រយោជន៍សង្គមដែ លប្រគល់អោយគ្រួសារក្រីក្រសំរាប់តាំងទីលំនៅ រឺនិងដាំដំណាំចិញ្ចឹមជីវិត ។

  • មាត្រា ៥២

សម្បទានដីអាចបង្កើតបានតែសិទ្ធិក្នុងរយពេល មួយជាកំណត់តាមកិច្ចសន្យាដែលបានបង្កើតសម្បទាននោះស្រប តាមបញ្ញត្តិនៃច្បាប់នេះ។ សម្បទានដីមិនអាចឈានដល់ការបង្កើតនូវសិទ្ធិ ជាកម្មសិទ្ធិលើដីដែលបានផ្ដល់ជាសម្ប ទានជាប្រយោជន៍ដល់សាមីជននោះទេ លើកលែងតែចំពោះសម្បទានដែលឆ្លើយតបទៅ នឹងប្រយោជន៍សង្គម។

  • មាត្រា ៥៣

សម្បទានដីមិនអាចកើតចេញពីស្ថានភាពកាន់កាប់ដីជាក់ស្ដែងបានទេ។ សម្បទានដីត្រូវសំអាងលើលិខិតគតិយុត្ត ជាក់លាក់ ដែលបានចេញមុនការកាន់កាប់ដីដោយអាជ្ញាធរមានសមត្ថកិច្ចគឺរដ្ឋ រឺសមូហភាពដែនដីសាធារណ រឺគ្រឹះ ស្ថានសាធារណដែលជាកម្មសិទ្ធិករនៃដីដែលត្រូវបានផ្ដល់ជាសម្បទាន។ សម្បទានត្រូវតែចុះបញ្ជីនៅក្រសួងរៀបចំ ដែនដីនគរូបនីយកម្មនិងសំណង់។

  • មាត្រា ៥៤

សម្បទានដីត្រូវមានលក្ខខណ្ឌ។ សម្បទានត្រូវតែអនុលោមទៅតាមបទប្�

នៅមានត…………

បានចុះផ្សាយក្នុង ច្បាប់​ភូមិបាល. Leave a Comment »

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

រដ្ឋធម្មនុញ្ញ​ គឺ​ជា​ច្បាប់​កំពូល​របស់​ព្រះរាជាណាចក្រ​កម្ពុជា។ រាល់​ច្បាប់​ និង​ឯកសារ​គតិយុត្ត​ទាំងឡាយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​អនុលោម​ទៅ​​ តាម​រដ្ឋធម្មនុញ្ញ​ បើ​ពុំ​នោះ​សោត​ ច្បាប់​ និង​ឯកសារ​គតិយុត្ត​ទាំង​នោះ​នឹង​អធមនុញ្ញភាព។

ដោយ​យល់​ពី​សារៈសំខាន់​​នៃ​រដ្ឋធម្មនុញ្ញ​ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា​​ ដែល​ជា​សេនាធិការ​លើ​ការងារ​រដ្ឋបាល​​ គតិយុត្ត​ បច្ចេកទេស​របស់​ព្រឹទ្ធសភា​ រួម​ជា​មួយ​ទី​ប្រឹក្សា​​ច្បាប់​ជាន់​ខ្ពស់​អម​ព្រឹទ្ធសភា​ បាន​ផ្ដួចផ្ដើម​គំនិត​ចងក្រង​ និង​ធ្វើ​ការ​បកប្រែ​ជា​ភាសា​អង់គ្លេស​ និង​បារាំង​ប្រកប​ដោយ​ការ​​សម្រិតសម្រាំង​យ៉ាង​​ហ្មត់ចត់​ ដោយ​បាន​រួម​បញ្ចូល​វិសោធនកម្ម​ទាំងអស់។ គួរ​កត់​សម្គាល់​​ផង​ដែរ​ថា​ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​អនុម័ត​ដោយ​សភា​ធម្មនុញ្ញ​ នៅ​ថ្ងៃ​ទី​២១​ ខែ​កញ្ញា​ ឆ្នាំ​១៩៩៣​ ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ដោយ​ព្រះរាជក្រម​ ចុះ​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​១៩៩៣។ គិត​មក​ដល់​ត្រឹម​​ខែ​មីនា​ ឆ្នាំ​២០០៨​ មាន​វិសោធនកម្ម​ ០៦​ លើក​ (ខែ​ កក្កដា​ ឆ្នាំ ​១៩៩៤, ខែ​ មីនា​ ឆ្នាំ​ ១៩៩៩,​ ខែ ​កក្កដា​ ឆ្នាំ​ ២០០១, ខែ​ មិថុនា​ ឆ្នាំ ២០០៥, ខែ​ មីនា​ ឆ្នាំ​ ២០០៦​ និង​ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៨) ត្រូវ​​បាន​ធ្វើ​និង​ប្រកាស​ឲ្យ​ប្រើប្រាស់។ ដោយ​ឡែក​ ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ ស្ថាប័នជាតិ​ ត្រូវ​បាន​​​ប្រកាស​ឲ្យ​ប្រើប្រាស់​ដោយ​ព្រះរាជក្រម​លេខ​ នស/ រកម/០៧០៤/០០១​ ចុះ​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​២០០៤​ ហើយ​បាន​ធ្វើ​វិសោធនកម្ម​ចំនួន​មួយ​មាត្រា​ គឺ​មាត្រា ​៦។

ជំពូក​ទី​ ១ អំពី​អធិបតេយ្យ

មាត្រា​ ១​.-

ប្រទេស​កម្ពុជា​​ ជា​ព្រះរាជាណាចក្រ​ ដែល​ព្រះមហាក្សត្រ​ទ្រង់​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ​ និង​តាម​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

ព្រះរាជាណាចក្រ​កម្ពុជា​ ជា​រដ្ឋ​ឯករាជ្យ​ អធិបតេយ្យ​ សន្តិភាព​ អព្យាក្រឹត​ អចិន្ត្រៃយ៍​ មិន​ចូល​បក្ស​សម្ព័ន្ធ។

មាត្រា​ ២​.-

បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​​​ មិន​អាច​រំលោភ​បាន​ដាច់​ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន​ដែល​មាន​កំណត់​​ ក្នុង​ផែនទី​ខ្នាត​ ១/១០០.០០០​ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣​-១៩៥៣ ហើយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ ឆ្នាំ ១៩៦៣-១៩៦៩។

មាត្រា​ ៣​.-

ព្រះរាជាណាចក្រ​កម្ពុជា​ ជា​រដ្ឋ​ដែល​មិន​អាច​បំបែក​បាន។

មាត្រា​ ៤​.-

បាវចនា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​: ជាតិ​ សាសនា​ ព្រះមហាក្សត្រ។

មាត្រា​ ៥​.-

ភាសា​ និង​អក្សរ​ ដែល​ប្រើ​ជា​ផ្លូវ​ការ​គឺ​ ភាសា​ និង​អក្សរ​ខ្មែរ។

មាត្រា​ ៦​.-

ភ្នំពេញ​ ជា​រាជធានី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ទង់ជាតិ​ ភ្លេង​ជាតិ​ និង​ សញ្ញា​ជាតិ​ មាន​កំណត់​នៅ​ក្នុង​ឧបសម្ព័ន្ធ​ ១, ២​ និង​ ៣។

ជំពូក​ទី​ ២ អំពី​ព្រះមហាក្សត្រ​

មាត្រា​ ៧​.- ព្រះមហាក្សត្រ​កម្ពុជា​ ទ្រង់​គ្រងរាជ្យ​សម្បត្តិ​ ប៉ុន្តែ​ទ្រង់​មិន​កាន់​អំណាច​ឡើយ។

ព្រះមហាក្សត្រ​ ទ្រង់​ជា​ព្រះ​ប្រមុខ​រដ្ឋ​មួយ​ជីវិត។

អង្គ​ព្រះមហាក្សត្រ​ មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ។

មាត្រា​ ៨​.-

ព្រះមហាក្សត្រ​ ព្រះ​អង្គ​ទ្រង់​ជា​និមិត្ត​រូប​នៃ​ឯកភាព​ជាតិ​ និង​ និរន្តរភាព​ជាតិ។

ព្រះមហាក្សត្រ​ ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​ជាតិ​ អធិបតេយ្យ​ និង​បូរាណ​ភាព​ទឹកដី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​ជា​​អ្នក​ធានា​ការ​គោរព​សិទ្ធិ​ និង​សេរីភាព​​របស់​ប្រជាពលរដ្ឋ​ និង ​ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ។

មាត្រា​ ៩​.-

ព្រះមហាក្សត្រ​ ទ្រង់​មាន​តួនាទី​ខ្ពង់ខ្ពស់​​ជា​អាជ្ញា​កណ្ដាល​ ដើម្បី​ធានា​ការ​ប្រព្រឹត្ត​ទៅ​នៃ​អំណាច​សាធារណៈ​ឲ្យ​មាន​ភាព​ទៀងទាត់។

មាត្រា​ ១០.-

របប​រាជានិយម​កម្ពុជា​ ជា​របប​ជ្រើស​តាំង។ ព្រះមហាក្សត្រ​ទ្រង់​ឥត​មាន​ព្រះរាជ​អំណាច​ចាត់​តាំង​ព្រះ​រជ្ជទាយាទ​ សម្រាប់​គ្រងរាជ្យ​សម្បត្តិ​ឡើយ។

មាត្រា​ ១១​ ថ្មី.-​

ក្នុង​ករណី​ដែល​ព្រះមហាក្សត្រ​ ពុំ​អាច​បំពេញ​ព្រះរាជ​ភារៈ​ជា​ព្រះ​ប្រមុខ​រដ្ឋ​បាន​ដូច​ធម្មតា​ ដោយ​ព្រះ​អង្គ​ទ្រង់​ប្រឈួន​ជា​ទម្ងន់​ មាន​ការ​បញ្ជាក់​ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ​ ជ្រើស​រើស​ដោយ​​ប្រធាន​ព្រឹទ្ធសភា​ ប្រធាន​រដ្ឋសភា និង​ នាយករដ្ឋមន្ត្រី នោះ​ប្រធាន​ព្រឹទ្ធសភា បំពេញ​ភារកិច្ច​ប្រមុខ​រដ្ឋ​ជំនួស​ព្រះ​អង្គ​ក្នុង​ឋានៈ​ជា​ ព្រះរាជានុសិទ្ធិ។

ក្នុង​ករណី​ដែល​ប្រធាន​​ព្រឹទ្ធសភា​ ពុំ​មាន​លទ្ធភាព​បំពេញ​ភារកិច្ច​ជា​ប្រមុខ​រដ្ឋ​ជំនួស​ ព្រះមហាក្សត្រ​ក្នុង​ឋានៈ​ជា​ព្រះរាជានុសិទ្ធិ​ ពេល​ព្រះ​អង្គ​ទ្រង់​ប្រឈួន​ជា​ទម្ងន់​ ដូច​មាន​ចែង​ក្នុង​វាក្យខ័ណ្ឌ​ខាង​លើ​ ប្រធាន​រដ្ឋសភា​ជា​អ្នក​បំពេញ​ភារកិច្ច​នេះ។ តំណែង​ជា​ប្រមុខរដ្ឋ​ ជំនួស​ព្រះមហាក្សត្រ​ក្នុង​ឋានៈ​ជា​ព្រះរាជានុសិទ្ធិ​នេះ​ អាច​នឹង​ដូរ​ឥស្សរជន​ផ្សេង​ទៀត​ ក្នុង​ករណី​ដូច​ដែល​បាន​ចែង​ក្នុង​វាក្យខ័ណ្ឌ​ខាង​លើ​ តាម​ឋានានុក្រម​ដូច​ត​ទៅ​:

ក-អនុប្រធាន​ទី​ ១​ ព្រឹទ្ធសភា ខ-អនុប្រធាន​ទី​ ១​ រដ្ឋសភា គ-អនុប្រធាន​ទី​ ២​ ព្រឹទ្ធសភា ឃ-អនុប្រធាន​ទី​ ២​ រដ្ឋសភា
មាត្រា​ ១២​ ថ្មី.-​

នៅ​ពេល​ព្រះមហាក្សត្រ​ទ្រង់​ចូល​ទីវង្គត​ ប្រធាន​ព្រឹទ្ធសភា​ទទួល​ភារកិច្ច​ជា​ប្រមុខរដ្ឋ​ស្ដី​ទី​ ក្នុង​ឋានៈ​ជា​ព្រះរាជានុសិទ្ធិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ក្នុង​ករណី​ដែល​ប្រធាន​ព្រឹទ្ធសភា​ ពុំ​មាន​លទ្ធភាព​បំពេញ​ភារកិច្ច​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី​ជំនួស​ ព្រះមហាក្សត្រ​ ក្នុង​ពេល​ព្រះអង្គ​ចូល​ទិវង្គត​ ការ​ទទួល​ភារកិច្ច​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី​ក្នុង​ឋានៈ​ជា​ព្រះរាជានុសិទ្ធិ​ ត្រូវ​អនុវត្ត​តាម​វាក្យខ័ណ្ឌ​ទី​ ២​ និង​ ទី​ ៣​ នៃ​មាត្រា​ ១១​ ថ្មី។

មាត្រា​ ១៣​ ថ្មី.-​

ក្នុង​រយៈវេលា​ ៧​ ថ្ងៃ​យ៉ាង​យូរ​ ព្រះមហាក្សត្រ​ថ្មី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​ជ្រើសរើស​ដោយ​ក្រុមប្រឹក្សា​រាជ្យ​សម្បត្តិ។

សមាសភាព​នៃ​ក្រុមប្រឹក្សា​រាជ្យ​សម្បត្តិ​មាន​:

   * ប្រធាន​ព្រឹទ្ធសភា
   * ប្រធាន​រដ្ឋសភា
   * នាយករដ្ឋមន្ត្រី
   * សម្ដេច​ព្រះ​សង្ឃរាជ​ គណៈ​មហានិកាយ​ និង​គណៈ​ធម្មយុត្តិកនិកាយ
   * អនុប្រធាន​ទី​ ១​ និង​អនុប្រធាន​ទី​ ២​ ព្រឹទ្ធសភា
   * អនុប្រធាន​ទី​ ១​ និង​អនុប្រធាន​ទី​ ២​ រដ្ឋសភា

ការ​រៀបចំ​ និង​ ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុមប្រឹក្សា​រាជ្យសម្បត្តិ​ នឹង​មាន​កំណត់​ក្នុង​ច្បាប់​មួយ។

មាត្រា​ ១៤.-​

ត្រូវ​បាន​ជ្រើសរើស​ជា​ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សមាជិក​នៃ​ព្រះរាជវង្សានុវង្ស​ខ្មែរ​ ដែល​មាន​ព្រះ​ជន្មាយុ​យ៉ាង​តិច​ ៣០​ ព្រះវស្សា​ហើយ​ដែល​ជា​ព្រះរាជ​បច្ឆាញាតិ​ នៃ​ព្រះមហាក្សត្រ​ អង្គឌួង​ ឬ​ ព្រះមហាក្សត្រ​ នរោត្តម​ ឬ​ ក៏​ព្រះមហាក្សត្រ​ ស៊ីសុវត្ថិ។

មុន​ចូល​គ្រង​រាជ្យសម្បត្តិ​ ព្រះមហាក្សត្រ​ទ្រង់​ថ្លែង​សច្ចា​ប្រណិធាន​ ដូច​មាន​ចែង​ក្នុង​ឧបសម្ព័ន្ធ​ទី​ ៤។

មាត្រា​ ១៥.-​

ព្រះជាយា​នៃ​ព្រះមហាក្សត្រ​ មាន​ព្រះរាជ​ឋានៈ​ជា​ព្រះមហេសី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

មាត្រា​ ១៦.-

ព្រះមហេសី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ពុំ​មាន​​ព្រះរាជ​សិទ្ធិ​ធ្វើ​នយោបាយ​ទទួល​តួនាទី​ជា​អ្នក​ដឹក​នាំ​រដ្ឋ​ ឬ​ជា​អ្នក​ដឹក​នាំ​រាជរដ្ឋាភិបាល​ ឬ​ទទួល​តួ​នាទី​រដ្ឋបាល​ ឬ​នយោបាយ​ឡើយ។

ព្រះមហេសី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទុក​ព្រះរាជ​កាយពល​បំពេញ​ព្រះរាជ​ភារៈ​បំរើ​ប្រយោជន៍​សង្គម​ មនុស្ស​ធម៌​ សាសនា​ និង​ ជួយ​ព្រះមហាក្សត្រ​ក្នុង​ព្រះរាជ​កាតព្វកិច្ច​ផ្នែក​ពិធីការ​ និង​ ការ​ទូត។

មាត្រា​ ១៧.-

ប្រការ​​ដែល​ព្រះមហាក្សត្រ​ ទ្រង់​គ្រង​រាជ្យ​សម្បត្តិ​ ប៉ុន្តែ​ទ្រង់​មិន​កាន់​អំណាច​ឡើយ​ ហើយ​ដែល​មាន​ចែង​ក្នុង​​វាក្យខ័ណ្ឌ​ទី​ ១​ នៃ​មាត្រា​ ៧​ នៃ​រដ្ឋធម្មនុញ្ញ​នេះ​ មិន​អាច​សុំ​កែ​ប្រែ​បាន​ជា​ដាច់ខាត។

មាត្រា​ ១៨​ ថ្មី.-

ព្រះមហាក្សត្រ​ព្រះអង្គ​ទ្រង់​ទាក់ទង​ជាមួយ​ព្រឹទ្ធសភា​ និង​រដ្ឋសភា​ដោយ​ព្រះរាជសារ។

ព្រះរាជសារ​នេះ​ ព្រឹទ្ធសភា​ និង​ រដ្ឋសភា​ មិន​អាច​យក​ទៅ​ជជែក​ពិភាក្សា​ឡើយ។

មាត្រា​ ១៩​ ថ្មី.-

ព្រះមហាក្សត្រ​ទ្រង់​តែងតាំង​​នាយករដ្ឋមន្ត្រី​ និង​ ទ្រង់​តែងតាំង​គណៈរដ្ឋមន្ត្រី​ តាម​បែប​បទ​ដែល​មាន​ចែង​ក្នុង​មាត្រា​ ១១៩​ ថ្មី។

មាត្រា​ ២០.-

ព្រះមហាក្សត្រ​ទ្រង់​ទទួល​សវនាការ​ជា​ផ្លូវ​ការ​ពីរ​ដង​ក្នុង​មួយ​ខែ​ ឱ្យ​នាយករដ្ឋមន្ត្រី​ និង​ គណៈរដ្ឋមន្ត្រី​ចូល​​គាល់​រាយការណ៍​ទូល​ថ្វាយ​ទ្រង់​ជ្រាប​អំពី​សភាពការណ៍​ នៃ​ប្រទេស​ជាតិ។

មាត្រា​ ២១.-

តាម​សេចក្ដី​ស្នើ​របស់​គណៈរដ្ឋមន្ត្រី​ ព្រះមហាក្សត្រ​ទ្រង់​ឡាយ​ព្រះហស្តលេខា​លើ​ព្រះរាជក្រឹត្យ​តែងតាំង​ ផ្លាស់ប្ដូរ​ ឬ​ បញ្ចប់​ភារកិច្ច​មន្ត្រី​ជាន់​ខ្ពស់​ស៊ីវិល​ និង​ យោធា​ ឯក​អគ្គរាជ​ទូត​ និង​ ប្រេសិត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព។

តាម​សេចក្ដី​ស្នើ​របស់​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ព្រះមហាក្សត្រ​ទ្រង់​ឡាយ​ព្រះហស្តលេខា​លើ​ព្រះរាជក្រឹត្យ​តែងតាំង​ ផ្លាស់ប្ដូរ​ ឬ​ ដក​ចៅក្រម​ផ្នែក​យុត្តាធិការ។

មាត្រា​ ២២​ ថ្មី.-

នៅ​ពេល​ប្រជាជាតិ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ ព្រះមហាក្សត្រ​ទ្រង់​ប្រកាស​ប្រទាន​ដំណឹង​ជា​សាធារណៈ​ ដាក់​ប្រទេស​ជាតិ​ស្ថិត​នៅ​ក្នុង​​ភាព​អាសន្ន​ក្រោយ​ពី​បាន​មតិ​ឯកភាព​ពី​ នាយករដ្ឋមន្ត្រី​ ប្រធាន​រដ្ឋសភា​ និង​ ប្រធាន​ព្រឹទ្ធសភា។

មាត្រា​ ២៣.-​

ព្រះមហាក្សត្រ​ទ្រង់​ជា​មេ​បញ្ជា​ការ​កំពូល​ នៃ​កង​យោធពល​ខេមរភូមិន្ទ។ អគ្គ​មេ​បញ្ជា​ការ​រង​​កងយោធពលខេមរភូមិន្ទ​ ត្រូវ​បាន​តែងតាំង​ឡើង​ដើម្បី​បញ្ជា​កងយោធពលខេមរភូមិន្ទ​នេះ។

មាត្រា​ ២៤​ ថ្មី.-

ព្រះមហាក្សត្រ​ទ្រង់​គង់​ជា​ព្រះអធិបតី​ នៃ​ឧត្ដម​ក្រុមប្រឹក្សា​ការពារ​ជាតិ​ដែល​នឹង​ត្រូវ​បង្កើត​ឡើង​ដោយ​ច្បាប់​មួយ។

ព្រះ​មហាក្សត្រ​ទ្រង់​ប្រកាស​សង្គ្រាម​ ក្រោយ​ការ​អនុម័ត​របស់​រដ្ឋ​សភា និង​ព្រឹទ្ធសភា។

មាត្រា​ ២៥​.-

ព្រះមហាក្សត្រ​ទ្រង់​ទទួល​សារតាំង​ឯកអគ្គរដ្ឋទូត​ ឬ​ ប្រេសិត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ក្រៅ​មក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា។

មាត្រា​ ២៦​ ថ្មី​.-

ព្រះ​មហាក្សត្រ​ទ្រង់​ឡាយ​ព្រះហស្តលេខា​លើ​សន្ធិសញ្ញា​ និង​ អនុសញ្ញា​អន្តរជាតិ​ ហើយ​ទ្រង់​ប្រទាន​សច្ចាប័ន​លើ​សន្ធិសញ្ញា​ និង​ អនុសញ្ញា​ទាំង​នេះ​ក្រោយ​បាន​ទទួល​ការ​អនុម័ត​យល់​ព្រម​ពី​រដ្ឋសភា​ និង​ ព្រឹទ្ធសភា។

មាត្រា​ ២៧​.-

ព្រះមហាក្សត្រ​ទ្រង់​មាន​ព្រះរាជ​សិទ្ធិ​បន្ធូរបន្ថយ​ទោស​ និង ​លើក​លែង​ទោស។
មាត្រា​ ២៨​ ថ្មី​.-

ព្រះមហាក្សត្រ​ ទ្រង់​ឡាយ​ព្រះហស្តលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​ ច្បាប់​ ដែល​រដ្ឋសភា​បាន​អនុម័ត​ និង​ ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វគ្រប់​រួច​ហើយ​ និង​ ទ្រង់​ឡាយ​ព្រះហស្តលេខា​លើ​ព្រះ​រាជក្រឹត្យ​តាម​សេចក្ដី​ស្នើ​សុំ​ពី​ គណៈរដ្ឋមន្ត្រី។

ក្នុង​ពេល​ដែល​ព្រះមហាក្សត្រ​ប្រឈួន​ ហើយ​ត្រូវ​ព្យាបាល​ព្រះ​រោគ​នៅ​បរទេស​ ក្នុង​ពេល​នោះ​ព្រះមហាក្សត្រ​មាន​សិទ្ធិ​ផ្ទេរ​អំណាច​ឡាយ​ព្រះហស្តលេខា​នៅ​ លើ​ព្រះរាជក្រម​ ឬ​ ព្រះរាជក្រឹត្យ​ខាង​លើ​នេះ​ ទៅ​ប្រមុខ​រដ្ឋ​ស្ដី​ទី​ចុះ​ហត្ថលេខា​ជំនួស​ដោយ​ព្រះ​រាជសារ​ប្រគល់​ សិទ្ធិ។
មាត្រា​ ២៩​ ថ្មី​.-

ព្រះ​មហាក្សត្រ​ ទ្រង់​បង្កើត និង ប្រទាន​គ្រឿង​ឥស្សរិយយស​ជាតិ។

ព្រះ​មហាក្សត្រ​ ទ្រង់​សម្រេច​ប្រទាន​ឋានន្តរសក្ដិ​ ឋានៈ​យោធា និង​ ស៊ីវិល​តាម​ច្បាប់​កំណត់។

មាត្រា​ ៣០ ថ្មី​.-

ក្នុង​រយៈពេល​​ព្រះមហាក្សត្រ​ទ្រង់​អវត្ដមាន​ ប្រធាន​ព្រឹទ្ធសភា​ទទួល​ភារកិច្ច​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី។

ក្នុង​ករណី​ដែល​ប្រធាន​ព្រឹទ្ធសភា​ ពុំ​មាន​លទ្ធភាព​បំពេញ​ភារកិច្ច​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី​ជំនួស​ព្រះ​ មហាក្សត្រ​ ពេល​ព្រះ​អង្គ​ទ្រង់​អវត្ដមាន​ ការ​ទទួល​ភារកិច្ច​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី​ ត្រូវ​អនុវត្ត​តាម​វាក្យខ័ណ្ឌ​ទី ​២​ និង​ទី​ ៣​ នៃ​មាត្រា​ ១១ ​ថ្មី។

ជំពូក​ទី​ ៣​ អំពី​​សិទ្ធិ​ និង​ករណីយ​កិច្ច​របស់​ប្រជាពលរដ្ឋ​ខ្មែរ​

មាត្រា​ ៣១​.-

ព្រះរាជាណាចក្រ​កម្ពុជា​ ទទួល​ស្គាល់​ និង​ គោរព​សិទ្ធិ​មនុស្ស​ ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ​ សេចក្ដី​ប្រកាស​ជា​សកល​ស្ដី​ពី​សិទ្ធិ​មនុស្ស​ និង​ កតិកាសញ្ញា​ ព្រម​ទាំង​អនុសញ្ញា​ទាំងឡាយ​ទាក់​ទង​ទៅ​នឹង​សិទ្ធិមនុស្ស​ សិទ្ធិ​នារី​ និង សិទ្ធិ​កុមារ។

ប្រជាពលរដ្ឋ​ខ្មែរ​មាន​ភាព​​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់​ មាន​សិទ្ធិ​សេរីភាព​ និង​ ករណីយកិច្ច​ដូច​គ្នា​ទាំងអស់​​ ដោយ​ឥត​ប្រកាន់​ពូជសាសន៍​ ពណ៌​សម្បុរ​ ភេទ ​ភាសា​ ជំនឿ​សាសនា​ និន្នាការ​នយោបាយ​ ដើម​កំណើត​ជាតិ​ ឋានៈ​សង្គម​ ធនធាន​ ឬ​ ស្ថានភាព​ឯ​ទៀត​ឡើយ។ ការ​ប្រើ​សិទ្ធិ​សេរីភាព​ផ្ទាល់​ខ្លួន​របស់​បុគ្គល​ម្នាក់ៗ​ មិន​ត្រូវ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​អ្នក​ដទៃ​ឡើយ។ ការ​ប្រើ​សិទ្ធិ​សេរីភាព​នេះ​ ត្រូវ​ប្រព្រឹត្ត​តាម​ល័ក្ខខ័ណ្ឌ​កំណត់​ក្នុង​ច្បាប់។
មាត្រា​ ៣២​.-

ជន​គ្រប់​រូប​មាន​សិទ្ធិ​រស់រាន​មាន​ជីវិត​ មាន​សេរីភាព​ និង​មាន​សន្តិសុខ​ផ្ទាល់​ខ្លួន។

ទោស​ប្រហារ​ជីវិត​ មិន​ត្រូវ​ឱ្យ​មាន​ឡើយ។
មាត្រា​ ៣៣​.-

ប្រជាពលរដ្ឋ​ខ្មែរ​មិន​អាច​ត្រូវ​បាន​ដក​សញ្ជាតិ​ និរទេស​ ឬ​​ ចាប់​បញ្ជូន​ខ្លួន​ទៅ​ឱ្យ​ប្រទេស​ក្រៅ​ណា​មួយ​ឡើយ​ លើក​លែង​តែ​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក។

ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​កំពុង​រស់នៅ​ឯ​បរទេស​ ត្រូវ​បាន​រដ្ឋ​គាំពារ។

ការ​ទទួល​សញ្ជាតិ​ខ្មែរ​ ត្រូវ​កំណត់​ក្នុង​ច្បាប់។
មាត្រា​ ៣៤​ ថ្មី​.-

ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​​ភេទ​មាន​សិទ្ធិ​បោះឆ្នោត​ និង​អាច​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត។

ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ ដែល​មាន​អាយុ​យ៉ាង​តិច​ ១៨​ឆ្នាំ​ មាន​សិទ្ធិ​បោះឆ្នោត។

ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ ដែល​មាន​អាយុ​យ៉ាង​តិច​ ២៥​ឆ្នាំ​ អាច​ឈរ​ឈ្មោះ​ឱ្យ​គេ​​បោះ​ឆ្នោត​ជ្រើស​តាំង​ជា​តំណាងរាស្ត្រ។

ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ ដែល​មាន​អាយុ​យ៉ាង​តិច​ ៤០​ឆ្នាំ​អាច​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ជ្រើស​តាំង​ជា​សមាជិក​ព្រឹទ្ធសភា។

បទប្បញ្ញត្តិ​បន្ថយ​សិទ្ធិ​បោះឆ្នោត​ និង​ សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​​បោះឆ្នោត​ត្រូវ​ចែង​ក្នុង​ច្បាប់​បោះឆ្នោត។
មាត្រា​ ៣៥​.-​

ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ​ សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​ វប្បធម៌​របស់​ប្រទេស​ជាតិ។

សេចក្ដី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ​ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ​ និង​ ដោះស្រាយ​យ៉ាង​ហ្មត់​ចត់​ពី​អង្គការ​រដ្ឋ។
មាត្រា​ ៣៦​.-

ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​​ មាន​សិទ្ធិ​ជ្រើសរើស​មុខ​របរ​សមស្រប​តាម​សមត្ថភាព​របស់​ខ្លួន​ តាម​សេចក្ដី​ត្រូវ​ការ​របស់​សង្គម។

ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ មាន​សិទ្ធិ​ទទួល​ប្រាក់​បំណាច់​ស្មើ​គ្នា​ ចំពោះ​ការងារ​ដូចគ្នា។

ការងារ​មេផ្ទះ​មាន​តម្លៃ​ស្មើ​គ្នា​នឹង​កម្រៃ​ ដែល​បាន​មក​ពី​ការងារ​ធ្វើ​នៅ​​ក្រៅ​ផ្ទះ។

ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ មាន​សិទ្ធិ​ទទួល​ការ​ធានា​រ៉ាប់រង​សង្គម​ និង​អត្ថប្រយោជន៍​ខាង​សង្គម​កិច្ច​ ដែល​មាន​ចែង​ក្នុង​ច្បាប់។

ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ មាន​សិទ្ធិ​បង្កើត​សហជីព​ និង​ ចូល​ជា​សមាជិក​សហជីព​នេះ។

ការ​រៀបចំ​ និង​ ការ​ ប្រព្រឹត្ត​ទៅ​នៃ​សហជីព​ នឹង​មាន​កំណត់​ក្នុង​ច្បាប់។
មាត្រា​ ៣៧​.-​

សិទ្ធិ​ធ្វើ​កូដកម្ម​ និង​ ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ ត្រូវ​យក​មក​​អនុវត្ត​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់។
មាត្រា​ ៣៨​.-

ច្បាប់​រ៉ាប់រង​មិន​ឱ្យ​មាន​ការ​រំលោភ​បំពាន​លើ​រូប​រាងកាយ​បុគ្គល​ណា​មួយ​ឡើយ។

ច្បាប់​ការពារ​ ជីវិត​ កិត្តិយស​ និង​​ សេចក្ដី​ថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ។

ការ​ចោទប្រកាន់​ ការ​ចាប់​ខ្លួន​ ការ​ឃាត់​ខ្លួន​ ឬ​ការ​ឃុំ​ខ្លួន​ជន​ណា​មួយ​នឹង​អាច​ធ្វើ​ទៅ​កើត​ លុះ​ត្រា​តែ​អនុវត្ត​ត្រឹមត្រូវ​តាម​បញ្ញត្តិ​ច្បាប់។

ការ​បង្ខិតបង្ខំ​ ការ​ធ្វើ​បាប​លើ​រូបរាង​កាយ​​ ឬ​ប្រព្រឹត្តិកម្ម​ណា​មួយ​ដែល​បន្ថែម​ទម្ងន់​ ទណ្ឌកម្ម​ អនុវត្ត​ចំពោះ​ជន​ជាប់​ឃុំ​ឃាំង​ ឬ​ជាប់​ពន្ធនាគារ​ត្រូវ​ហាមឃាត់​មិន​ឱ្យ​ធ្វើ​ឡើយ។ អ្នក​ដៃ​ដល់​ អ្នក​រួម​ប្រព្រឹត្ត​ និង​អ្នក​សម​គំនិត​ត្រូវ​ទទួល​ទោស​តាម​ច្បាប់។

ការ​ទទួល​សារភាព​ ដែល​កើត​ឡើង​ពី​ការ​បង្ខិតបង្ខំ​តាម​ផ្លូវ​កាយ​ក្ដី​ តាម​ផ្លូវ​ចិត្ត​ក្ដី​ មិន​ត្រូវ​ទុក​ជា​ភស្តុតាង​នៃ​ពិរុទ្ធភាព​ទេ។

វិមតិសង្ស័យ​ ត្រូវ​បាន​ជា​ប្រយោជន៍​ដល់​ជន​ជាប់​ចោទ។

ជន​ជាប់​ចោទ​ណា​ក៏​ដោយ​ ត្រូវ​ទុក​ជា​មនុស្ស​ឥត​ទោស​ ដរាប​ណា​តុលាការ​មិន​ទាន់​កាត់​ទោស​ជា​ស្ថាពរ។

ជន​គ្រប់​រូប​ មាន​សិទ្ធិ​ការពារ​ខ្លួន​តាម​ផ្លូវ​តុលាការ។
មាត្រា​ ៣៩​.-

ប្រជាពលរដ្ឋ​ខ្មែរ​ មាន​សិទ្ធិ​ប្ដឹង​បរិហារ​ ប្ដឹង​តវ៉ា​ ឬ​ប្ដឹង​ទារ​សំណង​ជួសជុល​ការ​ខូចខាត​ ដែល​បណ្ដាល​មក​ពី​អំពើ​ខុស​ច្បាប់​របស់​អង្គការ​រដ្ឋ​ របស់​អង្គការ​សង្គម​ និង​ របស់​បុគ្គលិក​នៃ​អង្គការ​​ទាំង​នោះ។ ការ​ដោះស្រាយ​បណ្ដឹង​តវ៉ា​ និង​ សំណង​ជួសជុល​ការ​ខូចខាត​ ជា​សមត្ថកិច្ច​របស់​តុលាការ។

មាត្រា​ ៤០​.-

សេរីភាព​ក្នុង​ការ​ដើរ​ឆ្ងាយ​ ជិត​ និង​ តាំង​ទី​លំនៅ​ក្នុង​ស្ថានភាព​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​គោរព។ ប្រជាពលរដ្ឋ​ខ្មែរ​ អាច​ចេញ​ទៅ​តាំង​ទី​លំនៅ​នៅ​ប្រទេស​ក្រៅ​ ឬ​ វិល​ត្រឡប់​មក​វិញ​បាន។

ការ​រក្សាសិទ្ធិ​មិន​ឲ្យ​រំលោភ​លើ​លំនៅឋាន​ និង​អាថ៌កំបាំង​នៃ​ការ​ឆ្លើយ​ឆ្លង​តាម​លិខិត​ តាម​សារ​ទូរលេខ​ ទូរពុម្ព​ ទូរគមន៍​ និង​តាម​ទូរស័ព្ទ​ ត្រូវ​បាន​ធានា។

ការ​ឆែកឆេរ​លំនៅឋាន​ សម្ភារៈ​ វត្ថុ​ និង​​ លើ​រូប​បុគ្គល​ ត្រូវ​ធ្វើ​ឱ្យ​ស្រប​នឹង​បញ្ញត្តិ​ច្បាប់។
មាត្រា​ ៤១​.-​

ប្រជាពលរដ្ឋ​ខ្មែរ​ មាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន​ សេរីភាព​ខាង​សារព័ត៌មាន​​ សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ​ សេរីភាព​ខាង​ការ​ប្រជុំ។ ជន​ណា​ក៏​ដោយ​មិន​អាច​ឆ្លៀត​ប្រើ​សិទ្ធិ​នេះ​ដោយ​រំលោភ​ នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អ្នក​ដទៃ​ ដល់​ទំនៀមទម្លាប់​ល្អ​របស់​សង្គម​ ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ និង​ ដល់​សន្តិសុខ​ជាតិ​​បាន​ឡើយ។ របប​សារព័ត៌មាន​ ត្រូវ​រៀបចំ​ឡើង​ដោយ​ច្បាប់។
មាត្រា​ ៤២​.-

ប្រជាពលរដ្ឋ​ខ្មែរ​ មាន​សិទ្ធិ​បង្កើត​សមាគម​ និង​ គណបក្ស​នយោបាយ។ សិទ្ធិ​នេះ​ត្រូវ​កំណត់​ក្នុង​ច្បាប់។

ប្រជាពលរដ្ឋ​ខ្មែរ​ទាំងឡាយ​ អាច​ចូល​រួម​ក្នុង​អង្គការ​មហាជន​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ការពារ​​សមិទ្ធផល​ជាតិ​ និង​ សណ្ដាប់​ធ្នាប់​សង្គម។
មាត្រា​ ៤៣​.-

ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ មាន​សិទ្ធិ​ពេញ​ទី​ខាង​ជំនឿ។

សេរីភាព​ខាង​ជំនឿ​ និង​ ការ​ប្រតិបត្តិ​ខាង​ផ្លូវ​សាសនា​ ត្រូវ​បាន​រដ្ឋ​ធានា​ក្នុង​ល័ក្ខខ័ណ្ឌ​ដែល​មិន​ប៉ះពាល់​ដល់​ជំនឿ​ ឬ​សាសនា​ដទៃ​ទៀត​ ដល់​សណ្ដាប់ធ្នាប់​ និង​ សន្តិសុខ​សាធារណៈ។

ព្រះពុទ្ធសាសនា​ ជា​សាសនា​របស់​រដ្ឋ។
មាត្រា​ ៤៤​.-

ជន​ណា​ក៏​ដោយ​ ទោះ​ជា​បុគ្គល​ក្ដី​ ជា​សមូហភាព​ក្ដី​ មាន​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ។ មាន​តែ​រូបវន្តបុគ្គល​ ឬ​នីតិបុគ្គល​ដែល​មាន​សញ្ជាតិ​ជា​ខ្មែរ​ទេ​ទើប​មាន​សិទ្ធិ​ជា​ម្ចាស់​ កម្មសិទ្ធិ​លើ​ដី​ធ្លី។

កម្ម​សិទ្ធិ​ឯកជន​ស្រប​ច្បាប់​ ស្ថិត​នៅ​ក្រោម​ការ​គាំពារ​នៃ​ច្បាប់។

ដែល​នឹង​ដក​ហូត​កម្មសិទ្ធិ​ អំពី​ជន​ណា​មួយ​បាន​នោះ​ លុះ​ត្រា​តែ​ប្រយោជន៍​សាធារណៈ​តម្រូវ​ឱ្យ​ធ្វើ​ ក្នុង​ករណី​ដែល​ច្បាប់​បាន​បញ្ញត្តិ​ទុក​ ហើយ​ត្រូវ​​ផ្ដល់​សំណង​ជា​មុន​ ដោយ​សមរម្យ​ និង​ យុត្តិធម៌។
មាត្រា​ ៤៥​.-​

ការ​រើសអើង​គ្រប់​ប្រភេទ​ ប្រឆាំង​នឹង​ស្ត្រី​ភេទ​​ ត្រូវ​បំបាត់​ចោល។

ការ​ធ្វើ​អាជីវកម្ម​លើ​ការងារ​របស់​ស្ត្រី​ ត្រូវ​ហាមឃាត់។

បុរស​ និង​ ស្ត្រី​មាន​សិទ្ធិ​ស្មើ​គ្នា​ក្នុង​គ្រប់​វិស័យ​ទាំងអស់​ ជា​ពិសេស​ក្នុង​អាពាហ៍ពិពាហ៍​ និង​ គ្រួសារ។

អាពាហ៍ពិពាហ៍​ ត្រូវ​ធ្វើ​តាម​ល័ក្ខខ័ណ្ឌ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ និង​តាម​គោលការណ៍​ស្ម័គ្រ​ចិត្ត​ ប្ដី​មួយ​ ប្រពន្ធ​មួយ។
មាត្រា​ ៤៦​.-​

អំពើ​លក់​ដូរ​មនុស្ស​ អំពើ​ធ្វើ​អាជីវកម្ម​ផ្នែក​ពេស្យាកម្ម​ និង​ អំពើ​អាសអាភាស​ ដែល​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​នារី​ ត្រូវ​ហាមឃាត់។

ត្រូវ​ហាមឃាត់​មិន​ឱ្យ​មាន​ការ​បញ្ឈប់​នារី​ពី​ការងារ​​ ដោយ​មូល​ហេតុ​មាន​គភ៌។ នារី​មាន​សិទ្ធិ​ឈប់​សំរាក​នៅ​ពេល​សំរាល​កូន​ដោយ​ទទួល​ប្រាក់​បៀវត្ស​ និង​ ដោយ​មាន​កា​ធានា​រក្សា​សិទ្ធិ​អតីតភាព​ក្នុង​ការងារ​ និង​អត្ថប្រយោជន៍​សង្គម​ផ្សេងៗ​ទៀត។

រដ្ឋ​ និង​សង្គម​យក​ចិត្ត​ទុក​ដាក់​បង្ក​លក្ខណៈ​ឱ្យ​នារី​ ជា​ពិសេស​នារី​នៅ​ជនបទ​ ដែល​គ្មាន​ទី​ពឹង​បាន​ទទួល​ការ​ឧបត្ថម្ភ​ ដើម្បី​មាន​មុខរបរ​ មាន​លទ្ធភាព​ព្យាបាល​ជំងឺ​ ឱ្យ​កូន​ទៅ​រៀន​ និង​ មាន​ជីវភាព​រស់នៅ​សមរម្យ។
មាត្រា​ ៤៧​.-​

មាតាបិតា​ មាន​កាតព្វកិច្ច​ចិញ្ចឹម​ថែរក្សា​ និង​ អប់រំ​កូន​ឱ្យ​ទៅ​ជា​ពលរដ្ឋ​ល្អ។ កូន​មាន​ករណីយកិច្ច​ចិញ្ចឹម​ និង​ បី​បាច់​ថែរក្សា​មាតាបិតា​ ដែល​ចាស់​ជរា​តាម​ទំនៀមទម្លាប់​ខ្មែរ។
មាត្រា​ ៤៨​.-​

រដ្ឋ​ធានា​រក្សា​ការពារ​សិទ្ធិ​របស់​កុមារ​ ដែល​មាន​ចែង​ក្នុង​អនុសញ្ញា​ស្ដី​ពី​កុមារ​ ជា​ពិសេស​សិទ្ធិ​មាន​ជីវិត​រស់​នៅ​ សិទ្ធិ​ទទួល​ការ​អប់រំ​រៀន​សូត្រ ​សិទ្ធិ​ត្រូវ​​បាន​ទទួល​ការ​គាំពារ​ ក្នុង​ស្ថានការណ៍​មាន​សង្គ្រាម​ និង​ ការ​ការពារ​​ប្រឆាំង​នឹង​អាជីវកម្ម​ សេដ្ឋកិច្ច​ ឬ​កាម​គុណ​លើ​កុមារ។

រដ្ឋ​គាំពារ​ប្រឆាំង​នឹង​ការងារ​ទាំងឡាយ​​ ដែល​អាច​ធ្វើ​ឱ្យ​ខូច​ដល់​ការ​អប់រំ​ និង​ការ​រៀន​សូត្រ​របស់​កុមារ​ ឬ​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​សុខភាព​​ ឬ​សុខុមាលភាព​របស់​កុមារ។
មាត្រា​ ៤៩​.-​

ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​​ ត្រូវ​គោរព​រដ្ឋធម្មនុញ្ញ​ និង​ គោរព​ច្បាប់។

ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ មាន​កាតព្វកិច្ច​រួម​ចំណែក​កសាង​ប្រទេស​ជាតិ​ និង​ ការពារ​មាតុភូមិ។

កាតព្វកិច្ច​ការពារ​មាតុភូមិ​ ត្រូវ​អនុវត្ត​តាម​បញ្ញត្តិ​ច្បាប់។
មាត្រា​ ៥០​.-​

ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ ត្រូវ​គោរព​គោលការណ៍​អធិបតេយ្យ​ជាតិ​ និង​ លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ ត្រូវ​គោរព​ទ្រព្យ​សម្បត្តិ​សាធារណៈ​ និង​ កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​ឯកជន។

ជំពូក​ទី​ ៤​ អំពី​របប​នយោបាយ​

មាត្រា​ ៥១​ ថ្មី​.-​ ព្រះរាជាណាចក្រ​កម្ពុជា​ អនុវត្ត​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​វាសនា​ នៃ​ប្រទេស​ជាតិ​របស់​ខ្លួន។

អំណាច​ទាំងអស់​ជា​របស់​ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ​ប្រើ​អំណាច​របស់​ខ្លួន​ តាមរយៈ​រដ្ឋសភា​ ព្រឹទ្ធសភា​ រាជរដ្ឋាភិបាល​ និង​ សាលា​ជម្រះ​ក្ដី។

អំណាច​បែង​ចែក​ដាច់​ពី​គ្នា​ រវាង​អំណាច​នីតិប្បញ្ញត្តិ​ អំណាច​នីតិ​ប្រតិបត្តិ​ និង​ អំណាច​តុលាការ។

មាត្រា​ ៥២​.-​

រាជរដ្ឋាភិបាល​កម្ពុជា​ ប្ដេជ្ញា​រក្សា​ការពារ​ឯករាជ្យ​ អធិបតេយ្យ​បូរាណ​ភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អនុវត្ត​នយោបាយ​បង្រួបបង្រួម​ជាតិ​ ដើម្បី​ការពារ​ឯកភាព​ជាតិ​ រក្សា​ការពារ​ទំនៀមទម្លាប់​ និង​ ប្រពៃណី​ល្អ​របស់​ជាតិ។ រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​ការពារ​នីត្យានុកូលភាព​ ធានា​សណ្ដាប់ធ្នាប់​ និង​សន្តិសុខ​សាធារណៈ។ រដ្ឋ​យក​ចិត្ត​ទុកដាក់​ជា​អាទិភាព​ចំពោះ​ជីវភាព​រស់នៅ​ និង​ សុខុមាលភាព​របស់​ប្រជាពលរដ្ឋ។
មាត្រា​ ៥៣​.-​

ព្រះរាជាណាចក្រ​កម្ពុជា​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​នយោបាយ​អព្យាក្រឹត​ អចិន្ត្រៃយ៍​ និង​ មិន​ចូល​បក្ស​សម្ព័ន្ធ។ ព្រះរាជាណាចក្រ​កម្ពុជា​ រួមរស់​ដោយ​សន្តិ​សហ​វិជ្ជមាន​ជា​មួយ​ប្រទេស​ជិត​ខាង​ និង​ ប្រទេស​ដទៃ​ទៀត​ទាំងអស់​នៅ​លើ​សកលលោក។

ព្រះរាជាណាចក្រ​កម្ពុជា​ មិន​ឈ្លាន​ពាន​ប្រទេស​ណា​ដាច់​ខាត​ មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​ប្រទេស​ដទៃ​ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោល​ ទោះ​បី​ក្រោម​រូបភាព​ណា​ក៏​ដោយ​ ដោះស្រាយ​រាល់​បញ្ហា​ដោយ​សន្តិវិធី​ និង​គោរព​ផលប្រយោជន៍​ផង​គ្នា​ទៅ​វិញ​មក។

ព្រះរាជាណាចក្រ​កម្ពុជា​មិន​ចង​សម្ព័ន្ធ​យោធា​ ឬ​ ចូល​ក្នុង​កិច្ច​ព្រមព្រៀង​យោធា​ណា​មួយ​ ដែល​មិន​ស្រប​នឹង​អព្យាក្រឹត​ភាព​របស់​ខ្លួន​ឡើយ។

ព្រះរាជាណាចក្រ​កម្ពុជា​​ មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​លើ​ទឹកដី​របស់​ខ្លួន​ ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​បរទេស​ដែរ​ លើកលែង​តែ​ក្នុង​ក្របខ័ណ្ឌ​នៃ​សំណូមពរ​របស់​អង្គការ​សហប្រជាជាតិ។

ព្រះរាជាណាចក្រ​ រក្សា​សិទ្ធិ​ទទួល​យក​ជំនួយ​បរទេស​ជា​​សម្ភារៈ​យោធា​ អាវុធ​ គ្រាប់​រំសេវ​ ការ​ហ្វឹកហ្វឺន​ កង​កម្លាំង​ប្រដាប់​អាវុធ​ និង​ ជំនួយ​ផ្សេងៗ​ទៀត​ ដើម្បី​ការពារ​ខ្លួន​ និង​ ធានា​សណ្ដាប់​ធ្នាប់​ និង​សន្តិសុខ​សាធារណៈ​នៅ​ផ្ទៃ​ក្នុង​ប្រទេស។
មាត្រា​ ៥៤​.-​

ការ​ផលិត​ ការ​ប្រើប្រាស់​ ការ​រក្សា​ទុក​អាវុធ​បរមាណូ​ អាវុធ​គីមី​ ឬ​អាវុធ​វេត្រាណូ​ ត្រូវ​ហាមឃាត់​ដាច់​ខាត។
មាត្រា​ ៥៥​.-​

សន្ធិសញ្ញា​ និង​ កិច្ច​ព្រមព្រៀង​ទាំងឡាយ​ណា​ ដែល​មិន​ស្រប​នឹង​ឯករាជ្យ​ អធិបតេយ្យ​ បូរណភាព​ទឹកដី​ អព្យាក្រឹតភាព​ និង​ឯកភាព​ជាតិ​របស់​​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​លុប​ចោល។

ជំពូក​ទី​ ៥​ អំពី​សេដ្ឋកិច្ច​

មាត្រា​ ៥៦​.-​

ព្រះរាជាណាចក្រ​កម្ពុជា​ អនុវត្ត​ប្រព័ន្ធ​សេដ្ឋកិច្ច​ទី​ផ្សារ។

ការ​រៀបចំ​ និង​ ការ​ប្រព្រឹត្ត​ទៅ​នៃ​ប្រព័ន្ធ​សេដ្ឋកិច្ច​នេះ​ នឹង​មាន​កំណត់​ក្នុង​ច្បាប់។
មាត្រា​ ៥៧​.-​

ការ​យក​ពន្ធ​ដារ​នឹង​អាច​ធ្វើ​ទៅ​បាន​ លុះ​ត្រា​តែ​មាន​ច្បាប់​​អនុញ្ញាត។ ថវិកា​ជាតិ​ ត្រូវ​បាន​កំណត់​ឱ្យ​អនុវត្ត​តាម​ច្បាប់។

របប​គ្រប់គ្រង​រូបិយវត្ថុ​ និង​ ប្រព័ន្ធ​ហិរញ្ញវត្ថុ ត្រូវ​កំណត់​ក្នុង​ច្បាប់។
មាត្រា​ ៥៨​.-​

ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​មាន​ជា​អាទិ៍​ ដីធ្លី​ ក្រោម​ដី​ ភ្នំ​ សមុទ្រ​ បាត​សមុទ្រ​ ក្រោម​បាត​សមុទ្រ​ ឆ្នេរ​សមុទ្រ​ អាកាស​ កោះ​ ទន្លេ​ ព្រែក​ ស្ទឹង​ បឹង​ ព្រៃឈើ​ ធនធាន​ធម្មជាតិ​ មជ្ឈមណ្ឌល​សេដ្ឋកិច្ច​វប្បធម៌​ មូលដ្ឋាន​ការពារ​ប្រទេស​ សំណង់​ផ្សេងៗ​ទៀត​ ដែល​បាន​កំណត់​ថា​ជា​របស់​រដ្ឋ។

ការ​គ្រប់គ្រង​ ការ​ប្រើប្រាស់​ និង​ ការ​ចាត់ចែង​លើ​ទ្រព្យ​សម្បត្តិ​រដ្ឋ​នឹង​ត្រូវ​កំណត់​ក្នុង​ច្បាប់។
មាត្រា ៥៩​.-​

រដ្ឋ​ត្រូវ​រក្សា​ការពារ​បរិស្ថាន​ និង​ តុល្យភាព​ នៃ​ភោគទ្រព្យ​ធម្មជាតិ​ហើយ​ត្រូវ​ចាត់​ចែង​ឲ្យ​មាន​ផែនការ​ច្បាស់លាស់​ក្នុង ​ការ​គ្រប់គ្រង​ មាន​ជា​អាទិ៍​ ដីធ្លី​ ទឹក​ អាកាស​ ខ្យល់​ ភូគព្ភសាស្ត្រ​ ប្រព័ន្ធ​អេកូឡូស៊ី​ រ៉ែ​ ថាមពល​ ប្រេង​កាត​ និង​ឧស្ម័ន​ ថ្ម​ និង​ខ្សាច់​ ត្បូង​ថ្ម​ ព្រៃឈើ​ និង​ អនុផល​ព្រៃឈើ​ពពួក​សត្វ​ព្រៃ​ មច្ឆាជាតិ​ ធនធាន​ជលផល។
មាត្រា​ ៦០​.-​

ពលរដ្ឋ​មាន​សិទ្ធិ​លក់​ដូរ​ផលិតផល​របស់​ខ្លួន​ដោយ​សេរី។ ការ​តម្រូវ​ឱ្យ​លក់​ផលិតផល​ជូន​រដ្ឋ​ ឬ​ការ​យក​ភោគផល​ ឬ​ទ្រព្យសម្បត្តិ​ឯកជន​ទៅ​ប្រើប្រាស់​ ទោះបី​មួយ​រយៈពេល​ក៏​ដោយ​ ត្រូវ​ហាមឃាត់​ វៀរលែង​តែ​ក្នុង​ករណី​ពិសេស​ដែល​មាន​ច្បាប់​អនុញ្ញាត។
មាត្រា​ ៦១​.-​

រដ្ឋ​ជំរុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រប់​វិស័យ​ ជា​ពិសេស​វិស័យ​កសិកម្ម​ សិប្បកម្ម​ ឧស្សាហកម្ម​ ចាប់​ពី​តំបន់​ដាច់​ស្រយាល​ដោយ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​នយោបាយ​ទឹក​ ភ្លើង​ ផ្លូវ​​ និង​​ មធ្យោបាយ​ដឹកជញ្ជូន​ បច្ចេកទេស​ទំនើប​ និង​ ប្រព័ន្ធ​ឥណទាន។
មាត្រា​ ៦២​.-​

រដ្ឋ​យក​ចិត្ត​ទុកដាក់​ជួយ​ដោះស្រាយ​មធ្យោបាយ​ផលិត​ ការពារ​ថ្លៃ​ផលិតផល​ជូន​កសិករ​ សិប្បករ​ និង​ជួយ​រក​ទី​ផ្សារ​លក់​ផលិតផល។
មាត្រា​ ៦៣​.-​

រដ្ឋ​យក​ចិត្ត​ទុកដាក់​គ្រប់គ្រង​ទី​ផ្សារ​ ជួយ​ឱ្យ​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​មាន​កម្រិត​សមរម្យ។
មាត្រា​ ៦៤​.-​

រដ្ឋ​ហាមឃាត់​ និង​ផ្ដន្ទាទោស​ជា​ទម្ងន់​ដល់​ជន​ណា​ដែល​នាំ​ចូល​ ផលិត​លក់​ដូរ​គ្រឿង​ញៀន​ ទំនិញ​ក្លែងក្លាយ​ ហួស​រយៈ​ពេល​ប្រើ​ ដែល​ប៉ះពាល់​ដល់​សុខភាព​ អាយុ​ជីវិត​របស់​អ្នក​ប្រើ។

ជំពូក​ទី​ ៦ អំពី​អប់រំ​ វប្បធម៌​ និង​សង្គម​កិច្ច​

មាត្រា​ ៦៥​.-​

រដ្ឋ​ត្រូវ​ការពារ​ និង​ លើក​ស្ទួយ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ ក្នុង​ការ​ទទួល​ការ​អប់រំ​ប្រកប​ដោយ​គុណភាព​ នៅ​គ្រប់​កម្រិត​ និង​ ត្រូវ​ចាត់​វិធានការ​គ្រប់​បែប​យ៉ាង​ជា​ជំហានៗ​ ដើម្បី​​ឱ្យ​ការ​អប់រំ​នេះ​បាន​ទៅ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប។

រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ដល់​វិស័យ​អប់រំ​កាយ​ និង​កីឡា​ ដែល​ជា​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប។

មាត្រា​ ៦៦​.-​

រដ្ឋ​កសាង​ប្រព័ន្ធ​អប់រំ​មួយ​ពេញលេញ​ និង​ ឯកភាព​នៅ​ទូទាំង​ប្រទេស​ ដែល​ធានា​ឱ្យ​បាន​នូវ​គោលការណ៍​សេរីភាព​ខាង​សិក្សាធិការ​ និង​គោលការណ៍​សមភាព​ក្នុង​ការ​អប់រំ​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​​គ្រប់​រូប​មាន​ភ័ព្វ​សំណាង​គ្រប់គ្រាន់​ ស្មើ​គ្នា​ក្នុង​ការ​កសាង​ជីវិត។
មាត្រា​ ៦៧​.-​

រដ្ឋ​អនុវត្ត​កម្មវិធី​សិក្សា​ និង​ គោលការណ៍​គរុកោសល្យ​ទំនើប​ រាប់​បញ្ចូល​ទាំង​បច្ចេកវិទ្យា​ និង​ ភាសាបរទេស។

រដ្ឋ​គ្រប់គ្រង​គ្រឹះស្ថាន​សិក្សា​ និង​ថ្នាក់​សិក្សា​សាធារណៈ​ និង​ឯកជន​នៅ​គ្រប់​ភូមិ​សិក្សា។
មាត្រា​ ៦៨​.-​

រដ្ឋ​ផ្ដល់​កិច្ចការ​អប់រំ​ផ្នែក​បឋម​ និង​ មធ្យម​សិក្សា​នៅ​សាលារៀន​សាធារណៈ​សំរាប់​ប្រជាពលរដ្ឋ​គ្រប់​រូប​ ដោយ​ឥត​បង់ថ្លៃ។

ប្រជាពលរដ្ឋ​ ត្រូវ​បាន​ទទួល​ការ​អប់រំ​យ៉ាង​តិច​​ ប្រាំ​បួន​ឆ្នាំ។

រដ្ឋ​ជួយ​ផ្សព្វផ្សាយ​ និង​ លើក​តម្កើង​សាលា​បាលី​ និង​ពុទ្ធិក​សិក្សា។
មាត្រា​ ៦៩​.-​

រដ្ឋ​មាន​កាតព្វកិច្ច​ថែរក្សា​ និង​ ពង្រីក​វប្បធម៌​ជាតិ។

រដ្ឋ​មាន​កាតព្វកិច្ច​ការពារ​ និង​ ពង្រីក​ភាសា​ខ្មែរ​ ឱ្យ​សមស្រប​នឹង​សេចក្ដី​ត្រូវ​ការ។

រដ្ឋ​មាន​កាតព្វកិច្ច​ថែរក្សា​ និង​ ការពារ​ប្រាសាទ​បុរាណ​ វត្ថុ​សិល្បៈ​បុរាណ​ និង​កែលំអ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ឡើង​វិញ។
មាត្រា​ ៧០​.-​

បទល្មើស​ទាំងឡាយ​ដែល​ប៉ះពាល់​ ឬ​ទាក់ទង​នឹង​បេតិកភណ្ឌ​វប្បធម៌​ និង​ បេតិកភណ្ឌ​សិល្បៈ​ ត្រូវ​ផ្ដន្ទាទោស​ជា​ទម្ងន់។
មាត្រា​ ៧១​.-​

បរិវេណ​បេតិកភណ្ឌ​ជាតិ​ ក៏​ដូច​​ជា​បេតិកភណ្ឌ​ ដែល​បាន​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​ ត្រូវ​ទុក​ជា​តំបន់​អព្យាក្រឹត​ ដែល​មិន​ឱ្យ​មាន​សកម្មភាព​យោធា។
មាត្រា​ ៧២​.-​

សុខភាព​របស់​ប្រជារាស្ត្រ​ត្រូវ​បាន​ធានា។ រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ការពារ​ជម្ងឺ​ និង​ ព្យាបាល​ជម្ងឺ។ ប្រជារាស្ត្រ​ក្រីក្រ​ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ​រោគ​ដោយ​ឥត​បង់ថ្លៃ​ នៅ​តាម​មន្ទីរពេទ្យ​​ គិលានដ្ឋាន​ និង​ មន្ទីរ​សម្ភព​សាធារណៈ។

រដ្ឋ​រៀបចំ​ឱ្យ​មាន​គិលានដ្ឋាន​ និង​ មន្ទីរ​សម្ភព​ដល់​ជនបទ។
មាត្រា​ ៧៣​.-​

រដ្ឋ​យក​ចិត្ត​ទុកដាក់​ចំពោះ​កុមារ​ និង​ មាតា។ រដ្ឋ​រៀបចំ​ឱ្យ​មាន​ទារកដ្ឋាន​ និង​ ជួយ​ឧបត្ថម្ភ​នារី​ ដែល​មាន​កូន​ច្រើន​ក្នុង​បន្ទុក​ ហើយ​ឥត​ទី​ពឹង។
មាត្រា​ ៧៤​.-​

រដ្ឋ​ជួយ​ឧបត្ថម្ភ​ជន​ពិការ​​ និង​ ដល់​គ្រួសារ​យុទ្ធជន​ ដែល​បាន​បូជា​ជីវិត​ដើម្បី​ប្រទេស​ជាតិ។
មាត្រា​ ៧៥​.-​

រដ្ឋ​ចាត់​ចែង​ឱ្យ​មាន​របប​សន្តិសុខ​សង្គម​ដល់​កម្មករ​ និង​ និយោជិត។

ជំពូក​ទី​ ៧​ អំពី​រដ្ឋសភា

មាត្រា​ ៧៦​.-​

រដ្ឋ​សភា​ មាន​សមាជិក​​តំណាងរាស្ត្រ​យ៉ាង​តិច​ ១២០​ រូប។

តំណាងរាស្ត្រ​ ត្រូវ​ជ្រើស​តាំង​ដោយ​ការ​បោះឆ្នោត​ជា​សកល​ ដោយ​សេរី​ ដោយ​ស្មើភាព​ ដោយ​ចំពោះ​ និង​តាម​វិធី​ជ្រើសរើស​ឆ្នោត​ជា​សម្ងាត់។

តំណាងរាស្ត្រ​ អាច​ឈរ​ឈ្មោះ​បោះឆ្នោត​​សា​ជា​ថ្មី​បាន។

អ្នក​ដែល​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ គឺ​ជា​ប្រជាពលរដ្ឋ​ខ្មែរ​​ទាំង​ពីរ​ភេទ​ ដែល​មាន​សិទ្ធិ​បោះឆ្នោត​ មាន​អាយុ​យ៉ាង​តិច​ ២៥​ ឆ្នាំ មាន​សញ្ជាតិ​ជា​​ខ្មែរ​តាំង​ពី​កំណើត។

អង្គការ​​រៀបចំ​ការ​បោះឆ្នោត​ បែបបទ​​ និង​ ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះឆ្នោត​ ត្រូវ​កំណត់​ក្នុង​ច្បាប់​បោះឆ្នោត។
មាត្រា​ ៧៧​.-​

តំណាងរាស្ត្រ​ក្នុង​រដ្ឋសភា​ ជា​តំណាង​ប្រជាជាតិ​​ខ្មែរ​ទាំងមូល​ ពុំ​មែន​គ្រាន់​តែ​ជា​តំណាង​ប្រជាពលរដ្ឋ​ក្នុង​មណ្ឌល​របស់​ខ្លួន​នោះ​ទេ។

អាណត្តិ​អាជ្ញា​បញ្ជា​ទាំងឡាយ​ ត្រូវ​​ទុក​ជា​មោឃៈ។
មាត្រា​ ៧៨​.-​

នីតិកាល​របស់​រដ្ឋ​សភា​មាន​កំណត់​ ៥​ឆ្នាំ​​ ហើយ​ត្រូវ​ផុត​កំណត់​នៅ​ពេល​ដែល​រដ្ឋសភា​ថ្មី​ចូល​កាន់​តំណែង។ រដ្ឋសភា​មិន​អាច​ត្រូវ​​បាន​រំលាយ​មុន​ផុត​អាណត្តិ​បាន​ឡើយ​ វៀរលែង​​តែ​ក្នុង​ករណី​ដែល​រាជរដ្ឋាភិបាល​ ត្រូវ​បាន​ទម្លាក់​ពីរ​ដង​ក្នុង​រយៈពេល​ ១២​ខែ។

ក្នុង​ករណី​នេះ​ ព្រះមហាក្សត្រ​​ត្រូវ​រំលាយ​រដ្ឋសភា​ ក្រោយ​ពី​ព្រះ​អង្គ​ទ្រង់​បាន​ទទួល​ការ​ស្នើ​ពី​នាយករដ្ឋមន្ត្រី​ និង​ បន្ទាប់​ពី​ទ្រង់​បាន​ការ​យល់​ព្រម​ពី​ប្រធាន​រដ្ឋសភា។

ការ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​រដ្ឋ​សភា​ថ្មី​ នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈពេល​ ៦០​ ថ្ងៃ​ យ៉ាង​យូរ​ ចាប់​តាំង​​ពី​ថ្ងៃ​រំលាយ​រដ្ឋសភា​មក។

ក្នុង​រយៈ​កាល​នេះ​ រាជរដ្ឋាភិបាល​​មាន​តែ​ភារកិច្ច​ដឹកនាំ​ការងារ​ប្រចាំ​ថ្ងៃ​តែ​​ប៉ុណ្ណោះ។

ក្នុង​ពេល​មាន​សង្គ្រាម​ ឬ​ក្នុង​​កាលៈទេសៈ​ពិសេស​ដទៃ​ទៀត​ ដែល​មិន​​អាច​ធ្វើ​ការ​បោះឆ្នោត​កើត​ រដ្ឋសភា​អាច​ប្រកាស​បន្ត​នីតិកាល​​របស់​ខ្លួន​មួយ​ដង​បាន​មួយ​ឆ្នាំ​ តាម​សំណើ​របស់​ព្រះមហាក្សត្រ។

ការ​ប្រកាស​បន្ត​នីតិកាល​របស់​រដ្ឋសភា​ ត្រូវ​សម្រេច​ដោយ​មតិ​យល់​ព្រម​ ពីរ​ភាគ​បី​យ៉ាង​តិច​ នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។
មាត្រា​ ៧៩​.-​

អាណត្តិ​នៃ​សមាជិក​រដ្ឋសភា​ មាន​វិសមិតភាព​ជាមួយ​ការ​បំពេញ​មុខងារ​​សាធារណៈ​ ជា​សកម្ម​ និង​ ជា​មួយ​មុខងារ​ជា​សមាជិក​នៃ​ស្ថាប័ន​ដទៃ​ទៀត​ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នេះ​ វៀរលែង​តែ​ទៅ​បំពេញ​មុខងារ​ក្នុង​គណៈរដ្ឋមន្ត្រី​​នៃ​រាជរដ្ឋាភិបាល។

ក្នុង​ករណី​នេះ​ សមាជិក​រដ្ឋសភា​រូប​នោះ​មាន​ឋានៈ​ជា​សមាជិក​រដ្ឋសភា​ធម្មតា​ ប៉ុន្តែ​មិន​ត្រូវ​មាន​មុខ​តំណែង​​អ្វី​ទាំងអស់​ក្នុង​គណៈកម្មាធិការ​ អចិន្ត្រៃយ៍​ និង​ក្នុង​គណៈ​កម្មការ​ផ្សេងៗ​នៃ​រដ្ឋសភា។

មាត្រា​​ ៨០​.-​

តំណាងរាស្ត្រ​ មាន​អភ័យ​ឯកសិទ្ធិ​សភា។

តំណាងរាស្ត្រ​រូប​ណា​ក៏​ដោយ​ មិន​អាច​ត្រូវ​​បាន​ចោទ​ប្រកាន់​ ចាប់​ខ្លួន​ ឃាត់​ខ្លួន​ ឬ​ឃុំ​ខ្លួន​ ដោយ​ហេតុ​ពី​បាន​សំដែង​យោបល់​ ឬ​បញ្ចេញ​មតិ​ ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​សោះ​ឡើយ។

ការ​ចោទ​ប្រកាន់​​ ការ​ចាប់​ខ្លួន​ ការ​ឃាត់​ខ្លួន​ ឬ​ការ​ឃុំ​ខ្លួន​​ សមាជិក​ណា​មួយ​នៃ​រដ្ឋសភា​ នឹង​អាច​ធ្វើ​​ទៅ​កើត​ លុះ​ត្រា​តែ​មាន​ការ​យល់​ព្រម​ពី​​រដ្ឋសភា​ ឬ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ ក្នុង​ចន្លោះ​សម័យ​ប្រជុំ​នៃ​រដ្ឋសភា​ វៀរលែង​តែ​ក្នុង​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់​ស្ដែង។ ក្នុង​ករណី​ខាង​ក្រោយ​នេះ​ ក្រសួង​មាន​សមត្ថកិច្ច​ត្រូវ​ធ្វើ​សេចក្ដី​រាយការណ៍​ជូន​រដ្ឋសភា​ ឬ​ជូន​គណៈកម្មាធិការ​​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ជា​បន្ទាន់​ ដើម្បី​សម្រេច។

សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ ត្រូវ​​ដាក់​ជូន​សម័យ​ប្រជុំ​រដ្ឋសភា​ខាង​មុខ​ ដើម្បី​អនុម័ត​តាម​មតិ​ភាគ​ច្រើន​ពីរ​​ភាគ​បី​នៃ​សមាជិក​រដ្ឋសភា​ទាំង​មូល។

ក្នុង​ករណី​ទាំងអស់​ខាង​លើ​នេះ​ ការ​ឃុំ​ខ្លួន​ ការ​ចោទ​ប្រកាន់​តំណាងរាស្ត្រ​ណា​មួយ​ត្រូវ​ផ្អាក​ ប្រសិន​បើ​រដ្ឋសភា​បាន​បញ្ចេញ​​មតិ​ឱ្យ​ផ្អាក​តាម​មតិ​ភាគ​ច្រើន​បី​ភាគ​បួន ​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល។
មាត្រា​ ៨១​.-​​

រដ្ឋសភា​មាន​ថវិកា​ស្វយ័ត សម្រាប់​ដំណើរ​ការ។

តំណាងរាស្ត្រ​ ត្រូវ​ទទួល​ប្រាក់​បំណាច់។
មាត្រា​ ៨២​ ថ្មី​.-​

រដ្ឋសភា​បើក​សម័យ​ប្រជុំ​ដំបូង​ ហុកសិប​ថ្ងៃ​យ៉ាង​យូរ​ក្រោយ​ពេល​បោះឆ្នោត​ តាម​ការ​​កោះ​ប្រជុំ​របស់​ព្រះមហាក្សត្រ។

មុន​ចាប់​ផ្ដើម​​ការងារ​​របស់​ខ្លួន​ រដ្ឋសភា​ត្រូវ​ប្រកាស​សុពលភាព​​នៃ​អាណាត្តិ​របស់​សមាជិក​នីមួយៗ​​ ត្រូវ​បោះឆ្នោត​ជ្រើសរើស​ដាច់​ដោយ​ឡែក​ពី​គ្នា​ នូវ​ប្រធាន​​ អនុប្រធាន​រដ្ឋសភា​ និង​សមាជិក​ទាំងអស់​នៃ​គណៈកម្មការ​នានា​របស់​រដ្ឋសភា​ ដោយ​មតិ​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។

រដ្ឋសភា​ត្រូវ​អនុម័ត​បទបញ្ជា​ផ្ទៃ​ក្នុង ដោយ​មតិ​ភាគច្រើន​ដាច់ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។

តំណាងរាស្ត្រ​​ទាំងអស់​ ត្រូវ​ធ្វើ​សច្ចា​ប្រណិធាន​មុន​ចូល​កាន់​តំណែង​ដូច​មាន​ខ្លឹមសារ​ចែង​ក្នុង​ ឧបសម្ព័ន្ធ​ទី​ ៥​ នៃ​រដ្ឋធម្មនុញ្ញ។
មាត្រា​ ៨៣​.-​

រដ្ឋសភា​ ប្រជុំ​ជា​សាមញ្ញ​ ពីរ​ដង​ ក្នុង​មួយ​ឆ្នាំ។

សម័យ​ប្រជុំ​នីមួយៗ​ មាន​ថិរៈ​វេលា​យ៉ាង​តិច​បី​ខែ។ បើ​មាន​សំណូមពរ​ពី​ព្រះមហាក្សត្រ​ ឬ​សេចក្ដី​ស្នើ​សុំ​ពី​នាយករដ្ឋមន្ត្រី​ ឬ​ពី​សមាជិក​រដ្ឋសភា​ចំនួន​មួយ​ភាគ​បី​យ៉ាង​តិច​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ កោះ​​ប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ។

ក្នុង​ករណី​នេះ​ របៀប​វារៈ​ជាក់លាក់​នៃ​សម័យ​ប្រជុំ​ជា​វិសាមញ្ញ​ត្រូវ​​ផ្សាយ​​ដល់​ប្រជារាស្ត្រ​ជា​មួយ​នឹង​ថ្ងៃ​កំណត់​ប្រជុំ។
មាត្រា​ ៨៤​.-​

នៅ​ចន្លោះ​សម័យ​ប្រជុំ​របស់​រដ្ឋសភា​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ទទួល​ភារកិច្ច​ចាត់​ចែង​ការងារ។

គណៈកម្មាធិការ​​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​រួម​មាន​ : ប្រធាន​រដ្ឋសភា ​អនុប្រធាន​រដ្ឋសភា​ និង​ប្រធាន​គណៈកម្មការ​ទាំងអស់​របស់​រដ្ឋសភា។
មាត្រា ៨៥​.-

សម័យ​ប្រជុំ​រដ្ឋសភា​ ត្រូវ​ធ្វើ​នៅ​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​សាល​ប្រជុំ​របស់​​ រដ្ឋសភា​ លើកលែង​តែ​មាន​ការ​សម្រេច​ផ្សេង​ចុះ​ក្នុង​លិខិត​កោះ​ប្រជុំ​ដោយ​កាលៈទេសៈ​ តម្រូវ។

ក្រៅ​ពី​ករណី​ខាង​លើ​ និង​ក្រៅ​ពី​កន្លែង​ និង​ពី​កាល​បរិច្ឆេទ​ ដែល​កំណត់​ក្នុង​សេចក្ដី​អញ្ជើញ​ ការ​ប្រជុំ​ណា​ក៏​ដោយ​របស់​រដ្ឋសភា​ត្រូវ​ទុក​ជា​ខុស​ច្បាប់​ ហើយ​ជា​អសារ​សូន្យ​ពេញ​លក្ខណៈ។
មាត្រា ៨៦​.-

ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​ រដ្ឋសភា​ប្រជុំ​រាល់​ថ្ងៃ​ជាប់​ជា​ប្រចាំ។ រដ្ឋសភា​​មាន​សិទ្ធិ​សម្រេច​បញ្ចប់​កាលៈទេសៈ​ពិសេស​ខាង​លើ​នេះ​ កាល​បើ​សភាពការណ៍​អនុញ្ញាត។

បើ​រដ្ឋសភា​មិន​អាច​ប្រជុំ​បាន​ទេ​ ដោយ​មូលហេតុ​ចាំបាច់​ ជា​អាទិ៍​នៅ​ពេល​ដែល​កម្លាំង​បរទេស​ចូល​មក​កាន់​កាប់​ទឹកដី​ ការ​ប្រកាស​ភាព​អាសន្ន​ត្រូវ​បន្ត​ទៅ​មុខ​ជា​ស្វ័យ​ប្រវត្តិ។

នៅ​ពេល​​ដែល​ប្រទេស​ជាតិ​ឋិត​ក្នុង​ភាព​អាសន្ន​​ រដ្ឋសភា​មិន​អាច​ត្រូវ​រំលាយ​បាន​ឡើយ។
មាត្រា ៨៧.-

ប្រធាន​រដ្ឋសភា​ដឹក​នាំ​អង្គ​ប្រជុំ​របស់​រដ្ឋសភា​ ទទួល​អាញ្ញត្តិ​ច្បាប់​ និង​​សេចក្ដី​សម្រេច​ចិត្ត​ទាំងឡាយ​ ដែល​រដ្ឋសភា​បាន​អនុម័ត​ រ៉ាប់រង​ការ​អនុវត្ត​បទបញ្ជា​ផ្ទៃ​ក្នុង​​របស់​រដ្ឋសភា​ និង​ ចាត់ចែង​ការ​ទាក់ទង​អន្តរជាតិ​ទាំងឡាយ​របស់​រដ្ឋសភា។

ក្នុង​ករណី​ ដែល​ប្រធាន​រដ្ឋសភា​មាន​ធុរៈ​មិន​អាច​​បំពេញ​មុខងារ​​បាន​ ដោយ​ហេតុ​មក​ពី​មាន​ជម្ងឺ​ ឬ​បំពេញ​​មុខងារ​​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី​ ឬ​ជា​​ព្រះរាជានុសិទ្ធិ​ ឬ​បំពេញ​បេសកកម្ម​នៅ​បរទេស អនុប្រធាន​រដ្ឋសភា​មួយ​រូប​ត្រូវ​ទទួល​ភារកិច្ច​ចាត់ចែង​​ការងារ​ជំនួស។

ក្នុង​ករណី​ដែល​ប្រធាន​ ឬ​អនុប្រធាន​រដ្ឋសភា​លាលែង​ពី​មុខ​តំណែង​ ឬ​ទទួល​អនិច្ចកម្ម​ រដ្ឋសភា​ត្រូវ​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​ ឬ​អនុប្រធាន​ថ្មី។
មាត្រា ៨៨​ ថ្មី​ (ពីរ)​.-

ការ​ប្រជុំ​រដ្ឋសភា​ ត្រូវ​ធ្វើ​ជា​សាធារណៈ។

រដ្ឋសភា​អាច​ប្រជុំ​ជា​សម្ងាត់​បាន​ តាម​ការ​ស្នើ​សុំ​ពី​ប្រធាន​ឬ​ពី​សមាជិក​ចំនួន​​មួយ​ភាគ​ដប់​យ៉ាង​​តិច​ពី​ ព្រះមហាក្សត្រ​ ឬ​ពី​នាយករដ្ឋមន្ត្រី។

ការ​ប្រជុំ​រដ្ឋសភា​​ នឹង​​យក​ជា​​ការ​បាន​ លុះ​ត្រា​តែ​មាន​:

ក- កូរ៉ុម​លើស​ពី​ ពីរ​ភាគ​បី​ នៃ​ចំនួន​សមាជិក​រដ្ឋសភា​​ទាំង​មូល​​សម្រាប់​ការ​អនុម័ត​ ទាំង​ឡាយ​ណា​ដែល​​តម្រូវ​ឱ្យ​យក​មតិ​ភាគ​ច្រើន​ ពីរ​ភាគ​បី​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។

ខ- កូរ៉ុម​លើស​ពី​ពាក់​កណ្ដាល​ នៃ​ចំនួន​​សមាជិក​រដ្ឋសភា​ទាំងមូល​សម្រាប់​ការ​អនុម័ត​ទាំងឡាយ​ណា​ ដែល​តម្រូវ​ឱ្យ​យក​មតិ​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ ទាំងមូល។
មាត្រា ៨៩.-

តាម​ការ​សុំ​ពី​សមាជិក​ចំនួន​មួយ​ភាគ​ដប់​យ៉ាង​តិច​ រដ្ឋសភា​អាច​​អញ្ជើញ​ឥស្សរជន​ដ៏​ឧត្ដម​ណា​មួយ​មក​បំភ្លឺ​រដ្ឋសភា​ អំពី​បញ្ហា​ដែល​មាន​សារៈសំខាន់​ពិសេស។

មាត្រា ៩០​ ថ្មី​ (ពីរ)​.-

រដ្ឋសភា​ជា​អង្គការ​​ដែល​មាន​អំណាច​នីតិប្បញ្ញត្តិ​ ហើយ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ ដូច​បាន​​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​ និង​ ច្បាប់​ជា​ធរមាន។

រដ្ឋសភា​អនុម័ត​ថវិកា​ជាតិ​ ផែនការ​រដ្ឋ​ ការ​ឱ្យ​រដ្ឋ​ខ្ចី​ប្រាក់​ពី​គេ​ ការ​ឱ្យ​រដ្ឋ​ឱ្យ​ប្រាក់​គេ​ខ្ចី​ ការ​សន្យា​នានា​ ផ្នែក​ហិរញ្ញវត្ថុ​ និង​ ការ​បង្កើត​ កែប្រែ​ ឬ​លុប​ចោល​ពន្ធដារ។

រដ្ឋសភា​ឱ្យ​សេចក្ដី​យល់​ព្រម​ចំពោះ​គណនី​រដ្ឋបាល។

រដ្ឋសភា​អនុម័ត​ច្បាប់​ស្ដី​ពី​ការ​លើកលែង​​ទោស​ជា​ទូទៅ។

រដ្ឋសភា​អនុម័ត​យល់​ព្រម​ ឬ​លុបចោល​សន្ធិសញ្ញា​ ឬ​អនុសញ្ញា​អន្តរជាតិ។ រដ្ឋសភា​អនុម័ត​ច្បាប់​ស្ដី​ពី​ការ​ប្រកាស​​សង្គ្រាម។

ការ​អនុម័ត​ខាង​លើ​នេះ​ ប្រព្រឹត្ត​ទៅ​ដោយ​មតិ​ភាគច្រើន​ដាច់ខាត​ នៃ​​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល។

រដ្ឋសភា​បោះឆ្នោត​​ទុក​ចិត្ត​​ដល់​រាជរដ្ឋាភិបាល តាម​មតិ​ភាគ​ច្រើន​ដាច់​ខាត​ នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។
មាត្រា ៩១​ ថ្មី​​.-

សមាជិក​ព្រឹទ្ធសភា​ សមាជិក​រដ្ឋសភា​ និង​ នាយករដ្ឋមន្ត្រី​ មាន​សិទ្ធិ​ផ្ដួចផ្ដើម​គំនិត​ធ្វើ​ច្បាប់។

តំណាងរាស្ត្រ​​ មាន​សិទ្ធិ​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ ប៉ុន្តែ​សំណើ​នេះ​មិន​អាច​ទទួល​យក​បាន​ទេ​ បើ​វិសោធនកម្ម​នោះ​សំដៅ​បន្ថយ​ប្រាក់​ចំណូល​សាធារណៈ​ ឬ​បន្ថែម​​បន្ទុក​លើ​ប្រជាពលរដ្ឋ។
មាត្រា ៩២​.-

ការ​អនុម័ត​ទាំងឡាយ​របស់​រដ្ឋសភា​ ដែល​ផ្ទុយ​នឹង​គោលការណ៍​រក្សា​ការពារ​ ឯករាជ្យ​ អធិបតេយ្យ​ បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ឯកភាព​នយោបាយ​ ឬ​ការ​គ្រប់គ្រង​រដ្ឋបាល​របស់​ប្រទេស​ជាតិ​ នឹង​ត្រូវ​ចាត់​ទុក​ជា​អាសារ​សូន្យ ។ ក្រុមប្រឹក្សា​ធម្មនុញ្ញ​ជា​អង្គការ​​តែ​មួយ​គត់​ ដែល​មាន​​សមត្ថកិច្ច​​សម្រេច​ពី​មោឃភាព​នេះ។
មាត្រា ៩៣​ ថ្មី​ .-

ច្បាប់​​ដែល​រដ្ឋសភា​បាន​អនុម័ត​ និង​ ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វ​គ្រប់​រួច​ហើយ​ ហើយ​ត្រូវ​​​បាន​ព្រះមហាក្សត្រ​ទ្រង់​ឡាយ​ព្រះហស្តលេខា​ប្រកាស​​​ឱ្យ​ប្រើ​ ត្រូវ​​ចូល​ជាធរមាន​​នៅ​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​ដប់​ថ្ងៃ​គត់​ ក្រោយ​ពី​ថ្ងៃ​ប្រកាស​ឱ្យ​ប្រើ​ និង​នៅ​ទូទាំង​ប្រទេស​ក្នុង​​រយៈពេល​ម្ភៃ​ថ្ងៃ​គត់​ ក្រោយ​ពី​ថ្ងៃ​ប្រកាស​ឱ្យ​ប្រើ​។ ប៉ុន្តែ​បើ​ច្បាប់​នេះ​ បាន​ចែង​ថា​ជា​ការ​​ប្រញាប់​ ច្បាប់​នេះ​ត្រូវ​​ចូល​ជាធរមាន​​ភ្លាម​នៅ​ទូទាំង​ប្រទេស​ ក្រោយ​ថ្ងៃ​ប្រកាស​ឱ្យ​ប្រើ។

ច្បាប់​ ដែល​ព្រះមហាក្សត្រ​ទ្រង់​បាន​ឡាយ​ព្រះហស្តលេខា​ប្រកាស​ឱ្យ​ប្រើ​ ត្រូវ​ចុះ​ក្នុង​រាជកិច្ច​ និង​ ផ្សព្វផ្សាយ​នៅ​ទូទាំង​ប្រទេស​ឱ្យ​ទាន់​តាម​ពេល​កំណត់​ខាង​លើ។
មាត្រា ៩៤​.-

រដ្ឋសភា​​បង្កើត​គណៈកម្មការ​ផ្សេងៗ​ ដែល​ចាំបាច់។ ការ​រៀបចំ​ និង​ ការ​ប្រព្រឹត្ត​ទៅ​នៃ​រដ្ឋសភា​ នឹង​មាន​កំណត់​ក្នុង​បទបញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា។
មាត្រា ៩៥​.-​

ក្នុង​ករណី​មាន​សមាជិក​រដ្ឋសភា​ទទួល​អនិច្ចកម្ម​ លាលែង​ ឬ​ប្រាស​ចាក​សមាជិក​ភាព​ ដែល​កើត​មាន​ឡើង​ ៦​ខែ​ យ៉ាង​តិច​មុន​ចប់​នីតិកាល​ ត្រូវ​​ចាត់​ការ​ជ្រើស​តាំង​​ជំនួស​​សមាជិក​នោះ​ តាម​ល័ក្ខខ័ណ្ឌ​កំណត់​ក្នុង​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ និង​ក្នុង​ច្បាប់​បោះឆ្នោត។
មាត្រា ៩៦​.-

តំណាងរាស្ត្រ​មាន​សិទ្ធិ​ដាក់​សំណួរ​ដល់​រាជរដ្ឋាភិបាល។ សំណួរ​នេះ​ត្រូវ​​សរសេរ​ជា​លាយលក្ខណ៍​អក្សរ​ប្រគល់​ជូន​តាម​រយៈ​ប្រធាន​ រដ្ឋសភា។

ចម្លើយ​អាច​ធ្វើ​ឡើង​ដោយ​រដ្ឋមន្ត្រី​មួយ​រូប​ ឬ​ច្រើន​រូប​​ អាស្រ័យ​ដោយ​បញ្ហា​ដែល​​បាន​ចោទ​ឡើង​ ​ពាក់ព័ន្ធ​នឹង​ការ​ទទួល​ខុសត្រូវ​​របស់​មន្ត្រី​មួយ​រូប​ ឬ​ច្រើន​រូប។ បើ​បញ្ហា​ពាក់ព័ន្ធ​​ដល់​នយោបាយ​ទូទៅ​របស់​រាជរដ្ឋាភិបាល​នាយករដ្ឋមន្ត្រី​ ត្រូវ​ឆ្លើយ​ផ្ទាល់​ខ្លួន។

ចម្លើយ​របស់​រដ្ឋមន្ត្រី​ ឬ​របស់​នាយករដ្ឋមន្ត្រី​ អាច​ធ្វើ​ដោយ​ផ្ទាល់​មាត់​ ឬ​ សរសេរ​ជា​លាយលក្ខណ៍​អក្សរ។

ចម្លើយ​ខាង​លើ​នេះ​​ ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈពេល​ ប្រាំ​ពីរ​ថ្ងៃ​ បន្ទាប់​ពី​បាន​ទទួល​សំណួរ។

ចំពោះ​ចម្លើយ​ផ្ទាល់​មាត់​ ប្រធាន​រដ្ឋសភា​អាច​សម្រេច​បើក​ឱ្យ​មាន​ ឬ​មិន​ឱ្យ​មាន​ការ​ជជែក​ដេញ​ដោល។ បើ​គ្មាន​ការ​បើក​​ឱ្យ​ជជែក​ដេញដោល​ទេ​នោះ​ចម្លើយ​របស់​ រដ្ឋមន្ត្រី​ ឬ​នាយករដ្ឋមន្ត្រី​​ នឹង​បញ្ចប់​សំណួរ​តែ​ម្ដង។

បើ​មាន​ការ​បើក​ឱ្យ​ជជែក​ដេញដោល​ម្ចាស់​សំណួរ​ វាគ្មិន​ឯ​ទៀត​ និង​​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ ឬ​នាយករដ្ឋមន្ត្រី​អាច​ជជែក​ប្ដូរ​យោបល់​ ក្នុង​រយៈពេល​ដែល​មិន​អាច​លើស​ពី​មួយ​ពេល​ប្រជុំ​ឡើយ។

រដ្ឋសភា​កំណត់​ទុក​ពេល​មួយ​ថ្ងៃ​ ក្នុង​មួយ​សប្ដាហ៍​ សម្រាប់​ការ​ឆ្លើយ​សំណួរ។ ទោះបី​យ៉ាង​ណា​ក៏​ដោយ​ សម័យ​ប្រជុំ​សម្រាប់​ឆ្លើយ​សំណួរ​ខាង​លើ​នេះ​មិន​អាច​បើក​លទ្ធភាព​​ឱ្យ​មាន​ ការ​បោះឆ្នោត​ប្រភេទ​ណា​មួយ​បាន​ឡើយ។
មាត្រា ៩៧​.-

គណៈកម្មការ​ទាំងឡាយ​របស់​រដ្ឋសភា​ អាច​អញ្ជើញ​រដ្ឋមន្ត្រី​មក​បំភ្លឺ​អំពី​បញ្ហា​អ្វី​មួយ​​ ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ទទួល​ខុសត្រូវ​​របស់​ខ្លួន។
មាត្រា ៩៨ ថ្មី​.-

រដ្ឋសភា​អាច​ទម្លាក់​សមាជិក​គណៈរដ្ឋមន្ត្រី​ ឬ​ទម្លាក់​រាជរដ្ឋាភិបាល​ពី​តំណែង​​ដោយ​អនុម័ត​ញត្តិ​បន្ទោស​ តាម​សំឡេង​​ឆ្នោត​​ភាគ​ច្រើន​ដាច់​ខាត​ នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។

ញត្តិ​បន្ទោស​​រាជរដ្ឋាភិបាល​ ត្រូវ​បាន​លើក​ឡើង​ជូន​រដ្ឋសភា​ ដោយ​តំណាង​រាស្ត្រ​ចំនួន​សាមសិប​នាក់​ ទើប​រដ្ឋសភា​អាច​លើក​យក​មក​ពិភាក្សា​បាន។

ជំពូក​ទី​ ៨​ ថ្មី​ អំពី​ព្រឹទ្ធសភា

​មាត្រា ៩៩​ ថ្មី​​.-

ព្រឹទ្ធសភា​ជា​អង្គការ​ដែល​មាន​​អំណាច​​នីតិប្បញ្ញត្តិ​ ហើយ​បំពេញ​ភារកិច្ច​​របស់​ខ្លួន​ ដូច​បាន​កំណត់​​ក្នុង​រដ្ឋធម្មនុញ្ញ​ និង​ ច្បាប់​ជា​ធរមាន។

ព្រឹទ្ធសភា​មាន​សមាជិក​យ៉ាង​ច្រើន​ ស្មើ​នឹង​ពាក់​កណ្ដាល​នៃ​ចំនួន​​សមាជិក​រដ្ឋសភា​ទាំងមូល។

សមាជិក​ព្រឹទ្ធសភា​ត្រូវ​​ចាត់​តាំង​ខ្លះ​ និង​ត្រូវ​​ជ្រើស​តាំង​​ដោយ​ការ​​បោះឆ្នោត​អ​សកល​ខ្លះ។

សមាជិក​ព្រឹទ្ធសភា​ អាច​ត្រូវ​​បាន​ចាត់តាំង​​ និង​ជ្រើស​តាំង​សា​ជា​ថ្មី​​បាន។ អ្នក​ដែល​មាន​​សិទ្ធិ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ព្រឹទ្ធសភា​ គឺ​​ជា​ប្រជាពលរដ្ឋ​ខ្មែរ​​ទាំង​ពីរ​​ភេទ​ ដែល​មាន​សិទ្ធិ​​បោះឆ្នោត​ មាន​អាយុ​យ៉ាង​តិច​ ៤០​ ឆ្នាំ​ មាន​សញ្ជាតិ​ខ្មែរ​តាំង​ពី​កំណើត។

មាត្រា ១០០​ ថ្មី​.-

សមាជិក​ព្រឹទ្ធសភា​ចំនួន​​២​រូប​ ត្រូវ​បាន​ចាត់​តាំង​​ដោយ​ព្រះមហាក្សត្រ។

សមាជិក​ព្រឹទ្ធសភា​ចំនួន​ ២​រូប​ ត្រូវ​បាន​រដ្ឋសភា​​ជ្រើស​តាំង​តាម​មតិ​ភាគ​ច្រើន​ដោយ​ប្រៀប។

រីឯ​សមាជិក​ព្រឹទ្ធសភា​ឯ​ទៀត​ ត្រូវ​បាន​ជ្រើស​តាំង​ដោយ​ការ​បោះឆ្នោត​​អសកល។
​មាត្រា ១០១​ ថ្មី​.-

ការ​រៀបចំ​បែបបទ​ និង​ ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​​ចាត់​តាំង​និង​ការ​បោះឆ្នោត​​ជ្រើស​តាំង​សមាជិក​ ព្រឹទ្ធសភា​ ព្រម​ទាំង​ការ​កំណត់​អំពី​អ្នក​បោះឆ្នោត​អង្គ​បោះឆ្នោត​​ និង​ មណ្ឌល​បោះឆ្នោត​ ត្រូវ​ចែង​ក្នុង​ច្បាប់​មួយ។
​មាត្រា ១០២​ ថ្មី​.-

នីតិកាល​របស់​ព្រឹទ្ធសភា​មាន​កំណត់​ ៦​ឆ្នាំ​ ហើយ​ត្រូវ​ផុត​​កំណត់​នៅ​ពេល​ដែល​ ព្រឹទ្ធសភា​ថ្មី​ចូល​កាន់​​តំណែង។

ក្នុង​ពេល​មាន​សង្គ្រាម​ ឬ​ក្នុង​កាលៈទេសៈ​ពិសេស​ដទៃ​ទៀត​ ដែល​មិន​អាច​ធ្វើ​​ការ​បោះឆ្នោត​កើត​ ព្រឹទ្ធសភា​អាច​ប្រកាស​បន្ត​​នីតិកាល​របស់​ខ្លួន​មួយ​ដង​បាន​មួយ​ឆ្នាំ​ តាម​សំណើ​របស់​ព្រះមហាក្សត្រ។

ការ​ប្រកាស​បន្ត​នីតិកាល​របស់​ព្រឹទ្ធសភា​ ត្រូវ​សម្រេច​​ដោយ​មតិ​យល់​ព្រម​ពីរ​ភាគ​បី​យ៉ាង​​តិច​ នៃ​ចំនួន​​សមាជិក​ព្រឹទ្ធសភា​ទាំងមូល។

ក្នុង​កាលៈទេសៈ​ដូច​បាន​​រៀបរាប់​ខាង​លើ​ ព្រឹទ្ធសភា​ប្រជុំ​រាល់​ថ្ងៃ​ជាប់​ជា​ប្រចាំ។ ព្រឹទ្ធសភា​មាន​សិទ្ធិ​សម្រេច​បញ្ចប់​​កាលៈទេសៈ​ពិសេស​ខាង​លើ​នេះ​ កាល​បើ​សភាពការណ៍​អនុញ្ញាត។

បើ​ព្រឹទ្ធសភា​មិន​អាច​ប្រជុំ​បាន​ទេ​ ដោយ​មូលហេតុ​ចាំបាច់​ជា​អាទិ៍​នៅ​ពេល​ដែល​កម្លាំង​​​បរទេស​ចូល​មក​កាន់កាប់​ ទឹកដី​ ការ​ប្រកាស​​ភាព​អាសន្ន​ត្រូវ​បន្ត​ទៅ​មុខ​ជា​ស្វ័យ​ប្រវត្តិ។
​មាត្រា ១០៣​ ថ្មី​.-

អាណត្តិ​នៃ​សមាជិក​ព្រឹទ្ធសភា​ មាន​វិសមិតភាព​ជាមួយ​​ការ​បំពេញ​មុខងារ​សាធារណៈ​ជា​សកម្ម​ជាមួយ​មុខងារ​​ជា​ តំណាងរាស្ត្រ​ និង​ ជា​មួយ​​មុខងារ​ជា​សមាជិក​ស្ថាប័ន​ដទៃ​ទៀត​ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។
​មាត្រា ១០៤​ ថ្មី​.-

សមាជិក​ព្រឹទ្ធសភា​​ មាន​អភ័យ​ឯកសិទ្ធិ​សភា។

សមាជិក​ព្រឹទ្ធសភា​​រូប​ណា​ក៏​ដោយ​ មិន​អាច​ត្រូវ​បាន​ចោទប្រកាន់​ចាប់​ខ្លួន​ ឃាត់​ខ្លួន​ ឬ​ឃុំ​ខ្លួន​ ដោយ​ហេតុ​​ពី​បាន​សំដែង​​យោបល់​ ឬ​បញ្ចេញ​មតិ​ក្នុង​ការ​បំពេញ​មុខងារ​​របស់​ខ្លួន​សោះ​ឡើយ។ ការ​ចោទ​ប្រកាន់​ ការ​​ចាប់​ខ្លួន​ ការ​ឃាត់​ខ្លួន​ ឬ​ការ​ឃុំ​ខ្លួន​សមាជិក​ណា​មួយ​ នៃ​ព្រឹទ្ធសភា​ នឹង​​អាច​ធ្វើ​​ទៅ​កើត​លុះ​ត្រា​តែ​​មាន​ការ​យល់​ព្រម​ពី​ព្រឹទ្ធសភា​ ឬ​ពី​គណៈកម្មាធិការ​​អចិន្ត្រៃយ៍​របស់​ព្រឹទ្ធសភា​ ក្នុង​​ចន្លោះ​សម័យ​ប្រជុំ​នៃ​ព្រឹទ្ធសភា​ វៀរលែង​​តែ​ក្នុង​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង។ ក្នុង​ករណី​ចុង​ក្រោយ​នេះ​ ក្រសួង​​មាន​សមត្ថកិច្ច​ត្រូវ​ធ្វើ​សេចក្ដី​រាយការណ៍​ជូន​ព្រឹទ្ធសភា​ ឬ​ជូន​គណៈកម្មាធិការ​​អចិន្ត្រៃយ៍​របស់​ព្រឹទ្ធសភា​​ជា​បន្ទាន់​ ដើម្បី​សម្រេច។

សេចក្ដី​សម្រេច​​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​ព្រឹទ្ធសភា​ ត្រូវ​​ដាក់​ជូន​សម័យ​ប្រជុំ​ព្រឹទ្ធសភា​ខាង​មុខ​ ដើម្បី​អនុម័ត​តាម​​មតិ​ភាគ​ច្រើន​ពីរ​ភាគ​បី​ នៃ​សមាជិក​ព្រឹទ្ធសភា​ទាំង​មូល។

ក្នុង​ករណី​ទាំង​អស់​ខាង​លើ​នេះ​ ការ​ឃុំ​ខ្លួន​ ការ​ចោទប្រកាន់​សមាជិក​ព្រឹទ្ធសភា​​ណា​មួយ​ត្រូវ​ផ្អាក​ ប្រសិន​​បើ​ព្រឹទ្ធសភា​បាន​បញ្ចេញ​មតិ​ឱ្យ​ផ្អាក​តាម​មតិ​ភាគ​ច្រើន​បី​ភាគ​ បួន​ នៃ​សមាជិក​ព្រឹទ្ធសភា​ទាំងមូល។
​មាត្រា ១០៥​ ថ្មី​.-

ព្រឹទ្ធសភា​ មាន​ថវិកា​ស្វយ័ត​សម្រាប់​ដំណើរការ។

សមាជិក​ព្រឹទ្ធសភា​ ត្រូវ​ទទួល​​ប្រាក់​បំណាច់។
​មាត្រា ១០៦​ ថ្មី​ (មួយ)​.-

ព្រឹទ្ធសភា​​បើក​សម័យ​ប្រជុំ​ដំបូង​ ហុកសិប​ថ្ងៃ​យ៉ាង​យូរ​ ក្រោយ​ពេល​បោះឆ្នោត​ តាម​ការ​កោះ​ប្រជុំ​របស់​ព្រះមហាក្សត្រ។

មុន​ចាប់​ផ្ដើម​ការងារ​របស់​ខ្លួន​ ព្រឹទ្ធសភា​​ត្រូវ​ប្រកាស​សុពលភាព​ នៃ​អាណត្តិ​​របស់​សមាជិក​នីមួយៗ​ និង​ត្រូវ​​បោះឆ្នោត​ជ្រើសរើស​ដាច់​ដោយ​ឡែក​ពី​គ្នា​​នូវ​ប្រធាន​ អនុប្រធាន​ ព្រឹទ្ធសភា​ និង​ សមាជិក​ទាំងអស់​ នៃ​គណៈកម្មការ​នានា​របស់​ព្រឹទ្ធសភា​ ដោយ​មតិ​ភាគ​ច្រើន​ដាច់​ខាត​ នៃ​ចំនួន​សមាជិក​​ព្រឹទ្ធសភា​ទាំង​​មូល។

សមាជិក​​ព្រឹទ្ធសភា​ទាំងអស់​ ត្រូវ​ធ្វើ​សច្ចា​ប្រណិធាន​មុន​ចូល​​កាន់​តំណែង​ ដូច​មាន​ខ្លឹមសារ​​ចែង​ក្នុង​​ឧបសម្ព័ន្ធ​ទី​ ៧​ នៃ​រដ្ឋធម្មនុញ្ញ។
​មាត្រា ១០៧​ ថ្មី​.-

ព្រឹទ្ធសភា​ ប្រជុំ​ជា​សាមញ្ញ​ពីរ​ដង​​ក្នុង​មួយ​ឆ្នាំ។

សម័យ​ប្រជុំ​នីមួយៗ​ មាន​ថិរៈ​វេលា​យ៉ាង​តិច​ បី​ខែ។ បើ​មាន​សំណូមពរ​ពី​ព្រះមហាក្សត្រ​ ឬ​សេចក្ដី​ស្នើ​សុំ​ពី​នាយករដ្ឋមន្ត្រី​ ឬ​ពី​សមាជិក​ព្រឹទ្ធសភា​ចំនួន​មួយ​ភាគ​បី​យ៉ាង​តិច​ ព្រឹទ្ធសភា​កោះ​ប្រជុំ​ជា​វិសាមញ្ញ។
​មាត្រា ១០៨​ ថ្មី​.-

នៅ​ចន្លោះ​សម័យ​ប្រជុំ​របស់​ព្រឹទ្ធសភា​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​​របស់​​ព្រឹទ្ធសភា​ ទទួល​ភារកិច្ច​ចាត់ចែង​​ការងារ។
​មាត្រា ១០៩​ ថ្មី​.-

សម័យ​ប្រជុំ​ព្រឹទ្ធសភា​ ត្រូវ​ធ្វើ​នៅ​រាជធានី​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​ក្នុង​សាល​ប្រជុំ​របស់​ ព្រឹទ្ធសភា​ លើកលែង​តែ​​មាន​ការ​​សម្រេច​ផ្សេង​ចុះ​ក្នុង​លិខិត​កោះ​ប្រជុំ​​ដោយ​ កាលៈទេសៈ​តម្រូវ។

ក្រៅ​ពី​​ករណី​ខាង​លើ​ និង​ក្រៅ​ពី​កន្លែង​ និង​កាល​បរិច្ឆេទ​ដែល​កំណត់​​ក្នុង​សេចក្ដី​អញ្ជើញ​ ការ​ប្រជុំ​ណា​ក៏​ដោយ​របស់​ព្រឹទ្ធសភា​ត្រូវ​ទុក​ជា​ខុស​ច្បាប់​ហើយ​អសារ​ សូន្យ​ ពេញ​លក្ខណៈ។
​មាត្រា ១១០​ ថ្មី​.-

ប្រធាន​ព្រឹទ្ធសភា​​ដឹកនាំ​អង្គ​ប្រជុំ​របស់​ព្រឹទ្ធសភា​ ទទួល​អាញត្តិ​ច្បាប់​ និង​សេចក្ដី​​សម្រេច​ចិត្ត​ទាំងឡាយ​​ ដែល​ព្រឹទ្ធសភា​បាន​អនុម័ត​ រ៉ាប់រង​ការ​អនុវត្ត​បទបញ្ជា​ផ្ទៃ​ក្នុង​​របស់​ព្រឹទ្ធសភា​ និង​ចាត់ចែង​ការ​ទាក់ទង​អន្តរជាតិ​ទាំងឡាយ​របស់​ព្រឹទ្ធសភា។

ក្នុង​ករណី​ដែល​ប្រធាន​ព្រឹទ្ធសភា​មាន​ធុរៈ​មិន​អាច​បំពេញ​មុខងារ​បាន​ ដោយ​ហេតុ​មក​ពី​មាន​ជម្ងឺ​ ឬ​បំពេញ​​មុខងារ​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី​ ឬ​ជា​​ព្រះរាជានុសិទ្ធិ​ ឬ​បំពេញ​បេសកកម្ម​នៅ​បរទេស​ ​អនុ​ប្រធាន​ព្រឹទ្ធសភា​មួយ​រូប​ត្រូវ​ទទួល​ភារកិច្ច​ចាត់ចែង​​ការងារ​ ជំនួស។

ក្នុង​ករណី​ដែល​ប្រធាន​ ឬ​អនុប្រធាន​ព្រឹទ្ធសភា​ លាលែង​​ពី​មុខ​​តំណែង​ ឬ​ទទួល​​អនិច្ចកម្ម​ ព្រឹទ្ធសភា​ត្រូវ​បោះឆ្នោត​ជ្រើស​តាំង​ប្រធាន​ ឬ​អនុប្រធាន​ថ្មី។

មាត្រា ១១១​ ថ្មី​ (ពីរ).-

ការ​ប្រជុំ​ព្រឹទ្ធសភា​ ត្រូវ​ធ្វើ​ជា​សាធារណៈ។

ព្រឹទ្ធសភា​អាច​ប្រជុំ​សម្ងាត់​បាន​តាម​ការ​សុំ​ពី​ប្រធាន​ ឬ​ពី​​សមាជិក​ចំនួន​មួយ​ភាគ​ដប់​យ៉ាង​តិច​ ពី​ព្រះមហាក្សត្រ​ ពី​នាយករដ្ឋមន្ត្រី​​ ឬ​ពី​ប្រធាន​រដ្ឋសភា។

ការ​ប្រជុំ​ព្រឹទ្ធសភា​នឹង​​យក​ជា​ការ​បាន​ លុះ​ត្រា​តែ​មាន​ :

ក- កូរ៉ុម​លើស​ពី​ ពីរ​​ភាគ​បី​ នៃ​ចំនួន​​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​​សម្រាប់​​ការ​អនុម័ត​ទាំងឡាយ​ណា​ដែល​ តម្រូវ​ឱ្យ​យក​មតិ​ភាគ​ច្រើន​ ពីរ​ភាគ​បី​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល។ ឋ

ខ- កូរ៉ុម​លើស​ពី​ពាក់​កណ្ដាល​ នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​សម្រាប់​​ការ​អនុម័ត​ទាំងឡាយ​ណា​ ដែល​​តម្រូវ​ឱ្យ​យក​មតិ​ភាគ​ច្រើន​ដោយ​ប្រៀប​ ឬ​យក​មតិ​ភាគ​ច្រើន​ដាច់​ខាត​ នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល។

ចំនួន​សម្លេង​ ដែល​តម្រូវ​សម្រាប់​រដ្ឋសភា​អនុម័ត​យល់​ព្រម​ ហើយ​ដែល​មាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​ ត្រូវ​យក​មក​ប្រើ​សម្រាប់​ព្រឹទ្ធសភា​ផង​ដែរ។
​មាត្រា ១១២​ ថ្មី​.-

ព្រឹទ្ធសភា​ មាន​ភារកិច្ច​សម្របសម្រួល​ការងារ​រវាង​រដ្ឋសភា​ និង​ រដ្ឋាភិបាល។
មាត្រា ១១៣​ ថ្មី​.-

ព្រឹទ្ធសភា​ ពិនិត្យ​ហើយ​ឱ្យ​យោបល់​ក្នុង​រយៈពេល​មួយ​ខែ​​យ៉ាង​យូរ​​លើ​សេចក្ដី​ ព្រាងច្បាប់​ ឬ​សេចក្ដី​ស្នើ​ច្បាប់ ដែល​រដ្ឋសភា​បាន​អនុម័ត​យល់​​ព្រម​លើក​ដំបូង​រួច​ហើយ ព្រម​ទាំង​លើ​បញ្ហា​ទាំង​ពួង ដែល​រដ្ឋសភា​បាន​ដាក់​ឱ្យ​ពិនិត្យ។ បើ​ជា​ការ​ប្រញាប់​ រយៈពេល​នោះ​ត្រូវ​បន្ថយ​មក​នៅ​ត្រឹម​តែ​ប្រាំ​ថ្ងៃ។

បើ​ព្រឹទ្ធសភា​បាន​ឱ្យ​យោបល់​យល់​ព្រម​ ឬ​ពុំ​បាន​ឱ្យ​យោបល់​សោះ​ក្នុង​​រយៈពេល​ដែល​​មាន​កំណត់​ទុក​ហើយ​នោះ​ទេ​ ច្បាប់​ដែល​រដ្ឋសភា​​បាន​អនុម័ត​យល់​ព្រម​ហើយ​នោះ​ នឹង​ត្រូវ​បាន​យក​ទៅ​ប្រកាស​ឱ្យ​ប្រើ។

បើ​ព្រឹទ្ធសភា​សុំ​ឱ្យ​កែ​សម្រួល​សេចក្ដី​ព្រាងច្បាប់​ ឬ​សេចក្ដី​​ស្នើ​ច្បាប់​​នោះ​រដ្ឋសភា​​ត្រូវ​យក​មក​ពិចារណា​ភ្លាម​ជា​លើក​ទី ​ពីរ។ រដ្ឋសភា​ត្រូវ​ពិនិត្យ​ និង​សម្រេច​តែ​ត្រង់​បទប្បញ្ញត្តិ​ ឬ​ចំណុច​ណា​ដែល​​ព្រឹទ្ធសភា​សុំ​ឱ្យ​កែ​សម្រួល​ ដោយ​បដិសេធ​ចោល​ទាំងមូល​ ឬ​ទុក​ជា​បាន​ការ​ខ្លះ។

ការ​បង្វិល​ទៅ​បង្វិល​មក​រវាង​ព្រឹទ្ធសភា​​ និង​រដ្ឋសភា​ ត្រូវ​ធ្វើ​តែ​ក្នុង​រយៈពេល​មួយ​ខែ។ រយៈពេល​នេះ​ត្រូវ​​បន្ថយ​មក​ត្រឹម​ដប់​ថ្ងៃ​ បើ​ត្រូវ​ពិនិត្យ​សម្រេច​ពី​ថវិកា​ជាតិ​ និង​ ហិរញ្ញវត្ថុ​ ហើយ​មក​ត្រឹម​តែ​ពីរ​ថ្ងៃ​បើ​ជា​ការ​​ប្រញាប់។

បើ​រដ្ឋសភា​ទុក​ឱ្យ​ហួស​រយៈពេល​កំណត់​ ឬ​ពន្យារ​ពេល​​ដែល​កំណត់​ទុក​សម្រាប់​ពិនិត្យ​នោះ​ រយៈពេល​ជា​គោលការណ៍​សម្រាប់​រដ្ឋសភា​ និង​ ព្រឹទ្ធសភា​ត្រូវ​បន្ថែម​ឱ្យ​ស្មើ​គ្នា​ដែរ។

បើ​ព្រឹទ្ធសភា​បដិសេធ​សេចក្ដី​ព្រាង​ច្បាប់​ ឬ​សេចក្ដី​ស្នើ​ច្បាប់​នោះ​ជា​អសារ​បង់​ រដ្ឋសភា​មិន​អាច​នឹង​យក​​មក​ពិចារណា​ជា​លើក​ទី​ពីរ​បាន​មុន​រយៈពេល​មួយ​ខែ​ ទេ។ រយៈពេល​នេះ​ ត្រូវ​បន្ថយ​មក​ត្រឹម​ដប់​ប្រាំ​ថ្ងៃ​បើ​ពិនិត្យ​ពី​ថវិកា​​ជាតិ​និង​ ហិរញ្ញវត្ថុ​ ហើយ​មក​ត្រឹម​តែ​​បួន​ថ្ងៃ​ បើ​ជា​ការ​ប្រញាប់។

ក្នុង​ការ​ពិនិត្យ​សេចក្ដី​ព្រាង​ច្បាប់​ ឬ​សេចក្ដី​ស្នើ​ច្បាប់​​ជា​លើក​ទី​២​ នេះ​រដ្ឋសភា​ត្រូវ​អនុម័ត​ដោយ​វិធី​បោះ​ឆ្នោត​ចំហ​ និង​យក​តាម​មតិ​ភាគ​ច្រើន​​ដាច់​ខាត។

សេចក្ដី​ព្រាង​ច្បាប់​ ឬ​សេចក្ដី​ស្នើ​ច្បាប់​ណា​ដែល​​បាន​សម្រេច​ដូច​ខាង​លើ​នេះ​ហើយ​នោះ​ នឹង​ត្រូវ​បាន​យក​ទៅ​ប្រកាស​ឱ្យ​ប្រើ។
មាត្រា ១១៤​ ថ្មី​ (មួយ).-

ព្រឹទ្ធសភា​បង្កើត​គណៈកម្មការ​ផ្សេងៗ​ដែល​ចាំបាច់។ ការ​រៀបចំ​ និង ​​ការ​ប្រព្រឹត្ត​ទៅ​នៃ​ព្រឹទ្ធសភា​ នឹង​កំណត់​ក្នុង​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​ព្រឹទ្ធសភា។ បទបញ្ជា​ផ្ទៃ​ក្នុង​នេះ​ ត្រូវ​អនុម័ត​យល់​ព្រម​ដោយ​សំឡេង​​ភាគ​ច្រើន​ដាច់​ខាត​ នៃ​​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល។
មាត្រា ១១៥​ ថ្មី​ .-

ក្នុង​ករណី​មាន​សមាជិក​ព្រឹទ្ធសភា​ទទួល​អនិច្ចកម្ម​ លាលែង​ ឬ​ប្រាសចាក​សមាជិកភាព​ ដែល​កើត​មាន​ឡើង​​ប្រាំ​មួយ​ខែ​យ៉ាង​តិច​មុន​ចប់​នីតិកាល​ ត្រូវ​ចាត់​តាំង​ ឬ​ជ្រើស​តាំង​ ជំនួស​​សមាជិក​នោះ​តាម​ល័ក្ខខ័ណ្ឌ​កំណត់​ក្នុង​បទ​បញ្ជា​ផ្ទៃ​ក្នុង​ នៃ​ព្រឹទ្ធសភា និង​ក្នុង​ច្បាប់​ស្ដី​ពី​ការ​ចាត់តាំង​និង​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក ​ព្រឹទ្ធសភា។

ជំពូក​ទី​ ៩​ ថ្មី អំពី​សមាជ​រដ្ឋសភា​ និង​ ព្រឹទ្ធសភា

មាត្រា ១១៦​ ថ្មី​.-

ក្នុង​ករណី​ចាំបាច់​ រដ្ឋសភា​ និង​ព្រឹទ្ធសភា​ អាច​ប្រជុំ​រួម​គ្នា​ជា​សមាជ​ដើម្បី​ដោះស្រាយ​បញ្ហា​សំខាន់ៗ​របស់​ប្រទេស​ជាតិ។
មាត្រា ១១៧​ ថ្មី​.-

បញ្ហា​សំខាន់ៗ​ របស់​ប្រទេស​ជាតិ​ដូច​មាន​ចែង​ក្នុង​មាត្រា​ ១១៦​ ថ្មី​ខាង​លើ​ ព្រម​ទាំង​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​សមាជ​នឹង​ត្រូវ​កំណត់​ក្នុង​ច្បាប់​មួយ។

ជំពូក​ទី​ ១០​ ថ្មី អំពី​រាជរដ្ឋាភិបាល

មាត្រា ១១៨​ ថ្មី​.-(មាត្រា​ ៩៩​ ចាស់)

គណៈរដ្ឋមន្ត្រី​ ជា​រាជរដ្ឋាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

គណៈរដ្ឋមន្ត្រី​ ត្រូវ​បាន​ដឹក​នាំ​ដោយ​នាយករដ្ឋមន្ត្រី​មួយ​រូប​ អម​ដោយ​ឧបនាយករដ្ឋមន្ត្រី​ ព្រមទាំង​មាន​ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​ជា​សមាជិក។
​មាត្រា ១១៩​ ថ្មី​.-(មាត្រា​ ១០០​ ចាស់)

តាម​សេចក្ដី​ស្នើ​ពី​ប្រធាន​ ដោយ​មាន​មតិ​ឯកភាព​​ពី​អនុប្រធាន​ទាំងពីរ​នៃ​រដ្ឋសភា​​ ព្រះមហាក្សត្រ​ទ្រង់​ចាត់​តាំង​វរជន​មួយ​រូប​ ក្នុង​​ចំណោម​តំណាងរាស្ត្រ​នៃ​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​ឱ្យ​បង្កើត​ រាជរដ្ឋាភិបាល។ វរជន​​ដែល​ត្រូវ​បាន​​ចាត់​តាំង​នេះ​ នាំ​សហការី​ដែល​ជា​តំណាងរាស្ត្រ​ ឬ​ជា​​សមាជិក​គណបក្ស​តំណាង​​នៅ​ក្នុង​រដ្ឋសភា​ ដែល​ផ្គូរផ្គង​ឱ្យ​កាន់​តំណាង​​ផ្សេងៗ​ ក្នុង​រាជរដ្ឋាភិបាល​ទៅ​សុំ​សេចក្ដី​ទុក​ចិត្ត​ពី​រដ្ឋសភា។ កាល​បើ​រដ្ឋសភា​​បាន​បោះ​ឆ្នោត​ទុក​ចិត្ត​ហើយ​នោះ​ព្រះមហាក្សត្រ​ទ្រង់​ចេញ​ ព្រះរាជក្រឹត្យ​តែងតាំង​គណៈរដ្ឋមន្ត្រី​ទាំងមូល។

មុន​ចូល​​កាន់​តំណែង​គណៈរដ្ឋមន្ត្រី​ ត្រូវ​ធ្វើ​សច្ចា​ប្រណិធាន​ ដូច​មាន​ខ្លឹមសារ​ចែង​ក្នុង​ឧបសម្ព័ន្ធ​ទី​ ៦។
មាត្រា ១២០​ ថ្មី​.-(មាត្រា​ ១០១​ ចាស់)

មុខងារ​នៃ​សមាជិក​រាជរដ្ឋាភិបាល​ មាន​វិសមិតភាព​នឹង​សកម្មភាព​​ខាង​វិជ្ជាជីវៈ​ ផ្នែក​​ពាណិជ្ជកម្ម​ ឬ​ឧស្សាហកម្ម​ ហើយ​និង​ការ​កាន់​តំណែង​ណា​មួយ​ក្នុង​មុខងារ​​សាធារណៈ។
មាត្រា ១២១​ ថ្មី​.-(មាត្រា​ ១០២​ ចាស់)

សមាជិក​ទាំងឡាយ​ នៃ​រាជរដ្ឋាភិបាល​​ទទួល​ខុសត្រូវ​​រួម​គ្នា​ចំពោះ​រដ្ឋសភា​ អំពី​នយោបាយ​ទូទៅ​របស់​រាជរដ្ឋាភិបាល។

សមាជិក​មួយ​រូបៗ​ នៃ​រាជរដ្ឋាភិបាល​ទទួល​ខុសត្រូវ​រៀង​ខ្លួន​​ចំពោះ​នាយករដ្ឋមន្ត្រី​ និង​ចំពោះ​រដ្ឋសភា​អំពី​ការ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

មាត្រា ១២២​ ថ្មី​.-(មាត្រា​ ១០៣​ ចាស់)

សមាជិក​ទាំងឡាយ​ នៃ​រាជរដ្ឋាភិបាល​​មិន​អាច​យក​សំអាង​នៃ​សេចក្ដី​បង្គាប់​​ដោយ​លាយលក្ខណ៍​ អក្សរ​ ឬ​ ដោយ​វាចា​អំពី​នរណា​មួយ​ ដើម្បី​ដោះសា​ឱ្យ​រួច​ខ្លួន​ពី​ការ​ទទួល​​ខុសត្រូវ​របស់​ខ្លួន​បាន​ឡើយ។
មាត្រា ១២៣​ ថ្មី​.-(មាត្រា​ ១០៤​ ចាស់)

គណៈរដ្ឋមន្ត្រី​ ត្រូវ​ប្រជុំ​រាល់​សប្ដាហ៍​ជា​ប្រជុំ​ធំ​ ឬ​ជា​ប្រជុំ​ពិនិត្យ​ស្រាវជ្រាវ។

អង្គ​ប្រជុំ​ធំ​ ត្រូវ​ដឹក​នាំ​ដោយ​នាយករដ្ឋមន្ត្រី។ នាយករដ្ឋមន្ត្រី​អាច​ប្រគល់​ភារកិច្ច​ជូន​ឧបនាយករដ្ឋមន្ត្រី​ ដឹក​នាំ​អង្គ​ប្រជុំ​ពិនិត្យ​ស្រាវជ្រាវ​បាន។ កំណត់​ហេតុ​នៃ​អង្គ​ប្រជុំ​ទាំងអស់​របស់​គណៈរដ្ឋមន្ត្រី​ ត្រូវ​​ផ្ញើ​ថ្វាយ​ព្រះមហាក្សត្រ​ទ្រង់​ជ្រាប។
មាត្រា ១២៤​ ថ្មី​.-(មាត្រា​ ១០៥​ ចាស់)

នាយករដ្ឋមន្ត្រី​ អាច​រំលែក​អំណាច​របស់​ខ្លួន​ឱ្យ​ទៅ​ឧបនាយករដ្ឋមន្ត្រី​ ឬ​សមាជិក​ណា​មួយ​នៃ​រាជរដ្ឋាភិបាល​បាន។
មាត្រា ១២៥​ ថ្មី​.-(មាត្រា​ ១០៦​ ចាស់)

បើ​តំណែង​នាយករដ្ឋមន្ត្រី​នៅ​ទំនេរ​ជា​ស្ថាពរ​នោះ​ ត្រូវ​តែងតាំង​គណៈរដ្ឋមន្ត្រី​មួយ​ជា​ថ្មី​ ក្នុង​ល័ក្ខខ័ណ្ឌ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នេះ។ បើ​ការ​ទំនេរ​នេះ​ជា​ការ​ទំនេរ​មួយ​កាល​មួយ​គ្រា​ទេ​ ត្រូវ​​ចាត់​តាំង​នាយករដ្ឋមន្ត្រី​​ស្ដី​ទី​ជា​បណ្ដោះ​អាសន្ន។
មាត្រា ១២៦​ ថ្មី​.-(មាត្រា​ ១០៧​ ចាស់)

សមាជិក​មួយ​រូបៗ​នៃ​រាជរដ្ឋាភិបាល​ ត្រូវ​ទទួល​ទណ្ឌកម្ម​ពី​បទឧក្រិដ្ឋ​ ឬ​បទមជ្ឈិម​ ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន។

ក្នុង​ករណី​នេះ​​ និង​ក្នុង​ករណី​ធ្វើ​ខុស​ជា​ទម្ងន់​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន​ រដ្ឋសភា​​អាច​​សម្រេច​ប្ដឹង​​ទៅ​តុលាការ​មាន​សមត្ថកិច្ច។

រដ្ឋសភា​សម្រេច​ក្នុង​រឿង​នេះ​ ដោយ​វិធី​បោះឆ្នោត​ជា​សម្ងាត់​ តាម​មតិ​ភាគ​ច្រើន​ដាច់ខាត​ នៃ​សមាជិក​រដ្ឋសភា​ទាំង​មូល។
មាត្រា ១២៧​ ថ្មី​.-(មាត្រា​ ១០៨​ ចាស់)

ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី​ នឹង​ត្រូវ​​កំណត់​ក្នុង​ច្បាប់​មួយ។

ជំពូក​ទី​ ១១​ ថ្មី​ អំពី​អំណាច​តុលាការ​

មាត្រា​ ១២៨​ ថ្មី​.-(មាត្រា​ ១០៩​ ចាស់)

អំណាច​តុលាការ​ ជា​អំណាច​ឯករាជ្យ។

អំណាច​តុលាការ​ ធានា​រក្សា​អនាគតិ​ និង​ ការពារ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។

អំណាច​តុលាការ​ គ្រប​ដណ្ដប់​ទៅ​លើ​រឿង​ក្ដី​ទាំងអស់​ រួម​ទាំង​រឿង​ក្ដី​រដ្ឋបាល​ផង។

អំណាច​នេះ​ ត្រូវ​ប្រគល់​ឱ្យ​តុលាការ​កំពូល​ និង​សាលា​ជម្រះ​ក្ដី​គ្រប់​ផ្នែក​ និង​គ្រប់​ជាន់​ថ្នាក់។
មាត្រា​ ១២៩​ ថ្មី.-(មាត្រា​ ១១០​ ចាស់)

ការ​ជម្រះ​ក្ដី​ផ្ដល់​យុត្តិធម៌​ ត្រូវ​ធ្វើ​ក្នុង​នាម​ប្រជារាស្ត្រ​ខ្មែរ​ តាម​នីតិវិធី​ និង​ច្បាប់​ជា​ធរមាន។

មាន​តែ​ចៅក្រម​ទេ​ដែល​មាន​សិទ្ធិ​ជម្រះ​ក្ដី។​ ចៅក្រម​ត្រូវ​បំពេញ​ភារកិច្ច​នេះ​ ដោយ​គោរព​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ និង​ឱ្យ​អស់​ពី​ដួង​ចិត្ត​ និង​សម្បជញ្ញៈ​របស់​ខ្លួន។
មាត្រា​ ១៣០​ ថ្មី.-​(មាត្រា​ ១១១​ ចាស់)

គ្មាន​អង្គការ​ណាមួយ​នៃ​អំណាច​នីតិប្បញ្ញត្តិ​ ឬ​នីតិប្រតិបត្តិ​អាច​ទទួល​អំណាច​តុលាការ​អ្វី​បាន​ឡើយ។
មាត្រា​ ១៣១​ ថ្មី​.- (មាត្រា​ ១១២​ ចាស់)

មាន​តែ​អង្គការ​អយ្យការ​ទេ​ ដែល​មាន​សិទ្ធិ​ធ្វើ​បណ្ដឹង​អាជ្ញា។
មាត្រា​ ១៣២​.-(មាត្រា​ ១១៣​ ចាស់)

ព្រះមហាក្សត្រ​ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​នៃ​អំណាច​តុលាការ។​ ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ជួយ​ព្រះមហាក្សត្រ​ក្នុង​កិច្ចការ​នេះ។
មាត្រា​ ១៣៣​ ថ្មី​.-(មាត្រា​ ១១៤​ ចាស់)

ចៅក្រម​មិន​អាច​ត្រូវ​គេ​ដក​ពី​មុខងារ​បាន​ទេ។​ ប៉ុន្តែ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ សម្រេច​ដាក់​វិន័យ​លើ​ចៅក្រម​ដែល​បាន​ប្រព្រឹត្ត​ខុស។
មាត្រា​ ១៣៤​ ថ្មី​.-(មាត្រា​ ១១៥​ ចាស់)

ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ នឹង​ត្រូវ​បង្កើត​ដោយ​ច្បាប់​រៀបចំ​អង្គការ​មួយ​ ដែល​នឹង​កំណត់​សមាសភាព​ និង​មុខងារ។

ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​ ស្ថិត​ក្រោម​ព្រះរាជាធិបតីភាព​នៃ​ព្រះមហាក្សត្រ។​ ព្រះមហាក្សត្រ​ព្រះអង្គ​ទ្រង់​អាច​ចាត់តាំង​ព្រះរាជ​តំណាង​ម្នាក់​របស់​ ព្រះអង្គ​ឱ្យ​ធ្វើ​ជា​អធិបតី​ នៃ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​នេះ។

ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​លើក​សេចក្ដី​ស្នើ​ថ្វាយ​ ព្រះមហាក្សត្រ​អំពី​ការ​តែងតាំង​ចៅក្រម​ និង​ព្រះរាជអាជ្ញា​អម​សាលា​ជម្រះ​ក្ដី​ទាំងអស់។

ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ក្នុង​មុខ​ការ​ដាក់​វិន័យ​ចំពោះ​ចៅក្រម​ និង​ ព្រះរាជអាជ្ញា​ ត្រូវ​ប្រជុំ​ក្រោម​អធិបតីភាព​នៃ​ប្រធាន​តុលាការ​កំពូល​ ឬ​អគ្គព្រះរាជអាជ្ញា​អម​តុលាការ​កំពូល​ អាស្រ័យ​ដោយ​ករណី​ទាក់ទង​នឹង​ចៅក្រម​ ឬ​ព្រះរាជអាជ្ញា។
មាត្រា​ ១៣៥​ ថ្មី​.-(មាត្រា​ ១១៦​ ចាស់)

លក្ខន្តិកៈ​នៃ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ និង​ការ​រៀបចំ​អង្គការ​តុលាការ​ នឹង​ត្រូវ​កំណត់​ក្នុង​ច្បាប់​ដោយ​ឡែក​ពី​គ្នា។

ជំពូក​ទី​ ១២​ ថ្មី​ អំពី​ក្រុមប្រឹក្សា​ធម្មនុញ្ញ

មាត្រា​ ១៣៦​ ថ្មី.-

ក្រុមប្រឹក្សា​ធម្មនុញ្ញ​ មាន​សមត្ថកិច្ច​ធានា​ការពារ​ការ​គោរព​រដ្ឋធម្មនុញ្ញ​បកស្រាយ​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​ដែល​រដ្ឋសភា​បាន​អនុម័ត​ និង​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វគ្រប់​ហើយ។

ក្រុមប្រឹក្សា​ធម្មនុញ្ញ​ មាន​សិទ្ធិ​ពិនិត្យ​ និង​សម្រេច​អំពី​ករណី​វិវាទកម្ម​ទាក់ទង​នឹង​ការ​បោះឆ្នោត​ជ្រើស​តាំង​ តំណាងរាស្ត្រ​ និង​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា។

មាត្រា​ ១៣៧​ ថ្មី.-(មាត្រា​ ១១៨ ចាស់)

ក្រុមប្រឹក្សា​ធម្មនុញ្ញ​មាន​សមាជិក​ ប្រាំ​បួន​រូប​ ដែល​ទទួល​អាណត្តិ​ប្រាំបួន​ឆ្នាំ។​ សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ចំនួន​មួយ​ភាគ​បី​ ត្រូវ​ផ្លាស់​ថ្មី​ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ម្ដង​បី​ឆ្នាំ​ម្ដង។​ សមាជិក​បី​រូប​ត្រូវ​តែងតាំង​ដោយ​ព្រះមហាក្សត្រ ​បី​រូប​ត្រូវ​ជ្រើសតាំង​ដោយ​រដ្ឋសភា​ ហើយ​បី​រូប​ទៀត​ ត្រូវ​តែងតាំង​ដោយ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម។

ប្រធាន​ ត្រូវ​បាន​ជ្រើស​តាំង​ដោយ​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ។​ ប្រធាន​មាន​សម្លេង​ឧត្ដមានុភាព​ ក្នុង​ករណី​បែក​សម្លេង​ជា​ពីរ​ស្មើ​គ្នា។
មាត្រា​ ១៣៨​ ថ្មី.-(មាត្រា​ ១១៩​ ចាស់)

សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ត្រូវ​ជ្រើសរើស​ក្នុង​ចំណោម​ឥស្សរជន​​ដែល​មាន​សញ្ញាប័ត្រ​ចាប់​ពី​ឧត្ដម​ សិក្សា​ទៅ​ ខាង​ច្បាប់​ ខាង​រដ្ឋបាល​ ខាង​ការទូត​ ឬ​ខាង​សេដ្ឋកិច្ច​ ហើយ​ពិសោធន៍​ច្រើន​ក្នុង​ការងារ។
មាត្រា​ ១៣៩​ ថ្មី.-​

មុខងារ​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ មាន​វិសមិតភាព​នឹង​មុខងារ​សមាជិក​ព្រឹទ្ធសភា​ សមាជិក​រដ្ឋសភា​ សមាជិក​រាជរដ្ឋាភិបាល​ ចៅក្រម​ក្នុង​តំណែង​ ការ​កាន់​តំណែង​ណាមួយ​ក្នុង​មុខងារ​សាធារណៈ​ ប្រធាន​ ឬ​អនុប្រធាន​គណបក្ស​នយោបាយ​ ប្រធាន​ ឬ​អនុប្រធាន​សហជីព។
មាត្រា​ ១៤០​ ថ្មី.-

ព្រះមហាក្សត្រ​ នាយករដ្ឋមន្ត្រី​ ប្រធាន​រដ្ឋសភា​ តំណាងរាស្ត្រ​ចំនួន​មួយ​ភាគ​ដប់​ ប្រធាន​ព្រឹទ្ធសភា​ ឬ​សមាជិក​ព្រឹទ្ធសភា​ចំនួន​មួយ​ភាគ​បួន​អាច​បញ្ជូន​ច្បាប់​ដែល​រដ្ឋសភា​បាន​ អនុម័ត​ទៅ​ឱ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ​ មុន​នឹង​ច្បាប់​នោះ​ត្រូវ​ប្រកាស​ឱ្យ​ប្រើ។

បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា​ បទបញ្ជា​ផ្ទៃក្នុង​ព្រឹទ្ធសភា​ និង​ច្បាប់​រៀបចំ​អង្គការ​ទាំងឡាយ​ ត្រូវ​តែ​បញ្ជូន​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ​ មុន​នឹង​ប្រកាស​ឱ្យ​ប្រើ។​ ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ត្រូវ​សម្រេច​ក្នុង​រយៈពេល​ សាមសិប​ (៣០)​ ថ្ងៃ​យ៉ាង​យូរ​ ថា​តើ​ច្បាប់​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា​ និង​បទបញ្ជា​ផ្ទៃ​ក្នុង​ព្រឹទ្ធសភា​ខាង​លើ​ស្រប​ ឬ​មិន​ស្រប​នឹង​រដ្ឋធម្មនុញ្ញ។
មាត្រា​ ១៤១​ ថ្មី.-

ក្រោយ​ពី​ច្បាប់​ណា​មួយ​ ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​ ព្រះមហាក្សត្រ​ ប្រធាន​ព្រឹទ្ធសភា​ ប្រធាន​រដ្ឋសភា​ នាយក​រដ្ឋមន្ត្រី​ សមាជិក​ព្រឹទ្ធសភា​ ចំនួន​មួយ​ភាគ​បួន​ តំណាងរាស្ត្រ​ចំនួន​មួយ​ភាគ​ដប់​ ឬ​តុលាការ​ អាច​សុំ​ឱ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ​អំពី​ធម្មនុញ្ញ​ភាព​នៃ​ច្បាប់ ​នោះ។

ប្រជារាស្ត្រ​មាន​សិទ្ធិ​ប្ដឹង​អំពី​ធម្មនុញ្ញ​ភាព​នៃ​ច្បាប់​បាន​ តាម​រយៈ​តំណាងរាស្ត្រ​ ឬ​ ប្រធាន​រដ្ឋសភា​ ឬ​សមាជិក​ព្រឹទ្ធសភា​ ឬ​ប្រធាន​ព្រឹទ្ធសភា​ដូច​មាន​ចែង​ក្នុង​វាក្យខ័ណ្ឌ​ខាងលើ។
មាត្រា​ ១៤២ ថ្មី.-(មាត្រា​ ១២៣​ ចាស់)

បទប្បញ្ញត្តិ​ក្នុង​មាត្រា​ណា​ ដែល​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ប្រកាស​ថា​មិន​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ មិន​អាច​យក​ទៅ​ប្រកាស​ឱ្យ​ប្រើ​ ឬ​យក​ទៅ​អនុវត្ត​បាន​ឡើយ។

សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ជា​សេចក្ដី​សម្រេច​បិទ​ផ្លូវ​តវ៉ា។
មាត្រា​ ១៤៣​ ថ្មី.-(មាត្រា​ ១២៤​ ចាស់)

ព្រះមហាក្សត្រ​ទ្រង់​ពិគ្រោះ​មតិ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ចំពោះ​សេចក្ដី​ស្នើ​ទាំងឡាយ​ដែល​សុំ​ធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ។
មាត្រា​ ១៤៤​ ថ្មី.-(មាត្រា​ ១២៥​ ចាស់)

ច្បាប់​រៀបចំ​អង្គការ​មួយ​នឹង​កំណត់​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ។

ជំពូក​ទី​ ១៣​ ថ្មី អំពី​ការ​គ្រប់គ្រង​រដ្ឋបាល

មាត្រា​ ១៤៥​ ថ្មី​ (មួយ).-

ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចែក​ជា​ រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ឃុំ​ សង្កាត់។
មាត្រា​ ១៤៦​ ថ្មី​ (មួយ).-

រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ឃុំ​ សង្កាត់​ ត្រូវ​គ្រប់​គ្រង​តាម​ល័ក្ខខ័ណ្ឌ​ ដែល​មាន​ចែង​ក្នុង​ច្បាប់​រៀប​ចំ​អង្គការ។

ជំពូក​ទី​ ១៤​ ថ្មី អំពី​សមាជជាតិ

មាត្រា​ ១៤៧ ថ្មី.-(មាត្រា​ ១២៨​ ចាស់)

សមាជជាតិ​ បើក​ឱ្យ​ប្រជារាស្ត្រ​ជ្រាប​ដោយ​ផ្ទាល់​ អំពី​កិច្ច​ការ​ផ្សេងៗ​ដែល​ជា​ប្រយោជន៍​ជាតិ​ និង​លើក​បញ្ហា​ និង​សំណូម​ពរ​ជូន​រដ្ឋ​អំណាច​ដោះស្រាយ។

ប្រជារាស្ត្រ​ខ្មែរ​ទាំង​ពីរ​ភេទ​ មាន​សិទ្ធិ​ទៅ​ចូលរួម​ក្នុង​សមាជជាតិ។
មាត្រា​ ១៤៨​ ថ្មី.- (មាត្រា​ ១២៩​ ចាស់)

សមាជជាតិ​ ប្រជុំ​មួយ​ដង​ក្នុង​មួយ​ឆ្នាំ​ នៅ​ដើម​ខែ​ធ្នូ​ តាម​ការ​កោះ​អញ្ជើញ​របស់​នាយករដ្ឋមន្ត្រី។

សមាជជាតិ​ ប្រព្រឹត្ត​ទៅ​ក្រោម​ព្រះរាជាធិបតីភាព​ នៃ​ព្រះមហាក្សត្រ។
មាត្រា​ ១៤៩​ ថ្មី.-

សមាជជាតិ​ អនុម័ត​សំណូមពរ​ជូន​ព្រឹទ្ធសភា​ ជូន​រដ្ឋសភា​ និង​ជូន​រដ្ឋ​អំណាច​ពិចារណា។

ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​សមាជជាតិ​ នឹង​ត្រូវ​កំណត់​ក្នុង​ច្បាប់​មួយ។

ជំពូក​ទី​ ១៥​ ថ្មី អំពី​ការ​អនុភាព​ ការ​សើរើ​ និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ

មាត្រា​ ១៥០​ ថ្មី.-(មាត្រា​ ១៣១​ ចាស់)

រដ្ឋធម្មនុញ្ញ​នេះ​ ជា​ច្បាប់​កំពូល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ច្បាប់​ និង​សេចក្ដី​សម្រេច​ទាំងឡាយ​ នៃ​ស្ថាប័ន​នានា​របស់​រដ្ឋ​ ត្រូវ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ជា​ដាច់ខាត។
មាត្រា​ ១៥១​ ថ្មី.-(មាត្រា​ ១៣២​ ចាស់)

ការ​ផ្ដើម​គំនិត​សើរើ​ ឬ​ការ​ផ្ដើម​គំនិត​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជា​សិទ្ធិ​របស់​ ព្រះមហាក្សត្រ​ របស់​នាយករដ្ឋមន្ត្រី​ និង​របស់​ប្រធាន​រដ្ឋសភា​ តាម​សេចក្ដី​ស្នើ​របស់​តំណាងរាស្ត្រ​មួយ​ភាគ​បួន​ នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។

ការ​សើរើ​ ឬ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ត្រូវ​ធ្វើ​ឡើង​ដោយ​ច្បាប់​ធម្មនុញ្ញ​មួយ​ដែល​អនុម័ត​ដោយ​រដ្ឋសភា​ តាម​មតិ​ភាគ​ច្រើន​ពីរ​ភាគ​បី​ នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។
មាត្រា​ ១៥២​ ថ្មី.-(មាត្រា​ ១៣៣​ ចាស់)

ការ​សើរើ​ ឬ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ត្រូវ​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​នៅ​ពេល​ប្រទេស​ ជាតិ​ឋិត​ក្នុង​ភាព​អាសន្ន​ ដូច​មាន​ចែង​ក្នុង​មាត្រា​ ៨៦។

មាត្រា​ ១៥៣​ ថ្មី.-(មាត្រា​ ១៣៤​ ចាស់)

ការ​សើរើ​ ឬ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ មិន​អាច​ធ្វើ​បាន​ឡើយ​កាល​បើ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ សេរី​ ពហុបក្ស​ និង​របប​រាជានិយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ។

ជំពូក​ទី​ ១៦​ ថ្មី អំពី​អន្តរប្បញ្ញត្តិ

មាត្រា​ ១៥៤​ ថ្មី.-

រដ្ឋធម្មនុញ្ញ​នេះ​ ក្រោយ​ពី​បាន​ទទួល​ការ​អនុម័ត​ត្រូវ​បាន​ប្រកាស​ឱ្យ​ចូល​ជា​ធរមាន​ភ្លាម​ដោយ ​ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
មាត្រា​ ១៥៥​ ថ្មី.-(មាត្រា​ ១៣៦​ ចាស់)

ក្រោយ​ពេល​រដ្ឋធម្មនុញ្ញ​នេះ​ចូល​ជា​ធរមាន​ សភា​ធម្មនុញ្ញ​ត្រូវ​ក្លាយ​ទៅ​ជា​រដ្ឋសភា។

បទបញ្ជា​ផ្ទៃក្នុង​របស់​រដ្ឋសភា​ ត្រូវ​ចូល​ជា​ធរមាន​ក្រោយ​ទទួល​បាន​ការ​អនុម័ត​ពី​រដ្ឋសភា។

ក្នុង​ករណី​ដែល​រដ្ឋសភា​មិន​ទាន់​ចាប់​ដំណើរ​ការ​បាន​ ប្រធាន​ អនុ​ប្រធាន​ទី​មួយ​ និង​អនុប្រធាន​ទី​ពីរ​នៃ​សភា​ធម្មនុញ្ញ​ នឹង​ចូលរួម​បំពេញ​ភារកិច្ច​ ក្នុង​ក្រុមប្រឹក្សា​រាជសម្បត្តិ​បើ​សភាពការណ៍​ក្នុង​ប្រទេស​ទាមទារ។
មាត្រា​ ១៥៦​ ថ្មី.-

ក្រោយ​រដ្ឋធម្មនុញ្ញ​នេះ​ចូល​ជា​ធរមាន​ ព្រះមហាក្សត្រ​ជ្រើស​តាំង​តាម​ល័ក្ខខ័ណ្ឌ​ ដែល​មាន​ចែង​ក្នុង​មាត្រា​ ១៣​ ថ្មី​ និង​ ១៤។
មាត្រា​ ១៥៧​ ថ្មី.-

នីតិកាល​ទី​ ១​ នៃ​ព្រឹទ្ធសភា​មាន​កំណត់​ ៥​ឆ្នាំ​ ហើយ​ត្រូវ​ផុត​កំណត់​នៅ​ពេល​ព្រឹទ្ធសភា​ថ្មី​ចូល​កាន់​តំណែង។​ សម្រាប់​នីតិកាល​ទី​ ១​ នៃ​ព្រឹទ្ធសភា:

-សមាជិក​ព្រឹទ្ធសភា​ មាន​ចំនួន​សរុប​ហុកសិប​មួយ​រូប។ -ព្រះមហាក្សត្រ​ទ្រង់​តែង​តាំង​សមាជិក​ព្រឹទ្ធសភា​ពីរ​រូប​ ព្រម​ទាំង​ប្រធាន​អនុប្រធាន​ទី​ ១​ អនុប្រធាន​ទី​ ២​ នៃ​ព្រឹទ្ធសភា។ -សមាជិក ​ដទៃ​ទៀត​នៃ​ព្រឹទ្ធសភា​ ត្រូវ​បាន​តែងតាំង​ដោយ​ព្រះមហាក្សត្រ​តាម​សំណើ​របស់​ប្រធាន​ព្រឹទ្ធសភា​ និង​ប្រធាន​រដ្ឋសភា​ ក្នុង​ចំណោម​សមាជិក​នៃ​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា។ -កិច្ច​ប្រជុំ​ជា​សមាជ​រដ្ឋសភា​ និង​ព្រឹទ្ធសភា​ត្រូវ​ដឹកនាំ​ដោយ​សហប្រធាន។
មាត្រា​ ១៥៨​ ថ្មី.-(មាត្រា​ ១៣៩​ ចាស់)

ច្បាប់​ និង​លិខិត​បទដ្ឋាន​ទាំងអស់​នៅ​កម្ពុជា​ ដែល​ធានា​ការពារ​បាន​នូវ​ទ្រព្យសម្បត្តិ​រដ្ឋ​ សិទ្ធិ​សេរីភាព​ និង​ ទ្រព្យសម្បត្តិ​ត្រឹមត្រូវ​តាម​ច្បាប់​របស់​បុគ្គល​ និង​ដែល​សមស្រប​នឹង​ប្រយោជន៍​ជាតិ​ ត្រូវ​មាន​អានុភាព​អនុវត្ត​បន្ត​ទៅ​មុខ​ទៀត​រហូត​ដល់​មាន​អត្ថបទ​ថ្មី​មក​ កែប្រែ​ ឬ​លុប​ចោល​លើក​លែង​តែ​បទប្បញ្ញត្តិ​ណា​ ដែល​ផ្ទុយ​នឹង​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​នេះ។

រដ្ឋធម្មនុញ្ញ​នេះ​ ត្រូវ​បាន​សភា​ធម្មនុញ្ញ​អនុម័ត​នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​ ២១​ ខែ​ កញ្ញា​ ឆ្នាំ​ ១៩៩៣​ នា​សម័យ​ប្រជុំ​លើក​ទី​ ២។

ប្រភពពត៌មាន

  • ព្រឹទ្ធសភា​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា

ច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារ

ច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារ ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភានៃរដ្ឋកម្ពុជា នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ១៩៨៩ នាសម័យប្រជុំសាមញ្ញលើក ទី១៧ នីតិកាលទី១ ដែល​ន័យ​ខ្លឹមសារ​ដូច​តទៅ៖

ជំពូកទី១ បទបញ្ញតិទូទៅ

  • មាត្រា ១

ច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ និងគ្រួសារ ដោយផ្អែកលើមាត្រា៧ និងមាត្រា៨ នៃរដ្ឋធម្មនុញ្ញនៃរដ្ឋកម្ពុជា មានគោល ដៅដាក់បទបញ្ជា និងការពារការរៀបអាពាហ៍ពិពាហ៍ នឹង ជីវភាពគ្រួសារ ធានាសមភាពរវាងសហព័ទ្ធក្នុង អាពាហ៍ ពិពាហ៍និងក្នុងគ្រួសារ ពង្រឹងការទទួលខុសត្រូវរបស់អូវពុកម្ដាយ ក្នុងការចិញ្ចឹមថែរក្សាកូន និង ជុំរុញការបណ្ដុះប ណ្ដាលសីលធម៌ និង ការអប់រំកូនដើម្បីអោយទៅជាពលរដ្ឋល្អ មានមនសិការស្នេហាជាតិស្រលាញ់ការងារ មាន សម្បជញ្ញៈទទួលខុសត្រូវចំពោះសង្គម ។

  • មាត្រា ២

ហាមឃាត់ដាច់ខាត នូវអាពាហ៍ពិពាហ៍ដែលគូស្រករនៅក្មេងពេក អាពាហ៍ពិពាហ៍ ដែលបង្ខិតបង្ខំ អំពើដែលមាន អុបស័គ្គដល់សេរីភាពនៃអាពាហ៍ពិពាហ៍។

ជំពូកទី ២ អំពីអាពាហ៍ពិពាហ៍

ផ្នែកទី ១ អំពីលក្ខ័ខ័ណ្ឌដែលត្រូវមានដើម្បីរៀបអាពាហ៍ពិពាហ៍

  • មាត្រា ៣

អាពាហ៍ពិពាហ៍គឺជាកិច្ចសន្យា ដ៏អោលារិកមួយធ្វើឡើងដោយបុរសម្នាក់និងស្ត្រីម្នាក់ ដែលប្ដេជ្ញាថាខ្លួននឹងរួមសមគ្គ សង្វាសជាមួយគ្នាតាមបទបញ្ញត្តិច្បាប់ ហើយដែលមិនអាចរំលាយទៅវិញបានតាមទំនើងចិត្តរបស់ខ្លួន។ អាពាហ៍ពិ ពាហ៍ និងមានអានុភាពពេញលក្ខណៈច្បាប់បានលុះត្រាតែអាពាហ៍ពិពាហ៍នោះ ធ្វើឡើងស្របតាមក្បួនខ្នាតដែល មានចែងក្នុងច្បាប់នេះ ។

  • មាត្រា ៤

បុរសនិងនារីដែលមានអាយុពេញលក្ខណច្បាប់ មានសិទ្ធិពេញលេញក្នុងការសំរេចអាពាហ៍ពិពាហ៍។ ភាគីម្ខាងមិន អាចបង្ខំឆន្ទ:របស់ភាគីម្ខាងទៀតបានឡើយ។ គ្មាននណាមួយ អាចបង្ខំបុគ្គលម្នាក់អោយរៀប រឺរារាំងមិនអោយរៀ បអាពាហ៍ពិពាហ៍នោះរៀបតាមក្បួនខ្នាតដែលមានចែងក្នុងច្បាប់នេះ។

  • មាត្រា ៥

អាចរៀបអាពាហ៍ពិពាហ៍បាន បុរសចាប់ពីអាយុ ២០ឆ្នាំឡើង នារីចាប់ពីអាយុ១៨ឆ្នាំឡើង។ ក្នុងករណីពិសេសបុរស ដែលមានអាយុមិនទាន់ដល់ ២០ឆ្នាំនិងនារីដែលមានអាយុមិនទាន់ដល់១៨ឆ្នាំ អាចរៀប អាពាហ៍ពិពាហ៍ស្របច្បាប់ បានប្រសិនបើនារីមានផ្ទៃពោះ ហើយមានការអនុញ្ញាតពីអូវពុកម្ដាយ រឺអ្នកអាណាព្យាបាល។

  • មាត្រា ៦

មិនអាចរៀបអាពាហ៍ពិពាហ៍បានៈ

  • បុគ្គលមានភេទដូចគ្នា
  • បុគ្គលគ្មានពលានុភាពនៃលិង្គ
  • បុគ្គលមានជម្ងឺឃ្លង់ របេង មហារីក កាមរោគ ដែលមិនទាន់ព្យាបាលបានជាដាច់
  • ជនវិកលចរិត ជនមិនដឹងខុសត្រូវ បុគ្គលមានចំនងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយ។
  • មាត្រា ៧

អាពាហ៍ពិពាហ៍ត្រូវហាមឃាត់ រវាងបុគ្គលដែលជាប់ចំនងនោះមានខាន់ស្លាក្ដី អិតខាន់ស្លាក្ដី រឺ សាច់ចិញ្ចឹមក្ដី ។

  • មាត្រា ៨

អាពាហ៍ពិពាហ៍ត្រូវហាមឃាត់រវាងសាខាញាតិ ទោះសាខាញាតិនោះមានខាន់ស្លាក្ដី អិតខាន់ស្លាក្ដី សាច់ចិញ្ចឹមក្ដីរួម ម្ដាយក្ដី រួមអូវពុកក្ដី រួមអូវពុកម្ដាយក្ដី ជាញាតិលោហិតក្ដីរឺជាញាតិពន្ធក្ដីរហូតដល់ថ្នាក់ទី៣រាប់ទាំងថ្នាក់ទី៣នេះផង។ ក្នុងករណីពិសេស ប្រសិនបើសហព័ទ្ធណាមួយស្លាប់សហព័ទ្ធដែលនៅរស់ អាចរៀបអាពាហ៍ពិពាហ៍ជាមួយសាខា ញាតិប្រពន្ធថ្នាក់ទី២ រឺថ្នាក់ទី៣បាន ។

  • មាត្រា ៩

ក្រោយពីអាពាហ៍ពិពាហ៍រលាយ ដោយមូលហេតុប្ដីស្លាប់ មោឃភាពនៃអាពាហ៍ពិពាហ៍ រឺលែងលះគ្នា នារីអាចរៀបអាពាហ៍ពិពាហ៍ថ្មីមួយទៀតបាន ប៉ុន្តែត្រូវស្ថិតនៅក្នុងវិធវភាព “ភាពមេម៉ាយ” ចំនួន​៣០០​ថ្ងៃ គិតពីថ្ងៃដែលប្ដីស្លាប់ រឺពីរថ្ងៃប្រកាសសាលក្រមដែលសំរេចពីមោឃភាព នៃអាពាហ៍ពិពាហ៍ រឺពីថ្ងៃប្រកាសសាលក្រមស្ថាពរនៃការលែងលះ។​ក្នុង​ករណី​ដែល​តុលា​ការ​ប្រជាជន​បាន​ចេញ​ដី​កា​សំរេច​អោយប្ដីប្រពន្ធនៅបែកគ្នានោះ សាលក្រមនៃការលែងលះត្រូវគិតវិធវភាព តាំងពីថ្ងៃដែលចេញពីដីការនេះ។ ប៉ុន្តែបើនារីរៀបអាពាហ៍ពិពាហ៍មុនផុតរយៈពេល ៣០០ថ្ងៃ ប្ដី​ដែល​រៀប​អាពាហ៍​ពិពាហ៍​ថ្មីនេះ ត្រូវចាត់ទុកជា អូវពុករបស់កូន ដែលកើតក្នុងអាពាហ៍ពិពាហ៍ថ្មីនេះលើកលែងតែមានការជំទាស់ពីប្ដីមុន ដោយមានភស្តុតាងច្បាស់លាស់។

  • មាត្រា ១០

ក្នុងករណីដែលសហព័ទ្ធណាមួយបាត់ខ្លួនកន្លងហួសពីមួយឆ្នាំ គិតពីថ្ងៃដែលបាត់ខ្លួននោះមកដោយគ្មានដំណឹងអ្វីសោះហើយក៏គ្មាននរណាដឹងថា ជននោះស្លាប់រឺរស់ សហព័ទ្ធ​ម្នាក់​ទៀត​អាច​នឹង​រៀប​អាពាហ៍​ពិពាហ៍ទៀតបាន បើផុតរយៈ ១៥ថ្ងៃ គិតពីថ្ងៃប្រកាសសាលក្រមដែ់បញ្ជាក់ថា ជាននោះបានបាត់ខ្លួនពិតមែន។ ជនណាក៏ដោយ មិនអាចប្ដឹងសុំបដិសេធអាពាហ៍ពិពាហ៍ថ្មីនេះបានឡើយ ទោះ​បី​សហព័ទ្ធដែលបាត់ខ្លួននោះ ត្រលប់មកវិញក៏ដោយ។

  • មាត្រា ១១

មុនពេលរៀបអាពាហ៍ពិពាហ៍ អនាគតប្ដីប្រពន្ធត្រូវប្ដឹងដល់គណៈកម្មាធិការប្រជាជនឃុំ រឺសង្កាត់ខាងលំនៅរបស់ នារីដោយមានអូវពុក រឺម្ដាយ រឺអ្នកអាណាព្យាបាលចូលរួមផងក៏បាន។

  • មាត្រា ១២

ប្រធានរឺ សមាជិកនៃគណៈកម្មាធិការប្រជាជនឃុំ រឺសង្កាត់ក្នុងឋានៈជាមន្ត្រីអត្រានុកូលដ្ឋានត្រូវ ប្រកាសផ្សាយជា សាធារណៈនូវអាពាហ៍ពិពាហ៍នោះ ដោយបិទប័ណ្ណប្រកាសនៅលំនៅរបស់នារី និងនៅទីស្នាក់ការឃុំ រឺសង្កាត់របស់ ខ្លួន។ ប័ណ្ណប្រកាសពីរទៀតត្រូវផ្ញើទៅជូនមន្ត្រីនុកូលដ្ឋានឃុំ រឺសង្កាត់ខាងបុរស ដើម្បីយកទៅបិទលំនៅរបស់បុរស និងទីស្នាក់ការឃុំ រឺសង្កាត់របស់ខ្លួន ។ ប័ណ្ណប្រកាសត្រូវចុះ ៖

  1. ត្រកូល ឈ្មោះ អាយុ មុខរបរ និងលំនៅនៃអនាគតប្ដីប្រពន្ធ
  2. ត្រកូល ឈ្មោះ អាយុ មុខរបរ និងលំនៅនៃអនាគតប្ដីប្រពន្ធ “បើអូវពុករឺម្ដាយស្លាប់ត្រូវដាក់ថាស្លាប់ផង”។
  3. រយ:ពេលប្ដឹងជំទាស់
  • មាត្រា ១៣

ប័ណ្ណប្រកាសត្រូវបិទផ្សាយក្នុងរយៈពេល ១០ថ្ងៃ ដើម្បីអោយជនដែលមានប្រយោជន៍ ក្នុងរឿងនេះដឹងលឺ ហើយ អាចប្ដឹងជំទាស់នឹងអាពាហ៍ពិពាហ៍នោះបាន ប្រសិនបើមានការមិនយល់ព្រមស្របនិងអាពាហ៍ពិពាហ៍នោះ។ ផុតរ យៈពេល១០ថ្ងៃនេះពិធីអាពាហ៍ពិពាហ៍អាចធ្វើទៅបានបើគ្មានការប្ដឹងជំទាស់។

  • មាត្រា ១៤

អាពាហ៍ពិពាហ៍នឹងអាចចាត់ទុកជាត្រឹមត្រូវតាមតាមលក្ខណៈច្បាប់បាន លុះត្រាតែបុរស និងនារី ដែលស្ម័គ្រចិត្តយ កគ្នាជាប្ដីប្រពន្ធចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ខាងលំនៅរបស់នារី។ កិច្ចសន្យាត្រូវចុះក្នុងបញ្ជីអាពាហ៍ពិពាហ៍ ហើយ ត្រូវចុះហត្ថលេខាដោយមន្ត្រីអត្រានុកូលដ្ឋាន ប្ដីប្រពន្ធ និងសាក្សីគ្រប់អាយុការពីរនាក់ ។

ផ្នែកទី ២ អំពីបណ្ដឹងទាស់មិនអោយរៀបអាពាហ៍ពិពាហ៍

  • មាត្រា ១៥

ក្នុងរយៈពេល១០ថ្ងៃ គិតពីថ្ងៃដែលបិទផ្សាយជាសាធារ ញាតិក្ដីជនដែលមានប្រយោជន៍ក្នុងរឿងនេះក្ដី អាចនឹងប្ដឹង ជំទាស់មិនអោយរៀបអាពាហ៍ពិពាហ៍បាន។

  • មាត្រា ១៦

បណ្ដឹងទាស់នេះនឹងយកជាការបាន លុះណាតែអ្នកប្ដឹងជំទាស់ ចុះហត្ថលេខាលើពាក្យរបស់ខ្លួនដោយផ្តាល់ដៃខ្លួនអែ ង។ បណ្ដឹងនេះត្រូវចង្អុលលើមូលហេតុនៃការប្ដឹងទាស់។ មូលហេតុដែលអាយកមកប្ដឹងជំទាស់បាននោះ គឺសមត្ថ ភាពរបស់បុរស រឺនារីរឺមានប្រការណាមួយដែលច្បាប់ហាមឃាត់ក្នុងមាត្រា៥ វាក្យខ័ណ្ឌទី១ មាត្រា៦ មាត្រា៧និង មាត្រា ៨ នៃច្បាប់នេះ ។

  • មាត្រា ១៧

បណ្ដឹងទាស់នោះត្រូវអ្នកប្ដឹងជំទាស់ រឺតំណាង របស់ខ្លួនយកទៅជូនគណ:កម្មធិការប្រជាជនឃុំ រឺសង្កាត់ខាងលំនៅ អនាគតប្រពន្ធ។ គណកម្មាធិការនេះត្រូវសំរេចក្នុងរយពេលបីថ្ងៃ គិតពីថ្ងៃទទួលបណ្ដឹងទាស់។ បើអ្នកប្ដឹងជំទាស់ រឺ អនាគតប្ដីប្រពន្ធ មិនសុខចិត្តនឹងសេចក្ដីសំរេចនេះ គណកម្មាធិការប្រជាជនឃុំ រឺសង្កាត់ត្រូវ បញ្ជួនសំនុំរឿងទៅតុ លាការប្រជាជន ក្នុងរយៈពេលប្រាំថ្ងៃយ៉ាងយូរ គិតពីថ្ងៃទទួលបណ្ដឹងទាស់ដើម្បីសំរេច។

  • មាត្រា ១៨

តុលាការប្រជាជន ត្រូវសំរេចសេចក្ដីពីបណ្ដឹងទាស់ក្នុងរយពេល ៧ថ្ងៃយ៉ាងយូរ គិតពីថ្ងៃបានទទួលសំនុំរឿង។សាល ក្រមរបស់តុលាការប្រជាជន មិនអាចប្ដឹងតវ៉ាបានឡើយទោះបីសាលក្រមនោះវាជាសាលក្រមកំបាំងមុខក៏ដោយ។

  • មាត្រា ១៩

បើតុលាការប្រជាជនបដិសេធបន្ដឹងទាស់ចោលអនាគតប្ដីប្រពន្ធ អាចរៀបអាពាហ៍ពិពាហ៍បាន។ បើតុលាការប្រជា ជនចាត់ទុកបណ្ដឹងទាស់នោះជាត្រឹមត្រូវមន្ត្រីអត្រានុកូលដ្ឋាន ត្រូវបញ្ឈប់មិនអោយរៀបអាពាហ៍ពិពាហ៍។

  • មាត្រា ២០

នៅពេលដែលដឹងថា បុរស រឺនារីជាអសមត្ថជន រឺមានប្រការណាមួយដែលច្បាប់ហាមឃាត់ ដូចមានចែងក្នុងមាត្រា ១៦ មន្ត្រីអត្រានុកូលដ្ឋានមានសិទ្ធិជំទាស់មិនអោយរៀបអាពាហ៍ពិពាហ៍ ដោយ​ធ្វើ​របាយ​ការណ៍ ពីបណ្ដឹងទាស់នេះជូនទៅតុលាការប្រជាជនក្នុងរយពេល២ថ្ងៃយ៉ាងយូរដើម្បីសំរេច។ តុលាការប្រជាជន ត្រូវសំរេចសេចក្ដីតាមបទបញ្ញត្តិដែលមានចែងក្នុងមាត្រា១៨ និង ១០ខាងលើ។

ផ្នែកទី ៣ អំពីមោឃភាពនៃអាពាហ៍ពិពាហ៍

  • មាត្រា ២១

អាពាហ៍ពិពាហ៍ត្រូវទុកជាមោឃ ប្រសិនបើអាពាហ៍ពិពាហ៍នោះ ចុះបញ្ជីនៅពេលដែលសហព័ទ្ធណាម្នាក់ឆ្កួត រឺមិនដឹ ងខុសត្រូវ។ តែបើសហព័ទ្ធនោះបានជាស្រួលឡើងវិញ ហើយហេតុដែលនាំអោយទុកជាមោឃនោះ ត្រូវរលាយ ទៅវិញដែរ ។

  • មាត្រា ២២

អាពាហ៍ពិពាហ៍រវាងបុរសអាយុតិចជាង២០ឆ្នាំ រឺនារីអាយុតិចជាង១៨ ឆ្នាំ ត្រូវទុកជាមោឃ។ អាពាហ៍ពិពាហ៍ដែលទុករវាងបុរសជាមោឃនោះ និងលែងមោឃទៅវិញ កាលបើប្ដី រឺ​ប្រពន្ធ​នោះ​ចំរើន​វ័យ​ដល់​អាយុតាមបញ្ញត្តិច្បាប់ រឺក្នុងករណីដែលមានចែងក្នុងមាត្រា៥ វាក្យខ័ណ្ឌទី២។

  • មាត្រា ២៣

អាពាហ៍ពិពាហ៍ត្រូវទុកជាមោឃ កាលបើសហាព័ទ្ធណាម្នាក់ប្ដឹងថា ខ្លួនត្រូវគេចាប់បង្ខំអោយរៀបអាពាហ៍ពិពាហ៍។ ការប្ដឹងសុំមោឃភាពនៃអាពាហ៍ពិពាហ៍ ត្រូវផុតអាជ្ញាយុកាល ប្រសិនបើការប្ដឹងនោះ មិនធ្វើក្នុងរយ៦ខែគិតពីថ្ងៃ ដែលគេលែងបង្ខំនោះមក ។

  • មាត្រា ២៤

អាពាហ៍ពិពាហ៍ត្រូវទុកជាមោឃ បើចំនងអាពាហ៍ពិពាហ៍មុន របស់សហព័ទ្ធណាម្នាក់មិនទាន់រលាយ។ ការប្ដឹងសុំ មោឃភាពនៃអាពាហ៍ពិពាហ៍ក្រោយ មិនអាចធ្វើបានឡើយ បើក្រោយពីថ្ងៃចុះអាពាហ៍ពិពាហ៍ក្រោយនេះមកអា ពាហ៍ពិពាហ៍មុនត្រូវបានរំលាយ។

  • មាត្រា ២៥

អាពាហ៍ពិពាហ៍រវាងញាតិលោហិត រឺញាតិព័ន្ធក្នុងថ្នាក់ដែលច្បាប់ហាមឃាត់ត្រូវទុកជាមោឃ លើកលែងតែករណី ដែលមានចែងក្នុងមាត្រា៨ វាក្យខ័ណ្ឌទី២។ ការប្ដឹងសុំមោឃភាពនៃអាពាហ៍ពិពាហ៍ខាងលើនេះ មិនអាចផុតអាជ្ញា កាលឡើយ ។

  • មាត្រា ២៦

មានតែសហព័ទ្ធរដ្ឋអាជ្ញា និងជនដែលមានប្រយោជន៍ស្របច្បាប់ក្នុងការប្ដឹងសុំមោឃភាពនៃអាពាហ៍ពិពាហ៍ទេ ទើ បអាចដាក់ពាក្យប្ដឹងសុំមោឃភាពនៃអាពាហ៍ពិពាហ៍ទៅតុលាការប្រជាជនបាន។ បើជនដែលបានដាក់ពាក្យប្ដឹងនោះ ស្លាប់សិទ្ធិវ័ន្តអាចប្ដឹងជំនួសបាន។

  • មាត្រា ២៧

កូនកើតអាពាហ៍ពិពាហ៍ដែលតុលាការបានប្រកាសជាមោឃៈត្រូវទុកជាកូនមានខាន់ស្លា ទោះបីហេតុដែលនាំអោ យមានមោឃភាពនោះ យ៉ាងណាក៏ដោយ។ សិទ្ធិនិង កាតព្វកិច្ចរបស់អូវពុកម្ដាយនិងកូនត្រូវមានដូចគ្នាក្នុងករណី នៃអូវពុកម្ដាយលែងលះគ្នា។ ការចែកទ្រព្យសម្បត្តិរវាងប្ដីប្រពន្ធ នៃអាពាហ៍ពិពាហ៍ដែលតុលាការប្រកាសជាមោ ឃត្រូវធ្វើដូចក្នុងករណីលែងលះគ្នាដែរ ។

  • មាត្រា ២៨

តុលាការប្រជាជន ត្រូវចាត់ចែងអោយចំលងសេចក្ដីវិនិច្ឆ័យនៃសាលក្រមស្ថាពរដែលប្រកាសមោឃភាព អាពា ហ៍ពិពាហ៍ចុះនៅរឹមទំព័រ នៃសំបុត្រអាពាហ៍ពិពាហ៍ ដែលត្រូវទុកជាមោឃ។

ផ្នែកទី ៤ សិទ្ធិ និង ករណីកិច្ចរបស់សហព័ទ្ធ

  • មាត្រា ២៩

ក្នុងគ្រួសារ ប្ដីប្រពន្ធត្រូវមានភាពស្មើគ្នា លើគ្រប់ទស្សន។

  • មាត្រា ៣០

ប្ដីប្រពន្ធ មានករណីយកិច្ចស្រលាញ់គ្នាទៅវិញទៅមក ដើម្បីឈានទៅកាន់វឌ្ឍនភាព ព្រមទាំង កសាងគ្រួសារមួ យមានសាមគ្គីភាព និងប្រកបដោយសុភមង្គល ។

  • មាត្រា ៣១

ប្រពន្ធ និងប្ដី មានសិទ្ធិជ្រើសរើសដោយសេរីនូវវិជ្ជាជីវរបស់ខ្លួន មានសិទ្ធិចូលរួមប្រាស្រ័យដោយសេរី ក្នុងសកម្មភា ពនយោបាយវប្បធម៌ និងសង្គម។

  • មាត្រា ៣២

ប្រពន្ធ និងប្ដី មានសិទ្ធិស្មើគ្នាក្នុងការប្រើប្រាស់ការអាស្រ័យផល ការចាត់ចែងទ្រព្យសម្បត្តិរួម។ សហព័ទ្ធម្នាក់ៗ មា នសិទ្ធិពេញលេញក្នុងការប្រើប្រាស់អាស្រ័យផល និងចាត់ចែងទ្រព្យសម្បត្តិផ្ទាល់របស់ខ្លួន។

  • មាត្រា ៣៣

ទ្រព្យសម្បត្តិរួម គឺជាអ្វីៗទាំងអស់ដែលសហព័ទ្ធទាំងពីររកបានជាមួយគ្នា រឺសហព័ទ្ធណាម្នាក់រកបានក្នុងរយពេលមាន ចំនងអាពាហ៍ពិពាហ៍។

  • មាត្រា ៣៤

ត្រូចចាត់ទុកជាទ្រព្យសម្បត្តិផ្ទាល់របស់សហព័ទ្ធ ៖

  1. ទ្រព្យសម្បត្តិដែលសហព័ទ្ធមានមុនរៀបអាពាហ៍ពិពាហ៍។
  2. ២-ទ្រព្យសម្បត្តិ ដែលសហព័ទ្ធបានទទួលជាអំណោយជាមរតក រឺជាអច្ច័យទានក្នុងរយពេលមានចំនងអាពាហ៍ ពិពាហ៍។
  • មាត្រា ៣៥

ត្រូវធ្លាក់លើបន្ទុកទ្រព្យសម្បត្តិរួម ៖

  1. ការផ្គត់ផ្គង់គ្រួសារ និងចំណាយដើម្បីអប់រំ និងបណ្ដុះបណ្ដាលកូន។
  2. បំណុលនិងកាតព្វកិច្ចទាំងឡាយដែលសហព័ទ្ធទាំងពីរបានព្រមព្រៀងគ្នាសំរេចក្នុងពេលមានចំនង អាពាហ៍ពិពាហ៍ រឺដែលសហព័ទ្ធណាម្នាក់សំរេចក្នុងរយពេលមានចំណងអាពាហ៍ពិពាហ៍ ដោយ​មាន​ការយល់ព្រមពីសហព័ទ្ធម្នាក់ទៀត។
  3. ការថែទាំ និង ការគ្រប់គ្រងទ្រព្យសម្បត្តិរួម ។
  • មាត្រា ៣៦

សហ័ទ្ធម្នាក់ៗ អាចប្រើប្រាស់សំភារៈដែលជាទ្រព្យសម្បត្តិរួម តាមការតំរូវនៃសំភារនោះ។ សហព័ទ្ធទាំងពីរនាក់ត្រូវ គ្រប់គ្រងទ្រព្យសម្បត្តិរួមជាមួយគ្នា។ សហព័ន្ធម្នាក់អាចទាមទារអោយសហព័ន្ធម្នាក់ទៀត យល់ព្រមលើវិធានការ ចាំបាច់ ដើម្បីថែទាំទ្រព្យសម្បត្តិរួម រឺរក្សាទុកតំលៃរបស់ទ្រព្យសម្បត្តិនោះ។

  • មាត្រា ៣៧

ទ្រព្យសម្បត្តិរួមអាចលក់ដូរ រឺធ្វើអំណោយបាន លុះត្រាតែមានការព្រមព្រៀងពីសហព័ទ្ធទាំងពីរ។

ជំពូកទី៣ អំពីការលែងលះគ្នា

ផ្នែកទី១ អំពីមូលហេតុនៃការលែងលះគ្នា

  • មាត្រា ៣៨

ការលែងលះគ្នា គឺការផ្ដាច់ចំនងអាពាហ៍ពិពាហ៍របស់ប្ដីប្រពន្ធដែលបានរៀបការពេញច្បាប់ក្នុងពេលរស់នៅទាំងពីរនាក់។

  • មាត្រា ៣៩

ប្ដីរឺ ប្រពន្ធ អាចប្ដឹងសុំលែងលះគ្នាបាន កាលបើមានមូលហេតុគ្រប់គ្រាន់បញ្ជាក់ថា ខ្លួនពុំអាចរួមរស់ជាមួយគ្នាតទៅទៀតបាន។ មូលហេតុជាអាទិ៍ មានដូចខាងក្រោមនេះ

  1. ការចុះចោលលំនៅសង្វាស ដោយអិតមូលហេតុត្រឹមត្រូវហើយអិតមានផ្គត់ផ្គង់ស្បៀងអាហារ និងទំនុកបំរុងកូនសោះ។
  2. វាយដំឃោរឃៅ ធ្វើទុកបុកម្នេញប្រមាថមើលងាយធ្ងន់ធ្ងរចំពោះសហព័ទ្ធ រឺចំពោះបុព្វញាតិរបស់សហព័ទ្ធនេះ។
  3. មានចរិយាផ្ទុយពីសីលធម៌ រឺប្រព្រឹត្តអនាចារ
  4. អពលានុភាពនៃលិង្គ
  5. បែកគ្នាអស់រយជាង ១ឆ្នាំ។
  • មាត្រា ៤០

ប្ដីប្រពន្ធអាចលែងលះគ្នាដោយស្ម័គ្រចិត្តបាន។

ផ្នែកទី ២ អំពីនីតិវិធីនៃការលែងលះគ្នា

  • មាត្រា ៤១

ការសំរេចអំពីការលែងលះគ្នា ជាសមត្ថកិច្ចរបស់តុលាការប្រជាជនខេត្តក្រុង ខាងលំនៅរបស់ចុងចំលើយ។

  • មាត្រា ៤២

បណ្ដឹងសុំលែងលះគ្នា ត្រូវធ្វើជាលាយល័ក្ខណ៍អក្សរ ចុះមូលហេតុដែលនាំអោយលែងលះគ្នា។ បណ្ដឹងនោះត្រូវ ដើមចោទ យកទៅជូនតុលាការប្រជាជនខេត្តក្រុងផ្ទាល់ក៏បាន រឺជូនគណ:ប្រជាជនឃុំរឺសង្កាត់ ខាងលំនៅរបស់ចុង ចំលើយដោយយខ្លួនអែងផ្ទាល់ក៏បាន។ ក្នុងករណីខាងក្រោយនេះ គណ:កម្មាធិការប្រជាជនឃុំរឺសង្កាត់ ត្រូវធ្វើកា រផ្សះផ្សាក្នុងរយ ១៥ថ្ងៃ ក្រោយពីបានទទួលពាក្យបណ្ដឹង។ បើផ្សះផ្សាពុំបានសំរេច ត្រូវបញ្ជូនសំនុំរឿងជាបន្ទាន់ទៅ តុលាការប្រជាជនខេត្តក្រុង។

  • មាត្រា ៤៣

តុលាការប្រជាជនខេត្តក្រុង ត្រូវអញ្ជើញអ្នកប្ដឹងអោយចូលមក ហើយសំរួលយ៉ាងណាតាមដែលខ្លួនយល់ឃើញ ដើម្បីបញ្ចូលចិត្តអ្នកនោះអោយឈប់ប្ដឹង លើកលែងតែតុលាការប្រជាជនខេត្ត-ក្រុងយល់ឃើញថាពាក្យសុំលែង លះគ្នានេះមានអាងហេតុធ្ងន់ធ្ងរណាស់។

  • មាត្រា ៤៤

ក្រោយពីបានទទួលបណ្ដឹងសុំលែងលះ បើយល់ឃើញថាការចាំបាច់ តុលាការប្រជាជនខេត្ត ក្រុងអាចចាត់វិធានកា របណ្ដោះអាសន្នបាន ដូចជាការបំបែកលំនៅប្ដីប្រពន្ធ ការអោយថែរក្សាកូនថែរក្សាទ្រព្យសម្បត្តិ ការផ្ដល់អាហារ កិច្ច។ ក្នុងករណីនេះ មេធាវីនៃគូភាគីអាចចូលរួមស្ដាប់បាន។

  • មាត្រា ៤៥

ប្រសិនបើដើមចោទនៅតែទទូចសុំលែង តុលាការប្រជាជនខេត្ត-ក្រុង ត្រូវអញ្ជើញប្ដីប្រពន្ធអោយ ចូលមកកាន់ តុលាការជាប្រញាប់ដើម្បីធ្វើការផ្សះផ្សា។ ក្នុងករណីនេះមេធាវីមិនត្រូវចូលរួមស្ដាប់ទេ។

  • មាត្រា ៤៦

ប្រសិនបើផ្សះផ្សារចំពោះមុខដើមចោទនិងចុងចំលើយ ហើយនៅតែពុំបានសំរេចតុលាការប្រជាជន ខេត្ត ក្រុងអា ចធ្វើការផ្សះផ្សាជាលើកទី ២ បាន។

  • មាត្រា ៤៧

ប្រសិនបើនៅពេលផ្សះផ្សាលើកទី១ ដើមចោទរឺចុងចម្លើយ ដែលទទួលបានដីកាអញ្ជើញដោយត្រឹមត្រូវ ហើយមិ នមកបង្ហាញខ្លួនតាមការអញ្ជើញនោះ តុលាការប្រជាជនខេត្តក្រុងត្រូវអញ្ជើញភាគីទាំងពីរនោះជាលើកទី២ ដើម្បី ធ្វើការផ្សះផ្សា។

  • មាត្រា ៤៨

ប្រសិនបើដើមចោទ ដែលបានទទួលដីការអញ្ជើញដោយត្រឹមត្រូវ ហើយមិនបានមកកាន់តុលាការប្រជាជនខេត្ត ក្រុងទាំងលើកទី១ ទាំងលើកទី២ ដោយគ្មានមូលហេតុច្បាស់នោះ ត្រូវចាត់ទុកថាសុខចិត្តឈប់ប្ដឹង។

  • មាត្រា ៤៩

ប្រសិនបើចុងចម្លើយបានទទួលដីការអញ្ជើញដោយត្រឹមត្រូវ ហើយនៅតែមិនព្រមចូលខ្លួនមកកាន់ តុលាការប្រ ជាជនខេត្តក្រុង ទាំងលើកទី១ ទាំងលើកទី២ ដោយគ្មានមូលហេតុនោះត្រូវចាត់ទុកថា មិនព្រមសះជានឹងគ្នា ។

  • មាត្រា ៥០

ប្រសិនបើមានអ្នកដែលមិនបានមកតាមដីកាអញ្ជើញលើទី១ មិនមែនជាអ្នកមិនបានមកលើកទី២ទេ តុលាការប្រ ជាជនខេត្តក្រុង ត្រូវអញ្ជើញភាគីនោះមកផ្សះផ្សាជាលើកទី៣។

  • មាត្រា ៥១

ការផ្សះផ្សាម្ដងៗត្រូវអោយឃ្លាតពីគ្នា១ខែយ៉ាងឆាប់ និង២ខែយ៉ាងយូរ។

  • មាត្រា ៥២

ការផ្សះផ្សាម្ដងៗ ទោះបីបានលទ្ធផលយ៉ាងណាក្ដី ត្រូវចុះក្នុងកំណត់ហេតុបញ្ជាក់អំពីការផ្សះផ្សា បានសំរេចមិនបាន សំរេច រឺភាគីមិនបានចូល ហើយចៅក្រមទទួលបន្ទុកការផ្សះផ្សាត្រូវចុះហត្ថលេខាលើកំណត់ហេតុនោះជាមួយភា គីវត្តមាន និងលេខាធិការក្រលាបញ្ជី។

  • មាត្រា ៥៣

បើការផ្សះផ្សាមិនបានសំរេច តុលាការប្រជាជនខេត្ត ក្រុង ត្រូវអញ្ជើញប្ដី ប្រពន្ធអោយចូលមកកាន់តុលាការប្រ ជាជនដើម្បីជំនុំជំរះ។

  • មាត្រា ៥៤

ប្រសិនបើដើមចោទ ត្រូវបានតុលាការប្រជាជនអញ្ជើញដោយត្រឹមត្រូវ ហើយមិនបានមកបង្ហាញ ខ្លួនចំពោះតុលា ការប្រជាជននិងមិនបានជូនសេចក្ដីដោះសារ រឺមិនបានសុំអោយបង្អង់សេចក្ដីទៅថ្ងៃក្រោយទេនោះត្រូវចាត់ ទុកថា សុខចិត្តឈប់ប្ដឹងវិញហើយ។ ក្នុងករណីនេះត្រូវចេញសាលក្រមចំណាយរឿងក្ដីនោះចោល។

  • មាត្រា ៥៥

ប្រសិនបើចុងចំលើយ មិនបានចូលកាន់តុលាការប្រជាជន ក្នុងល័ក្ខខ័ណ្ឌដូចខាងលើនេះដែរហើយ បើយល់ឃើញ ថា ហេតុដែលដើមចោទប្ដឹងនោះមានភ័ស្តុតាងពិតប្រាកដ ហើយតុលាការប្រជាជនអាចសំរេចសេចក្ដីអោយ លែង លះគ្នាបាន។ បើបណ្ដឹងនោះមិនទាន់មានភស្តុតាងគ្រប់គ្រាន់ទេ តុលាការប្រជាជនត្រូវធ្វើការអង្កេតស៊ើបសួរ អំពី រឿងនោះ។

  • មាត្រា ៥៦

បើចុងចំលើយប្រកែកថា សេចក្ដីដែលប្ដឹងពីខ្លួននោះមិនពិតទេ តុលាការប្រជាជនត្រូវបញ្ជាអោយធ្វើការអង្កេត ស៊ើបសួរ។

  • មាត្រា ៥៧

ក្នុងរឿងដែលលែងលះគ្នា បើមានការត្រូវអង្កេតស៊ើបសួរ។ តុលាការប្រជាជនត្រូវធ្វើការអង្កេតស៊ើបសួរជាបន្ទា ន់ត្រូវបង្គាប់អោយគូភាគីជូនភ័ស្តុតាងចាំបាច់នានា អញ្ជើញសាក្សីដែលមានប្រយោជន៍ក្នុងរឿងនេះ និងចាត់វិធាន ការទៅបើយល់ថាគូរចាត់។

  • មាត្រា ៥៨

ក្នុងករណីសុំលែងលះដោយព្រមព្រៀងគ្នា បើក្រោយពីការអង្កេតស៊ើបសួរឃើញថា ការសុំលែងលះគ្នានោះធ្វើ ដោយគ្មានការបង្ខិតបង្ខំ និងដោយស្ម័គ្រចិត្តពិតប្រាកដ តុលាការប្រជាជនត្រូវសំរេចអោយលែងលះគ្នា។

  • មាត្រា ៥៩

ក្នុងករណីសុំលែងលះដោយអែកតោភាគី បើក្រោយពីការអង្កេតស៊ើបសួរឃើញថា ស្ថានភាពរវាងប្ដី ប្រពន្ធមាន ភាពធ្ងន់ធ្ងរ ការរួមរស់ជាមួយគ្នាមិនអាចពន្យាយូរបាន គោលបំណងអាពាហ៍ពិពាហ៍លែងបានសំរេចតុលាការប្រជា ជនត្រូវសំរេចអោយលែងលះគ្នា ។

  • មាត្រា ៦០

តុលាការប្រជាជនអាចស៊ើបសួរ និងធ្វើការជំនុំជំរះដោយសំងាត់បាន។

  • មាត្រា ៦១

ការវិនិច្ឆ័យដល់អង្គសេចក្ដី ត្រូវតែធ្វើក្នុងរយ១៥ថ្ងៃ គិតពីថ្ងៃអង្កេតសេចក្ដីស៊ើបសួររួចមក ។

  • មាត្រា ៦២

តាមគោលការណ៍សាលក្រមលែងលះគ្នា ត្រូវសំរេចនៅចំពោះមុខគូក្ដី។ ប្រសិនបើសាលក្រមនោះ ជាសាលក្រ មកំបាំងមុខ គូក្ដីអាចប្ដឹងទាស់បានក្នុងរយ១៥ថ្ងៃ។ រយពេលនេះគិតពីថ្ងៃ ដែលបានអោយដំណឹងពីសាលក្រមកំបាំង មុខដល់គូក្ដីផ្ទាល់រឺដល់លំនៅរបស់គូក្ដី។

  • មាត្រា ៦៣

បណ្ដឹងទាស់នឹងសាលក្រមកំបាំងមុខ ក្រមដោយសាម៉ីខ្លួន ជាលាយលក្ខណ៍អក្សរ រឺដោយផ្ទាល់នៅតុលាការប្រជា ជនខេត្តក្រុង។ បណ្ដឹងទាស់នាំអោយផ្អាកការអនុវត្តសាលក្រម ។

  • មាត្រា ៦៤

ប្រសិនបើផុតរយពេលប្ដឹងទាស់ បានប្ដឹងក្នុងរយ:ពេលកំណត់ ប៉ុន្តែមិនបានចូលខ្លួនមកក្នុងពេល ជំនុំជំរះ ដោយគ្មាន មូលហេតុ នោះសាលក្រមកំបាំងមុខត្រូវតំកល់ទុកជាបានការនឹងទៅជាសាលក្រមស្ថាពរ។

  • មាត្រា ៦៥

ប្រសិនបើអ្នកប្ដឹងទាស់ បានប្ដឹងក្នុងរយពេលកំណត់ ប៉ុន្តែមិនបានចូលខ្លួនមកក្នុងពេលជំនុំជំរះ ដោយគ្មានមូលហេតុ នោះសាលក្រមកំបាំងមុខ ត្រូវតំកល់ទុកជាបានការ និងទៅជាសាលក្រមស្ថាពរ។

  • មាត្រា ៦៦

ប្រសិនបើបណ្ដឹងទាស់ត្រឹមត្រូវតាមទំរង់ច្បាប់ តុលាការប្រជាជនខេត្តក្រុងត្រូវពិនិត្យនិងជំនុំជំរះ សាជាថ្មីលើអង្គ សេចក្ដី។ តុលាការប្រជាជនអាចតំកល់ កែប្រែ រឺបដិសេធសាលក្រមកំបាំងមុខ ដែលបានសំរេចសេចក្ដីលើកមុន បាន កុំអោយតែបំពានលើច្បាប់ រឺគោលការណ៍នៃច្បាប់។

  • មាត្រា ៦៧

កាលបើសាលក្រមលែងលះជាសាលក្រមស្ថាពរ តុលាការប្រជាជនខេត្ត-ក្រុង ត្រូវចាត់ចែងអោយ ចំលងសេច ក្ដីវិនិច្ឆ័យនៃសាលក្រមស្ថាពរនោះ ចុះនៅរឹមទំព័រនៃសំបុត្រអាពាហ៍ពិពាហ៍ដែលត្រូវរលាយ ។

  • មាត្រា ៦៨

ប្រសិនបើប្រពន្ធមានផ្ទៃពោះ ប្ដីអាចនឹងសុំលែងលះបាន លុះត្រាតែប្រពន្ធនោះសំរាលកូនរួចបាន ១ឆ្នាំសិន។ ការ បន្ថយសិទ្ធិខាងលើ មិនត្រូវអនុវត្តលើនារីទេ។ នារីអាចសុំលែងលះបាននៅពេលមានផ្ទៃពោះ។

ផ្នែកទី ៣ អំពីអានុភាពនៃការលែងលះ

  • មាត្រា ៦៩

ការលែងលះគ្នារំសាយអានុភាពអាពាហ៍ពិពាហ៍ ចាប់ពីថ្ងៃដែលការលែងលះគ្នានោះទៅជាស្ថាពរ។

  • មាត្រា ៧០

ក្នុងករណីនៃការលែងលះគ្នា ទ្រព្យសម្បត្តិត្រូវបែងចែកទៅតាមការព្រមព្រៀងនៃភាគីទាំងសងខាង។ បើគ្មានការ ព្រមព្រៀងសហព័ទ្ធម្នាក់ៗ ត្រូវយកតែទ្រព្យសម្បត្តិដែលខ្លួន បានទទួលជាមត៌កភក្ដី ជាអំណោយក្ដីជាអច្ច័យទានក្ដី ក្នុងរយៈមានចំណងអាពាហ៍ពិពាហ៍ប៉ុណ្ណោះ ។ ក្រៅពីនេះ សហព័ទ្ធម្នាក់ៗ មានសិទ្ធិត្រូវបានទ្រព្យសម្បត្តិរួមពាក់កណ្ដាលម្នាក់។ ប៉ុន្តែក្នុងករណីពិសេសនិងតាមសំ នើររបស់សហព័ទ្ធណាមួយ តុលាការប្រជាជនអាចសំរេចសេចក្ដីចែកទ្រព្យសម្បត្តិរួម ផ្សេងពីគោលការណ៍ខាង លើបានដោយគិតទៅដល់ផលប្រយោជន៍របស់កូននិងផលិតកម្ម។ ការងារនៃគេហកិច្ច ត្រូវចាត់ទុកជាមានតំលៃ ស្មើនឹងការងារផលិតកម្ម។

  • មាត្រា ៧១

ប្រសិនបើទ្រព្យសម្បត្តិផ្ទាល់របស់សហព័ទ្ធម្នាក់ត្រូវសហព័ទ្ធម្នាក់ទៀតបំផ្លាញ សហព័ទ្ធនេះត្រូវតែសងតំលៃទ្រព្យ នោះវិញ។

  • មាត្រា ៧២

សាលក្រមដែលកាត់អោយប្ដីប្រពន្ធលែងលះគ្នានោះត្រូវសំរេចអំពីអំណាចមេបា ដែលត្រូវប្រគល់អោយ ទៅអូវ ពុករឺទៅម្ដាយ ហើយនឹងត្រូវសំរេចអំពីការប្រាស្រ័យទាក់ទងរវាងអូវពុកម្ដាយនិងកូននោះផង។

  • មាត្រា ៧៣

ដើម្បីផលប្រយោជន៍របស់កូន ការអោយភាគីណាមួយរក្សាកូន ត្រូវសំរេចតាមការយល់ព្រមនៃប្ដី ប្រពន្ធដែល លែងលះគ្នានោះ។ តាមគោលការណ៍កូនដែលនៅបៅដោះត្រូវបានទៅម្ដាយរក្សា។ ក្នុងករណីដែលគូភាគីទាំងសង ខាងមិនអែកភាពគ្នាលើការរក្សាកូន តុលាការជាអ្នកសំរេច។

  • មាត្រា ៧៤

អូវពុកម្ដាយដែលលែងលះគ្នា ត្រូវជួយផ្គត់ផ្គង់ជួយបីបាច់់រក្សា ជួយផ្ដល់សោហ៊ុយអប់រំនិងរៀនសូត្រ ដល់កូនតាលទ្ធ ភាពរបស់ខ្លួន។ កំរិតអាហារកិច្ចដែលត្រូវអោយទៅកូន ត្រូវសំរេចតាមការព្រមព្រៀងនៃសហព័ទ្ធដែលលែងលះ គ្នា។ ក្នុងករណីដែលគូភាគីទាំងសងខាង មិនអែកភាពគ្នា តុលាការប្រជាជនត្រូវសំរេច ដោយផ្អែកទៅតាមលទ្ធភា ពរបស់សហព័ទ្ធម្នាក់ៗ។ អាហារកិច្ចត្រូវផ្ដល់អោយកូនរហូតដល់កូនមាននីតិភាព។

  • មាត្រា ៧៥

ភាគីដែលមិនបានរក្សាកូន មានសិទ្ធិទៅសួរសុខទុក្ខកូន។ ភាគីដែលទទួលសិទ្ធិរក្សាកូនត្រូវបង្ក លក្ខណងាយស្រួល គ្រប់បែបយ៉ាងដល់ភាគីម្ខាងទៀត។ ភាគីដែលមិនបានរក្សាកូន មានសិទ្ធិប្ដឹងទៅតុលាការប្រជាជនគ្រប់ពេលវេលា អោយដកសិទ្ធិរក្សាកូនពីភាគីម្ខាងនោះ បានបើមានការប៉ះពាល់ដល់ផលប្រយោជន៍របស់កូន។

  • មាត្រា ៧៦

ក្នុងករណីលែងលះគ្នា ភាគីដែលគ្មានកំហុស ហើយខ្វះខាតអាចស្នើសុំអាហារកិច្ចពីភាគីម្ខាងទៀតបាន។ ភាគីខាង ក្រោយនេះត្រូវតែជួយឧបត្ថម្ភទៅតាមលទ្ធភាពរបស់ខ្លួន។ កំរិតអាហារកិច្ចត្រូវសំរេចតាមការយល់ព្រមរបស់គូ ភាគីទាំងសងខាង។ ក្នុងករណីដែលគូភាគីទាំងសងខាង មិនអែកភាពគ្នា តុលាការប្រជាជនត្រូវសំរេចសេចក្ដី។ បើ ជនដែលទទួល អាហារកិច្ចរៀបអាពាហ៍ពិពាហ៍ថ្មីទៀត ជននោះឈប់មានសិទ្ធទទួលអាហារកិច្ចទៀតហើយ។

  • មាត្រា ៧៧

តុលាការប្រជាជនខេត្ត-ក្រុង អាចកែប្រែដោយបង្កើនរឺបន្ថយកំរិតអាហារកិច្ចបាន បើមានសំណូមពររបស់ភាគីម្ខា ង។ ការបង្កើន រឺបន្ថយកំរិតអាហារកិច្ចនោះត្រូវធ្វើឡើងតាមលទ្ធភាពនៃភាគីដែលផ្ដល់អាហារកិច្ច និងតាមសេច ក្ដីត្រូវការនៃភាគីដែលទទួលអាហារកិច្ច។ អាហារកិច្ចអាចផ្ដល់អោយជាទឹកប្រាក់ រឺជារបស់។

  • មាត្រា ៧៨

ការមិនព្រមបង់អាហារកិច្ចដូចបានចែងខាងលើនេះ ចាត់ទុកជាបទល្មើសព្រហ្មទណ្ឌដែលនឹងត្រូវផ្ដន់ទាទោសតាម ច្បាប់ជាធរមាន បើកាលណាមានភ័ស្តុតាងបញ្ជាក់ថាជនដែលត្រូវផ្ដល់អាហារកិច្ចនោះមិនស្មោះត្រង់។

តារាងនៃថ្នាក់ញាតិភាព ចំពោះខ្សែផ្ទាល់ ក៏ដូចជាសាខាញាតិសុទ្ធតែមានញាតិលោហិតនិងញាតិពន្ធ។ ញាតិលោហិតញាតិដែលមានឈាម ជាមួយគ្នា។ ញាតិពន្ធសាច់ថ្លៃ (បងថ្លៃ ប្អូនថ្លៃ អូវពុក-ម្ដាយក្មេក និងកូនប្រសារ ជីតា ជីដូនក្មេក និងចៅប្រសា)។ សាខាញាតិ ញាតិដែលកើតពីអូវពុកម្ដាយជាមួយគ្នា គឺរួមអូវពុកម្ដាយ រឺរួមតែអូវពុកគឺអូវពុកជាមួយគ្នា ម្ដាយទីទៃ រឺក៏រួមតែម្ដាយ គឺម្ដាយជាមួយគ្នាអូវពុកទីទៃ។

ជំពូកទី ៤ អំពីអាពាហ៍ពិពាហ៍នៅឯបរទេស និង អាពាហ៍ពិពាហ៍ជាមួយបរទេស

ផ្នែកទី ១ អំពីអាពាហ៍ពិពាហ៍

  • មាត្រា ៧៩

អាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជា និងពលរដ្ឋកម្ពុជានិងជនបរទេស ដែលរស់នៅអែបរទេស ត្រូវប្រព្រឹត្តទៅនៅចំ ពោះមុខមន្ត្រីអត្រានុកូលដ្ឋាននៃស្ថានទូត រឺស្ថានកុងស៊ុលនៃរដ្ឋកម្ពុជាប្រចាំនៅប្រទេស ដែលគូភាគីមានទីលំនៅ។ ក្នុងករណីដែលអាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជា និងពលរដ្ឋកម្ពុជានិងអាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជានិងជនបរទេ សបានប្រព្រឹត្តទៅ ត្រឹមត្រូវតាមទំរង់នៃអាពាហ៍ពិពាហ៍នោះ ត្រូវបានទទួលស្គាល់យកជាការបាននៅរដ្ឋកម្ពុជាប្រសិ នបើអាពាហ៍ពិពាហ៍នោះ មិនផ្ទុយនិងបទញ្ញត្តិច្បាប់នៃរដ្ឋកម្ពុជា។ លិខិតបញ្ជាក់អាពាហ៍ពិពាហ៍ រឺសេចក្ដីចំលងលិខិ តអាពាហ៍ពិពាហ៍នេះត្រូវយកមកចុះ ក្នុងបញ្ជីអាពាហ៍ពិពាហ៍នៃស្ថានទូត រឺស្ថានកុងស៊ុលនៃរដ្ឋកម្ពុជា រឺគូស្វាមីភរិយា មកតាំងទីលំនៅនៅរដ្ឋកម្ពុជា ត្រូវយកមកចុះក្នុងបញ្ជីអាពាហ៍ពិពាហ៍នៅឃុំ រឺសង្កាត់ដែលមកតាំងទីលំនៅនោះ។

  • មាត្រា ៨០

អាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជា និងជនបរទេសដែលរស់នៅរដ្ឋកម្ពុជា ត្រូវប្រព្រឹត្តទៅតាមច្បាប់ នៃរដ្ឋកម្ពុជា ។

ផ្នែកទី ២ រំលាយអាពាហ៍ពិពាហ៍

  • មាត្រា ៨១

ការរំលាយអាពាហ៍ពិពាហ៍ ដែលធ្វើនៅឯបរទេសរវាងប្រជាពលរដ្ឋកម្ពុជានិងពលរដ្ឋកម្ពុជា រឺរវាងពលរដ្ឋកម្ពុជានិងជនបរទេសដែលរស់នៅឯបរទេស​ត្រូវ​បាន​ទទួល​ស្គាល់​យក​ជា​ការ​បាន​នៅ​រដ្ឋ​កម្ពុជា​។​​

  • ការរំលាយអាពាហ៍ពិពាហ៍រវាងជនបរទេស និងជនបរទេស រឺការរំលាយអាពាហ៍ពិពាហ៍រវាងជនបរទេស និងជនបរទេសនៅរដ្ឋកម្ពុជា ត្រូវធ្វើតាមច្បាប់នៃរដ្ឋកម្ពុជា ។
  • តុលាការប្រជាជននៃរដ្ឋកម្ពុជា មានសមត្ថកិច្ចសំរេចលើបណ្ដឹងសុំរំលាយអាពាហ៍ពិពាហ៍ របស់សហព័ទ្ធណាមួយដែលចូលមកតាំងទីលំនៅ នៅរដ្ឋកម្ពុជា។

ជំពូកទី៥ អំពីគ្រួសារ

ផ្នែកទី១ អំពីកូនមានខាន់ស្លា

  • មាត្រា ៨២

កូននិងទុកជាកូនមានខាន់ស្លា លុះត្រាតែកូននោះកើតមកពីអូវពុកម្ដាយដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា និង លុះត្រាតែម្ដាយនៃកូននោះ មានគភ៌ក្នុងរយពេលដែលអូវពុកម្ដាយនៅជាប់ចំណងអាពាហ៍ពិពាហ៍និងគ្នា បានន័យ ថាកូនដែលកើត១៨០ថ្ងៃយ៉ាងតិចក្រោយថ្ងៃរៀបអាពាហ៍ពិពាហ៍ រឺក្នុងរយ:ពេល៣០០ថ្ងៃ គិតពីថ្ងៃដាច់ចំណងអាពា ហ៍ពិពាហ៍ ។

  • មាត្រា ៨៣

កូនដែលកើតក្នុងរយ:ពេលតិចជាង ១៨០ថ្ងៃ គិតពីថ្ងៃរៀបអាពាហ៍ពិពាហ៍ និងចាត់ថា ទុកជាកូនរបស់ប្ដីនៃម្ដាយបា ន កាលបើមានភស្តុតាងច្បាស់ ប្ដីនេះបានដឹងថាប្រពន្ធរបស់ខ្លួនមានផ្ទៃពោះតាំងពីមុនថ្ងៃរៀបអាពាហ៍ ពិពាហ៍មក ម្លេះ រឺក៏ព្រមទទួលស្គាល់ថាខ្លួនជាអូវពុករបស់កូននោះ។ បើមិនដូច្នេះទេប្ដីរបស់ម្ដាយនៃកូននោះអាច បដិសេធថា ខ្លួនមិនមែនជាអូវពុករបស់កូននោះបាន ដោយមិនចាំបាច់បង្ហាញភស្តុតាងថា ខ្លួនមិនមែនជាអូវពុក។

  • មាត្រា ៨៤

កូនដែលកើតក្នុងល័ក្ខខ័ណ្ឌនៃពេលដែលមានចែងក្នុងមាត្រា៨២ ជាភស្តុតាងយ៉ាងមាំ តំរូវអោយសន្មតថា ប្ដីនៃម្ដា យអាចមិនទទួលស្គាល់ថា កូននោះជាកូនរបស់ខ្លួនបាន លុះណាតែប្ដីនោះប្ដឹងបដិសេធបិតុភាព។

  • មាត្រា ៨៥

ការប្ដឹងប្រកែកមិនទទួលស្គាល់បិតុភាព ត្រូវប្ដីប្ដឹងពីម្ដាយនិងកូនចំពោះមុខតុលាការប្រជាជនខាង លំនៅនៃម្ដាយ ក្នុងរយពេល២ខែ គិតពីថ្ងៃដែលខ្លួនបានដឹងពីកំណើតនៃកូននោះ។

  • មាត្រា ៨៦

ប្ដីត្រូវជូនភស្តុតាងថា កាលប្រពន្ធខ្លួនមានគភ៌ក្នុងរយពេលដែល ច្បាប់បានកំនត់នោះ ខ្លួនមានវិបត្តិខាងរូបកាយមិន អាចរួមដំណេកជាម្ដាយនៃកូននោះបានទេ។ វិបត្តិខាងរូបកាយដែលពុំអាចអោយរួមដំណេកបាននេះ អាចកើតពី ហេតុពីរយ៉ាង ៖

  1. ប្ដីប្រពន្ធរស់នៅដាច់ឆ្ងាយពីគ្នា
  2. ប្ដីគ្មានពលានុភាពបណ្ដាលមកពីកាយវិកលកម្មដែលមិនអាចអោយបន្តពូជបាន។
  • មាត្រា ៨៧

ទាយាទខាងប្ដី អាចនឹងប្ដឹងបដិសេធកូននោះជួសបានក្នុងរយពេលដែលមានចែងក្នុងមាត្រា៨៥ ប្រសិនបើប្ដីនោះ មិនអាចប្ដឹងបានដោយប្ដីនោះស្លាប់បាត់ខ្លួន រឺក៏ឆ្កួតលីលា។ ទាយាទខាងប្ដីអាចនឹងបន្តការប្ដឹងបដិសេធកូននោះបាន ប្រសិនបើក្នុងរយដែលមានចែងក្នុងមាត្រា៨៥ ប្ដីនោះបានប្ដឹងបដិសេធរួចហើយ ហើយស្លាប់បាត់ខ្លួន រឺក៏ឆ្កួតលីលា

  • មាត្រា ៨៨

សាលក្រមដែលសំរេចទទួលបណ្ដឹងបដិសេធនោះទុកជាត្រឹមត្រូវ ត្រូវបង្គាប់អោយលុបឈ្មោះប្ដីនោះចេញពីបញ្ជី សំបុត្រកំណើតរបស់ខ្លួន ហើយអោយដកត្រកូលអូវពុកចេញពីកូនដោយយកត្រកូលម្ដាយដាក់ជំនួសវិញ។

  • មាត្រា ៨៩

ត្រូវបញ្ជូនសេចក្ដីសំរេច នៃសាលក្រមទៅអោយមន្ត្រីអាត្រានុកូលដ្ឋាន ដែលបានធ្វើសំបុត្រកំណើតរបស់កូន នោះដើម្បីអោយចំលងដាក់ក្នុងបញ្ជីសំបុត្រកំណើតកូនហើយចុះ និទ្ទេសនៅលើរឹមទំព័រសំបុត្រកំណើតដែលត្រូវ កែនោះ។

ផ្នែកទី២ អំពីកូនឥតខាន់ស្លា

  • មាត្រា ៩០

ដែលហៅថាកូនអិតខាន់ស្លា គឺកូនដែលកើតពីអូវពុកម្ដាយគ្មានចំណងអាពាហ៍ពិពាហ៍ ។

  • មាត្រា ៩១

នៅពេលធ្វើសំបុត្រកំណើត បើអូវពុកម្ដាយដែលគ្មានចំណងអាពាហ៍ពិពាហ៍ បានឆ្លើយទទួលស្គាល់ ដោយជាក់លា ក់នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋានថា កូនដែលកើតមកនោះជាកូនរបស់ខ្លួន នោះត្រូវចាត់ទុកអូវពុក ម្ដាយនេះ ថាអូវពុកម្ដាយរបស់ក្មេងនោះ។

  • មាត្រា ៩២

បើមានតែអូវពុក រឺមានតែម្ដាយឆ្លើយទទួលស្គាល់តែម្នាក់អែងទេ កូននោះត្រូវចាត់ទុកជាកូនរបស់ អ្នកដែលបាន ឆ្លើយទទួលស្គាល់តែម្នាក់អែងប៉ុណ្ណោះ។

  • មាត្រា ៩៣

ក្រោយពេលដែលអូវពុក រឺម្ដាយបានប្ដឹងចុះសំបុត្រកំណើតកូន អូវពុក រឺម្ដាយណា ដែលមិនបាន ទទួលស្គាល់អូវពុក រឺម្ដាយនោះអាចប្ដឹងសុំទទួលស្គាល់កូនជាក្រោយបាន។

  • មាត្រា ៩៤

កូនអិតខាន់ស្លាដែលអូវពុកម្ដាយបានទទួលស្គាល់នឹងទៅជាកូនមានខាន់ស្លាបានបើក្រោយពីកំណើត របស់កូននោះ អូវពុកម្ដាយរបស់កូននោះ បានចុះអាពាហ៍ពិពាហ៍ជាមួយគ្នា។ ការទទួលស្គាល់កូន អាចផ្ញើនៅពេលមុនចុះអាពាហ៍ ពិពាហ៍ធ្វើដំណាលគ្នា នឹងពេលចុះអាពាហ៍ពិពាហ៍ រឺក្រោយពេលចុះអាពាហ៍ពិពាហ៍ក៏បាន។

ផ្នែកទី ៣ អំពីការស្វែងរកបិតុភាព រឺមាតុភាពនៃកូនឥតខាន់ស្លា

  • មាត្រា ៩៥

បើគ្មានលិខិតអ្វីទទួលស្គាល់ដោយស្ម័គ្រចិត្តនូវកូអិតខាន់ស្លាទេ នោះតុលាការប្រជាជនអាចតំរូវអោយ អូវពុក រឺម្ដា យអោយខ្លួនបាន។

  • មាត្រា ៩៦

កូនអិតខាន់ស្លាដែលអូវពុករឺម្ដាយមិនបានទទួលស្គាល់ មានសិទ្ធប្ដឹងទៅតុលាការប្រជាជនរកអូវពុក រឺម្ដាយអោយ ខ្លួនបាន ។

  • មាត្រា ៩៧

បណ្ដឹងសុំអោយតុលាការប្រជាជន តំរូវអោយអូវពុក រឺម្ដាយទទួលស្គាល់នោះមាននីតិភាព។ នីតិភាពត្រូវកំណត់ចា ប់ពីអាយុ១៨ឆ្នាំឡើងទៅ។ ក្នុងពេលកូនអិតខាន់ស្លា នៅក្នុងអនីតិភាពនៅឡើយអ្នកអាណាព្យាបាលរបស់កូននោះ មានសិទ្ធិប្ដឹងជួសសុំអោយតុលាការប្រជាជនរកមាតុភាពអោយកូននោះ។

  • មាត្រា ៩៨

តុលាការប្រជាជន អាចតំរូវអោយនារីជាម្ដាយទទួលស្គាល់កូនអិតខាន់ស្លាបាន បើមានភស្តុតាងបញ្ជាក់ថា

  • នារីនោះបង្កើតកូនពិតប្រាកដមែន
  • អត្តសញ្ញាណរបស់កូនដែលនារីនោះបានបង្កើត និងអត្តសញ្ញាណរបស់កូនដែលប្ដឹងទាមទាររកមាតុភាពមិនខុសប្លែកពីគ្នា ។

ភស្តុតាងអាចបង្ហាញគ្រប់មធ្យោបាយ ។

  • មាត្រា ៩៩

តុលាការប្រជាជន អាចតំរូវអោយបុរសជាអូវពុកទទួលស្គាលកូនអិតខាន់ស្លាបាន៖

  1. បើបុរសនោះនាំពង្រត់ រឺចាប់សេពសន្ទវ:នារីជាម្ដាយដោយរំលោភ ហើយបើសម័យនាំពង្រត់ រឺចាប់រំលោភ សពសន្ទវនោះ ត្រូវគ្នានឹងសម័យដែលនារីនោះមានគភ៌។
  2. បើបុរសនោះ បានខ្លួននារីដោយអុបាយកលបោកបញ្ឆោត ដោយការរំលោភអំណាចរឺដោយសន្យាថានឹងរៀបអាពាហ៍ពិពាហ៍ជាមួយនារីនោះ។
  3. បើមានភស្តុតាងជាលាយលក្ខណ៍អក្សរពីបុរសនោះបង្ហាញអោយឃើញច្បាស់ថា បុរសនោះពិតជាឪពុករបស់កូននោះ ។
  4. បើបុរសនិងនារីជាឪពុកនិងម្ដាយរបស់កូននោះបានរួមរស់និងគ្នាជាអនីតិសង្វាសជាក់ស្ដែងក្នុងសម័យនីត្យានុកូលភាពដែលនារីនោះមានគភ៌ ។
  5. បើបុរសនោះបានផ្គត់ផ្គង់ រឺបានចូលរួមក្នុងការបីបាច់រក្សា និងការបីបាច់រក្សា និងការអប់រំកូននោះក្នុងឋានៈខ្លួនជាឪពុក។
  • មាត្រា ១០០

ពាក្យដែលប្ដឹងរកបិតុភាពមិនអាចនឹងទទួលបាន ១- បើមានភស្តុតាងថា នារីជាម្ដាយមានទំនាក់ទំនងកាមគុណនឹងប្រុសដទៃទៀត ក្នុងសម័យ និត្យានុកូលភាពដែលនារីនោះមានគភ៌ ។ ២- បើក្នុងសម័យនីត្យានុកូល ដែលនារីមានភគ៌ បុរសដែត្រូវប្រកាន់ថា ជាអូវពុករបស់កូននោះគ្មានលទ្ធភាពរួមដំណេកជាមួយនារីជាម្ដាយនោះ ដោយរស់នៅឆ្ងាយពីគ្នា រឺដោយមកពីមានគ្រោះថ្នាក់ ដូចមានចែងក្នុងមាត្រា៨៦ ។

  • មាត្រា ១០១

ក្នុងពេលដែលកូនអិតខាន់ស្លានៅក្នុងអនីតិភាពនៅឡើយ ម្ដាយរឺអាណាព្យាបាលនៃកូននោះ អាចសុំប្ដឹងរកបិតុភាព បាន។ ភស្តុតាងអាចបង្ហាញបានតាមគ្រប់មធ្យោបាយ។

  • មាត្រា ១០២

សាលក្រមដែលកាត់សេចក្ដីអោយទទួលស្គាល់កូនអិតខាន់ស្លា មានអនុភាពដូចគ្នានឹងលិខិតដែល ទទួលស្គាល់កូន ដោយស្ម័គ្រចិត្តដែរ ។

  • មាត្រា ១០៣

កូនអិតខាន់ស្លា ត្រូវយកត្រកូលរបស់អូវពុក រឺម្ដាយដែលទទួលស្គាល់ខ្លួន។ ប្រសិនបើអូវពុកនិង ម្ដាយទាំងពីរនាក់ ទទួលស្គាល់កូននោះត្រូវយកត្រកូលខាងអូវពុក។ ប្រសិនបើតុលាការប្រជាជន តំរូវអោយអូវពុកនិងម្ដាយទទួល ស្គាល់កូននោះ ត្រូវយកត្រកូលអ្នកដែលតុលាការតំរូវអោយទទួលស្គាល់។ ប្រសិនបើតុលាការប្រជាជប តំរូវអោ យអូវពុកនិងម្ដាយទាំងពីរនាក់ទទួលស្គាល់ កូននោះត្រូវយកត្រកូលរបស់អូវពុក។

  • មាត្រា ១០៤

កូនអិតខាន់ស្លាដែលត្រូវបានទទួលស្គាល់ មានករណីយកិច្ច និងមានសិទ្ធិដូចកូនមានខាន់ស្លាដែរ។

  • មាត្រា ១០៥

តុលាការប្រជាជន ត្រូវបង្គាប់អោយអូវពុកម្ដាយផ្ដល់អាហារកិច្ចអោយកូនជាដរាប តាមសមាមាត្រនៃធនធានរប ស់អូវពុកម្ដាយនោះ។ អាហារកិច្ចនេះត្រូវផ្ដល់អោយកូនតាមកំណត់នៃ សាលក្រមរហូតដល់កូនមាននីតិភាព។ អូវ ពុក រឺម្ដាយអាចត្រូវអោយរួចពីកាតព្វកិច្ចនេះបាន បើខ្លួនព្រមទទួលយកកូននោះទៅចិញ្ចឹមបីបាច់រក្សា។

  • មាត្រា ១០៦

សាលក្រមដែលកាត់សេចក្ដីអោយទទួលស្គាល់កូនអិតខាន់ស្លា អាចនឹងបង្ខំអោយអូវពុកសងសោហ៊ុយសំរាលកូន និងប្រាក់ចំណាយចិញ្ចឹមបីបាច់រក្សាកូន តាំងពីថ្ងៃដែលកូននោះកើតមក ទៅម្ដាយនៃកូននោះបាន។

  • មាត្រា ១០៧

កំណត់ដៃមួយច្បាប់នៃសាក្រមស្ថាពរ ដែលកាត់សេចក្ដីអោយទទួលស្គាល់កូនអិតខាន់ស្លាត្រូវផ្ញើ ទៅមន្ត្រីអត្រានុ កូលដ្ឋាននៃទីកន្លែងដែលកូននោះកើត ដើម្បីចុះនិទ្ទេសអំពីបុត្តភាពនេះ នៅលើរឹមទំព័រនៃសំបុត្រកំណើត។

ផ្នែកទី៤ អំពីស្មុំកូន

  • មាត្រា ១០៨

ស្មុំកូនគឺជាកិច្ចសន្យា ដែលចងបុគ្គពីរនាក់គឺម្នាក់ហៅថា អូវពុកចិញ្ចឹម រឺម្ដាយចិញ្ចឹម ហើយម្នាក់ទៀតហៅថាកូនចិ ញ្ចឹម អោយមានចំណងនឹងគ្នា ដូចជាបុត្តភាពមានខាន់ស្លា។

  • មាត្រា ១០៩

អូវពុករឺម្ដាយចិញ្ចឹមត្រូវមានអាយុលើសពី២៥ឆ្នាំ ហើយត្រូវមានអាយុច្រើនអាចជាពលរដ្ឋកម្ពុជា រឺជាជនបរទេស។

  • មាត្រា ១១០

គេអាចសុំកូនបានត្រឹមពីរនាក់ប៉ុណ្ណោះ។ ប្រសិនបើកូនដែលសុំនោះមានមួយណាស្លាប់គេអាច សុំកូនមួយនាក់ទៀ តបាន។ កូនចិញ្ចឹមត្រូវមានអាយុតិចជាង៨ឆ្នាំ។

  • មាត្រា ១១១

សហព័ទ្ធណាមួយអាចនិងសុំកូនយកមកចិញ្ចឹមបាន លុះត្រាតែមានការយល់ព្រមពីសហព័ទ្ធរបស់ខ្លួ។ ក្នុងករណីនេះ កូនចិញ្ចឹមត្រូវទុកជាកូនចិញ្ចឹមរបស់សហព័ទ្ធទាំងពីរនាក់។

  • មាត្រា ១១២

ដើម្បីអោយការសុំកូនសំរេចទៅបាន ត្រូវមានការព្រមព្រៀងពីអូវពុកម្ដាយ រឺអ្នកអាណាព្យាបាលនៃ កូនដែលសុំ នោះ។ បើជាទារកដែលគេបោះបង់ចោល ត្រូវមានការយល់ព្រមពីរដ្ឋអំណាចឃុំ រឺសង្កាត់។

  • មាត្រា ១១៣

កិច្ចសន្យាសុំកូន ត្រូវធ្វើជាលាយលក្ខណ៍អក្សរហើយបញ្ជាក់ដោយគណៈកម្មាធិការប្រជាជន ឃុំសង្កាត់ខាងលំនៅ នៃអ្នកសុំរឺខាងលំនៅនៃកូនចិញ្ចឹម។ សេចក្ដីនៃកិច្ចសន្យាសុំកូននោះ ត្រូវចុះក្នុងបញ្ជីអត្រានុកូលដ្ឋាន។ តុលាការប្រ ជាជន អាចបដិសេធកិច្ចសន្យាសុំកូននោះ ត្រូវចុះក្នុងបញ្ជីអត្រានុកូលដ្ឋាន។ តុលាការប្រជាជនអាច បដិសេធកិច្ច សន្យាខាងលើនេះបាន តាមពាក្យបណ្ដឹងសុំរបស់កូនចិញ្ចឹមរបស់ជនទាំងឡាយរឺរបស់អង្គការផ្សេងៗ ដែលធ្វើឡើង ដើម្បីផលប្រយោជន៍របស់កូនចិញ្ចឹមនោះ។

  • មាត្រា ១១៤

កូនចិញ្ចឹមត្រូវយកត្រកូលនៃអ្នកសុំ ហើយមានសិទ្ធិ និងករណីយកិច្ចដូចគ្នានិងកូនបង្កើត ។

ផ្នែកទី៥ អំពីទំនាក់ទំនងរវាងឪពុក-ម្ដាយ និងកូន

  • មាត្រា ១១៥

អូវពុកម្ដាយមានករណីយកិច្ច ត្រូវស្រលាញ់កូននិងយកចិត្តទុកដាក់អប់រំកូន គឺបណ្ដុះគំនិតកូនអោយស្រលាញ់ការ រៀនសូត្រ ស្នេហាមាតុភូមិមានស្មារតីសាមគ្គីអន្តរជាតិស្រលាញ់ពលកម្មគោរពទ្រព្យសម្បត្តិរដ្ឋ គោរពសិទ្ធនិងទ្រ ព្យសម្បត្តិរបស់អ្នកដទៃ។ កូនមានករណីយកិច្ចត្រូវស្រលាញ់ និងគោរពអូវពុក-ម្ដាយថែទាំរក្សា អូវពុក-ម្ដាយ និង ផ្គត់ផ្គង់សេចក្ដីត្រូវការរបស់អូវពុកម្ដាយ។

  • មាត្រា ១១៦

អូវពុក-ម្ដាយមិនត្រូវធ្វើបាបកូនរបស់ខ្លួនកូនប្រសា កូនចិញ្ចឹម កូនរបស់ប្ដី មានសិទ្ធិ រឺរបស់ប្រពន្ធមុនឡើយ។

  • មាត្រា ១១៧

កូនប្រុស កូនស្រី មានសិទ្ធិ និងករណីយកិច្ចដ្ឋានដូចគ្នាក្នុងគ្រួសារ។

  • មាត្រា ១១៨

កូនមាននីតិភាព ដែលរស់នៅជាមួយអូវពុក-ម្ដាយមានសេរីភាពក្នុងការជ្រើសរើសមុខរបររបស់ខ្លួនមានសេរីភាព ក្នុងការចូលរួមរួមសកម្មភាពនយោបាយ និងសកម្មភាពសង្គម មានសេរីភាពក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ ផ្ទាល់ របស់ខ្លួន ម្យ៉ាងវិញទៀតក៏ត្រូវមានករណីយកិច្ច ត្រូវមើលខុសត្រូវដោះស្រាយជីវភាពរួមរបស់គ្រួសារ ។

ផ្នែកទី៦ អំពីការដកហូតអំណាចមេបា

  • មាត្រា ១១៩

អាចនឹងត្រូចដកហូតអំណាចមេបា ហើយប្រគល់ទៅអោយអង្គការណាមួយរឺញាតិលោហិតណាមួយចំពោះអូវពុក ម្ដាយដែលមានកំហុសដូចខាងក្រោម ៖

  • ឪពុក-ម្ដាយ មានការខ្វះខាតក្នុងការអប់រំ
  • ឪពុក-ម្ដាយ ប្រើអំណាចដោយរំលោភទៅលើកូនដោយប្រើអុបាយកលផ្សេងៗដើម្បីបង្ខំកូនអោយប្រព្រឹត្តបទល្មើស រឺអំពើណាមួយប៉ះពាល់ដល់សង្គម។
  • ឪពុកម្ដាយ វាយធ្វើបាបកូនអិតត្រាប្រណី
  • ឪពុក-ម្ដាយ ប្រព្រឹត្តផ្ទុយពីសីលធម៌បណ្ដាលអោយមានអិទ្ធិពលអាក្រក់ដល់កូន ។
  • មាត្រា ១២០

តុលាការប្រជាជន អាចនឹងសំរេចដកហូតអំណាចមេបាពីអូវពុកម្ដាយ ដែលមានកំហុសបានលុះ ត្រាតែមានពាក្យ ប្ដឹងសុំរបស់អង្គការរដ្ឋ អង្គការមហាជន រដ្ឋអាជ្ញាអមតុលាការប្រជាជន រឺញាតិលោហិតណាមួយនៃអូវពុកនោះ។

  • មាត្រា ១២១

ការដកហូតអំណាចមេបាបណ្ដាលអោយអូវពុកម្ដាយលែងមានសិទ្ធិដែលខ្លួនធ្លាប់មានពីមុនមកចំពោះកូនរបស់ខ្លួន ប៉ុន្តែនៅមានកាតព្វកិច្ចចិញ្ចឹមកូនតទៅទៀត រហូតដល់កូននោះចូលនិតិភាព។ ក្នុងករណីនេះតុលាការ ប្រជាជន ត្រូវកំណត់កំរិតអាហារកិច្ចដែលអូវពុក-ម្ដាយ ដែលត្រូវបានដកហូតអំណាចមេបា នូវអំណាចមេបានេះឡើង វិញ ប្រសិនបើ អូវពុក-ម្ដាយនោះ បានកែប្រែគំនិតមារយាទរបស់ខ្លួនបានល្អឡើងវិញ គួរទទួលបន្ទុកអប់រំកូនបានលើក លែងតែចំពោះកូនចិញ្ចឹម ។ ច្បាប់នេះ រដ្ឋសភានៃរដ្ឋកម្ពុជាបានអនុម័ត នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ១៩៨៩ នាសម័យប្រជុំសាមញ្ញលើក ទី១៧ នីតិកាលទី១។

ឯកសារ​យោង

  • មជ្ឈមណ្ឌល​វប្បធម៌​នៅ​ស្វីស

ច្បាប់​​ស្ដី​ពី​ឯក​ពន្ធភាព​

ជំពូក​ទី​ ១ បទប្បញ្ញត្តិ​ទូទៅ
មាត្រា ​១.

ច្បាប់​នេះ​មាន​គោល​បំណង​ការពារ​សេចក្ដី​ថ្លៃថ្នូរ​ និង​ពង្រឹង​សុខដុមរមនា​ សុភមង្គល​ក្នុង​គ្រួសារ​ និង​ការ​គោរព​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ប្ដី​និង​ប្រពន្ធ​ ស្រប​តាម​មាត្រា​ ៤៥​ នៃ​រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា​ ដោយ​បំពេញ​បន្ថែម​លើ​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន។

មាត្រា​ ២.

ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​ដែល​មាន​ចំណង​អាពាហ៍ពិពាហ៍​ ត្រូវ​គោរព​គោលការណ៍​ឯក​ពន្ធភាព​ដោយ​ស្ម័គ្រ​ចិត្ត​ ប្ដី​មួយ​ប្រពន្ធ​មួយ​ ដោយ​មាន​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍​ចំពោះ​មុខ​មន្ត្រី​អត្រានុកូលដ្ឋាន​ ស្រប​តាម​លក្ខខណ្ឌ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដី​ពី​អាពាហ៍ពិពាហ៍​ និង​គ្រួសារ។
ជំពូក​ទី​ ២ និយមន័យ​ ពិរុទ្ធភាព​ និង​នីតិវិធី
មាត្រា​ ៣.

ឯក​ពន្ធភាព​ជា​ចំណង​អាពាហ៍ពិពាហ៍​ ដែល​បុរស​មាន​ប្រពន្ធ​តែ​មួយ​ ឯ​ស្ត្រី​​មាន​ប្ដី​តែ​មួយ។​ ដែល​ហៅ​ថា​ចំណង​អាពាហ៍ពិពាហ៍​ គឺ​ជា​កិច្ចសន្យា​ដ៏​ឧឡារឹក​មួយ​ធ្វើ​ឡើង​ដោយ​បុរស​ម្នាក់​ និង​ស្ត្រី​ម្នាក់​ ដែល​ប្ដេជ្ញា​ថា​រួម​សមគ្គ​សង្វាស​ជាមួយ​គ្នា​តាម​បញ្ញត្តិ​ច្បាប់​ ហើយ​ដែល​មិន​អាច​រំលាយ​ទៅ​វិញ​បាន​តាម​ទំនើង​ចិត្ត​របស់​ខ្លួន។

ចំណង​អាពាហ៍ពិពាហ៍​ត្រូវ​រលាយ​ក្នុង​ករណី​ណា​មួយ​ដូច​ខាង​ក្រោម៖

  • សហព័ទ្ធ​ណា​មួយ​ស្លាប់។
  • មាន​សេចក្ដី​សម្រេច​រំលាយ​ចំណង​អាពាហ៍ពិពាហ៍​ជា​ស្ថាពរ​របស់​តុលាការ។
  • សហព័ទ្ធ​ណា​ម្នាក់​បាត់​ខ្លួន​ហួស​ពី​មួយ​ឆ្នាំ​ដោយ​គ្មាន​ដំណឹង​អ្វី​សោះ​ មិន​ដឹង​ថា​ស្លាប់​ ឬ​រស់។

មាត្រា​ ៤.

ទ្វេ​ពន្ធភាព​ជា​ចំណង​អាពាហ៍ពិពាហ៍​ដែល​បុរស​មាន​ប្រពន្ធ​ពីរ​ ឯ​ស្ត្រី​មាន​ប្ដី​ពីរ។

ត្រូវ​ចាត់​ទុក​ថា​មាន​ពិរុទ្ធ​ក្នុង​បទ​ទ្វេពន្ធភាព​ បុរស​ ឬ​ស្ត្រី​ណា​ដែល​មាន​ចំណង​អាពាហ៍ពិពាហ៍​ពី​មុន​​មិន​ទាន់​រលាយ​នៅ​ឡើយ​ ហើយ​ទៅ​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍​ថ្មី​មួយ​ទៀត។​

អ្នក​សម​គំនិត​ត្រូវ​មាន​ទោស​ដូចគ្នា។

មាត្រា ​៥.

ត្រូវ​ចាត់​ទុក​ថា​ស្មន់​ បុរស​ និង​ស្ត្រី​ណា​ដែល​ជាប់​ចំណង​ជា​ញាតិ​លោហិត​ ឬ​ញាតិ​ពន្ធ​នឹង​គ្នា​ ហើយ​រួម​សេវនកិច្ច​ជាមួយ​គ្នា។

មាត្រា​ ៦.

ត្រូវ​ចាត់​ទុក​ថា​មាន​ពិរុទ្ធ​ក្នុង​​បទ​ស្មន់​៖

  • បុរស​ និង​ស្ត្រី​ដែល​ជាប់​ចំណង​ជា​ញាតិ​លោ​ហិត​ ឬ​ញាតិ​ពន្ធ​ក្នុង​ខ្សែ​ផ្ទាល់​គ្រប់​ថ្នាក់​ ទោះ​ចំណង​នោះ​មាន​ខាន់​ស្លា​ក្ដី​ ឥត​ខាន់​ស្លា​ក្ដី​ ឬ​ជា​សាច់​ចិញ្ចឹម​ក្ដី​ បាន​រួម​សេវនកិច្ច​ជា​មួយ​គ្នា។
  • បុរស​ និង​ស្ត្រី​ដែល​ជាប់​ចំណង​សាខា​ញាតិ​នឹង​គ្នា​ ទោះ​សាខា​ញាតិ​នោះ​មាន​​ខាន់​ស្លា​ក្ដី​ ឥត​ខាន់​ស្លា​ក្ដី​ ចិញ្ចឹម​ក្ដី​ រួម​ម្ដាយ​ក្ដី​​ រួម​ឪពុក​ក្ដី​ រួម​ម្ដាយ​​ឪពុក​ក្ដី​ ជា​ញាតិ​លោហិត​ក្ដី​ ឬ​ ជា​ញាតិ​ពន្ធ​ក្ដី​ រហូត​ដល់​ថ្នាក់​ទី​ ៣​ រាប់​ទាំង​ថ្នាក់​នេះ​​ ផង​បាន​រួម​សេវនកិច្ច​ជាមួយ​គ្នា។

មិន​ចាត់​ទុក​ថា​មាន​ពិរុទ្ធ​ពី​បទ​ស្មន់​ទេ​ ប្រសិន​បើ​សហព័ទ្ធ​ណា​ម្នាក់​ស្លាប់​ ហើយ​សហព័ទ្ធ​ដែល​នៅ​រស់​រួម​សេវនកិច្ច​ជាមួយ​សាខា​ញាតិ​ពន្ធ​ថ្នាក់​ទី​ ២​ ឬ​ថ្នាក់​ទី​ ៣។

មាត្រា​ ៧

ត្រូវ​ចាត់​ទុក​ថា​ផិត​​ គឺ​ការ​រួម​សេវនកិច្ច​រវាងបុរស​​ដែល​មាន​ចំណង​អាពាហ៍ពិពាហ៍​ពី​មុន​មិន​ទាន់ ​រលាយ​ជាមួយ​ស្ត្រី​ដទៃ​ក្រៅ​ពី​ប្រពន្ធ​របស់​ខ្លួន​ ឬ​ ការ​រួម​សេវនកិច្ច​រវាង​ស្ត្រី​ដែល​មាន​ចំណង​អាពាហ៍ពិពាហ៍​មិន​ទាន់​រលាយ​ ជាមួយ​បុរស​ដទៃ​ក្រៅ​ពី​ប្ដី​របស់​ខ្លួន។

ត្រូវ​ចាត់​ទុក​ថា​មាន​ពិរុទ្ធ​ក្នុង​បទ​ផិត៖

  • បុរស​ណា​ ដែល​មាន​ចំណង​អាពាហ៍ពិពាហ៍​ពី​មុន​មិន​ទាន់​រលាយ​ ហើយ​ទៅ​រួម​សេវនកិច្ច​ជាមួយ​ស្ត្រី​ផ្សេង​ទៀត។
  • ស្ត្រី​ណា​ ដែល​មាន​​ចំណង​អាពាហ៍ពិពាហ៍​ពី​មុន​មិន​ទាន់​​​រលាយ​ ហើយ​ទៅ​រួម​សេវនកិច្ច​ជាមួយ​បុរស​ដទៃ​ទៀត។

មាត្រា​ ៨​.

ក្នុង​ករណី​ដែល​មាន​ចែង​ក្នុង​មាត្រា​ ៧​ ខាង​លើ​ ព្រះ​រាជ​អាជ្ញា​អាច​សម្រេច​មិន​ធ្វើ​បណ្ដឹង​អាជ្ញា​បាន​​ ប្រសិន​បើ​មាន​បណ្ដឹង​របស់​សហព័ន្ធ​ណា​មួយ​ស្នើ​សុំ​កុំ​ឲ្យ​ចោទ​ប្រកាន់។
ជំពូក​ទី ​៣ ទោស​ប្បញ្ញត្តិ

មាត្រា​ ៩.​

ជន​ណា​ប្រព្រឹត្ត​ល្មើស​នឹង​មាត្រា​ ៤​ នៃ​ច្បាប់​នេះ​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ​៦​ (ប្រាំ​មួយ)​ ខែ​ ដល់​ ១​ (មួយ)​ឆ្នាំ​ និង​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​​ ២០០.០០០​ (ពីរ​រយ​ពាន់) ​រៀល​ ដល់​ ១.០០០.០០០ (មួយ​លាន) រៀល​ ឬ​ ផ្ដន្ទាទោស​ណា​មួយ​នៃ​ទោស​ទាំង​ពីរ។

មាត្រា​ ១០.

ជន​ណា​ប្រព្រឹត្ត​ល្មើស​នឹង​មាត្រា​​ ៦​ និង​មាត្រា​ ៧​ នៃ​ច្បាប់​នេះ​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១​ (មួយ)​ ខែ​ ដល់​ ១​ (មួយ)​​ ឆ្នាំ​​ និង​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​ ២០០.០០០​ (ពីរ​រយ​ពាន់)​ រៀល​​ ដល់​ ១.០០០.០០០ ​(មួយ​លាន)​ រៀល​ ឬ ​ផ្ដន្ទាទោស​ណា​មួយ​នៃ​ទោស​ទាំង​ពីរ។

ជំពូក​ទី​៤ អវសាន​ប្បញ្ញត្តិ

មាត្រា​ ១១.​

ច្បាប់​នេះ​ ពុំ​មាន​អានុភាព​ប្រតិសកម្ម​ឡើយ។

មាត្រា​ ១២.​

បទប្បញ្ញត្តិ​ទាំងឡាយ​ណា​ដែល​ផ្ទុយ​នឹង​ច្បាប់​នេះ​ ត្រូវ​ទុក​ជា​និរាករណ៍។

ប្រភពពត៌មាន

  • ព្រឹទ្ធសភា​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា

ច្បាប់​ស្តី​ពី​សភា​ពាណិជ្ជកម្ម

ច្បាប់​​ស្តី​ពី​​សភា​​ពាណិជ្ជកម្ម ត្រូវ​បាន​អនុម័តដោយរដ្ឋសភានៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៩៥ មានសេចក្តីទាំងស្រុងដូចតទៅ៖

ជំពូកទី ១ ការរៀបចំនិងការប្រព្រឹត្តទៅនៃសភាពាណិជ្ជកម្ម

  • មាត្រា ១

សភាពាណិជ្ជកម្ម គឺជាគ្រឹះស្ថានសាសាធារណនៅក្រោមអាណាព្យាបាលនៃក្រសួងពាណិជ្ជកម្ម ដែល ធ្វើសកម្មភាពដើម្បីជាផល ប្រយោជន៍ខាងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្ម ក្នុងមណ្ឌលរបស់ខ្លួន ។ នៅតាម​ខេត្តក្រុង នីមួយៗមាន​សភា​ពាណិជ្ជកម្មមួយ។ ប៉ុន្តែ​មណ្ឌល​នៃ​សភាពាណិជ្ជកម្មមួយអាច លាតសន្ធឹងទៅខេត្ត ក្រុងច្រើនបានកាលណាស្ថានការណ៍សេដ្ឋកិច្ចតំរូវអោយធ្វើដូច្នេះ ។

  • មាត្រា ២

សភាពាណិជ្ជកម្មនៅតាមខេត្ត ក្រុងនីមួយៗ ត្រូវបង្កើតឡើងដោយអនុក្រឹត្យតាមសំនើរបស់ ក្រសួងពាណិជ្ជកម្ម។ ព្រំដែនមណ្ឌល​នៃ​សភា​ពាណិជ្ជកម្ម​នីមួយៗ​ត្រូវ​កំនត់​ឡើង​ដោយ អនុក្រឹត្យដែល បង្កើតសភានោះ។

  • មាត្រា ៣

សភាពាណិជ្ជកម្មនីមួយៗ ត្រូវគ្រប់គ្រងដោយការិយាល័យមួយ ដឹកនាំដោយប្រធានមួយរូប និងអនុប្រធានមួយរូប រឺច្រើនរូប ។ ចំនួនសមាជិកនៃការិយាល័យ ទំរង់បែបបទនៃការជ្រើសតាំងប្រធាន ព្រមទាំងការប្រព្រឹត្តទៅនៃ ការិយាល័យនេះត្រូវកំនត់ដោយបទ បញ្ជាផ្ទៃក្នុង របស់សភាពាណិជ្ជកម្មដែលមានទំរង់ដូចគ្នាតែមួយ សំរាប់សភាពាណិជ្ជកម្មទូទៅនិងមាន ការយល់ព្រមពីគណរដ្ឋមន្ត្រី តាមសំ នើរបស់ក្រសួងពាណិជ្ជកម្ម។

  • មាត្រា ៤

សភាពាណិជ្ជកម្មមានសមាជិកសញ្ជាតិជាខ្មែរ ត្រូវបានជ្រើសតាំងដោយការបោះឆ្នោត។ អាណត្ដិ ចំនួនសមាជិក របៀបរបប និងការរៀបចំការបោះឆ្នោត ត្រូវកំនត់ដោយអនុក្រឹត្យ។

  • មាត្រា ៥

នៅអមសមាជិកជ្រើសតាំងដោយការបោះឆ្នោតសភាពាណិជ្ជកម្មមានសមាជិកទីប្រឹក្សា មួយចំនួន ទៀត ដែលចូលរួមក្នុងការ ពិភាក្សា តែមានភារកិច្ចត្រឹមតែជាអ្នកផ្តល់មតិប៉ុណ្ណោះ។ ចំនួនទីប្រឹក្សា មិនអាចលើសពីចំនួនសមាជិកជ្រើសតាំងដោយការបោះឆ្នោតឡើ យ។ ទីប្រឹក្សាទាំងនេះត្រូវបានតែងតាំងនៅពេលផ្លាស់សភាជាតិជាថ្មីម្តងៗ។ ទីប្រឹក្សាត្រូវជ្រើសរើសក្នុងចំនោម ៖

  1. តំនាងអង្គការ រឺតំនាងសមាគម ម្ចាស់សហគ្រាសពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្ម។
  2. តំនាងក្របខ័ណ្ឌដឹកនាំនៃសហគ្រាសពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្ម។
  3. តំនាងបុគ្គលិកនៃសហគ្រាសពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្ម។ ក្រសួងពាណិជ្ជកម្មកំនត់តាមប្រកាស បន្ទាប់ពីបានទទួលសេចក្តីស្នើពីសភា​ពាណិជ្ជកម្មនូវ ៖
    • ចំនួនទីប្រឹក្សា
    • ចំនួនសមាជិកប្រភេទនីមួយៗ ដូចមានចែងខាងលើនេះ
    • បញ្ជីនៃអង្គការ រឺនៃសមាគមដែលមានសិទ្ធិចាត់តាំងតំនាងជាទីប្រឹក្សា។
  • មាត្រា ៦

អភិបាលខេត្ត ក្រុង រឺតំនាង និងតំនាងរាស្ត្រក្រសួងពាណិជ្ជកម្មមានសិទ្ធិចូលរួមក្នុងសម័យប្រជុំ សភាពាណិជ្ជកម្ម តែមានភារកិច្ចត្រឹមតែជាអ្នកផ្តល់មតិប៉ុណ្ណោះ។

  • មាត្រា ៧

សមាជិកជ្រើសតាំងនិងទីប្រឹក្សានៃសភាពាណិជ្ជកម្ម បំពេញមុខងាររបស់ខ្លួនដោយមិនយកប្រាក់ខែ រឺប្រាក់បំណាច់អ្វីឡើយ។

  • មាត្រា ៨

សភាពាណិជ្ជកម្មទាំងឡាយអាចសហការគ្នាតាមរយៈប្រធានរបស់ខ្លួន ក្នុងក្របខ័ណ្ឌនៃភារកិច្ចស្តីពី បញ្ហាទាំងឡាយ ដែលពាក់ ព័ន្ធទៅនឹងមណ្ឌលរៀងៗខ្លួន។

ជំពូកទី ២ ភារកិច្ចរបស់សភាពាណិជ្ជកម្ម

  • មាត្រា ៩

សភាពាណិជ្ជកម្មមានភារកិច្ចដូចតទៅ ៖

  1. ធ្វើទំនាក់ទំនងជាមួយនឹងប្រភពសេដ្ឋកិច្ចក្នុងប្រទេស និងក្រៅប្រទេសដើម្បីស្រង់យកពត៌មាន ដែលពាក់ព័ន្ធនឹងកិច្ចអភិវឌ្ឍន៍សហគ្រាសជាតិ។
  2. បង្កើនប្រសិទ្ធភាពសហគ្រាសទាំងឡាយ ដើម្បីជាផលប្រយោជន៍ខាងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម សេវាកម្ម និងសេដ្ឋកិច្ចទូទៅ ដូចជា​ការ​រៀប​ចំ​ផ្សព្វផ្សាយ នូវ ស្ថិតិពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការសិក្សាស្រាវជ្រាវពិចារណាលើបញ្ហាសេដ្ឋកិច្ច និង ពាណិជ្ជកម្ម ការលើកតំកើងផ្នែកទេសចរណ៍។
  3. ផ្តល់ជូនរាជរដ្ឋាភិបាលនិងអាជ្ញាធរខេត្ត ក្រុង នូវយោបល់និងពត៌មានទាំងឡាយស្តីពី បញ្ហា ពាណិជ្ជកម្ម អុស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្ម។
  4. ដើរតួជាអ្នកតំនាងសហគមន៍ពាណិជ្ជកម្ម អុស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្មសំរាប់ សំរបសំរួលកិច្ចការជាមួយរដ្ឋអំនាច។
  5. ធានារ៉ាប់រងនូវការគ្រប់គ្រងសេវា ធានា និងអនុវត្តការងារចាំបាច់ដែលជាផលប្រយោជន៍ក្នុង សមត្ថកិច្ចរបស់ខ្លួន។
  6. ដើរតួជាអាជ្ញាកណ្តាលក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម។
  • មាត្រា ១០

សភាពាណិជ្ជកម្មត្រូវផ្តល់យោបល់ ៖

  1. អំពីគំរោងបទបញ្ជាទាំងឡាយផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
  2. អំពីតម្លៃ និងអាករលើសេវាទាំងឡាយ ដែលរដ្ឋធ្វើសម្បទានអោយសហគ្រាសណាមួយ។
  3. អំពីផលប្រយោជន៍ នៃគំរោងសំនង់សាធារណការ ដែលត្រូវអនុវត្តក្នុងមណ្ឌលនីមួយៗព្រម ទាំងពន្ធអាករដែលត្រូវប្រមូលយកពីអ្នកប្រើប្រាស់ ដើម្បីកសាងសំនង់នោះ។
  4. អំពីគំរោងនៃវិសោធនកម្មច្បាប់ វិស័យគយ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
  5. អំពីការកំនត់អត្រាពន្ធគយ។ ម៉្យាងទៀត តាមគំនិតផ្តួចផ្តើមផ្ទាល់របស់ខ្លួន សភាពាណិជ្ជកម្មអាចធ្វើសនូមពរទាំងឡាយដែលទាក់ទងនឹងសកម្មភាពពាណិជ្ជកម្ម​ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្ម។
  • មាត្រា ១១

តាមសនូមពរម្ចាស់អំនោយឯកជន រឺរដ្ឋ ព្រមទាំងមានការយល់ព្រមពីគណរដ្ឋមន្ត្រី តាម សំនើរបស់ក្រសួងពាណិជ្ជកម្មសភាពាណិជ្ជកម្មអាចបង្កើត រឺគ្រប់គ្រងគ្រឹះស្ថានពាណិជ្ជកម្ម ឧស្សាហ កម្ម កសិកម្ម និងសេវាកម្ម ទោះជារបស់រដ្ឋក្តី របស់ឯកជនក្តី ដូចជាឃ្លាំងផ្ទុកទំនិញ សាលលក់ឥវ៉ាន់ សណ្ឋាគារ ពិព័រណ៍អចិន្ត្រៃយ៍ សារមន្ទីរពាណិជ្ជកម្ម សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ពាណិជ្ជកម្ម និងឧស្សាហកម្ម ទីផ្សារសាសាធារណមហាសាលសំរាប់ទេសចរណ៍។

  • មាត្រា ១២

សភាពាណិជ្ជកម្មអាចទិញ រឺសង់អគារសំរាប់ប្រើប្រាស់ជារបស់ខ្លួនផ្ទាល់ រឺសំរាប់ជួល ធ្វើអាជីវកម្ម បើគ្មានការជំទាស់ពីគណរដ្ឋមន្ត្រី តាមសំនើរបស់ក្រសួងពាណិជ្ជកម្ម។

  • មាត្រា ១៣

ដោយមានសេចក្តីសំរេចរបស់គណរដ្ឋមន្ត្រី តាមសំនើរបស់ក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្ម អាចចូលរួមក្នុងការដេញថ្លៃជាសាសាធារណ ដើម្បីទទួលភារៈជាសម្បទានិកនៃសំនង់ សាធារណការទាំងឡាយ រឺទទួលបន្ទុកធ្វើសេវាសាសាធារណ។

  • មាត្រា ១៤

រៀងរាល់ឆ្នាំ សភាពាណិជ្ជកម្មត្រូវបញ្ជូនរបាយការណ៍ទូទៅមួយ ស្តីពីសកម្មភាពរបស់ខ្លួនទៅក្រសួង ពាណិជ្ជកម្ម ដែលមានការតព្វកិច្ចផ្សព្វផ្សាយជា សាសាធារណនូវរបាយការណ៍នោះ។

ជំពូកទី ៣ ហិរញ្ញប្បទាន

  • មាត្រា ១៥

ចំនាយសំរាប់ការប្រព្រឹត្តទៅនៃសភាពាណិជ្ជកម្ម ត្រូវផ្គត់ផ្គង់ដោយភាគទានប្រចាំឆ្នាំរបស់សមាជិក បូករួមជាមួយនឹងចនូល ព្រមទាំងវិភាគទានមកពីប្រភពផ្សេងៗទៀត។

  • មាត្រា ១៦

បើគ្មានការជំទាស់ពីក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មអាចខ្ចីប្រាក់ ដើម្បីរ៉ាប់រងចំនាយនានា គ្រប់វិស័យដែលពាក់ព័ន្ធនឹង ភារកិច្ចបន្ថែមរបស់ខ្លួន ដែលមានចែងក្នុងមាត្រា ១១ និង ១២ លើកលែងតែ ចំនាយសំរាប់ការប្រព្រឹត្តទៅ ដែលមានចែងក្នុងមាត្រា ១៥ នៃច្បាប់នេះ។

  • មាត្រា ១៧

សំណងបំនុលទាំងដើមទាំងការដែលសភាពាណិជ្ជកម្មបានខ្ចី ត្រូវធានារ៉ាប់រងដោយប្រាក់ចនូល នៃអាជីវកម្ម។

  • មាត្រា ១៨

បើគ្មានការជំទាស់ពីក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មមួយចំនួនអាចនឹងខ្ចីឥណទានរួម ដើម្បី យកមកបង្កើត ផ្គត់ផ្គង់គ្រឹះស្ថានសេវា រឺសំនង់ដែលជាប្រយោជន៍រួមរបស់សភាពាណិជ្ជកម្មទាំងនោះ។ សំនង់បំនុលនេះត្រូវរ៉ាប់រងដោយប្រាក់ចនូលរួមនៃអាជីវកម្ម។

  • មាត្រា ១៩

ការខ្ចីប្រាក់ដូចមានចែងក្នុងមាត្រា ១៦ ១៧ និង ១៨ ខាងលើនេះអាចធ្វើតាមរយធនាគារដែល ណាផ្តល់អត្ថប្រយោជន៍ប្រសើរជាងគេ។

  • មាត្រា ២០

ក្រៅពីថវិកាសាមញ្ញ សភាពាណិជ្ជកម្មរៀបចំនូវថវិកាពិសេសសំរាប់គ្រឹះស្ថានពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងសិប្បកម្ម ដែលខ្លួនគ្រប់គ្រង។ ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំនីមួយៗ សភាពាណិជ្ជកម្មត្រូវផ្ញើជូនក្រសួងពាណិជ្ជកម្ម ដើម្បីសុំការ យល់ព្រមលើរបា យការណ៍ស្តីពីចនូលនិងចំនាយនៃឆ្នាំមុន ហើយនិងគំរោងថវិកាចនូលចំនាយនៃឆ្នាំ បន្ទាប់ដោយមានអែកសារគណនេយ្យភ្ជាប់ជាមួយផង។ ម៉្យាងទៀតសភាពាណិជ្ជកម្មត្រូវផ្ញើតារាងរំលោះប្រាក់ខ្ចីជូនទៅក្រសួងពាណិជ្ជកម្មជារៀងរាល់ឆ្នាំ។ សភាពាណិជ្ជកម្មអាចបំរុងទុកទឹកប្រាក់ ទាំងអស់ រឺមួយភាគនៃចនូលលើស ដែលបានពិភាក្សាគ្រប់ គ្រងសេវាធម្មតាសំរាប់បង្កើតមូលនិធិពិសេសមួយ ដើម្បីផ្គត់ផ្គង់ចំនាយជា បន្ទាន់ដែលមិនបានគ្រោងទុក។ ទោះក្នុងករណីណាក្តី ចំនួនមូលនិធិបំរុងនេះមិនអាចខ្ពស់ជាង ២០ភាគរយនៃធនធានប្រចាំឆ្នាំរបស់ថវិកា នោះបានឡើយ។

ជំពូកទី ៤ អវសានប្បព្លាត្តិ

  • មាត្រា ២១

បទបញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍។

  • មាត្រា ២២

ច្បាប់នេះត្រូវប្រកាសទុកជាការប្រញាប់។ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៩៥ ព្រះហស្ថលេខាដោយនរោត្ដម សីហនុ។

ឯកសារ​យោង

​* មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​នៅ​ស្វីស

ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់

ច្បាប់​​ស្តីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ត្រូវបាន​រដ្ឋសភាអនុម័តកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០០១ នាសម័យប្រជុំ ពេញអង្គលើកទី៥ នីតិកាលទី២ ហើយដែលព្រឹទ្ធសភាបានអនុម័តយល់ស្របតាមលើទំរង់ និង គតិច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០១ នាសម័យប្រជុំពេញអង្គលើកទី៤ នីតិកាលទី១ ព្រមទាំងត្រូវបានក្រុមប្រឹក្សាធម្មនុញ ប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ​ តាមសេចក្តីសំរេចលេខ ០៤២,០០៤,២០០១ កបធ.ច ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០០១ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ ៖

ជំពូកទី ១ បទប្បញ្ញត្តិទូទៅ

  • មាត្រា ១

ច្បាប់នេះមានគោលបំណងកំណត់ ការរៀបចំ ការគ្រប់គ្រង និង ការប្រព្រឹត្តទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។ ច្បាប់នេះត្រូវអនុវត្តចំពោះឃុំ សង្កាត់ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

  • មាត្រា ២

ឃុំ សង្កាត់នីមួយៗត្រូវមានក្រុមប្រឹក្សាមួយដែលត្រូវបានបោះឆ្នោតជ្រើសរើសឡើង ដោយប្រជាពលរដ្ឋនៃឃុំសង្កាត់របស់ខ្លួនតាមការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរ ត្រីមត្រូវ និង យតុធ្តិម៌ ដោយស្មើភាព ដោយ ចពោំះដោយសំងាត់ ស្របទៅតាមនីតិវិធីដូចមានចែងក្នុងច្បាប់នេះ ។

  • មាត្រា ៣

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ត្រូវធ្វើឡើងរៀងរាល់ ៥ ឆ្នាំម្តង ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹ ក្សាឃុំ សង្កាត់ទាំងអស់ ត្រូវរៀបចំធ្វើឡើងនៅថ្ងៃជាមួយគ្នា ។ កាលបរិច្ឆេទនៃការបោះឆ្នោត ត្រូវកំណត់ដោយនាយករដ្ឋមន្ត្រី តាមសំ ណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ការបោះឆ្នោតត្រូវធ្វើនៅថ្ងៃអាទិត្យ តែមួយថ្ងៃ ។

  • មាត្រា ៤

ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវកាន់កាប់មុខតំណែងរបស់ខ្លួន រហូតទាល់តែមានក្រុមប្រឹក្សាថ្មី ដែលត្រូវបានបោះឆ្នោតជ្រើសរើស ឡើងចូលកាន់តំណែងជំនួស ។

  • មាត្រា ៥

ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបានបោះពុម្ពជ្រើសរើសឡើងទៅតាមប្រព័ន្ធសមាមាត្រ ដោយអ្នកបោះឆ្នោតដែល :

  • បានចុះឈ្មោះនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅក្នុងឃុំ សង្កាត់នោះ
  • មានសិទ្ធិបោះឆ្នោតបានតែមួយសន្លឹកប៉ុណ្ណោះ តាមរយៈការបោះឆ្នោតជាសំងាត់ ។ អ្នកបោះឆ្នោតម្នាក់ៗមានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់​តែ​មួយ​ប៉ុណ្ណោះ ​។
  • មាត្រា ៦

ចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នីមួយៗ ដូចដែលបានចែងក្នុងមាត្រា ១២ នៃច្បាប់​ស្តីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ ​សង្កាត់ ត្រូវកំណត់ដោយអនុក្រឹត្យ ក្នុងរយៈពេលយ៉ាងតិច ៩ ខែ មុនថ្ងៃបោះឆ្នោត ។

ជំពូកទី ២ ការគ្រប់គ្រងការបោះឆ្នោត

ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

  • មាត្រា ៧

ការចាត់ចែងរៀបចំ និង គ្រប់គ្រងបញ្ជីឈ្មោះអ្នកបោះឆ្នោត និង ការគ្រប់គ្រងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់​គឺ​ជា​សមត្ថកិច្ច​របស់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានបង្កើតឡើងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំនាងរាស្ត្រ។គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវតែងតាំងគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត និងគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ។ គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រូវមានការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត និង ការិយាល័យបោះឆ្នោត ។ សមាសភាពការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត និង ការិយាល័យបោះឆ្នោត ត្រូវតែងតាំងឡើងដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

  • មាត្រា ៨

សមាជិក និង មន្ត្រីគ្រប់រូបនៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោត គណកម្មការខេត្តរៀបចំការបោះឆ្នោត គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត និង ការិយាល័យបោះឆ្នោតត្រូវប្រកាន់ជំហរអែករាជ្យ មិនលំអៀង និង ស្មោះត្រង់ក្នុងការអនុវត្ត អំនាច មុខងារ ភារកិច្ចរបស់ខ្លួន ។

  • មាត្រា ៩

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវដាក់ចេកឭញនូវបទបញ្ជា និង នីតិវិធីផ្សេងៗ សំរាប់ចាត់ចែងរៀបចំបញ្ជីឈ្មោះ អ្នកបោះឆ្នោត និង ការបោះឆ្នោតផ្អែកតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងច្បាប់នេះ ។

  • មាត្រា ១០

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតមានអំនាច មុខងារ និង ភារកិច្ចដូចខាងក្រោម ៖

  • រៀបចំ ចាត់ចែងការងារផ្សេងៗសំរាប់ចុះឈ្មោះបោះឆ្នោត ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោត រៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោត និង ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា ឃុំ សង្កាត់
  • ចាត់វិធានការចាំបាច់ដើម្បីធានាអោយការចុះឈ្មោះអ្នកបោះឆ្នោត ការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោត ការរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោត និង ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌
  • កំនត់ និង រៀបចំបង្កើតការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត
  • រៀបចំ និង ផ្តល់សុពលភាពលើបញ្ជីឈ្មោះអ្នកបោះឆ្នោត
  • ពិនិត្យរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោតជារៀងរាល់ឆ្នាំ
  • ការពារសុវត្ថិភាព និង រក្សាបញ្ជីឈ្មោះអ្នកបោះឆ្នោត
  • សំរេចលើការចុះបញ្ជីបេក្ខជន
  • ពិនិត្យតាមដានយុទ្ធនាការឃោសនាបោះឆ្នោត
  • គ្រប់គ្រងនីតិវិធីបោះឆ្នោត នៅក្នុងការិយាល័យបោះឆ្នោត
  • គ្រប់គ្រងនីតិវិធីរាប់សន្លឹកឆ្នោត និង ចាត់ចែងការរាប់សន្លឹកឆ្នោត
  • ប្រកាសលទ្ធផលនៃការបោះឆ្នោត
  • ការពារសុវត្ថិភាពក្នុងដំនើរការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត ដំនើរការចុះឈ្មោះអ្នកបោះឆ្នោត ដំនើរការបោះឆ្នោត ដំនើរការរាប់សន្លឹកឆ្នោត និង ការពារសុវត្ថិភាព សម្ភារ​ឧករណ៍ គ្រឿងសង្ហារឹមសំរាប់ដំនើរការបោះឆ្នោតទាំងមូល
  • បណ្តុះបណ្តាលមន្ត្រីបោះឆ្នោត និង ណែនាំដល់បេក្ខជន ភ្នាក់ងារនៃគណបក្សនយោបាយ និង អ្នកសង្កេតការណ៍អំពីនីតិវិធីផ្សេងៗ សំរាប់​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ការចុះឈ្មោះអ្នកបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និង បទប្បញ្ញត្តិទាំងឡាយនៃច្បាប់នេះ
  • ធានាអោយសាធារណជនទូទៅ មានការយល់ដឹងអំពីគោលបំនងនៃការបោះឆ្នោត
  • ធានាអោយជនគ្រប់រូបមានសិទ្ធិចូលរួមប្រកបដោយសុវត្ថិភាព និង គ្មានការភ័យខ្លាច រឺ ការបំភិតបំភ័យក្នុងដំនើរការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោត ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត និង ការបោះឆ្នោត
  • រៀបចំនីតិវិធីនៃការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោត ការចុះឈ្មោះអ្នកបោះឆ្នោត ការបោះឆ្នោត និង ការរាប់សន្លឹកឆ្នោត ប្រកបដោយតំលាភាព និង ដោយ​មាន​ការ​ចូល​រួមពីអ្នកសង្កេតការណ៍ និង ភ្នាក់ងារនៃគណបក្សនយោបាយ
  • ធានាអោយមានទំនាក់ទំនងទៀងទាត់រវាង គណកម្មាធិការជាតិរៀបចំការបោះឆ្នោតជាមួយបេក្ខជនភ្នាក់ងារនៃគណបក្សនយោបាយ និង អ្នកសង្កេតការណ៍
  • អនុវត្តតាមការកំនត់ និង នីតិវិធីផ្សេងៗដែលទាក់ទងដល់ការត្រួតពិនិត្យ ការគ្រប់គ្រងហិរញ្ញវត្ថុដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
  • សំរេចលើបន្ដឹងតវ៉ាទាក់ទងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ លើកលែងតែបន្ដឹងតវ៉ាទាក់ទងនឹងសមត្ថកិច្ចតុលាការ
  • ធ្វើសេចក្តីរាយការណ៍ជូនរដ្ឋសភា និងព្រឹទ្ធសភា ស្តីពីការគ្រប់គ្រងការប្រព្រឹត្តទៅ និងលទ្ធផលនៃការបោះឆ្នោត ក្នុងកំលុងពេលកៅសិប (៩០) ថ្ងៃ បន្ទាប់ពីថ្ងៃបោះឆ្នោត ។ អំនាច មុខងារ និង ភារកិច្ច ដូចមានចែងក្នុងមាត្រា ៧ ៨ ៩ និង មាត្រា ១០ នៃច្បាប់នេះត្រូវបន្ថែមទៅលើអំនាច មុខងារ និង ភារកិច្ចដែលបានតំរូវ រឺ បាន​ប្រគល់​អោយ​គណកម្មាធិការជាតិរៀបចំការបោះឆ្នោតតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំនាងរាស្ត្រ។
  • មាត្រា ១១

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវតែងតាំងសមាជិកគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត មន្ត្រីការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត និង មន្ត្រីការិយាល័យបោះឆ្នោតពីក្នុងចំណោមប្រជាពលរដ្ឋ មន្ត្រីរា ជការ រឺ អ្នកមុខអ្នកការក្នុងខេត្ត ក្រុង ដែលមានសិទ្ធិបោះឆ្នោត លើកលែងតែ :

  • កងយោធពលខេមរភូមិន្ទ នគរបាលជាតិ មន្ត្រីតុលាការ
  • ព្រះសង្ឃ រឺ បឰជិតនៃសាសនាណាមួយ
  • ប្រតិភូរាជរដ្ឋាភិបាល អភិបាល រឺ អភិបាលរងខេត្ត ក្រុង
  • អភិបាល រឺ អភិបាលរងស្រុក ខណ្ឌ
  • មេឃុំ ចៅសង្កាត់ រឺ ជំទប់ ចៅសង្កាត់រង មេភូមិ អនុប្រធានភូមិ និង សមាជិកភូមិ
  • សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់
  • បេក្ខជនដែលកំពុងឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
  • ជនដែលកំពុងមានមុខតំនែងនៅក្នុងគណបក្សនយោបាយ រឺ បានឈប់ពីមុខតំនែងនៅក្នុងគណបក្សនយោបាយណាមួយ ក្នុងរយពេលតិចជាងប្រាំមួយ(៦)ខែ គិត​មក​ដល់​ថ្ងៃ​។
  • មាត្រា ១២

សមាសភាពគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតរួមមាន ប្រធានម្នាក់ អនុប្រធានម្នាក់ និងសមាជិកពីបី (៣) ទៅ ប្រាំ (៥) នាក់ ។ សមាសភាពគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតរួមមាន ប្រធានម្នាក់ អនុប្រធានម្នាក់ និងសមាជិកបី (៣) នាក់ ។សមា សភាពការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតរួមមាន ប្រធានម្នាក់ អនុប្រធានម្នាក់ លេខាធិការម្នាក់ និង ដែលមានសមាជិកពី ពីរ (២) នាក់ ទៅបួន (៤) នាក់ អាស្រ័យដោយគណកម្មាធិការរៀបចំការបោះឆ្នោតជាអ្នកកំនត់ សំរាប់ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតនីមួយៗ ។ សមាសភាពការិយាល័យបោះឆ្នោតរួមមាន ប្រធានម្នាក់ អនុប្រធានម្នាក់ លេខាធិការម្នាក់ ដែលមានសមាជិកពីពីរ (២) ទៅបួន (៤) នាក់ អា ស្រ័យដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោតជាអ្នកកំនត់ សំរាប់ការិយាល័យបោះឆ្នោតនីមួយៗ ។ សមាជិកគ្រប់រូបរបស់គណ កម្មការរៀបចំបោះឆ្នោតគ្រប់លំដាប់ថ្នាក់ មន្ត្រីនៃការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត និងមន្ត្រីនៃការិយាល័យបោះឆ្នោតគឺ ជាមន្ត្រីបោះ ឆ្នោត ។ គណកម្មាធិការជាតុរៀបចំការបោះឆ្នោតអាចបង្កើត និងចាត់តាំងលេខាធិការដ្ឋានមួយជាជំនួយការអោយគណកម្មការខេត្តក្រុង រៀបចំការបោះឆ្នោត និង គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ។

  • មាត្រា ១៣

ឋាន: បុព្វសិទ្ធិ និង ប្រាក់បំនាច់របស់ប្រធាន អនុប្រធាន សមាជិក និង អគ្គលេខាធិការរបស់គណកម្មាធិការជាតិរៀបចំការ បោះឆ្នោត និង គណកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ព្រមទាំងបុគ្គលិកទាំងអស់ត្រូវបានកំនត់ស្របតាមបទប្បញ្ញត្តិ ដូចមាន ចែងក្នុងមាត្រា ៣០ និងមាត្រា ៣១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំនាងរាស្ត្រ ។

  • មាត្រា ១៤

សមាសភាពការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត ត្រូវស្ថិតក្នុងមុខតំនែងទៅតាមការកំនត់របស់គណកម្មាធិការជាតិរៀបចំ ការបោះឆ្នោត ។ សមាសភាពការិយាល័យបោះឆ្នោត ត្រូវស្ថិតនៅក្នុងមុខតំនែងរហូតដល់ថ្ងៃប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងការិយាល័យរបស់ខ្លួន និង ក្រោយពីបានប្រគល់ ទទួលកំនត់ហេតុនៃការបោះឆ្នោត ព្រមទាំង សម្ភារអុបករណ៍បោះឆ្នោតចប់សព្វគ្រប់អោយគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ។ គណកម្មការឃុំ សង្កាត់រៀបចំការបោះ ឆ្នោត ត្រូវស្ថិតនៅក្នុងមុខតំនែងរហូតដល់ថ្ងៃប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្នុងឃុំ សង្កាតរ់បស់ខ្លួន។ គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត ត្រូវស្ថិតនៅក្នុងមុខតំនែងរហូតដល់ថ្ងៃប្រកាសលទ្ធផលជាផ្លូវ ការនៃការបោះឆ្នោតជ្រើសរើ សក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងខេត្ត ក្រុងរបស់ខ្លួន ។

  • មាត្រា ១៥

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត មានសិទ្ធិប្រគល់អំនាច មុខងារ ភារកិច្ចណាមួយរបស់ខ្លួន តាមបទបញ្ជាទៅអោយ គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត ការិយាល័ យបោះឆ្នោត រឺមន្ត្រីបោះឆ្នោតណាម្នាក់ដែលបានទទួលការតែងតាំង ។ សេចក្តីយោងណាមួយក្នុងច្បាប់នេះទៅគណកម្មាធិការរៀបចំការ បោះឆ្នោត ក៏ត្រូវយោងផងដែរទៅដល់សមាជិកនៃគណកម្មការ រឺ មន្ត្រីបោះឆ្នោតម្នាក់ ដែលគណកម្មាធិការជាតិរៀបចំការបោះឆ្នោត បាន ប្រគល់អំនាចមុខងារ និងភារកិច្ចអោយ ។

  • មាត្រា ១៦

គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោ ត ការិយាល័យបោះឆ្នោត ត្រូវបំពេញមុខងារ ភារកិច្ច និង អំនាចផ្សេងៗ ដែលច្បាប់នេះ រឺ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រ គល់អោយ ។

  • មាត្រា ១៧

អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលទទួលខុសត្រូវចំពោះការងារសន្តិសុខ សន្ដាប់ធ្នាប់សាធារណ និងការងារដទៃទៀតត្រូវផ្តល់ កិច្ចសហការដល់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត និង គណកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ការិយាល័យចុះឈ្មោះ អ្នកបោះឆ្នោត ព្រមទាំងការិយាល័យបោះឆ្នោត ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ និង សន្ដាប់ធ្នាប់សាធារណ ក្នុងសម័យបោះឆ្នោត និង ក្រោ យសម័យបោះឆ្នោត ។

  • មាត្រា ១៨

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត មានសិទ្ធិតែងតាំងគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត រឺ គណកម្មការឃុំ ស ង្កាត់រៀបចំការបោះឆ្នោត រឺ សមាសភាពការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត រឺ សមាសភាពការិយាល័យបោះឆ្នោតក្នុងរយពេលមានកំនត់ នៅពេលណាមួយបន្ទាប់ពីការបោះឆ្នោត ក្នុងគោលបំនងគ្រប់គ្រង និង ចាត់ចែងការបោះឆ្នោតឡើងវិញ រឺ បោះឆ្នោតសារជាថ្មី រឺ ធ្វើបច្ចុប្ប ន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោត និង ចុះឈ្មោះអ្នកបោះឆ្នោត ។

ជំពូកទី ៣ សិទ្ធិចុះឈ្មោះ និង សិទ្ធិបោះឆ្នោត

  • មាត្រា ១៩

ដើម្បីមានសិទ្ធិបោះឆ្នោត ប្រជាពលរដ្ឋទាំងពីរភេទត្រូវមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ ស ង្កាត់ និង មានប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត ។ ដើម្បីមានសិទ្ធិចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត ប្រជាពលរដ្ឋ ទាំងពីរភេទ ត្រូវបំពេញល័ក្ខខ័ណ្ឌដូចខាងក្រោមនេះ ៖

  • មានសញ្ជាតិខ្មែរ
  • មានអាយុ ១៨ ឆ្នាំឡើង គិតមកទល់ថ្ងៃបោះឆ្នោត
  • មានទីលំនៅក្នុងឃុំ សង្កាត់ដែលមានសាម៉ីខ្លួនកំពុងសុំចុះឈ្មោះ
  • មិនស្ថិតក្នុងស្ថានភាពណាមួយ ដូចមានចែងក្នុងមាត្រា ២០ នៃច្បាប់នេះ

ទីលំនៅរបស់ជនណាម្នាក់ក្នុងឃុំ សង្កាត់ណាមួយ គឺជាទីកន្លែងដែលជននោះធ្លាប់រស់នៅជាធម្មតា ហើយតែងតែវិលត្រលប់មកទីកន្លែង នោះវិញ បន្ទាប់ពីអវត្តមានជាបណ្តោះអាសន្នមួយរយមក ។

  • មាត្រា ២០

ហាមចុះឈ្មោះបោះឆ្នោត រឺ បោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ប្រសិនបើជននោះ :

  • ជាទណ្ឌិត
  • ជាជនវិកលចរិត រឺ ជាជនដែលស្ថិតនៅក្រោមអាណាព្យាបាល ដែលមានលិខិតបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច ។

ជំពូកទី ៤ ប្រព័ន្ធបោះឆ្នោត និង ការបែងចែកអាសន

  • មាត្រា ២១

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវអនុវត្តតាមប្រព័ន្ធសមាមាត្រ ដោយបែងចែកអាសនតាមមធ្យ មភាគខ្ពស់បំផុត ដូចមានចែងក្នុងមាត្រា ២៣ និង មាត្រា ២៧ នៃច្បាប់នេះ ។ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវជ្រើសរើសចេញពីបញ្ជីបេ ក្ខជនរបស់គណបក្សនយោបាយ ដែលត្រូវបានជាប់ឆ្នោតនៅក្នុងឃំ សុង្កាត់នោះ ។

  • មាត្រា ២២

ចំនួនអាសននៃក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវស្មើគ្នានឹងចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលត្រូវបានកំនត់ដោយអនុក្រឹត្យ អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ។

  • មាត្រា ២៣

អាសននៅក្នុងក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបែងចែកដោយផ្អែកលើចំនួនអាសន និង លទ្ធផលនៃការបោះឆ្នោត តាមជំហានទាំង ឡាយដូចខាងក្រោម ៖

  1. ជំហានទីមួយ : កំនត់ចំនួនកូតាដែលតំរូវអោយបញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយទទួលបានអាសនមួយ ដោយយកចំនួនសន្លឹកឆ្នោតបានការសរុប​មក​ចែក​នឹង​ចំនួន​អាសនសរុបរបស់ក្រុមប្រឹក្សា តាមរូបមន្តដូចខាងក្រោម ៖
    • កក=សស /អស ក្នុងនោះ :
      • កក : តាងអោយកូតាជាផលចែកដោយមិនគិតសំណល់ចែក
      • សស : តាងអោយចំនួនសន្លឹកឆ្នោតបានការសរុប ដែលបានបោះអោយបញ្ជីបេក្ខជននៃគណបក្សនយោបាយទាំងអស់ ដែលបានចូលរួមក្នុងការបោះឆ្នោត ជ្រើស​​រើស​ក្រុម​ប្រឹក្សា
      • អស : តាងអោយចំនួនអាសននិងនៅក្នុងក្រុមប្រឹក្សា ។
  2. ជំហានទីពីរ : កំនត់ចំនួនអាសនជាបឋម ដែលបញ្ជីបេក្ខជននៃគណបក្សនយោបាយនីមួយៗបានទទួល ដោយយកចំនួនសន្លឹកឆ្នោតបានការ ដែល បញ្ជី បេក្ខជន នៃ គណបក្ស នយោបាយនីមួយៗបានទទួល មកចែកនឹងកូតា តាមរូបមន្តដូចខាងក្រោម :
    • អទ = សប/កក ក្នុងនោះ :
      • អទ : ជាផលចែកដោយមិនគិតសំណល់ចែក តាងអោយចំនួនអាសនដែលបញ្ជីបេក្ខជន នៃគណបក្សនយោបាយនីមួយៗ មានសិទ្ធិ​​ទទួល​បាន​មុន​ពេល​ធ្វើ​ប្រមាណ​វិធី​ចាំ​បាច់​ណាមួយ នៅក្នុងជំហានទាំងបី
      • សប : តាងអោយចំនួនសន្លឹកឆ្នោតបានការ ដែលបានបោះអោយបញ្ជីបេក្ខជននៃគណបក្សនយោបាយមួយ
      • កក : តាងអោយកូតាដែលបានកំនត់នៅក្នុងជំហានទីមួយ ។ បន្ទាប់ពីគណនាគ្រប់បញ្ជីបេក្ខជន នៃគណបក្សនយោបាយទាំងអស់ ក្នុងជំហានទី២ហើយ ប្រសិនគ្មានអាសននៅសល់ ដើម្បែបីងចែកបន្តទៀតនោះ ចំនួនអាសនសំរេចត្រូវកំនត់យកតែម្តង ។ ក្នុងករណីមានអាសននៅសល់ត្រូវបន្តបែងចែក បន្ទាប់​ពី​ធ្វើ​ការ​គណនា​សំរាប់​បញ្ជីបេក្ខជននៃគណបក្សនយោបាយទាំងអស់ អាសនដែលនៅសល់ទាំងនេះ ត្រូវផ្តល់អោយទៅតាមរបៀបដែលបានកំនត់ក្នុងជំហានទីបី ។
  3. ជំហានទីបី : អាសនដែលនៅសល់ត្រូវបែងចែកដោយកំនត់យកមធ្យមភាគខ្ពស់បំផុត តាមរូបមន្តដូចខាងក្រោម :
    • មធ =សប /អទ+១ ក្នុងនោះ :
      • មធ  : តាងអោយមធ្យមភាគខ្ពស់បំផុត
      • សប : តាងអោយចំនួនសន្លឹកឆ្នោតបានការ ដែលបានបោះអោយបញ្ជីបេក្ខជននៃគណបក្សនយោបាយមួយ
      • អទ  : តាងអោយចំនួនអាសន ដែលបែងចែកអោយបញ្ជីបេក្ខជន នៃគណបក្សនយោបាយមួយ ។

ក្នុងករណីនៅសល់អាសនចំនួនមួយដែលត្រូវបែងចែក បន្ទាប់ពីបានគណនាតាមរូបមន្តក្នុងជំហានទី៣ សំរាប់បញ្ជីបេក្ខជននៃគណបក្សន យបាយ ដែលមានលក្ខណសម្បត្តិទាំងអស់ អាសននោះត្រូវបែងចែកទៅអោយបញ្ជីបេក្ខជននៃគណបក្សនយោបាយ ដែលមានមធ្យមភា គខ្ពស់បំផុត ។ ក្នុងករណីនៅសល់អាសនច្រើនជាងមួយ ដែលត្រូវបែងចែកត្រូវអនុវត្តតាមរូបមន្តក្នុងជំហានទី៣ ហើយ អាសនចំនួនមួយ ត្រូវបែងចែកទៅអោយបញ្ជីបេក្ខជននៃគណបក្សនយោបាយណា ដែលមានមធ្យមភាគខ្ពស់បំផុត ។ បន្ទាប់មកត្រូវអនុវត្តតាមរូបមន្តម្តង ទៀតដោយបង្កើនតំលៃ អទ ចំនួន១ ចំពោះបញ្ជីបេក្ខជននៃគណបក្សនយោបាយ ដែលបានទទួលអាសនចំនួនមួយ ក្នុងការអនុវត្តរូបមន្តលើ កទីមួយ។ ដូច្នេះអាសនចំនួនមួយ ត្រូវផ្តល់ទៅអោយបញ្ជីបេក្ខជននៃគណបក្សនយោបាយ ដែលមានមធ្យមភាគខ្ពស់បំផុតក្នុងការអនុវត្តរូ បមន្តលើកទីពីរ ។ ក្នុងករណីនៅសល់អាសនត្រូវបែងចែកបន្តទៀតនោះ ការគណនាត្រូវធ្វើតាមរបៀបដដែលដោយបែងចែកម្តងមួយ អាសនជាបន្តបន្ទាប់ រហូតដល់អាសនដែលនៅសល់ ។

  • មាត្រា ២៤

អ្នកជាប់ឆ្នោតទាំងអស់ ត្រូវបានស្រង់ចេញពីបញ្ជីបេក្ខជននៃគណបក្សនយោបាយជាប់ឆ្នោត តាមចំនួនស្មើគ្នា នឹងចំនួនអាសន នៃបញ្ជីបេក្ខជននៃគណបក្សនយោបាយជាប់ឆ្នោត តាមការគណនាក្នុងមាត្រា ២៣ នៃច្បាប់នេះ ។ ឈ្មោះអ្នកជាប់ឆ្នោតត្រូវស្រង់តាមលំ ដាប់លេខរៀងពីលើមកក្រោម តាមបញ្ជីបេក្ខជននៃគណបក្សនយោបាយជាប់ឆ្នោតនីមួយៗ ។

  • មាត្រា ២៥

ឃុំ សង្កាត់ណាដែលមានបញ្ជីបេក្ខជននៃគណបក្សនយោបាយតែមួយគត់ ដែលត្រូវបានយល់ព្រមអោយចុះបញ្ជី ឃុំ សង្កាត់ នោះក៏ត្រូវធ្វើការបោះឆ្នោតដែរ ។ ឈ្មោះបេក្ខជនត្រូវស្រង់ចេញពីបញ្ជីបេក្ខជននៃគណបក្សនយោបាយតែមួយនោះ តាមលំដាប់លេខរៀ ងពីលើមកក្រោម រហូតដល់គ្រប់អាសននៅក្នុងក្រុមប្រឹក្សា ។

  • មាត្រា ២៦

ឈ្មោះបេក្ខជនណា ដែលបានស្រង់ចេញពីបញ្ជីបេក្ខជននៃគណបក្សនយោបាយជាប់ឆ្នោតក្នុងឃុំ សង្កាត់ និងត្រូវបានតែងតាំង ជាសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់រួចហើយ បេក្ខជននោះត្រូវលុបឈ្មោះចេញពីបញ្ជីបេក្ខជននៃគណបក្សនយោបាយ ។

  • មាត្រា ២៧

ក្នុងករណីគណបក្សនយោបាយណាមួយបោះបង់ចោលអាសនដែលខ្លួនទទួលបាន គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបែងចែកអាសនដែលបោះបង់ចោលនោះ ទៅអោយបញ្ជីបេក្ខជននៃគណបក្សនយោបាយផ្សេងទៀតដែលមានអាសននៅក្នុងក្រុមប្រឹ ក្សា ក្នុងអំឡុងពេលយ៉ាងយូរដប់បួន (១៤)ថ្ងៃ ដោយធ្វើប្រមាណវិធីតាមជំហានទាំងឡាយដូចខាងក្រោម :

  1. ជំហានទី១ : កំនត់ចំនួនកូតាដែលតំរូវអោយបញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយ ទទួលបានមួយអាសន ដោយយកចំនួនសន្លឹកឆ្នោតបានការ សរុប​ដែល​បាន​បោះ​អោយបញ្ជីបេក្ខជននៃគណបក្សនយោបាយទាំងអស់ ដែលបានទទួលអាសន ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដក​ចេញ​ចំនួន​សន្លឹក​ឆ្នោត​បាន​ការ​សរុប របស់បញ្ជីបេក្ខជននៃគណបក្សនយោបាយដែលបោះបង់ចោលអាសន មកចែកជាមួយនឹងចំនួនអាសនដែលបោះបង់ចោល តាមរូបមន្តដូចខាងក្រោម :
    • ក ក ‘ = ស ស ‘/ អ ប ‘ ក្នុងនោះ :
      • ក ក ‘: តាងអោយកូតាជាផលចែកដោយមិនគិតសំណល់ចែក
      • ស ស ‘ : តាងអោយចំនួនសន្លឹកឆ្នោតបានការសរុប ដែលបានបោះអោយបញ្ជីបេក្ខជននៃគណបក្ស នយោបាយទាំងអស់ ដែល​បាន​ទទួល​អាសន​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើសក្រុមប្រឹក្សាឃុំ សង្កាត់ដកចេញចំនួនសន្លឹកឆ្នោតបានការសរុបបោះអោយបញ្ជីបេក្ខជននៃគណបក្សនយោបាយដែលបានបោះបង់ចោលអាសនមួយ រឺ ច្រើន
      • អ ប់ : តាងអោយចំនួនអាសនដែលបានបោះបង់ចោល ។
  2. ជំហានទីពីរ : កំនត់ចំនួនអាសនជាបឋម ដែលបញ្ជីបេក្ខជននៃគណបក្សនយោបាយនីមួយៗបានទទួល ដោយយកចំនួនសន្លឹកឆ្នោត​បាន​ការ​សរុប​របស់​បញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយនីមួយៗបានទទួល មកចែកនឹងកូតាដែលបានគិតក្នុងជំហានទីមួយ តាមរូបមន្តដូចខាងក្រោម :
    • អ ទ ‘ =ស ប ‘ /ក ត ‘ ក្នុងនោះ :
      • អ ទ់ : តាងអោយចំនួនអាសនដែលបញ្ជីបេក្ខជននៃគណបក្សនយោបាយមួយ បានទទួលមុនពេលធ្វើ ប្រមាណវិធីចាំបាច់ណាមួយក្នុងជំហានទី៣
      • ស ប ‘ : តាងអោយចំនួនសន្លឹកឆ្នោតបានការសរុប បោះអោយបញ្ជីបេក្ខជននៃគណបក្សនយោបាយមួយ
      • ក ត ‘  : តាងអោយកូតាដែលបានកំនត់នៅក្នុងជំហានទី១ បន្ទាប់ពីបានធ្វើការគណនាក្នុងជំហានទី២ សំរាប់បញ្ជីបេក្ខជននយោបាយទាំងអស់ ដែល​មាន​អាសន​ក្នុង​ក្រុមប្រឹក្សា លើកលែងតែបញ្ជីបេក្ខជននៃគណបក្សនយោបាយ ដែលបោះបង់ចោលអាសន ក្នុងករណីគ្មានអាសននៅសល់ដើម្បីបែងចែកបន្តទៀត ចំនួន​អាសន​សំរេច​ត្រូវ​កំនត់​យកតែម្តង ។ ក្នុងករណីគណនាក្នុងជំហានទី២រួចហើយ ប៉ុន្តែមានអាសននៅសល់ត្រូវបន្តបែងចែកអាសនដែលនៅសល់នោះត្រូវបែងចែកតាមរូបមន្តក្នុងជំហានទី ៣ ។
  3. ជំហានទី៣ : អាសនដែលនៅសល់ត្រូវបានបែងចែកដោយកំនត់យកមធ្យមភាគខ្ពស់បំផុត តាមរូបមន្តដូចខាងក្រោម :
    • ម ធ ‘ =ស ប ‘,អ ទ ‘ +១ ក្នុងនោះ :
      • ម ធ ‘ : តាងអោយមធ្យមភាគខ្ពស់បំផុត
      • ស ប ‘ : តាងអោយចំនួនសន្លឹកឆ្នោតបានការសរុបបោះអោយបញ្ជីបេក្ខជននៃគណបក្សនយោបាយមួយ
      • អ ទ ‘  : តាងអោយចំនួនអាសនដែលបានបែងចែកអោយបញ្ជីបេក្ខជននៃគណបក្សនយោបាយមួយ ។

វិធីសាស្ត្រដូចមានចែងក្នុងវាក្យខ័ណ្ឌទី៧ និង ទី៨ នៃមាត្រា ២៣ ត្រូវអនុវត្តចំពោះការគណនាក្នុងជំហានទី៣ និងការគណនាជាបន្តបន្ទាប់ទៀត ។

  • មាត្រា ២៨

ក្នុងករណីគណនាតាមរូបមន្តដូចមានចែងក្នុងមាត្រា ២៣ និងមាត្រា ២៧ នៃច្បាប់នេះ មានលទ្ធផលស្មើគ្នា រវាងបញ្ជីបេក្ខជន នៃគណបក្សនយោបាយមួយចំនួន ដែលមិនអាចកំនត់អោយបញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយបានទទួលអាសនដែលត្រូវបែង ចែក គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតត្រូវអនុវត្តវិធីចាប់ឆ្នោត ដើម្បីកំនត់យ់កបញ្ជីបេក្ខជននៃគណបក្សនយោបាយឈ្នះឆ្នោត ។ វិធីចាប់ឆ្នោត ត្រូវដំនើរការតាមនីតិវិធី ដែលកំនត់ដោយបទបញ្ជារបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

ជំពូកទី ៥ ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត ការិយាល័យបោះឆ្នោត និង​ការិយាល័យរាប់សន្លឹកឆ្នោត

  • មាត្រា ២៩

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវរៀបចំបង្កើតការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតចំនួនមួយ រឺ ច្រើនក្នុងឃុំ សង្កា ត់នីមួយៗ ។ ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតនីមួយៗត្រូវបម្រើអោយតំបន់មួយដែលបានកំនត់ ។ ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោ ត និង តំបន់ដែលការិយាល័យនោះបម្រើត្រូវស្ថិតនៅក្នុងព្រំប្រទល់ឃុំ សង្កាត់របស់ខ្លួន ។

  • មាត្រា ៣០

ការរៀបចំការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតត្រូវគោរពតាមល័ក្ខខ័ណ្ឌនៃច្បាប់នេះ និង ល័ក្ខខ័ណ្ឌ ដែលមានចែងក្នុងវាក្យ ខ័ណ្ឌទី ២ មាត្រា ៤៦ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំនាងរាស្ត្រ ។ ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតមួយត្រូវធ្វើការចុះឈ្មោះ អ្នកមានសិទ្ធិបោះឆ្នោតយ៉ាងច្រើនប្រាំមួយរយនាក់ (៦០០)នាក់ លើកលែងតែមានសំរេចផ្សេងពីនេះរបស់គណកម្មាធិការជាតិរៀបចំការ បោះឆ្នោត ប៉ុន្តែការសំរេចរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនត្រូវអោយមានអ្នកចុះឈ្មោះបោះឆ្នោតលើសពីប្រាំពីររយ (៧០០)នាក់ឡើយ។ ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតត្រូវផ្អែកទៅលើការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត ដែលបានបង្កើតឡើងសំរា ប់ការបោះឆ្នោតចុងក្រោយ ។ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត មានសិទ្ធិធ្វើការកែសំរួលការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត និងតំបន់ ដែលការិយាល័យនេះបម្រើបាន ក្នុងករណីមានការប្រែប្រួលប្រជាសាស្ត្រ និងភូមសិស្ត្រា ។ ការកែសំរួលការិយាល័យចុះឈ្មោះ អ្នកបោះឆ្នោត ត្រូវធ្វើឡើងយ៉ាងតិចដប់ប្រាំ (១៥)ថ្ងៃ មុនកាលបរិច្ឆេទនៃការចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត និង ចុះឈ្មោះអ្នក បោះឆ្នោត ។

  • មាត្រា ៣១

ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតទាំងអស់នឹងក្លាយទៅជាការិយាល័យបោះឆ្នោតនៅពេលបោះឆ្នោត និង ជាការិយាល័យ រាប់សន្លឹកឆ្នោត នៅពេលរាប់សន្លឹកឆ្នោត ។ គណកម្មាធិការរៀបចំការបោះឆ្នោត ត្រូវផ្សព្វផ្សាយជាសាធារណនូវឈ្មោះទីតាំងនៃការិយាល័ យចុះឈ្មោះអ្នកបោះឆ្នោតនីមួយៗ នៅការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត និង នៅទីស្នាក់ការគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោ តក្នុងរយពេលដប់ (១០)ថ្ងៃ យ៉ាងតិចមុនកាលបរិច្ឆេទនៃការចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត និង ការចុះឈ្មោះអ្នកបោះឆ្នោត ។

  • មាត្រា ៣២

ជនគ្រប់រូបអាចស្នើសុំពីគណកម្មាធិការជាតិរៀបចំការបោះឆ្នោតនូវបញ្ជីឈ្មោះអ្នកបោះឆ្នោត និង ទីតាំងការិយាល័យចុះ ឈ្មោះអ្នកបោះឆ្នោតផ្លូវការមួយ រឺ ច្រើននៅក្នុងឃុំ សង្កាត់ដោយបង់ថ្លៃត្រឹមតំលៃផលិត ។

  • មាត្រា ៣៣

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបង្កើតតាមបទបញ្ជា និង នីតិវិធីនូវការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតចំនួនមួ យ រឺ ច្រើន សំរាប់ឃុំ សង្កាត់នីមួយៗ ។ ការិយាល័យបោះឆ្នោតនីមួយៗ និងតំបន់ដែលការិយាល័យនេះបម្រើត្រូវដូចគ្នានឹងការិយាល័យចុះ ឈ្មោះអ្នកបោះឆ្នោត ដែលបានបង្កើតឡើងស្របតាមមាត្រា ២៩ និងមាត្រា ៣០ នៃច្បាប់នេះ។

  • មាត្រា ៣៤

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតមានសិទ្ធិជ្រើសរើសយកបរិវេណ រឺ អាគារតែមួយធ្វើជាការិយាល័យបោះឆ្នោតសំ រាប់ការិយាល័យពីរ រឺ ច្រើន ប្រសិនបើមិនធ្វើអោយប៉ះពាល់ដល់ប្រក្រតីភាពនៃការគ្រប់គ្រង និង ការប្រព្រឺត្តទៅនៃការបោះឆ្នោត ។ កា រិយាល័យបោះឆ្នោតជាច្រើនដែលតាំងនៅបរិវេណ រឺ អាគារតែមួយនោះត្រូវរៀបចំអោយស្ថិតនៅដាច់ដោយឡែកពីគ្នា ។ ការិយាល័យ បោះឆ្នោតនីមួយៗដែលតាំងនៅបរិវេណ រឺ អាគារតែមួយនោះត្រូវគ្រប់គ្រងអោយដាច់ចេញពីគ្នា និង ខុសពីការិយាល័យបោះឆ្នោតផ្សេង ទៀត ទៅតាមបទបញ្ជា និង នីតិវិធីរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

  • មាត្រា ៣៥

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវផ្សព្វផ្សាយជាសាធារណនូវឈ្មោះទីតាំងនៃការិយាល័យបោះឆ្នោតនីមួយៗ នៅ ការិយាល័យបោះឆ្នោត និង នៅទីស្នាក់ការគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ចាប់តាំងពីកាលបរិច្ឆេទនៃការចុះបញ្ជីបេក្ខជនរហូ តដល់ពេលបិទការិយាល័យបោះឆ្នោតក្នុងថ្ងៃបោះឆ្នោត ។

  • មាត្រា ៣៦

ការរាប់សន្លឹកឆ្នោតត្រូវធ្វើឡើងនៅនឹងការិយាល័យបោះឆ្នោត ។ ការិយាល័យបោះឆ្នោត ជាការិយាល័យរាប់សន្លឹកឆ្នោត ។ ការិយាល័យរាប់សន្លឹកឆ្នោត ជាកន្លែងរាប់សន្លឹកឆ្នោត និង ជាកន្លែងប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការរាប់សន្លឹកឆ្នោត ។

  • មាត្រា ៣៧

គ្រប់ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត គ្រប់ការិយាល័យបោះឆ្នោត និងគ្រប់ការិយាល័យរាប់សន្លឹកឆ្នោតត្រូវមានបរិវេ ណខាងក្នុងដែលដៅសំគាល់ដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ បរិវេណខាងក្នុងជាតំបន់ដែលជុំវិញការិយាល័យចុះឈ្មោះ អ្នកបោះឆ្នោត រឺ ការិយាល័យបោះឆ្នោត រឺ ការិយាល័យរាប់សន្លឹកឆ្នោត ខ័ណ្ឌដោយវ័ណ្ឌមណ្ឌលមួយដែលមានកាំប្រវែងយ៉ាងតិចដប់ប្រាំ (១៥) ម៉ែត្រ ។ បរិវេណខាងក្នុងត្រូវរៀបចំអោយមានច្រកចេញមួយ និង ច្រកចូលមួយ។

  • មាត្រា ៣៨

គ្រប់ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត គ្រប់ការិយាល័យបោះឆ្នោត និងគ្រប់ការិយាល័យរាប់សន្លឹកឆ្នោត ត្រូវមានបរិវេ ណខាងក្រៅ ដែលដៅសំគាល់ដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ បរិវេណខាងក្រៅជាតំបន់ដែលនៅជុំវិញការិយាល័យ នោះ ខ័ណ្ឌដោយវ័ណ្ឌមណ្ឌលមួយដែលមានកាំប្រវែងមួយរយ (១០០)ម៉ែត្រ រឺ មានទំរង់ផ្សេង រឺ មានកាំតូចជាង ស្របទៅតាមស្ថានភាព ជាក់ស្តែង នៃបរិវេណខាងក្រៅរបស់ការិយាល័យនីមួយៗនោះ ។

  • មាត្រា ៣៩

ហាមយកអាវុធ ជាតិផ្ទុះ រឺ សារជាតិ និង វត្ថុប្រកបដោយគ្រោះថ្នាក់ផ្សេងៗចូលទៅក្នុងបរិវេណខាងក្រៅ បរិវេណខាងក្នុង និ ង ក្នុងការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត ការិយាល័យបោះឆ្នោត ព្រមទាំងការិយាល័យរាប់សន្លឹកឆ្នោតលើកលែងក្នុងករណីដែលមានជ នណាបង្កការអុកលុកក្នុងបរិវេណខាងក្រៅ បរិវេណខាងក្នុង និង ក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត ការិយាល័យបោះឆ្នោត ការិយាល័ យរាប់សន្លឹកឆ្នោត ប្រធានគណកម្មាធិការជាតិរៀបចំការបោះឆ្នោត និង ប្រធានគណកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់មាន ភារកិច្ចស្នើសុំអន្តរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ច ស្របតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ១៧ នៃច្បាប់នេះ ។

  • មាត្រា ៤០

ត្រូវបានអនុញ្ញាតអោយចូលក្នុងការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត និង បរិវេណខាងក្នុង នូវជនទាំងឡាយដូចខាងក្រោម :

  • មន្ត្រីចុះឈ្មោះដែលបានទទួលការចាត់តាំងពីគណកម្មាធិការជាតិរៀបចំការបោះឆ្នោត
  • អ្នកសង្កេតការណ៍មានប័ណ្ណសំគាល់ដែលផ្តល់អោយដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត
  • ភ្នាក់ងារនៃគណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ស្តីពីគណបក្សនយោបាយហើយដែលបានអនុញ្ញាត
  • ប្រជាពលរដ្ឋដែលមានបំនងចុះឈ្មោះ ហើយដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតនៅឡើយ
  • ជនអមដំនើរអ្នកសុំចុះឈ្មោះដែលជាជនពិការ ស្របតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ៥៩ នៃច្បាប់នេះ
  • ជនដែលអមដំនើរអ្នកសុំចុះឈ្មោះក្នុងគោលបំនងធ្វើការធានាដល់អ្នកចុះឈ្មោះ តាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ៥៤ នៃ ច្បាប់នេះ
  • ភ្នាក់ងារសន្តិសុខ និង ភ្នាក់ងារសង្គ្រោះ នៅពេលដែលប្រធានការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតសំនូមពរក្នុងករណីចាំបាច់។ ហាមជនគ្រប់រូបចូលក្នុងការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត មុនពេលការិយាល័យចាប់ផ្តើមធ្វើការ រឺ ក្រោយពេលការិយាល័យបិទទ្វារ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ។
  • មាត្រា ៤១

ត្រូវបានអនុញ្ញាតអោយចូលក្នុងការិយាល័យបោះឆ្នោត និង បរិវេណខាងក្នុង នូវជនទាំងឡាយដូចខាងក្រោម :

  • មន្ត្រីបោះឆ្នោតដែលបានទទួលការចាត់តាំងពីគណកម្មាធិការជាតិរៀបចំការបោះឆ្នោត
  • ភ្នាក់ងារនៃគណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនឈរឈ្មោះ និង ដែលបានអនុញ្ញាត និង អ្នកសង្កេតការណ៍ដែលមាន​ប័ណ្ណ​សំគាល់​ផ្តល់​ជូន​ដោយ​គណ​កម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត
  • អ្នកដែលមានសិទ្ធិបោះឆ្នោត ហើយត្រូវបោះឆ្នោតនៅការិយាល័យបោះឆ្នោតនោះ
  • ជនដែលអមដំនើរអ្នកបោះឆ្នោតជាជនពិការតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ១៧៨ នៃច្បាប់នេះ
  • ភ្នាក់ងារសន្តិសុខ និង ភ្នាក់ងារសង្គ្រោះ នៅពេលដែលប្រធានការិយាល័យបោះឆ្នោតធ្វើសំនូមពរក្នុងករណីចាំបាច់ ។

ហាមជនគ្រប់រូបចូលក្នុងការិយាល័យបោះឆ្នោតមុនចាប់ផ្តើមការបោះឆ្នោត រឺ ក្រោយបិទការបោះឆ្នោត ដោយគ្មានការអនុញ្ញាតជាលាយ លក្ខណ៍អក្សរពីគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

  • មាត្រា ៤២

ត្រូវបានអនុញ្ញាតអោយចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត និង បរិវេណខាងក្នុងនូវជនទាំងឡាយដូចខាងក្រោម :

  • មន្ត្រីរាប់សន្លឹកឆ្នោតដែលបានទទួលការចាត់តាំងពីគណកម្មាធិការជាតិរៀបចំការបោះឆ្នោត
  • ភ្នាក់ងារនៃគណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនឈរឈ្មោះ និង ដែលបានអនុញ្ញាត និង អ្នកសង្កេតការណ៍ដែលមាន​ប័ណ្ណ​សំគាល់​ផ្តល់​អោយ​ដោយ​គណកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត
  • ភ្នាក់ងារសន្តិសុខ និង ភ្នាក់ងារសង្គ្រោះ នៅពេលដែលប្រធានការិយាល័យរាប់សន្លឹកឆ្នោតធ្វើសំនូមពរក្នុងករណីចាំបាច់ ។

ហាមជនគ្រប់រូបចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត មុនពេលចាប់ផ្តើមការរាប់សន្លឹកឆ្នោត រឺ ក្រោយពេល ការរាប់សន្លឹកឆ្នោត ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរ ពីគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

  • មាត្រា ៤៣

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត គណកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ប្រធានការិយាល័យចុះឈ្មោះ អ្នកបោះឆ្នោត ប្រធានការិយាល័យបោះឆ្នោត និង ប្រធានការិយាល័យរាប់សន្លឹកឆ្នោត ត្រូវចាត់វិធានការចាំបាច់ដើម្បីការពារអ្នកនៅខាង ក្នុងការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត ការិយាល័យបោះឆ្នោត និង ការិយាល័យរាប់សន្លឹកឆ្នោត និងអ្នកនៅក្នុងបរិវេណខាងក្នុងនៃការិ យាល័យទាំងនោះ អោយជៀសផុតពីការបង្កអោយមានរបួសស្នាម ការរំខានអុកលុក ការបំភិតបំភ័យ រឺ ការគំរាមកំហែង និង រក្សាការពារ អុបករណ៍សម្ភារទាំងអស់ក្នុងការិយាល័យទាំងនោះ ។ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត គណកម្មការរៀបចំការបោះឆ្នោតគ្រប់ លំដាប់ថ្នាក់ ប្រធានការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត ប្រធានការិយាល័យបោះឆ្នោត និង ប្រធានការិយាល័យរាប់សន្លឹកឆ្នោត អាចអនុ វត្តនូវល័ក្ខខ័ណ្ឌនៃមាត្រា ៤០ ៤១ និងមាត្រា ៤២ នៃច្បាប់នេះ ចំពោះបរិវេណខាងក្រៅទាំងមូល រឺ មួយផ្នែកក្នុងករណីចាំបាច់ ដើម្បីធានា អោយការចុះឈ្មោះអ្នកបោះឆ្នោត ការបោះឆ្នោត និង ការរាប់សន្លឹកឆ្នោត ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព ។

  • មាត្រា ៤៤

សកម្មភាពទាំងឡាយដូចខាងក្រោម ត្រូវហាមឃាត់នៅក្នុងការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត បរិវេណខាងក្នុង និង បរិវេ ណខាងក្រៅ :

  • ការស្លៀកពាក់រឺ ការបិទផ្សាយរឺ ការនិយាយ ដែលមានការពាក់ព័ន្ធជាមួយគណបក្សនយោបាយ រឺ បញ្ជីបេក្ខជននៃគណបក្សនយោបាយ រឺ បេក្ខជននៃបញ្ជីណាមួយ
  • ការបង្ហាញការគាំទ្រ រឺ ការប្រឆាំងចំពោះគណបក្សនយោបាយណាមួយ រឺ បញ្ជីបេក្ខជននៃគណបក្សនយោបាយ រឺ បេក្ខជននៃបញ្ជីណាមួយ
  • ការរំខានអុកលុក រឺ សកម្មភាពផ្សេងៗ ដែលអាចមានឥទ្ធិពលដល់ជនណាម្នាក់ ក្នុងការចុះឈ្មោះបោះឆ្នោត ។
  • មាត្រា ៤៥

សកម្មភាពទាំងឡាយដូចខាងក្រោម ត្រូវហាមឃាត់នៅក្នុងការិយាល័យបោះឆ្នោត បរិវេណខាងក្នុង និង បរិវេណខាងក្រៅ :

  • ការស្លៀកពាក់ រឺការដាក់បង្ហាញអ្វីមួយ ដែលពាក់ព័ន្ធជាមួយគណបក្សនយោបាយ រឺ បញ្ជីបេក្ខជននៃគណបក្សនយោបាយ រឺ បេក្ខជននៃបញ្ជីណាមួយ
  • ការផ្សព្វផ្សាយ រឺ ការនិយាយអ្វីដែលមានឥទ្ធិពលធ្វើអោយមនុស្សម្នាក់បោះឆ្នោតអោយបញ្ជីបេក្ខជននៃ គណបក្សនយោបាយណាមួយ
  • ការបង្ហាញការគាំទ្រ រឺ ការប្រឆាំងចំពោះគណបក្សនយោបាយ រឺ បញ្ជីបេក្ខជននៃគណបក្សនយោបាយ រឺ បេក្ខជននៃបញ្ជីណាមួយ ។
  • មាត្រា ៤៦

សកម្មភាពទាំងឡាយដូចខាងក្រោម ត្រូវហាមឃាត់នៅក្នុងការិយាល័យរាប់សន្លឹកឆ្នោត បរិវេណខាងក្នុង និង បរិវេណខាងក្រៅ :

  • ការស្លៀកពាក់ រឺ ការដាក់បង្ហាញអ្វីមួយ ដែលពាក់ព័ន្ធជាមួយគណបក្សនយោបាយ រឺ បញ្ជីបេក្ខជននៃគណបក្សនយោបាយ រឺបេក្ខជននៃបញ្ជីណាមួយ
  • ការផ្សព្វផ្សាយ រឺ ការនិយាយអ្វី ដែលមានឥទ្ធិពលធ្វើអោយមន្ត្រីរាប់សន្លឹកឆ្នោត រាប់គំនូសនៅលើសន្លឹកឆ្នោត ដើម្បីបំពេញចិត្ត រឺ ប្រឆាំង​បញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ រឺ បេក្ខជននៃបញ្ជីណាមួយ ។
  • មាត្រា ៤៧

ជនគ្រប់រូបដែលមានវត្តមាននៅក្នុងការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត ការិយាល័យបោះឆ្នោត ការិយាល័យរាប់សន្លឹកឆ្នោ ត និង នៅបរិវេណខាងក្នុងនៃការិយាល័យទាំងនោះ ត្រូវស្ថិតនៅក្រោមអំនាចគ្រប់គ្រង និង ណែនាំរបស់គណកម្មាធិការជាតិរៀបចំការ បោះឆ្នោត ស្របតាមល័ក្ខខ័ណ្ឌនៃច្បាប់នេះ ។

ជំពូកទី ៦ បញ្ជីឈ្មោះអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

  • មាត្រា ៤៨

ឃុំ សង្កាត់នីមួយៗ ត្រូវមានបញ្ជីឈ្មោះអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន ដែលរៀបចំឡើងដោយ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

  • មាត្រា ៤៩

បញ្ជីឈ្មោះអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន ត្រូវរៀបចំអោយបានយ៉ាងតិចកៅសិប (៩០)ថ្ងៃមុនថ្ងៃ បោះឆ្នោត ។នាយករដ្ឋមន្ត្រីកំនត់កាលបរិច្ឆេទសំរាប់ការចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត និង ចុះឈ្មោះអ្នកបោះឆ្នោតតាមសំនើ របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ រយពេលនៃការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត និង ចុះឈ្មោះអ្នកបោះឆ្នោតសំរាប់ឃុំ សង្កាត់នីមួយៗមិន ត្រូវតិចជាងដប់ប្រាំ (១៥) ថ្ងៃឡើយដោយគិតទាំងថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យផង ។ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវកំនត់នូវរយ ពេល សំរាប់ការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត និងចុះឈ្មោះអ្នកបោះឆ្នោតសំរាប់ឃុំ សង្កាត់នានា និង កំនត់ប្រតិទិនសំរាប់ពិនិត្យបញ្ជី ឈ្មោះអ្នកបោះឆ្នោត និង ចុះឈ្មោះអ្នកបោះឆ្នោតតាមការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតចំណុះឃុំ សង្កាត់នីមួយៗ ។ គណកម្មាធិការជាតិ រៀបចំការបោះឆ្នោតត្រូវផ្សព្វផ្សាយជាសាធារណនូវកាលបរិច្ឆេទ និង ប្រតិទិននេះដល់ឃុំ សង្កាត់ទាំងអស់ក្នុងរយពេលយ៉ាងតិចបី (៣)ថ្ងៃ មុនចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត និង ចុះឈ្មោះអ្នកបោះឆ្នោត ។

  • មាត្រា ៥០

បញ្ជីឈ្មោះអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវធ្វើបច្ចុប្បន្នភាពលើបញ្ជីឈ្មោះអ្នកបោះឆ្នោតចុងក្រោយតាម ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតចំណុះឃុំ សង្កាត់នីមួយៗ ។

  • មាត្រា ៥១

ក្នុងការរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតមានភារ កិច្ចទទួលខុសត្រូវ :

  • ពិនិត្យអំពីបច្ចុប្បន្នភាពលើបញ្ជីឈ្មោះអ្នកបោះឆ្នោតចុងក្រោយ
  • ចុះឈ្មោះជនទាំងឡាយ ដែលមានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ទៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត
  • លុបឈ្មោះជនទាំងឡាយដែលបាត់បង់សិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត
  • រៀបចំបញ្ជីឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅគ្រប់ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតក្នុងឃុំ សង្កាត់នីមួយៗ ។
  • មាត្រា ៥២

ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានបំនងចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវទៅបង្ហាញ ខ្លួននៅការិយាល័យ ចុះឈ្មោះអ្នកបោះឆ្នោតក្នុងឃុំ សង្កាត់ដែលខ្លួនរស់នៅ ។ ប្រជាពលរដ្ឋម្នាក់ៗត្រូវមានឈ្មោះតែមួយនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត នៃការិយាល័យបោះឆ្នោតតែមួយគត់

  • មាត្រា ៥៣

ពេលបង្ហាញខ្លួនដើម្បីចុះឈ្មោះនៅការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត ប្រជាពលរដ្ឋខ្មែរទាំងពីរភេទត្រូវ :

  • បង្ហាញអត្តសញ្ញាណរបស់ខ្លួនដល់មន្ត្រីចុះឈ្មោះបោះឆ្នោត
  • មានសិទ្ធិចុះឈ្មោះស្របតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ១៩ នៃច្បាប់នេះ
  • បញ្ជាក់ថាខ្លួនមិនទាន់បានចុះឈ្មោះនៅការិយាល័យចុះឈ្មោះបោះឆ្នោតណាមួយនៅឡើយ ។
  • មាត្រា ៥៤

ដើម្បីបញ្ជាក់នូវអត្តសញ្ញាណរបស់ខ្លួន ប្រជាពលរដ្ឋត្រូវបង្ហាញអែកសារ រឺ សំអាងណាមួយដូចខាងក្រោម :

  • លិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា
  • អត្តសញ្ញាណប័ណ្ណដែលផ្តល់អោយដោយរាជរដ្ឋាភិបាលកម្ពុជា ដោយមានបិទរូបថតជាសំគាល់
  • ប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត ។

អ្នកសុំចុះឈ្មោះបោះឆ្នោតអាចកំនត់អត្តសញ្ញាណរបស់ខ្លួនបាន ដោយការធានាអះអាងរបស់អ្នកមានសិទ្ធិបោះឆ្នោតពីររូប ក្នុងឃុំ សង្កាត់ នោះ ធ្វើឡើងនៅចំពោះមុខមន្ត្រីចុះឈ្មោះបោះឆ្នោតដោយបញ្ជាក់ថាអ្នកសុំចុះឈ្មោះនោះពិត ជាមនុស្សដូចដែលសាម៉ីខ្លួនបានបញ្ជាក់អះ អាងមែន ។

  • មាត្រា ៥៥

ដើម្បីបញ្ជាក់ថាខ្លួនជាប្រជាពលរដ្ឋខ្មែរ ប្រជាពលរដ្ឋខ្មែរត្រូវបង្ហាញអែកសារណាមួយក្នុងចំណោមអែកសារដូចខាងក្រោម :

  • លិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា
  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលផ្តល់អោយ អនុលោមទៅតាមអនុក្រឹតលេខ ៣៦ អនក្រ ចុះថ្ងៃទី២៦ កក្កដា ឆ្នាំ១៩៩៦
  • អត្តសញ្ញាប័ណ្ណមន្ត្រីរាជការស៊ីវិល រឺ កងយោធពលខេមរភូមិន្ទ រឺ នគរបាលជាតិនៃព្រះរាជាណាចក្រកម្ពុជា
  • ភស្តុតាងដែលបង្ហាញថា ឈ្មោះរបស់អ្នកសុំចុះឈ្មោះមាននៅលើបញ្ជីឈ្មោះអ្នកបោះឆ្នោតចុងក្រោយ
  • ប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត
  • សំបុត្រកំនើត ដែលមានបញ្ជាក់ពីសញ្ញាតិខ្មែរ
  • លិខិតបញ្ជាក់ថា ជាប្រជាពលរដ្ឋខ្មែរ ដែលផ្តល់អោយដោយរាជរដ្ឋាភិបាលកម្ពុជា
  • លិខិតបញ្ជាក់ អែកសារ រឺ ដីការបស់តុលាការដែលបញ្ជាក់ថា ឪពុក រឺ ម្តាយរបស់អ្នកសុំចុះឈ្មោះជាប្រជាពលរដ្ឋខ្មែរ និង​ឯកសារ​ដែល​បង្ហាញ​ថា​អ្នក​សុំ​ចុះឈ្មោះ​គឺ​ជា​កូន​របស់ឪពុក រឺ ម្តាយនោះ
  • អែកសារជាផ្លូវការដែលបង្ហាញថា អ្នកសុំចុះឈ្មោះកើតនៅក្នុងប្រទេសកម្ពុជា ហើយឪពុក រឺ ម្តាយបរទេសរបស់ជននោះក៏កើត និង រស់នៅស្របច្បាប់ក្នុងប្រទេសកម្ពុជាដែរ និង អែកសារជាផ្លូវការ ដែលបង្ហាញថាអ្នកសុំចុះឈ្មោះគឺជាកូនរបស់ឪពុក និង ម្តាយ

នោះ ។

  • មាត្រា ៥៦

ដើម្បីបញ្ជាក់ថាខ្លួនមានអាយុយ៉ាងតិច ១៨ឆ្នាំ គិតមកទល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ប្រជាពលរដ្ឋត្រូវ បង្ហាញអែកសារ រឺសំអាងណាមួយដូចខាងក្រោមនេះ :

  • ឯកសារណាមួយដូចមានចែងក្នុងមាត្រា ៥៤ និងមាត្រា ៥៥ នៃច្បាប់នេះ ដែលមានបញ្ជាក់ពីអាយុ រឺ ថ្ងៃ ខែ ឆ្នាំកំនើតរបស់អ្នកសុំចុះឈ្មោះ រឺ សេចក្តីធានាអះអាងរបស់អ្នកមានសិទ្ធិបោះឆ្នោតពីររូបក្នុងឃុំ សង្កាត់នោះធ្វើឡើងនៅចំពោះមុខមេឃុំ ចៅសង្កាត់ ដោយបញ្ជាក់អ្នកសុំចុះឈ្មោះនោះពិតជាមានអាយុ ១៨ឆ្នាំ យ៉ាងតិច គិតមកទល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ប្រាកដមែន ។
  • មាត្រា ៥៧

ដើម្បីបញ្ជាក់ថាខ្លួនពិតជាមានលំនៅ នៅក្នុងឃុំ សង្កាត់ ប្រជាពលរដ្ឋត្រូវបង្ហាញអែកសារណាមួយដូចខាងក្រោមនេះ :

  • ឯកសារទាំងឡាយដូចមានចែងក្នុងមាត្រា ៥៤ ៥៥ និងមាត្រា ៥៦ នៃច្បាប់នេះ ហើយដែលបញ្ជាក់ថាអ្នកសុំចុះឈ្មោះពិតជាមានលំនៅ នៅក្នុងឃុំ សង្កាត់​នោះប្រាកដមែន
  • លិខិតបញ្ជាក់ពីអាជ្ញាធរឃុំ សង្កាត់ថាសាម៉ីខ្លួនពិតជាមានលំនៅ នៅក្នុងឃុំ សង្កាត់នោះប្រាកដមែន ។
  • មាត្រា ៥៨

ប្រជាពលរដ្ឋខ្មែរដែលមានលំនៅច្រើនជាងមួយកន្លែងនៅក្នុងព្រះរាជាណាចក្រម្ពុជា ត្រូវជ្រើសរើសយកកន្លែងតែមួយគត់ ដើម្បច៉ីះឈ្មោះជាអ្នកបោះឆ្នោត ។

  • មាត្រា ៥៩

អ្នកចុះឈ្មោះបោះឆ្នោតដែលជាជនពិការ មិនអាចចុះឈ្មោះដោយខ្លួនអែងបាន មានសិទ្ធិជ្រើសរើសអ្នកជំនួយម្នាក់ជានីតិជន ទៅជាមួយ រឺ អាចសុំជំនួយពីប្រធានការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត ។

  • មាត្រា ៦០

ដើម្បីធ្វើបច្ចុប្បន្នភាពលើបញ្ជីឈ្មោះអ្នកបោះឆ្នោតចុងក្រោយ សំរាប់រៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ប្រជាពលរដ្ឋដែលធ្លាប់បានចុះឈ្មោះចុងក្រោយនោះ ត្រូវទៅបង្ហាញខ្លួននៅការិយាល័យចុះឈ្មោះដែលខ្លួនបានចុះឈ្មោះបោះ ឆ្នោតចុងក្រោយ ដោយភ្ជាប់ជាមួយនូវប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត ដែលផ្តល់អោយដោយគណកម្មាធិការជាតិ រៀបចំការបោះឆ្នោត និង អែកសារ រឺ សំអាងដូចមានចែងក្នុងមាត្រា៥៧ នៃច្បាប់នេះ ។ ផ្អែកលើបញ្ជីឈ្មោះអ្នកបោះឆ្នោតចុងក្រោយ ដែ លផ្តល់ជូនដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត មន្ត្រីចុះឈ្មោះបោះឆ្នោតត្រូវ :

  • ពិនិត្យប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោតរបស់អ្នកសុំចុះឈ្មោះបោះឆ្នោត ដើម្បីបញ្ជាក់ថាប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រ​ជំនួស​ប័ណ្ណ​បោះឆ្នោត​នោះពិតជារបស់សាម៉ីជនអ្នកសុំចុះឈ្មោះបោះឆ្នោត ដែលផ្តល់ជូនដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយនៅរក្សារូបភាពទ្រង់ទ្រាយអាចប្រើប្រាស់បាន
  • ពិនិត្យលេខប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត នាមត្រកូល នាមខ្លួន ថ្ងៃ ខែ ឆ្នាំកំនើតរបស់សាម៉ីខ្លួនអ្នកសុំចុះឈ្មោះក្នុងប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត ហើយផ្ទៀងផ្ទាត់ជាមួយលេខប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត នាមត្រកូល នាមខ្លួន ថ្ងៃ ខែ ឆ្នាំកំនើតរបស់អ្នកសុំចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតចុងក្រោយ នៃការិយាល័យនោះ ។
  • ពិនិត្យអត្តសញ្ញាណរបស់អ្នកសុំចុះឈ្មោះបោះឆ្នោត ដូចមានចែងក្នុងមាត្រា ៥៧ នៃច្បាប់នេះ ដើម្បីបញ្ជាក់ថា អ្នកសុំចុះឈ្មោះពិតជាមានលំនៅនៅក្នុងឃុំ សង្កាត់ដែលខ្លួនកំពុងចុះឈ្មោះប្រាកដមែន ។
  • មាត្រា ៦១

ក្នុងករណីអ្នកសុំចុះឈ្មោះបោះឆ្នោតបំពេញបានតាមល័ក្ខខ័ណ្ឌ ដូចមានចែងក្នុងមាត្រា ៦០ នៃច្បាប់នេះ មន្ត្រីចុះឈ្មោះត្រូវ :

  • ផ្តល់ដំនឹងដល់អ្នកសុំចុះឈ្មោះបោះឆ្នោតថា ការសុំចុះឈ្មោះនោះត្រូវបានយល់ព្រម
  • ចុះឈ្មោះអ្នកសុំចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់តាមល័ក្ខខ័ណ្ឌកំនត់
  • ផ្តល់ដំនឹងដល់អ្នកសុំចុះឈ្មោះបោះឆ្នោតថាប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោតនោះ នឹងត្រូវប្រើប្រាស់សំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
  • ចេញបង្កាន់ដៃបញ្ជាក់ការចុះឈ្មោះជូនអ្នកសុំចុះឈ្មោះបោះឆ្នោត ។
  • មាត្រា ៦២

ក្នុងករណីអ្នកសុំចុះឈ្មោះបោះឆ្នោត ធ្លាប់បានចុះឈ្មោះបោះឆ្នោតចុងក្រោយ និង មានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត នៅការិយាល័យដែលកំពុងសុំចុះឈ្មោះនោះប្រាកដមែន ប៉ុន្តែប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោតរបស់សាម៉ីខ្លួនត្រូវបាត់ រឺខូចមិនអាចប្រើប្រាស់បាន មន្ត្រីចុះឈ្មោះបោះឆ្នោតត្រូវ :

  • ផ្តល់ដំនឹងដល់អ្នកសុំចុះឈ្មោះបោះឆ្នោតអោយបំពេញបែបបទស្តីពីការបាត់ រឺ ខូចប័ណ្ណបោះឆ្នោត រឺវិញ្ញាបនប័ត្របោះឆ្នោតទៅតាមបទបញ្ជា និង នីតិវិធីរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត
  • ពិនិត្យអត្តសញ្ញាណរបស់អ្នកសុំចុះឈ្មោះបោះឆ្នោត ដូចមានចែងក្នុងមាត្រា ៥៤ និងមាត្រាថ ៥៧នៃច្បាប់នេះ ។ ផ្អែកតាមអត្តសញ្ញាណខាងលើនេះ មន្ត្រីចុះឈ្មោះបោះឆ្នោតត្រូវពិនិត្យ និង រកអោយឃើញនូវលេខប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត នាមត្រកូល នាមខ្លួន ថ្ងៃ ខែ ឆ្នាំកំនើតរបស់អ្នកសុំចុះឈ្មោះបោះ ឆ្នោតក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតចុងក្រោយនៃការិយាល័យចុះឈ្មោះបោះឆ្នោតនោះ ដើម្បីបំពេញបែបបទដូចមានចែងក្នុងមាត្រា ៦៣ នៃច្បាប់នេះ ។
  • មាត្រា ៦៣

ក្នុងករណីអ្នកសុំចុះឈ្មោះបោះឆ្នោតបំពេញបានត្រឹមត្រូវ តាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា៦២ នៃច្បាប់នេះមន្ត្រីចុះឈ្មោះ បោះឆ្នោតត្រូវ :

  • ផ្តល់ដំនឹងដល់អ្នកសុំចុះឈ្មោះបោះឆ្នោតថាការសុំចុះឈ្មោះនោះត្រូវបានយល់ព្រម
  • ចុះឈ្មោះអ្នកសុំចុះឈ្មោះបោះឆ្នោតនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់តាមល័ក្ខខ័ណ្ឌដែលបានកំនត់
  • ចេញវិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត ដោយមានបិទរូបថតរបស់សាម៉ីខ្លួនតាមគំរូដែលកំនត់ដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយផ្តល់ដំនឹងដល់អ្នកសុំចុះឈ្មោះបោះឆ្នោតថា វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោតនេះ នឹងត្រូវប្រើប្រាស់សំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
  • ចេញបង្កាន់ដៃបញ្ជាក់ការចុះឈ្មោះជូនអ្នកសុំចុះឈ្មោះបោះឆ្នោត ។
  • មាត្រា ៦៤

ប្រជាពលរដ្ឋដែលធ្លាប់បានចុះឈ្មោះចុងក្រោយ នៅការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតនៃឃុំ សង្កាត់ណាមួយ ហើយសាម៉ី ជននៅមានប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត ប៉ុន្តែបច្ចុប្បន្នសាម៉ីខ្លួនឈប់រស់នៅក្នុងឃុំ សង្កាត់នោះតទៅទៀត ឈ្មោះ ប្រជាពលរដ្ឋនោះនឹងត្រូវបានលុបចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត នៃការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតចុងក្រោយនោះ ។ ប្រជាពលរដ្ឋ ខាងលើនេះត្រូវទៅបង្ហាញខ្លួន និង ចុះឈ្មោះនៅការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតណាមួយនៃឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅ ។ មន្ដ្រី ចុះឈ្មោះបោះឆ្នោតត្រូវ :

  • ពិនិត្យប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោតរបស់អ្នកសុំចុះឈ្មោះបោះឆ្នោត ដើម្បីបញ្ជាក់ថាប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រ​ជំនួស​ប័ណ្ណ​បោះ​ឆ្នោត​នោះ​ពិត​ជា​របស់សាម៉ីជនអ្នកសុំចុះឈ្មោះបោះឆ្នោត ដែលបានផ្តល់ជូនដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រាកដមែន
  • ពិនិត្យអត្តសញ្ញាណរបស់អ្នកសុំចុះឈ្មោះបោះឆ្នោត ដូចមានចែងក្នុងមាត្រា ៥៧ នៃច្បាប់នេះដើម្បីបញ្ជាក់ថាសាម៉ីជនអ្នកសុំ

ចុះឈ្មោះបោះឆ្នោតពិតជាប្រជាពលរដ្ឋ ដែលមានទីលំនៅនៅក្នុងឃុំ សង្កាត់នោះប្រាកដមែន ។

  • មាត្រា ៦៥

ក្នុងករណីអ្នកសុំចុះឈ្មោះបោះឆ្នោតបំពេញបានត្រឹមត្រូវ តាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ៦៤ នៃច្បាប់នេះមន្ត្រីចុះឈ្មោះ បោះឆ្នោតត្រូវ :

  • ផ្តល់ដំនឹងដល់អ្នកសុំចុះឈ្មោះបោះឆ្នោតថា ការសុំចុះឈ្មោះនោះត្រូវបានទទួលយល់ព្រម
  • ដកហូតប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោតពីសាមីជនអ្នកសុំចុះឈ្មោះបោះឆ្នោត
  • ចេញប័ណ្ណបោះឆ្នោតទៅតាមគំរូ ដែលកំនត់ដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ជូនសាមីជនអ្នកសុំចុះឈ្មោះបោះឆ្នោត
  • ចេញបង្កាន់ដៃបញ្ជាក់ការចុះឈ្មោះអោយអ្នកសុំចុះឈ្មោះបោះឆ្នោត ។
  • មាត្រា ៦៦

ដើម្បីមានសិទ្ធិចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋដែលអះអាងថា ធ្លាប់បានចុះឈ្មោះបោះឆ្នោតនៅការិយាល័យចុះឈ្មោះអ្នក បោះឆ្នោតនៃឃុំ សង្កាត់ណាមួយ ប៉ុន្តែប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោតរបស់ខ្លួនត្រូវបាត់ រឺ ខូចមិនអាចប្រើប្រាស់បាន ហើយបច្ចុប្បន្នសាម៉ីខ្លួនឈប់រស់នៅក្នុងឃុំ សង្កាត់នោះតទៅទៀត និង ប្រជាពលរដ្ឋដែលមានអាយុ ១៨ ឆ្នាំគិតមកទល់ថ្ងៃបោះឆ្នោតជ្រើ សរើសក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងប្រជាពលរដ្ឋដែលពុំបានចុះឈ្មោះបោះឆ្នោតពីមុនមកត្រូវបំពេញនូវល័ក្ខខ័ណ្ឌ ដូចមានចែងក្នុងមា ត្រា ៥២ ៥៣ ៥៤ ៥៥ ៥៦ ៥៧ និង មាត្រា ៥៨ នៃច្បាប់នេះ ។ ក្នុងករណីអ្នកសុំចុះឈ្មោះបោះឆ្នោត បានបំពេញបានត្រឹមត្រូវតាមល័ក្ខខ័ណ្ឌ ដូចមានចែងក្នុងមាត្រា ៥២ ៥៣ ៥៤ ៥៥ ៥៦ ៥៧ និង មាត្រា ៥៨ នៃច្បាប់នេះ មន្ត្រីចុះឈ្មោះបោះឆ្នោតត្រូវ :

  • ផ្តល់ដំនឹងដល់អ្នកសុំចុះឈ្មោះបោះឆ្នោតថា ការសុំចុះឈ្មោះនោះត្រូវបានទទួលយល់ព្រម
  • ចុះឈ្មោះអ្នកសុំចុះឈ្មោះបោះឆ្នោតនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់តាមល័ក្ខខ័ណ្ឌដែលបានកំនត់
  • ចេញប័ណ្ណបោះឆ្នោតទៅតាមគំរូ ដែលកំនត់ដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ជូនអ្នកសុំចុះឈ្មោះបោះឆ្នោត
  • ចេញបង្កាន់ដៃបញ្ជាក់ការចុះឈ្មោះជូនអ្នកសុំចុះឈ្មោះបោះឆ្នោត ។
  • មាត្រា ៦៧

មិនត្រូវចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាតបា់នឡើយ ចំពោះជនណាមួយដែលមិនបានបំ ពេញល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ៥២ ៥៣ ៥៤ ៥៥ ៥៦ ៥៧ ៥៨ ៦០ ៦២ ៦៤ និង មាត្រា ៦៦ នៃច្បាប់នេះ ។ ក្នុងករណីខាងលើនេះ ម ន្ត្រីចុះឈ្មោះបោះឆ្នោតត្រូវ :

  • បំពេញទំរង់បែបបទបដិសេធ ដោយបញ្ជាក់ពីមូលហេតុនៃការបដិសេធ ចុះហត្ថលេខា និង ចុះកាលបរិច្ឆេទលើទំរង់បែបបទនោះ ហើយផ្តល់សេចក្តី​ចំលង​មួយ​ច្បាប់​ដល់​អ្នក​សុំចុះឈ្មោះបោះឆ្នោត
  • ផ្តល់ដំនឹងដល់អ្នកសុំចុះឈ្មោះបោះឆ្នោតថាសាមីខ្លួន រឺ តំនាងអាចប្តឹងតវ៉ាជាលាយលក្ខណ៍អក្សរអំពីការបដិសេធនោះ ទៅគណកម្មការឃុំ សង្កាត់រៀបចំ​ការ​បោះ​ឆ្នោត​ក្នុងរយពេលយ៉ាងយូរប្រាំ (៥)ថ្ងៃ
  • ផ្តល់ទំរង់បែបបទប្តឹងតវ៉ាដល់អ្នកសុំចុះឈ្មោះបោះឆ្នោត រឺ តំនាងសំរាប់ប្តឹង
  • ផ្ញើទំរង់បែបបទបដិសេធមួយច្បាប់ ជូនគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ដើម្បីជ្រាប និង រក្សាទុកជាអែកសារ។
  • មាត្រា ៦៨

អ្នកសុំចុះឈ្មោះបោះឆ្នោត ដែលបានបដិសេធមិនអោយចុះឈ្មោះ ដោយមន្ត្រីចុះឈ្មោះបោះឆ្នោតតាមការិយាល័យចុះឈ្មោះ អ្នកបោះឆ្នោតណាមួយ សាមីជន រឺ តំនាងមានសិទ្ធិប្តឹងតវ៉ាជាលាយលក្ខណ៍អក្សរទៅគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតតាមទំ រង់បែបបទដែលកំនត់ក្នុងរយពេលយ៉ាងយូរប្រាំ (៥)ថ្ងៃ ។

  • មាត្រា ៦៩

គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រូវបើកសវនាការជាសាធារណក្នុងរយពេលយ៉ាងយូរប្រាំ (៥)ថ្ងៃបន្ទាប់ពីបាន ទទួលទំរង់បែបបទប្តឹងតវ៉ា ។ គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រូវបិទផ្សាយជាសាធារណនៅទីស្នាក់ការរបស់ខ្លួននូវកាល បរិច្ឆេទ ពេលវេលា និង ទីកន្លែង ដែលនឹងត្រូវបើកសវនាការនេះ ។

  • មាត្រា ៧០

ក្នុងករណីគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត បានសំរេចយល់ព្រមតាមការប្តឹងតវ៉ា គណកម្មការឃុំ សង្កាត់រៀបចំ ការបោះឆ្នោត ត្រូវចារយល់ព្រម និង ចុះហត្ថលេខាលើទំរង់បែបបទប្តឹងតវ៉ា ហើយប្រគល់មួយច្បាប់ជូនអ្នកប្តឹងតវ៉ា និងរក្សាទុកជាអែក សារមួយច្បាប់ ។ គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវ :

  • ចុះឈ្មោះអ្នកសុំចុះឈ្មោះបោះឆ្នោតទៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតតាមល័ក្ខខ័ណ្ឌកំនត់
  • ចេញប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោតមានបិទរូបថតជូនអ្នកសុំចុះឈ្មោះបោះឆ្នោត
  • ចេញបង្កាន់ដៃបញ្ជាក់ការចុះឈ្មោះអ្នកសុំចុះឈ្មោះ
  • ផ្ញើអែកសារពាក់ព័ន្ធ និង ការយល់ព្រមចុះឈ្មោះអ្នកបោះឆ្នោតជូនគណកម្មការ ខេត្ត ក្រុងរៀបចំការបោះឆ្នោតមួយច្បាប់ និងរក្សាទុកជាអែកសារមួយច្បាប់ ។
  • មាត្រា ៧១

ក្នុងករណីគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត បដិសេធលើការប្តឹងតវ៉ា គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រូវ :

  • បំពេញទំរង់បែបបទបដិសេធ ដោយបញ្ជាក់ពីមូលហេតុនៃការបដិសេធអោយបានច្បាស់លាស់ រួចចុះហត្ថលេខា និង កាលបរិច្ឆេទ ជូនអ្នកសុំចុះឈ្មោះបោះឆ្នោតមួយច្បាប់ ជូនគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតមួយច្បាប់ និង រក្សាទុកជាអែកសារមួយច្បាប់ ។
  • ផ្តល់ទំរង់បែបបទប្តឹងតវ៉ាតាមការកំនត់ដល់អ្នកសុំចុះឈ្មោះបោះឆ្នោត រឺ តំនាងសំរាប់ប្តឹងតវ៉ា
  • អ្នកសុំចុះឈ្មោះបោះឆ្នោត រឺ តំនាងមានសិទ្ធិប្តឹងតវ៉ាជាលាយលក្ខណ៍អក្សរជំទាស់នឹងការបដិសេធនេះ ទៅគណកម្មការខេត្ត​ក្រុង​រៀប​ចំ​ការ​បោះ​ឆ្នោត​ក្នុង​រយពេល​យ៉ាងយូរប្រាំ (៥)ថ្ងៃ បន្ទាប់ពីបានទទួលទំរង់បែបបទបដិសេធ ។
  • មាត្រា ៧២

គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត ត្រូវបើកសវនាការជាសាធារណក្នុងរយពេលយ៉ាងយូរប្រាំ (៥)ថ្ងៃបន្ទាប់ពីបានទ ទួលទំរង់បែបបទប្តឹងតវ៉ា ។ គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត ត្រូវបិទផ្សាយជាសាធារណនៅទីស្នាក់ការរបស់ខ្លួននូវកាលបរិ ច្ឆេទ ពេលវេលា និង ទីកន្លែង ដែលនឹងត្រូវបើកសវនាការខាងលើនេះ ។ សេចក្តីសំរេចរបស់គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោ តជាសេចក្តីសំរេចចុងក្រោយ ។

  • មាត្រា ៧៣

ក្នុងករណីគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតបានសំរេចយល់ព្រមតាមការប្តឹងតវ៉ា គណកម្មការខេត្តក្រុងរៀបចំ ការបោះឆ្នោតត្រូវ ចារយល់ព្រម និង ចុះហត្ថលេខាលើទំរង់បែបបទប្តឹងតវ៉ា ហើយប្រគល់ជូនអ្នកប្តឹងតវ៉ាមួយច្បាប់ ចំលងជូន គណកម្ម ការខេត្ត ក្រុងរៀបចំការបោះឆ្នោតមួយច្បាប់ និងរក្សាទុកជាអែកសារមួយច្បាប់ ។

  • មាត្រា ៧៤

គណកម្មការឃុំ សង្កាតរៀ់បចំការបោះឆ្នោតត្រូវ :

  • ចារយល់ព្រម និង ចុះហត្ថលេខាលើទំរង់បែបបទប្តឹងតវ៉ា រួចប្រគល់ជូនអ្នកប្តឹងតវ៉ាមួយច្បាប់
  • ចុះឈ្មោះអ្នកសុំចុះឈ្មោះបោះឆ្នោតនោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតតាមល័ក្ខខ័ណ្ឌកំនត់
  • ចេញប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោតមានបិទរូបថតជូនអ្នកសុំចុះឈ្មោះបោះឆ្នោត
  • ចេញបង្កាន់ដៃបញ្ជាក់ការចុះឈ្មោះជូនអ្នកសុំចុះឈ្មោះ
  • ផ្ញើអែកសារពាក់ព័ន្ធ និងការយល់ព្រមចុះឈ្មោះអ្នកបោះឆ្នោតជូនគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតមួយច្បាប់ និងរក្សាទុកជាអែកសារមួយច្បាប់ ។
  • មាត្រា ៧៥

ក្នុងករណីគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត បដិសេធការប្តឹងតវ៉ា គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតត្រូវ :

  • បំពេញទំរង់បែបបទដែលបានកំនត់ ដោយបញ្ជាក់ពីមូលហេតុនៃការបដិសេធអោយបានច្បាស់លាស់ ចុះហត្ថលេខា និង កាលបរិច្ឆេទ ហើយចំលងជូនគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតដែលពាក់ព័ន្ធមួយច្បាប់ គណកម្មការជាតិរៀបចំការបោះឆ្នោតមួយច្បាប់ និងរក្សាទុកជាអែកសារមួយច្បាប់
  • ចារបដិសេធ និង ចុះហត្ថលេខាលើទំរង់បែបបទប្តឹងតវ៉ា រួចជូនដល់អ្នកប្តឹងមួយច្បាប់
  • ផ្តល់ដំនឹងដល់អ្នកប្តឹងតវ៉ា សេចក្ដីសំរេចរបស់គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតជាសេចក្តីសំរេចចុងក្រោយ ។
  • មាត្រា ៧៦

បន្ទាប់ពីបញ្ចប់រយពេលនៃការចុះឈ្មោះអ្នកបោះឆ្នោត ហើយការប្តឹងតវ៉ាទាំងអស់ក៏ត្រូវដោះស្រាយរួចរាល់ជាស្ថាពរ គណ កម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវកំនត់កាលបរិច្ឆេទ និង រយពេលសំរាប់ការបិទផ្សាយជាសាធារណនូវបញ្ជីឈ្មោះអ្នកបោះឆ្នោត ដំបូង នៅតាមការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតក្នុងឃុំ សង្កាត់ និង នៅទីស្នាក់ការគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ។ ជន គ្រប់រូបមានសិទ្ធិប្តឹងតវ៉ា រឺ ប្តឹងជំទាស់ជាលាយលក្ខណ៍អក្សរ ទៅគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតទាក់ទងទៅនឹងបញ្ជីឈ្មោះ អ្នកបោះឆ្នោតដំបូងនេះ ក្នុងរយពេលយ៉ាងយូរប្រាំ (៥)ថ្ងៃ បន្ទាប់ពីរយពេលបិទផ្សាយជាសាធារណ ។

  • មាត្រា ៧៧

ពាក្យប្តឹងតវ៉ា អាចធ្វើឡើងអំពីការបាត់ឈ្មោះជនណាម្នាក់ពីក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត រឺ មានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះ ឆ្នោត ប៉ុន្តែកត់ត្រាមិនច្បាស់លាស់ ទៅតាមករណីដូចខាងក្រោម :

  • ជននោះបានសុំចុះឈ្មោះនៅការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតណាមួយរួចហើយ រឺ មានប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត រឺ ទំរង់បែបបទ រឺ អែកសារដែលបានផ្តល់ជូនក្នុងពេល រឺ បន្ទាប់ពីពេលចុះឈ្មោះដែលផ្តល់សិទ្ធិអោយជននោះអាចចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតបាន ប៉ុន្តែជននោះគ្មានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត
  • មានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត ប៉ុន្តែកត់ត្រាមិនច្បាស់លាស់ ។ អ្នកប្តឹងតវ៉ា ត្រូវបង្ហាញភស្តុតាងជាអែកសារណាមួយដល់គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ។
  • មាត្រា ៧៨

ពាក្យបន្ដឹងជំទាស់ចំពោះជនណាម្នាក់ដែលគ្មានសិទ្ធិចុះឈ្មោះបោះឆ្នោត អាចធ្វើបានលុះត្រាតែជននោះ បានចុះឈ្មោះ និង មាន ឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតនៃការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតណាមួយរួចហើយ រឺ គ្មានសិទ្ធិចុះឈ្មោះបោះឆ្នោតតាមល័ក្ខខ័ណ្ឌ ដូចមានចែងក្នុងមាត្រា ២០ នៃច្បាប់នេះ ប៉ុន្តែជននោះ មានឈ្មោះក្នុង បញ្ជីឈ្មោះអ្នកបោះឆ្នោតនៃការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតណា មួយ រឺ បានចុះឈ្មោះបោះឆ្នោត និង មានឈ្មោះក្នុងការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត ចំនួនពីរ រឺ ច្រើន ។ អ្នកប្តឹងជំទាស់ ត្រូវផ្តល់ពត៌មាន បន្ថែមដល់គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត តាមសេចក្តីស្នើសុំ។

  • មាត្រា ៧៩

គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រូវបើកសវនាការជាសាធារណ ក្នុងរយពេលយ៉ាងយូរបី (៣)ថ្ងៃ បន្ទាប់ពីបាន ទទួលពាក្យបន្ដឹង ។ គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រូវបិទផ្សាយជាសាធារណនៅទីស្នាក់ការរបស់ខ្លួននូវ :

  • ឈ្មោះ និង អាស័យដ្ឋានរបស់អ្នកប្តឹងជំទាស់ រឺ អ្នកប្តឹងតវ៉ា និង ជនដែលត្រូវគេប្តឹងជំទាស់
  • កាលបរិច្ឆេទ ពេលវេលា និង ទីកន្លែង ដែលត្រូវបើកសវនាការនេះ ។
  • មាត្រា ៨០

ក្នុងករណី គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតយល់ព្រមតាមការប្តឹងតវ៉ា គណកម្មការឃុំ សង្កាត់រៀបចំការបោះ ឆ្នោត ត្រូវចារយល់ព្រម និង ចុះហត្ថលេខាលើទំរង់បែបបទប្តឹងតវ៉ា និង រក្សាទុកជាអែកសារមួយច្បាប់រួចហើយត្រូវចុះឈ្មោះអ្នកសុំចុះ ឈ្មោះនោះជាបន្ទាន់ទៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត តាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ៧០ នៃច្បាប់នេះ ។

  • មាត្រា ៨១

ក្នុងករណីគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត បដិសេធលើបន្ដឹងតវ៉ា គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រូវអនុវត្ដបែបបទ និង នីតិវិធី ដូចមានចែងក្នុងមាត្រា ៧១ នៃច្បាប់នេះ ។

  • មាត្រា ៨២

ក្នុងករណីគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត បដិសេធការបន្ដឹងជំទាស់ណាមួយ គណកម្មការឃុំ សង្កាត់រៀបចំការ បោះឆ្នោតត្រូវ :

  • បំពេញទំរង់បែបបទបដិសេធដែលបានកំនត់ ដោយបញ្ជាក់ពីមូលហេតុច្បាស់លាស់ចំពោះការបដិសេធលើការជំទាស់នេះ ចុះហត្ថលេខា និង កាលបរិច្ឆេទជូនដល់អ្នកប្តឹងជំទាស់មួយច្បាប់ ជូនដល់អ្នកដែលគេត្រូវប្តឹងជំទាស់មួយច្បាប់ ហើយផ្ញើទំរង់បែបបទនេះដល់គណកម្មការខេត្ត ក្រុង​រៀប​ចំការ​បោះ​ឆ្នោត​មួយច្បាប់ និង រក្សាទុកជាអែកសារមួយច្បាប់
  • ជូនទំរង់បែបបទដល់អ្នកប្តឹងជំទាស់ រឺ តំនាងសំរាប់ប្តឹងតវ៉ា
  • ផ្តល់ដំនឹងដល់អ្នកប្តឹងជំទាស់ថា សាម៉ីខ្លួន រឺ តំនាង មានសិទ្ធិធ្វើការប្តឹងតវ៉ាជាលាយលក្ខណ៍អក្សរទៅគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត ក្នុងរយពេលយ៉ាងប្រាំ (៥)ថ្ងៃ បន្ទាប់ពីបានទទួលសេចក្តីជូនដំនឹងស្តីពីការបដិសេធនោះ ។
  • មាត្រា ៨៣

ករណីគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត បានសំរេចយល់ព្រមតាមពាក្យបន្ដឹងជំទាស់ណាមួយគណកម្មការឃុំ ស ង្កាត់រៀបចំការបោះឆ្នោតត្រូវ :

  • ចារយល់ព្រម និង ចុះហត្ថលេខាលើទំរង់បែបបទជំទាស់ រួចហើយផ្តល់ជូនអ្នកប្តឹងជំទាស់មួយ ច្បាប់ជូនជនដែលត្រូវគេប្តឹងជំទាស់មួយច្បាប់ ផ្ញើជូនគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតមួយច្បាប់ និង រក្សាទុកជាអែកសារមួយច្បាប់
  • ផ្តល់ទំរង់បែបបទប្តឹងតវ៉ា ដល់ជនដែលត្រូវគេប្តឹងជំទាស់
  • ផ្តល់ដំនឹងដល់អ្នកដែលត្រូវគេប្តឹងជំទាស់ថា សាម៉ីខ្លួន រឺ តំនាង អាចធ្វើការប្តឹងតវ៉ាជាលាយលក្ខណ៍អក្សរ ទៅគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត ក្នុងរយពេលយ៉ាងយូរប្រាំ (៥)ថ្ងៃ បន្ទាប់ពីបានទទួលសេចក្តីជូនដំនឹងស្តីពីការយល់ព្រមលើបន្ដឹងជំទាស់នោះ​ក្នុង​ករណី​ជន​ដែល​ត្រូវ​គេ​ប្តឹង​ជំទាស់​មិន​បាន​ធ្វើ​ការ​ប្តឹង​តវ៉ា​ក្នុង​រយពេលដែលបានកំនត់ គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវបដិសេធការចុះឈ្មោះរបស់ជនដែលត្រូវគេប្តឹងជំទាស់ ហើយ​ត្រូវ​លុប​ឈ្មោះ​របស់​ជននោះចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ព្រមទាំងដកហូត និង បដិសេធនូវប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោតរបស់ជននោះ
  • គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រូវផ្ញើអែកសារដែលពាក់ព័ន្ធ និង ការលុបឈ្មោះខាងលើនេះ ជូនគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត ។
  • មាត្រា ៨៤

ការប្តឹងតវ៉ា រឺ ការប្តឹងជំទាស់ ដូចមានចែងក្នុងមាត្រា ៨១ ៨២ និង មាត្រា ៨៣ នៃច្បាប់នេះ ត្រូវធ្វើជាលាយលក្ខណ៍អក្សរ តាម ទំរង់បែបបទដែលកំនត់ជូនផ្ទាល់ទៅគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត ក្នុងរយពេលយ៉ាងយូរប្រាំ (៥)ថ្ងៃ បន្ទាប់ពីបានទទួលសេ ចក្តីសំរេចរបស់គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ។ សេចក្តីសំរេចរបស់គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត ជាសេច ក្តីសំរេចចុងក្រោយ ។

  • មាត្រា ៨៥

គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត ត្រូវបើកសវនាការជាសាធារណ ក្នុងរយពេលយ៉ាងយូរប្រាំ (៥)ថ្ងៃ បន្ទាប់ពីបាន ទទួលទំរង់បែបបទបន្ដឹងនោះ ។ គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត ត្រូវចាត់អោយបិទផ្សាយជាសាធារណនៅទីស្នាក់ការរបស់ ខ្លួននូវ :

  • ឈ្មោះ និង អាស័យដ្ឋានរបស់អ្នកប្តឹងតវ៉ា រឺ អ្នកប្តឹងជំទាស់ និង ជនដែលត្រូវគេប្តឹងជំទាស់
  • កាលបរិច្ឆេទ ពេលវេលា និង ទីកន្លែង ដែលត្រូវបើកសវនាការនេះ ។
  • មាត្រា ៨៦

ក្នុងករណីគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតយល់ព្រមតាមការប្តឹងតវ៉ារបស់ជនណាម្នាក់ គណកម្មការខេត្ត ក្រុងរៀ បចំការបោះឆ្នោតត្រូវចារយល់ព្រម និង ចុះហត្ថលេខាលើទំរង់បែបបទប្តឹងតវ៉ា ហើយជូនអ្នកប្តឹងតវ៉ាមួយច្បាប់ ចំលងជូនគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ និង រក្សាទុកជាអែកសារមួយច្បាប់ ។ គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រូវចុះ ឈ្មោះអ្នកសុំចុះឈ្មោះនោះជាបន្ទាន់ ទៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត តាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ៧៤ នៃច្បាប់នេះ ។

  • មាត្រា ៨៧

ក្នុងករណីគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតបដិសេធការប្តឹងតវ៉ារបស់ជនណាម្នាក់ គណកម្មការ ត្រូវអនុវត្តនូវបែ បបទ និង នីតិវិធីដូចមានចែងក្នុងមាត្រា ៧៥ នៃច្បាប់នេះ ។

  • មាត្រា ៨៨

ក្នុងករណីគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតសំរេចយល់ព្រមតាមការប្តឹងជំទាស់របស់ជនណាម្នាក់ រឺបដិសេធការ ប្តឹងតវ៉ារបស់ជនដែលត្រូវគេប្តឹងជំទាស់ណាមួយ គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតត្រូវចារយល់ព្រម និង ចុះហត្ថលេខាលើទំ រង់បែបបទប្តឹងជំទាស់ រឺ ប្តឹងតវ៉ាជូនអ្នកប្តឹងនោះមួយច្បាប់ ចំលងជូនគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ និង រក្សាទុកជាអែកសារមួយច្បាប់ ។ គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវបដិសេធការចុះឈ្មោះជនដែលត្រូវគេប្តឹងជំទាស់ ហើ យត្រូវលុបឈ្មោះជននោះចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ព្រមទាំងដកហូត និង បដិសេធប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះ ឆ្នោតរបស់ជននោះ ។ គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រូវផ្ញើអែកសារពាក់ព័ន្ធនឹងការលុបឈ្មោះជននោះជូនគណកម្មការ ខេត្ត ក្រុងរៀបចំការបោះឆ្នោត ។

  • មាត្រា ៨៩

បន្ទាប់ពីការប្តឹងតវ៉ា និង ការប្តឹងជំទាស់ទាំងអស់នៃឃុំ សង្កាត់ ត្រូវបានដោះស្រាយតាមលំដាប់ថ្នាក់រួចរាល់ជាស្ថាពរ គណក ម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវ :

  • ចុះហត្ថលេខា និង កាលបរិច្ឆេទ លើបញ្ជីឈ្មោះអ្នកបោះឆ្នោតសំរាប់ការិយាល័យអ្នកបោះឆ្នោតនីមួយៗ បញ្ជាក់ថាបញ្ជីនេះ ជា​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ផ្លូវការសំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
  • ត្រួតពិនិត្យ និង រក្សាសុវត្ថិភាពបញ្ជីឈ្មោះអ្នកបោះឆ្នោតផ្លូវការនេះ ។
  • មាត្រា ៩០

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត មានសិទ្ធិលុបឈ្មោះរបស់ជនណាម្នាក់នៅលើបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅពេល ដែលមានភស្តុតាងបញ្ជាក់ថា ជននោះមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតច្រើនកន្លែង ។

  • មាត្រា ៩១

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវចំលងបញ្ជីឈ្មោះអ្នកបោះឆ្នោតផ្លូវការសំរាប់ការិយាល័យចុះ ឈ្មោះបោះឆ្នោត ផ្លូវការនីមួយៗ និង បិទផ្សាយជាសាធារណ នូវបញ្ជីឈ្មោះអ្នកបោះឆ្នោតជាផ្លូវការនេះ នៅតាមការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត និង នៅ ទីស្នាក់ការគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតទៅតាមកាលបរិច្ឆេទ និង ពេលវេលាដែលបានកំនត់ដោយគណកម្មាធិការជាតិរៀ បចំការបោះឆ្នោត ។

  • មាត្រា ៩២

ជនណាដែលមានប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោតរបស់អ្នកបោះឆ្នោតដែលស្លាប់ ត្រូវប្រគល់ប័ណ្ណបោះ ឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោតនោះ ដល់គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតដើម្បីមោឃភាព ។ គណកម្មការឃុំ ស ង្កាត់រៀបចំការបោះឆ្នោត ត្រូវរៀបចំបញ្ជីមួយសំរាប់អ្នកដែលមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលស្លាប់ ហើយត្រូវចារលើឈ្មោះ ជននោះថាស្លាប់ក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹង ត្រូវយកទៅប្រើប្រាស់ក្នុងពេលបោះឆ្នោត ។គណកម្មការឃុំ សង្កាត់រៀបចំការបោះ ឆ្នោតត្រូវរាយការណ៍ទៅគណកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមរយគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត អំពីឈ្មោះអ្នកដែ លស្លាប់នោះ ដោយភ្ជាប់ជាមួយប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោតរបស់អ្នកស្លាប់នោះផង ។

  • មាត្រា ៩៣

ក្នុងការរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោតនៃការិយាល័យបោះឆ្នោតនីមួយៗ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវ :

  • បញ្ចូលឈ្មោះអ្នកបោះឆ្នោតគ្រប់រូបក្នុងបញ្ជីនោះដោយដាក់អាស័យដ្ឋាន អាយុ ភេទ និង លេខប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោតខាងលើនេះ ដែល​មានតែមួយគត់សំរាប់បោះឆ្នោតម្នាក់ៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា
  • បញ្ជាក់ឈ្មោះឃុំ សង្កាត់ និង លេខសំគាល់ការិយាល័យបោះឆ្នោត
  • រៀបចំបញ្ជីតាមទំរង់ដូចគ្នា
  • ចុះហត្ថលេខា និង កាលបរិច្ឆេទ ។

បញ្ជីឈ្មោះអ្នកបោះឆ្នោតអាចត្រូវធ្វើការកែសំរួល និង ដាក់បញ្ចូលគ្នាជាមួយបញ្ជីឈ្មោះអ្នកបោះឆ្នោតដទៃទៀត ដើម្បីបង្កើតបញ្ជីរួមមួយ សំរាប់ថ្នាក់ឃុំ សង្កាត់ រឺ ថ្នាក់ខេត្ត ក្រុង រឺ ថ្នាក់ជាតិស្របតាមច្បាប់កំនត់ ។គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវចាត់អោយធ្វើ បច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោតខាងលើនេះជារៀងរាល់ឆ្នាំ ។

ជំពូកទី៧ ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ​សំរាប់ឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

  • មាត្រា ៩៤

ប្រជាពលរដ្ឋទាំងពីរភេទដែលមានបំនងឈរឈ្មោះជាបេក្ខជនសំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ត្រូវបំ ពេញល័ក្ខខ័ណ្ឌដូចខាងក្រោម :

  • មានសញ្ជាតិខ្មែរពីកំនើត
  • ចេះអាន និង សរសេរអក្សរខ្មែរ
  • បានចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតក្នុងឃុំ សង្កាតដែ់លខ្លួនមានបំនងឈរឈ្មោះបោះឆ្នោត
  • មានអាយុយ៉ាងតិច ២៥ឆ្នាំ គិតមកទល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។
  • មាត្រា ៩៥

ហាមឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ :

  • សមាជិករដ្ឋសភា ព្រឹទ្ធសភា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិករាជរដ្ឋាភិបាល និង ចៅក្រម
  • ប្រតិភូរាជរដ្ឋាភិបាល អភិបាល រឺ អភិបាលរងខេត្ត ក្រុង អភិបាល អភិបាលរងស្រុក ខ័ណ្ឌ
  • សមាជិកគណកម្មាធិការជាតិរៀបចំការបោះឆ្នោត គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត មន្ត្រីការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត មន្ត្រីការិយាល័យបោះឆ្នោត បុគ្គលិកបំរើការងារក្នុងគណកម្មាធិការជាតិរៀបចំការបោះឆ្នោត និង គណកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ ថ្នាក់
  • មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងយោធពលខេមរភូមិន្ទ រឺ នគរបាលជាតិក្នុងមុខតំនែង
  • ព្រះសង្ឃ រឺ បព្វជិតសាសនានៃសាសនាណាមួយ
  • ស្មៀនឃុំ សង្កាតណា់មួយ ។
  • មាត្រា ៩៦

មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការរ កងយោធពលខេមរភូមិន្ទ នគរបាលជាតិដែលមានបំនងឈរឈ្មោះជា បេក្ខជនបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេសយ៉ាងតិចប្រាំពីរ (៧)ថ្ងៃមុនថ្ងៃ បើកយុទ្ធនាការឃោសនាបោះឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជាផ្លូវការ ។ ប្រសិនបើសាមីខ្លួនជាប់ឆ្នោត សាមីខ្លួនត្រូវធ្វើពាក្យសុំតាមឋានានុក្រមទៅសា មីក្រសួង រឺ សាមីអង្គភាពទៅ បំរើការក្រៅក្របខ័ណ្ឌដើមក្នុងរយពេលអាណត្តិរបស់ខ្លួន ក្នុងឋាន:នេះសាម៉ីខ្លួនត្រូវមានសិទ្ធិឡើងថ្នាក់ និង រក្សា អតីតភាពការងារសំរាប់ទទួលសោធននិវត្តន៍ ។ នៅពេលចប់អាណត្តិជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ សាម៉ីខ្លួនអាចសុំត្រលប់មកបំ រើការនៅក្រសួង រឺ អង្គភាពដើមវិញ ប៉ុន្តែមុខងារអាស្រ័យសាមីក្រសួង រឺ សាមីអង្គភាពជាអ្នកសំរេច ។

  • មាត្រា ៩៧

បន្ទាប់ពីនាយករដ្ឋមន្ត្រីកំនត់កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ តាមល័ក្ខខ័ណ្ឌ ដូចមានចែងក្នុង មាត្រា ៣ នៃច្បាប់នេះ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវផ្សព្វផ្សាយនៅក្នុងឃុំ សង្កាត់ នីមួយៗនូវកាលបរិច្ឆេទនៃការបោះឆ្នោ តជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលបរិច្ឆេទនៃការចុះបញ្ជីបេក្ខជន និង ទីកន្លែង ។

  • មាត្រា ៩៨

ជនគ្រប់រូបដែលមានបំនងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរេសិក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបញ្ចូល ឈ្មោះរបស់ខ្លួនទៅ ក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយ ។ បញ្ជីបេក្ខជននីមួយៗត្រូវរៀបចំដោយគណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមល័ ក្ខខ័ណ្ឌដូចមាន ចែងក្នុងច្បាប់ស្តីពីគណបក្សនយោបាយ ។ បញ្ជីបេក្ខជននៃគណបក្សនយោបាយនីមួយៗ ត្រូវមានឈ្មោះបេក្ខជនតាមលំដា ប់លេខរៀង ។

  • មាត្រា ៩៩

បេក្ខជនម្នាក់ៗត្រូវមានឈ្មោះក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយតែមួយប៉ុណ្ណោះ ។

  • មាត្រា ១០០

ដើម្បីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គណបក្សនយោបាយត្រូវដាក់ពាក្យសុំចុះបញ្ជី បេក្ខជនឈរ ឈ្មោះបោះឆ្នោត តាមការកំនត់របស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ទៅគណកម្មការ ឃុំ សង្កាតរៀ់បចំការបោះឆ្នោតយ៉ាងតិច កៅសិប (៩០)ថ្ងៃ មុនថ្ងៃបោះឆ្នោត ។ ពាក្យសុំត្រូវចុះហត្ថលេខាដោយប្រធានគណបក្សនយោបាយ រឺ តំនាងដែលបានទទួលការផ្ទេរសិទ្ធិជា លាយ លក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយនោះ ។

  • មាត្រា ១០១

ពាក្យសុំបញ្ជីបេក្ខជនត្រូវភ្ជាប់មកជាមួយនូវ :

  • សេចក្តីចំលងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃមួយច្បាប់
  • អាសយដ្ឋាននៃទីស្នាក់ការកណ្តាលគណបក្សនយោបាយ អាសយដ្ឋានទីស្នាក់ការគណបក្ស នយោបាយក្នុងឃុំ សង្កាត់ និង​ឈ្មោះ​អ្នក​តំនាង​ប្រចាំ​ទី​ស្នាក់​ការគណបក្សនយោបាយក្នុងឃុំ សង្កាត់ដែលបានដាក់ ស្នើបញ្ជីបេក្ខជន
  • បញ្ជីរាយនាមបេក្ខជន ដែលមានចំនួនបេក្ខជនយ៉ាងហោចណាស់ស្មើនឹងពីរដងនៃចំនួនសមាជិក ក្រុមប្រឹក្សាក្នុងឃុំ សង្កាត់
  • នាមត្រកូល នាមខ្លួន អាសយដ្ឋាន និង លេខប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះ ឆ្នោតរបស់បេក្ខជនគ្រប់រូបនៅក្នុងបញ្ជីបេក្ខជន
  • ជីវប្រវត្តិសង្ខេបដែលបំពេញផ្ទាល់ដៃរបស់បេក្ខជនម្នាក់ៗ និង រូបថតបេក្ខជនម្នាក់ចំនួន៣សន្លឹក ទំហំ ៤ខ៦ ថតចំពីមុខ តាមគំរូ​ដែល​កំនត់​ដោយ​គណកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត
  • ឈ្មោះគណបក្សជាអក្សរពេញ ជាអក្សរកាត់ និង សញ្ញាសំគាល់គណបក្សនយោបាយ ។
  • មាត្រា ១០២

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវកំនត់កាលបរិច្ឆេទនៃការទទួលពាក្យសុំចុះបញ្ជីបេក្ខជនសំរាប់ ឃុំ សង្កាត នី់មួ យៗ ។ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវផ្សព្វផ្សាយជាសាធារណនូវកាលបរិច្ឆេទ និង រយពេលនៃការ ទទួលពាក្យសុំចុះបញ្ជី បេក្ខជន នៅគ្រប់ទីស្នាក់ការគណកម្មការឃុំ សង្កាតរៀ់បចំការបោះឆ្នោត ។ ការទទួលពាក្យសុំចុះបញ្ជីបេក្ខជនមានរយពេលបី (៣)ថ្ងៃ ។ គ ណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវចេញបង្កាន់ដៃទទួលពាក្យអោយគណបក្សនយោបាយដែលបាន ដាក់ពាក្យសុំចុះបញ្ជីបេក្ខជ ន និង រក្សាគល់បញ្ជីមួយច្បាប់ទុកជាអែកសារ ។ បង្កាន់ដៃទទួលពាក្យត្រូវបញ្ជាក់អំពីចំនួនអែកសារដែលបានទទួល ចុះកាលបរិច្ឆេទ ប្រគ ល់ទទួល និង ហត្ថលេខា រឺ ស្នាមមេដៃនៃអ្នកប្រគល់ទទួល ។

  • មាត្រា ១០៣

បន្ទាប់ពីថ្ងៃបញ្ចប់ការទទួលពាក្យសុំចុះបញ្ជីបេក្ខជន គណកម្ម ការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវធ្វើការ ពិនិត្យពាក្យសុំចុះបញ្ជីបេក្ខជនទាំងនោះក្នុងរយពេលមួយ (១)ថ្ងៃ ។ គណកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោតត្រូវបិទផ្សាយជាសាធារណនៅទីស្នាក់ការរបស់ខ្លួន នូវបញ្ជី បេក្ខជននៃគណបក្សនយោបាយទាំងអស់ដែលបានទទួល ពាក្យសុំចុះបញ្ជីបេក្ខជន ក្នុងរយពេលយ៉ាងយូរបី (៣)ថ្ងៃ បន្ទាប់ពីថ្ងៃពិនិត្យពាក្យសុំចុះបញ្ជីបេក្ខជន ។ ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ក្នុងឃុំ សង្កាត់មានសិទ្ធិផ្តល់មតិចំពោះបញ្ជីបេក្ខជននៃគណបក្ស នយោបាយដែលមានបិទផ្សាយខាងលើ មកគណកម្មការឃុំ សង្កាត់រៀប ចំការបោះឆ្នោត ។

  • មាត្រា ១០៤

ក្នុងករណីបញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយដែលបានបំពេញត្រឹមត្រូវតាមល័ក្ខខ័ណ្ឌដូចមានចែង ក្នុងមាត្រា៩៤ ៩៥ ៩៦ ៩៨ ៩៩ ១០០ និង មាត្រា ១០១ នៃច្បាប់នេះ គណកម្មការឃុំ សង្កាត់រៀបចំការបោះ ឆ្នោតត្រូវសំរេចយល់ព្រមលើពាក្យសុំចុះបញ្ជី បេក្ខជននោះ និង ចេញលិខិតបញ្ជាក់ការចុះបញ្ជីបេក្ខជនអោយគណបក្ស នយោបាយដែលបានដាក់ស្នើបញ្ជីបេក្ខជនក្នុងរយពេលយ៉ាងយូរ ប្រាំពីរ (៧)ថ្ងៃ បន្ទាប់ពីថ្ងៃទទួលពាក្យសុំចុះបញ្ជី បេក្ខជន ។

  • មាត្រា ១០៥

ក្នុងករណីបញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយ ដែលបំពេញមិនបានត្រឹមត្រូវតាមល័ក្ខខ័ណ្ឌមានចែង ក្នុងមាត្រា៩៤ ៩៥ ៩៦ ៩៨ ៩៩ ១០០ និងមាត្រា ១០១ នៃច្បាប់នេះ គណកម្មការឃុំ សង្កាត់រៀបចំការបោះ ឆ្នោតត្រូវជូនដំនឹងជាលាយលក្ខណ៍អក្សរ និង ណែនាំដល់គណបក្សនយោបាយដែលបានដាក់ស្នើបញ្ជីបេក្ខជននោះ អោយធ្វើការកែតំរូវអោយបានត្រឹមត្រូវតាមល័ក្ខខ័ណ្ឌដូចមានចែង ក្នុងច្បាប់នេះ ហើយផ្តល់ឱកាសអោយគណបក្សនយោបាយ នោះធ្វើការកែតំរូវចំនុចខ្វះខាតក្នុងរយពេលយ៉ាងយូរប្រាំ (៥)ថ្ងៃ បន្ទាប់ពីបាន ទទួលលិខិតជូនដំនឹង ។

  • មាត្រា ១០៦

ក្នុងករណីគណបក្សនយោបាយ ដែលបានទទួលលិខិតជូនដំនឹងជាលាយលក្ខណ៍អក្សរអំពីចំនុចដែលស្នើ អោយធ្វើការកែតំ រូវចំនុចខ្វះខាតបានត្រឹមត្រូវ និង ទាន់ពេលវេលា គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រូវ យល់ព្រមលើពាក្យសុំចុះបញ្ជីបេក្ខជន ហើយចេញលិខិតបញ្ជាក់ការចុះបញ្ជីបេក្ខជន ជូនគណបក្សនយោបាយនោះ ។

  • មាត្រា ១០៧

ក្នុងករណីគណបក្សនយោបាយ ដែលដាក់ស្នើបញ្ជីបេក្ខជនមិនបានកែតំរូវចំនុចខ្វះខាតតាមពេលវេលាដូច មានចែងក្នុងមា ត្រា ១០៥ នៃច្បាប់នេះ គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រូវបដិសេធពាក្យសុំចុះបញ្ជី បេក្ខជននោះ ។ គណកម្មការឃុំ សង្កា ត់រៀបចំការបោះឆ្នោតត្រូវ :

  • បំពេញទំរង់បែបបទបដិសេធដែលបានកំនត់ ដោយបញ្ជាក់ពីមូលហេតុជាក់លាក់នៃការ បដិសេធ រួចហើយចុះហត្ថលេខា និង កាលបរិច្ឆេទ ជូន​ដល់​គណបក្ស​នយោបាយសាមី រឺ តំនាងមួយច្បាប់ ។
  • ប្រគល់ទំរង់បែបបទសំរាប់ប្តឹងតវ៉ា ដល់សាមីគណបក្សនយោបាយដែលបានដាក់ស្នើបញ្ជី បេក្ខជន
  • ផ្ញើទំរង់បែបបទបដិសេធ ជូនគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតមួយច្បាប់ និង រក្សា ទុកជាអែកសារមួយច្បាប់ ។
  • មាត្រា ១០៨

គណបក្សនយោបាយណាដែលបានដាក់ស្នើបញ្ជីបេក្ខជន ហើយបញ្ជីបេក្ខជននោះត្រូវបានបដិសេធដោយ គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត សាមីគណបក្សនយោបាយ រឺ តំនាង មានសិទ្ធិប្តឹងតវ៉ាជាលាយ លក្ខណ៍អក្សរទៅគណកម្មការខេត្ត ក្រុងរៀប ចំការបោះឆ្នោតក្នុងរយពេលយ៉ាងយូរប្រាំ (៥)ថ្ងៃ បន្ទាប់ពីបានទទួល ទំរង់បដិសេធ ។

  • មាត្រា ១០៩

គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតត្រូវបើកសវនការជាសាធារណក្នុងរយពេលយ៉ាងយូរបី (៣)ថ្ងៃ បន្ទាប់ពីបានទ ទួលទំរង់បែបបទប្តឹងតវ៉ា ។ គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតត្រូវបិទផ្សាយជាសាធារណនៅទីស្នាក់ការរបស់ខ្លួននូវកាលបរិ ច្ឆេទ ពេលវេលា និង ទីកន្លែងដែលត្រូវបើកសវនាការនោះ ។

  • មាត្រា ១១០

ក្នុងករណីគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតយល់ព្រមលើការប្តឹងតវ៉ា គណកម្មការខេត្ត ក្រុង រៀបចំការបោះឆ្នោ ត ត្រូវចារយល់ព្រម និង ចុះហត្ថលេខាលើទំរង់បែបបទប្តឹងតវ៉ា ជូនដល់អ្នកប្តឹងតវ៉ាមួយច្បាប់ និង ចំលងជូនគណកម្មការឃុំសង្កាត់រៀប ចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ ។ គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រូវផ្តល់ការយល់ព្រមលើពាក្យសុំចុះបញ្ជីបេក្ខជននៃគ ណបក្ស នយោបាយនោះ និង ត្រូវចុះបញ្ជីបេក្ខជននោះ ហើយចេញលិខិតបញ្ជាក់ការចុះបញ្ជីបេក្ខជនជូនគណបក្សនយោបាយ សាមី ។

  • មាត្រា ១១១

ក្នុងករណីគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតបដិសេធលើបន្ដឹងតវ៉ា គណកម្មការឃុំ សង្កាត់រៀបចំ ការបោះឆ្នោត ត្រូវ :

  • បំពេញទំរង់បែបបទបដិសេធតាមការកំនត់ដោយបញ្ជាក់ពីមូលហេតុនៃការបដិសេធចុះ ហត្ថលេខា និង កាលបរិច្ឆេទ
  • ផ្តល់ទំរង់បែបបទបដិសេធដែលបំពេញរួចដល់គណបក្សនយោបាយសាមីមួយច្បាប់ និង ចំលង ជូនគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់
  • ប្រគល់ទំរង់បែបបទដល់គណបក្សនយោបាយ ដែលដាក់ស្នើបញ្ជីបេក្ខជនសំរាប់ប្តឹងតវ៉ា ទៅគណកម្មាធិការជាតិរៀបចំការបោះឆ្នោត
  • ផ្ញើទំរង់បែបបទបដិសេធដែលបំពេញរួចមួយច្បាប់ ជូនគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីជ្រាប និង រក្សាទុកជាអែកសារមួយច្បាប់ ។
  • មាត្រា ១១២

គណបក្សនយោបាយដែលបានដាក់ស្នើបញ្ជីបេក្ខជន ហើយបញ្ជីបេក្ខជននោះត្រូវបានបដិសេធដោយគណ កម្មការខេត្ត ក្រុង រៀបចំការបោះឆ្នោត សាមីគណបក្សនយោបាយ រឺ តំនាង មានសិទ្ធិប្តឹងតវ៉ាជាលាយលក្ខណ៍អក្សរ ទៅគណកម្មាធិការជាតិរៀបចំការបោះ ឆ្នោតក្នុងរយពេលយ៉ាងយូរប្រាំ (៥)ថ្ងៃ បន្ទាប់ពីបានទទួលទំរង់បែបបទ បដិសេធ ។

  • មាត្រា ១១៣

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបើកសវនាការជាសាធារណក្នុងរយពេលយ៉ាងយូរបី (៣)ថ្ងៃ ក្រោយពីបានទទួ លទំរង់បែបបទបន្ដឹងនោះ ។ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវផ្សព្វផ្សាយជាសាធារណនៅទីស្នាក់ការរបស់ខ្លួន នូវកាល បរិច្ឆេ ទពេលវេលា និង ទីកន្លែងដែលត្រូវបើកសវនាការនេះ ។ សេចក្តីសំរេចរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាសេចក្តីសំរេច ចុងក្រោយ ។

  • មាត្រា ១១៤

ក្នុងករណីគណកម្មាធិការជាតិរៀបចំការបោះឆ្នោតយល់ព្រមលើការប្តឹងតវ៉ា គណកម្មាធិការជាតិ ត្រូវចារ យល់ព្រម និង ចុះហត្ថលេខាលើទំរង់បែបបទប្តឹងតវ៉ា ជូនអ្នកប្តឹងតវ៉ាមួយច្បាប់ ជូនគណកម្មការខេត្ត ក្រុងរៀបចំ ការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ ជូនគ ណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ និង ទុកជា អែកសារមួយច្បាប់ ។ គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោ ត ត្រូវផ្តល់ការរយល់ព្រមលើពាក្យសុំចុះបញ្ជីបេក្ខជន និង ត្រូវចុះ បញ្ជីបេក្ខជនជូនគណបក្សនយោបាយនោះ ហើយចេញលិខិតបញ្ជាក់ ការចុះបញ្ជីបេក្ខជនជូនដល់គណបក្សនយោបាយ សាមី ។

  • មាត្រា ១១៥

ក្នុងករណីគណកម្មាធិការជាតិរៀបចំការបោះឆ្នោតបដិសេធបន្ដឹងតវ៉ា គណកម្មាធិការជាតិរៀបចំការបោះ ឆ្នោតត្រូវ :

  • បំពេញទំរង់បែបបទបដិសេធ ចុះហត្ថលេខា និង កាលបរិច្ឆេទ
  • ផ្តល់ទំរង់បែបបទដែលបំពេញរួច ដល់គណបក្សនយោបាយសាមី រឺ តំនាងមួយច្បាប់ ដល់ គណកម្មការខេត្ត ក្រុងរៀបចំការ

បោះឆ្នោតពាក់ព័ន្ធមួយច្បាប់ ដល់គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតពាក់ ព័ន្ធមួយច្បាប់ និង រក្សាទុកជាអែកសារមួយច្បាប់

  • ផ្តល់ដំនឹងដល់គណបក្សនយោបាយដែលដាក់ពាក្យប្តឹងតវ៉ា រឺ តំនាងថាសេចក្តីសំរេចរបស់ គណកម្មាធិការជាតិរៀបចំការ

បោះឆ្នោត ជាសេចក្តីសំរេចចុងក្រោយ ។

  • មាត្រា ១១៦

បន្ទាប់ពីបញ្ចប់រយពេលចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ ហើយការប្តឹងតវ៉ាទាំងអស់ត្រូវបានដោះ ស្រាយរួចរាល់ គ ណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវចាត់អោយ គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត បិទផ្សាយជាសាធារណនៅទីស្នាក់ការ របស់ខ្លួននូវបញ្ជីបេក្ខជនដំបូងក្នុងរយពេលយ៉ាងយូរបី (៣)ថ្ងៃ ។

  • មាត្រា ១១៧

ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់នោះ មានសិទ្ធិប្តឹងជំទាស់ជាលាយលក្ខណ៍អក្សរទៅគណ កម្មាធិការជាតិ រៀបចំការបោះឆ្នោត អំពីបញ្ជីបេក្ខជនដំបូងដួចមានចែងក្នុងមាត្រា ១១៦ នៃច្បាប់នេះ ក្នុងរយពេល យ៉ាងយូរបី (៣)ថ្ងៃ បន្ទាប់ពីថ្ងៃបិទផ្សា យជាសាធារណ ។

  • មាត្រា ១១៨

បន្ដឹងជំទាស់ត្រូវចោទប្រកាន់ទៅលើបញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយ ដែលបំពេញមិនបានតាម ល័ក្ខខ័ណ្ឌដូច មានចែងក្នុងមាត្រា ៩៤ ៩៥ ៩៦ ៩៩ ១០០ និង មាត្រា ១០១ នៃច្បាប់នេះ ។ បន្ដឹងជំទាស់ត្រូវបង្ហាញអំពីបញ្ជីបេក្ខជននៃគណបក្សនយោបាយ ជាក់លាក់ណាមួយ ដោយបញ្ជាក់ពីចំនុចខ្វះ ខាតជាក់ស្តែងរបស់បញ្ជីបេក្ខជននោះ និង ហេតុផលដែលស្នើសុំអោយច្រានចោលការចុះប ញ្ជីបេក្ខជននោះ ។

  • មាត្រា ១១៩

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបើកសវនាការជាសាធារណក្នុងរយពេលយ៉ាងយូរ (៣)ថ្ងៃ ក្រោយពីបានទទួល បន្ដឹងជំទាស់ ។ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវផ្តល់ពត៌មានដល់គណបក្សនយោបាយ ដែលបានដាក់ស្នើបញ្ជី បេក្ខជនមានកា រប្តឹងជំទាស់ ផ្តល់ពត៌មានដល់អ្នកប្តឹងជំទាស់ និង ផ្សព្វផ្សាយជាសាធារណអំពីកាលបរិច្ឆេទ ពេល វេលា និង ទីកន្លែងដែលត្រូវបើកសវនា ការនោះ ។

  • មាត្រា ១២០

ក្នុងករណីគណកម្មាធិការជាតិរៀបចំការបោះឆ្នោតយល់ព្រម រឺ បដិសេធបន្ដឹងជំទាស់ណាមួយ គណ កម្មាធិការជាតិរៀបចំ ការបោះឆ្នោតត្រូវ : – បំពេញទំរង់បែបបទតាមកាលកំនត់ ដោយបញ្ជាក់ពីមូលហេតុនៃការយល់ព្រម រឺ បដិសេធ លើបន្ដឹងជំទាស់នោះ រួ ចហើយចុះហត្ថលេខា និង កាលបរិច្ឆេទលើទំរង់បែបបទនោះ – ផ្តល់ទំរង់បែបបទដែលបានបំពេញរួច ដល់អ្នកប្តឹងជំទាស់មួយច្បាប់ ដល់ គណបក្សនយោបាយ ដែលបានដាក់ស្នើបញ្ជីបេក្ខជនហើយមានការប្តឹងជំទាស់មួយច្បាប់ ដល់គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត ពាក់ព័ន្ធមួយច្បាប់ ដល់គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ និងរក្សាទុកជាអែកសារ មួយច្បាប់ ផ្តល់ដំនឹងដល់ អ្នកប្តឹងជំទាស់ និង សាមីគណបក្សនយោបាយនៃបញ្ជីបេក្ខជននោះថា សេចក្តី សំរេចរបស់គណកម្មាធិការជាតិរៀបចកាំរបោះឆ្នោត ជា សេចក្តីសំរេចចុងក្រោយ ។

  • មាត្រា ១២១

ក្នុងករណីបន្ដឹងជំទាស់ត្រូវបានយល់ព្រមគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវបដិសេដការ ចុះបញ្ជីបេក្ខជននៃគ ណបក្សនយោបាយដែលមានការប្តឹងជំទាស់នោះ រួចហើយលុបបញ្ជីបេក្ខជននោះចេញព្រមទាំង ដកហូត និង បដិសេធលិខិតបញ្ជាក់ការ ចុះបញ្ជីបេក្ខជននោះ ។

  • មាត្រា ១២២

បញ្ជីបេក្ខជនដំបូងនឹងក្លាយទៅជាបញ្ជីបេក្ខជនផ្លូវការប្រសិនបើគ្មានបន្ដឹងជំទាស់លើបញ្ជីនេះ ក្នុងរយពេល ដែលបានកំនត់ ក្នុងមាត្រា ១១៧ នៃច្បាប់នេះ រឺ ការប្តឹងជំទាស់ត្រូវបានដោះស្រាយស្របតាមល័ក្ខខ័ណ្ឌដូចមាន ចែងក្នុងមាត្រា ១១៩ ១២០ និង មាត្រា១២១ នៃច្បាប់នេះ ។

  • មាត្រា ១២៣

ផ្អែកលើបញ្ជីបេក្ខជនផ្លូវការដូចមានចែងក្នុងមាត្រា១២២ នៃច្បាប់នេះ គណកម្មការឃុំ សង្កាត់រៀបចំការ បោះឆ្នោតត្រូវធ្វើ ការចាប់ឆ្នោតដើម្បីកំនត់លំដាប់លេខរៀងបញ្ជីបេក្ខជនដែលត្រូវដាក់លើសន្លឹកឆ្នោត និង ធ្វើសេចក្តី រាយការណ៍អំពីលទ្ធផលនៃការចាប់ ឆ្នោតនេះ ទៅគណកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមរយគណកម្មការ ខេត្ត ក្រុងរៀបចំការបោះឆ្នោត ។ នីតិវិធីនៃការចាប់ឆ្នោតត្រូ វកំនត់ដោយបទបញ្ជា និង នីតិវិធីរបស់គណកម្មការជាតិរៀបចំការបោះឆ្នោត ។

  • មាត្រា ១២៤

គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវបិទផ្សាយជាសាធារណនៅទីស្នាក់ការរបស់ខ្លួន នូវបញ្ជី បេក្ខជនផ្លូវការ និង ឈ្មោះបេក្ខជនក្នុងបញ្ជីនីមួយៗ ក្នុងរយពេលយ៉ាងយូរប្រាំពីរ (៧)ថ្ងៃ ។ បញ្ជីបេក្ខជនផ្លូវការ ឈ្មោះ និង លំដាប់ឈ្មោះបេក្ខជនក្នុងបញ្ជីមិន អាចកែប្រែបានឡើយ ។

  • មាត្រា ១២៥

គណបក្សនយោបាយ និង បេក្ខជននៅក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយនីមួយៗ ដែលបានចុះចបញ្ជី ជាផ្លូវការត្រូវគោ រពក្រមសីលធម៌ដែលកំនត់ដាយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

ជំពូកទី៨ ការឃោសនាបោះឆ្នោត

  • មាត្រា ១២៦

ការឃោសនាបោះឆ្នោតមានបំនងអោយគណបក្សនយោបាយដែលបានអនុញ្ញាតអោយចុះបញ្ជីបេក្ខជន និង បេក្ខជន ធ្វើការ ផ្សព្វផ្សាយអំពីគោលនយោបាយ និង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការអភិវឌ្ឍន៍ឃុំ សង្កាត់ ដល់អ្នកបោះ ឆ្នោត ។

  • មាត្រា ១២៧

ការឃោសនាបោះឆ្នោតមានរយពេលដប់ប្រាំថ្ងៃ (១៥)ថ្ងៃ ហើយគ្រប់សកម្មភាពឃោសនាត្រូវបញ្ឈប់ម្ភៃបួន (២៤)ម៉ោងមុន ថ្ងៃបោះឆ្នោត ។

  • មាត្រា ១២៨

ក្នុងសកម្មភាពឃោសនា គណបក្សនយោបាយ រឺ បេក្ខជននីមួយៗមិនត្រូវប្រព្រឹត្តអំពើគំរាមកំហែង បំភិត បំភ័យ រឺ ប្រព្រឹត្ត អំពើហិង្សាមកលើប្រជាពលរដ្ឋ គណបក្សនយោបាយ បេក្ខជន រឺ អ្នកគាំទ្រដទៃទៀត ។ គណបក្សនយោបាយ រឺ បេក្ខជនមិនត្រូវញុះញង់អ្ន កគាំទ្រ រឺ អ្នកបោះឆ្នោតអោយប្រព្រឹត្តអំពើរំលោភបំពាន គំរាមកំហែង ប្រព្រឹត្តអំពើហិង្សា រឺ ការបំភិតបំភ័យមកលើគណបក្សនយោបាយ បេក្ខជន រឺ អ្នកបោះឆ្នោតផ្សេង ទៀត ។

  • មាត្រា ១២៩

មន្ត្រីរាជការគ្រប់ផ្នែក និង គ្រប់ជាន់ថ្នាក់ ក្រសួងស្ថាប័នទាំងអស់ របស់រាជរដ្ឋាភិបាល ព្រមទាំង កង យោធពលខេមរភូមិន្ទ និង នគរបាលជាតិត្រូវប្រកាន់ជំហរអព្យាក្រឹត្យ ឥតលំអៀង ហើយមិនត្រូវប្រើអំនាច រឺ ឥទ្ធិពល រឺ ប្រព្រឹត្តសកម្មភាពណាមួយដែលលំអៀ ងទៅរកការគាំទ្រ រឺ ប្រឆាំងគណបក្សនយោបាយ បេក្ខជន រឺ អ្នកគាំទ្រណាមួយ ។

  • មាត្រា ១៣០

អង្គការក្រៅរដ្ឋាភិបាល រឺ សមាគមក្នុងស្រុក និងសមាគមរឺ អង្គការអន្តរជាតិដែលបំពេញការងារក្នុងព្រះ រាជាណាចក្រកម្ពុ ជា ត្រូវប្រកាន់ជំហរអព្យាក្រឹត្យ ឥតលំអៀងនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ អង្គការក្រៅរដ្ឋាភិបាល រឺសមាគម ក្នុងស្រុក និងសមាគម រឺអង្គការអន្តរជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនត្រូវធ្វើសកម្មភាពណាមួយដោយផ្ទាល់ក្តី រឺ ដោយប្រយោល ក្តីដួចខាងក្រោម :

  • ផ្តួចផ្តើម រឺចូលរួមនៅក្នុងការឃោសនារបស់គណបក្សនយោបាយ បេក្ខជន រឺ អ្នកគាំទ្រណាមួយ
  • ចេញសេចក្តីថ្លែងការណ៍ រឺ ធ្វើសកម្មភាពណាមួយដែលគាំទ្រ រឺ បង្ហាញភាពលំអៀង រឺ ប្រឆាំងគណបក្សនយោបាយ បេក្ខជន រឺ អ្នកគាំទ្រណាមួយ
  • ផ្តល់មធ្យោបាយជាសម្ភារ ហិរញ្ញវត្ថុ ធនធានមនុស្ស ដើម្បីគាំទ្រគណបក្សនយោបាយ បេក្ខជន រឺ អ្នកគាំទ្រណាមួយ ។
  • មាត្រា ១៣១

ក្នុងពេលឃោសនាបោះឆ្នោត និងពេលបោះឆ្នោត គណបក្សនយោបាយទាំងអស់ បេក្ខជនទាំងអស់ សមាជិក នៃគណបក្សន យោបាយទាំងអស់ អ្នកគាំទ្រទាំងអស់ ត្រូវគោរពតាមវិធានបទប្បញ្ញត្តិ និង គោលការណ៍ដែលចែងក្នុង ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើ សក្រុមប្រឹក្សាឃុំ សង្កាត់ និង ក្រមសីលធម៌ គោរពតាមបទបញ្ជា និង នីតិវិធីរបស់ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត គោរពតាម គោលការណ៍សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញៃនព្រះរាជាណាចក្រកម្ពុជា ។

  • មាត្រា ១៣២

កាសែត វិទ្យុ និង ទូរទស្សន៍របស់រដ្ឋ ត្រូវផ្សព្វផ្សាយគ្រប់ពត៌មាន ដែលស្នើឡើងដោយគណកម្មាធិការជាតិ រៀបចំការបោះ ឆ្នោតដោយឥតគិតថ្លៃ ដើម្បីផ្សព្វផ្សាយអំពីការប្រព្រឹត្តទៅនៃការបោះឆ្នោត និង ការចាត់ចែងការអប់រំ ការបោះឆ្នោត ។

  • មាត្រា ១៣៣

អ្នកគ្រប់គ្រងរោងមហោស្រព មណ្ឌលកីឡា អុទ្យាន រឺ ទីសាធារណ រឺ សាលសាធារណត្រូវផ្តល់ទីកន្លែង របស់ខ្លួនដល់បេក្ខ ជន រឺគណបក្សដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដែលសុំជួលប្រើប្រាស់សំរាប់ឃោសនា ដោយផ្អែកលើគោលការណ៍ស្មើភាព និង តាមលំដាប់លំដោយតាមកាលបរិច្ឆេទនៃការស្នើសុំ ។ គណបក្សនយោបាយ រឺ បេក្ខជនដែលមានបំនងជួលរោងមហោស្រព មណ្ឌល កីឡា អុទ្យាន រឺ ទីសាធារណ រឺ សាលសាធារណ ត្រូវដាក់ពាក្យសុំទៅអ្នកគ្រប់គ្រងយ៉ាងហោចណាស់បី (៣)ថ្ងៃមុនថ្ងៃប្រជុំ ឃោសនា ហើ យត្រូវផ្ញើសេចក្តីចំលងនៃពាក្យសុំនេះមួយច្បាប់ដល់គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ។ អ្នកគ្រប់គ្រងត្រូវឆ្លើយតបទៅនឹងពា ក្យស្នើសុំ មិនអោយលើសពីម្ភៃបួន (២៤)ម៉ោង ក្រោយពីបានទទួលពាក្យស្នើ សុំ ។

  • មាត្រា ១៣៤

គណបក្សនយោបាយនៃបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត រឺ បេក្ខជនអាចធ្វើការឃោសនានៅតាមកន្លែង អែកជនបាន តែ ត្រូវមានការយល់ព្រមជាមួយម្ចាស់កន្លែងនោះ ហើយត្រូវអោយដំនឹងជាមុនទៅគណកម្មការឃុំសង្កាត់ រៀបចំការបោះឆ្នោតអំពីកាលបរិ ច្ឆេទនៃការឃោសនាបោះឆ្នោតនោះ ។

  • មាត្រា ១៣៥

គណបក្សនយោបាយ រឺ បេក្ខជន រឺ អ្នកគាំទ្រមិនត្រូវជ្រៀតជ្រែក រឺ ធ្វើអោយរាំងស្ទះដល់សកម្មភាពរបស់ គណបក្សនយោ បាយ បេក្ខជន រឺ អ្នកគាំទ្រផ្សេងទៀត ។

  • មាត្រា ១៣៦

អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវផ្តល់កិច្ចសហប្រតិបត្តិការដើម្បីថែរក្សាសុវត្ថិភាព សន្តិសុខ សន្ដាប់ធ្នាប់ សាធារណ និង របៀ បរៀបរយក្នុងការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ បញ្ជីបេក្ខជននៃគណបក្ស នយោបាយ និងបេក្ខជនក្នុងបញ្ជីបេក្ខជននៃគ ណបក្សនយោបាយទាំងអស់ដោយស្មើភាព ។

ជំពូកទី៩ ភ្នាក់ងារនៃគណបក្សនយោបាយ និង អ្នកសង្កេតការណ៍

  • មាត្រា ១៣៧

ក្នុងការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោត និង ចុះឈ្មោះអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គណបក្ស នយោបាយទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ស្តីពីគណបក្សនយោបាយ ក្នុងរយពេលយ៉ាងតិច កៅសិប (៩០)ថ្ងៃមុនថ្ងៃចាប់ផ្តើ មធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោត និង ចុះឈ្មោះអ្នកបោះឆ្នោត មានសិទ្ធិ ចាត់តាំងភ្នាក់ងារម្នាក់ និង ភ្នាក់ងារបំរុងម្នាក់ហៅថា ភ្នាក់ងារនៃគណបក្សនយោបាយ នៅការិយាល័យចុះឈ្មោះអ្នក បោះឆ្នោតនីមួយៗ ។ ភ្នាក់ងារនៃគណបក្សនយោបាយត្រូវអនុញ្ញាតអោយ ចូលក្នុងការិយាល័យចុះឈ្មោះតែម្នាក់ប៉ុណ្ណោះ ។ ភ្នាក់ងារបំរុងនៃគណបក្សនយោបាយ ត្រូវអនុញ្ញាតអោយជំនួសភ្នាក់ងារពេញសិទ្ធិ ក្នុង ករណីភ្នាក់ងារពេញសិទ្ធិ អវត្តមាន ។

  • មាត្រា ១៣៨

គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ស្តីគីណបក្សនយោបាយ ហើយមានបំនងបញ្ជូនភ្នាក់ ងាររបស់ខ្លួន ចូលរួមពិនិត្យមើលដំនើរការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោត និង ចុះឈ្មោះអ្នកបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវ ដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួនទៅគណកម្មការឃុំ សង្កាត់រៀបចំការបោះ ឆ្នោតក្នុងរយពេលយ៉ាងយូរប្រាំពីរថ្ងៃ (៧) មុនកាលបរិ ច្ឆេទនៃការចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត និង ចុះ ឈ្មោះអ្នកបោះឆ្នោតដូចមានចែងក្នុងវាក្យខ័ណ្ឌទី ២ មាត្រា ៤៩ នៃច្បាប់នេះ។ ពាក្យសុំចុះឈ្មោះជាភ្នាក់ងារនៃគណបក្សនយោបាយត្រូវភ្ជាប់ជាមួយនូវច្បាប់ចំលង លិខិតបញ្ជាក់ការចុះបញ្ជីនៃ គណបក្សនយោបាយ នោះនៅក្រសួងមហាផ្ទៃមួយច្បាប់ បញ្ជីឈ្មោះភ្នាក់ងារដែលជានីតិជន ដោយបញ្ជាក់នាមត្រកូល នាមខ្លួន ថ្ងៃ ខែ ឆ្នាំកំនើត អាស័យដ្ឋាន នៃ ភ្នាក់ងារម្នាក់ៗព្រមទាំងការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត ដែល ភ្នាក់ងារម្នាក់ៗត្រូវបំពេញការងារ ។

  • មាត្រា ១៣៩

គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវចុះឈ្មោះ និង ផ្តល់ប័ណ្ណសំគាល់ដល់ភ្នាក់ងារនៃគណបក្ស នយោបាយណា ដែលបំពេញបានត្រឹមត្រូវតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ១៣៨ នៃច្បាប់នេះ ។ ក្នុងករណីភ្នាក់ងារនៃគណបក្សនយោបាយណាមួយ ដែលមិនបាន បំពេញតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុង មាត្រា ១៣៨ នៃច្បាប់នេះ គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវបដិសេធ ឈ្មោះរបស់ជននោះជាលាយ លក្ខណ៍អក្សរទៅគណបក្សនយោបាយ សាមី ក្នុងរយពេលយ៉ាងយូរបី (៣)ថ្ងៃ បន្ទាប់ពីថ្ងៃទទួលពាក្យបន្ដឹង ស្នើសុំ ។ គណបក្សនយោបាយនោះមានសិទ្ធិដាក់ពាក្យស្នើសុំចុះឈ្មោះភ្នាក់ងារជាថ្មី មួយលើកទៀតជំនួសឈ្មោះ ភ្នាក់ ងារដែលបានបដិសេ ធមកគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ក្នុងរយពេលយ៉ាងយូរបី (៣)ថ្ងៃ បន្ទាប់ពី បានទទួលលិខិតជូនដំនឹងជាលាយលក្ខណ៍អ ក្សរអំពីកាលបដិសេធ ។

  • មាត្រា ១៤០

គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់មានសិទ្ធិ ចាត់តាំងភ្នាក់ ងារម្នាក់ និង ភ្នាក់ងារបំរុងម្នាក់ ហៅថាភ្នាក់ងារនៃគណបក្សនយោបាយ នៅតាមការិយាល័យបោះ ឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោ តនីមួយៗក្នុងឃុំ សង្កាត់ដែលខ្លួនឈរឈ្មោះបោះឆ្នោត ។ ភ្នាក់ងារនៃគណបក្សនយោបាយនៅតាមការិយាល័យបោះឆ្នោត និង ការិយាល័យ រាប់សន្លឹកឆ្នោតមួយ ត្រូវ មានឈ្មោះនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតនៃការិយាល័យបោះឆ្នោតណាមួយក្នុងឃុំ សង្កាត់នោះ ។ ភ្នាក់ងារនៃ គណបក្សនយោបាយត្រូវបានអនុញ្ញាតអោយចូលទៅក្នុងការិយាល័យបោះឆ្នោត និង ការិយាល័យរាប់ សន្លឹកឆ្នោតតែម្នាក់ប៉ុណ្ណោះ ។ ភ្នា ក់ងារបំរុងនៃគណបក្សនយោបាយ ត្រូវអនុញ្ញាតអោយជំនួសភ្នាក់ងារពញសិទ្ធិក្នុងករណីភ្នាក់ងារពេញសិទ្ធិ អវត្តមាន ។

  • មាត្រា ១៤១

គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវដាក់ ពាក្យសុំចុះ ឈ្មោះភ្នាក់ងារ និង ភ្នាក់ងារបំរុងរបស់ខ្លួនមកគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតក្នុងរយពេល យ៉ាងយូរប្រាំពីរ (៧)ថ្ងៃ បន្ទាប់ពី កាលបរិច្ឆេទនៃការបិទផ្សាយបញ្ជីបេក្ខជនតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ១២៤ នៃច្បាប់នេះ ។ ពាក្យសុំចុះឈ្មោះជាភ្នាក់ងារនៃគណ បក្សនយោបាយត្រូវបញ្ជាក់នាមត្រកូល នាមខ្លួន ថ្ងៃ ខែ ឆ្នាំកំនើត អាស័យដ្ឋាន និងលេខប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះ ឆ្នោតរបស់ភ្នាក់ងារម្នាក់ៗ និង ការិយាល័យ បោះឆ្នោតដែលភ្នាក់ងារនោះត្រូវបំពេញការងារ ។

  • មាត្រា ១៤២

គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវចុះឈ្មោះ ហើយផ្តល់ប័ណ្ណសំគាល់ដល់ភ្នាក់ងារនៃគណបក្ស នយោបាយ ណាដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ដូចមានចែងក្នុងមាត្រា ១៤០ និង មាត្រា ១៤១ នៃច្បាប់នេះ ។ ក្នុងករណីភ្នាក់ងារ និង ភ្នាក់ងារបំរុ ងណាម្នាក់ដែលបំពេញមិនបានត្រឹមត្រូវតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុង មាត្រា ១៤០ និង មាត្រា ១៤១ នៃច្បាប់នេះ គណកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោតត្រូវបដិសេធឈ្មោះរបស់ ជននោះជាលាយលក្ខណ៍អក្សរទៅគណបក្សនយោបាយសាមី ក្នុងរយពេលយ៉ាងយូរបី(៣) ថ្ងៃក្រោយពីបានទទួល ពាក្យស្នើសុំ ។ គណបក្សនយោបាយនោះ មានសិទ្ធិដាក់ពាក្យស្នើសុំចុះឈ្មោះភ្នាក់ងារ និង ភ្នាក់ងារបំរុងរបស់ខ្លួន ជាថ្មីមួយ លើកទៀតជំនួសឈ្មោះភ្នាក់ងារ និង ភ្នាក់ងារបំរុងដែលបានបដិសេធ មកគណកម្មការឃុំ សង្កាត់រៀបចំការបោះ ឆ្នោតក្នុងរយ ពេលយ៉ាងយូរបី (៣) ថ្ងៃបន្ទាប់ពីបានទទួលលិខិតជូនដំនឹងជាលាយលក្ខណ៍អក្សរអំពីការបដិសេធ ។

  • មាត្រា ១៤៣

គណបក្សនយោបាយដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ណាមួយ ក្នុងឃុំ សង្កា ត់នោះ គណបក្សនយោបាយមានសិទ្ធិបញ្ជូនសមាជិករបស់ខ្លួនជាប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អោយចូលរួមជាអ្នកសង្កេតការណ៍ក្នុងដំនើរការបោះឆ្នោត និង ដំនើរការរាប់សន្លឹក ឆ្នោត ។

  • មាត្រា ១៤៤

គណបក្សនយោបាយដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះដូចមានចែងក្នុងមាត្រា ១៤៣ នៃច្បាប់នេះត្រូវដាក់ ពាក្យសុំចុះឈ្មោះ អ្នកសង្កេតការណ៍របស់ខ្លួន ទៅគណកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុង រយពេលយ៉ាងយូរប្រាំ ពីរ (៧) ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទនៃ ការបិទផ្សាយបញ្ជីបេក្ខជនតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ១២៤ នៃច្បាប់ នេះ ។ ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍នៃគណបក្សន យោបាយដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបញ្ជាក់នាមត្រកូល នាមខ្លួន អាសយដ្ឋាន និង លេខប័ណ្ណបោះឆ្នោត រឺ វិញ្ញាបន ប័ត្រជំនួសប័ណ្ណបោះឆ្នោតរបស់អ្នកសង្កេតការណ៍ម្នាក់ៗ និង ការិយាល័យបោះឆ្នោត ព្រមទាំងការិយាល័ យរាប់សន្លឹក ឆ្នោតដែលអ្នកសង្កេតការណ៍នោះត្រូវបំពេញការងារ ។

  • មាត្រា ១៤៥

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវចុះឈ្មោះ ហើយផ្តល់ប័ណ្ណសំគាល់ដល់ភ្នាក់ងារអ្នកសង្កេតការណ៍ នៃគណប ក្សនយោបាយ ដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះរបោះឆ្នោតណាដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ដូចមាន ចែងក្នុងមាត្រា ១៤៣ និង មា ត្រា ១៤៤ នៃច្បាប់នេះ ។ ក្នុងករណីអ្នកសង្កេតការណ៍ណាម្នាក់ដែលបំពេញមិនបានត្រឹមត្រូវតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ១៤៣ និង មាត្រា ១៤៤ នៃច្បាប់នេះ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបដិសេធឈ្មោះរបស់ជននោះជា លាយលក្ខណ៍អក្សរទៅគណ បក្សនយោបាយសាមី ក្នុងរយពេលយ៉ាងយូរបី (៣) ថ្ងៃបន្ទាប់ពីបានទទួលពាក្យស្នើសុំ។ គណបក្សនយោបាយអាចដាក់ពាក្យស្នើសុំចុះឈ្មោះ អ្នកសង្កេតការណ៍របស់ខ្លួនជាថ្មីមួយលើកទៀត ជំនួស ឈ្មោះអ្នកសង្កេតការណ៍ដែលបានបដិសេធទៅគណកម្មាធិការជាតិរៀបចំការបោះ ឆ្នោត ក្នុងរយពេលយ៉ាងយូរបី ( ៣) ថ្ងៃ បន្ទាប់ពីបានទទួលលិខិតជូនដំនឹងជាលាយលក្ខណ៍អក្សរអំពីការបដិសេធ ។

  • មាត្រា ១៤៦

ក្នុងការចូលទៅសង្កេតការណ៍ដំនើរការបោះឆ្នោត និង ដំនើរការរាប់សន្លឹកឆ្នោត អ្នកសង្កេតការណ៍នៃ គណបក្សនយោបាយ ដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត មិនត្រូវធ្វើសកម្មភាពណាមួយដូចមានចែងក្នុងមាត្រា ១៥៨ នៃច្បាប់នេះ ។

  • មាត្រា ១៤៧

សមាគម និង អង្គការក្រៅរដ្ឋាភិបាលមានសិទ្ធិចូលរួមក្នុងឋាន:ជាអ្នកសង្កេតការណ៍ក្នុងដំនើរការបោះឆ្នោត ទាំងមូល ។

  • មាត្រា ១៤៨

ត្រូវបានបង្កើតអោយមានគណកម្មាធិការមួយ ឈ្មោះថាគណកម្មាធិការសម្របសំរួលនៃសមាគម និង អង្គការ ក្រៅរដ្ឋាភិបា ល សំរាប់សង្កេតការណ៍បោះឆ្នោតក្នុងរយពេលយ៉ាងតិចសាមសិប (៣០) ថ្ងៃ មុនកាលបរិច្ឆេទនៃការ ចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះអ្នកបោះ ឆ្នោត និង ចុះឈ្មោះអ្នកបោះឆ្នោត ដើម្បីសម្របសំរួលជាមួយគណកម្មាធិការ ជាតិរៀបចកាំរបោះឆ្នោតក្នុងការរៀបចំអ្នកសង្កេតការណ៍ នៃសមាគម និង អង្គការក្រៅរដ្ឋាភិបាលចូលរួមសង្កេតការណ៍ ក្នុងដំនើរការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោត និង ចុះឈ្មោះអ្នក បោះឆ្នោត ដំនើរការបោះឆ្នោត និង ដំនើរការរាប់សន្លឹកឆ្នោត ។ គណកម្មាធិការសម្របសំរួលនៃសមាគម និងអង្គការក្រៅរដ្ឋាភិបាល ត្រូវ បញ្ចប់អាណត្តិការងាររបស់ខ្លួន បន្ទាប់ពីប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់តាមអាណត្តិនីមួយៗ

  • មាត្រា ១៤៩

គណកម្មាធិការសម្របសំរួលនៃសមាគម និងអង្គការក្រៅរដ្ឋាភិបាលសំរាប់សង្កេតការណ៍បោះឆ្នោត រួម មានប្រធានមួយ (១) រូប អនុប្រធានពីរ (២) រូប និង សមាជិកបួន (៤) រូប ។ ប្រធាន អនុប្រធាន សមាជិករបស់ គណកម្មាធិការសម្របសំរួលនៃសមាគម និង អង្គការក្រៅរដ្ឋាភិបាល សំរាប់សង្កេតការណ៍បោះឆ្នោតត្រូវរៀបចំឡើងដោយការបោះឆ្នោតស្របតាមនីតិវិធីដែលកំនត់ដោយគណ កម្មាធិការ ជាតិរៀបចំការបោះឆ្នោត ។

  • មាត្រា ១៥០

សមាគម និង អង្គការក្រៅរដ្ឋាភិបាលដែលមានបំនងធ្វើជាសមាជិកក្នុងគណកម្មាធិការសម្របសំរួលនៃ សមាគម និងអង្គ ការក្រៅរដ្ឋាភិបាល សំរាប់សង្កេតការណ៍បោះឆ្នោត ត្រូវមានលក្ខណសម្បត្តិដូចខាងក្រោម :

  • បានចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃយ៉ាងហោចណាស់ប្រាំបួន (៩) ខែ មុនកាលបរិច្ឆេទនៃ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
  • មានលក្ខន្តិក: រឺ អែកសារប្រហាក់ប្រហែលគ្នា ដែលបញ្ជាក់ពីគោលបំនង រឺ ទិសដៅក្នុងការ លើកកំពស់ការពារអភិបាលកិច្ច​ល្អ ប្រជាធិបតេយ្យ រឺ ការបោះឆ្នោត រឺ សិទ្ធិមនុស្ស រឺ ច្បាប់ យុត្តិធម៌សង្គម ។
  • មាត្រា ១៥១

សមាគម និង អង្គការក្រៅរដ្ឋាភិបាលដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ដូចមានចែងក្នុងមាត្រា ១៥០ នៃ ច្បាប់នេះ ហើយ មានបំនងធ្វើជាសមាជិកក្នុងគណកម្មាធិការជាតិសម្របសំរួលនៃសមាគម និង អង្គការក្រៅ រដ្ឋាភិបាល សំរាប់សង្កេតការណ៍បោះឆ្នោត ត្រូវដាក់ពាក្យសុំជាលាយលក្ខណ៍អក្សរទៅគណកម្មាធិការជាតិរៀបចំ ការបោះឆ្នោតតាមទំរង់បែបបទ ដែលកំនត់ដោយបទបញ្ជា និង នី តិវិធីរបស់គណកម្មាធិការជាតិរៀបចំការបោះ ឆ្នោត ។

  • មាត្រា ១៥២

គណកម្មាធិការសម្របសំរួលនៃសមាគម និងអង្គការក្រៅរដ្ឋាភិបាលសំរាប់សង្កេតការណ៍បោះឆ្នោតមាន ភារកិច្ច :

  • សហការជាមួយសមាគម និង អង្គការក្រៅរដ្ឋាភិបាលនានា ក្នុងការរៀបចំអ្នកសង្កេតការណ៍នៃ សមាគម និង អង្គការក្រៅ

រដ្ឋាភិបាល ដើម្បីចូលរួមសង្កេតការណ៍ក្នុងដំនើរការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះ ឆ្នោតចុះឈ្មោះអ្នកបោះឆ្នោត ដំនើរការបោះឆ្នោ ត និង ដំនើរការរាប់សន្លឹកឆ្នោត តាមការណែនាំរបស់គណ កម្មាធិការជាតិរៀបចំការបោះឆ្នោត

  • ហ្វឹកហ្វឺនដល់អ្នកសង្កេតការណ៍នៃសមាគម និង អង្គការក្រៅរដ្ឋាភិបាលអំពីច្បាប់ និង នីតិវិធី ទាក់ទងដល់ការបោះឆ្នោត
  • ស្វះស្វែងរកធនធានហិរញ្ញវត្ថុ សម្ភារ ដើម្បីធានាអោយមានមធ្យោបាយគ្រប់គ្រាន់សំរាប់បំរើដល់ ដំនើរការសង្កេតការណ៍បោះឆ្នោត
  • សហការជួយដល់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្វើការអប់រំដល់អ្នកបោះឆ្នោតអំពី គោលបំនងនៃការបោះឆ្នោត និង នីតិវិធីនានា ទាក់​ទង​ដល់​ដំនើរ​ការបោះឆ្នោតទាំងមូល
  • សហការជួយដល់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការស្វះស្វែងរកជំនួយអុបត្ថម្ភជា មធ្យោបាយ សម្ភារ ថវិកា សំរាប់បំរើការបោះឆ្នោត ។ មធ្យោបាយ ថវិកា ដើម្បីសកម្មភាពរបស់គណកម្មាធិការសម្របសំរួលនៃសមាគម និង អង្គការក្រៅ រដ្ឋាភិបាល សំរាប់សង្កេតការណ៍បោះឆ្នោតមិនមែនជាបន្ទុកនៃថវិការដ្ឋឡើយ ។
  • មាត្រា ១៥៣

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត សំរេចផ្លាស់ប្តូរសមាជិកណាម្នាក់ពីគណកម្មាធិការសម្របសំរួល នៃសមាគម និង អង្គការក្រៅរដ្ឋាភិបាលសំរាប់សង្កេតការណ៍បោះឆ្នោត ក្នុងករណីដែលសមាជិកទាំងនោះរំលោភ បំពានទៅលើច្បាប់នេះ រឺ បទបញ្ជា និង នីតិវិធីរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

  • មាត្រា ១៥៤

បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយគណកម្មាធិការសម្របសំរួលនៃសមាគម និង អង្គការក្រៅរដ្ឋាភិបាល សំរាប់សង្កេត ការណ៍បោះឆ្នោត គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវកំនត់តាមបទបញ្ជា និងនីតិវិធីនូវ :

  • ចំនួនអ្នកសង្កេតការណ៍នៃសមាគម និង អង្គការក្រៅរដ្ឋាភិបាលសំរាប់ការិយាល័យចុះឈ្មោះអ្នក បោះឆ្នោត ការិយាល័យបោះឆ្នោត និង ការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ
  • លក្ខណសម្បត្តិរបស់អ្នកសង្កេតការណ៍នៃសមាគម និង អង្គការក្រៅរដ្ឋាភិបាល ។
  • មាត្រា ១៥៥

គណកម្មាធិការសម្របសំរួលនៃសមាគម និង អង្គការក្រៅរដ្ឋាភិបាលសំរាប់សង្កេតការណ៍បោះឆ្នោត ត្រូវ រៀបចំបញ្ជីសុំ ចុះឈ្មោះជាអ្នកសង្កេតការណ៍នៃសមាគម និង អង្គការក្រៅរដ្ឋាភិបាល ទៅគណកម្មាធិការជាតិរៀបចំ ការបោះឆ្នោត ទៅតាមពេលវេលា និង នីតិវិធីដែលកំនត់ដោយបទបញ្ជារបស់គណកម្មាធិការជាតិរៀបចំការបោះ ឆ្នោត ។

  • មាត្រា ១៥៦

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវចុះឈ្មោះ និង ផ្តល់ប័ណ្ណសំគាល់អោយអ្នកសង្កេតការណ៍ណា ដែលមានលក្ខ ណសម្បត្តិត្រឹមត្រូវតាមការកំនត់ដូចមានចែងក្នុងបទបញ្ជា និង នីតិវិធីរបស់គណកម្មាធិការជាតិ រៀបចំការបោះឆ្នោត ។ ក្នុងករណីអ្នក សង្កេតការណ៍ណាម្នាក់ ដែលគ្មានលក្ខណសម្បត្តិគ្រប់គ្រាន់ គណកម្មាធិការជាតិរៀបចំការ បោះឆ្នោតត្រូវបដិសេធឈ្មោះរបស់ជននោះ ជាលាយលក្ខណ៍អក្សរ អោយទៅគណកម្មាធិការសម្របសំរួលនៃសមាគម និង អង្គការក្រៅរដ្ឋាភិបាលសំរាប់សង្កេតការណ៍បោះឆ្នោត ក្នុងរយពេលយ៉ាងយូរប្រាំ (៥) ថ្ងៃ បន្ទាប់ពីថ្ងៃបាន ទទួលពាក្យស្នើសុំ ។ គណកម្មាធិការសម្របសំរួលនៃសមាគម និង អង្គការក្រៅរដ្ឋាភិបា លសំរាប់សង្កេតការណ៍បោះឆ្នោត មានសិទ្ធិដាក់ពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍នៃសមាគម និង អង្គការក្រៅរដ្ឋាភិបាលជាថ្មីមួយ លើកទៀតជំនួស ឈ្មោះអ្នកសង្កេតការណ៍ដែលបានបដិសេធ អោយមកគណកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងរយពេលយ៉ាងយូរបី (៣) ថ្ងៃបន្ទាប់ពីបានទទួលលិខិតជូនដំនឹងជាលាយលក្ខណ៍អក្សរអំពីការបដិសេធ ។

  • មាត្រា ១៥៧

ភ្នាកងារនៃគណបក្សនយោបាយនីមួយៗមានសិទ្ធិមានវត្តមាននៅតាមការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត រឺ ការិយាល័យ បោះឆ្នោត រឺ ការិយាល័យរាប់សន្លឹកឆ្នោត ដែលខ្លួនបានទទួលការអនុញ្ញាតពីគណកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោតរៀបចំការបោះ ឆ្នោត ។ ភ្នាក់ងារនៃគណបក្សនយោបាយមានសិទ្ធិប្តឹងជំទាស់រាល់ការរំលោភទៅលើច្បាប់នេះ រឺ លើបទបញ្ជា និង នីតិវិធែដីលភ្នាក់ងារនោះ បានឃើញផ្ទាល់ ។ ការជំទាស់ត្រូវធ្វើឡើងទៅប្រធានការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត ប្រធានការិយាល័យបោះឆ្នោត រឺ ប្រធានការិយា ល័យរាប់សន្លឹកឆ្នោត នៅពេលមានការរំលោភ រឺ បន្ទាប់ពីមានការរំលោភ ។ ការជំទាស់ត្រូវធ្វើទៅតាមទំរង់បែបនេះដែលកំនត់ដោ់យគណ កម្មាធិការជាតិរៀបចំការបោះឆ្នោត ។

  • មាត្រា ១៥៨

ភ្នាក់ងារនៃគណបក្សនយោបាយមិនត្រូវ :

  • ផ្តល់ការណែនាំ រឺស្តីបន្ទោសដល់មន្ត្រីចុះឈ្មោះបោះឆ្នោត មន្ត្រីបោះឆ្នោត និងមន្ត្រីរាប់សន្លឹកឆ្នោត
  • រំខាន រឺ ជ្រៀតជ្រែកដំនើរការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោត ការចុះឈ្មោះអ្នកបោះ ឆ្នោត ដំនើរការបោះឆ្នោត និង ដំនើរការរាប់សន្លឹកឆ្នោត ។
  • លើកការប្តឹងជំទាស់ រឺ ដាក់ពាក្យបន្ដឹងជំទាស់ទៅជនណាម្នាក់ក្រៅពីប្រធានការិយាល័យចុះ ឈ្មោះអ្នកបោះឆ្នោត ប្រធានការិយាល័យបោះឆ្នោត រឺ ប្រធាន​ការិយាល័យ​រាប់​សន្លឹកឆ្នោតបានឡើយ
  • រំលោភទៅលើបទប្បញ្ញត្តិទាំងឡាយនៃច្បាប់នេះ រឺ បទបញ្ជា និង នីតិវិធីរបស់គណកម្មាធិការ ជាតិរៀបចកាំរបោះឆ្នោត ។
  • មាត្រា ១៥៩

អ្នកសង្កេតការណ៍មិនត្រូវ :

  • ផ្តល់ការណែនាំ រឺ ស្តីបន្ទោសដល់មន្ត្រីចុះឈ្មោះបោះឆ្នោត រឺ មន្ត្រីបោះឆ្នោត រឺ មន្ត្រីរាប់សន្លឹក ឆ្នោត
  • រំខាន រឺ ជ្រៀតជ្រែកដំនើរការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោត ការចុះឈ្មោះអ្នកបោះ ឆ្នោត ដំនើរការបោះឆ្នោត និងដំនើរការរាប់សន្លឹកឆ្នោត
  • រំលោភទៅលើបទប្បញ្ញត្តិទាំងឡាយនៃច្បាប់នេះ រឺ បទបញ្ជា និង នីតិវិធីរបស់គណកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ។
  • មាត្រា ១៦០

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវធ្វើការផ្សព្វផ្សាយដល់គណបក្សនយោបាយ សមាគម និង អង្គការក្រៅរដ្ឋាភិបា ល ដែលទទួលសង្កេតការណ៍បោះឆ្នោត អំពីការគ្រប់គ្រង និង ការប្រព្រឹត្តទៅនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បទប្ប ញ្ញត្តិសំខាន់ៗនៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ព្រមទាំងបទ បញ្ជា និង នីតិវិធីរបស់ខ្លួន ។

  • មាត្រា ១៦១

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវអញ្ជើញតំនាងអង្គការក្រៅរដ្ឋាភិបាលបរទេស តំនាងប្រទេស នានា និង តំនាង អង្គការអន្តរជាតិអោយចូលរួមសង្កេតការណ៍បោះឆ្នោត ។

  • មាត្រា ១៦២

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតអាចតាក់តែងបទបញ្ជាសំរាប់ភ្នាក់ងារនៃគណបក្សនយោបាយ និង អ្នកសង្កេតការ ណ៍អនុលោមទៅតាមបទប្បញ្ញត្តិនៃច្បាប់នេះ ។

ជំពូកទី១០ ការរៀបចំ ការគ្រប់គ្រង និង ការប្រព្រឹត្តទៅនៃការបោះឆ្នោត

  • មាត្រា ១៦៣

ឃុំ សង្កាត់នីមួយៗត្រូវមានសន្លឹកឆ្នោតដោយឡែករបស់ខ្លួនដែលគណកម្មាធិការជាតិរៀបចំការបោះឆ្នោតផ្តល់ ជូន ។

  • មាត្រា ១៦៤

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវធានាបោះពុម្ពសន្លឹកឆ្នោតគ្រប់ចំនួនសំរាប់ឃុំ សង្កាត់នីមួយៗ នៅលើក្រដាស ពណ៌ស ។

  • មាត្រា ១៦៥

សន្លឹកឆ្នោតនីមួយៗត្រូវមានគល់បញ្ជីសន្លឹកឆ្នោត ។ លេខរៀងតាមលំដាប់តគ្នានៃសន្លឹកឆ្នោតត្រូវបោះនៅលើគល់បញ្ជីសន្លឹ កឆ្នោត ។

  • មាត្រា ១៦៦

សន្លឹកឆ្នោតនីមួយៗត្រូវមានសញ្ញាសំគាល់គណបក្សនយោបាយ និង ឈ្មោះគណបក្សជាអក្សរពេញ និង អក្សរកាត់ ។ សញ្ញា សំគាល់គណបក្សនយោបាយ និង ឈ្មោះគណបក្សនយោបាយជាអក្សរពេញ និង អក្សរកាត់ដែលត្រូវ ដាក់លើសន្លឹកឆ្នោត ត្រូវដាក់តាម លំដាប់លំដោយ ផ្អែកតាមលទ្ធផលនៃការចាប់ឆ្នោតដូចមានចែងក្នុងមាត្រា ១២៣ នៃច្បាប់នេះ ។

  • មាត្រា ១៦៧

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវធានាផ្តល់ហិបឆ្នោតអោយបានគ្រប់ចំនួនសំរាប់ឃុំ សង្កាត់នីមួយៗ។ គ្រប់ហិប ឆ្នោតទាំងអស់ត្រូវ :

  • មានគម្របជាប់ជាមួយ
  • ធានានូវសុវត្ថិភាពដែលមិនអាចហូតយកសន្លឹកឆ្នោតចេញពីក្នុងហិបបាន ប្រសិនបើមិនបើកគម្រប
  • មានសោរ រឺ អុបករណ៍ផ្សេងទៀតសំរាប់កិបពេលបិទហិបឆ្នោត
  • មានផ្លាកលេខ រឺ សញ្ញាសំគាល់នៅផ្នែកខាងក្រៅយ៉ាងច្បាស់ដែលមិនអាចដូរ រឺ លុបបានដោយ ងាយ ហើយផ្លាកលេខ រឺ សញ្ញាសំគាល់នេះ ត្រូវមានតែមួយគត់សំរាប់ហិបនោះ និង សំគាល់បានថាហិបនោះ ទាក់ទងទៅនឹងឃុំ សង្កាត់ និង ការិយាល័យបោះឆ្នោតណាមួយ ។
  • មាត្រា ១៦៨

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវធានាអោយមានត្រាសំងាត់ជាធម្មតាគ្រប់ចំនួន និង ខុសៗគ្នាសំរាប់ ការិយាល័ យបោះឆ្នោតនៃឃុំ សង្កាតនី់មួយៗ ។ ការិយាល័យបោះឆ្នោតមួយត្រូវមានត្រាសំងាត់ជាផ្លូវការមួយ សំរាប់បោះនៅលើផ្នែកខាងខ្នងនៃសន្លឹ កឆ្នោត នីមួយៗ ។ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវតាក់តែងបទបញ្ជា និង នីតិវិធីសំរាប់ការប្រគល់ទទួល និង ការប្រគល់ត្រ លប់មកវិញ និង ធានាអោយបាននូវភាពសំងាត់នៃត្រានេះ ។

  • មាត្រា ១៦៩

គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវប្រគល់សម្ភារបោះឆ្នោតដែលចាំបាច់សំរាប់បំរើការបោះ ឆ្នោតទៅអោយ ការិយាល័យបោះឆ្នោត មិនអោយហួសពីសាមសិបប្រាំមួយ (៣៦)ម៉ោង មុនថ្ងៃបោះឆ្នោត ។ ការិយាល័យបោះឆ្នោតត្រូវត្រួតពិនិត្យ និង ចុះ ហត្ថលេខាលើបង្កាន់ដៃទទួលសម្ភារបោះឆ្នោតទាំងអស់ដែល បានប្រគល់អោយ ។ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវតាក់តែង បទបញ្ជាកំនត់អំពីសម្ភារបោះឆ្នោត និង នីតិវិធី សំរាប់ការប្រគល់ ទទួល និង ការប្រគល់ត្រលប់មកវិញនូវសម្ភារបោះឆ្នោត និង ធានាអោ យបាននូវភាពសំងាត់ និង សន្តិសុខនៃសន្លឹកឆ្នោត ។

  • មាត្រា ១៧០

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវធានាអោយការិយាល័យបោះឆ្នោតនីមួយៗមានសម្ភារអុបករណ៍ចាំ បាច់ដូចខា ងក្រោម :

  • តុ និង កៅអីសំរាប់មន្ត្រីបោះឆ្នោត
  • បញ្ជីឈ្មោះអ្នកបោះឆ្នោត
  • សន្លឹកឆ្នោតមិនទាន់ប្រើប្រាស់
  • ទឹកខ្មៅជ្រលក់ដៃ
  • បន្ទប់គូសសន្លឹកឆ្នោត
  • ហិបឆ្នោត
  • សម្ភារបរិក្ខារចាំបាច់ផ្សេងៗទៀត ។
  • មាត្រា ១៧១

មុនថ្ងៃបោះឆ្នោតម្ភៃបួន (២៤)ម៉ោង ប្រធានការិយាល័យបោះឆ្នោតត្រូវប្រជុំមន្ត្រីទាំងអស់ដើម្បីពិនិត្យវត្តមាន និង ពិនិត្យទី តាំងការិយាល័យបោះឆ្នោត និង ពិនិត្យសម្ភារបរិក្ខារបំរើអោយការបោះឆ្នោត ។ ក្នុងករណីបើមានមន្ត្រីណាម្នាក់អវត្តមាន មន្ត្រីនោះត្រូវជំ នួសដោយមន្ត្រីថ្មីដែលជ្រើសតាំងឡើងស្របតាមបទ ប្បបញ្ញត្តិដូចមានចែងក្នុងបទបញ្ជា និង នីតិវិធី ។ ប្រធានការិយាល័យបោះឆ្នោតត្រូវ ពិនិត្យស្ថានភាពសន្តិសុខនៅការិយាល័យបោះឆ្នោតហើយចាត់វិធានការការ ពារសន្តិសុខបើចាំបាច់ ។

  • មាត្រា ១៧២

នៅថ្ងៃបោះឆ្នោត មន្ត្រីការិយាល័យបោះឆ្នោតគ្រប់រូបដែលបានទទួលការតែងតាំងអោយបំពេញការងារតាម ការិយាល័យ បោះឆ្នោត ត្រូវមានវត្តមានក្នុងការិយាល័យនៅម៉ោង ៦.០០ នាទី ដោយនាំមកជាមួយនូវសម្ភារបរិក្ខារ បោះឆ្នោតទាំងអស់ ។ ចំពោះភ្នាក់ ងារនៃគណបក្សនយោបាយ និង អ្នកសង្កេតការណ៍ត្រូវបានអនុញ្ញាតអោយចូលក្នុងការិយាល័យបោះ ឆ្នោតនៅម៉ោង ៦.០០ នាទី ។

  • មាត្រា ១៧៣

នៅចន្លោះពីម៉ោង ៦.០០ នាទី ដល់ម៉ោង ៦.៣០ នាទី នៅថ្ងៃបោះឆ្នោត មន្ត្រីការិយាល័យបោះឆ្នោតត្រូវ រៀបចំកិច្ចការដូច ខាងក្រោម :

  • ពិនិត្យឡើងវិញនៅហិបឆ្នោតដែលបានផ្តល់អោយ និង ពិនិត្យផ្លាកលេខ រឺ សញ្ញាសំគាល់ហិបឆ្នោត អោយបានត្រឹមត្រូវ
  • បង្ហាញអ្នកនៅក្នុងការិយាល័យបោះឆ្នោតថា ហិបឆ្នោតនីមួយៗពុំមានអ្វីនៅក្នុងនោះឡើយ
  • បិទគម្របក្នុងនៃហិបឆ្នោត រួចធ្វើការចាក់សោរឃ្លុំ
  • បិទផ្លាកលេខ រឺ សញ្ញាសំគាល់ជាប់នឹងហិបឆ្នោត ដោយមានបោះត្រារបស់ការិយាល័យ បោះឆ្នោតពីលើ
  • អនុញ្ញាតអោយភ្នាក់ងារនៃគណបក្សនយោបាយ និង អ្នកសង្កេតការណ៍ពិនិត្យមើលហិបឆ្នោត ផ្លាក លេខ រឺ សញ្ញាសំគាល់

ផ្សេងៗដែលបិទលើហិបឆ្នោត ។ ក្នុងករណីសម្ភារ អុបករណ៍បោះឆ្នោត ត្រូវបានប្រគល់អោយការិយាល័យបោះឆ្នោតក្រោយម៉ោង ៦.៣០ នាទី ពេលទទួល ប្រធានការិយាល័យបោះឆ្នោតត្រូវអនុវត្តនីតិវិធីខាងលើ ករណីនេះប្រធានការិយាល័យបោះឆ្នោតអាចព្យួរ ការបោះឆ្នោត នៅការិយាល័យបោះឆ្នោតនោះជាបណ្តោះអាសន្នសិន រហូតដល់ពេលដែលនីតិវិធីខាងលើបានបំពេញរួច រាល់ ។ បន្ទាប់ពីបានបិទផ្លាកលេខ រឺ សញ្ញាសំគាល់លើហិបឆ្នោតរួចហើយ ហិបឆ្នោតទាំងនោះមិនអាចបើកចំហរ ឡើយ លើកលែងតែក្នុងបំនងរាប់សន្លឹកឆ្នោតដូចមានចែ ងនៅក្នុងច្បាប់នេះ និង មិនអាចយកចេញពីការិយាល័យ បោះឆ្នោត លើកលែងតែការដឹកជញ្ជូនទៅកន្លែងរាប់សន្លឹកឆ្នោតក្នុងករណីដែល ច្បាប់ រឺ បទបញ្ជាតំរូវអោយរាប់សន្លឹក ឆ្នោតនៅកន្លែងផ្សេង ។

  • មាត្រា ១៧៤

នៅចន្លោះពីម៉ោង ៦.៣០នាទី ដល់ម៉ោង ៧.០០ នាទី ប្រធានការិយាល័យបោះឆ្នោត ត្រូវចាត់អោយបើក ស្រោមសំបុត្រ ដែ លមានត្រាសំងាត់បោះឆ្នោតនៅលើខ្នងសន្លឹកឆ្នោត រាប់សន្លឹកឆ្នោត និង កត់ត្រាចំនួនព្រមទាំង លេខរៀងនៅលើគល់បញ្ជីសន្លឹកឆ្នោតតាម បែបបទដែលកំនត់ដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

  • មាត្រា ១៧៥

ប្រធានការិយាល័យបោះឆ្នោតត្រូវបើកការិយាល័យបោះឆ្នោតនៅម៉ោង ៧.០០ នាទី ។

  • មាត្រា ១៧៦

អ្នកដែលមានសិទ្ធិចូលទៅក្នុងបរិវេណខាងក្នុង និង ក្នុងការិយាល័យបោះឆ្នោតបាន លុះត្រាតែជននោះមាន ប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត សំរាប់ការិយាល័យនោះ ហើយជននោះមិនទាន់បានបោះ ឆ្នោតនៅឡើយ ។ ជនណាដែលមិនបង្ហាញប័ ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត ដែលមានសុពលភាពសំរាប់ ការិយាល័យបោះឆ្នោតរបស់ខ្លួន ជននោះមិនត្រូវអនុញ្ញាត អោយចូលក្នុងការិយាល័យបោះឆ្នោតបានឡើយ ។ អ្នកបោះឆ្នោតម្នាក់ៗត្រូវបានផ្តល់សន្លឹកឆ្នោតអោយក្នុងការិយាល័យបោះឆ្នោត ក្នុងករ ណីដែលអ្នកបោះឆ្នោតនោះ បំពេញបានតាមល័ក្ខខ័ណ្ឌដូចខាងក្រោម :

  • មានប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត
  • មានឈ្មោះ និង លេខប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត មាននៅលើបញ្ជី ឈ្មោះអ្នកបោះឆ្នោត សំរាប់ការិយាល័យបោះឆ្នោតនោះ
  • មិនទាន់បានបោះឆ្នោតនៅឡើយ ហើយអនុញ្ញាតអោយមន្ត្រីបោះឆ្នោតពិនិត្យមើលម្រាមដៃរបស់បុគ្គល នោះ ។ អ្នកបោះឆ្នោត​ម្នាក់ៗ​ត្រូវ​គូស​នៅ​លើ​សន្លឹក​ឆ្នោត​តែម្នាក់អែង នៅក្នុងបន្ទប់គូសសន្លឹកឆ្នោតដោយឡែក ហើយ ដាក់សន្លឹកឆ្នោតដែលបានគួសរួចនោះចូលទៅក្នុងហិបឆ្នោតនៅក្នុងការិយាល័យបោះឆ្នោត បន្ទាប់មកត្រូវអនុញ្ញាតអោយ មន្ត្រីចុះឈ្មោះបោះឆ្នោត ជ្រលក់ទឹកខ្មៅលុបមិនជ្រះទៅតាមនីតិវិធីដែលបានកំនត់ ។ របៀបគូសសន្លឹកឆ្នោត និង ដាក់សន្លឹកឆ្នោតចូលក្នុងហិបឆ្នោតត្រូវកំនត់ដោយបទបញ្ជា និង នីតិវិធីរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវតាក់តែងបទបញ្ជា ដើម្បីអនុវត្តជាក់ស្តែងនូវមាត្រានេះ និង កំនត់អ់ពីំការគ្រប់គ្រងនីតិវិធីបោះឆ្នោតនៅក្នុងការិយាល័យបោះឆ្នោត ។
  • មាត្រា ១៧៧

អ្នកបោះឆ្នោតដែលបានធ្វើអោយខូចសន្លឹកឆ្នោតដោយអចេតនា ត្រូវប្រគល់សន្លឹកឆ្នោតនេះ អោយមន្ត្រីការិយាល័យ បោះ ឆ្នោត ហើយមន្ត្រីការិយាល័យបោះឆ្នោត ត្រូវប្រគល់សន្លឹកឆ្នោតថ្មីមួយជំនួសវិញទៅតាមនីតិវិធីដែលកំនត់ដោយ គណកម្មាធិការជាតិ រៀបចំការបោះឆ្នោត ។

  • មាត្រា ១៧៨

អ្នកបោះឆ្នោតដែលពិការមិនអាចបោះឆ្នោតដោយខ្លួនអែងបាន មានសិទ្ធិជ្រើសរើសអ្នកជំនួយម្នាក់ជានីតិជនទៅ ជាមួយ រឺ មានសិទ្ធិស្នើសុំជំនួយពីប្រធានការិយាល័យបោះឆ្នោត ។

  • មាត្រា ១៧៩

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវតាក់តែងបទបញ្ជាសំរាប់ការពារសិទ្ធិដល់អ្នកបោះឆ្នោតដែល ពិការរាងកាយ ហើយមិនអាចជ្រលក់ទឹកខ្មៅលុបមិនជ្រះបាន ។

  • មាត្រា ១៨០

មិនអនុញ្ញាតអោយជនណាម្នាក់ចូលទៅជ្រៀតជ្រែក រឺ ជួយអ្នកបោះឆ្នោតក្នុងពេលដែលអ្នកបោះឆ្នោតស្ថិតនៅក្នុង បរិវេណ ខាងក្នុង រឺ ក្នុងការិយាល័យបោះឆ្នោតបានឡើយ លើកលែងតែមានការអនុញ្ញាត អនុលោមទៅតាមបទ ប្បញ្ញត្តិនៃច្បាប់នេះ ។

  • មាត្រា ១៨១

មន្ត្រីការិយាល័យបោះឆ្នោត រឺ ភ្នាក់ងារនៃគណបក្សនយោបាយ មានសិទ្ធិប្តឹងជំទាស់ចំពោះជនម្នាក់នៅក្នុង ការិយាល័យបោះ ឆ្នោត ក្នុងករណីដែលជននោះមិនបានបំពេញតាមល័ក្ខខ័ណ្ឌណាមួយដូចមានចែងក្នុងមាត្រា ១៧៦ នៃច្បាប់នេះ ។ ការប្តឹងជំទាស់ត្រូវធ្វើទៅ កាន់ប្រធានការិយាល័យបោះឆ្នោត ។ ក្នុងករណីប្រធានការិយាល័យបោះឆ្នោតពិនិត្យឃើញថា ជននោះ មិនបានបំពេញតាមល័ក្ខខ័ណ្ឌណា មួយដូច មានចែងក្នុងមាត្រា ១៧៦ នៃច្បាប់នេះ ជននោះមិនត្រូវបានអនុញ្ញាតអោយបោះឆ្នោតឡើយ ហើយជននោះត្រូវអម ដំនើរដោយ មន្ត្រីការិយាល័យបោះឆ្នោតអោយចេញក្រៅពីការិយាល័យបោះឆ្នោត និង ពីបរិវេណខាងក្នុង ។ ក្នុងករណីប្រធានការិយាល័យបោះឆ្នោត សំរេចថាជននោះ បានបំពេញល័ក្ខខ័ណ្ឌតាមបទប្បបញ្ញត្តិដូចមាន ចែងក្នុងមាត្រា ១៧៦ នៃច្បាប់នេះ ជននោះត្រូវបានអនុញ្ញាតអោយបោះ ឆ្នោត ។ សេចក្តីសំរេចរបស់ប្រធានការិយាល័យបោះឆ្នោត ជាសេចក្តីសំរេចចុងក្រោយ ។ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវ កំនត់ដោយបទបញ្ជា នូវរបៀបរបបប្តឹងជំទាស់ ការដោះស្រាយ និង ការកំនត់អំពីករណីខាងលើនេះ ។

ជំពូកទី១១ ការបិទការបោះឆ្នោត ការរាប់សនឹក្លឆ្នោត និង ការប្រមូល ប្រគល់ ទទួលសម្ភារបោះឆ្នោត

  • មាត្រា ១៨២

ប្រធានការិយាល័យបោះឆ្នោតត្រូវប្រកាសបិទការបោះឆ្នោតនៅម៉ោង ១៥.០០ នាទី ។ ជនគ្រប់រូបដែលមានបំនងបោះឆ្នោត មិនត្រូវអនុញ្ញាតអោយចូលទៅក្នុងបរិវេណខាងក្នុងក្រោយម៉ោង ១៥.០០ នាទីបានឡើយ ។ ជនដែលមានសិទ្ធិបោះឆ្នោតក្រោយម៉ោង ១៥.០០នាទី ហើយអាចអនុញ្ញាតអោយបោះឆ្នោតគឺជាជនដែលស្ថិតក្នុង ការិយាល័យបោះឆ្នោត រឺ ក្នុងបរិវេណខាងក្នុងនៅម៉ោង ១៥.០០ នាទី ។

  • មាត្រា ១៨៣

បន្ទាប់ពីការប្រកាសបិទការបោះឆ្នោត និង ក្រោយពីអ្នកបោះឆ្នោតគ្រប់រូបបានបោះឆ្នោតហើយភ្លាម នៅ ចំពោះមុខភ្នាក់ងា រនៃគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ ប្រធានការិយាល័យបោះឆ្នោតត្រូវ :

  • បិទប្រឡោះសំរាប់បោះឆ្នោតគ្រប់ហិបឆ្នោតទាំងអស់ ដោយមានចុះហត្ថលេខារបស់ប្រធាន ការិយាល័យបោះឆ្នោត និង ភ្នាក់ងារនៃគណបក្សនយោបាយ លើក្រដាសបិទប្រឡោះសំរាប់បោះឆ្នោតនោះ រួច ហើយបិទគម្របខាងក្រៅពីលើ និង ចាក់សោរ ហើយអនុញ្ញាតអោយភ្នាក់ងារនៃគណបក្សនយោបាយ និង អ្នកសង្កេត ការណ៍ ពិនិត្យមើលហិបឆ្នោតទាំងនោះ
  • ចុះក្នុងកំនត់ហេតុនូវអ្នកដែលបានមកបោះឆ្នោត
  • បំពេញ និង ចុះហត្ថលេខាលើទំរង់បែបបទដោយបង្ហាញពីចំនួនសន្លឹកឆ្នោតបានទទួលដែលបាន ផ្តល់អោយអ្នកបោះឆ្នោត សន្លឹកឆ្នោតដែលខូច រឺ ដែលបានដកហូតនៅក្នុងការិយាល័យបោះឆ្នោត
  • បំបែកគល់បញ្ជីសន្លឹកឆ្នោត ដែលបានប្រើចេញពីគល់បញ្ជីសន្លឹកឆ្នោត ដែលមិនបានប្រើប្រាស់ បង្ហាញទំរង់ខាងលើដែលបានបំពេញ និង ចុះហត្ថលេខា រួចហើយជូនភ្នាក់ងារនៃគណបក្សនយោបាយ និង អ្នកសង្កេតការណ៍ដើម្បីពិនិត្យ ។ ភ្នាក់ងារនៃគណបក្សនយោបាយ ត្រូវចូលរួមចុះហត្ថលេខា រឺ ផ្តិតមេដៃជាសាក្សីលើកំនត់ហេតុខាងលើនេះ។
  • មាត្រា ១៨៤

សន្លឹកឆ្នោតត្រូវរាប់នៅការិយាល័យបោះឆ្នោតនីមួយៗ ក្នុងឃុំ សង្កាត់ ។ ចំពោះការិយាល័យបោះឆ្នោតណា ដែលមិនអាចរា ប់សន្លឹកឆ្នោតនៅការិយាល័យបោះឆ្នោតរបស់ខ្លួនបាន ដោយករណីប្រធានសក្តិ រឺ អសន្តិសុខ គណកម្មាធិការជាតិរៀបចកាំរបោះឆ្នោតនឹង ធ្វើការណែនាំដោយឡែក ។ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវរៀបចំ និង គ្រប់គ្រងការិយាល័យរាប់សន្លឹកឆ្នោត ស្របតាមបទ ប្បញ្ញត្តិដូចមានចែងក្នុងច្បាប់នេះ ។

  • មាត្រា ១៨៥

មន្ត្រីបោះឆ្នោតតាមការិយាល័យបោះឆ្នោតនីមួយៗ ជាអ្នកទទួលខុសត្រូវក្នុងការរាប់សន្លឹកឆ្នោតក្នុងការិយាល័យ របស់ខ្លួន ក្នុងករណីនេះការិយាល័យបោះឆ្នោតនឹងក្លាយជាការិយាល័យរាប់សន្លឹកឆ្នោត ។ ក្នុងករណីសន្លឹកឆ្នោតត្រូវរាប់នៅកន្លែងផ្សេងក្រៅពីការិ យាល័យបោះឆ្នោត តាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងវាក្យ ខ័ណ្ឌទី ២ មាត្រា ១៨៤ នៃច្បាប់នេះ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវ ចាត់អោយមន្ត្រីការិយាល័យបោះ ឆ្នោតនោះរាប់សន្លឹកឆ្នោត រឺ អាចតែងតាំងមន្ត្រីផ្សេងទៀតអោយរាប់សន្លឹកឆ្នោតក្នុងករណីដែលមន្ត្រីកា រិយាល័យបោះ ឆ្នោតនោះអវត្តមាន ។

  • មាត្រា ១៨៦

ជនគ្រប់រូបនៅក្នុងការិយាល័យរាប់សន្លឹកឆ្នោត និង នៅក្នុងបរិវេណខាងក្នុងត្រូវស្ថិតក្រោមការគ្រប់គ្រង និង ការត្រួតពិនិ ត្យរបស់ប្រធានការិយាល័យរាប់សន្លឹកឆ្នោត តាមការណែនាំរបស់គណកម្មាធិការជាតិរៀបចំការបោះ ឆ្នោត ។

  • មាត្រា ១៨៧

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវធានាអោយមានអុបករណ៍ចាំបាច់មួយចំនួន ក្នុងការិយាល័យរាប់ សន្លឹកឆ្នោត មាន តុ និង កៅអីគ្រប់គ្រាន់សំរាប់មន្ត្រីរាប់សន្លឹកឆ្នោត ។ ការរាប់សន្លឹកឆ្នោតត្រូវតែធ្វើតែមួយកន្លែងសំរាប់ការិយាល័យបោះឆ្នោតមួយ។ ភ្នាក់ងារនៃគណបក្សនយោបាយ និង អ្នកសង្កេតការណ៍ ត្រូវរៀបចំអោយស្ថិតនៅទីជិតល្មមដែលអាចសង្កេត មើលឃើញនូវសកម្មភាព ទាំងឡាយនៃការរាប់សន្លឹកឆ្នោត ។

  • មាត្រា ១៨៨

បន្ទាប់ពីបំពេញបែបបទតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ១៨៣ ១៨៤ និង មាត្រា ១៨៥ នៃច្បាប់នេះ ប្រធានការិយាល័ យរាប់សន្លឹកឆ្នោតត្រូវចាត់អោយបើកហិបឆ្នោត និង ចាក់សន្លឹកឆ្នោតទាំងអស់ចេញពីក្នុងហិបឆ្នោត នីមួយៗរួចហើយត្រូវ :

  • ដាក់វត្ថុដែលមិនមែនជាសន្លឹកឆ្នោតដាច់ដោយឡែកប្រសិនបើមាន
  • លាសន្លឹកឆ្នោតដែលមានបោះត្រាសំងាត់ជាផ្លូវការនៅខាងក្នុង ដោយដាក់ផ្តាប់ចុះក្រោមនៅពំនូក ទី១
  • ក្នុងករណីដែលមានសន្លឹកឆ្នោតដែលបានបោះ តែមិនមានបោះត្រាសំងាត់ជាផ្លូវការនៅខាងខ្នង ត្រូវដាក់ដោយឡែកនៅពំនូកទី២
  • រាប់ចំនួនសន្លឹកឆ្នោតដែលផ្កាប់ចុះក្រោមទាំងពីរពំនូកហើយកត់ត្រា និង បង្ហាញអំពីចំនួនសន្លឹក ឆ្នោតដែលបានរាប់ទាំងពីរពំនូកដល់ភ្នាក់ងារនៃគណបក្សនយោបាយ និង អ្នកសង្កេតការណ៍ ប្រធានការិយាល័យរាប់សន្លឹកឆ្នោតត្រូវផ្ទៀងផ្ទាត់ចំនួនសន្លឹកឆ្នោតដែលបានរាប់ពីហិបឆ្នោត ជាមួយនឹងចំនួន ដែលបានកត់ត្រាក្នុងទំរង់បែបបទដែលបានបំពេញតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ១៨៣ នៃច្បាប់នេះ រួច​ហើយ​ត្រូវ​បង្ហាញ​លទ្ធផលនៃការផ្ទៀងផ្ទាត់នេះដល់ភ្នាក់ងារនៃគណបក្សនយោបាយ និង អ្នកសង្កេតការណ៍ ដើម្បីអោយ អ្នកទាំងនោះអាចពិនិត្យ តាមដាន និង វាយតំលៃលទ្ធផលនោះបាន ។
  • មាត្រា ១៨៩

មន្ត្រីការិយាល័យរាប់សន្លឹកឆ្នោត ត្រូវផ្ងារសន្លឹកឆ្នោតដែលមានបោះត្រាខាងខ្នងនៅពំនូកទី ១ ដូចមានចែង ក្នុងមាត្រា ១៨៨ នៃច្បាប់នេះ រួចហើយត្រូវបំបែកសន្លឹកឆ្នោតទាំងនេះជាសន្លឹកឆ្នោតបានការ និង សន្លឹកឆ្នោតមិន បានការ ។ សន្លឹកឆ្នោតមិនបានការជាសន្លឹ កឆ្នោតដែល :

  • មិនបានផ្តល់អោយដោយមន្ត្រីការិយាល័យបោះឆ្នោត
  • គូសអោយបញ្ជីបេក្ខជនច្រើនជាងមួយ
  • មិនមានគូស
  • គូសមិនបានច្បាស់លាស់
  • រហែក រឺ ខូច ។ បន្ទាប់មកមន្ត្រីការិយាល័យរាប់សន្លឹកឆ្នោតត្រូវរាប់សន្លឹកឆ្នោតបានការដែលបានគូសអោយបញ្ជីបេក្ខជននៃ

គណបក្សនយោបាយនីមួយៗ ។ សន្លឹកឆ្នោត ត្រូវរាប់ទៅតាមវិធីមួយដែលអាចមើលឃើញគំនូសនៃការបោះឆ្នោតទាំងអស់ដោយភ្នាក់ងារ នៃ គណបក្សនយោបាយ និង អ្នកសង្កេតការណ៍ ។

  • មាត្រា ១៩០

នៅពេលមានការជំទាស់ចំពោះសន្លឹកឆ្នោតដែលបានរាប់តាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ១៨៩ នៃច្បាប់ នេះ សន្លឹកឆ្នោ តដែលមានការជំទាស់នោះត្រូវដាក់ដាច់ដោយឡែកហើយដោះស្រាយទៅតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុង មាត្រា ១៩១ នៃច្បាប់នេះ ។

  • មាត្រា ១៩១

មន្ត្រីការិយាល័យរាប់សន្លឹកឆ្នោតត្រូវពិនិត្យមើលគ្រប់សន្លឹកឆ្នោតមិនបានការ និង សន្លឹកឆ្នោតដែលមានការ ជំទាស់តាមល័ ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ១៨៩ និង មាត្រា ១៩០ នៃច្បាប់នេះ ។ ការពិនិត្យសន្លឹកឆ្នោតនេះត្រូវធ្វើជាចំហរចំពោះមុខភ្នាក់ងារនៃគណ បក្សនយោបាយ និង អ្នកសង្កេតការណ៍ និង សុំអោយអ្នកទាំងនោះផ្តល់មតិយោបល់ ។ បន្ទាប់ពីបានពិចារណាលើមតិយោបល់ទាំងនេះហើ យ មន្ត្រីរាប់សន្លឹកឆ្នោតដែលបានទទួលការតែងតាំងត្រូវ សំរេចបដិសេធចោល និង មិនរាប់សន្លឹកឆ្នោតដែល :

  • ពុំមែនជាសន្លឹកឆ្នោតដែលផ្តល់អោយដោយការិយាល័យបោះឆ្នោត
  • គ្មានត្រាសំងាត់ជាផ្លូវការ
  • គូសអោយបញ្ជីបេក្ខជនលើសពីមួយ
  • គ្មានគំនូស
  • មានគំនូសប៉ុន្តែមិនអាចយកជាការបាន ដោយគំនូសនោះមិនអាចអោយមន្ត្រីរាប់សន្លឹកឆ្នោតសំរេច ថាតើគូសអោយបញ្ជីបេក្ខជនណាមួយ
  • មានសញ្ញាដែលនាំអោយគេស្គាល់អ្នកបោះឆ្នោត
  • រហែក រឺ ខូចមិនអាចយកជាការបាន ។ សន្លឹកឆ្នោតដែលបានសំរេចទទួលយកតាមមាត្រានេះ ត្រូវយកមករាប់បូកជាមួយនឹងសន្លឹកឆ្នោតបានការ ដែលបានរាប់តាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងវាក្យខ័ណ្ឌទី ៣ និង ទី ៤ មាត្រា ១៨៩ នៃច្បាប់នេះ ទោះបីជាមាន រឺ គ្មានការជំទាស់ទៅនឹងការសំរេចទទួលយកនោះក្តី ។
  • មាត្រា ១៩២

បន្ទាប់ពីបានបំពេញក្នុងល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ១៨៨ ១៨៩ ១៩០ និង មាត្រា ១៩១ នៃច្បាប់នេះ ប្រធានការិយាល័យ រាប់សន្លឹកឆ្នោតត្រូវធ្វើកំនត់ហេតុស្តីពីលទ្ធផលបណ្តោះអាសន្ននៃការរាប់សន្លឹកឆ្នោតសំរាប់ ការិយាល័យរបស់ខ្លួនទៅតាមបទបញ្ជា និង នី តិវិធីដែលកំនត់ដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត និង ដាក់បង្ហាញលទ្ធផលបណ្តោះអាសន្ននេះដល់ភ្នាក់ងារនៃគណបក្សនយោ បាយ និង អ្នកសង្កេតការណ៍ ។ ភ្នាក់ងារនៃគណបក្សនយោបាយត្រូវចូលរួមចុះហត្ថលេខា រឺ ផ្តិតមេដៃជាសាក្សីលើកំនត់ហេតុខាងលើនេះ ។ កំនត់ហេតុស្តីពីលទ្ធផលជាបណ្តោះអាសន្ននៃការរាប់សន្លឹកឆ្នោតនោះត្រូវកត់ត្រា ចំនួនសន្លឹកឆ្នោតដែលបាន រាប់ពីហិបឆ្នោត ចំនួនសន្លឹ កឆ្នោតដែលបានបដិសេធចោលមិនបានរាប់ចំនួនសន្លឹកឆ្នោតបានការដែលបានរាប់ ចំនួន សន្លឹកឆ្នោតខូច ចំនួនសន្លឹកឆ្នោតនៅសល់ និង ចំ នួនសន្លឹកឆ្នោតដែលបានបោះអោយបញ្ជីបេក្ខជននីមួយៗ ទៅតាម លំដាប់ឈ្មោះនៅលើសន្លឹកឆ្នោត ។ កំនត់ហេតុស្តីពីលទ្ធផលជាបណ្តោះ អាសន្ននៃការរាប់សន្លឹកឆ្នោតតាមការិយាល័យបោះឆ្នោតនីមួយៗ ត្រូវស្ថិត ក្រោមការត្រួតពិនិត្យឡើងវិញដោយគណកម្មការរៀបចំការ បោះឆ្នោតថ្នាក់លើ និង គណកម្មាធិការជាតិរៀបចំការ បោះឆ្នោត ។

  • មាត្រា ១៩៣

កំនត់ហេតុស្តីពីការរាប់សន្លឹកឆ្នោតដូចមានចែងក្នុងមាត្រា ១៩២ នៃច្បាប់នេះត្រូវធ្វើជា ៣ ច្បាប់ :

  • មួយច្បាប់ផ្ញើជូនគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ដោយភ្ជាប់មកជាមួយនូវបញ្ជីឈ្មោះ អ្នកបោះឆ្នោត គល់បញ្ជីសន្លឹកឆ្នោតដែលបានប្រើ សន្លឹកឆ្នោតមិនបានប្រើ សន្លឹកឆ្នោតបានការ សន្លឹកឆ្នោតពុំបានការ សន្លឹកឆ្នោតខូច ហិបឆ្នោត ត្រាសំងាត់សំរាប់ការិយាល័យបោះឆ្នោត បន្ដឹងជំទាស់ រឺ តវ៉ាប្រសិនបើមាន និង អែកសារសម្ភារអុបករណ៍ចាំបាច់ផ្សេងៗទៀត ដែលកំនត់ដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្ភារ អុបករណ៍ និង អែកសារខាងលើនេះត្រូវរៀបចំ រឺ ច្រកក្នុងស្រោមសំបុត្រដោយឡែកៗពីគ្នា តាមការណែនាំរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត

-មួយច្បាប់បិទផ្សាយជាសាធារណនៅការិយាល័យរាប់សន្លឹកឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផល ជាផ្លូវការនៃការបោះឆ្នោត – មួយច្បាប់ទៀតបិទផ្សាយជាសាធារណនៅទីស្នាក់ការគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោត ។

  • មាត្រា ១៩៤

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវកំនត់អោយបានជាក់ស្តែងបន្ថែមទៀតនូវ :

  • នីតិវិធីស្តីពីការរាប់សន្លឹកឆ្នោត
  • សេចក្តីណែនាំសំរាប់ធ្វើកំនត់ហេតុពេលរាប់សន្លឹកឆ្នោត ក្នុងការិយាល័យរាប់សន្លឹកឆ្នោត
  • របៀបប្រមូលផ្តុំ វេចខ្ចប់ និង រាយមុខសម្ភារបោះឆ្នោតអោយបានត្រឹមត្រូវសំរាប់ការប្រគល់ ការ ទទួល និង រាយការណ៍ដល់គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត
  • នីតិវិធីសំរាប់គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រួតពិនិត្យកំនត់ហេតុរាប់ សន្លឹកឆ្នោតបូកសរុបលទ្ធផលនៃការបោះឆ្នោតតាមការិយាល័យរាប់សន្លឹកឆ្នោត និង ការត្រួតពិនិត្យអុបករណ៍ សម្ភារបោះឆ្នោតដែលបានទទួលពីគ្រប់ការិយាល័យរាប់សន្លឹកឆ្នោត ។
  • មាត្រា ១៩៥

ក្នុងករណីមានការសំរេចពីគណកម្មាធិការជាតិរៀបចំការបោះឆ្នោតអោយរាប់សន្លឹកឆ្នោតនៅកន្លែងផ្សេងពី ការិយាល័យ បោះឆ្នោត ការរាប់សន្លឹកឆ្នោតនៅកន្លែងផ្សេងនោះត្រូវអនុវត្តទៅតាមនីតិវិធីដូចមានចែងក្នុងមាត្រា ១៨៨ ១៨៩ ១៩០ ១៩១ ១៩២ ១៩៣ និង មាត្រា ១៩៤ នៃច្បាប់នេះ ។

  • មាត្រា ១៩៦

បន្ទាប់ពីបានបំពេញកំនត់ហេតុរាប់សន្លឹកឆ្នោត និង ប្រមូលសម្ភារបោះឆ្នោតរួចរាល់ហើយ មន្ត្រី ការិយាល័យរាប់សន្លឹកឆ្នោត ត្រូវនាំយកកំនត់ហេតុ និង សម្ភារបោះឆ្នោតទៅគណកម្មការឃុំ សង្កាត់រៀបចំការ បោះឆ្នោត ។ ភ្នាក់ងារនៃគណបក្សនយោបាយ និង អ្នក សង្កេតការណ៍ ត្រវបានអនុញ្ញាតចូលរួមក្នុងការដឹកជញ្ជូន និង ការ ប្រគល់ ការទទួលកំនត់ហេតុរាប់សន្លឹកឆ្នោត ព្រមទាំងសម្ភារបោះឆ្នោត ខាងលើនេះ ។

  • មាត្រា ១៩៧

គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវមានវត្តមាននៅទីស្នាក់ការរបស់ខ្លួនដើម្បីរង់ចាំទទួលកំនត់ ហេតុរាប់សន្លឹក ឆ្នោត និង សម្ភារបោះឆ្នោតពីគ្រប់ការិយាល័យរាប់សន្លឹកឆ្នោត ចាប់ពីម៉ោង ១៥.០០ នាទី រហូត ដល់បានទទួលកំនត់ហេតុរាប់សន្លឹកឆ្នោត និង សម្ភារបោះឆ្នោតពីគ្រប់ការយិលា័យរាប់សន្លឹកឆ្នោតចំណុះឃុំ សង្កាត់ របស់ខ្លួន ។ នៅពេលគណកម្មការឃុំ សង្កាត់រៀបចំការបោះ ឆ្នោតទទួលកំនត់ហេតុរាប់សន្លឹកឆ្នោត និង សម្ភារបោះ ឆ្នោតទាំងអស់ គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវចុះហត្ថលេខាលើ ទំរង់បែបបទ ប្រគល់ ទទួល រួច ហើយប្រគល់ជូនប្រធានការិយាល័យរាប់សន្លឹកឆ្នោតមួយច្បាប់ និង ទុកជាអែកសារមួយច្បាប់ ។ ទំរង់ បែបបទប្រគល់ទទួលខាងលើនេះត្រូវអោយភ្នាក់ងារនៃគណបក្សនយោបាយ ចូលរួមចុះហត្ថលេខា រឺ ផ្តិត មេដៃជាសាក្សី ។

  • មាត្រា ១៩៨

គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវត្រួតពិនិត្យ និង បូកសរុបលទ្ធផលបណ្តោះអាសន្ននៃការរាប់ សន្លឹកឆ្នោត តាមការិយាល័យរាប់សន្លឹកឆ្នោត ក្នុងរយពេលយ៉ាងយូរបី (៣)ថ្ងៃ បន្ទាប់ពីបានទទួលកំនត់ហេតុនៃការ បោះឆ្នោត និង សម្ភារបោះឆ្នោតពី គ្រប់ការិយាល័យរាប់សន្លឹកឆ្នោតទាំងអស់ ។ ក្នុងការត្រួតពិនិត្យ និង បូកសរុបលទ្ធផលបណ្តោះអាសន្ននៃការរាប់សន្លឹកឆ្នោត គណកម្មកា រឃុំ សង្កាត់ មិនអាចបើកកញ្ចប់សន្លឹកឆ្នោត និង មិនអាចរាប់សន្លឹកឆ្នោតឡើងវិញបានឡើយ ចំពោះការិយាល័យរាប់សន្លឹកឆ្នោត ណាដែល គ្មានបន្ដឹងតវ៉ា រឺ បន្ដឹងជំទាស់អំពីលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ។ ភ្នាក់ងារនៃគណបក្សនយោបាយ និង អ្នកសង្កេតការណ៍ ត្រូវ បានអនុញ្ញាតអោយចូលរួមក្នុងដំនើរការត្រួត ពិនិត្យ និង បូកសរុបលទ្ធផលបណ្តោះអាសន្ននៃការរាប់សន្លឹកឆ្នោត ព្រមទាំងសម្ភារបោះឆ្នោ ត ដែលបានប្រមូលមក ពីគ្រប់ការិយាល័យបោះឆ្នោតនៃឃុំ សង្កាតនី់មួយៗ ។

  • មាត្រា ១៩៩

កំនត់ហេតុរាប់សន្លឹកឆ្នោត និង សម្ភារបោះឆ្នោត ដែលបានទទួលពីការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗត្រូវ កត់ចំណាំ និង ទុ កដោយឡែកតាមការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ ។ គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវធ្វើកំនត់ហេតុបូកសរុបលទ្ធផ លបណ្តោះអាសន្ននៃការបោះ ឆ្នោតក្នុងឃុំ សង្កាត់របស់ខ្លួន ទៅតាមទំរង់បែបបទដែលកំនត់ដោយបទបញ្ជា និង នីតិវិធីរបស់គណកម្មាធិ ការជាតិរៀបចំការបោះឆ្នោត ។ កំនត់ហេតុខាងលើនេះត្រូវធ្វើជាបីច្បាប់ : – មួយច្បាប់ផ្ញើជូនគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត ដោយភ្ជាប់ជាមួយនូវបញ្ជីឈ្មោះអ្នក បោះឆ្នោត គល់បញ្ជីសន្លឹកឆ្នោតដែលបានប្រើ សន្លឹកឆ្នោតមិនបានប្រើ សន្លឹកឆ្នោតបានការ សន្លឹកឆ្នោ តមិនបានការ សន្លឹកឆ្នោតខូច ត្រាសំងាត់សំរាប់បោះលើសន្លឹកឆ្នោតតាមការិយាល័យបោះឆ្នោត ពាក្យបន្ដឹងជំទាស់ រឺ តវ៉ា ប្រសិនបើមាន ព្រមទាំងសម្ភារអែកសារផ្សេងៗទៀត – មួយច្បាប់បិទនៅទីស្នាក់ការឃុំ សង្កាត់រៀបចំការបោះឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលជាផ្លូវ ការនៃការបោះឆ្នោត – មួយច្បាប់ទុកជាអែកសារ ។

  • មាត្រា ២០០

ក្នុងករណីមានបន្ដឹងជំទាស់ រឺ បន្ដឹងតវ៉ាអំពីភាពមិនប្រក្រតី ដែលអាចប៉ះពាល់ដល់លទ្ធផល បណ្តោះអាសន្ននៃការបោះឆ្នោត នៅការិយាល័យបោះឆ្នោតណាមួយ គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវ ត្រួតពិនិត្យលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត នៅការិយាល័យនោះ នៅចំពោះមុខភ្នាក់ងារនៃគណបក្ស នយោបាយ និង អ្នកសង្កេតការណ៍ដោយ :

  • ពិនិត្យលេខរៀងគល់បញ្ជីសន្លឹកឆ្នោត ដែលបានប្រគល់អោយការិយាល័យបោះឆ្នោតជាមួយលេខរៀង គល់បញ្ជីសន្លឹកឆ្នោតដែលទទួលពីការិយាល័យនោះមកវិញ – ពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលបានមកបោះឆ្នោត
  • ពិនិត្យ និង រាប់សន្លឹកឆ្នោតបានការដែលបានបោះអោយបញ្ជីបេក្ខជននៃគណបក្សនយោបាយនីមួយៗ
  • ពិនិត្យសន្លឹកឆ្នោតមិនបានការ
  • រាប់សន្លឹកឆ្នោតខូច
  • រាប់សន្លឹកឆ្នោតដែលមិនបានប្រើប្រាស់
  • ពិនិត្យមើលត្រាសំងាត់ជាផ្លូវការដែលបានប្រគល់ដល់ការិយាល័យបោះឆ្នោតនោះ
  • ពិនិត្យមើលហិបឆ្នោត និង សញ្ញាសំគាល់ រឺ លេខសំគាល់ហិបឆ្នោតរបស់ការិយាល័យបោះ ឆ្នោតនោះផ្គូរផ្គងជាមួយសញ្ញាសំគាល់ រឺ លេខសំគាល់ហិបឆ្នោតដែលបានប្រគល់ដល់ការិយាល័យបោះឆ្នោតនោះ ។ សន្លឹកឆ្នោតបានការ សន្លឹកឆ្នោតមិនបានការ សន្លឹកឆ្នោតខូចត្រូវចងជាដុំៗ តាមការណែនាំរបស់គណ កម្មាធិការជាតិរៀបចំការបោះឆ្នោត ។ បន្ទាប់ពីការត្រួតពិនិត្យខាងលើនេះ គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រូវធ្វើសេចក្តីរាយការណ៍ និង លើកយោបល់ភ្ជាប់ជាមួយកំនត់ហេតុបូកសរុបលទ្ធផលជាបណ្តោះអាសន្ននៃការបោះឆ្នោតជូនគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតដើម្បីពិនិត្យ និង សំរេច ។
  • មាត្រា ២០១

នៅពេលគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតទទួលកំនត់ហេតុបូកសរុបលទ្ធផលបណ្តោះអាសន្ននៃ ការបោះឆ្នោត តាមឃុំ សង្កាត់នីមួយៗ គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតត្រូវចុះហត្ថលេខាលើទំរង់បែបបទ ប្រគល់ទទួល រួចប្រគល់ជូនគណ កម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតមួយច្បាប់ និង រក្សាទុកជាអែកសារមួយ ច្បាប់។

  • មាត្រា ២០២

គណកម្មការជាតិរៀបចំការបោះឆ្នោតត្រូវតាក់តែងបទបញ្ជា និង នីតិវិធីដើម្បីអនុវត្តជាបន្ថែមទៀត សំរាប់ ការគ្រប់គ្រង និង ការប្រព្រឹត្តទៅនៃការរាប់សន្លឹកឆ្នោតអោយបានត្រឹមត្រូវស្របទៅតាមបទប្បញ្ញត្តិនៃច្បាប់នេះ ។

  • មាត្រា ២០៣

គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតត្រូវត្រួតពិនិត្យនូវលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ឃុំ សង្កាត់នីមួយៗ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក្នុងរយពេលយ៉ាងយូរប្រាំ (៥) ថ្ងៃ បន្ទាប់ពីបានទទួលកំនត់ហេតុ បូកសរុបលទ្ធផលបណ្តោះអាសន្ននៃការបោះ ឆ្នោតតាមឃុំ សង្កាត់នីមួយៗនោះ ។ ក្នុងការត្រួតពិនិត្យនៃលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតរបស់ឃុំ សង្កាត់នីមួយៗ គណកម្មការ ខេត្ត ក្រុងរៀបចំការបោះឆ្នោត មិនអាចបើកកញ្ចប់សន្លឹកឆ្នោតនៃឃុំ សង្កាត់ណាមួយ រឺ ការិយាល័យបោះឆ្នោតណាមួយៗ បានឡើយ ប្រ សិនបើឃុំ សង្កាត់នោះ រឺ ការិយាល័យបោះឆ្នោតនោះគ្មានបន្ដឹងតវ៉ា រឺ បន្ដឹងជំទាស់អំពីលទ្ធផល បណ្តោះអាសន្ននៃការបោះឆ្នោត ។ ចំពោះ ឃុំ សង្កាត់ណា រឺ ការិយាល័យបោះឆ្នោតណាដែលមានបន្ដឹងតវ៉ា រឺ បន្ដឹងជំទាស់ គណកម្មការ ខេត្ត ក្រុងរៀបចំការបោះឆ្នោតអាចបើក និង ពិនិត្យមើលសម្ភារបោះឆ្នោត និង អាចរាប់សន្លឹកឆ្នោតឡើងវិញ ប្រសិនបើចាំបាច់ ។ ក្នុងករណីឃុំ សង្កាត់ណាដែលមានសំលេងឆ្នោតលំ អៀងគ្នាយ៉ាងច្រើន ០,៥ ភាគរយ រវាងបញ្ជីបេក្ខជនពីរ រឺ ច្រើន ហើយឃុំ សង្កាត់នោះមានពាក្យបន្ដឹងតវ៉ា រឺ បន្ដឹងជំទាស់ដែលមានលក្ខណ សមស្របតាមល័ក្ខខ័ណ្ឌ ដែលមានចែងក្នុងមាត្រា ២១០ នៃច្បាប់នេះ គណកម្មការខេត្ត ក្រុង រៀបចំការបោះឆ្នោតត្រូវបើកពិនិត្យ មើល សម្ភារបោះឆ្នោត និង រាប់សន្លឹកឆ្នោតឡើងវិញ ។ គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតសាមី ភ្នាក់ងារនៃគណបក្សនយោបាយ អ្នក សង្កេតការណ៍នៃ ឃុំ សង្កាត់នោះ និង អ្នកជំទាស់ដូចមានចែងក្នុងមាត្រា ២១០ នៃច្បាប់នេះអាចចូលរួមក្នុងដំនើរការត្រួតពិនិត្យ លទ្ធផល បណ្តោះអាសន្ននៃការបោះឆ្នោតឃុំ សង្កាត់នោះ ដោយគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត ។ បន្ទាប់ពីបានត្រួតពិនិត្យនូវលទ្ធផល បណ្តោះអាសន្ននៃការបោះឆ្នោតរបស់ឃុំ សង្កាត់នីមួយៗចប់សព្វគ្រប់ហើយ គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត ត្រូវធ្វើការកំ នត់ចំនួនអាសនះ ដែលបញ្ជីបេក្ខជននៃគណបក្ស នយោបាយនីមួយៗបានទទួល និង ត្រូវស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹ ក្សាឃុំ សង្កាត់ស្របតាម ល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ២៤ នៃច្បាប់នេះ និង កំនត់ឈ្មោះបេក្ខជនជាប់ឆ្នោត ដែលទទួលតំនែង ជាប្រ ធានក្រុមប្រឹក្សាឃុំ សង្កាត់ ជាមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ស្របតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុង មាត្រា ៣២ ៣៣ ៣៤ និងមាត្រា ៣៥ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់រួចហើយធ្វើសេចក្តី រាយការណ៍ភ្លាមទៅគណកម្មាធិការជាតិរៀបចំការបោះឆ្នោតតាម ទំរង់បែបបទដែលបានកំនត់ ។ ក្នុងការកំនត់បេក្ខជនជាប់ឆ្នោតទទួលតំនែងជាប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ជា មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ករណីបើមានបញ្ជីបេក្ខជននៃគណបក្សនយោបាយពីរ រឺ ច្រើនមានសំលេងស្មើគ្នា គណកម្មការ ខេត្ត ក្រុងរៀបចំការបោះ ឆ្នោត ត្រូវរៀបចំការចាប់ឆ្នោតតាមនីតិវិធី ដែលកំនត់ដោយគណកម្មាធិការជាតិរៀបចំការ បោះឆ្នោត ។

ជំពូកទី១២​ លទ្ធផលបណ្តោះអាសន្ន លទ្ធផលជាផ្លូវការ និង ការជំទាស់ ចំពោះលទ្ធផលនៃការបោះឆ្នោត

  • មាត្រា ២០៤

ក្នុងការត្រួតពិនិត្យលទ្ធផលនៃការបោះឆ្នោតតាមឃុំ សង្កាត់ ករណីពិនិត្យឃើញភាពមិនប្រក្រតី ដែលមិនអាច នាំទៅដល់ ការផ្លាស់ប្តូរលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតទេ គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត ត្រូវបំពេញបែបបទយល់ព្រម និង ចុះហត្ថលេខាហើយដាក់បង្ហាញការយល់ព្រមរបស់ខ្លួនចំពោះលទ្ធផលបណ្តោះ អាសន្ននៃការបោះឆ្នោតនៅក្នុងឃុំ សង្កាត់នោះ ដល់ភ្នាក់ ងារនៃគណបក្សនយោបាយ និង អ្នកសង្កេតការណ៍ ។

  • មាត្រា ២០៥

ក្នុងករណីមានភាពមិនប្រក្រតីដែលនាំអោយមានការផ្លាស់ប្តូរដល់លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតគណ កម្មការ ខេត្ត ក្រុងរៀបចំការបោះឆ្នោតត្រូវព្យួរលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនៅឃុំ សង្កាត់ពាក់ព័ន្ធនោះ រួច ហើយត្រូវបដិសេធលទ្ធ ផលបណ្តោះអាសន្ននៃការបោះឆ្នោតនៅក្នុងឃុំ សង្កាត់នោះ រឺ នៅការិយាល័យបោះឆ្នោតនោះ ដោយ :

  • ប្រកាសថាលទ្ធផលនៃការបោះឆ្នោតនៅក្នុងឃុំ សង្កាត់នោះ រឺ នៅការិយាល័យនោះត្រូវបាន បដិសេធ
  • បំពេញទំរង់បែបបទជូនដំនឹងស្តីពីសេចក្តីសំរេចលើបន្ដឹង ដោយបញ្ជាក់ពីមូលហេតុនៃការ បដិសេធលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ចុះហត្ថលេខា និង កាលបរិច្ឆេទលើទំរង់បែបបទនោះ
  • ប្រកាសថាសេចក្តីសំរេចរបស់គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតស្ថិតក្រោមការត្រួត ពិនិត្យឡើងវិញ នៃគណកម្មា

ធិការជាតិរៀបចំការបោះឆ្នោត – ផ្ញើទំរង់បែបបទជូនដំនឹងស្តីពីសេចក្តីសំរេចលើបន្ដឹង ជូនគណកម្មាធិការជាតិរៀបចំការ បោះឆ្នោតមួយ ច្បាប់ ជូនគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ ជូនអ្នកប្តឹងជំទាស់មួយ ច្បាប់ ជូនគ្រប់តំនាងគណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជននៅក្នុងឃុំ សង្កាត់ពាក់ព័ន្ធនោះមួយច្បាប់ និង រក្សាទុកជាអែកសារមួយច្បាប់ ។

  • មាត្រា ២០៦

គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតត្រូវបញ្ជូនលិខិតជូនដំនឹងស្តីពីសេចក្តីសំរេច នៃការបដិសេធ លទ្ធផលបណ្តោះ អាសន្ននៃការបោះឆ្នោតក្នុងឃុំ សង្កាត់ណាមួយ រឺ ការិយាល័យបោះឆ្នោតណាមួយមិនអោយលើសពីម្ភៃ បួន (២៤)ម៉ោងទៅគណកម្មាធិកា រជាតេរិបៀចំការបោះឆ្នោត ដើម្បីត្រួតពិនិត្យឡើងវិញ ។ គណកម្មការជាតិរៀបចំការបោះឆ្នោតត្រូវត្រួតពិនិត្យឡើងវិញ និង សំរេចលើ សេចក្តីសំរេចនៃការ បដិសេធលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតរបស់គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត មិនអោយលើ សពី បួន (៤)ថ្ងៃ បន្ទាប់ពីបានទទួលទំរង់បែបបទជូនដំនឹងស្តីពីសេចក្តីសំរេចលើពាក្យបន្ដឹង ។

  • មាត្រា ២០៧

ក្នុងករណីគណកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនយល់ព្រមលើសេចក្តីសំរេចនៃការបដិសេធលទ្ធផល បណ្តោះអាស ន្ន នៃការបោះឆ្នោតរបស់គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត គណកម្មាធិការជាតិរៀបចំការ បោះឆ្នោតត្រូវ :

  • ប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនៅក្នុងឃុំ សង្កាត់នោះ រឺ ការិយាល័យ បោះឆ្នោតណាមួយនៃឃុំ សង្កាត់នោះត្រូវចាត់ទុកថាត្រឹមត្រូវ
  • បំពេញទំរង់បែបបទដែលបានកំនត់ដោយបញ្ជាក់ពីមូលហេតុនៃការមិនយល់ព្រមចំពោះសេចក្តី សំរេចរបស់គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត រួចហើយចុះហត្ថលេខា និង កាលបរិច្ឆេទលើទំរង់បែប បទនោះ
  • ផ្ញើទំរង់បែបបទជូនគណកម្មការខេត្តក្រុងរៀបចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ជូន គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ ជូនអ្នកប្តឹងមួយច្បាប់ ជូនគ្រប់តំនាងគណបក្ស នយោបាយ ដែលមានបញ្ជីបេក្ខជននៅក្នុងឃុំ សង្កាត់នោះមួយច្បាប់ និង រក្សាទុកជាអែកសារមួយច្បាប់ ។
  • មាត្រា ២០៨

ក្នុងករណីគណកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលយល់ព្រមលើសេចក្តីសំរេចនៃការបដិសេធលទ្ធផល បណ្តោះអា សន្ននៃការបោះឆ្នោតរបស់គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត គណកម្មាធិការជាតិរៀបចំការ បោះឆ្នោតត្រូវ :

  • ប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនៅក្នុងឃុំ សង្កាត់នោះ រឺ ការិយាល័យបោះ ឆ្នោតណាមួយនៃឃុំ សង្កាត់នោះត្រូវបានបដិសេធ
  • បំពេញទំរង់បែបបទដែលបានកំនត់ ដោយបញ្ជាក់ពីមូលហេតុនៃការបដិសេធលទ្ធផលបណ្តោះ អាសន្ននៃការបោះឆ្នោត រួចហើយចុះហត្ថលេខា និង កាលបរិច្ឆេទលើទំរង់បែបបទនោះ
  • ផ្ញើទំរង់បែបបទនោះជូនគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ និង គណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ ជូនអ្នកប្តឹងមួយច្បាប់ ជូនគ្រប់តំនាងគណបក្ស នយោបាយដែលមានបញ្ជីបេក្ខជននៅឃុំ សង្កាត់នោះមួយច្បាប់ និង រក្សាទុកជាអែកសារមួយច្បាប់ ។
  • មាត្រា ២០៩

ក្នុងករណីដែលគណកម្មាធិការជាតិរៀបចំការបោះឆ្នោត បដិសេធលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត នៅក្នុងឃុំ ស ង្កាត់ណាមួយ រឺ ការិយាល័យបោះឆ្នោតណាមួយ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវចាត់អោយ ធ្វើការបោះឆ្នោតសាជាថ្មីមិន លើសពីសាមសិប (៣០)ថ្ងៃ បន្ទាប់ពីថ្ងៃបដិសេធលទ្ធផលបណ្តោះអាសន្ននៃការបោះ ឆ្នោត ។ ការបោះឆ្នោតសាជាថ្មីត្រូវធ្វើឡើងនៅក្នុង ការិយាល័យបោះពុម្ពដដែល ដោយយកបញ្ជីឈ្មោះអ្នកបោះឆ្នោត ដដែល ព្រមទាំងបញ្ជីបេក្ខជននៃគណបក្សនយោបាយ ដូចគ្នានឹងការបោះ ឆ្នោតលើកមុន ។ បទប្បញ្ញត្តិដូចមានចែងក្នុងជំពូកទី ៨ ៩ ១០ ១១ និងជំពូកទី ១២ នៃច្បាប់នេះត្រូវបានអនុវត្តចំពោះការ បោះឆ្នោតសារជាថ្មី នេះ លើកលែងតែសន្លឹកឆ្នោត ដែលត្រូវបោះពុម្ពលើក្រដាសពណ៌ផ្សេងពីលើកមុន ។

  • មាត្រា ២១០

ជនគ្រប់រូបដែលបានចុះឈ្មោះបោះឆ្នោតនៅលើបញ្ជីឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់នោះ រឺ គណបក្ស នយោបាយដែលមាន បញ្ជីបេក្ខជនឈរឈ្មោះមានសិទ្ធិប្តឹងជំទាស់ទៅគណកមក្មារខេត្តក្រុងរៀបចំការបោះឆ្នោតអំពី លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត នៅឃុំ សង្កាត់ រឺ ការិយាល័យបោះឆ្នោតណាមួយនៃឃុំ សង្កាត់នោះ ។ ការប្តឹងជំទាស់ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរទៅគណកម្មការ ខេត្ត ក្រុងរៀបចំការបោះឆ្នោត ក្នុង រយពេលយ៉ាងយូរបី (៣) ថ្ងៃ បន្ទាប់ពីគណកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតបិទផ្សាយលទ្ធផល បណ្តោះអាសន្ននៃការបោះឆ្នោតនៅឃុំ សង្កាត់នោះ ។ ការប្តឹងជំទាស់ត្រូវផ្អែកលើភាពមិនប្រក្រតីក្នុងដំនើរការនៃការបោះឆ្នោត ដែលនាំ អោយផ្លាស់ប្តូរដល់លទ្ធផលនៃ ការបោះឆ្នោត ។ ការប្តឹងជំទាស់ត្រូវមានមូលដ្ឋានច្បាស់លាស់ ដោយបង្ហាញអំពីទីកន្លែង និង ពេលវេលា ដែ លមានភាព មិនប្រក្រតី ឈ្មោះ និង អាសយដ្ឋានរបស់សាក្សី និង សេចក្តីអះអាងគាំទ្រ រឺ ភស្តុតាងផ្សេងទៀត ។ គណកម្មការខេត្ត ក្រុងរៀ បចំការបោះឆ្នោត ត្រូវសំរេចលើការប្តឹងជំទាស់នេះ ក្នុងរយពេលយ៉ាងយូរប្រាំ (៥) ថ្ងៃ បន្ទាប់ពីបានទទួលពាក្យប្តឹងជំទាស់ ។

  • មាត្រា ២១១

ក្នុងករណីរគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតរកឃើញថា ការប្តឹងជំទាស់ពុំមានមូលដ្ឋានសមហេតុ សមផល រឺ ពុំ មានឥទ្ធិពលធ្វើអោយផ្លាស់ប្តូរដល់លទ្ធផលនៃការបោះឆ្នោត គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត ត្រូវបដិសេធប្តឹងជំទាស់នោះ ដោយ :

  • ផ្តល់ដំនឹងដល់អ្នកប្តឹងជំទាស់ថាការប្តឹងជំទាស់នោះត្រូវបានបដិសេធ
  • បំពេញទំរង់បែបបទបដិសេធតាមការកំនត់ ដោយបញ្ជាក់ពីមូលហេតុនៃការបដិសេធ រួច ហើយចុះហត្ថលេខា និង កាលបរិច្ឆេទលើទំរង់បែបបទនោះ
  • ផ្តល់ដំនឹងដល់អ្នកប្តឹងជំទាស់ថាសាមីខ្លួន រឺ តំនាងមានសិទ្ធិប្តឹងតវ៉ាទៅនឹងសេចក្តីសំរេច បដិសេធរបស់គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតទៅ​គណកម្មាធិការ​ជាតិ​រៀប​ចំការបោះឆ្នោតក្នុងរយពេល យ៉ាងយូរបួន (៤) ថ្ងៃ បន្ទាប់ពីបានទទួលទំរង់បែបបទបដិសេធ
  • ផ្តល់ទំរង់បែបបទដល់អ្នកប្តឹងជំទាស់ រឺ តំនាងសំរាប់ប្តឹងតវ៉ា
  • ផ្ញើទំរង់បែបបទបដិសេធដែលបានបំពេញរួច ជូនគណកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយ ច្បាប់ ជូនគណកម្មការឃុំសង្កាត់ពាក់ព័ន្ធមួយច្បាប់ ជូនអ្នកប្តឹងជំទាស់មួយច្បាប់ ជូនតំនាងគណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនក្នុងឃុំ សង្កាត់នោះមួយច្បាប់ និង រក្សាទុកជាអែកសារមួយច្បាប់ ។
  • មាត្រា ២១២

ក្នុងករណីគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតយល់ព្រមចំពោះការប្តឹងជំទាស់ គណកម្មការខេត្ត ក្រុង រៀបចំការ បោះឆ្នោតត្រូវបដិសេធលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតឃុំ សង្កាត់នោះដោយ :

  • ផ្តល់ដំនឹងដល់អ្នកប្តឹងជំទាស់ថាការប្តឹងជំទាស់នោះត្រូវបានយល់ព្រម
  • ប្រកាសថាលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតឃុំ សង្កាត់នោះ រឺ ក្នុងការិយាល័យបោះឆ្នោត ណាមួយនៃឃុំ សង្កាត់នោះត្រូវបានបដិសេធ
  • បំពេញទំរង់បែបបទបដិសេធលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត តាមការកំនត់ដោយ បញ្ជាក់ពីមូលហេតុនៃការបដិសេធលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត រួចហើយចុះហត្ថលេខា និង កាលបរិច្ឆេទ
  • ប្រកាសថាសេចក្តីសំរេចរបស់គណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោត ស្ថិតក្រោមការ ត្រួតពិនិត្យឡើងវិញដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត
  • ផ្ញើទំរង់បែបបទបដិសេធលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជូនគណកម្មាធិការជាតិរៀបចំ ការបោះឆ្នោតមួយច្បាបជូនគណកម្មការឃុំ សង្កាត់​រៀប​ចំ​ការបោះឆ្នោតមួយច្បាប់ ជូនអ្នកជំទាស់មួយច្បាប់ ជូន គ្រប់តំនាងគណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនក្នុងឃុំ សង្កាត់នោះមួយច្បាប់ និង រក្សាទុកជាអែកសារ មួយច្បាប់ ។
  • មាត្រា ២១៣

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវត្រួតពិនិត្យឡើងវិញ នូវលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ក្នុងឃុំ សង្កា ត់ណាមួយ រឺ ក្នុងការិយាល័យបោះឆ្នោតណាមួយ ដែលមានការប្តឹងជំទាស់ ក្នុងរយពេលយ៉ាង យូរបួន (៤) ថ្ងៃ បន្ទាប់ពីបានទទួលទំរង់បែប បទប្តឹងតវ៉ា ដូចមានចែងក្នុងមាត្រា ២១១ នៃច្បាប់នេះ រឺ ទំរង់ បែបបទបដិសេធលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ដូចមានចែងក្នុង មាត្រា ២១២ នៃច្បាប់នេះ ។ ក្នុងការត្រួតពិនិត្យឡើងវិញនូវលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ក្នុងឃុំ សង្កាត់ណាមួយ រឺ ការិយាល័យ បោះឆ្នោតណាមួយដែលមានការប្តឹងជំទាស់ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតអាចបើកពិនិត្យមើល សម្ភារបោះឆ្នោត និង អាចរាប់ សន្លឹកឆ្នោតនៅក្នុងឃុំ សង្កាត់នោះ រឺ ការិយាល័យបោះឆ្នោតនោះឡើងវិញ ប្រសិនបើចាំបាច់ ។ ក្នុងករណីឃុំ សង្កាត់ណាដែលមានសំលេង ឆ្នោតលំអៀងយ៉ាងច្រើន ០,៥ ភាគរយ រវាងបញ្ជីបេក្ខជនពីរ រឺ ច្រើន ហើយឃុំ សង្កាត់នោះមានពាក្យបន្ដឹងតវ៉ា រឺ បន្ដឹងជំទាស់ ដែលមាន លក្ខណសមស្របតាមល័ក្ខខ័ណ្ឌដូច មានចែងក្នុងមាត្រា ២១០ នៃច្បាប់នេះ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបើកពិនិត្យមើល សម្ភារបោះ ឆ្នោត និង រាប់សន្លឹកឆ្នោតឡើងវិញ ។ ដំនើរការត្រួតពិនិត្យលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតខាងលើនេះ ត្រូវធ្វើចំពោះ មុខភ្នាក់ងារ នៃគណបក្សនយោបាយ អ្នកសង្កេតការណ៍ និង អ្នកប្តឹងជំទាស់ដែលមានការពាក់ព័ន្ធ ។

  • មាត្រា ២១៤

ក្នុងករណីគណកម្មាធិការជាតិរៀបចំការបោះឆ្នោតរកឃើញថា ការប្តឹងជំទាស់ទាក់ទងលទ្ធផលបណ្តោះអាសន្ន នៃការបោះ ឆ្នោតក្នុងឃុំ សង្កាត់ណាមួយ រឺ ការិយាល័យបោះឆ្នោតណាមួយពុំមានមូលដ្ឋានសមហេតុសមផល រឺ ពុំ មានឥទ្ធិពលធ្វើអោយផ្លាស់ប្តូរដល់ លទ្ធផលនៃការបោះឆ្នោត គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបដិសេធការប្តឹង ជំទាស់នោះដោយ :

  • ផ្តល់ដំនឹងដល់អ្នកប្តឹងជំទាស់ រឺ តំនាងថា ការប្តឹងជំទាស់នោះត្រូវបានបដិសេធ
  • ប្រកាសថាលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត នៅឃុំ សង្កាត់នោះ រឺ ការិយាល័យនោះត្រូវ ចាត់ទុកថាត្រឹមត្រូវ
  • បំពេញទំរង់បែបបទបដិសេធការប្តឹងជំទាស់ ដោយបញ្ជាក់ពីមូលហេតុនៃការបដិសេធ រួចហើយ ចុះហត្ថលេខា និង កាលបរិច្ឆេទលើទំរង់បែបបទនោះ
  • ផ្តល់ដំនឹងដល់អ្នកប្តឹងជំទាស់ រឺ តំនាងថា សេចក្តីសំរេចរបស់គណកម្មាធិការជាតិរៀបចំ ការបោះឆ្នោតជាសេចក្តីសំរេចចុងក្រោយ
  • ផ្ញើទំរង់បែបបទបដិសេធដែលបានបំពេញរួចជូនគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតពាក់ ព័ន្ធមួយច្បាប់ ជូនគណកម្មការឃុំ សង្កាត់​រៀប​ចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ ជូនអ្នកប្តឹងជំទាស់មួយច្បាប់ ជូនតំនាងគណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនក្នុងឃុំ សង្កាត់នោះមួយច្បាប់ និង ទុកជាអែកសារមួយ ច្បាប់។
  • មាត្រា ២១៥

ក្នុងករណីគណកម្មាធិការជាតិរៀបចំការបោះឆ្នោតយល់ព្រមចំពោះការប្តឹងជំទាស់ទៅនឹងលទ្ធផលបណ្តោះ អាសន្ននៃការ បោះឆ្នោតក្នុងឃុំ សង្កាត់ណាមួយ រឺ ការិយាល័យបោះឆ្នោតណាមួយ គណកម្មាធិការជាតិរៀបចំការ បោះឆ្នោតត្រូវ :

  • ផ្តល់ដំនឹងដល់អ្នកប្តឹងជំទាស់ រឺ តំនាងថា ការប្តឹងជំទាស់នោះត្រូវបានយល់ព្រម
  • ប្រកាសថាលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតក្នុងឃុំ សង្កាត់នោះ រឺ ការិយាល័យ បោះឆ្នោតនោះ ត្រូវបានបដិសេធ
  • បំពេញទំរង់បែបបទដែលបានកំនត់ ដោយបញ្ជាក់ពីមូលហេតុនៃការបដិសេធចំពោះលទ្ធផលនៃ ការបោះឆ្នោតនោះ រួចហើយចុះហត្ថលេខា និង កាលបរិច្ឆេទ
  • ផ្ញើទំរង់បែបបទដែលបានបំពេញរួច ជូនគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតពាក់ព័ន្ធមួយ ច្បាប់ ជូនគណកម្មការឃុំ សង្កាត់​រៀប​ចំការ​បោះ​ឆ្នោត​ពាក់​ព័ន្ធ​មួយច្បាប់ ជូនតំនាងគណបក្សនយោបាយ ដែល មានបញ្ជីបេក្ខជនក្នុងឃុំ សង្កាត់នោះមួយច្បាប់ ជូនអ្នកប្តឹងជំទាស់មួយច្បាប់ និង ទុកជាអែកសារមួយច្បាប់ ។ សេចក្តី​សំរេច​របស់​គណកម្មាធិការជាតិរៀបចំការបោះឆ្នោតជាសេចក្តីសំរេចចុងក្រោយ ។
  • មាត្រា ២១៦

ក្នុងករណីគណកម្មាធិការជាតិរៀបចំការបោះឆ្នោត បដិសេធលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនៅ ក្នុងឃុំ សង្កាត់ ណាមួយ រឺ ការិយាល័យបោះឆ្នោតណាមួយ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវចាត់អោយ អនុវត្តនូវបទប្បញ្ញត្តិដូចមានចែង ក្នុងមាត្រា ២០៩ នៃច្បាប់នេះ ។

  • មាត្រា ២១៧

បន្ទាប់ពីលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតតាមឃុំ សង្កាត់នីមួយៗ ពិនិត្យឡើងវិញឃើញថាត្រឹមត្រូវ គណកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ត្រូវប្រកាសជាសាធារណនូវលទ្ធផលជាផ្លូវការនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់នោះភ្លាម ។ ចំពោះឃុំ សង្កាត់ណាដែលមានបន្ដឹងតវ៉ា រឺ បន្ដឹងជំទាស់អំពីលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតការ ប្រកាសលទ្ធផលជាផ្លូវការនៃការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្នុងឃុំ សង្កាត់នោះ ត្រូវធ្វើបន្ទាប់ពីការប្តឹងតវ៉ា រឺ ការប្តឹងជំទាស់ ត្រូវបានដោះស្រាយរួចរាល់ជាស្ថាពរ ទៅ តាមនីតិវិធីដូចមានចែងក្នុងច្បាប់នេះ ។ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវផ្តល់នូវលទ្ធផលជាផ្លួវការនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់នីមួយៗ ជូននាយករដ្ឋមន្ត្រីមួយច្បាប់ ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមួយច្បាប់ និង ត្រូវបិទផ្សាយ ជាសាធារណនូវលទ្ធ ផលនេះ នៅទីស្នាក់ការគណកម្មការខេត្ត ក្រុងរៀបចំការបោះឆ្នោតសាមីមួយច្បាប់ នៅទីស្នាក់ ការគណកម្មការឃុំ សង្កាត់រៀបចំការបោះ ឆ្នោតសាមីមួយច្បាប់ និង ទុកជាអែកសារមួយច្បាប់ ។

  • មាត្រា ២១៨

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវរៀបចំទុកដាក់អោយមានសុវត្ថិភាព នូវអែកសារបោះឆ្នោតទាំងអស់ ដែលបាន ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដូចខាងក្រោម :

  • កំនត់ហេតុបូកសរុបលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និង អែកសារប្តឹង តវ៉ា និងប្តឹងជំទាស់ ព្រមទាំង​សេចក្តី​សំរេច​ដោះស្រាយ​របស់​អាជ្ញាធររៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំទុកដាក់អោយមានសុវត្ថិភាពជារៀងរហូត
  • បញ្ជីឈ្មោះអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងប្រទេស សំរាប់អាណត្តិនីមួយៗ ត្រូវផ្ញើមួយច្បាប់ ទៅតំកល់​ទុក​នៅ​កន្លែង​តម្កល់​អែក​សារ​របស់​រដ្ឋ និង មួយច្បាប់ទៀត ត្រូវរៀបចំទុកដាក់អោយមាន សុវត្ថិភាពនៅទីស្នាក់ការគណកម្មាធិការជាតិរៀបចំការបោះឆ្នោតជារៀងរហូត
  • សន្លឹកឆ្នោតទាំងអស់ ដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ តាម អាណត្តិនីមួយៗ ត្រូវរៀបចំទុកដាក់អោយមានសុវត្ថិភាព ក្នុងរយពេលមួយឆ្នាំ បន្ទាប់ពីថ្ងៃបោះឆ្នោត ។ បន្ទាប់ពី រយពេលនេះគណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបង្កើតគណកម្មការមួយ ដើម្បីបំផ្លាញចោលនូវសន្លឹកឆ្នោត ទាំងនោះ លើកលែងតែសន្លឹកឆ្នោតនៅការិយាល័យបោះឆ្នោត រឺ ឃុំ សង្កាត់ណាដែលមានការប្តឹងជំទាស់ ប្តឹងតវ៉ា។
  • មាត្រា ២១៩

បេក្ខជនដែលបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ស្របតាមច្បាប់នេះ នឹងក្លាយទៅជាសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់សំរាប់អាណត្តិ ៥ ឆ្នាំ ចាប់តាំងពីពេលចូលកាន់តំនែង ហើយនឹងត្រូវបញ្ចប់អាណត្តិរបស់ ខ្លួនដោយផ្អែកតាមល័ក្ខខ័ណ្ឌដូចមានចែង ក្នុងមាត្រា ១១ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ។

ជំពូកទី១៣​ ការបិទការិយាល័យបោះឆ្នោតក្នុងគ្រាមានអាសន្ន

  • មាត្រា ២២០

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតមានសិទ្ធិសំរេចមិនបើកការិយាល័យបោះឆ្នោត និង មានសិទ្ធិបិទ ការិយាល័យបោះ ឆ្នោតណាមួយ រឺ មួយចំនួនក្នុងកាល:ទេស:មានអាសន្នដែលនាំអោយមានគ្រោះថ្នាក់ រឺ គំរាមកំហែង ដល់សុវត្ថិភាពមន្ត្រីបោះឆ្នោត និង អ្នក បោះឆ្នោតនៅក្នុងបរិវេណខាងក្នុង ។ កាល:ទេស:មានអាសន្ន អាចមានករណីណាមួយ ក្នុងចំណោមករណីដូចខាងក្រោម :

  • អសន្តិសុខជាសាធារណ
  • ទឹកជំនន់ ខ្យល់ព្យុះ រញ្ជួយផែនដី រឺ គ្រោះធម្មជាតិផ្សេងទៀត
  • ការដួលរលំអាគារសំរាប់បំរើការបោះឆ្នោតដោយយថាហេតុណាមួយ អគ្គិភ័យ រឺ ការខូចខាត ប្រហាក់ប្រហែលគ្នា ដែលនាំអោយមានគ្រោះថ្នាក់
  • ការរាំងស្ទះផ្នែករដ្ឋបាល ដែលមិនអាចអោយការបោះឆ្នោតដំនើរការបាន ។ ការិយាល័យបោះឆ្នោតដែលមិនបានបើក រឺ ដែលមិនបានបិទតាមមាត្រានេះ ត្រូវតែបិទរហូតពេញមួយថ្ងៃ ។
  • មាត្រា ២២១

ក្នុងករណីការិយាល័យបោះឆ្នោតណាមួយត្រូវបិទ គណកម្មាធិការជាតិរៀបចកាំរបោះឆ្នោត ត្រូវរាយការណ៍ ភ្លាមជូននាយក រដ្ឋមន្ត្រី ។

  • មាត្រា ២២២

ក្នុងករណីដែលការិយាល័យបោះឆ្នោតណាមួយត្រូវបិទ ការបោះឆ្នោតនៅការិយាល័យនោះ ត្រូវធ្វើសាជាថ្មី ក្នុងរយពេល យ៉ាងយូរសាមសិប (៣០) ថ្ងៃ នៅទីកន្លែងសមស្របដែលកំនត់ដោយគណកម្មាធិការជាតិរៀបចំការ បោះឆ្នោត ។ អ្នកបោះឆ្នោតទាំងអស់ ដែលមានសិទ្ធិបោះឆ្នោតនៅការិយាល័យបោះឆ្នោតនោះ ត្រូវអនុញ្ញាតអោយបោះឆ្នោត ទោះបីជាអ្នកទាំងនោះបានបោះឆ្នោតហើយក្តី រឺ មិន ទាន់បានបោះឆ្នោតហើយក្តី ។ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវធានាអោយមានសន្លឹកឆ្នោតគ្រប់ចំនួន ដែលបោះពុម្ពលើក្រដា ស ពណ៌ផ្សេងពីលើកមុន ។

  • មាត្រា ២២៣

សន្លឹកឆ្នោតដែលបានបោះនៅក្នុងការិយាល័យបោះឆ្នោត ដែលបានបិទស្របតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុង មាត្រា ២២០ នៃ ច្បាប់នេះមិនត្រូវយកមករាប់ឡើយ មានតែសន្លឹកឆ្នោតដែលបានបោះនៅថ្ងៃបោះឆ្នោតដែលត្រូវធ្វើ សារជាថ្មីប៉ុណ្ណោះដែលត្រូវយកមករាប់ ។ ចំពោះសន្លឹកឆ្នោតដែលមិនត្រូវយកមករាប់ មន្ត្រីការិយាល័យបោះឆ្នោតត្រូវធ្វើកំនត់ហេតុ និង រៀបចំ ទុកដាក់ស្របតាមបទបញ្ជា និង នីតិវិធីដែលកំនត់ដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ សន្លឹកឆ្នោតដែលបានបោះនៅគ្រប់ការិយាល័យបោះឆ្នោតដែលមិនបាន បិទ ត្រូវយកមករាប់ និង កត់ត្រានៅ ថ្ងៃបោះឆ្នោត ។ សន្លឹកឆ្នោតទាំងអស់ត្រូវរាប់ និង កត់ត្រាតាមនីតិវិធីដូចមានចែងក្នុងច្បាប់នេះ។ បន្ទា ប់ពីការបោះឆ្នោតសារជាថ្មី គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវចាត់អោយបូកសរុបលទ្ធផលនៃការ បោះឆ្នោតក្នុងឃុំ សង្កាត់ ទាំងមូល និង ប្រកាសលទ្ធផលស្របតាមនីតិវិធីដូចមានចែងក្នុងច្បាប់នេះ ។

  • មាត្រា ២២៤

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវតាក់តែងនូវបទបញ្ជា និង នីតិវិធីសំរាប់ការអនុវត្តជាក់ស្តែង បន្ថែមទៀត នូវ ល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ២២០ ២២២ និងមាត្រា ២២៣ នៃច្បាប់នេះ ដែលរួមមាន :

  • សុវត្ថិភាពនៃមន្ត្រីបោះឆ្នោតអ្នកបោះឆ្នោតភ្នាក់ងារនៃគណបក្សនយោបាយ និង អ្នកសង្កេតការណ៍
  • តួនាទីរបស់ភ្នាក់ងារនៃគណបក្សនយោបាយ និង អ្នកសង្កេតការណ៍
  • ការប្រគល់ ការថែរក្សា ការទទួល និង សុវត្ថិភាពនៃសម្ភារបោះឆ្នោតទាំងអស់
  • ការបិទការិយាល័យបោះឆ្នោត និង ការបើកការិយាល័យបោះឆ្នោតឡើងវិញ
  • ដំនើរការបោះឆ្នោតសារជាថ្មី
  • ការរាប់សន្លឹកឆ្នោត
  • ការប្រកាសលទ្ធផលនៃការបោះឆ្នោត ។

ជំពូកទី ១៤ ការបោះឆ្នោតឡើងវិញ

  • មាត្រា ២២៥

ការបោះឆ្នោតឡើងវិញមានចែងក្នុងមាត្រា ១៧នៃច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ត្រូវធ្វើឡើងក្នុង រយពេលមិន អោយលើសពីមួយរយម្ភៃ (១២០) ថ្ងៃឡើយ ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវកំនត់កាលបរិច្ឆេទសំរាប់ការបោះឆ្នោតឡើងវិញ ក្នុងរយពេល យ៉ាងយូរប្រាំពីរ (៧) ថ្ងៃ បន្ទាប់ពីមានករណីដែលតំរូវអោយមានការបោះឆ្នោតឡើងវិញ ។ ការបោះឆ្នោតត្រូវចាប់ពីម៉ោង ៧.០០ នាទី ដល់ ម៉ោង ១៥.០០ នាទី ក្នុងថ្ងៃដដែល ។

  • មាត្រា ២២៦

ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតសំរាប់ការបោះឆ្នោតឡើងវិញ លុះត្រាតែមានក្នុងបញ្ជីឈ្មោះអ្នកបោះ ឆ្នោត មានប័ណ្ណ បោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោតដែលមានសុពលភាព ។ បញ្ជីឈ្មោះអ្នកបោះឆ្នោតត្រូវយកបញ្ជីឈ្មោះអ្នកបោះឆ្នោតចុង ក្រោយ ។ អ្នកបោះឆ្នោតដែលបានចុះឈ្មោះម្នាក់ៗ មានសិទ្ធិបោះឆ្នោតតែមួយសន្លឹកប៉ុណ្ណោះ តាមរយសន្លឹកឆ្នោត សំងាត់។

  • មាត្រា ២២៧

ការបោះឆ្នោតឡើងវិញត្រូវប្រព្រឹត្តទៅក្រោមការគ្រប់គ្រង និង ចាត់ចែងដោយគណកម្មាធិការជាតិរៀបចំការ បោះឆ្នោត អនុលោមទៅតាមបទប្បញ្ញត្តិនៃច្បាប់នេះ ។

  • មាត្រា ២២៨

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវទទួលខុសត្រូវចំពោះការបោះឆ្នោតឡើងវិញ ។ បទប្បញ្ញត្តិសំរាប់ការបោះឆ្នោ តជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដូចមានចែងក្នុងច្បាប់នេះ ត្រូវអនុវត្ត ចំពោះការបោះឆ្នោតឡើងវិញដើម្បជ្រើសីរើសក្រុមប្រឹក្សាឃុំ សង្កាត់ថ្មី ។ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតមានសិទ្ធិតាក់តែងបទបញ្ជា និង នីតិវិធីដើម្បីធានាអោយការបោះឆ្នោត ឡើងវិញប្រ ព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ ។

ជំពូកទី ១៥ ថវិកា

  • មាត្រា ២២៩

ត្រូវបានបង្កើតគណនីពិសេសរបស់រតនាគារជាតិ ជាគណនីមូលនិធិទាយជ្ជទានការបោះឆ្នោត សំរាប់ អោយគណកម្មាធិការ ជាតិរៀបចំការបោះឆ្នោតយកទៅចាត់ចែងក្នុងកិច្ចការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អនុលោមទៅតាមច្បាប់ហិរញ្ញវត្ថុ ។ មូលនិធិទាយជ្ជទានការបោះឆ្នោតដែលបានមកពីវិភាគទានផ្សេងៗរបស់រដ្ឋាភិបាល ជំនួយរបស់រដ្ឋាភិបាល បរទេស អង្គការអន្តរជាតិនានា អំនោយពីសប្បុរសជន អំនោយពីអង្គការក្រៅរដ្ឋាភិបាល និង ចំនូលស្របច្បាប់ ផ្សេងៗ ត្រូវបញ្ចូលក្នុងថវិកាជាតិដើម្បីផ្តល់ផ្ទាល់អោយ ទៅគណនីពិសេសនេះ ។ ហិរញ្ញប្បទានក្រៅប្រទេសមួយចំនួនសំរាប់ការបោះឆ្នោត អាចអនុវត្តដោយប្រតិបត្តិការក្រៅរតនាគារជាតិ។ បទដ្ឋានចំនូលចំនាយ និង នីតិវិធីសំរាប់អនុវត្តមាត្រានេះត្រូវកំនត់ដោយអនុក្រឹត្យតាមសំនើរបស់ គណកម្មាធិការជាតិរៀបចំការបោះឆ្នោ ត បន្ទាប់ពីបានពិគ្រោះយោបល់អែកភាពជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ។

ជំពូកទី១៦ ទោសប្បញ្ញត្តិ

  • មាត្រា ២៣០

ត្រូវស្តីបន្ទោស រឺ បន្ដេញចេញពីការងារដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំគិតដល់ ទោសព្រហ្មទណ្ឌ ផ្សេងៗទៀត ចំពោះមន្ត្រីបោះឆ្នោតណា ដែលប្រព្រឹត្តបទល្មើសណាមួយដូចខាងក្រោម :

  • បានចុះឈ្មោះប៉ុន្តែមិនព្រមប្រគល់ប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោតអោយប្រជា ពលរដ្ឋ
  • បានចេញប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត ដោយចេតនាដល់អ្នកដែលពុំ ទាន់គ្រប់អាយុបោះឆ្នោត រឺ ដល់អ្នក​ដែល​ពុំ​ទាន់​បាន​បំពេញល័ក្ខខ័ណ្ឌគ្រប់គ្រាន់អោយចុះឈ្មោះបោះឆ្នោត
  • បានចុះឈ្មោះ និង បានប្រគល់ប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោតដោយ ចេតនាទៅអ្នកដែលត្រូវបានដកសិទ្ធិបោះឆ្នោត
  • រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនអោយចុះឈ្មោះបោះឆ្នោត – រារាំងប្រជាពលរដ្ឋមិនអោយទទួលប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត ក្រោយ ពេលបានចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតរួចហើយ ។
  • មាត្រា ២៣១

ត្រូវដកប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត និង លុបបេក្ខភាពរបស់សាមីខ្លួនចេញពីបញ្ជី បេក្ខជននៃគណ បក្សនយោបាយ ដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត និង ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ប្រាំលាន (៥.០០០.០០០) រៀលទៅម្ភៃ ប្រាំលាន (២៥.០០០.០០០) រៀល ដោយពុំទាន់គិតដល់ទោស ព្រហ្មទណ្ឌផ្សេងទៀតចំពោះជនណាដែល បានប្រព្រឹត្តអំពើណាមួយដូចខាង ក្រោម :

  • ប្រើកម្លាំង រឺ អំពើហិង្សា រឺ បំភិតបំភ័យមិនអោយប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត បង្ហាញខ្លួននៅ ការិយាល័យចុះឈ្មោះ រឺទៅចុះឈ្មោះបោះឆ្នោត រឺទទួលប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត
  • ញុះញង់អ្នកគាំទ្រ រឺ អ្នកបោះឆ្នោត អោយប្រព្រឹត្តអំពើរំលោភបំពាន អំពើគំរាមកំហែង អំពើហិង្សា ទៅលើបេក្ខជន រឺ ទៅលើ​បញ្ជីបេក្ខជននៃគណបក្សនយោបាយដទៃ
  • ធ្វើការគាបសង្កត់ រឺ គំរាមកំហែង រឺ បង្ខំធ្វើសម្បថអោយគេបោះឆ្នោត អោយបញ្ជីបេក្ខជននៃគណបក្ស នយោបាយរបស់ខ្លួនរឺ អោយបញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ​ណាមួយដែលខ្លួនចូលចិត្ត
  • ប្រើកម្លាំង រឺ អំពើហិង្សាដើម្បីរារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនអោយទៅបោះឆ្នោត
  • រារាំងបញ្ជីបេក្ខជននៃគណបក្សនយោបាយ រឺ បេក្ខជននៃបញ្ជីណាមួយ និង អ្នកគាំទ្រមិនអោយ ឃោសនាបោះឆ្នោតតាមកាលកំនត់
  • ប្រើកម្លាំង រឺ ហិង្សា រឺ បំភិតបំភ័យ ប្រើពាក្យសំដីប្រមាថមើលងាយធ្វើអោយមានការភ័យខ្លាច ការ ភាន់ច្រលំ ធ្វើអោយច្របូក​ច្របល់​បាត់​ទំនុក​ចិត្ត​លើ​ការ​សំងាត់នៃការបោះឆ្នោត – បង្កការរំខានមិនអោយដំនើរការបោះឆ្នោតបាន
  • បង្កការរំខានមិនអោយរាប់សន្លឹកឆ្នោតបាន – ធ្វើអោយខូចរបៀបរៀបរយក្នុងពេលបោះឆ្នោត
  • ទិញសន្លឹកឆ្នោតដោយសម្ភារ រឺ ដោយប្រាក់កាស
  • ដកហូតប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោតពីអ្នកដទៃ ។
  • មាត្រា ២៣២

ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីដប់លាន (១០.០០០.០០០) រៀល ទៅហាសិបលាន (៥០.០០០.០០០) រៀល នឹងត្រូវបញ្ឈប់ ពីការងារបោះឆ្នោតជារៀងរហូត ចំពោះសមាជិក រឺ មន្ត្រី បុគ្គលិកនៃគណកម្មាធិការជាតិ សមាជិក រឺ មន្ត្រីបុគ្គលិកនៃគណកម្មការរៀបចំ ការបោះឆ្នោត មន្ត្រីការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត និង មន្ត្រី ការិយាល័យបោះឆ្នោតណាដែលប្រព្រឹត្តល្មើសនឹងមាត្រា៨ នៃច្បាប់នេះ

  • មាត្រា ២៣៣

ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីដប់លាន (១០.០០០.០០០) រៀល ទៅម្ភៃលាន (២០.០០០.០០០) រៀល ដោយពុំទាន់គិតដល់ ទោសព្រហ្មទណ្ឌផ្សេងទៀត និង ដកហូតប័ណ្ណបោះឆ្នោតសំរាប់រយពេលប្រាំ (៥) ឆ្នាំ លុបឈ្មោះចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ចំពោះ សមាជិកគណកម្មាធិការជាតិ សមាជិកគណកម្មការខេត្ត ក្រុង ឃុំ សង្កាត់រៀបចំការបោះឆ្នោត មន្ត្រីការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត មន្ត្រីការិយាល័យបោះឆ្នោត និង មន្ត្រី ការិយាល័យរាប់សន្លឹកឆ្នោតណាដែលបន្លំអែកសារ បន្លំសន្លឹកឆ្នោត រឺ ប្រើកលល្បិចដើម្បីបន្លំលទ្ធ ផលនៃការបោះ ឆ្នោត។

  • មាត្រា ២៣៤

ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលាន (៥.០០០.០០០) រៀល ទៅម្ភៃប្រាំលាន (២៥.០០០.០០០) រៀល ដោយពុំទាន់គិតដ ល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលប្រព្រឹត្តអំពើលួងលោម ទិញទឹកចិត្ត រឺ គំរាមកំហែង រឺ បំភិតបំភ័យ រឺ ប្រើអំពើហិង្សារា រាំងមិនអោយប្រជាពលរដ្ឋដែលមានលក្ខណសម្បត្តិ ស្របតាម ល័ក្ខខ័ណ្ឌដូចមានចែងក្នុងច្បាប់នេះឈរឈ្មោះជាបេក្ខជនសំរាប់ការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។ ករណីជនល្មើសជាបេក្ខជនសំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវដកហូត ប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត និង លុបបេក្ខភាពសាមីខ្លួនចេញពីបញ្ជីបេក្ខជននៃគណបក្សនយោបាយ បន្ថែមពីលើ ទ័ណ្ណកម្មខាងលើ។ ករណីជនល្មើសជាសមាជិក រឺ មន្ត្រី បុគ្គលិកនៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោត រឺ គណកម្មការរៀបចំការបោះ ឆ្នោតគ្រប់លំដាប់ថ្នាក់ មន្ត្រីការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត និង មន្ត្រី ការិយាល័យបោះឆ្នោត ត្រូវបញ្ឈប់ពីការងារបោះឆ្នោតជារៀង រហូត បន្ថែមពីលើទ័ណ្ណកម្មខាងលើ ។

  • មាត្រា ២៣៥

ត្រូវព្រមានចំពោះជនណាដែលប្រព្រឹត្តល្មើសនឹងមាត្រា ៣៩ នៃច្បាប់នេះ ។ ក្នុងករណីពុំព្រមអនុវត្តតាមការព្រមាននេះ ត្រូ វដកហូតអាវុធជាតិផ្ទុះ រឺ សារជាតិ និង វត្ថុប្រកប ដោយគ្រោះថ្នាក់ដោយភ្នាក់ងារមានសមត្ថកិច្ច ដើម្បីផ្តន្ទាទោសតាមច្បាប់ និង ពិន័យជា ប្រាក់ពីប្រាំលាន (៥.០០០.០០០) រៀល ទៅ ដល់ដប់លាន (១០.០០០.០០០) រៀល ប្រសិនបើជនល្មើសនោះជាមន្ត្រីរាជការ សុវីល យោធា នគរបាលជាតិ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវ :

  • ស្នើទៅប្រធានស្ថាប័នរបស់សាមីខ្លួនដើម្បីដាក់វិន័យរដ្ឋបាល ចាប់ពីការដាក់អោយនៅទំនេរគ្មានបៀវត្ស រហូតដល់ការបន្ដេញចេញពីមុខតំនែង យោល​ទៅតាមកំរិតនៃបទល្មើស
  • លុបឈ្មោះចេញពីឈ្មោះអ្នកបោះឆ្នោត ដកហូតប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះ ឆ្នោត ។ ក្នុងករណីជនល្មើសជាសមាជិក រឺ មន្ត្រី បុគ្គលិកនៃគណកម្មាធិការជាតិ រឺ គណកម្មការខេត្ត ក្រុង ឃុំសង្កាត់រៀបចំការបោះឆ្នោត រឺ មន្ត្រីការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត រឺ មន្ត្រីការិយាល័យរាប់សន្លឹកឆ្នោត គណ កម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវលុបឈ្មោះមិនអោយចូលបំរើការងារជាមួយគណកម្មាធិការជាតិរៀបចំការបោះ ឆ្នោត រឺ គណកម្មការរៀបចំការបោះឆ្នោត រឺ ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត រឺ ការិយាល័យបោះឆ្នោត រឺ ការិយាល័យ រាប់សន្លឹកឆ្នោត សំរាប់រយពេល (១០) ឆ្នាំ ចាប់ពីសម័យបោះឆ្នោតនេះតទៅ បន្ថែមពីលើទ័ណ្ណកម្មខាងលើ ។
  • មាត្រា ២៣៦

ត្រូវព្រមានចំពោះជនណាដែលប្រព្រឹត្តល្មើសនឹងមាត្រា ៤០ ៤១ ៤២ ៤៣ ៤៤ ៤៥ និង មាត្រា ៤៦ នៃច្បាប់នេះ ។ ក្នុងករ ណីពុំព្រមអនុវត្តតាមត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលាន (៥.០០០.០០០) រៀល ទៅ ដល់ដប់ លាន (១០.០០០.០០០) រៀល ។ ក្នុងករ ណីជនល្មើសជាបេក្ខជន ក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយ ត្រូវដកហូតប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះ ឆ្នោត លុបឈ្មោះចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត និង ត្រូវលុបបេក្ខភាពរបស់ សាមីខ្លួនចោលបន្ថែមពីលើទ័ណ្ឌកម្មខាងលើ ។

  • មាត្រា ២៣៧

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវដកហូតប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត សំរាប់រយពេ លប្រាំ (៥) ឆ្នាំ លុបឈ្មោះចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត និង ត្រូវស្នើទៅប្រធានស្ថាប័នរបស់ សាមីខ្លួន អោយដាក់វិន័យរដ្ឋបាលចាប់ពី ការដាក់អោយទំនេរគ្មានបៀវត្សរហូតដល់ការបន្ដេញចេញពីមុខតំនែងចំពោះមន្ត្រី រាជការ រឺ អ្នកទទួលខុសត្រូវដែលប្រព្រឹត្តល្មើសនឹងមា ត្រា ១៧ នៃច្បាប់នេះ ។

  • មាត្រា ២៣៨

ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលាន (៥.០០០.០០០) រៀល ទៅ ដប់លាន (១០.០០០.០០០) រៀល និង ត្រូវដកហូតប័ ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោតសំរាប់រយពេលប្រាំ (៥) ឆ្នាំ លុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ចំពោះជនណា ដែលបង្គាប់បញ្ជា រឺលួងលោមបោកបញ្ឆោត អោយអ្នកបោះឆ្នោត ជ្រើសយកបញ្ជីបេក្ខជននៃគណបក្សនយោបាយតាមការចង្អុលបង្ហាញរឺ តាមមធ្យោបាយណាមួយផ្សេងទៀតក្នុងពេល បោះឆ្នោត ។ ក្នុងករណីជនល្មើសជាសមាជិក រឺ មន្ត្រី បុគ្គលិកនៃគណកម្មាធិការជាតិរៀបចំ ការបោះឆ្នោត រឺ របស់ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ រឺ មន្ត្រីការិយាល័យបោះឆ្នោត គណកម្មាធិការជាតិរៀប ចំ ការបោះឆ្នោត ត្រូវលុបឈ្មោះចេញពីការងារ និង មិនអោយចូលបំរើការងារសំរាប់រយពេលដប់ (១០) ឆ្នាំ ចាប់ពី សម័យបោះឆ្នោតនេះ តទៅ ។ ក្នុងករណីជនល្មើសជាបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវលុបបេក្ខភាពរបស់សាមីខ្លួនចោលបន្ថែមលើទ័ណ្ណកម្ម ខាងលើ ។

  • មាត្រា ២៣៩

ត្រូវផ្តន្ទាទោសជាប្រាក់ពីដប់លាន (១០.០០០.០០០) រៀល ទៅ ម្ភៃប្រាំលាន (២៥.០០០.០០០) រៀល ដោយពុំទាន់គិតដល់ ទោសព្រហ្មទ័ណ្ឌផ្សេងៗទៀត និង ត្រូវដកហូតប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះ ឆ្នោតសំរាប់រយពេលប្រាំ(៥)ឆ្នាំ លុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ចំពោះជនណាដែលមានចេតនាធ្វើអោយ របើកហិបឆ្នោត ដាច់រហែក រឺ របូតសោរឃ្លុំ រឺ គ្រឿងសម្ភារសំ គាល់សំរាប់រក្សាសុវត្ថិភាពហិបឆ្នោត រឺ ធ្វើអោយ បាត់ រឺ លួច រឺ ដណ្តើម រឺ បំផ្លាញហិបឆ្នោតដែលមានសន្លឹកឆ្នោត ។ ក្នុងករណីដែលជន ល្មើសជាសមាជិក រឺ មន្ត្រី បុគ្គលិកនៃគណកម្មាធិការជាតិ រឺ គណកម្មការរៀបចំ ការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ រឺ មន្ត្រីការិយាល័យបោះ ឆ្នោត គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវលុប ឈ្មោះចេញពីការងារ និង មិនអោយសាមីខ្លួនចូលបំរើការងារបោះឆ្នោត សំរាប់ រយពេលដប់ (១០) ឆ្នាំ គិតចាប់ ពីសម័យបោះឆ្នោតនេះតទៅ ។ ក្នុងករណីជនល្មើសជាបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវលុបបេក្ខភាពរប ស់សាមីខ្លួនចោលបន្ថែមលើទ័ណ្ឌកម្ម ខាងលើ ។

  • មាត្រា ២៤០

ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលាន (៥.០០០.០០០) រៀល ទៅ ដប់លាន (១០.០០០.០០០) រៀល ដោយពុំទាន់គិតដល់ ទោសព្រហ្មទ័ណ្ឌផ្សេងទៀត និង ត្រូវដកហូតប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះ ឆ្នោត សំរាប់រយពេលប្រាំ (៥) ឆ្នាំ លុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ចំពោះជនណាដែលប្រព្រឹត្តល្មើស នឹងមាត្រា ១២៨ ១២៩ ១៣០ និងមាត្រា ១៣៥ នៃច្បាប់នេះ ។ ប្រសិន បើជនល្មើសនោះជាបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវលុបបេក្ខភាពរបស់សាមីខ្លួនចោលបន្ថែមលើ ទ័ណ្ឌកម្មខាងលើ ។

  • មាត្រា ២៤១

ត្រូវព្រមានចំពោះជនណាដែលប្រព្រឹត្តល្មើសនឹងវាក្យខ័ណ្ឌទី១ និង វាក្យខ័ណ្ឌទី៣ មាត្រា ១៣៣ នៃច្បាប់ នេះ ។ ក្នុងករណី នៅតែពុំព្រមអនុវត្តតាម ត្រូវដកហូតប័ណ្ណបោះឆ្នោត រឺ វិញ្ញាបនប័ត្រជំនួសប័ណ្ណបោះឆ្នោត ហើយ ត្រូវលុបឈ្មោះចេញពីបញ្ជីឈ្មោះអ្នក បោះឆ្នោត សំរាប់រយពេលប្រាំ (៥) ឆ្នាំ និង ត្រូវស្នើទៅប្រធានស្ថាប័នរបស់ សាមីខ្លួនអោយដាក់វិន័យរដ្ឋបាល ចាប់ពីការដាក់អោយទំនេរ គ្មានបៀវត្សរហូតដល់ការបន្ដេញចេញពីមុខតំនែង និង ត្រូវ ផ្តន្ទាទោសពិន័យជាប្រាក់ពីពីរលាន (២.០០០.០០០) រៀល ទៅ បួនលាន (៤.០០០.០០០) រៀល ។

  • មាត្រា ២៤២

ត្រូវព្រមានចំពោះជនណាដែលប្រព្រឹត្តល្មើសនឹងមាត្រា ១៥៨ និងមាត្រា ១៥៩ នៃច្បាប់នេះ។ ក្នុងករណីនៅតែពុំព្រមអនុវត្ត តាមត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលាន (៥.០០០.០០០) រៀល ទៅ ដប់ លាន (១០.០០០.០០០) រៀល ។

ជំពូកទី១៧ អន្តរប្បញ្ញត្តិ

  • មាត្រា ២៤៣

ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់លើកទី១ បន្ទាប់ពីច្បាប់នេះត្រូវចូលជាធរមាន នាយក រដ្ឋមន្ត្រីត្រូវ ប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយពេលដប់មួយ (១១) មួយ ខែយ៉ាងយូរមុនថ្ងៃបោះឆ្នោត។

  • មាត្រា ២៤៤

ដើម្បីធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់លើកទី១ នេះ ត្រូវយកបញ្ជី ឈ្មោះអ្នកបោះ ឆ្នោតជ្រើសតាំងតំនាងរាស្ត្រឆ្នាំ១៩៩៨ នៅតាមការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតនៃឃុំ សង្កាត់ នីមួយៗ ធ្វើជាមូលដ្ឋាន ។ បែបបទ និង នីតិវិធីនៃការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោតនេះ ត្រូវអនុវត្តដូចមានចែងក្នុងច្បាប់ នេះ។

  • មាត្រា ២៤៥

មេឃុំ ចៅសង្កាត់ ជំទប់ និង ចៅសង្កាត់រង ដែលមានបំនងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កា ត់លើកទី១ នេះ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពីការងារទៅប្រតិភូរាជរដ្ឋាភិបាល អភិបាលខេត្ត ក្រុងសាមីតាមរយអភិបាលស្រុកខ័ណ្ឌសាមី ក្នុងរយពេលយ៉ាងតិចប្រាំពីរ (៧) ថ្ងៃមុនថ្ងៃបើកយុទ្ធនាការ ឃោសនា បោះឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួន រួចហើយ សាមីខ្លួនត្រូវវិលត្រលប់មកកាន់មុខតំនែងវិញ ដើម្បីត្រៀមរៀបចំផ្ទេរប្រគល់ការងា រ ជូនក្រុមប្រឹក្សាឃុំ សង្កាត់ថ្មី ។ ក្នុងពេលដែលមេឃុំ ចៅសង្កាត់ ជំទប់ និង ចៅសង្កាត់រងសុំឈប់ពីមុខតំនែងដើម្បីឈរឈ្មោះជាបេក្ខជន បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អភិបាលស្រុក ខ័ណ្ឌ ត្រូវជ្រើសរើសប្រជាពលរដ្ឋក្នុងឃុំ សង្កាត់នោះ រឺ មន្ត្រីពីសាលាស្រុក ខ័ ណ្ឌរបស់ខ្លួន រឺ មន្ត្រីឃុំ សង្កាត់ដែលមិនឈរឈ្មោះជាបេក្ខជន ស្នើទៅប្រតិភូរាជរដ្ឋាភិបាល អភិបាលខេត្ត ក្រុងសាមី ដើម្បីតែងតាំង បណ្តោះអាសន្នជា មេឃុំ ចៅសង្កាត់ ជំទប់ និង ចៅសង្កាត់រង ដែលឈរ ឈ្មោះជាបេក្ខជនរហូតដល់ថ្ងៃប្រកាសលទ្ធផលជាផ្លូវការនៃការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នោះ ។

  • មាត្រា ២៤៦

ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់លើកទី១ បន្ទាប់ពីច្បាប់នេះចូលជាធរមាន គណបក្ស នយោបាយ ដែលមានអាសនក្នុងរដ្ឋសភាបច្ចុប្បន្ន ត្រូវអុទ្ទេសនាមតំនាងមួយរូបរបស់ខ្លួន អោយចូលក្នុងសមាសភាពនៃ គណកម្មាធិការជាតិរៀបចំ ការបោះឆ្នោត ។ ក្នុងករណីដែលសមាជិកណាមួយនៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ទទួលមរណ:ភាព សុំលាឈប់ ជាលាយ លក្ខណ៍អក្សរ បាត់បង់សម្បទាវិជ្ជាជីវ:ដោយមានលិខិតបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច រឺ ប្រព្រឹត្តមិនត្រឹម ត្រូវតាមបទបញ្ជាផ្ទៃក្នុងរបស់ ខ្លួន និង ក្នុងករណីដែលមានគណបក្សនយោបាយសាមីត្រូវបានរំសាយ សមាជិករូបនោះ ត្រូវផ្លាស់ប្តូរស្របតាមបទប្បញ្ញត្តិដែលមានកំនត់ ហេតុក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំនាងរាស្ត្រ ។

ជំពូកទី ១៨ អវសានប្បញ្ញត្តិ

  • មាត្រា ២៤៧

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍ ។

  • មាត្រា ២៤៨

ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់ ។ រាជធានីភ្នំពេញ, ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ក្នុងព្រះបរមនាម និងតាមព្រះរាជ បង្គាប់ ប្រមុខរដ្ឋស្តីទី ហត្ថលេខា ជា ស៊ីម បានបង្គំទូលថ្វាយ សូមឡាយព្រះហត្ថលេខាព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ហត្ថលេខា ហ៊ុន សែន បានជំរាបជូនសម្តេចនាយករដ្ឋមន្ត្រី សហរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ហត្ថលេខា ហត្ថលេខា ស ខេង យូ ហុកគ្រី

ឯកសារ​យោង

  • មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​នៅ​ស្វីស

ច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន

ច្បាប់​​ស្ដីពី​ការ​ត្រួតពិនិត្យគ្រឿងញៀន ត្រូវ​បានរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ១៩៩៦ នាសម័យ ប្រជុំលើកទី៧ នីតិកាលទី១ ដែល​មាន​សេចក្តី​ទាំង​ស្រុង​ដូច​តទៅ​ ៖

ជំពូកទី១ ការចាត់ថ្នាក់ថ្នាំញៀន រឺសារធាតុមានអិទ្ធិពលលើប្រព័ន្ធសរសៃប្រសាទ និងសារធាតុសំរាប់ផលិតគ្រឿងញៀន

  • មាត្រា ១

ត្រូវចាត់ទុកជាគ្រឿងញៀន ថ្នាំញៀនទាំងឡាយ សារធាតុមានអិទ្ធិពលលើប្រព័ន្ធសរសៃ ប្រសាទ និងគ្រឿងផ្សំទាំងឡាយដែលកំនត់ក្នុងតារាងខាងក្រោមនេះ :
តារាង I : រុក្ខជាតិ និងសារធាតុដែល​បណ្តាល​អោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយដែលគ្មានផល ប្រយោជន៍អ្វី ខាងវេជ្ជសាស្ត្រ។
តារាង II : រុក្ខជាតិ និងសារធាតុដែលបណ្តាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ប៉ុន្តែមានផលប្រយោជន៍ ខាងវេជ្ជសាស្ត្រ។
តារាង III : រុក្ខជាតិ និងសារធាតុដែលបណ្តាលអោយមានគ្រោះថ្នាក់ ប៉ុន្តែមានផលប្រយោជន៍ខាង វេជ្ជសាស្ត្រ។
តារាង VI : សារធាតុ និងជាតិគីមីទាំងឡាយដែលប្រើប្រាស់សំរាប់ផលិតគ្រឿងញៀន និងសំរាប់ផលិតសារធាតុ ដែលមានឥទ្ធិពលលើប្រព័ន្ធសរសៃប្រសាទ ហើយដែលចាត់ថ្នាក់ ក្នុងអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៨៨ ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំនួញខុសច្បាប់នៃគ្រឿង ញៀន និងសារធាតុមានអិទ្ធិពលលើប្រព័ន្ធសរសៃប្រសាទ រឺក្នុងការអនុវត្តអនុសញ្ញានេះប្រឆាំងនឹង ការធ្វើជំនួញគ្រឿងញៀនខុសច្បាប់។ តារាងទាំង ៤ នេះបានចែងជាលំអិតនៅក្នុងឧសម្ព័ន្ធ។ តារាងទាំងអស់នេះនឹងបានកែប្រែដោយប្រកាសរបស់ក្រសួងសុខាភិបាល ក្រោយ ពី បាន សួរ យោបល់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិ៍ពេលណាមានការចុះឈ្មោះគ្រឿងញៀនជាថ្មី ការលុបចេញ រឺការផ្ទេរពីតារាងមួយទៅតារាងមួយ។

ជំពូកទី២ ការហាមឃាត់ការដាំរុក្ខជាតិញៀន ការផលិត ការប្រើប្រាស់ ការចែកចាយ និងការធ្វើជំនួញគ្រឿងញៀន

  • មាត្រា ២

លើកលែងតែក្នុងករណីនៃមាត្រា១៤ ការដាំអាភៀន ដើមកូកា ដើមកញ្ឆុង និងដើមកញ្ឆា ត្រូវហាមឃាត់ក្នុងព្រះរាជាណាចក្រកម្ពុជា។

  • មាត្រា ៣លើកលែងតែក្នុងករណីនៃមាត្រា១៤ ត្រូវហាមឃាត់ការផលិត ការចែកចាយ និងការធ្វើ ជំនួញលក់ដុំ រឺលក់រាយ ការដឹកជញ្ជូន

ការរក្សាទុក ការផ្តល់អោយ ការចែកអោយដោយគិតថ្លៃ រឺអិតគិតថ្លៃ ការទិញ ការប្រើប្រាស់ ការនាំចេញ នាំចូល រឺការឆ្លងកាត់ និងការសំ ចតលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នូវរុក្ខជាតិ សារធាតុនិងគ្រឿងផ្សំដែលមានចែងក្នុងតារាង I។

  • មាត្រា ៤

ការផលិត ការធ្វើជំនួញ និង ការចែកចាយដុំក្តី រាយក្តី ការធ្វើជំនួញអន្តរជាតិ ការប្រើប្រាស់រុក្ខជាតិ សារធាតុ និងការរៀបចំផ្សំ ធ្វើ ដែលបានចែងក្នុងតារាង II និង III ត្រូវបានហាមឃាត់ ចំពោះជនណាក៏ដោយ ដែលគ្មានអាជ្ញាប័ណ្ណពិសេសពីរដ្ឋមន្ត្រីក្រសួងសុខាភិបា ល និងចំពោះគ្រឹះស្ថាន រឺទីស្ថានណាមួយ ដែលអិតមានអាជ្ញាប័ណ្ណពិសេស ចេញអោយក្នុងល័ក្ខខ័ណ្ឌដូចគ្នា។ បែបបទសំរាប់អនុវត្តទាំងឡា យនៃមាត្រានេះ ហើយជាអាទិ៍បន្ដាបែបបទទាក់ទងទៅនឹងល័ក្ខខ័ណ្ឌនៃ ពាក្យសុំ និង សេចក្តីអនុញ្ញាត ទាក់ទងទៅនឹងមាតិកា និងការកំរិត ផ្អាកមិនអោយប្រើ និងការលុបចោលនៃ អាជ្ញាប័ណ្ណទាំងពីរ ត្រូវបានកំនត់ដោយអនុក្រឹត្យ។

  • មាត្រា ៥

ត្រូវហាមឃាត់ដូចគ្នានឹងខាងលើនេះដែរ ចំពោះរុក្ខជាតិ សារធាតុ និងគ្រឿងផ្សំ ដែលមានចែងក្នុងតារាង II និង III ជាពិសេស ការឆ្លងកាត់ និងការសំចតលើទឹកដីនៃព្រះរាជា ណាចក្រកម្ពុជា ទោះបីរុក្ខជាតិ សារធាតុ រឺគ្រឿងផ្សំនោះដាក់ចុះ រឺមិនដាក់ចុះពីមធ្យោបាយ ដឹកជញ្ជូនក៏ដោយ លើកលែងតែការទិញ ការដឹកជញ្ជូន និងការរក្សាទុកសំរាប់ផលិតអោសថព្យាបាល មនុស្ស រឺសត្វដែលត្រូវស្ថិតនៅក្រោ មការអនុញ្ញាត និងការត្រួតពិនិត្យនៃក្រសួងសុខាភិបាល។

  • មាត្រា ៦

វិធានការត្រួតពិនិត្យ និងតាមដានដែលមានចែងក្នុងច្បាប់នេះ ក៏ត្រូវប្រព្រឹត្តទៅនៅកំពង់ផែ រួចពន្ធ និងនៅតំបន់រួចពន្ធដែរ។

  • មាត្រា ៧

រដ្ឋមន្ត្រីក្រសួងសុខាភិបាលកំនត់១ឆ្នាំម្តង នូវបរិមាណជាអតិបរមានៃរុក្ខជាតិ សារធាតុ និង គ្រឿងផ្សំផ្សេងៗ ដែលសហគ្រាស រដ្ឋ និងសហគ្រាសអែកជនត្រូវការ ដើម្បីផលិតអោសថព្យាបាលមនុស្ស រឺ សត្វតាមសេចក្តីត្រូវការជាក់ស្តែង។

  • មាត្រា ៨

ក្រសួងសុខាភិបាលនាំចូលរុក្ខជាតិ សារធាតុ និងគ្រឿងផ្សំផ្សេងៗ ដែលត្រូវការប្រចាំឆ្នាំ សំរាប់សហគ្រាសរដ្ឋ រឺសហគ្រាស អែកជនខាងលើនេះយកទៅផលិតអោសថ។ សហគ្រាសអែកជនដែលផលិតអោសថព្យាបាលមនុស្ស រឺសត្វ ដែលត្រូវការទិញរុក្ខជាតិ សា រធាតុ រឺគ្រឿងផ្សំ ដែលមានចែងក្នុងតារាង II និង III ត្រូវសុំទិញពីក្រសួងសុខាភិបាល។

  • មាត្រា ៩

ការផ្សព្វផ្សាយពាណិជ្ជកម្មអំពីរុក្ខជាតិ សារធាតុ និងគ្រឿងផ្សំ រឺអោសថដែលមានចែង ក្នុងតារាង II និង III ត្រូវហាមឃាត់។ ការផ្តល់គំរូ រឺរូបមន្តអោសថទៅអោយអែកជន ការផ្តល់គំរូ រុក្ខជាតិ សារធាតុ រឺគំរូគ្រឿងផ្សំ ដែលមានចែងក្នុងតារាង II និង III ត្រូវហាម ឃាត់។

  • មាត្រា ១០

រដ្ឋមន្ត្រីក្រសួងសុខាភិបាល អាចចេញប្រកាសណែនាំបន្ថែម ចំពោះការផ្សព្វផ្សាយ ពាណិជ្ជកម្ម ដែលមានចែងក្នុងមាត្រា៩។ វិធានទាក់ទងនឹងការចេញអាជ្ញាប័ណ្ណ និងល័ក្ខខ័ណ្ឌដែលសហគ្រាស រឺអែកជនណាម្នាក់ អាចធ្វើសកម្មភាព ចែងក្នុងច្បាប់នេះ ត្រូវកំនត់ដោយអនុក្រឹត្យ។

  • មាត្រា ១១

ការធ្វើការលក់ ទិញ រឺការចែកចាយដុំ និងការធ្វើពាណិជ្ជកម្មអន្តរជាតិនៃសារធាតុ ដែលមានចែងនៅក្នុងតារាង VI ត្រូវអនុវត្ត តាមបទប្បញ្ញត្តិនៃមាត្រា៥ ដល់៨ នៃច្បាប់នេះ។

  • មាត្រា ១២

អ្នកផលិត អ្នកលក់ដុំ និងអ្នកលក់រាយ ដែលអនុញ្ញាតដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួង សុខាភិបាល ត្រូវតែចុះក្នុងសៀវភៅ បញ្ជីដែលមានបង់លេខទំព័រ និងចុះហត្ថលេខាសង្ខេបរបស់អាជ្ញាធរ មានសមត្ថកិច្ច នូវរាល់ការទិញ រឺលក់សារធាតុ ដែលមានចែងក្នុងតា រាង II, III,VI។ ការចុះបញ្ជីនេះ ត្រូវធ្វើនៅពេលប្រតិបត្តិការ ដោយអិតទុកចន្លោះ អិតកោសលុប និងអិតសរសេរត្រួត។ ការចុះបញ្ជីនេះ ត្រូវសរសេរបញ្ជាក់ថ្ងៃ ខែ ឆ្នាំនៃប្រតិបត្តិការ ឈ្មោះ និងចំនួននៃផលិតផល ដែលទទួលបាន រឺលក់ចេញ នាម អាស័យដ្ឋាន និងមុខរបររបស់ អ្នកទទួលទិញ រឺអ្នកលក់។ សៀវភៅបញ្ជីត្រូវរក្សាទុកក្នុងរយពេលដប់ឆ្នាំ គិតចាប់ពីថ្ងៃចុះបញ្ជីចុងក្រោយ ដើម្បីបង្ហាញ ទៅអាជ្ញាធរមានស មត្ថកិច្ចតាមសេចក្តីបង្គាប់។

  • មាត្រា ១៣

កាលបើមានសញ្ញាធួនល្មមអោយសង្ស័យថា សារធាតុណាមួយក្នុងតារាង VI ជាសារធាតុ សំរាប់យកទៅផលិតថ្នាំញៀនដោ យខុសច្បាប់ណាមួយ រឺសារធាតុដែលមានអិទ្ធិពលលើប្រព័ន្ធសរសៃ ប្រសាទ សារធាតុនោះត្រូវឃាត់ទុកភ្លាម រង់ចាំលទ្ធផលនៃការស៊ើប អង្កេតរបស់តុលាការ។

ជំពូកទី៣ ការស្រាវជ្រាវខាងវេជ្ជសាស្ត្រ ខាងវិទ្យាសាស្ត្រ និងខាងការសិក្សា

  • មាត្រា ១៤

ដើម្បីគោលដៅនៃការស្រាវជ្រាវខាងវេជ្ជសាស្ត្រ ខាងវិទ្យាសាស្ត្រ ខាងការសិក្សា រឺខាង នគរបាលវិទ្យាសាស្ត្រ រដ្ឋមន្ត្រីក្រសួង សុខាភិបាលអាចអនុញ្ញាតអោយបុគ្គលនៃអង្គការរដ្ឋណាមួយផលិត ធ្វើ ទិញ ប្រើប្រាស់ រក្សាទុករុក្ខជាតិ សារធាតុ និងគ្រឿងផ្សំ ដែលមាន ចែងក្នុងតារាង I, II និង III ក្នុង បរិមាណមិនលើសពីចំនួនត្រូវការចាំបាច់ដាច់ខាត។ អ្នកទទួលការអនុញ្ញាត ត្រូវចុះក្នុងសៀវភៅនូវបរិមា ណនៃរុក្ខជាតិ សារធាតុ គ្រឿងផ្សំ ដែលខ្លួនទិញធ្វើ ប្រើប្រាស់ និងកំទេចចោល។ បញ្ជីនេះសាមីខ្លួនត្រូវរក្សាទុក១០ឆ្នាំយ៉ាងតិច។ ម៉្យាងទៀត ត្រូវចុះបញ្ជីថ្ងៃ ខែ ឆ្នាំនៃប្រតិបត្តិការ និងឈ្មោះអ្នកផ្តល់។ រៀងរាល់ឆ្នាំ អ្នកទទួលការ អនុញ្ញាត ត្រូវរាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងសុខាភិបា ល អំពីបរិមាណប្រើប្រាស់ រឺកំទេចចោល និងបរិមាណ ដែលមាននៅក្នុងសន្និធិ។

ជំពូកទី៤​​ អធិការកិច្ច និងការពិនិត្យកត់ត្រាបទល្មើស

  • មាត្រា ១៥

គ្រប់បុគ្គល សហគ្រាសអែកជន សហគ្រាសរដ្ឋ គ្រឹះស្ថានវេជ្ជសាស្ត្រ គ្រឹះស្ថានអោសថសាស្ត្រ និងគ្រឹះស្ថានវិទ្យាសាស្ត្រ ដែល ធ្វើសកម្មភាព រឺប្រតិបត្តិការណាមួយអំពីរុក្ខជាតិ សារធាតុ គ្រឿងផ្សំ រឺអោសថ ដែលមានចែងក្នុងច្បាប់នេះ ត្រូវស្ថិតនៅក្រោមការត្រួតពិ និត្យ និងការឃ្លាំមើល របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលត្រូវចាត់អធិការអោសថសាស្ត្រ អោយធ្វើអធិការកិច្ចសាមញ្ញយ៉ាងតិច មួយ ឆ្នាំម្តង និងធ្វើអធិការកិច្ចវិសាមញ្ញគ្រប់ពេលវេលា លើគ្រឹះស្ថាន ទីស្ថានសន្និធិ និងលើការកត់ត្រា ចុះបញ្ជី។ អធិការក្រសួងសុខាភិបាល អា ចសុំកំលាំងជំនួយចាំបាច់ដើម្បីធ្វើអធិការកិច្ច។ ត្រូវស្ថិតក្រោមការត្រួតពិនិត្យិ និងការឃ្លាំមើលខាងលើនេះដែរ បន្ទប់ដែលតំកល់ប្រអប់ ដាក់ ថ្នាំសំរាប់សង្គ្រោះ មធ្យោបាយដឹកជញ្ជូនសាធារណ ដែលអោយធ្វើការដឹកជញ្ជូនអន្តរជាតិ។ បែបបទសំរាប់អនុវត្តមាត្រានេះ ត្រូវកំន ត់ដោយអនុក្រឹត្យ។

ជំពូកទី៥ ទោសប្បញ្ញត្តិ

  • មាត្រា ១៦

ដោយពុំទាន់គិតដល់ការចោទប្រកាន់អំពីការដាំរុក្ខជាតិញៀន ការផលិត ការធ្វើ រឺការជួញ គ្រឿងញៀនខុសច្បាប់ ប្រសិនបើ មាន ត្រូវពិន័យជាប្រាក់ពី ១០០.០០០៛០០ (មួយសែនរៀល) ដល់ ១.០០០.០០០៛០០ (មួយលានរៀល) ជនណាប្រព្រឹត្ត​ ក្នុងក្របខ័ណ្ឌនៃស កម្មភាពត្រឹមត្រូវណាមួយ ដែលធ្វើឡើងក្នុងប្រយោជន៍វេជ្ជសាស្ត្រ រឺអោសថសាស្ត្រ បានល្មើសនឹងបទប្បញ្ញត្តិច្បាប់ និងបទបញ្ជា ចំពោះ :

  1. ការហាមឃាត់មិនអោយដាំរុក្ខជាតិញៀន ផលិត រឺធ្វើជំនួញដុំ រឺរាយ ដឹកជញ្ជូន រក្សាទុក អោយលក់ ចែកចាយ ប្រើប្រាស់ក្នុងរោងចក្រ នាំចូល នាំចេញ ដឹក​ជញ្ជូន​ដោយ​មាន​ការសំចត នូវសារធាតុ រឺរុក្ខជាតិទាំងឡាយ ដែលបានចែងក្នុងតារាង I។
  2. អាជ្ញាប័ណ្ណអនុវត្តសកម្មភាពណាមួយដែលចែងខាងលើនេះ រឺល័ក្ខខ័ណ្ឌដែលបានតំរូវដោយ អាជ្ញាប័ណ្ណនេះ។
  3. ការនាំចូល រឺនាំចេញ ការដឹកជញ្ជូនដោយមានការសុំចតលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នៃសារធាតុដែលចែងក្នុងតារាង II និង III។
  4. ការកំរិតជាអតិបរមាដែលកំរិតដោយក្រសួងសុខាភិបាល ពីការផលិតសារធាតុ និងការរៀបចំ ផ្សំធ្វើ ដែលមានសារធាតុចែងក្នុងតារាង II និង III។
  5. ការផ្សាយពាណិជ្ជកម្មអំពីផលិតផល ដែលមានសារធាតុចែងក្នុងតារាង II និង III។
  6. ការចែកចាយ ការចេញវេជ្ជបញ្ជា ការជាវថ្នាំផ្សំ រឺសារធាតុដែលចែងក្នុងតារាង II និង III។
  7. ការចុះបញ្ជី និងប្រតិបត្តិការ និងស្ថិតិ ដែលតំរូវអោយធ្វើ។
  8. ការផលិត ការធ្វើជំនួញ រឺការប្រើប្រាស់សារធាតុដែលចែងក្នុងតារាង I, II និង III សំរាប់ សកម្មភាពស្រាវជ្រាវខាងវេជ្ជសាស្ត្រ វិទ្យាសាស្ត្រ រឺការសិក្សា។ ក្នុងករណីមិនរាងចាលត្រូវទ្វេរទោស។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃ ដល់១ខែ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០០៛០០ (មួយលានរៀល) ដល់ ៥.០០០.០០០៛០០ (ប្រាំលានរៀល) រឺទោសណាមួយ ក្នុងទោសទាំងពីរនេះ ជនណាប្រឆាំងនឹងការបំពេញមុខងាររបស់អធិការអោសថសាស្ត្រ ទោះបីតាមមធ្យោបាយណាក៏ដោយ។
  • មាត្រា ១៧

ប្រសិនបើមានហេតុការណ៍ណាមួយបង្ហាញអោយឃើញថា ចារីនៃបទល្មើសទាំងឡាយ ដែលបានចែងក្នុងមាត្រា១៦ បានប្រ ព្រឹត្តសំរាប់និយោជករបស់ខ្លួន និយោជកនេះ ត្រូវទទួលខុសត្រូវ រួមគ្នាក្នុងការបង់ប្រាក់ពិន័យ ដែលសំរេចដោយតុលាការ។

ជំពូកទី៦ ការបង្ការ និងរាវរកការសំអាតប្រាក់បានមកពីជំនួញគ្រឿងញៀនខុសច្បាប់

ផ្នែកទី១ ការកំរិតចំនួននៃការទូទាត់ជាសាច់ប្រាក់

  • មាត្រា ១៨

ការទូទាត់ជាសាច់ប្រាក់ មានទឹកប្រាក់លើសពីចំនួនដែលបានកំនត់ដោយស្ថាប័នមាន សមត្ថកិច្ច ត្រូវហាមឃាត់។

ផ្នែកទី២ កាតព្វកិច្ចប្រតិវេទន៍នៃការផ្ទេរជាអន្តរជាតិនៃរបស់មានតំលៃ

  • មាត្រា ១៩

រាល់ការផ្ទេរទៅបរទេស រឺមកពីបរទេសនូវមូលនិធី មូលប័ត្រ រឺរបស់មានតំលៃផ្សេងៗ ដែលមានទឹកប្រាក់លើសពីចំនួនដែល បានកំនត់ដោយស្ថាប័នមានសមត្ថកិច្ច ត្រូវធ្វើប្រតិវេទន៍ទៅ ធនាគារជាតិនៃកម្ពុជា។ ក្នុងប្រតិវេទន៍ ត្រូវប្រាប់ប្រភេទ និងចំនួនទឹកប្រាក់នៃ ការផ្ទេរនាម និងអាស័យដ្ឋានរបស់អ្នកផ្ទេរ និងអ្នកទទួល។

ផ្នែកទី៣ បទបញ្ជាអំពីមុខរបរជាអ្នកប្តូរប្រាក់ផ្ទាល់ដៃ

  • មាត្រា ២០

រូបវ័ន្តបុគ្គល រឺនីតិបុគ្គលដែលបានទទួលការអនុញ្ញាតអោយប្រកបមុខរបរជាអ្នកប្តូរប្រាក់ ផ្ទាល់ដៃត្រូវ :

  1. សួរបញ្ជាក់អំពីអត្តសញ្ញាណអតិថិជនរបស់ខ្លួន ដោយអោយគេបង្ហាញអែកសារជាភស្តុតាង ដែលមានបិទរូបថត ហើយនៅមានសុពលភាពនៅឡើយ មុន​នឹង​ប្តូរ​ប្រាក់​ដែល​មាន​ទឹកប្រាក់លើសពីចំនួន កំនត់ដោយស្ថាប័នមានសមត្ថកិច្ច។
  2. កត់ត្រាប្រតិបត្តិការទាំងនោះ តាមលំដាប់កាលបរិច្ឆេទ ដោយបញ្ជាក់ពីគោត្តនាម នាមខ្លួន និងអាស័យដ្ឋានរបស់អតិថិជនក្នុងសៀវភៅបញ្ជីបង់លេខ និង​ចុះ​ហត្ថលេខា​សង្ខេប​ដោយធនាគារជាតិ នៃកម្ពុជា ហើយរក្សាទុកបញ្ជីទាំងនេះរយពេល៥ឆ្នាំយ៉ាងតិច ក្រោយពីកិច្ចប្រតិបត្តិការចុងក្រោយ ដែលបានកត់ត្រា។​ ធនាគារជាតិនៃកម្ពុជាអាច​ចាត់​មន្ត្រីរបស់ខ្លួនអោយពិនិត្យមើលសៀវភៅបញ្ជីទាំងអស់នេះដល់ ទីកន្លែង។
  3. គោរពរាល់បទបញ្ជារបស់ធនាគារជាតិនៃកម្ពុជា ក្នុងសមត្ថកិច្ចគ្រប់គ្រងការប្តូរប្រាក់។

]ផ្នែកទី៤ កាតព្វកិច្ចតំរូវទៅលើគ្រឹះស្ថានល្បែង

  • មាត្រា ២១

កាលបើអ្នកលេងល្បែងទិញ រឺយកមកជាមួយ រឺដូរកាស រឺប្លាក សំរាប់ស៊ីសងដែលមាន តំលៃលើសពីទឹកប្រាក់កំនត់ដោយប្រ កាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រឹះស្ថានល្បែង ទាំងឡាយដែលមានការអនុញ្ញាតពីរាជរដ្ឋាភិបាលត្រូវ :

  1. សួរបញ្ជាក់ពីអត្តសញ្ញាណរបស់អ្នកលេងល្បែង ដោយអោយគេបង្ហាញអែកសារជាភស្តុតាង ដែលមានបិទរូបថត ហើយនៅមានសុពលភាពនៅឡើយ។
  2. ចុះបញ្ជីតាមលំដាប់កាលបរិច្ឆេទ នូវប្រតិបត្តិការទាំងនោះតាមទឹកប្រាក់ជាក់ស្តែង បញ្ជាក់ ពីគោត្តនាម នាមខ្លួន និងអាស័យដ្ឋានរបស់អ្នក លេង​ល្បែង​នៅ​ក្នុង​សៀវភៅ​បញ្ជី​បង់លេខ និងចុះ ហត្ថលេខាសង្ខេប ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយរក្សាសៀវភៅបញ្ជីនោះទុកយ៉ាងតិច៥ឆ្នាំ ក្រោយកិច្ចប្រតិបត្តិ ការ​ចុង​ក្រោយ​ដែល​បានកត់ត្រា​។ ​ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អាចចាត់មន្ត្រីរបស់ខ្លួន អោយទៅពិនិត្យមើលសៀវភៅបញ្ជី ទាំងអស់នេះដល់កន្លែង។

ផ្នែកទី៥ កាតព្វកិច្ចប្រុងប្រយ័ត្នរបស់អង្គការហិរញ្ញវត្ថុ

  • មាត្រា ២២

គ្រឹះស្ថានអិនទាន និងស្ថាប័នហិរញ្ញវត្ថុទាំងឡាយ ត្រូវសួរបញ្ជាក់ពីអត្តសញ្ញាណ របស់អតិថិជន មុននឹងធ្វើទំនាក់ទំនងកិច្ចការ រកស៊ីជាមួយ។ ត្រូវឃ្លាំមើលជាពិសេស បើមាន ប្រតិបត្តិការមិនប្រក្រតី រឺស្មុគស្មាញ ត្រូវរក្សាទុកអែកសារទាំងឡាយទាក់ទងទៅនឹងអត្ត សញ្ញាណ នៃអតិថិជនរបស់ខ្លួន និងកិច្ចប្រតិបត្តិការដែលអ្នកទាំងនោះបានធ្វើ។ ត្រូវអោយបុគ្គលិករបស់ខ្លួន ផ្សារភ្ជាប់ ស្មារតីទៅនឹងការប្រ យុទ្ធប្រឆាំង និងការសំអាតប្រាក់បានមកពីជំនួញគ្រឿងញៀនខុសច្បាប់។ ល័ក្ខខ័ណ្ឌនៃការអនុវត្តមាត្រានេះត្រូវកំនត់ដោយអនុក្រឹត្យ។

ជំពូកទី៧ ការរាវរក និងការរាយការណ៍ប្រាប់

ការសង្ស័យថា មានការសំអាតប្រាក់

ផ្នែកទី១ បុគ្គល និងអង្គការដែលត្រូវរាយការណ៍

  • មាត្រា ២៣

គ្រឹះស្ថានអិនទាន ស្ថាប័នហិរញ្ញវត្ថុទាំងឡាយ និងបុគ្គលដទៃទៀតដែលក្នុងការប្រព្រឹត្ត វិជ្ជាជីវរបស់ខ្លួន បានធ្វើ ត្រួតពិនិត្យ រឺ ណែនាំអោយធ្វើកិច្ចប្រតិបត្តិការ ដែលបន្ដាលអោយមានចលនាទុន ត្រូវរាយការណ៍អំពីទឹកប្រាក់ ដែលខ្លួនសង្ស័យថាបានមកពីបទល្មើស ទាំងឡាយ ដែលមានចែងក្នុង មាត្រា៣១ ដល់ ៣៣, ៣៧ ដល់៤០ និង៤២ ដល់៤៤ ព្រមទាំងប្រកាសប្រាប់កិច្ចប្រតិបត្តិការ ទាក់ទងនឹងទឹក ប្រាក់នោះ។ មេធាវីត្រូវរាយការណ៍តែអំពីកិច្ចប្រតិបត្តិការទាំងឡាយណា ដែលខ្លួនបាន ដឹងក្រៅពីការងារការពាររបស់ខ្លួន។ គ្រឹះស្ថានអិន ទាន ស្ថាប័នហិរញ្ញវត្ថុ មានកាតព្វកិច្ចរាយការណ៍អំពីកិច្ចប្រតិបត្តិការទាំងឡាយ ដែលមានចែងខាងលើ ទោះបីពុំអាចផ្អាកការអនុវត្តកិច្ចប្រ តិបត្តិការទាំងនោះក៏ដោយ រឺទោះបីទឹកប្រាក់ ដែលមានចែងខាងលើ លេចឡើងក្រោយកិច្ចប្រតិបត្តិការបានសំរេចក៏ដោយ។ អង្គការ និង បុគ្គលទាំងឡាយដែលមានចែងក្នុងកថាខ័ណ្ឌទីមួយ ក៏ត្រូវរាយការណ៍អំពីពត៌មានទាំងអស់ ដែលបង្កើនការសង្ស័យ រឺធ្វើអោយបាត់ការ សង្ស័យខាងដើម។

ផ្នែកទី២ នីតិវិធីនៃការរាយការណ៍

  • មាត្រា ២៤

គ្រឹះស្ថានអិនទាន ស្ថាប័នហិរញ្ញវត្ថុ និងបុគ្គលដទៃទៀតដែលចែងក្នុងមាត្រាខាងលើ ត្រូវធ្វើសេចក្តីរាយការណ៍ជាបន្ទាន់ទៅ ព្រះរាជអាជ្ញា។ ព្រះរាជអាជ្ញា ត្រូវប្រាប់ទៅគណកម្មការ ដែលបង្កើតឡើងក្នុងមាត្រា២៥ អោយផ្តល់ពត៌មានគ្រប់គ្រាន់ដើម្បីសំរេចអំពីការ ចោទប្រកាន់។

  • មាត្រា ២៥

ត្រូវបង្កើតគណកម្មការមួយប្រឆាំងនឹងការសំអាតប្រាក់ ដែលបានមកពីជំនួញ គ្រឿងញៀនខុសច្បាប់ ក្រោមអំនាចរបស់នា យករដ្ឋមន្ត្រី។សមាសភាព និងភារកិច្ចរបស់គណកម្មការត្រូវកំនត់ដោយអនុក្រឹត្យ។

ផ្នែកទី៣ ការចាត់តាំងលើសេចក្តីរាយការណ៍ដោយគណកម្មការប្រឆាំងនឹងការសំអាតប្រាក់

  • មាត្រា ២៦

គណកម្មការប្រឆាំងនឹងការសំអាតប្រាក់ ត្រូវឆ្លើយថាបានទទួលសេចក្តីរាយការណ៍ក្នុងរយពេល កំនត់សំរាប់អនុវត្តប្រតិបត្តិ ការខាងធនាគារ រឺខាងហិរញ្ញវត្ថុ។ លិខិតឆ្លើយតបខាងលើនេះ អាចមានសេចក្តីជំទាស់ តំរូវអោយផ្អាកកិច្ចប្រតិបត្តិការក្នុងរយពេលមិន លើសពី២៤ម៉ោង។ ប្រសិនបើ ការឆ្លើយតបអិតមានលើកឡើងនូវការប្តឹងជំទាស់អ្វីទេ រឺក៏ថានៅពេលចប់រយពេលប្តឹងទាស់ ហើយអិតមា នសេចក្តីសំរេចណាមួយបញ្ជាអោយមានវិធានការទប់ស្កាត់ ដែលមានចែងក្នុងវាក្យខ័ណ្ឌបន្ទាប់មកដល់អ្នករាយការណ៍ទេ អ្នករាយការណ៍ នេះ អាចអោយអនុវត្តកិច្ចប្រតិបត្តិការបាន។ កាលបើពុំអាចកំនត់ប្រភពទឹកប្រាក់ក្នុងថិរវេលា២៤ម៉ោងបានទេ នោះប្រធានតុលាការ សមត្ថ កិច្ចតាមពាក្យស្នើសុំរបស់អយ្យការ ដែលទទួលបន្ដឹងពីគណកម្មការប្រឆាំងនឹងការសំអាតប្រាក់ អាចបញ្ជាអោយ ខ្ចប់មូលនិធិ គណនី និង មូលប័ត្រ លើកលែងតែចៅក្រមស៊ើបអង្កេត បានបញ្ជាអោយខ្ចប់រួចហើយ។ សេចក្តីសំរេចរបស់តុលាការតាម ពាក្យសុំរបស់អយ្យការ ត្រូវបានអនុវត្តភ្លាម។

  • មាត្រា ២៧

ពុំអាចមានការចោទប្រកាន់អំពីការរំលោភលើការសំងាត់នៃវិជ្ជាជីវទៅលើបុគ្គល រឺអ្នក ដឹកនាំ រឺ អ្នកទទួលបន្ទុកត្រួតពិនិត្យរប ស់អង្គការដែលមានចែងនៅមាត្រា២៣ ហើយដែលបានធ្វើ សេចក្តីរាយការណ៍ដោយសុទ្ធចិត្តដែលមានចែងក្នុងមាត្រានោះឡើយ។ ពុំអាច ប្តឹងអោយទទួលខុសត្រូវខាងបទរដ្ឋប្បវេណីណាមួយបានឡើយ ហើយក៏ពុំអាចដាក់ទ័ណ្ឌកម្ម ខាងវិជ្ជាជីវណាមួយទៅលើបុគ្គល រឺអង្គការ ទាំងឡាយ ដែលបានធ្វើសេចក្តីរាយការណ៍ដោយសុទ្ធចិត្ត បានឡើយ ទោះបីការសង្កេត រឺសេចក្តីសំរេចរបស់តុលាការបង្ហាញថា សេចក្តី រាយការណ៍នោះ អិតមានមូលដ្ឋានក៏ដោយ។

  • មាត្រា ២៨

គ្រឹះស្ថានអិនទាន រឺស្ថាប័នហិរញ្ញវត្ថុ ត្រូវរួចផុតពីការទទួលខុសត្រូវគ្រប់បែបយ៉ាង ហើយក៏ពុំអាចត្រូវបានចោទប្រកាន់ពីបទ អាជ្ញាណាមួយទៅលើអ្នកដឹកនាំ រឺអ្នកទទួលបន្ទុកត្រួតពិនិត្យ របស់គ្រឹះស្ថានទាំងនោះបានឡើយ កាលបើកិច្ចប្រតិបត្តិការ ត្រូវបានធ្វើដូច ដែលមានចែងក្នុងវាក្យ ខ័ណ្ឌទី១នៃមាត្រា២៦ លើកលែងតែគ្រឹះស្ថាន រឺស្ថាប័ននោះមានការឃុបឃិតជាមួយម្ចាស់ប្រាក់ រឺម្ចាស់នៃកិច្ចប្រតិ បត្តិការ។

ជំពូកទី៨ បទប្បញ្ញត្តិព្រហ្មទណ្ឌ

  • មាត្រា ២៩

ដោយពុំទាន់គិតដល់ទោសទាំងឡាយដែលមានចែងទុកសំរាប់ជំនួញគ្រឿងញៀនខុស ច្បាប់ និងសារធាតុមានអិទ្ធិពលលើប្រព័ ន្ធសរសៃប្រសាទ និងសំរាប់ការសំអាតប្រាក់បានមកពីជំនួញ គ្រឿងញៀនខុសច្បាប់ :

  1. ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃដល់១ខែ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១០០.០០០៛០០ (មួយ សែនរៀល) ដល់ ១.០០០.០០០៛ (មួយលានរៀល) រឺទោសណាមួយ នៃទោសទាំងពីរនេះ :
    • ជនណា អ្នកដឹកនាំ រឺអ្នកទទួលបន្ទុកត្រួតពិនិត្យរបស់អង្គការ ដែលមានចែង ក្នុងមាត្រា២៣ ដែលបានប្រាប់ម្ចាស់ប្រាក់ រឺម្ចាស់ប្រតិបត្តិការដែលមានចែងក្នុងមាត្រា២៣ អំពី សេចក្តីរាយការណ៍ដែលខ្លួនថា ខ្លួនមានកាតព្វកិច្ចត្រូវធ្វើ រឺអំពីផលវិបាកដែលម្ចាស់ប្រាក់ រឺម្ចាស់ ប្រតិបត្តិការនោះត្រូវរងទទួល រឺក៏ថាដោយចេតនា ខ្លួនមិនធ្វើសេចក្តីរាយ​ការណ៍ ដូចមានចែង ក្នុងមាត្រានេះឡើយ។
    • ជនណាដែលបានប្រើអត្តសញ្ញាណក្លែង ដើម្បីធ្វើអោយសំរេច រឺប៉ុនប៉ងធ្វើអោយបានសំរេច នូវកិច្ចប្រតិបត្តិការដែលមានចែងក្នុងមាត្រា១៨ និង២១ នៃច្បាប់នេះ។
  2. ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ដល់១ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០០៛០០ (មួយលានរៀល) ដល់ ៥.០០០.០០០៛ (ប្រាំលានរៀល)​ជន​ណា​ដែល​បំផ្លាញ រឺលួចសៀវភៅបញ្ជី រឺអែកសារដែលមាត្រា២០ និង២១ នៃច្បាប់នេះបានតំរូវអោយរក្សាទុក។
  3. ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១០០.០០០៛០០ (មួយសែនរៀល) ដល់ ១.០០០.០០០៛០០ (មួយ លានរៀល) :
    • ជនណាដែលបានធ្វើ រឺព្រមទទួលធ្វើការទូទាត់ជាប្រាក់ ដែលមានចំនួនលើសពីចំនួន អនុញ្ញាត។
    • ជនណាដែលបានប្រព្រឹត្តល្មើសនឹងកាតព្វកិច្ចត្រូវរាយការណ៍អំពីការផ្ទេរជាអន្តរជាតិ នូវ មូលនិធិមូលប័ត្រ រឺរបស់មាន​តំលៃទាំងឡាយដែលច្បាប់តំរូវអោយរាយការណ៍។
    • អ្នកដឹកនាំ រឺអ្នកទទួលបន្ទុកប្តូរប្រាក់ផ្ទាល់ដៃ អ្នកទទួលបន្ទុកគ្រឹះស្ថានល្បែងគ្រឹះ ស្ថានអិនទាន និងស្ថាប័នហិរញ្ញវត្ថុដែលប្រព្រឹត្តល្មើស នឹងបទប្បញ្ញត្តិនៃមាត្រា១៩ ដល់២២ នៃច្បាប់នេះ។

ជនណាដែលបានប្រព្រឹត្តបទល្មើសដូចមានចែងក្នុងមាត្រានេះ អាចត្រូវបានហាមឃាត់ជាស្ថាពរ រឺក្នុង រយពេលពី៦ខែ ទៅ៥ឆ្នាំមិនអោយ ប្រកបវិជ្ជាជីវដែលខ្លួនបានប្រព្រឹត្តល្មើសច្បាប់។

ជំពូកទី៩ បទប្បញ្ញត្តិខាងវិន័យ

  • មាត្រា ៣០

កាលបើគ្រឹះស្ថានអិនទាន និងស្ថាប័នហិរញ្ញវត្ថុ រឺជនដែលមានចែងក្នុងមាត្រា២៣ សហគ្រាសប្តូរប្រាក់ផ្ទាល់ដៃ រឺគ្រឹះស្ថានល្បែ ងមិនបានបំពេញកាតព្វកិច្ចណាមួយ ដែលបានតំរូវមកលើ ខ្លួន ដោយបទប្បញ្ញត្តិនៃច្បាប់នេះ រឺដោយអនុក្រឹត្យទាំងឡាយសំរាប់អនុវត្តច្បា ប់នេះបន្ដាលពី កំហុសធ្ងន់ធ្ងរ ខ្វះការប្រុងប្រយ័ត្ន រឺខ្វះការរៀបចំនីតិវិធីផ្ទៃក្នុងអាជ្ញាធរខាងវិន័យ អាចចាត់វិធានការ ដោយបញ្ញត្តិ ក្នុងល័ក្ខខ័ ណ្ឌដែលមានចែងក្នុងបទបញ្ជាខាងវិជ្ជាជីវ រឺខាងរដ្ឋបាល។

ជំពូកទី១០ ការចោទប្រកាន់និងមូលទោស

ផ្នែកទី១ គ្រឿងញៀនដែលបន្ដាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ (តារាង I និង II )

  • មាត្រា ៣១

ជនណាប្រព្រឹត្តដោយចេតនាល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់នេះ និងបទបញ្ជាដែលពាក់ព័ន្ធ នឹងការដាំរុក្ខជាតិញៀនសំរាប់ធ្វើពា ណិជ្ជកម្ម ការផលិត ការធ្វើ ការចំរាញ់ រឺការប្លែងភាព នៃគ្រឿងញៀន ដែលបន្ដាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគា រពី១០ឆ្នាំ ដល់២០ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១០.០០០.០០០៛០០(ដប់លានរៀល) ដល់ ៥០.០០០.០០០៛០០ (ហាសិបលានរៀល។

  • មាត្រា ៣២

ជនណាប្រព្រឹត្តដោយចេតនាល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់នេះ និងបទបញ្ជាទាក់ទងនឹងការ នាំចេញការនាំចូល ការដឹកជញ្ជូន អន្តរជាតិ នូវគ្រឿងញៀនដែលបន្ដាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ត្រូវផ្តន្ទាទោសពន្ធនាគារពី១០ឆ្នាំ ដល់២០ឆ្នាំនិងផ្តន្ទាទោសពិន័យជាប្រាក់ ពី ១០.០០០.០០០៛០០ (ដប់លានរៀល) ដល់ ៥០.០០០.០០០៛០០ (ហាសិបលានរៀល)។

  • មាត្រា ៣៣

ជនណាប្រព្រឹត្តដោយចេតនាល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់នេះ និងបទបញ្ជាទាក់ទងនឹងការ ស្នើផ្តល់អោយការដាក់លក់ ការ ចែកចាយ ការធ្វើរបរជើងសារ ការលក់ ការប្រគល់អោយ ទោះក្នុងឋានជាអ្វីក៏ដោយ ការផ្ញើការបញ្ជូន ការដឹកជញ្ជូន ការទិញ ការរក្សាទុក រឺការប្រើប្រាស់គ្រឿងញៀនដែលបន្ដាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំ ដល់២០ឆ្នាំ និងផ្តន្ទាទោស ពិន័យ ជាប្រាក់ពី ១០.០០០.០០០៛០០ (ដប់លានរៀល) ដល់ ៥០.០០០.០០០៛០០ (ហាសិប លានរៀល) រឺផ្តន្ទាទោសណាមួយក្នុងទោសទាំងពីរនេះ។

  • មាត្រា ៣៤

ជនណាដែលរៀបចំដឹកនាំក្រុមអុក្រិដ្ឋជន រឺផ្តល់ប្រាក់អោយក្រុមអុក្រិដ្ឋជននោះ ដើម្បីអោយ ប្រព្រឹត្តបទល្មើសណាមួយ រឺច្រើ នដែលមានចែងក្នុងមាត្រា៣១ ដល់៣៣ និង៣៩ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត និងផ្តន្ទាទោសពិន័យជាប្រាក់ពី ៥០.០០០.០០០៛ ០០ (ហាសិបលាន រៀល) ដល់ ១០០.០០០.០០០៛០០ (មួយរយលានរៀល)។

  • មាត្រា ៣៥

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំដល់ ៥ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០៛០០ (ប្រាំលានរៀល) ដល់ ១០.០០ ០.០០០៛០០ (ដប់លានរៀល) រឺទោសណាមួយ ក្នុងទោសទាំងពីរនេះ ៖

  1. ជនណាដែលសំរួលដោយចេតនាអោយអ្នកដទៃប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀនដែលបន្ដាល អោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ទោះយកថ្លៃក្តី មិនយកថ្លៃក្តី។​ជន​នោះ​មាន​ជាអាទិ៍គឺ ៖ អ្នកម្ចាស់ផ្ទះ បណ្ណាធិការ នាយក អាជីវករទោះក្នុងឋានជាអ្វីក៏ដោយ នៃសណ្ឋាគារ ផ្ទះឈ្នួលមានចលនវត្ថុសំរាប់ប្រើប្រាស់ កន្លែងទទួលអោយស្នាក់នៅ និងបរិភោគ តៀមលក់ភេសជ្ជ : ភោជនីយដ្ឋាន ក្លឹប សមាគមកំសាន្ត កន្លែងរាំច្រៀង កន្លែងទស្សនីយភាព រឺកន្លែងអ្វីមួយបើកសំរាប់សាធារណជន រឺប្រើប្រាស់​ដោយ​សារធារណ​ជន៘ ដែលអត់អោនអោយប្រើប្រាស់គ្រឿងញៀន ដែលបន្ដាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរនៅក្នុងគ្រឹះស្ថានទាំងនោះ រឺសាខារបស់គ្រឹះស្ថានទាំងនោះ រឺ នៅក្នុងកន្លែងនោះ។
  2. ជនណាដោយដឹងជាមុនហើយ ប៉ុន្តែនៅតែចេញវេជ្ជបញ្ជាបំពេញចិត្តអោយប្រើប្រាស់គ្រឿងញៀន ដែលបន្ដាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។
  3. ជនណាដែលដឹងថាវេជ្ជបញ្ជាមានលក្ខណមិនត្រឹមត្រូវ រឺធ្វើឡើងដោយបំពេញចិត្តអោយអ្នកប្រើប្រាស់ ប៉ុន្តែនៅតែផ្តល់អោយអ្នកយកមកទិញនូវគ្រឿងញៀន​ដែល​បន្ដាល​អោយ​មានគ្រោះថ្នាក់ ធ្ងន់ធ្ងរ។
  4. ជនណាយកវេជ្ជបញ្ជាមិនត្រឹមត្រូវ រឺសំរាប់បំពេញចិត្តអោយអ្នកប្រើប្រាស់យកទៅអោយគេផ្តល់ រឺប៉ុនប៉ង ធ្វើអោយគេផ្តល់គ្រឿងញៀន ដែល​បន្ដាល​អោយ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​។
  5. ជនណាលួចដាក់គ្រឿងញៀនដែលបន្ដាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរក្នុងអាហារ រឺក្នុងភេសជ្ជ ដោយ មិនអោយអ្នកបរិភោគដឹង។

ផ្នែកទី២ ការចែកអោយដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន

  • មាត្រា ៣៦

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ដល់១ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០ ០៛០០ (មួយលានរៀល) ដល់ ៥.០០ ០.០០០៛០០ (ប្រាំលានរៀល) រឺផ្តន្ទាទោស ណាមួយក្នុងទោសទាំងពីរនេះ ជនណាចែក រឺផ្តល់គ្រឿងញៀន ដែលបន្ដាលអោយមានគ្រោះថ្នា ក់ធ្ងន់ធ្ងរ ទៅអោយជនណាម្នាក់ ដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន។

ផ្នែកទី៣ គ្រឿងញៀនដែលបន្ដាលអោយមានគ្រោះថ្នាក់

  • មាត្រា ៣៧

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំដល់ ១៥ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១០.០០០.០០០៛០០ (ដប់លានរៀល) ដល់ ៥០. ០០០.០០០៛០០ (ហាសិបលានរៀល) រឺផ្តន្ទាទោស ណាមួយក្នុងទោសទាំងពីរនេះ ជនណាប្រព្រឹត្តដោយចេតនាល្មើសនឹងបទប្បញ្ញត្តិច្បាប់ និងបទបញ្ជា ដែលទាក់ទិននឹងការដាំរុក្ខជាតិញៀន ការផលិត ការធ្វើការចំរាញ់ ការរៀបចំផ្សំធ្វើ ការប្លែងភាព ការនាំចូល នាំចេញ ការផ្តល់ អោយ ការដាក់លក់ ការចែកចាយ ការធ្វើរបរជើងសារ ការលក់ ការប្រគល់អោយ ទោះក្នុងឋានជាអ្វីក៏ដោយ ការផ្ញើទៅអោយ ការបញ្ជូន ការដឹកជញ្ជូន ការទិញ ការរក្សាទុក រឺការប្រើប្រាស់គ្រឿងញៀន ដែលបន្ដាលអោយមានគ្រោះថ្នាក់ដូចមានចែងក្នុងតារាង III។

ផ្នែកទី៤ សារធាតុសំរាប់ផ្សំថ្នាំញៀន (តារាង VI) បរិក្ខា និងសំភារ

  • មាត្រា ៣៨

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ដល់១០ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១០.០០០. ០០០៛០០ (ដប់លានរៀល) ដល់ ៥០. ០០០.០០០៛០០ (ហាសិបលានរៀល) រឺផ្តន្ទាទោស ណាមួយក្នុងទោសទាំងពីរនេះ ជនណាបានដោយចេតនា ផលិត នាំចូល នាំចេញ ដឹកជញ្ជូ ន ផ្តល់អោយលក់ ចែកចាយ ប្រគល់អោយទោះក្នុងឋាន ជាអ្វីក៏ដោយ ផ្ញើទៅអោយ បញ្ជូនទិញ រឺរក្សាទុកសារធាតុ សំរាប់ផ្សំថ្នាំញៀន បរិ ក្ខារ និងសម្ភារ រឺមួយក្នុងគោលដៅយកទៅដាំ ផលិត រឺធ្វើដោយខុសច្បាប់ នូវគ្រឿងញៀន ដែលបន្ដាលអោយគ្រោះថ្នាក់ធ្ងន់ធ្ងរ រឺគ្រឿង ញៀនដែលបន្ដាលអោយមានគ្រោះថ្នាក់ រឺមួយ ដោយដឹងច្បាស់ថា សារធាតុនោះ បរិក្ខានោះ និងសម្ភារ នោះ ត្រូវប្រើប្រាស់សំរាប់ទិស ដៅនេះអែង។

ផ្នែកទី៥ ការសំអាតប្រាក់បានមកពីជំនួញគ្រឿងញៀនខុសច្បាប់

  • មាត្រា ៣៩

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំដល់ ២០ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១០.០០០.០០០៛០០ (ដប់លានរៀល) ដល់ ៥០.០០០.០០០៛០០ (ហាសិបលានរៀល) រឺផ្តន្ទាទោស ណាមួយក្នុងទោសទាំងពីរនេះ :

  1. ជនណាបានផ្ទេរធនធាន រឺទ្រព្យសម្បត្តិដោយចេតនា ដែលបានមកពីបទល្មើស ដែលចែង ក្នុងមាត្រា៣១ ដល់៣៨ នៃច្បាប់នេះក្នុងគោលបំណងលាក់បាំង រឺ​ក្លែង​ឫស​គល់​ខុស​ច្បាប់នៃធនធាន រឺទ្រព្យសម្បត្តិទាំងនោះ រឺដើម្បីជួយជនប្រព្រឹត្តបទល្មើសអោយរួចខ្លួនពីទោសទាំងឡាយ ដែលកើតមាន ឡើងពីអំពើរបស់ខ្លួន។
  2. ជនណាជួយលាក់បាំង រឺក្លែងប្រភេទឫសគល់ ទីកន្លែង ការចាត់ចែងចលនា រឺកម្មសិទ្ធិ ពិតប្រាកដនៃធនធានទ្រព្យសម្បត្តិ រឺសិទ្ធិទាំងឡាយដែលពាក់ព័ន្ធនឹងធនធាន និង​ទ្រព្យ​សម្បត្តិ ដែលបានមកពីបទល្មើសណាមួយដែលមានចែងក្នុងចំនុច១។

ផ្នែកទី៦ ការទិញ ការរក្សាទុក រឺការប្រើប្រាស់ដោយដឹងហេតុផល នៃធនធាន និងទ្រព្យសម្បត្តិ ដែលបានមកពីបទល្មើស

  • មាត្រា ៤០

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ដល់៥ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០៛០០ (ប្រាំលានរៀល) ដល់ ១០.០០ ០.០០០៛០០ (ដប់លានរៀល) រឺផ្តន្ទាទោសណាមួយ ក្នុងទោសទាំងពីរ ជនណាបានទិញ រក្សាទុក រឺបានប្រើប្រាស់តាមបែបណាក៏ដោយ នូវ ទ្រព្យ សម្បត្តិ និងធនធាន ដែលខ្លួនដឹងថាបានមកពីការប្រព្រឹត្តល្មើសណាមួយនៃមាត្រា៣១ ដល់៣៩ នៃច្បាប់នេះ ដោយផ្ទាល់ក្តី រឺដោយ ប្រយោលក្តី។

ជំពូកទី១១ បទប្បញ្ញត្តិរួមចំពោះបទល្មើសផ្សេងៗ

ផ្នែកទី១ ការញុះញង់អោយប្រព្រឹត្តបទល្មើស និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់

  • មាត្រា ៤១

ត្រូវផ្តន្ទាទោសសំរាប់បទល្មើសនេះ ជនណាដែលបានញុះញង់តាមមធ្យោបាយណាក៏ដោយ ទោះដោយផ្ទាល់ រឺដោយប្រយោល អោយប្រព្រឹត្តបទល្មើសណាមួយ ដែលមានចែងក្នុងមាត្រា៣១ ដល់មាត្រា៤០ នៃច្បាប់នេះ ទោះបីការញុះញង់នោះមិនបានសំរេចក៏ដោយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំដល់ ៥ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០៛០០ (ប្រាំលានរៀល) ដល់ ១០.០០០.០០០៛០០ (ដល់លានរៀល) រឺផ្តន្ទាទោស ណាមួយក្នុងទោសទាំងពីរ ជនណាបានញុះញង់ដោយមធ្យោបាយណាមួយក៏ដោយ ទោះដោយផ្ទាល់ រឺដោយ ប្រយោល អោយប្រើប្រាស់ខុសច្បាប់ នូវគ្រឿងញៀនដែលបន្ដាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ រឺសារធាតុមានអិទ្ធិពលដូចគ្រឿងញៀននេះ ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែដល់ ១ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០០៛០០ (មួយលានរៀល) ដល់ ៥.០០០.០០០៛០០ (ប្រាំលានរៀល) ក្នុងករណី ញុះញង់អោយប្រើប្រាស់ខុសច្បាប់នូវគ្រឿងញៀនដែលបន្ដាលអោយមានគ្រោះថ្នាក់ រឺសារធាតុដែលមាន អិទ្ធិ ពលដូចគ្នា។

ផ្នែកទី២ ការប៉ុនប៉ងប្រព្រឹត្តបទល្មើស ការរួមគ្នារឺការព្រមព្រៀងគ្នា

  • មាត្រា ៤២

ការប៉ុនប៉ងប្រព្រឹត្តបទល្មើសទាំងឡាយដែលមានចែងក្នុងមាត្រា៣១ ដល់មាត្រា៤០ នៃ ច្បាប់នេះ ត្រូវផ្តន្ទាទោសដូចការប្រ ព្រឹត្តបទល្មើសបានសំរេចដែរ។ ការរួមគ្នា រឺការព្រមព្រៀងគ្នាដើម្បីប្រព្រឹត្តបទល្មើសណាមួយខាងលើនេះ ក៏ត្រូវផ្តន្ទាទោស ដូចការប្រ ព្រឹត្តបទល្មើសបានសំរេចដែរ។

ផ្នែកទី៣ អ្នកសមគំនិត

  • មាត្រា ៤៣

អ្នកសមគំនិតដោយដឹងហេតុផលដែលផ្តល់មធ្យោបាយជួយទំនុកបំរុង ផ្តល់ជំនួយ រឺជួយ ណែនាំអោយប្រព្រឹត្តបទល្មើសណា មួយ ត្រូវផ្តន្ទាទោសដូចចារីនៃបទល្មើស។

ផ្នែកទី៤ កិច្ចប្រតិបត្តិការហិរញ្ញវត្ថុ

  • មាត្រា ៤៤

កិច្ចប្រតិបត្តិការហិរញ្ញវត្ថុទាំងឡាយដែលធ្វើឡើងដោយចេតនា ពាក់ព័ន្ធនឹងបទល្មើសដែល មានចែងក្នុងមាត្រា៣១ ដល់មាត្រា៣៨នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដូចគ្នានឹងការប្រព្រឹត្តបទល្មើស នោះ។

ផ្នែកទី៥ បទប្បញ្ញត្តិដោយឡែក

  • មាត្រា ៤៥

ទោសទាំងឡាយណាដែលមានចែងក្នុងមាត្រា៣១ ដល់មាត្រា៤០នៃច្បាប់នេះត្រូវអនុវត្ត ទោះបីអំពើដែលជាធាតុផ្សំនៃបទ ល្មើស បានប្រព្រឹត្តនៅប្រទេសផ្សេងៗពីគ្នាក៏ដោយ។

  • មាត្រា ៤៦

នីតិបុគ្គលទាំងឡាយ ត្រូវទទួលខុសត្រូវខាងបទព្រហ្មទណ្ឌ អំពីអំពើល្មើស ដែលមានចែងក្នុងច្បាប់នេះ តុលាការអាចផ្តន្ទាទោ សណាមួយ រឺច្រើនមុខដូចតទៅ :

  1. ពិន័យដែលមានទឹកប្រាក់អតិបរមាស្មើនឹង៥ដងនៃអតិបរមានៃទោសដែលមានចែងក្នុងច្បាប់ នេះ។
  2. រំលាយចោលនីតិបុគ្គល កាលណានីតិបុគ្គលនោះ បានបង្កើតឡើងក្នុងគោលបំណងបង្វែរ កម្មវត្ថុរបស់នីតិបុគ្គលនោះ ដើម្បី​ប្រព្រឹត្ត​បទ​ល្មើស​ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​លើសពី៥ឆ្នាំ។
  3. ហាមឃាត់ជាស្ថាពរ រឺសំរាប់ថិរវេលា ៥ឆ្នាំយ៉ាងយូរ មិនអោយប្រកបវិជ្ជាជីវ រឺធ្វើសកម្មភាព សង្គមណាមួយ ទោះបីដោយផ្ទាល់ រឺដោយប្រយោល។
  4. ដាក់អោយស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការក្នុងថិរវេលា ៥ឆ្នាំយ៉ាងយូរ។
  5. បិទទ្វារជាស្ថាពរ រឺសំរាប់ថិរវេលា៥ឆ្នាំយ៉ាងយូរ គ្រឹះស្ថានទាំងឡាយ រឺគ្រឹះស្ថាន របស់សហគ្រាស ដែលប្រើប្រាស់សំរាប់ប្រព្រឹត្តបទល្មើស។
  6. មិនអោយចូលរួមដេញថ្លៃជាសាធារណ ជាស្ថាពរ រឺសំរាប់ថិរវេលា ៥ឆ្នាំយ៉ាងយូរ។
  7. ហាមឃាត់ជាស្ថាពរ រឺសំរាប់ថិរវេលាមិនលើសពី៥ឆ្នាំ មិនអោយអំពាវនាវអោយសាធារណជន យកប្រាក់មកបើកគណនេយ្យសន្សំ។
  8. ហាមឃាត់សំរាប់ថិរវេលា៥ឆ្នាំយ៉ាងយូរ មិនអោយចេញមូលប្បទានប័ត្រផ្សេងក្រៅពី មូលប្បទានប័ត្រសំរាប់បេឡា រឺមូលប្បទានប័ត្របញ្ជាក់​រឺ​មិន​អោយ​ប្រើ​ប្រាស់​ប័ណ្ណ​សង​ប្រាក់​។
  9. រឹបអូសតាមបញ្ញត្តិដែលមានចែងក្នុងមាត្រា៥០ ដល់មាត្រា៥៩។
  10. បិទផ្សាយសេចក្តីសំរេចរបស់តុលាការ រឺផ្សាយសេចក្តីសំរេចនេះតាមសារពត៌មាន រឺទូរទស្សន៍។ ទោសទី១ ខាងលើនេះមិនយកទៅអនុវត្តលើស្ថាប័នតំណាងបុគ្គលិកទេ។ ទោសទី១ និងទី៣ខាងលើ មិនយកទៅអនុវត្តលើនីតិបុគ្គលសាធារណ ដែលការទទួល ខុសត្រូវអាចមានពាក់ព័ន្ធទេ។

ជំពូកទី១២ មូលហេតុទំងន់ទោស

  • មាត្រា ៤៧

ទោសអតិបរមាដែលមានចែងក្នុងមាត្រា៣១ ដល់មាត្រា៤០ នៃច្បាប់នេះត្រូវបង្កើនទ្វេរ ឡើង :

  1. កាលបើចារីនៃបទល្មើសជាសមាជិករបស់ក្រុមចាត់តាំងជាខ្សែរយណាមួយ។
  2. កាលបើចារីនៃបទល្មើសបានចូលរួមក្នុងសកម្មភាពខុសច្បាប់ផ្សេងទៀត ដែលបទល្មើស ដែលខ្លួនបានប្រព្រឹត្តក្នុងគ្រឿងញៀន សំរួលអោយប្រព្រឹត្តបាន។
  3. កាលបើចារីនៃបទល្មើសបានប្រើវិហឹង្សារឺអាវុធ។
  4. កាលបើចារីនៃបទល្មើស ជាអ្នកបំពេញមុខងារសាធារណ ហើយបើបទល្មើសនោះ បានប្រព្រឹត្តក្នុងពេលបំពេញមុខងារទាំងនោះ។
  5. កាលបើបទល្មើស ត្រូវបានប្រព្រឹត្តដោយអ្នកប្រកបវិជ្ជាជីវខាងសុខាភិបាល រឺអ្នកដែល ទទួលបន្ទុកប្រយុទ្ធប្រឆាំងនឹងការប្រើ រឺការធ្វើជំនួញគ្រឿងញៀនខុសច្បាប់។
  6. កាលបើមានគ្រឿងញៀនផ្តល់អោយ រឺស្នើអោយប្រើ រឺក៏មានការសំរួលអោយប្រើគ្រឿងញៀន ដល់អនីតិជន អ្នកវិកលចរិត​រឺ​អ្នក​ដែល​កំពុង​ទទួល​ការ​ព្យាបាល​បន្សាប​ជាតិ​ពុល​។
  7. កាលបើមានអនីតិជន រឺអ្នកវិកលចរិតបានចូលរួមប្រព្រឹត្តបទល្មើស។
  8. កាលបើគ្រឿងញៀនដែលបានផ្តល់នោះ បន្ដាលអោយជនណាម្នាក់ រឺច្រើននាក់ស្លាប់ រឺទទួលផល វិបាកធ្ងន់ធ្ងរខាងសុខភាព។
  9. កាលបើបទល្មើសត្រូវបានប្រព្រឹត្តឡើងក្នុងគ្រឹះស្ថានពន្ធនាគារ គ្រឹះស្ថានយោធា គ្រឹះស្ថានសិក្សិអាប់រំ មន្ទីរពេទ្យ រឺមន្ទីរព្យាបាលរោគ មជ្ឈមណ្ឌលសង្គមកិច្ច នៅ​កន្លែង​ផ្សេង​ទៀត ដែលមានសិស្ស និងនិស្សិតធ្វើសកម្មភាពអប់រំ កីឡា រឺសង្គមកិច្ច រឺមួយក៏បទល្មើស ត្រូវបានប្រព្រឹត្តឡើង នៅជិតខាងជាប់នឹងគ្រឹះស្ថាន និងទីកន្លែងទាំងនោះ។
  10. កាលបើចារីនៃបទល្មើស បន្ថែមក្នុងគ្រឿងញៀន នូវសារធាតុផ្សេងទៀត ដែលបន្ដាលអោយ មានគ្រោះថ្នាក់រឹតតែធ្ងន់ធ្ងរទៀត។
  11. កាលបើចារីនៃបទល្មើសស្ថិតក្នុងភាពមិនរាងចាល ការកាត់ទោសទាំងឡាយនៅអែបរទេស ត្រូវបានយកមកគិតបញ្ចូលជាភាពមិនរាងចាល។

ជំពូកទី១៣ ការលោះលាទោស ការសម្រាលទោសចំពោះជនស្តាយក្រោយ

ផ្នែកទី១ ការលោះលាទោស

  • មាត្រា ៤៨

ជនណាដែលមានពិរុទ្ធដោយការចូលរួមក្នុងក្រុមមួយ រឺក្នុងការព្រមព្រៀងគ្នាមួយ ដើម្បី ប្រព្រឹត្តបទល្មើសណាមួយដែលមាន ចែងក្នុងមាត្រា៣១ ដល់៤០នៃច្បាប់នេះ អាចត្រូវបានលោះលាពី ទោស ប្រសិនបើពិរុទ្ធជននោះ បានរាយការណ៍មុនពេលបទល្មើសកើត ឡើង អំពីក្រុម រឺពីការព្រមព្រៀង គ្នានេះ ជូនអាជ្ញាធររដ្ឋបាល រឺតុលាការ អោយមានពេលវេលាគ្រប់គ្រាន់ដើម្បីបញ្ចៀសបាននូវការសំរេច បទល្មើស រឺស្គាល់ជនដទៃទៀតដែលពាក់ពន្ធ័ និងបញ្ចៀសបាននូវការសំរេចបទល្មើស និងសង្កេត រឺអង្កេតសកម្មភាពល្មើសច្បាប់របស់ក្រុ មនេះ។

ផ្នែកទី២ ការសម្រាលទោស

  • មាត្រា ៤៩

ក្រៅពីករណីដែលមានចែងក្នុងមាត្រាខាងលើនេះ ត្រូវបានសម្រាលទោសពាក់កន្ដាល នៃអតិបរមានៃទោសដែលមានចែងក្នុង មាត្រា៣១ ដល់មាត្រា៤០នៃច្បាប់នេះ ដល់ចារី រឺអ្នកសមគំនិតដែលបានរាយការណ៍អោយស្គាល់ពិរុទ្ធជនដទៃទៀត មុនពេលដែលខ្លួនត្រូវ បានចោទប្រកាន់ រឺដែលបាន ជួយសំរួលអោយចាប់ពិរុទ្ធជនបាន ក្រោយពេលដែលខ្លួនត្រូវបានចោទប្រកាន់។ ម៉្យាងទៀត ជននេះត្រូវបាន អោយរួចខ្លួននូវការពិន័យ ព្រមទាំងពីអនុទោស និងពីទោសបន្ថែម អិតកំហិតទាំងឡាយ។

ជំពូកទី១៤ ទោស និងវិធានការបន្ទាប់បន្សំ រឺបំពេញបន្ថែម

ផ្នែកទី១ ការរឹបអូស វិធានការរក្សាទុកជាបន្ដោះអាសន្នសំរាប់ធានាការរឹបអូស

  • មាត្រា ៥០

ក្នុងករណីមានការចោទប្រកាន់ វិធានការរក្សាទុកទ្រព្យសម្បត្តិ និងវត្ថុទាំងឡាយដែលជា របស់ជនជាប់ចោទ រឺបានមកពីបទ ល្មើស រឺត្រូវសង្ស័យថាបានប្រើប្រាស់ រឺបំរុងទុកប្រើប្រាស់ក្នុងការ ប្រព្រឹត្តបទល្មើស ត្រូវចាត់ឡើងតាមល័ក្ខខ័ណ្ឌដែលកំនត់ក្នុងច្បាប់។

ផ្នែកទី២ ការរឹបអូសខានមិនបាន

  • មាត្រា ៥១

តុលាការដែលសំរេចសេចក្តីផ្តន្ទាទោស រឺដោះលែង រឺលើកលែងចោទប្រកាន់អំពីបទល្មើសណាមួយដែលមានចែងក្នុងមាត្រា ៣១ ដល់ ៣៨ និងមាត្រា៩៨ បញ្ជាអោយរឹបអូសគ្រឿងញៀនដែលចាប់បាន ហើយមិនទាន់កំទេចចោល រឺមិនទាន់បញ្ជូនទៅគ្រឹះស្ថានណា មួយ រឺទៅបុគ្គលណាម្នាក់ ដែលត្រូវបានអនុញ្ញាតអោយរក្សាទុក។ កាលបើមិនបានធ្វើបន្ដឹងអាជ្ញាទេ ការរឹបអូសដែលមានចែងនៅវាក្យខ័ ណ្ឌខាងលើ ត្រូវសំរេច ដោយប្រធានតុលាការតាមសេចក្តីសន្និដ្ឋានរបស់អយ្យការ។

  • មាត្រា ៥២

ក្នុងករណីផ្តន្ទាទោសលើបទល្មើសណាមួយដែលមានចែងក្នុងមាត្រា៣១ ដល់៣៩ និង មាត្រា៩៨ តុលាការដែលបានកាត់សេច ក្តី ត្រូវបញ្ជាអោយរឹបអូសអុបករណ៍ សម្ភារ សារធាតុសំរាប់ផលិត គ្រឿងញៀន និងវត្ថុផ្សេងៗទៀតដែលប្រើប្រាស់ រឺទុកបំរុងប្រើប្រាស់ សំរាប់ប្រព្រឹត្តបទល្មើស។ ក្នុងករណីផ្តន្ទាទោសលើបទល្មើសដែលមានចែងក្នុងមាត្រា៣៩ តុលាការដែលបានកាត់សេចក្តី ត្រូវបញ្ជាអោយ រឹបអូសធនធាន រឺទ្រព្យសម្បត្តិជាកម្មវត្ថុនៃបទល្មើស ព្រមទាំងប្រតិលាភទាំងឡាយ និងអត្ថប្រយោជន៍ផ្សេងទៀត ដែលកើតចេញពីធនធា ន និងទ្រព្យសម្បត្តិទាំងនោះ។

  • មាត្រា ៥៣

ក្នុងករណីផ្តន្ទាទោសលើបទល្មើសណាមួយដែលបានចែងក្នុងមាត្រា៣១ ដល់មាត្រា៣៩នៃ ច្បាប់នេះ តុលាការដែលបានកាត់ សេចក្តី ត្រូវបញ្ជាអោយរឹបអូសធនធាន និងទ្រព្យសម្បត្តិគ្រប់ប្រភេទដែល បានមកពីបទល្មើស ហើយដែលចូលជាមរតករបស់ជនជាប់ ទោសក្នុងរយពេល ៥ឆ្នាំ មុនពេលផ្តន្ទាទោស លើកលែងតែជននោះបានបង្ហាញភស្តុតាងជាក់ស្តែងថា ធនធាន រឺទ្រព្យសម្បត្តិទាំងនោះ មិន មែន បានមកដោយផ្ទាល់ រឺដោយប្រយោលពីបទល្មើសទេ។ ត្រូវចាត់ទុកជាបានមកពីបទល្មើស ទ្រព្យសម្បត្តិជាចលនវត្ថុ រឺអចលនវត្ថុដែ លបានមកពី ការបំប្លែង រឺការ វិនិយោគផលដែលបានមកពីបទល្មើស។ ការរឹបអូសធនធាន រឺទ្រព្យសម្បត្តិ បើកសិទ្ធិពេញច្បាប់ អោយរឹប អូសប្រតិលាភ រឺអត្ថប្រយោជន៍ ដទៃទៀត ដែលកើតមកពីធនធាន រឺទ្រព្យសម្បត្តិនោះ។ កាលបើផលដែលបានមកពីបទល្មើសត្រូវបានលា យឡំនៅក្នុងទ្រព្យសម្បត្តិបានមកដោយស្រប ច្បាប់ ការរឹបអូសទ្រព្យសម្បត្តិនោះ អាចធ្វើទៅបានតែក្នុងកំរិតតំលៃនៃផលដែលមានលាយ ឡំក្នុង ទ្រព្យសម្បត្តិ សបច្បាប់នោះ ហើយដែលតុលាការបានប៉ាន់ប្រមាណ។ សេចក្តីសំរេចអោយរឹបអូស ត្រូវចង្អុលបញ្ជាក់ទ្រព្យសម្បត្តិ ដែលត្រូវរឹបអូសអោយច្បាស់ ដើម្បីងាយ ស្រួលស្គាល់ និងស្រួលរកឃើញ។

  • មាត្រា ៥៤

ក្នុងករណីមានការផ្តន្ទាទោសដូចមានចែងក្នុងមាត្រា៣៤ តុលាការត្រូវបញ្ជាអោយរឹបអូស ទ្រព្យសម្បត្តិចលនវត្ថុ រឺអចលន វត្ថុរបស់អង្គការអុក្រិដ្ឋណាមួយដែលខ្លួនត្រួតពិនិត្យផ្ទាល់ និងបានប្រើ ប្រាស់។ ត្រូវចាត់ទុកជាអង្គការអុក្រិដ្ឋក្រុមជនទុច្ចរិត ដែលបានបង្កើ តឡើងក្នុងគោលបំណង និងមាន កម្មវត្ថុប្រព្រឹត្តម្តងហើយម្តងទៀតដោយផ្ទាល់ រឺក្រោយរូបភាពនៃសកម្មភាពស្របច្បាប់ នូវបទល្មើស ដែលចែងក្នុងមាត្រា៣១ ដល់៤០នៃច្បាប់នេះ រឺសកម្មភាពអុក្រិដ្ឋផ្សេងទៀត។

ផ្នែកទី៣ ការរឹបអូសអិតកំហិត

  • មាត្រា ៥៥

ក្នុងករណីមានការផ្តន្ទាទោសលើបទល្មើសណាមួយ ដែលមានចែងក្នុងចំនុច១នៃមាត្រា ៣៥តុលាការអាចចេញបញ្ជាអោយ រឹបអូសអុបភោគភ័ណ្ឌ សម្ភារ និងចលនវត្ថុដែលមានក្នុងទីកន្លែងកើតបទល្មើស។

ផ្នែកទី៤ ការអនុវត្ត ការរឹបអូស

  • មាត្រា ៥៦

ការលក់ទ្រព្យរឹបអូស ត្រូវធ្វើដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមទំរង់បែបបទសំរាប់លក់ទ្រព្យសម្បត្តិរបស់រដ្ឋ។ ទ្រព្យ ទាំងឡាយដែលបានមករដ្ឋតាមការរឹបអូស នៅជាបន្ទុកស្មើនឹងតំលៃនៃទ្រព្យនោះសំរាប់ សងបំនុលស្របច្បាប់ ដែលមានមុនពេលតុលា ការរឹបអូស រឺមុនពេលប្រគល់ទ្រព្យនោះអោយអ្នក ថែរក្សាទុក រឺមុនពេលចាត់វិធានការផ្សេងទៀតសំរាប់ថែរក្សាទុក។ វិធានការត្រឹមត្រូវ សំរាប់រាប់រងការអនុវត្តបទប្បញ្ញត្តិនៃមាត្រានេះ ត្រូវកំនត់ដោយអនុ ក្រឹត្យ។

  • មាត្រា ៥៧

មូលនិធិទាំងឡាយដែលបានមកពីការរឹបអូស និងប្រាក់ដែលបានមកពីការលក់ រឺប្រាក់ដែលនៅសល់ក្រោយពីបានសងម្ចាស់ បំនុលរួចអស់ហើយ ត្រូវដាក់ចូលទៅក្នុងបេឡាមូលនិធិ ជាតិសំរាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលស្ថិតនៅក្រោមអំនាចរបស់អា ជ្ញាធរជាតិប្រយុទ្ធប្រឆាំគ្រឿងញៀន។ អាជ្ញាធរជាតិនេះ ចាត់ចែងប្រាក់នៅសល់ក្នុងបេឡាផ្តល់អោយអង្គការរដ្ឋ រឺអោយទៅសមាគមអែក ជន ដែលមានការធានាខាងមុខជំនាញប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ រឺការធ្វើជំនួញគ្រឿងញៀនខុសច្បាប់ និងសារធាតុមានអិទ្ធិពលលើ ប្រព័ន្ធសរសៃប្រសាទ។ ល័ក្ខខ័ណ្ឌនៃការរៀបចំនិងការប្រព្រឹត្តទៅនៃមូលនិធិខាងលើនេះត្រូវកំនត់ដោយអនុក្រឹត្យ។

ផ្នែកទី៥ ការបដិសេធអំពើទាំងឡាយដែលប៉ុនប៉ងបង្កើតអុបសគ្គដល់ការរឹបអូស

  • មាត្រា ៥៨

ត្រូវទុកជាមោឃ : គ្រប់សារលិខិតដែលធ្វើឡើងដោយបង់កម្រៃក្តី រឺគ្មានបង់កម្រៃក្តី ជាមរតសាសន៍ រឺជាសារលិខិតធ្វើឡើង រវាងមនុស្សនៅមានជីវិត ទោះបីដោយផ្ទាល់ រឺតាមរយ តតិយជន រឺតាមអ្នកបញ្ជូនមកដោយប្រយោល ហើយដែលមានទិសដៅបង្វេះទ្រ ព្យទាំងឡាយ អោយផុតពីវិធានការរឹបអូស។ លើកលែងតែមានភស្តុតាងផ្ទុយ រាល់ទ់ង្វើ ចាត់ចែង រឺគ្រប់គ្រង ត្រូវចាត់ទុកជាបានធ្វើឡើង ក្នុងទិសដៅបង្វេះទ្រព្យសម្បត្តិ បើទង្វើនោះត្រូវបានបំពេញតាំងពីពេល ចាប់ខ្លួន រឺចោទប្រកាន់ពីបទល្មើសទាំងឡាយ ដែលមានចែងក្នុងមា ត្រា៣១ ដល់មាត្រា៤០ លើម្ចាស់ទ្រព្យដែលមានការពាក់ព័ន្ធ រឺលើបុគ្គលដែលម្ចាស់ទ្រព្យបច្ចុប្បន្នបានទទួលទ្រព្យនោះមក។ តុលាការរដ្ឋប្ប វេណី មានសមត្ថកិច្ចកាត់សេចក្តីលុបចោលសារលិខិត។ ប្រសិនបើតុលាការ សំរេចលុបចោលកិច្ចសន្យាលក់ តំលៃប្រាក់លក់ត្រូវប្រគល់ ទៅអោយអ្នកទិញវិញ ប្រសិនបើមានភស្តុតាង ថាអ្នកទិញបានបង់ថ្លៃនោះរួចហើយ។

ផ្នែកទី៦ ការបង្ក្រាបអុបសគ្គនៃការរឹបអូស

  • មាត្រា ៥៩

ជនណាដែលដឹងហេតុការណ៍ហើយ ហើយបានជួយសំរួល រឺប៉ុនប៉ងជួយសំរួលការលួច ដកយកបរិក្ខារ សម្ភារ សារធាតុសំ រាប់ផលិតគ្រឿងញៀន រឺវត្ថុអ្វីផ្សេងទៀត ធនធាន និងទ្រព្យសម្បត្តិដែលត្រូវបញ្ជាអោយរឹបអូសតាមបទប្បញ្ញត្តិនៃមាត្រា៥១ ដល់៥៤ ត្រូវ ផ្តន្ទាទោសដាក់ ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០៛០០ (ប្រាំលានរៀល) ដល់ ១០.០០០.០០០៛០០ (ដប់លានរៀល) រឺផ្តន្ទាទោសណាមួយនៃទោសទាំងពីរនេះ ដោយពុំទាន់គិតដល់ ទោសចែងអំពីបទល្មើសសមគំនិតក្នុងបទល្មើស ដែល គ្រោងទុកក្នុងមាត្រា៣១ ដល់មាត្រា៤០ នៃច្បាប់នេះ បើសិនជាមាន។

ជំពូកទី១៥ ទោសអិតកំហិត

  • មាត្រា ៦០
  1. ក្នុងករណីទាំងឡាយដែលមានចែងក្នុងជំពូកទី១០, ១១ និង១២ ព្រមទាំងមាត្រា៩៣, ៩៧ និង៩៨ តុលាការអាចសំរេចបន្ថែមទៀត :
    • ហាមឃាត់មិនអោយចូលមក រឺរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជាស្ថាពរ រឺសំរាប់ថិរវេលាពី ១ឆ្នាំ ទៅ៥ឆ្នាំ ចំពោះជនបរទេស។
    • ហាមឃាត់ការស្នាក់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សំរាប់ថិរវេលា ពី១ឆ្នាំ ទៅ៥ឆ្នាំ។
    • ដកសិទ្ធពលរដ្ឋសំរាប់ថិរវេលាពី១ឆ្នាំ ទៅ៥ឆ្នាំ ប៉ុន្តែថិរវេលានេះ មិនត្រូវលើសពីថិរវេលា ផ្តន្ទាទោសឡើយ។
    • មិនអោយចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា និងដកហូតលិខិតឆ្លងដែន សំរាប់ ថិរវេលាពី១ឆ្នាំ ទៅ៥ឆ្នាំ។
    • ហាមឃាត់ការបើកបរយានយន្តគ្រប់ប្រភេទ និងដកហូតលិខិតបើកបរ សំរាប់ ថិរវេលាពី១ខែ ទៅ៣ឆ្នាំ។
    • ហាមឃាត់ជាស្ថាពរ រឺសំរាប់ថិរវេលាពី១ឆ្នាំ ទៅ៥ឆ្នាំ មិនអោយប្រកបអាជីពដែលមានសាមីខ្លួន បានប្រព្រឹត្តល្មើសក្នុងពេលប្រកបអាជីពនោះ។
  2. ក្នុងករណីទាំងឡាយដែលមានចែងក្នុងមាត្រា៣១ ដល់មាត្រា៤០នៃច្បាប់នេះ តុលាការអាច សំរេចអោយ :
    • បិទទ្វារសំរាប់ថិរវេលាពី១ឆ្នាំ ទៅ៥ឆ្នាំ កន្លែងដែលបទល្មើសត្រូវបានប្រព្រឹត្តឡើង ដោយអាជីវករ រឺដោយការសមគំនិតរបស់អាជីវករ ជាអាទិ៍ចំពោះសណ្ឋាគារ​ផ្ទះ​ឈ្នួល​មាន​ចលនវត្ថុ ប្រើប្រាស់ស្រាប់កន្លែងទទួលអោយនៅ និងបរិភោគ តៀមលក់ភេសជ្ជ ភោជនីយដ្ឋាន សមាគមកំសាន្ត កន្លែងរាំច្រៀង និងកន្លែងទស្សនីយភាព រឺ​សាខា​របស់ទីតាំងនោះ រឺកន្លែងអ្វីមួយ បើកសំរាប់ សាធារណជន រឺប្រើប្រាស់ដោយសាធារណជន។
    • ដកហូតលិខិតអនុញ្ញាតអោយធ្វើអាជីវកម្មពី១ឆ្នាំ ដល់៥ឆ្នាំ
  • មាត្រា ៦១

ជនដែលប្រព្រឹត្តល្មើសនឹងការហាមឃាត់ទាំងឡាយ ដែលមានចែងក្នុងមាត្រា៦០ រឺប្រព្រឹត្តល្មើសនឹងការបិទគ្រឹះស្ថានដែលមា នចែងក្នុងចំនុចទី២ នៃមាត្រា៦០នេះ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ១ឆ្នាំ ដល់៥ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០៛០០ (ប្រាំ លានរៀល) ដល់ ១០.០០០.០០០៛០០ (ដប់លានរៀល) រឺផ្តន្ទាទោសណាមួយនៃទោសទាំងពីរនេះ ដោយពុំទាន់គិតដល់បទប្បញ្ញត្តិ ដែលផ្តន្ទា ទោសធ្ងន់ជាងនេះប្រសិនបើត្រូវធ្វើ។

ជំពូកទី១៦ វិធានការបំពេញបន្ថែម

  • មាត្រា ៦២

កាលបើជនញៀនគ្រឿងញៀន ត្រូវផ្តន្ទាទោសដោយបទល្មើសណាមួយ ដែលមានចែងក្នុង មាត្រា ៣១ ដល់មាត្រា ៤០នៃច្បាប់ នេះ តុលាការអាចចាត់បន្ថែមលើទោសនូវវិធានការព្យាបាល ដែលមានចែងក្នុងផ្នែកទី ២នៃជំពូកទី ២៤។

ជំពូកទី១៧ បទប្បញ្ញត្តិពិសេសនៃនីតិវិធី

ផ្នែកទី១ សមត្ថកិច្ច

  • មាត្រា ៦៣

តុលាការនៃព្រះរាជាណាចក្រកម្ពុជា មានសមត្ថកិច្ចសំរេចសេចក្តីលើបទល្មើសទាំង ឡាយ :

  • កាលបើបទល្មើសបានប្រព្រឹត្តទៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា រឺកាលបើអំពើណាមួយ ដែលជាធាតុផ្សំនៃបទល្មើស​បាន​ប្រព្រឹត្ត​ទៅ​លើ​ទឹក​ដី​នៃ​ព្រះរាជាណាចក្រកម្ពុជា។
  • កាលបើបទល្មើសបានប្រព្រឹត្តឡើងដោយប្រជាពលរដ្ឋខ្មែរ រឺដោយបុគ្គលណាដែលរស់នៅ ជាប្រក្រតីលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
  • កាលបើចារីស្ថិតនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយចារីនោះពុំទាន់បានបញ្ជូនខ្លួនទៅអោយប្រទេសដើមនៅឡើយ។
  • កាលបើជនល្មើសបានប្រព្រឹត្តនៅលើអាកាសយាន ដែលបានចុះបញ្ជីនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា រឺនៅលើនាវាដែលបង្ហូតទង់ជាតិ នៃ ព្រះរាជាណាចក្រកម្ពុជា។
  • លើកលែងតែមានកិច្ចព្រមព្រៀង និងកិច្ចសម្រុះសំរួលរវាងរដ្ឋ កាលបើបទល្មើសបាន ប្រព្រឹត្តនៅក្នុងនាវា ដែលរដ្ឋជាម្ចាស់ទង់ជាតិ បានអនុញ្ញាតអោយ ព្រះរាជាណាចក្រកម្ពុជា បញ្ជាអោយឈប់ដើម្បីឆែកពិនិត្យមើល និងចាត់វិធានការសមស្របចំពោះនាវា ចំពោះមនុស្ស ដែលនៅក្នុងនាវា និងចំពោះ​នាវា​ភ័ណ្ឌ​ក្នុង​ករណី​ដែល​រកឃើញមានភស្តុតាងថា មានការចូលរួមក្នុងការធ្វើជំនួញគ្រឿងញៀនខុសច្បាប់។

ផ្នែកទី២ អាជ្ញាយុកាល

  • មាត្រា ៦៤

បទល្មើសដែលមានចែងក្នុងមាត្រា៣១ ដល់៣៤ និងមាត្រា៣៩ ត្រូវផុតអាជ្ញាយុកាល ១០ឆ្នាំ។ ទោសដែលផ្តន្ទាចំពោះបទល្មើស ណាមួយខាងលើនេះ ត្រូវផុតអាជ្ញាយុកាល ២០ឆ្នាំ គិតពីថ្ងៃ ចេញសាលក្រម រឺសាលដីការជាស្ថាពរ។ អាជ្ញាយុកាលនៃបទល្មើសអែទៀត ត្រូវអនុវត្តតាមនីតិសាមញ្ញ។

ផ្នែកទី៣ ការឃាត់ទុក

  • មាត្រា ៦៥

ក្នុងករណីមានបទល្មើសដូចមានចែងក្នុងជំពូកទី១០ និងទី១១ គ្រឿងញៀន និងសារធាតុ សំរាប់ផលិតគ្រឿងញៀន ត្រូវឃាត់ ទុកជាបន្ទាន់។ ត្រូវឃាត់ទុកជាបន្ទាន់ដែរនូវថបនភ័ណ្ឌ សម្ភារ បរិក្ខា និងទ្រព្យជាចលនវត្ថុផ្សេងទៀត ដែលសង្ស័យថាត្រូវបានប្រើប្រាស់ រឺសំរាប់ប្រើប្រាស់ ដើម្បីប្រព្រឹត្តបទល្មើសទាំងអស់នេះ ប្រាក់ និងតំលៃចលនវត្ថុដែលសង្ស័យថាបានមកពីបទល្មើសដោយ ផ្ទាល់ រឺដោ យប្រយោល ព្រមទាំងអែកសារទាំងអស់ ដែលមានលក្ខណសំរួលដល់ការបង្ហាញ ភស្តុតាងនៃបទល្មើស និងពិរុទ្ធភាពនៃចារី ដោយមិន អាចលើកមកសំអាងថា ជាអែកសារសំងាត់ ក្នុងវិជ្ជាជីវបានឡើយ។

ជំពូកទី១៨ បទប្បញ្ញត្តិសំរាប់សំរួលការស៊ើបអង្កេត

ផ្នែកទី១ ការឃាត់ខ្លួន

  • មាត្រា ៦៦

ក្នុងករណីទាំងឡាយដែលមានចែងក្នុងមាត្រា៣១ ដល់៣៤ និងមាត្រា៣៩នៃច្បាប់ នេះរយពេលនៃការឃាត់ខ្លួនពី៤៨ម៉ោងយ៉ា ងយូរ។ ចាប់តាំងពីដំបូងនៃការឃាត់ខ្លួន បើជនត្រូវឃាត់ខ្លួន បានសុំព្រះរាជអាជ្ញា រឺចៅក្រមស៊ើបសួរ បើរឿង នោះបានទៅដល់ខ្លួនហើយ ព្រះរាជអាជ្ញា រឺចៅក្រមស៊ើបសួរ ត្រូវចាត់គ្រូពេទ្យ អោយពិនិត្យជនឃាត់ខ្លួន២៤ម៉ោងម្តងៗ។ គ្រូពេទ្យត្រូវចេញលិខិតបញ្ជាក់ដោយបង្ហាញ ហេតុផលក្រោយពី បានពិនិត្យម្តងៗ លិខិតនេះត្រូវបញ្ចូលទៅក្នុងសំណុំរឿង។ ការពិនិត្យផ្សេងទៀតត្រូវតែធ្វើ បើសិនជាជនឃាត់ខ្លួនមាន សំនូមពរ។ លិខិតបញ្ជាក់សុខភាព បញ្ជាក់ជាពិសេសថា តើជនឃាត់ខ្លួននោះជាអ្នកញៀនគ្រឿងញៀនរឺទេ? ហើយថាតើសុខភាពរបស់ជន នោះ អាចអោយជននោះនៅក្នុងទីឃុំឃាំងបានរឺទេ? ការចំនាយថ្លៃពេទ្យត្រូវជាបន្ទុករបស់ជនឃាត់ខ្លួន។ បើជនឃាត់ខ្លួននោះជាជនក្រីក្រ ការចំនាយថ្លៃពេទ្យ ត្រូវជាបន្ទុករបស់រដ្ឋ។

ផ្នែកទី២ ការឆែកឆេរ

  • មាត្រា ៦៧

ការទៅពិនិត្យមើល ការឆែកឆេរ និងការឃាត់ទុកក្នុងទីកន្លែងដែលគេផលិត បំប្លែង រឺតំកល់ទុកដោយខុសច្បាប់ នូវគ្រឿង ញៀនដែលបន្ដាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ គ្រឿងញៀន ដែលបន្ដាលអោយមានគ្រោះថ្នាក់ រឺសារធាតុសំរាប់ផលិតគ្រឿងញៀន បរិ ក្ខារ និងសម្ភារសំរាប់ដាំរុក្ខជាតិញៀន សំរាប់ផលិតដោយខុសច្បាប់នូវគ្រឿងញៀនទាំងនោះ និងនៅក្នុងទីកន្លែង ដែលគេប្រើរួមគ្នាច្រើននូវ គ្រឿងញៀនដែលបន្ដាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ អាចប្រព្រឹត្តទៅបានគ្រប់ ពេលវេលាទាំងថ្ងៃទាំងយប់។ ការទៅពិនិត្យមើល ការឆែក ឆេរ និងការឃាត់ទុក អាចធ្វើបានក្នុងពេលយប់ តែក្នុង ករណីស្រាវជ្រាវ និងពិនិត្យកត់ត្រាបទល្មើស ដែលមានចែងក្នុងមាត្រា៣១ ដល់៣៥ និងមាត្រា៣៨ នៃច្បាប់នេះប៉ុណ្ណោះ។ គ្រប់កំនត់ហេតុដែលធ្វើសំរាប់កម្មវត្ថុផ្សេងពីករណីនេះ ត្រូវទុកជាមោឃ : ។ ការទៅពិនិត្យមើល ការឆែកឆេរខាងលើនេះ ត្រូវមានលិខិតអនុញ្ញាតជាលាយលក្ខណ៍អក្សរ ពីព្រះរាជអាជ្ញា រឺពីចៅក្រមស៊ើបសួរ កាលបើរឿងនោះបានទៅ ដល់ចៅក្រមស៊ើបសួរហើយ។

ផ្នែកទី៣ ការត្រួតពិនិត្យក្នុងសេវាប្រៃសណីយ៍

  • មាត្រា ៦៨

បុគ្គលដែលមាននីតិសម្បទាពិនិត្យកត់ត្រា រឺបង្ក្រាបបទល្មើសទាំងឡាយ ដែលមាន ចែងក្នុងមាត្រា៣១ ដល់៤៦ នៃច្បាប់នេះត្រូ វបានអនុញ្ញាតអោយតាមដានគ្រប់ពេលម៉ោង ទាំងថ្ងៃទាំងយប់នូវសេវាប្រៃសណីយ៍ ដើម្បីរុករកការផ្ញើបញ្ជូនខុសច្បាប់នូវគ្រឿងញៀន និងសារធាតុ សំរាប់ផលិតគ្រឿងញៀន។ កាលបើមានសញ្ញាធួនល្មមនាំអោយសន្មត់បានថាមានការផ្ញើបញ្ជូនបែបនេះ ព្រះរាជអាជ្ញា រឺចៅក្រ មស៊ើបសួរ ប្រសិនបើរឿងនេះបានទៅដល់ខ្លួនហើយ អាចតំរូវអោយមន្ទីរប្រៃសណីយ៍ស្រាយបើក កញ្ចប់ដែលផ្ញើបញ្ជូននោះបាន។

ផ្នែកទី៤ ការឆែករុករក

  • មាត្រា ៦៩

បុគ្គលដែលមាននីតិសម្បទាពិនិត្យកត់ត្រា រឺបង្ក្រាបបទល្មើស ដែលមានចែងក្នុងមាត្រា ៣១ ដល់៤៦នៃច្បាប់នេះ ត្រូវបានអនុ ញ្ញាតអោយឆែកឆេរនៅព្រំដែនលើខ្លួនបុគ្គល យានជំនិះ រឺអិវ៉ាន់ បង្វិច ហឹប កាលបើមានសញ្ញានាំអោយសង្ស័យថា មានការប្រព្រឹត្តបទ ល្មើសដែលមានចែងក្នុងមាត្រា៣១ ៣២ ៣៣ ៣៤ និង៩៨។ ការឆែកខ្លួនបុគ្គល ត្រូវធ្វើឡើងដោយបុគ្គលដែលមានភេទដូចគ្នា តាមបទបញ្ជា ជាធរមាន។

ផ្នែកទី៥ ការតាមដានដោយផ្អែកលើបច្ចេកទេសស្វែងរកតាមវេជ្ជសាស្ត្រ

  • មាត្រា ៧០

កាលបើមានសញ្ញាធួនល្មមអោយសន្មត់ថា ជនណាម្នាក់ដែលឆ្លងព្រំដែនមាននាំមកនូវគ្រឿង ញៀនលាក់ក្នុងសរីរាង្គកាយ អ្នក រាជការដែលមាននីតិសម្បទាពិនិត្យកត់ត្រាបទល្មើស អាចដាក់ជននោះ អោយគ្រូពេទ្យ រឺអ្នកបច្ចេកទេសខាងវេជ្ជសាស្ត្រពិនិត្យតាមដាន ជា អាទិ៍ដោយប្រើបច្ចេកទេសស្វែងរកតាម វេជ្ជសាស្ត្រេ ក្រាយពីបានទទួលការយល់ព្រមដោយលាយលក្ខណ៍អក្សរពីសាមីខ្លួន។ ក្នុងករណី សាមី ខ្លួនមិនយល់ព្រម អ្នករាជការនោះ ត្រូវប្តឹងសុំការអនុញ្ញាតពីព្រះរាជអាជ្ញា។ បន្ដឹងនោះ អាចបញ្ជូន តាមគ្រប់មធ្យោបាយ។ ព្រះរាជអា ជ្ញាដែលទទួលបន្ដឹង អាចអនុញ្ញាតអោយធ្វើការពិនិត្យតាមវេជ្ជសាស្ត្រ។ ព្រះរាជអាជ្ញាចាត់តាំងគ្រូពេទ្យ រឺអ្នកបច្ចេកទេសខាងវេជ្ជសាស្ត្រ អោយធ្វើការពិនិត្យជាបន្ទាន់។ លទ្ធផល នៃការពិនិត្យដែលគ្រូពេទ្យផ្តល់អោយ ការមានយោបល់ជនដែលមានការពាក់ព័ន្ធនឹងកិច្ចដំណើរការ នៃការ ពិនិត្យ ត្រូវចុះកំនត់ហេតុដែលត្រូវផ្ញើជូនទៅព្រះរាជអាជ្ញា។ ជនណាប្រកែកមិនព្រមអោយត្រួតពិនិត្យតាមអាជ្ញាបញ្ជារបស់ព្រះរាជ អាជ្ញា ត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារពី១ខែ ដល់១ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០០៛០០ (មួយលានរៀល) ដល់ ៥.០០០. ០០ ០៛០០ (ប្រាំលានរៀល) រឺផ្តន្ទាទោសណាមួយក្នុងទោសទាំងពីរនេះ។

ផ្នែកទី៦ ការប្រគល់ដោយមានការឃ្លាំមើលរូបិយប័ណ្ណ អុបករណ៍ដែលមានបច្ច័យដល់រូបិយវត្ថុ

  • មាត្រា ៧១

ការឆ្លងកាត់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជានូវរុក្ខជាតិ រឺសារធាតុ រូបិយប័ណ្ណ អុបករណ៍ ដែលមានបច្ច័យដល់រូបិយវត្ថុដែល មានចែងក្នុងច្បាប់នេះ ដែលផ្ញើបញ្ជូនដោយខុសច្បាប់ រឺសង្ស័យថាខុសច្បាប់ ហើយដែលអាជ្ញាធរមានសមត្ថកិច្ចដឹងឮ ហើយតាមដាន ដើ ម្បីពិនិត្យកត់ត្រាបទល្មើសទាំងឡាយ ដែលមានចែងក្នុងមាត្រា ៣១, ៣២, ៣៣, ៣៧ និង៣៨ អាចអនុញ្ញាតអោយឆ្លងកាត់បាន ដើម្បីតាម ដានរកអត្តសញ្ញាណជនទាំងឡាយ ដែលជាប់ពាក់ព័ន្ធក្នុងបទល្មើសនោះ ដើម្បីធ្វើការចោទ ប្រកាន់។ ការអនុញ្ញាតអោយធ្វើក្នុងគោលដៅ ដូចខាងលើនេះដែរ ការញុះញង់អ្នករាជការមានសមត្ថកិច្ច ដើម្បីពិនិត្យកត់ត្រាបទល្មើស អោយលក់ដោយខុសច្បាប់ នូវរុក្ខជាតិ និងសារ ធាតុទាំងឡាយ ទោះបី ដោយផ្ទាល់ រឺតាមរយជនណាម្នាក់ ដែលប្រព្រឹត្តតាមការណែនាំរបស់អ្នករាជការនោះ។ ការញុះញង់អោយទិញដោ យខុសច្បាប់នូវរុក្ខជាតិ និងសារធាតុ ដែលប្រព្រឹត្តដោយអ្នករាជការ មានសមត្ថកិច្ច ដើម្បីពិនិត្យកត់ត្រាបទល្មើសទាំងឡាយដែលមានចែង ក្នុងច្បាប់នេះ ត្រូវហាមឃាត់ បើពុំនោះទេ នឹងត្រូវចោទប្រកាន់ពីបទល្មើសញុះញង់ ដែលមានចែងក្នុងមាត្រា៤១ និងទុកការអង្កេត ជាមោ ឃ ទោះបីអ្នករាជការនោះ ប្រព្រឹត្តដោយផ្ទាល់ រឺតាមរយជនណាម្នាក់ក៏ដោយ។

  • មាត្រា ៧២

ការសំរេចអោយប្រើវិធីប្រគល់ដោយមានការឃ្លាំមើល រឺប្រើវិធីអោយលក់ដោយខុសច្បាប់ ត្រូវធ្វើដោយអាជ្ញាធរ ដែលចា ត់តាំងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រឺដោយមន្ត្រីប្រតិភូ ដែលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចាត់តាំងសំរេចករណីនីមួយៗ ហើយ បើសិនជាត្រូវធ្វើ គឺផ្អែកលើមូលដ្ឋាន នៃកិច្ចព្រមព្រៀងជាមួយប្រទេសអែទៀត ដែលមានប្រយោជន៍ក្នុងរឿងនេះ។ សេចក្តីសំរេចអោយ ប្រើវិធី ប្រគល់ដោយមានការឃ្លាំមើល ត្រូវជូនដំនឹងភ្លាមទៅតុលាការមានសមត្ថកិច្ចនៃកន្លែងដែលសន្មត់ថា ជាកន្លែងបញ្ជូនចេញ រឺកន្លែ ងបញ្ជូនចូលមកលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានេះម៉្យាង ម៉្យាងទៀត ត្រូវជូនដំនឹងភ្លាមផងដែរទៅតុលាការមានសមត្ថកិច្ចនៃកន្លែង ដែលសន្មត់ថាជាកន្លែងដែលប្រគល់ រឺកន្លែងបញ្ចោញ។ សេចក្តីសំរេចអនុញ្ញាតប្រើវិធីញុះញង់អោយលក់ដោយខុសច្បាប់ ត្រូវជូនដំនឹងភ្លា មទៅតុលាការ មានសមត្ថកិច្ចនៃកន្លែងដែលសន្មត់ថាជាកន្លែងលក់។

  • មាត្រា ៧៣

អាជ្ញាធរចាត់តាំងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រឺប្រតិភូរបស់រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ដឹកនាំនិងត្រួតពិនិត្យកិច្ច ប្រតិបត្តិការលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយបញ្ជាអោយធ្វើអន្តរាគមន៍ដែលមន្ត្រីនោះយល់ឃើញថាជាការសមស្រប។ បើមាន ការព្រមព្រៀងពីប្រទេសអែទៀតដែលមាន ផលប្រយោជន៍ពាក់ព័ន្ធ រឺដោយអនុលោមជាយថាហេតុទៅលើកិច្ចព្រមព្រៀងខាងហិរញ្ញវត្ថុអា ជ្ញាធរ រឺ ប្រតិភូនោះ អាចសំរេចអោយចាំស្កាត់ចាប់វត្ថុបញ្ជូនខុសច្បាប់ ដែលអាចអនុញ្ញាតអោយបញ្ជូនបន្តដូចដើម រឺអោយបញ្ជូនបន្តក្រោ យពីឃាត់ទុករូបិយប័ណ្ណ អុបករណ៍ដែលមានបច្ច័យដល់រូបិយវត្ថុ រុក្ខជាតិ រឺសារធាតុ ហើយដាក់ផលិតផលផ្សេងជំនួសវិញ។

ផ្នែកទី៧ ការឃ្លាំមើល

  • មាត្រា ៧៤

ព្រះរាជអាជ្ញា រឺចៅក្រមស៊ើបសួរ ប្រសិនបើរឿងនេះបានទៅដល់ខ្លួនហើយ អាច :

  1. ដាក់ក្រោមការឃ្លាំមើលនូវគណនីធនាគារ និងគណនីអែទៀត ដែលចាត់ទុកដូចជា គណនីធនាគារ
  2. ដាក់ខ្សែទូរស័ព្ទក្រោមការលបស្តាប់
  3. ចូលទៅពិនិត្យប្រព័ន្ធកុំព្យូទ័រ
  4. សុំអោយផ្តល់លិខិតយថាភូត រឺលិខិតអែកជន និងអែកសារធនាគារហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ទាំងអស់។ កាលបើមានសញ្ញា

ធួនល្មមសអោយឃើញថា គណនី ខ្សែរទូរស័ព្ទ រឺប្រព័ន្ធកុំព្យូទ័រទាំងនោះ ត្រូវបានប្រើប្រាស់ រឺអាចយកទៅប្រើប្រាស់ ដោយបន្ដាជនដែល សង្ស័យថាប្រព្រឹត្ត រឺបានប្រព្រឹត្ត បទល្មើសណាមួយដែលមានចែងក្នុងជំពូកទី១០ និងទី១១ រឺកាលបើលិខិត រឺអែកសារទាំងនោះពាក់ព័ន្ធ រឺ អាចនឹងពាក់ព័ន្ធទៅនឹងបទល្មើសណាមួយខាងលើនេះ។ វិធានការខាងលើនេះ មិនអាចចាត់ទុកជាការរំលោភលើការសំងាត់ខាងវិជ្ជាជីវបាន ឡើយ។ ការដាក់ខ្សែទូរស័ព្ទក្រោមការលបស្តាប់ អាចធអនុញ្ញាតបានតែក្នុងថិរវេលាក្រោម២ខែ។ ការ បន្តវិធានការនេះ ត្រូវបានអនុញ្ញាត តែដោយចៅក្រមស៊ើបអង្កេតដែលកាន់រឿងនេះ។

  • មាត្រា ៧៥

ដោយមិនទានគិតដល់ទោសទាំងឡាយដែលផ្តន្ទាចំពោះបទល្មើស ដែលមានចែងក្នុងជំពូក ទី១០ និង១១ ត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារពី១ឆ្នាំ ដល់៥ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០៛០០ (ប្រាំលានរៀល) ដល់ ១០.០០០.០០០៛០០ (ដប់លានរៀល) រឺ ផ្តន្ទាទោសណាមួយ ក្នុងទោសទាំងពីរនេះ :

  1. ជនណាដែលដែលបានដឹងដោយសារការប្រកបវិជ្ជាជីវរបស់ខ្លួន អំពីការចាត់វិធានការណាមួយ ដែលមានចែងក្នុងមាត្រា៧៤ ខាងលើហើយបានប្រាប់ដោយចេតនា បន្ដា​ជន​ដែលមានការពាក់ព័ន្ធ។
  2. ជនណាដែលផ្តល់ទៅតុលាការ ទៅអ្នករាជការមានសមត្ថកិច្ចនូវលិខិត រឺអែកសារដែលមាន ចែងក្នុងចំនុច៤ នៃមាត្រា៧៤ខាងលើនេះ ដែល​ខ្លួន​បាន​ដឹង​ថាជា​ឯកសារ​ដែល​មាន​គេដកចេញខ្លះ រឺជាអែកសារភ័ន្តច្រលំ ប៉ុន្តែមិនបានជំរាបអាជ្ញាធរទាំងនោះអោយបានដឹង។

ផ្នែកទី៨ ការហាមឃាត់មិនអោយសម្អាងលើអាថ៌កំបាំងធនាគារដើម្បីប្រកែកមិនផ្តល់ភស្តុតាង រឺចម្លើយជាសាក្សី

  • មាត្រា ៧៦

អាថ៌កំបាំងខាងធនាគារពុំអាចត្រូវបានលើកយកមកជាសម្អាង ដើម្បីប្រកែកមិនព្រមផ្តល់ ភស្តុតាង រឺចម្លើយជាសាក្សីលើហេ តុការណ៍ទាំងឡាយ ដែលអាចជាបទល្មើសណាមួយដែលមានចែងក្នុង ជំពូកទី១០ និង១១។

ជំពូកទី១៩​ ការបិទទ្វារជាបន្ដោះអាសន្ន

  • មាត្រា ៧៧

ក្នុងករណីមានការចោទប្រកាន់ពីបទល្មើសណាមួយដែលមានចែងក្នុងមាត្រា៣១ ៣២, ៣៣, ៣៤, ៣៥ (ចំនុច១ និងចំនុច៥) មាត្រា៣៧និង៣៨ តុលាការ រឺចៅក្រមស៊ើបសួរ អាចបញ្ជាអោយបិទទ្វារជាបន្ដោះអាសន្នសំរាប់ថិរវេលា៦ខែ យ៉ាងយូរចំពោះសណ្ឋាគារ ផ្ទះឈ្នួលមានចលនវត្ថុប្រើប្រាស់ស្រាប់ កន្លែងទទួលភ្ញៀវអោយនៅនិងបរិភោគ តៀមភេសជ្ជ ភោជនីយដ្ឋាន ក្លឹប សមាគមកំសាន្ត កន្លែង រាំច្រៀង កន្លែងទស្សនីយភាព រឺសាខា កន្លែងនោះ រឺកន្លែងណាមួយ ដែលបើកអោយសាធារណជន រឺប្រើប្រាស់ដោយសាធារណជន ហើយ ដែលនៅទីនោះ មានកើតបទល្មើស ប្រព្រឹត្តដោយអាជីវករដោយសារការសមគំនិតរបស់អាជីវករ។ ការបិទទ្វារនេះអាចបន្តអោយធ្វើតាម រូបភាពដដែលសំរាប់ថិរវេលា ៦ខែយ៉ាងយូរ។ សេចក្តីសំរេចទាំងឡាយដែលមានចែងក្នុងកថាខ័ណ្ឌខាងលើនេះ ត្រូវយកទៅអនុវត្តភ្លាម ទោះបីមាន បន្ដឹងអុទ្ធរណ៍ក៏ដោយ។

ជំពូកទី២០ ការអោយចូលរួមក្នុងនីតិវិធីនៃរឿង

  • មាត្រា ៧៨

ជនជាប់ចោទទាំងឡាយពីបទល្មើសណាមួយ ដែលមានចែងក្នុងជំពូកទី១០ និងទី១១ ហើយស្ថិតនៅលើទឹកដីនៃព្រះរាជាណាច ក្រកម្ពុជា ត្រូវបង្ខំតាមគ្រប់មធ្យោបាយស្របច្បាប់អោយចូលរួម ក្នុងនីតិវិធីព្រហ្មទណ្ឌដែលពាក់ព័ន្ធដល់ខ្លួន។

ជំពូកទី២១ បទប្បញ្ញត្តិស្តីអំពីការអនុវត្តទោស

ផ្នែកទី១ ការហាមឃាត់មិនអោយរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា

  • មាត្រា ៧៩

ការហាមឃាត់មិនអោយរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដែលសំរេចលើជនបរ ទេសណាមួយដោយអនុវត្តតាម ចំនុច (ក) កថាខ័ណ្ឌ១នៃមាត្រា៦០ នាំទៅដល់ការបណ្តោញទណ្ឌិតចេញ ពីប្រទេស ក្រោយពីបានរងទោសពន្ធនាគាររួចហើយ។ ក្នុងករណី ហាមឃាត់ជាស្ថាពរមិនអោយរស់នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា វិធានការនេះមិនអាចលុប ចោលនៅថ្ងៃក្រោយបានឡើយ។

ផ្នែកទី២ ការដាក់ពន្ធនាគារបង្ខំដល់រូបកាយ

  • មាត្រា ៨០

ថិរវេលានៃការដាក់ពន្ធនាគារបង្ខំដល់រូបកាយ មានកំនត់២ឆ្នាំ កាលបើប្រាក់ពិន័យ និង ធនទណ្ឌ សំរេចលើបទល្មើសណាមួយ ដែលមានចែងក្នុងមាត្រា៣១ដល់៤០ រឺសំរេចលើបទល្មើសគយ ដែលមានការពាក់ព័ន្ធ មានចំនួនលើសពី ១០.០០០.០០០៛០០ (ដប់លាន រៀល)។

ផ្នែកទី៣ ការត្រួតទោស

  • មាត្រា ៨១

កាលបើនៅក្នុងនីតិវិធីតែមួយ ជនជាប់ចោទត្រូវបានសំរេចថាមានពិរុទ្ធពីបទល្មើសច្រើន បទ ក្នុងនោះមានបទល្មើសណាមួយ ចូលក្នុងចំនោមបទល្មើសដែលមានចែងក្នុងមាត្រា៣១ដល់មាត្រា ៤០ ជននោះត្រូវទទួលរងគ្រប់ទោសទាំងអស់ដែលបានសំរេច ហើយ ទោសពន្ធនាគារត្រូវអនុវត្តត្រួតគ្នា ក្នុងកំរិតមិនអោយលើសពីអតិបរមានៃទោសដែលខ្ពស់បំផុត។ កាលបើនៅក្នុងនីតិវិធីដាច់ពីគ្នា ជនជាប់ ចោទត្រូវបានផ្តន្ទាទោសពីបទល្មើសច្រើនបទ ក្នុងនោះមានបទ ល្មើសណាមួយចូលក្នុងចំនោមបទល្មើសដែលរៀបរាប់ខាងលើ ហើយបើ ហេតុការណ៍ដែលបានបន្ដាល អោយផ្តន្ទាទោសណាមួយ បានប្រព្រឹត្តឡើងមុនការផ្តន្ទាទោសមួយទៀតចូលជាស្ថាពរ ជននោះត្រូវទទួល គ្រ ប់ទោសទាំងអស់ដែលបានសំរេច ហើយទោសដាក់ពន្ធនាគារត្រូវអនុវត្តត្រួតគ្នា ក្នុងកំរិតមិនអោយ លើសពីអតិបរមានៃទោសដែលខ្ពស់បំ ផុត។

ជំពូកទី២២ បទប្បញ្ញត្តិស្តីពីការរក្សាទុក រឺការបំផ្លាញចោលនូវរុក្ខជាតិ និងសារធាតុដែលបានឃាត់ទុក

ផ្នែកទី១ ការធ្វើ និងល័ក្ខខ័ណ្ឌនៃការរក្សាទុកត្រាអាច់ល័ក្ខ

  • មាត្រា ៨២

ក្នុងគ្រប់ករណីទាំងអស់ដែលមានចែងក្នុងជំពូកទី១០ និង១១ និងក្នុងមាត្រា៩៨ និង៩៩ ថ្នាំញៀន សារធាតុដែលមានអិទ្ធិពល លើប្រព័ន្ធសរសៃប្រសាទ និងសារធាតុសំរាប់ផលិតគ្រឿងញៀន ត្រូវឃាត់ទុក ហើយដាក់ក្នុងកញ្ចប់ ប្រអប់ រឺហឹបបិទត្រាអាច់ល័ក្ខតាំង ពីពេលរកឃើញ។ កញ្ចប់ ប្រអប់ រឺហឹបបិទត្រាអាច់ល័ក្ខ ត្រូវធ្វើយ៉ាងណាអោយការពារបាន កុំអោយមានការលួចដកហូត រុក្ខជាតិ រឺសារ ធាតុក្នុងនោះ។ កញ្ចប់បិទត្រាអាច់ល័ក្ខនីមួយៗត្រូវដាក់លេខរៀង និងមានសរសេរពីលើសំបកកញ្ចប់ រឺសរសេរលើ ស្លាកបិទត្រាអាច់ ល័ក្ខ រាយសេចក្តីអំពីប្រភេទ និងទំងន់រុក្ខជាតិ និងសារធាតុដែលនៅក្នុងនោះ ព្រមទាំងចំនួនកញ្ចប់ដែលមានរុក្ខជាតិ រឺសារធាតុដែលមានក្នុ ងនោះ។ កំនត់ហេតុមួយត្រូវធ្វើភ្លាម បញ្ជាក់ថ្ងៃ ខែ ឆ្នាំ ទីកន្លែងកាលទេសនៃការរកឃើញ បញ្ជាក់ពីរុក្ខជាតិ និងសារធាតុ ដែលឃាត់ទុក បញ្ជាក់ទំងន់ និងវិធីថ្លឹងដែលបានប្រើ និងបញ្ជាក់ពីតេស្ត និងលទ្ធផលនៃតេស្តនោះប្រសិនបើបានធ្វើ។ កំនត់ហេតុនោះ បញ្ជាក់ផងដែរនូវចំ នួនកញ្ចប់បិទត្រាអាច់ល័ក្ខ និងរាយសេចក្តីដូចមានចែងខាងលើ ឡើងវិញ។ កំនត់ហេតុបញ្ជាក់ទីកន្លែងដែលយកកញ្ចប់ប្រអប់ រឺហឹបបិទ ត្រាអាច់ល័ក្ខទៅតំកល់ទុក ព្រមទាំង កំនត់សំគាល់ផ្សេងទៀតដែលមានប្រយោជន៍។ កំនត់ហេតុ និងកំនត់សរសេរលើកញ្ចប់ ប្រអប់ រឺ ហឹបនីមួយៗ ត្រូវចុះហត្ថលេខាដោយអ្នក ដែលបានចូលរួមរៀបចំធ្វើកញ្ចប់ទាំងអស់នោះ។ កញ្ចប់ប្រអប់ រឺហឹបបិទត្រាអាច់ល័ក្ត្ខ ត្រូវរក្សា ទុកក្នុងល័ក្ខខ័ណ្ឌសមស្រប ដើម្បីការពារកុំអោយមាន ការលួច រឺគៃបន្លំបាន។ ការយកកញ្ចប់ ប្រអប់ រឺហឹបបិទត្រាអាច់ល័ក្ខទៅណាមក ណាក្រោយ មកទៀត ត្រូវធ្វើកំនត់ហេតុមួយកត់ត្រាបញ្ជាក់ ពីទីកន្លែងដែលយកទៅដាក់ និងកម្មវត្ថុនៃចលនា នោះ។ កំនត់ហេតុនេះកត់ ត្រាថា រឺមួយត្រាអាច់ល័ក្ខ និងកញ្ចប់ទាំងអស់នៅល្អគង់វង្ស ហើយថាចំនួន មានត្រឹមត្រូវតាមចំនួនក្នុងកំនត់ហេតុឃាត់ទុក រឺថាមានការបា ត់បង់ រឺមានការខូតខាតត្រាអាច់ល័ក្ខ និងមានការប្រែភាពដើម។

ផ្នែកទី២ ការដកយកជាសំនាក

  • មាត្រា ៨៣

អាជ្ញាធរតុលាការមានសមត្ថកិច្ចដកយកជាបន្ទាន់នូវសំនាកយ៉ាងតិចបីកញ្ចប់ រឺតាមចំនួន ដែលត្រូវការជាចាំបាច់នៅចំពោះមុខ ជនពាក់ព័ន្ធក្នុងបទល្មើស រឺបើគ្មានអ្នកពាក់ព័ន្ធ នៅចំពោះមុខសាក្សី ពីរនាក់ ដើម្បីធ្វើជាភស្តុតាង និងការកត់សំគាល់ភិនភាគនៃរុក្ខជាតិ រឺ សារធាតុដែលឃាត់ទុក។ សំនាក និមួយៗ ត្រូវដាក់ក្នុងកញ្ចប់បិទត្រាអាច់ល័ក្ខ។ លើកញ្ចប់ លើស្លាកភ្ជាប់ និងត្រាអាច់ល័ក្ខ ត្រូវមានកត់ចំនាំ ប្រភេទ និងទំងន់នៃវត្ថុនៅខាងក្នុង។ បន្ទាប់ពីការដកយកសំនាកហើយ ត្រូវបិទត្រាអាច់ល័ក្ខឡើងវិញលើកញ្ចប់ដើម ហើយត្រូវធ្វើកំនត់ ហេតុមួយបញ្ជាក់ចំនួនសំនាក ដែលបានដកយកប្រភេទ និងទំងន់នៃរុក្ខជាតិ និងសារធាតុដែលមានក្នុងកញ្ចប់នីមួយៗ ព្រមទាំងការ ផ្លាស់ ប្តូរទៅលើត្រាអាច់ល័ក្ខដើម។ កំនត់ហេតុ និងការសរសេរបញ្ជាក់ទាំងអស់លើសំនាកនីមួយៗ និងលើត្រាអាច់ល័ក្ខដែលបិទឡើងវិញ ត្រូវ ចុះហត្ថលេខាដោយជនទាំងអស់ដែលបានចូលរួមក្នុងកិច្ច ប្រតិបត្តិការដកសំនាក។

ផ្នែកទី៣ កោសលវិច័យ

  • មាត្រា ៨៤

កោសលវិច័យដោយអ្នកជំនាញដែលទទួលស្គាល់ដោយក្រសួងយុត្តិធម៌ ដើម្បីអោយបានដឹង អំពីប្រភេទធាតុផ្សំនិងកំរិតធាតុ សកម្មរបស់រុក្ខជាតិ និងសារធាតុដែលឃាត់ទុក ត្រូវធ្វើដោយឆាប់បំផុត បន្ទាប់ពីការឃាត់ទុក ដើម្បីចៀសវាងការខូចខាតថយចុះនូវសារ ធាតុរូបវត្ថុ និងជាតិគីមីនៃវត្ថុនោះ។ អ្នកជំនាញត្រូវបញ្ជាក់ក្នុងរបាយការណ៍របស់ខ្លួននូវចំនួនសំនាក ដែលគេបានប្រគល់អោយ អំពីប្រភេទ និង ទំងន់នៃរុក្ខជាតិ និងសារធាតុដែលមាននៅក្នុងសំនាកនីមួយៗ ចំនួនសំនាកដែលបានប្រើប្រាស់ធ្វើ កោសលវិច័យ ហើយប្រសិនបើមាន ត្រូវបញ្ជាក់ចំនួនសំនាកដែលប្រមូលមកវិញសល់ពីការធ្វើកោសល វិច័យ និងការប្រែប្រួលទៅលើសំនាកទាំងនោះ។

ផ្នែកទី៥ ការប្រគល់ និងការបំផ្លាញចោលនូវសារធាតុទាំងឡាយដែលបានឃាត់ទុក

  • មាត្រា ៨៥

លើកលែងតែក្នុងករណីដែលការរក្សាទុករុក្ខជាតិ និងសារធាតុឃាត់ទុកជាការចាំបាច់ដាច់ ខាតសំរាប់ដំណើរការនីតិវិធី អាជ្ញា ធរខាងតុលាការ ក្រោយពីបានឃាត់ទុក រឺក្រោយពីដកយកសំនាក ត្រូវបញ្ជា និងចាត់ការអោយអនុវត្តជាបន្ទាន់នូវ :

  • ការប្រគល់អោសថដែលអាចប្រើប្រាស់បានអោយទៅក្រសួងសុខាភិបាល។
  • ការប្រគល់រុក្ខជាតិ និងសារធាតុដែលអាចប្រើប្រាស់ក្នុងអុស្សាហកម្មអោសថ រឺប្រើផ្សេងទៀតអោយទៅ ក្រសួងសុខាភិបាល
  • ការបំផ្លាញចោលទាំងស្រុងនូវរុក្ខជាតិ និងសារធាតុផ្សេងទៀត ដែលត្រូវធ្វើភ្លាមៗ និងតាម មធ្យោបាយសមស្របបំផុត នៅចំ

ពោះមុនគណកម្មការ ដែលត្រូវបង្កើតឡើងដោយប្រកាសរបស់ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ក្នុងករណីដែលការរក្សាទុករុក្ខជាតិ និងសារធា តុជាការចាំបាច់សំរាប់ដំណើរការ នីតិវិធីការប្រគល់ រឺការបំផ្លាញចោល ត្រូវធ្វើយ៉ាងឆាប់បំផុតក្រោយពេលដែលសេចក្តីសំរេចរឹបអូស ត្រូវចូលជាស្ថាពរ។ការប្រគល់ និងការបំផ្លាញចោល ត្រូវពិនិត្យកត់ត្រាក្នុងកំនត់ហេតុមួយ ដែលមានបញ្ជាក់ច្បាស់លាស់ អំពីអាច់ល័ក្ខដែ លត្រូវបានប្រគល់ រឺបំផ្លាញចោល។ ស្លាកនៃត្រាអាច់ល័ក្ខ រឺចំណារនៅលើកញ្ចប់ ត្រូវដាក់ជាអុបសម្ព័ន្ធភ្ជាប់ជាមួយកំនត់ហេតុដែលត្រូវចុះ ហត្ថលេខាដោយបុគ្គលទាំងអស់ដែ់លបានចូលរួមក្នុងការប្រគល់ រឺការបំផ្លាញចោលនោះ។

ជំពូកទី២៣ ការផ្តល់ទៅអនីតិជននូវជាតិគីមីពុលសំរាប់ហិតស្រូប

  • មាត្រា ៨៦

ជនដែលដឹងច្បាស់ហេតុផលហើយនៅតែផ្តល់អោយអនីតិជនហិតស្រូបនូវជាតិគីមីពុលណាមួយ ដែលមានចុះក្នុងបញ្ជីកំនត់ ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី១ឆ្នាំ ដល់៥ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០ ០៛០០ (ប្រាំលានរៀល) ដល់ ១០.០០០.០០០៛០០ (ដប់លានរៀល)។

ជំពូកទី២៤ វិធានការប្រឆាំងនិងការប្រើប្រាស់គ្រឿងញៀនដោយបំពាន

ផ្នែកទី១ បទប្បញ្ញត្តិទូទៅ

  • មាត្រា ៨៧

ការប្រើគ្រឿងញៀនដោយបំពាន និងការប្រើប្រាស់ខុសច្បាប់នូវគ្រឿងញៀន មានន័យថា ការប្រើគ្រឿងញៀនហាមឃាត់ និង ការប្រើប្រាស់ក្រៅបញ្ជារបស់គ្រូពេទ្យ នូវគ្រឿងញៀនអែទៀតៗដែរ ដែលស្ថិតនៅក្រោមការត្រួតពិនិត្យនៅលើទឹកដីនៃព្រះរាជាណាចក្រ កម្ពុជា។ អ្នកញៀនជាតិពុលគឺជនដែលចនុះគ្រឿងញៀន ទាំងរូបកាយ ទាំងស្មារតី បានន័យថាមិនអាចអត់បាននូវ គ្រឿងញៀនដែលស្ថិត ក្រោមការត្រួតពិនិត្យនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ការព្យាបាលបន្សាបជាតិពុល គឺការព្យាបាលបំបាត់ការចនុះរូបកាយទៅនឹង គ្រឿងញៀន។

  • មាត្រា ៨៨

ការប្រើប្រាស់គ្រឿងញៀនហាមឃាត់ និងការប្រើប្រាស់ក្រៅពីវេជ្ជបញ្ជានូវគ្រឿងញៀន អែទៀតៗដែលស្ថិតនៅក្រោមការ ត្រួតពិនិត្យ ត្រូវហាមឃាត់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ផ្នែកទី២ វិធានការព្យាបាល

  • មាត្រា ៨៩

អ្នកញៀនជាតិពុលដែលចូលទៅសុំព្យាបាលដោយខ្លួនអែងនៅក្នុងមន្ទីរពេទ្យ រឺអង្គការអែក ទេសណាមួយ រឺគិលានដ្ឋានណាមួយ ត្រូវបានទទួលរក្សាការសំងាត់ពីអង្គការទាំងនោះ បើសាមីខ្លួន សុំយ៉ាងនេះ។ ចំនាយលើការព្យាបាលក្នុងមន្ទីរពេទ្យ រឺអង្គការអែកទេស រឺគិ លានដ្ឋានរបស់រដ្ឋ ត្រូវជាបន្ទុកទាំងស្រុងរបស់រដ្ឋ។ ជនដែលទទួលការព្យាបាលក្នុងល័ក្ខខ័ណ្ឌដែលចែងនៅវាក្យខ័ណ្ឌទី១ អាចសុំអោយមន្ទីរ ពេទ្យ រឺអង្គការដែល ព្យាបាលចេញលិខិតបញ្ជាក់ឈ្មោះខ្លួន ថ្ងៃ ខែ ឆ្នាំ រយពេល និងកម្មវត្ថុនៃការព្យាបាល។

  • មាត្រា ៩០

ការចោទប្រកាន់មិនត្រូវធ្វើលើជនណាដែលបានប្រព្រឹត្តបទល្មើស ដូចមានចែងក្នុងមាត្រា៩៨ កថាខ័ណ្ឌទី២ ហើយបានចូលខ្លួន ដោយខ្លួនអែងទៅទទួលការព្យាបាលមុនការចោទប្រកាន់។

  • មាត្រា ៩១

ព្រះរាជអាជ្ញាអាចកោះហៅជនដែលបានប្រព្រឹត្តបទល្មើសដូចមានចែងក្នុងមាត្រា៩៨ កថាខ័ណ្ឌទី២ អោយចូលទៅបង្ហាញខ្លួនចំ ពោះមុខតុលាការក្នុងរយពេលមិនតិចជាង១ខែ ហើយក៏មិនលើស ពី៦ខែ ហើយអាចបង្គាប់អោយចូលខ្លួនក្នុងរយពេល ៨ថ្ងៃ ទៅក្នុងគ្រឹះ ស្ថានព្យាបាលណាមួយ ដែលបាន ចែងក្នុងមាត្រា៨៩ ដើម្បីទទួលការព្យាបាលសមស្របតាមសុខភាពរបស់ខ្លួន។ ព្រះរាជអាជ្ញា ត្រូវជូន ដំនឹង អំពីសេចក្តីសំរេចរបស់ខ្លួនទៅគ្រឹះស្ថានព្យាបាលនោះ។ បើជននោះមិនចូលខ្លួនទៅគ្រឹះស្ថានព្យាបាលទេ រឺក៍គេចវេសពីការព្យាបាលដែលគ្រឹះ ស្ថាននោះកំនត់អោយ ធ្វើ តុលាការត្រូវយកបទប្បបញ្ញត្តិនៃមាត្រា៩៤ ទៅអនុវត្តលើជននោះ។ បើជននោះបានទទួលការព្យាបាលតាមបង្គា ប់រហូតដល់ទីបញ្ចប់ រឺបើជននោះបានបន្តការព្យាបាលដោយ ទៀងទាត់ តុលាការអាចប្រកាសថាមិនដាក់ទោស។

  • មាត្រា ៩២

ជនដែលត្រូវជាប់ចោទពីបទល្មើសដែលមានចែងក្នុងមាត្រា៩៨ បើពិនិត្យទៅឃើញថាជន នោះញៀនជាតិពុល តុលាការអាច សំរេចបង្ខំអោយជននោះ ទៅទទួលវិធានការព្យាបាលសមស្របនឹងសុខ ភាពរបស់ខ្លួនក្នុងរយពេលអនុវត្តនីតិវិធី។ បើជននោះទទួលការព្យា បាលរហូតដល់ទីបញ្ចប់ តុលាការអាចសំរេចត្រឹមតែធ្វើកាព្រមានប៉ុណ្ណោះ។

  • មាត្រា ៩៣

អ្នកញៀនជាតិពុលដែលត្រូវបានផ្តន្ទាទោសពីបទល្មើសដែលមានចែងក្នុងមាត្រា៩៨ កថាខ័ណ្ឌទី២ អាចសុំដោយស្ម័គ្រចិត្តចូល ទៅព្យាបាលតាមសភាពនៃសុខភាពរបស់ខ្លួនបាន ក្រោយពីការ កាត់ទោស។ ក្នុងករណីនេះ ការអនុវត្តនទោសត្រូវផ្អាកសិន។ សាមីជនដែល បានទទួលការព្យាបាល រហូតដល់ចប់ ត្រូវចាត់ទុកថាបានទទួលរងទោសរួចហើយ។ ទោសនោះត្រូវយកមកអនុវត្តវិញភ្លាម កាលបើទណ្ឌិត មិនព្រមទទួលការព្យាបាល រឺមិនព្រមទទួលការ ព្យាបាលរហូតដល់ចប់។

  • មាត្រា ៩៤

ជនណាគេចវេសពីវិធានការព្យាបាលដែលមានចែងក្នុងមាត្រា៩១ និងមាត្រា៩៥ ដល់មាត្រា៩៧ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី៦ថ្ងៃ ដល់១ខែ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១០០.០០០៛០០ (មួយសែនរៀល) ដល់ ១.០០០.០០០៛០០ (មួយលានរៀល) រឺផ្តន្ទាទោស ណាមួយ ក្នុងទោសទាំងពីរនេះ។

  • មាត្រា ៩៥

តុលាការផ្នែករដ្ឋប្បវេណីដែលបានទទួលបន្ដឹងពីសហព័ន្ធ រឺពីឪពុកម្តាយ រឺសាច់ញាតិរបស់ សាមីជន រឺពីអយ្យការប្តឹងទៅតុលា ការរដ្ឋប្បវេណីថា សាមីជនដែលជាអ្នកញៀនជាតិពុល ជាមនុស្ស ដែលគេស្គាល់ថាមានគ្រោះថ្នាក់ដល់អ្នកដទៃនោះ តុលាការរដ្ឋប្បវេណី អាចបង្ខំសាមីជននោះអោយស្ថិតិ នៅព្យាបាលក្នុងមន្ទីរពេទ្យ រឺអង្គការអែកទេសណាមួយ ដែលមានចែងក្នុងមាត្រា៨៩។

  • មាត្រា ៩៦

កាលបើអ្នកញៀនជាតិពុលប្រព្រឹត្តបទល្មើស ដែលមិនធួនល្មមនឹងផ្តន្តាទោសដាក់ពន្ធនាគារ ហើយបើជននោះមិនដែលត្រូវបាន ផ្តន្ទាទោសដាក់ពន្ធនាការដោយព្យួរទោស រឺមិនព្យួរទោសក្នុងរយ ពេល៣ឆ្នាំកន្លងទៅទេ នោះតុលាការអាចសំរេចមិនដាក់ទោស ប៉ុន្តែត្រូវ បង្ខំជននោះអោយទៅទទួលការ ព្យាបាល។

  • មាត្រា ៩៧

អ្នកញៀនជាតិពុលដែលតុលាការផ្តន្ទាទោសដាក់ពន្ធនាគារលើសពី ៦ខែ ដោយព្យួរទោសពី បទល្មើសផ្សេងទៀត នោះតុលាការ អាចបង្ខំអោយជននោះទទួលវិធានការព្យាបាល។

ផ្នែកទី៣ វិធានការបង្ក្រាប

  • មាត្រា ៩៨

ទោះបីមានបទប្បញ្ញត្តិនៃមាត្រា៣១ ដល់៣៧ក៏ដោយ ជនណាប្រព្រឹត្តខុសច្បាប់ដោយរក្សា ទុក ទិញ រឺដាំដុះដោយចេតនាសំរាប់ ប្រើប្រាស់ផ្ទាល់ខ្លួននូវរុក្ខជាតិ រឺសារធាតុដែលចាត់ទុកជាថ្នាំញៀន រឺសារធាតុដែលមានអិទ្ធិពលលើប្រព័ន្ធសរសៃប្រសាទ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៦ថ្ងៃ ដល់១ខែ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១០០.០០០៛០០ (មួយសែនរៀល) រឺផ្តន្ទាទោសណាមួយក្នុងទោសទាំង ពីរនេះ ។ ជនណាប្រើប្រាស់ដោយខុសច្បាប់នូវរុក្ខជាតិ រឺសារធាតុដែលចាត់ទុកជាថ្នាំញៀន រឺសារធាតុដែលមាន អិទ្ធិពលលើប្រព័ន្ធសរសៃប្រសាទ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃ ដល់១ខែ និងផ្តន្ទាទោសពិន័យ ជាប្រាក់ពី ១០០.០០០៛០០ (មួយសែនរៀល) ដល់ ១.០០០.០០០៛០០ (មួ យលានរៀល) រឺផ្តន្ទាទោស ណាមួយក្នុងទោសទាំងពីរនេះ។ ទោសខាងលើនេះត្រូវទ្វេរជាពីរ ប្រសិនបើអ្នកប្រព្រឹត្តបទល្មើសជាអ្នកមានមុ ខរបរខាងគ្រប់គ្រង និងព្យាបាលសុខភាព។ ក៏ប៉ុន្តែប្រសិនបើក្នុងកាលទេសនៃមូលហេតុ ដែលបទល្មើសណាមួយចែងខាងលើបានប្រព្រឹត្ត ដោយមាន បរិមាណបន្តិចបន្តួច និងប្រព្រឹត្តក្នុងក្របខ័ណ្ឌទទួលទានតាមទម្លាប់ ព្រះរាជអាជ្ញាអាចអោយជនប្រព្រឹត្តនោះ រួចខ្លួនពីបទចោទ។ ប្រសិនបើរឿងនេះទៅដល់តុលាការ ប្រធានតុលាការ អាចសំរេចអោយចារីនៃហេតុ ការណ៍នេះ មិនបាច់ទទួលទោស រឺគ្រាន់តែព្រមានជន នោះតែប៉ុណ្ណោះ។ ត្រូវចាត់ទុកថាជាការទទួលទាន តាមទម្លាប់ ការទទួលទានដែលមិនបន្ដាលអោយញៀន ហើយអ្នកទទួលទានជាអ្នកស្រុ កទទួលទានតាមដូន តាធ្លាប់ប្រព្រឹត្តពីយូរណាស់មកហើយ។

  • មាត្រា ៩៩

ជនណាដែលបើកបរយានយន្តតាមផ្លួវគោក ផ្លួវទឹករឺផ្លួវអាកាសនៅពេលដែលខ្លួនស្ថិត ក្រោមអិទ្ធិពលនៃថ្នាំមានសារជាតិញៀន ដែលខ្លួនបានប្រើដោយខុសច្បាប់ និងបន្ដាលអោយមានគ្រោះថ្នាក់ ទោះបីគ្មានសញ្ញាបង្ហាញអោយឃើញពីក្រៅថាខ្លួនញៀនក៏ដោយ ក៏ត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃ ដល់ ១ខែ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១០០.០០០៛០០ (មួយសែនរៀល) ដល់ ១.០០០.០០០៛០០ (មួយ លានរៀល) រឺផ្តន្ទាទោសណាមួយនៃទោសទាំងពីរនេះ។ ជនណាប្រកែកមិនព្រមដាក់ខ្លួនអោយគេធ្វើតេស្តពិនិត្យគ្រឿងញៀន ត្រូវផ្តន្ទាទោ សដូចមានចែងនៅវាក្យ ខ័ណ្ឌខាងលើ។ ក្នុងករណីបង្កអោយមានរបួសស្នាម រឺគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតអ្នកដទៃ ត្រូវផ្តន្ទាទោសជាបី ដងនៃ អតិបរមាទោសកំនត់។

ជំពូកទី២៥ កិច្ចសហប្រតិបត្តិការអន្តរជាតិ

ផ្នែកទី១ បទប្បញ្ញត្តិរួមស្តីពីបត្យាប័ន និងការជួយគ្នាទៅវិញទៅមកខាងតុលាការ

  • មាត្រា ១០០

ក្នុងករណីគ្មានសន្ធិសញ្ញាបត្យាប័ន និងការជួយគ្នាទៅវិញទៅមកខាងតុលាការ ចំពោះ បទល្មើសដែលមានចែងក្នុងជំពូកទី១០ និង១១ ត្រូវអនុវត្តតាមបទបញ្ញត្តិទាំងឡាយនៃជំពូកទី២៥ ដែលអនុវត្តបានផងដែរទៅលើចំនុចដែលមិនបានបញ្ញត្តិដោយសន្ធិសញ្ញា។

  • មាត្រា ១០១

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មិនចាត់ទុកបទល្មើសទាំងឡាយ ដែលមាន ចែងក្នុងមាត្រាខាងលើនេះ ជាបទល្មើ សខាងសារពើពន្ធ រឺនយោបាយ រឺក៏ជាបទល្មើសដែលមាន មូលហេតុនយោបាយ ដើម្បីប្រកែកមិនព្រមធ្វើបត្យាប័នចារីនៃបទល្មើសទាំង នោះ រឺមិនព្រមជួយគ្នា ទៅវិញទៅមកក្នុងការស៊ើបអង្កេតការចោទប្រកាន់ពីបទអាជ្ញា និងនីតិវិធីនៃតុលាការចំពោះបទល្មើស ខាងលើនេះ ឡើយ។

ផ្នែកទី២ បត្យាប័ន

  • មាត្រា ១០២

ល័ក្ខខ័ណ្ឌនីតិវិធី និងលទ្ធផលនៃបត្យាប័នចំពោះបទល្មើស ដែលមានចែងជាពិសេសក្នុង ជំពូកទី១០ និងទី១១ ត្រូវបានកំនត់ ដោយបទប្បញ្ញត្តិនៃជំពូកទី២៥នៃច្បាប់នេះ។

  • មាត្រា ១០៣

បត្យាប័ននឹងត្រូវបានបដិសេធដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កាលបើ អាជ្ញាធរខាងតុលាការកម្ពុជាយល់ថា បទល្មើសមិនធ្ងន់សមល្មមនឹងធ្វើបត្យាប័ន រឺកាលបើអាជ្ញាធរតុលា ការកម្ពុជាយល់ថា វិធានការនេះ អាចសំរួលអោយធ្វើការចោទប្រកាន់ រឺដាក់ទណ្ឌកម្មព្រហ្មទណ្ឌ ទៅលើជនណាម្នាក់ ដោយសារតែមូលហេតុពូជសាសន៍ សាសនា សញ្ជាតិ រឺមតិនយោបាយរបស់គេ។

  • មាត្រា ១០៤

លើកលែងតែមានកិច្ចព្រមព្រៀងរឺការសម្រុះសំរួលជាមួយនឹងរដ្ឋដែលជាអ្នកប្តឹងសុំ រាជរដ្ឋាភិបាលកម្ពុជា ដាក់រឿងជូនទៅ អាជ្ញាធរខាងតុលាការមានសមត្ថកិច្ចរបស់ខ្លួន ដើម្បីចាត់ការជុំនំ ជំរះបន្ដឹងព្រហ្មទណ្ឌ កាលបើរាជរដ្ឋាភិបាលបដិសេធបត្យាប័នដោយមូល ហេតុ :

  • បទល្មើសត្រូវបានប្រព្រឹត្តនៅលើទឹកដីនៃព្រះរាជាណាចក្រម្ពុជា រឺនៅលើនាវាបង្ហូតទង់ជាតិខ្មែរ រឺនៅលើនាវាបហ្ហូតទង់ជាតិខ្មែរ រឺ នៅ​លើ​អាកាស​យាន​មាន​លេខ​សំគាល់​ស្រប​ទៅនឹងច្បាប់កម្ពុជាជាធរ មាន នៅពេលដែលបទល្មើសត្រូវបានប្រព្រឹត្ត។
  • បទល្មើសត្រូវបានប្រព្រឹត្តដោយពលរដ្ឋខ្មែរ
  • រឺអ្នកដែលសន្មត់ថាបានប្រព្រឹត្តបទល្មើសស្ថិតនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
  • មាត្រា ១០៥

កាលបើរាជរដ្ឋាភិបាលប្រកែកមិនព្រមធ្វើបត្យាប័នដែលគេសុំដើម្បីអនុវត្តន៍ទោស ដែលត្រូវបានផ្តន្ទាទោស ចំពោះបទល្មើ សណាមួយ ដែលមានចែងក្នុងជំពូកទី១០ និងទី១១ ដោយសំអាងថា ទណ្ឌិតជាពលរដ្ឋខ្មែរ ហើយបើរដ្ឋជាអ្នកសុំនោះ សុំអោយរាជរដ្ឋាភិបា លកម្ពុជា ចាត់អោយ អនុវត្តទោស រឺសំណល់ទោសដោយខ្លួនអែង នោះរាជរដ្ឋាភិបាលបញ្ជូនពាក្យសុំទៅក្រសួងយុត្តិធម៌ ដើម្បី ពិនិត្យពីនិ យតភាពនៃបន្ដឹង និងពីភាពត្រឹមត្រូវតាមបញ្ញត្តិច្បាប់នៃព្រះរាជាណាចក្រកម្ពុជា រួចសំរេច ទៅតាមច្បាប់។ កាលបើទោសដែលបានផ្តន្ទា តាមប្រភេទ រឺតាមថិរវេលា ជាទោសមានភាព ធ្ងន់ជាងទោសដែលចែងក្នុងច្បាប់កម្ពុជាចំពោះរឿងដូចគ្នា នោះតុលាការនៃលំនៅដ្ឋាន រឺ នៅទីឃុំឃាំង ទណ្ឌិត តាមបន្ដឹងដែលធ្វើឡើងដោយទណ្ឌិតខ្លួនអែង រឺដោយអយ្យការ ត្រូវយកទោសដែលស្រប នឹងច្បាប់កម្ពុជាមកដាក់ ជំនួស រឺបន្ថយទោសដែលកាត់នៅអែបរទេសមកត្រឹមទោសអតិបរមា ដែលមាន ចែងក្នុងច្បាប់កម្ពុជា។

  • មាត្រា ១០៦

បើកាលទេសទាមទារហើយក្នុងករណីប្រញាប់ ព្រះរាជអាជ្ញាអាចបញ្ជាអោយចាប់ខ្លួនជន បរទេសជាបន្ដោះអាសន្ន បន្ទាប់ពី បានទទួលដំនឹងដែលបានផ្ញើផ្ទាល់មកខ្លួន តាមគ្រប់មធ្យោបាយបញ្ចូនសារ ដែលមានទុកស្នាមជាលាយលក្ខណ៍អក្សរថា នៅរដ្ឋជាអ្នកសុំមាន សេចក្តីសំរេចពីតុលាការ បញ្ជាអោយចាប់ខ្លួន រឺដាក់ទោសសាមីខ្លួននោះ ពីការប្រព្រឹត្តបទល្មើសណាមួយ ដែលមានចែង ក្នុងជំពូកទី១០ និង ទី១១។ ព្រះរាជអាជ្ញាជូនដំនឹងអំពីការចាប់ខ្លួននេះទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ជនដែលត្រូវចាប់ខ្លួនជាបន្ដោះអាសន្នក្នុងក្របខ័ណ្ឌខាងលើ នេះ អាចត្រូវបានដោះលែងអោយរួចខ្លួនវិញ បើក្នុងរយពេល២០ថ្ងៃ ចាប់ពីថ្ងៃចាប់ខ្លួនមក រាជរដ្ឋាភិបាលកម្ពុជាអិតបានទទួលពាក្យសុំបត្យា ប័ន ជាផ្លូវការទេ។

  • មាត្រា ១០៧

រាជរដ្ឋាភិបាលកម្ពុជាអាចយល់ព្រមអោយធ្វើបត្យាប័ន ដោយគ្រាន់តែបានឃើញពាក្យសុំ ចាប់ខ្លួនបន្ដោះអាសន្ន បើជនដែល គេទាមទារអោយចាប់ខ្លួននោះ យល់ព្រមជាលាយលក្ខណ៍អក្សរ នៅចំពោះមុខព្រះរាជអាជ្ញា អោយគេបញ្ជូនខ្លួនត្រលប់ទៅប្រទេសដើម វិញភ្លាម។

ផ្នែកទី៣ ការជួយគ្នាទៅវិញទៅមកខាងតុលាការ

  • មាត្រា ១០៨

ក្នុងករណីនៃបទល្មើសដែលមានចែងក្នុងជំពូកទី១០ និងទី១១ អាជ្ញាធរខាងតុលាការនៃ ព្រះរាជាណាចក្រកម្ពុជា អាចប្រគល់ អំនាចអោយទៅអាជ្ញាធរខាងតុលាការមានសមត្ថកិច្ចនៃរដ្ឋបរទេស ណាមួយ និងអាចទទួលអំនាចពីអាជ្ញាធរតុលាការនៃរដ្ឋបរទេសណា មួយដែរ ដើម្